​​ ថ្ងៃពុធ ទី២​​២ ខែមីនា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៣-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ពួក​សិស្ស​ទ្រង់ ព្រម​ទាំង​ពេត្រុស​ផង​ថា ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ ដូច​ជា​ទ្រង់​បាន​ប្រាប់​ទុក។ ម៉ាកុស ១៦:៧

អំណានប្រចាំថ្ងៃ៖ព្រះជាម្ចាស់ទទួលស្វាគមន៍ អ្នកមានបាបដែល​លន់តួ​ទោសមកវិញ

វាគឺជាការចាំបាច់សម្រាប់លោកពេត្រុសឲ្យរៀនពីភាពខ្វះចន្លោះនៃអត្តចរិតរបស់គាត់ ហើយត្រូវការអំណាចនិងព្រះគុណរបស់ព្រះយេស៊ូវ។ព្រះយេស៊ូវមិនអាចសង្គ្រោះលោកពេត្រុសឲ្យចៀសផុតពីការសាកល្បងបានឡើយ ប៉ុន្តែ ទ្រង់អាចសង្គ្រោះគាត់ពីបរាជ័យបាន។ លោកពេត្រុសធ្លាប់បានយល់ព្រមទទួលការព្រមានដាស់តឿនដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់គាត់ គាត់ប្រហែលជាបានអធិស្ឋានសូមអំណាចពីព្រះជាម្ចាស់​ដើម្បីយក​ឈ្នះលើសេចក្តីល្បួងនោះហើយ។ ប្រហែលជាគាត់បានដើរជាមួយសេចក្តីភ័យខ្លាចហើយញ័រខ្លាចក្រែងជំពប់ជើងដួលហើយមើលទៅ។ហើយគាត់ក៏ប្រហែលជាទទួលបានជំនួយមកពីព្រះជាម្ចាស់ដើម្បីកុំឲ្យសាតាំងទទួលបានជ័យជំនះ។

លោកពេត្រុសបានប្រព្រឹត្តិអំពើបាបពីព្រោះគាត់ពឹងលើខ្លួនឯង។នៅពេលដែលគាត់បានបន្ទាបខ្លួនហើយសារភាពគាត់ត្រូវបានធ្វើឲ្យព្រះជាម្ចាស់គាប់ព្រះទ័យសាជាថ្មី។ បទពិសោធន៍របស់លោកពេត្រុស ត្រូវបានគេកត់ត្រាទុកដើម្បីឲ្យយើងអាចទទួលបានភាពក្លាហានមកពីបទ ពិសោធន៍នោះ។

ថ្វីបើលោកពេត្រុសបានប្រព្រឹត្តិអំពើបាបយ៉ាងធំក៏ពិតមែនក៏ព្រះជាម្ចាស់ មិនបានបោះបង់គាត់ចោលដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានចារនៅលើចិត្តរបស់គាត់ថា ប៉ុន្តែ ខ្ញុំបានអង្វរព្រះជាម្ចាស់សូមកុំ ឲ្យបាត់ជំនឿឡើយ។ លូកា២២ៈ៣២ នៅពេលដែលលោកពេត្រុសបដិសេធមិនស្គាល់ព្រះយេស៊ូវ គាត់ហាក់បីដូចជាខូចចិត្ត ពីព្រោះភាពសោកសៅប៉ុន្តែ លោកពេត្រុសបានចងចាំសេចក្តីអធិស្ឋានដែលព្រះយេស៊ូវបានអធិស្ឋាន ហើយនឹងទឹកព្រះភ័ក្ត្រប្រកបដោយសេចក្តីស្រឡាញ់និងសេចក្តីអាណិតមេត្តា ហើយបានផ្តល់សេចក្តីសង្ឃឹមឲ្យដល់គាត់។ កាលដែលព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ ទ្រង់បានចងចាំលោកពេត្រុសហើយនៅក្នុងសារដែលពួកទេវតាប្រទានឲ្យពួកស្ត្រីដែលធ្វើដំណើរទៅឯផ្នូរ។

សារនោះចែងថា «ប្រាប់សិស្សរបស់ព្រះអង្គព្រមទាំងលោកពេត្រុសផងថា ព្រះអង្គយាងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា។ នៅទីនោះអ្នករាល់គ្នានឹងឃើញ ព្រះអង្គដូចទ្រង់មានព្រះបន្ទូលទុកស្រាប់»។ ម៉ាកុស ១៦ៈ៧ លោកពេត្រុសពិតជាបានលន់តួទោស ហើយព្រះយេស៊ូវបានអភ័យទោសឲ្យគាត់អស់ហើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១៖៤០-៤៥

ខចងចាំ៖​​ «ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​អាច​នឹង​ជួយ​សង្គ្រោះ​សព្វ​គ្រប់​បាន ដល់​មនុស្ស​ទាំង​អស់ ដែល​ចូល​ទៅ​ឯ​ព្រះ ដោយសារ​ទ្រង់ ដ្បិត​ទ្រង់​មាន​ព្រះជន្ម​រស់​នៅ​ជានិច្ច ដើម្បី​នឹង​ជួយ​អង្វរ​ជំនួស​គេ»។ ហេព្រើរ ៧:២៥

Powered by CAM