​​ ថ្ងៃពុធ ទី១៥​​ ខែមីនា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ តែ​មាន​ព្រះគុណ​ផ្តល់​មក​យើង​រាល់​គ្នា​រៀង​រាល់​ខ្លួន តាម​ខ្នាត​អំណោយ​ទាន​នៃ​ព្រះគ្រីស្ទ។ អេភេសូរ ៤:៧

អំណានប្រចាំថ្ងៃ៖ ​ដើម្បីរួមតែមួយជាមួយនឹងព្រះជាម្ចាស់ យើងត្រូវមានចិត្តចង់ចូលរួមជាមួយទ្រង់យ៉ាងធំបំផុតដែរ

ចូរឲ្យសេចក្តីប្រាថ្នាដ៏អស្ចារ្យបំផុតរបស់អ្នកបានក្លាយទៅជាមនុស្សម្នាក់ដែលនៅជាមួយនឹងព្រះដ៏មានព្រះជន្មរស់ចុះ។ ជីវិតរបស់ព្រះយេស៊ូវ នៅលើផែនដីនេះ បានបង្ហាញយើងនូវអ្វី ដែលយើងអាចធ្វើបាន នៅពេលដែលយើងចង់រួបរួមជាមួយនឹងព្រះជាម្ចាស់ នៅខាងចរិតលក្ខណៈនិង​គោល​បំណង។ គ្រប់យ៉ាង ដែលព្រះយេស៊ូវបានទទួលមក ពីព្រះជាម្ចាស់ យើងក៏​អាចទទួលបានដែរ។ ដូច្នេះ យើងត្រូវតែសូម ដើម្បីឲ្យយើងអាចទទួលបាន។ដោយតស៊ូនឹងសេចក្តីជំនឿរបស់លោកយ៉ាកុប ដោយការប្រកាន់ ជំហរតស៊ូ​​យ៉ាងមុតមាំរបស់លោកអេលីយ៉ា ចូរទទួលយកនូវសេចក្តីសន្យាទាំងអស់ដែលព្រះជាម្ចាស់បានសន្យាចុះ។

សូមឲ្យគំនិតល្អៗ​ របស់ព្រះជាម្ចាស់គ្រប់គ្រងលើចិត្តរបស់អ្នក។ សូម​ឲ្យជីវិតរបស់អ្នក រួមតែមួយជាមួយនឹងជីវិតរបស់ព្រះយេស៊ូវ។ ព្រះជាម្ចាស់ដែលជាអ្នកបញ្ជាពន្លឺឲ្យភ្លឺចេញពី ទីងងឹតគឺទ្រង់យល់ព្រមនឹងបំភ្លឺ នៅក្នុងចិត្ត​របស់អ្នក ប្រទានឲ្យអ្នកនូវចំណេះដឹងនៃសិរីល្អរបស់ព្រះជាម្ចាស់ ដូចដែលព្រះយេស៊ូវបានប្រទានឲ្យដូច្នោះដែរ។ ព្រះវិញ្ញាណបរិសុទ្ធនឹងយករបស់អ្វីៗដែលជារបស់ព្រះជាម្ចាស់ ហើយបង្ហាញរបស់អស់ទាំងនោះដល់អ្នក បំពេញនូវអំណាចរបស់ទ្រង់ដែលមានជីវិតដល់ចិត្តរបស់អស់អ្នកដែលស្តាប់បង្គាប់។ព្រះយេស៊ូវនឹងនាំអ្នកទៅកាន់ បន្ទប់នៃបល្ល័ង្ករបស់ព្រះជាម្ចាស់។ អ្នកអាចមើលសិរីល្អនៃទីដែលបរិសុទ្ធបំផុត ហើយបង្ហាញដល់មនុស្សនានា ឲ្យឃើញថា ព្រះយេស៊ូវមានអំណាចគ្រប់ទាំងអស់ហើយមាន ព្រះកិត្តិនាមនិងគង់នៅដើម្បីឆ្លើយតបនឹងការអធិស្ឋានរបស់យើង។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៨៖១៦-២០

ខចងចាំ៖​​ «សូម​កុំ​ស្អប់​យើង​ខ្ញុំ​ឡើយ ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ សូម​កុំ​បង្អាប់​បល្ល័ង្ក​នៃ​សិរីល្អ​របស់​ទ្រង់ សូម​នឹក​ចាំ​ឡើង​វិញ ហើយ​កុំ​ផ្តាច់​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​យើង​ខ្ញុំ​ឡើយ»។ យេរេមា ១៤:២១

Powered by CAM