ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ។ ហេព្រើរ ៧:២៥
អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់បានប្រទានឲ្យយើងអស់ទាំងអ្វីដែលយើងត្រូវការ ដើម្បីឲ្យយើងរឹងមាំ
សេចក្តីអាណិតមេត្តាដែលបានជួយលោកពេត្រុសដដែលនោះហើយដែលទ្រង់បានផ្តល់ឲ្យដល់មនុស្សគ្រប់គ្នាដែលត្រូវបានល្បួងនិងមិនអាចយកឈ្នះលើអំពើបាបបាន។ គឺជាការងារពិសេសរបស់សាតាំងដែលនាំមនុស្សឲ្យចូលទៅក្នុងអំពើបាប ហើយបន្ទាប់មក ទុកគេចោលមិនអាចជួយបាន ហើយភ័យញ័រភ័យខ្លាចសូមនូវការអភ័យទោស។ ប៉ុន្តែហេតុអ្វីបានជាយើងត្រូវខ្លាច ខណៈពេលដែលព្រះជាម្ចាស់បានមានបន្ទូលថា «បើគេចូលមកជ្រកកោននឹងយើងហើយចុះចូលសុំសេចក្តីសុខសាន្តពីយើងនោះយើងនឹងផ្តល់សេចក្តីសុខសាន្តឲ្យគេ»។ អេសាយ២៧ៈ៥ព្រះជាម្ចាស់បានប្រទានឲ្យយើងនូវអ្វីគ្រប់យ៉ាងដែលយើងត្រូវការដើម្បីពង្រឹងភាពទន់ខ្សោយរបស់យើងឲ្យរឹងមាំ។ ទ្រង់បានប្រទានឲ្យយើងនូវរាល់ការលើកទឹកចិត្តឲ្យចូលមកឯព្រះយេស៊ូវ។
ដោយលះបង់ព្រះជន្មរបស់ទ្រង់ដើម្បីទិញមកវិញនូវអ្វី ដែលជាកម្មសិទ្ធិរបស់ព្រះបិតាទ្រង់ព្រះយេស៊ូវបានប្រទានឱកាសឲ្យមនុស្សម្តងទៀត»។ ហេតុនេះហើយ បានជាព្រះអង្គក៏អាចសង្គ្រោះ អស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ តាមរយៈព្រះអង្គបានជាស្ថាពរដ្បិតព្រះអង្គមានព្រះជន្មរស់រហូតដើម្បីទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេ»។ ហេព្រើរ ៧ៈ២៥។តាមរយៈជីវិតដែលគ្មានបាបរបស់ព្រះយេស៊ូវ ការស្តាប់បង្គាប់របស់ទ្រង់ការសុគតនៅលើឈើឆ្កាង នៅលើភ្នំកាល់វ៉ារី ទ្រង់បានទូលអង្វរសុំសេចក្តីសង្គ្រោះឲ្យមនុស្សដែលគួរឬមិនដូច្នោះទេ ត្រូវស្លាប់ដោយសារតែអំពើបាបរបស់ខ្លួន។ ពេលឥឡូវនេះព្រះយេស៊ូវបានទូលអង្វរឲ្យយើងទ្រង់បានឈ្នះលើអំពើបាបនិងសេចក្តីស្លាប់ ដូច្នេះទ្រង់បានប្រកាសជ័យជំនះរបស់ទ្រង់ជាជ័យជំនះរបស់យើង។ ការផ្តល់ឲ្យរបស់ទ្រង់ត្រូវបានចប់សព្វគ្រប់ហើយក្នុងនាមជាអ្នកអធិស្ឋានឬអ្នកសុំអង្វរករឲ្យទ្រង់ធ្វើការងាររបស់ទ្រង់ប្រកាន់ខ្ជាប់នៅចំពោះព្រះជាម្ចាស់នូវភាពគ្មានបាបនិងសេចក្តីអធិស្ឋានសេចក្តីសារភាពរបស់ទ្រង់និងសេចក្តីថ្លែងអំណរគុណនៃរាស្ត្ររបស់ទ្រង់។អប់ជាមួយនឹងក្លិនក្រអូបនៃភាពសុចរិតរបស់ទ្រង់ទាំងនេះភាយទៅដល់ព្រះជាម្ចាស់ជាក្លិនក្រអូបឈ្ងុយឈ្ងប់។ ការថ្វាយគឺត្រូវបានព្រះជាម្ចាស់ទទួលយកពេញលក្ខណៈហើយទ្រង់អភ័យទោសបាបឲ្យយើង។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ២៖១-១២
ខចងចាំ៖ «ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ»។ ហេព្រើរ ៧:២៥