​​ ថ្ងៃព្រហស្បតិ៍ ទី២​​ ខែមីនា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សំឡាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជានិច្ច។ លូកា ១១:៨

អំណានប្រចាំថ្ងៃ៖ ​អធិស្ឋាន គឺជាពេលវេលាមួយ​ ដើម្បីទូលសូមទៅព្រះឲ្យ​ជួយដល់មនុស្ស​ដទៃទៀត

ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ហ្វូងមនុស្សថា «ក្នុងចំណោមអ្នករាល់គ្នាបើម្នាក់មានមិត្តសម្លាញ់មករកទាំងពាក់កណ្តាលអធ្រាត្រហើយពោលថា «សម្លាញ់អើយ! ឲ្យគ្នាខ្ចីនំបុ័ងបីដុំសិនមក ព្រោះមានមិត្តភក្តិទើបនឹងធ្វើដំណើរមកដល់ហើយ គ្មានអ្វីទទួលគេសោះ»។​ អ្នកនៅក្នុងផ្ទះឆ្លើយមកវិញថា «កុំរំខានគ្នាធ្វើអ្វីគ្នាបានខ្ទាស់ទ្វារទៅហើយ ម្យ៉ាងទៀតកូនចៅគ្នា​កំពុង​ដេក​លក់ គ្នាមិនអាចក្រោកទៅយកនំបុ័ងឲ្យសម្លាញ់ឯងបានទេ»។​ ខ្ញុំសុំប្រាប់​អ្នក​រាល់គ្នាថា ម្ចាស់ផ្ទះប្រាកដជាក្រោកទៅយកនំបុ័ង ព្រមទាំងអ្វីៗដែលមិត្តសម្លាញ់របស់គាត់ត្រូវការមិនខាន។ គាត់ក្រោកទៅយក​ដូច្នេះមិនមែនមកពីគាត់យោគយល់មិត្តសម្លាញ់ទេគឺមកពីមិត្តសម្លាញ់នោះចេះតែរំខានមិនឈប់»។ លូកា ១១ៈ៥-៨។

នៅក្នុងរឿងនេះអ្នកដែលសុំនំបុ័ងគឺមិនមែនសុំសម្រាប់ខ្លួនឯងនោះទេ ប៉ុន្តែសុំដើម្បីយកទៅឲ្យអ្នកដទៃ។ គាត់ត្រូវតែយកនំបុ័ងបើមិនដូច្នោះទេ​គាត់មិនអាចជួយផ្គត់ផ្គង់ដល់អ្នកដំណើរ ដែលនឿយហត់ ដែលធ្វើមកដល់​យប់ជ្រៅបានឡើយ។ ថ្វីបើអ្នកជិតខាង គាត់មិនចង់​ឲ្យមាន​ការរំខាន​ដល់​ខ្លួនគាត់នឹងមិនបដិសេធនូវការសុំអង្វររបស់គាត់ឡើយ មិត្តសម្លាញ់របស់គាត់ត្រូវតែយកនូវអ្វីដែលគាត់ត្រូវការហើយនៅទីបំផុតការទទូចសុំរបស់គាត់ក៏ទទួលបានសម្រេចអ្វី ដែលគាត់ត្រូវការក៏ទទួលបាន។

ដូចគ្នាដែរពួកសាវ័កត្រូវតែស្វែងរកពរពីព្រះជាម្ចាស់។ នៅក្នុងការ​ផ្គត់ផ្គង់ចំណីអាហារដល់បណ្តាជន ហើយនិងនៅក្នុងសេចក្តីអធិប្បាយអំពីនំបុ័ងមកពីនគរឋានសួគ៌ ព្រះយេស៊ូវបានបើកផ្លូវឲ្យពួកគេធ្វើការក្នុងនាមជាអ្នកតំណាងឲ្យទ្រង់។ ពួកគេត្រូវផ្តល់នំបុ័ងជីវិតឲ្យដល់ប្រជារាស្ត្រ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៦៖២៦-៣០

ខចងចាំ៖​​ «មាន​ពរ​ហើយ អ្នក​ណា​ដែល​មើល និង​អស់​អ្នក​ដែល​ស្តាប់​ពាក្យ​ទំនាយ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​សេចក្តី​ទាំង​ប៉ុន្មានដែល​កត់​ទុក​នេះ​ដែរ ដ្បិត​ឯ​ពេល​វេលានោះ​ជិត​ដល់​ហើយ»។ វិវរណៈ ១:៣

Powered by CAM