​​ ថ្ងៃអង្គារ ទី២៨​​ ខែមីនា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៣-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ បាន​ជា ឱ​ពួក​ស្ងួនភ្ងា​អើយ ចូរ​បង្ហើយ​សេចក្តី​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា ដោយ​កោតខ្លាច ហើយ​ញាប់​ញ័រ​ចុះ ដូច​ជា​បាន​ស្តាប់​បង្គាប់​ខ្ញុំ​ជា​ដរាប​រៀង​មក​ដែរ មិន​មែន​តែ​កាល​ខ្ញុំ​នៅ​ជា​មួយ​ប៉ុណ្ណោះ​ទេ សូម្បី​ឥឡូវ​នេះ​ដែល​ខ្ញុំ​មិន​នៅ​ជា​មួយ នោះ​ក៏​ចូរ​ខំ​ប្រឹង​ឲ្យ​លើស​ទៅ​ទៀត​ផង។ ភីលីព ២:១២

អំណានប្រចាំថ្ងៃ៖ អ្នកដែលចង់ទៅនគរឋានសួគ៌ មិនជឿ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទុកចិត្តលើខ្លួនឯង​ឡើយ

កាលណាយើងមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនិងព្រះយេស៊ូវយើងនឹងកាន់តែឃើញភាពបរិសុទ្ធនៃអត្តចរិតរបស់ទ្រង់ច្បាស់ហើយយល់ពីសេចក្តីពិតអំពីអំពើបាបនោះវាពិតជាអាក្រក់ដល់កម្រិតណា។ដោយមានការយល់ដឹងនេះយើងនឹងមិនមានអារម្មណ៍អ្វីនៅក្នុងខ្លួនរបស់យើងដែលត្រូវមានអំនួតឡើយ។ មនុស្សដែលត្រូវបានកត់ត្រាទុកថាជាមនុស្សបរិសុទ្ធនៅឯនគរឋានសួគ៌នោះគឺអស់អ្នកដែលដឹងថា នៅក្នុងខ្លួនគេគ្មាន។ លោកពេត្រុុសដែលជាសាវ័ករបស់ព្រះយេស៊ូវក្លាយទៅជាអ្នកបម្រើដ៏ស្មោះរបស់ព្រះជាម្ចាស់ ហើយគាត់ត្រូវបានទទួលស្គាល់ដោយសារមានចំណេះដឹងប្រាជ្ញានិងអំណាចមកពីនគរឋានសួគ៌តាមរយៈការងាររបស់គាត់គាត់បាននាំមនុស្សជាច្រើនមកឯព្រះយេស៊ូវ ប៉ុន្តែលោកពេត្រុសមិនដែលភ្លេចពីបទពិសោធន៍អាក្រក់ៗនៃការបដិសេធមិនស្គាល់ព្រះយេស៊ូវនោះឡើយ អំពើបាបរបស់គាត់ត្រូវបានអភ័យទោសឲ្យ ហើយតែគាត់​យល់​ថា ដោយសារតែព្រះជាម្ចាស់បន្តផ្តល់ព្រះគុណរបស់ទ្រង់តែប៉ុណ្ណោះ ទើបគាត់អាចមានជ័យជំនះលើអំពើបាបបាន។ គាត់មិនឃើញមានអ្វី​នៅក្នុងខ្លួនគាត់ដែលមានសិរីល្អឡើយ។

គ្មានសាវ័កឬក៏ហោរាដែលបាននិយាយថា ពួកគេមិនបានប្រព្រឹត្តិអំពើបាបឡើយ។ មនុស្សទាំងឡាយណាដែលមានជំនឿនិងប្រតិបត្តិតាមព្រះជាម្ចាស់បំផុតមនុស្សដែលសុខចិត្តស្លាប់ជាជាងប្រព្រឹត្តិអ្វីដែលខុសឆ្គងមនុស្សដែលព្រះជាម្ចាស់បានឲ្យតម្លៃដោយការយល់ដឹង និង​អំណាចមកពីឋានសួគ៌បានសារភាពនូវអំពើបាបចេញពីចិត្តរបស់ពួកគេ។ ពួកគេមិនបានដាក់សេចក្តីទុកចិត្តលើខ្លួនពួកគេឡើយពួកគេមិនបានពឹងលើសេចក្តីសុចរិតរបស់ខ្លួនទេ​ ប៉ុន្តែ ពួកគេបានជឿទុកចិត្តនៅក្នុងភាពសុចរិតរបស់ព្រះយេស៊ូវវិញ។ គឺវានឹងដូចគ្នាចំពោះអ្នកណាដែលពិតជាមានទំនាក់ទំនងជាមួយព្រះយេស៊ូវពិតប្រាកដ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៣៖៧-១២

ខចងចាំ៖​​ «ដ្បិតអស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ»។ លូកា ១៤:១១

Powered by CAM