ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ តែពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់រវាតចិត្តចេញក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ។ ម៉ាកុស ១៤:២៩
អំណានប្រចាំថ្ងៃ៖ សេចក្តីអំនួត គឺជាការអាក្រក់ដែលដកយកជីវិតអស់កល្បចេញបាន
ឥឡូវភាពទុកចិត្តរបស់គាត់បានបាត់បង់ទៅហើយ។ គាត់លែងអួតពីខ្លួនឯងនូវអ្វីដែលគាត់បានធ្វើកាលពីពេលមុនទៀតហើយ។ ក្រោយពីព្រះយេស៊ូវបានរស់ឡើងវិញ ហើយទ្រង់បានសាកល្បងលោកពេត្រុសដល់ទៅ៣ដងថា «សុីម៉ូនកូនលោកយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះស្រឡាញ់ខ្ញុំឬ?» ពេត្រុសមិនបានឆ្លើយដូចមុននៅពេលដែលពាក្យសម្តីរបស់គាត់បានបង្ហាញថា គាត់មានលក្ខណៈប្រសើរជាងសាវ័កដទៃទៀត។ តែគាត់បែរជាទៅរកព្រះជាម្ចាស់ដែលអាចយល់ពីចិត្តរបស់ពួកគេ។ ព្រះអង្គជ្រាបអ្វីៗសព្វគ្រប់ទាំងអស់ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំស្រឡាញ់ព្រះអង្គ។ យ៉ូហាន ២១ៈ១៥,១៧។
បន្ទាប់មកព្រះយេស៊ូវបានប្រាប់លោកពេត្រុសនូវអ្វី ដែលត្រូវជាការងាររបស់គាត់។ ការងារត្រូវបានឲ្យគាត់គឺធំជាងនិងពិបាកជាងការងារដែលប្រគល់ឲ្យគាត់កាលពីពេលមុន។ ព្រះយេស៊ូវបានមានបន្ទូលថា «សូមថែរក្សាកូនចៀមរបស់ខ្ញុំផង!» ព្រះយេស៊ូវបានសូមឲ្យពេត្រុសថែរក្សារាស្ត្ររបស់ទ្រង់ ដែលទ្រង់បានសុគតជំនួស ទ្រង់បញ្ជាក់ប្រាប់លោកពេត្រុសថាគាត់ពិតជាត្រូវបានលើកលែងទោសឲ្យហើយហើយថាព្រះជាម្ចាស់បានដឹងថាគាត់អាចជឿទុកចិត្តទ្រង់ហើយ។ ជាសាវ័កម្នាក់ដែលធ្លាប់តែច្រាសច្រាល់មានអំណួតមានទំនុកចិត្តលើខ្លួនឯងបានក្លាយទៅជាមនុស្សសុភាពរាបសា និងចេះលន់តួទោស។ ចាប់តាំងពីថ្ងៃនោះមកលោកពេត្រុសបានរស់នៅដូចជាព្រះយេស៊ូវ មិនខ្វល់ពីខ្លួនឯង ហើយលះបង់ដើម្បីជួយដល់មនុស្សដទៃ។ គាត់សុខចិត្តឈឺចាប់រងទុក្ខដូចព្រះយេស៊ូវ ហើយនៅពេលដែលព្រះយេស៊ូវយាងមកវិញ ហើយទ្រង់ហៅរាស្ត្ររបស់ទ្រង់ ទៅឯនគរឋានសួគ៌ លោកពេត្រុសនឹងអង្គុយជាមួយព្រះយេស៊ូវនៅលើបល្ល័ង្កនៃសិរីល្អរបស់ទ្រង់។
រឿងអាក្រក់នៃភាពអំណួតដែលនាំឲ្យលោកពេត្រុសធ្លាក់ ហើយដែលរារាំងពួកផារីសុីមិនឲ្យមានទំនាក់ទំនងជាមួយព្រះជាម្ចាស់គឺជាអ្វីដែលកំពុងតែធ្វើឲ្យមនុស្សរាប់ពាន់នាក់ នាពេលសព្វថ្ងៃនេះមិនបានទទួលជីវិតអស់កល្ប។ គឺគ្មានអ្វីដែលគួរឲ្យមិនសប្បាយចិត្តសម្រាប់ព្រះជាម្ចាស់ឡើយ ឬក៏គួរឲ្យគ្រោះថ្នាក់ដល់ព្រលឹងមនុស្ស ដូចជាសេចក្តីអំណួតនិងការដែលអាចបំពេញសេចក្តីត្រូវការដោយខ្លួនឯង បានដោយមិនចាំបាច់មានជំនួយពីអ្នកផ្សេងឡើយ។ វាគឺជាអំពើបាបមួយដែលកែលែងកើតនិងព្យាបាលលែងកើត។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១៖២៩-៣៤
ខចងចាំ៖ «ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ»។ ហេព្រើរ ៧:២៥