ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់រមែងចំរើនកម្លាំង ដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះទ្រង់ក៏ប្រទានឲ្យ តែអស់អ្នកណាដែលសង្ឃឹមដល់ព្រះយេហូវ៉ាវិញ នោះនឹងមានកម្លាំងចំរើនជានិច្ច គេនឹងហើរឡើងទៅលើ ដោយស្លាប ដូចជាឥន្ទ្រី គេនឹងរត់ទៅឥតដែលហត់ ហើយនឹងដើរឥតដែលល្វើយឡើយ។ អេសាយ ៤០:២៩;៣១
អំណានប្រចាំថ្ងៃ៖ ព្រះយេស៊ូវយាងមកបម្រើ មិនមែនឲ្យគេបម្រើនោះទេ
ព្រះយេស៊ូវបានប្រទានអង្គទ្រង់ជំនួសយើង ទ្រង់សុគតជំនួសយើង ទ្រង់ធានាទទួលខុសត្រូវចំពោះយើង ហើយទ្រង់មិនបានទុកអ្នកណាម្នាក់ចោលឡើយ។ ព្រះយេស៊ូវជាព្រះដែលមិនអាចទ្រាំទ្រទតមើលមនុស្សស្លាប់អស់កល្ប ដូច្នេះហើយទ្រង់សុខចិត្តសុគតជំនួសយើងនឹងទតមើលដោយក្តីអាណិតមេត្តាចំពោះអ្នកណាដែលដឹងខ្លួនថាគេមិនអាចសង្គ្រោះខ្លួនឯងបាន។
កាលណាព្រះយេស៊ូវទតឃើញអ្នកណាម្នាក់ ដែលពិតជាបានសារភាពកំហុសរបស់ខ្លួន ទ្រង់នឹងអភ័យទោសឲ្យ ហើយប្រទានសេចក្តីសង្ឃឹមឲ្យដល់ពួកគេ។ ដោយការបង់ថ្លៃសម្រាប់អំពើបាបរបស់យើង ព្រះយេស៊ូវបានធ្វើឲ្យអំណាចរបស់ទ្រង់មានបរិបូរណ៍គ្រប់គ្រាន់ សម្រាប់ ឲ្យមនុស្ស ហើយនឹងប្រើប្រាស់វាដើម្បីជួយ បើសិនជាយើងសូមដល់ ទ្រង់។ យើងអាចយកអំពើបាបរបស់យើងហើយដាក់វានៅចំពោះព្រះយេស៊ូវ ពីព្រោះទ្រង់ស្រឡាញ់យើង។ ពេលណា ដែលទ្រង់ទតមើល មកយើងឬក៏មានព្រះបន្ទូលមករកយើងវាលើកទឹកចិត្តយើងឲ្យមានទំនុកចិត្តលើទ្រង់។ ទ្រង់នឹងប៉ាន់ច្នៃចរិតលក្ខណៈរបស់យើងទៅតាមព្រះហឫទ័យរបស់ទ្រង់។
សាតាំងនិងទេវតារបស់វារួមចូលគ្នាមិនមានអំណាចដើម្បីយកឈ្នះលើមនុស្សដែលជឿទុកចិត្តទៅលើព្រះយេស៊ូវឡើយ។ «ទ្រង់រមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ»។ អេសាយ ៤០ៈ២៩
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ២៖១៣-១៧
ខចងចាំ៖ «ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ»។ ហេព្រើរ ៧:២៥