ថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ យ៉ូហានទី១ ១:៩
អំណានប្រចាំថ្ងៃ៖ មានតែមនុស្សដែលដឹងថាខ្លួនឯងជាអ្នកមានបានទេ ដែលអាចត្រូវបានសង្រ្គោះ
« ប៉ុន្តែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្មោះស្ម័គ្រនិងសុចរិត ទ្រង់នឹងអត់ទោសយើងឲ្យរួចពីបាបព្រមទាំងជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ យ៉ូហានទី១ ១ៈ៩ ព្រះជាម្ចាស់មានបន្ទូលថា«ឲ្យឯងគ្រាន់តែទទួលព្រមថាឯងមានសេចក្តីទុច្ចរិតមែនប៉ុណ្ណោះ ដោយបានរំលងនឹងព្រះយេហូវ៉ាជាព្រះនៃឯង»។ យេរេមា ៣ៈ១៣ «នោះអញនឹងប្រោះទឹកស្អាតទៅលើឯងរាល់គ្នា ដូច្នេះឯងនឹងបានស្អាត អញនឹងជម្រះឯងរាល់គ្នាឲ្យស្អាតពីគ្រប់ទាំងសេចក្តីស្មោកគ្រោក ហើយពីអស់ទាំងរូបព្រះរបស់ឯងផង។ អេសេគាល ៣៦ៈ២៥ ប៉ុន្តែ យើងត្រូវតែយល់ថា យើងគឺជាអ្នកមានបាប ហើយបន្ទាបខ្លួននៅក្នុងការសារភាពមុននឹងយើងអាចស្វែងរកការអភ័យទោសនិងសេចក្តីសុខបាន។ ពួកផារីសុីមានអារម្មណ៍ថាគេមិនបានជឿជាក់លើអំពើបាបនោះទេ។ ព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើការជាមួយគេបានទេ។ ចិត្តរបស់គេស្រោបទៅដោយសព្វាវុធនៃភាពសុចរិតរបស់ខ្លួនឯងដែលជាព្រួញឬស្នារបស់ព្រះជាម្ចាស់ដែលព័ទ្ធជុំវិញដោយបន្លាហើយដៅយ៉ាងត្រង់ដោយដៃរបស់ទេវតាមិនអាចបាញ់ធ្លុះនោះទេ។ មានតែមនុស្ស ដែលដឹងឬស្គាល់ថា ខ្លួនឯងជាមនុស្សមានបាបតែប៉ុណ្ណោះ ដែលព្រះយេស៊ូវ អាចសង្គ្រោះបាន។ ទ្រង់យាងមកដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេងហើយប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយនិងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ហើយឲ្យដោះមនុស្សដែលត្រូវគេជិះជាន់ឲ្យរួច»។ លូកា ៤ៈ១៨។ ប៉ុន្តែ ពួកអ្នកជាមិនត្រូវការនឹងគ្រូពេទ្យទេត្រូវការតែពួកអ្នកដែលឈឺប៉ុណ្ណោះ។ លូកា ៥ៈ៣១ យើងត្រូវតែដឹងស្ថានភាពពិតប្រាកដរបស់យើងថាយើងគឺជាអ្នកមានបាបបើមិនដូច្នោះទេយើងមិនចាំបាច់ត្រូវការព្រះយេស៊ូវឲ្យជួយនោះទេ។ យើងត្រូវតែយល់ពីគ្រោះថ្នាក់របស់យើងបើមិនដូច្នោះទេ យើងមិនរត់ទៅរកព្រះយេស៊ូវដែលទ្រង់ជាទីជម្រករបស់យើងឡើយ។ យើងត្រូវតែដឹងថា ដំបៅរបស់យើងឈឺចាប់បើមិនដូច្នោះទេ យើងមិនចាំបាច់ចង់ព្យាបាលនោះទេ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ២៖១៨-២២
ខចងចាំ៖ «ដោយហេតុនោះបានជាទ្រង់អាចនឹងជួយសង្គ្រោះសព្វគ្រប់បាន ដល់មនុស្សទាំងអស់ ដែលចូលទៅឯព្រះ ដោយសារទ្រង់ ដ្បិតទ្រង់មានព្រះជន្មរស់នៅជានិច្ច ដើម្បីនឹងជួយអង្វរជំនួសគេ»។ ហេព្រើរ ៧:២៥