ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ អញបន្ទោស ហើយផ្ចាញ់ផ្ចាល ដល់អស់អ្នកណាដែលអញស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តចុះ មើល អញឈរនៅមាត់ទ្វារទាំងគោះ បើអ្នកណាឮសំឡេងអញ ហើយបើកទ្វារឲ្យ នោះអញនឹងចូលទៅឯអ្នកនោះ អញនឹងបរិភោគជាមួយនឹងអ្នកនោះ ហើយអ្នកនោះជាមួយនឹងអញដែរ។ វិវរណៈ ៣:១៩-២០
អំណានប្រចាំថ្ងៃ៖ សេចក្តីសង្ឃឹមរបស់យើងតែ១គត់ គឺនៅក្នុងព្រះគុណរបស់ព្រះជាម្ចាស់ដែលមានអំណាចគ្រប់ទាំងអស់
ព្រះជាម្ចាស់បានឮសេចក្តីអធិស្ឋានរបស់អ្នកយកពន្ធពីព្រោះអ្នកយកពន្ធយល់ដឹងថា សេចក្តីសង្ឃឹមតែមួយរបស់គេគឺនៅក្នុងព្រះគុណដ៏មានអំណាចរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ អ្នកយកពន្ធបានឃើញផ្នែកខាងក្នុងខ្លួនរបស់គេថាគួរឲ្យអាម៉ាស់។ អ្នកទាំងឡាយណាដែលស្វែងរកព្រះជាម្ចាស់ត្រូវតែមើលមកខ្លួនឯងក្នុងផ្លូវដូចគ្នាដែរ។ កាលណាមនុស្សលែងជឿទុកចិត្តលើខ្លួនឯងហើយនោះពួកគេត្រៀមខ្លួនមកព្រះជាម្ចាស់ហើយពួកគេតោងទៅនឹងអំណាចរបស់ទ្រង់ដោយសារសេចក្តីជំនឿ។
ការគោរពច្បាប់និងវិន័យមិនអាចជំនួសដោយសេចក្តីជំនឿសាមញ្ញនិងលុបបំបាត់ចិត្តគំនិតដែលមានបាបពីមុននោះបានទេ។ ប៉ុន្តែ គ្មានមនុស្សណាម្នាក់អាចចាក់ខ្លួនឯងចេញពីខ្លួនឯងបានឡើយ។ អ្វីដែលមនុស្សអាចធ្វើទៅបានគឺទូលសូមឲ្យព្រះយេស៊ូវយកចិត្តគំនិតចាស់ដែលមិនល្អចេញពីខ្លួនគេ។ សេចក្តីអធិស្ឋានចេញពីក្នុងចិត្តរបស់យើងនោះគឺ «ព្រះជាម្ចាស់សូមទ្រង់យកចិត្តទូលបង្គំពីព្រោះថាទូលបង្គំមិនអាចឲ្យវាបាន។ វាជារបស់ផងទ្រង់។ សូមទ្រង់រក្សាវាឲ្យបរិសុទ្ធពីព្រោះទូលបង្គំមិនអាចរក្សាវាឲ្យបរិសុទ្ធដើម្បីទ្រង់។ ពីព្រោះខ្លួនទូលបង្គំខ្សោយហើយមិនដូចទ្រង់ទូលបង្គំមិនសមនឹងបានសង្គ្រោះទេ ប៉ុន្តែ ទ្រង់ស្រឡាញ់ទូលបង្គំ ដូច្នេះសូមទ្រង់មេត្តាសង្គ្រោះទូលបង្គំផង។ សូមទ្រង់កែប្រែចិត្តទូលបង្គំសូមទ្រង់ប្រទានចរិតលក្ខណៈថ្មីដល់ទូលបង្គំសូមទ្រង់ធ្វើឲ្យទូលបង្គំបានបរិសុទ្ធដូចជាទ្រង់ សូមបំពេញទូលបង្គំដោយសេចក្តីស្រឡាញ់របស់ទ្រង់ដើម្បីឲ្យទូលបង្គំអាចស្រឡាញ់ដូចទ្រង់ដែរ។ នៅពេលដែលយើងក្លាយទៅជាគ្រីស្ទានយើងត្រូវបោះបង់ចោលនូវទម្្លាប់ឬគំនិតមិនល្អនានាហើយត្រូវបោះបង់វាចោលជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃព្រះយេស៊ូវយាងមក។អំពើល្អឬការងារល្អទាំងអស់របស់យើង គឺអាស្រ័យទៅលើអំណាចរបស់ព្រះជាម្ចាស់ដែលជាអំណាចមកពីក្រៅខ្លួនយើង។ ចិត្តរបស់យើងត្រូវតែបន្តឈោងទៅឯព្រះជាម្ចាស់ដោយការសារភាពអំពើបាបចេញពីចិត្តពិតប្រាកដហើយដោយបន្ទាបខ្លួននៅចំពោះព្រះជាម្ចាស់។ មានតែការបោះបង់ចោលនូវអ្វីៗដែលអាក្រក់ចេញហើយនិងពឹងទៅលើព្រះជាម្ចាស់ទាំងស្រុងតែប៉ុណ្ណោះ ទើបយើងអាចដើរដោយសុវត្ថិភាពបាន។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៣៖១-៦
ខចងចាំ៖ «ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ»។ លូកា ១៤:១១