ថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ឯអ្នកយកពន្ធ គាត់ឈរនៅទីឆ្ងាយ មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូងទូលថា ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង ។ លូកា ១៨:១៣
អំណានប្រចាំថ្ងៃ៖ មានពរហើយ អស់អ្នកដែលសារភាព ឬលន់តួទោសបាបរបស់ពួកគេ
កាលណាមនុស្សជឿទុកចិត្ត លើភាពសុចរិតរបស់ខ្លួនគេនឹងមើលងាយដល់អ្នកដទៃ។ នៅពេលដែលពួកផារីសុីសម្រេចថា ខ្លួនល្អប៉ុនណា នោះ ដោយមើលទៅអ្នកដទៃថា ល្អឬអាក្រក់ប៉ុនណា នោះគេនឹងវិនិច្ឆ័យអ្នកដទៃដោយអំពើល្អរបស់ពួកគេ។ ភាពសុចរិតរបស់គេគឺស្ទង់ មើលឃើញដោយ សារមនុស្សដទៃ ហើយមនុស្សទាំងនោះកាន់តែអាក្រក់ឬកាន់តែយ៉ាប់គេគិតថា ខ្លួនគេកាន់តែសុចរិតថែមទៀត។ ភាពសុចរិតរបស់ខ្លួនគេនាំគេឲ្យវិនិច្ឆ័យ ទៅលើអ្នកដទៃកាន់តែអាក្រក់។ គេផ្តន្ទាទោសមនុស្សដទៃ ចំពោះការប្រព្រឹត្តិរំលងច្បាប់ឬក្រឹត្យវិន័យរបស់ព្រះជាម្ចាស់។ ការប្រព្រឹត្តិបែបនេះ គេបានយកតម្រាប់តាមសាតាំង ដែលឈរនៅចំពោះព្រះជាម្ចាស់ ដោយនិយាយថា មនុស្សគឺជាអ្នកមានបាប។ ដោយសារខ្លួនមានចិត្តបរិសុទ្ធ គឺវាមិនអាចមានទំនាក់ទំនងជាមួយព្រះជាម្ចាស់កើតនោះទេ។ ដោយការទៅព្រះវិហារ ដើម្បី ថ្វាយបង្គំពួកផារីសុី ហើយត្រឡប់ទៅផ្ទះវិញ ដោយមិនបានទទួលពរពីឋានសួគ៌សោះឡើយ។ ពួកអ្នកយកពន្ធបានទៅព្រះវិហារ ជាមួយមនុស្សដទៃទៀត ដើម្បីថ្វាយបង្គំ ប៉ុន្តែ នៅពេលដែលគេមកដល់ គេក៏បានផ្តាច់ខ្លួនចេញពីអ្នកថ្វាយបង្គំដទៃទៀត ដោយគិតថា ខ្លួនគេមានបាបហួសប្រមាណមិនអាចទៅក្បែរអ្នកទាំងនោះបានទេ។ ដោយឈរនៅទីឆ្ងាយ «មិនទាំងងើបមើលទៅលើមេឃផង ក៏គក់ដើមទ្រូង» (លូកា ១៨ៈ១៣)
ដោយភាពសោកសៅពន់ពេក ស្អប់ខ្លួនឯងដែលមានអំពើបាប។ គេមានអារម្មណ៍ថា គេបានប្រព្រឹត្តិបាបប្រឆាំងនឹងព្រះជាម្ចាស់ដែលធ្វើឲ្យគេមានអំពើបាបនិងមិនស្អាត។ គេមិនរំពឹងឲ្យអ្នកដែលនៅជុំវិញខ្លួនមានអារម្មណ៍អាណិតដល់គេ ដោយសារពួកគេមើលមករូបគេ ដោយក្តីស្អប់ខ្ពើមដោយដឹងថា គេជាមនុស្សដែលមានបាប។ គេបានដឹងថា គេមិនបានធ្វើអំពើអ្វីដែលល្អដើម្បីធ្វើឲ្យព្រះជាម្ចាស់សព្វព្រះទ័យនឹងគេឡើយ។ ដោយមានអារម្មណ៍ថា គ្មានអ្នកណាអាចជួយគេបានហើយស្រែកថា «សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំដែលជាអ្នកមានបាបផង»។ (លូកា ៨ៈ១៣)។គេមិនបានប្រៀបធៀបខ្លួនគេ ជាមួយអ្នកដទៃឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១៖៩-១៣
ខចងចាំ៖ «សូមកុំស្អប់យើងខ្ញុំឡើយ ដោយយល់ដល់ព្រះនាមទ្រង់ សូមកុំបង្អាប់បល្ល័ង្កនៃសិរីល្អរបស់ទ្រង់ សូមនឹកចាំឡើងវិញ ហើយកុំផ្តាច់សេចក្តីសញ្ញា ដែលទ្រង់បានតាំងនឹងយើងខ្ញុំឡើយ»។ យេរេមា ១៤:២១