​​ ថ្ងៃពុធ ទី២៩​​ ខែមីនា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៣-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ នោះ​ឯង​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​កិរិយា​អាក្រក់​របស់​ឯង ហើយ​ពី​អំពើ​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​មិន​ល្អ​ផង ដូច្នេះ ឯង​រាល់​គ្នា​នឹង​មើល​ខ្លួន​ដោយ​ខ្ពើម​ឆ្អើម ដោយ​ព្រោះ​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង។ អេសេគាល ៣៦:៣១

អំណានប្រចាំថ្ងៃ៖ ​ ខ្លាចក្រែងតែអ្នកនឹងបដិសេធចំពោះព្រះជាម្ចាស់ នូវសិទ្ធកែប្រែ​អ្នកប៉ុណ្ណោះ

ខណៈពេលដែលយើងចម្រើនកាន់តែដូចព្រះយេស៊ូវឡើង យើងនឹងកាន់តែសោកស្តាយចំពោះអំពើបាបដែលយើងបានប្រព្រឹត្តិ។ ចំពោះមនុស្សទាំងឡាយណាដែលព្រះជាម្ចាស់បានអភ័យទោសឲ្យហើយ ហើយ​បានហៅថាជារាស្ត្ររបស់ទ្រង់ ទ្រង់មានបន្ទូលថា «នោះឯងរាល់គ្នានឹងនឹកចាំពីកិរិយាអាក្រក់របស់ឯងហើយពីអំពើបាបដែលឯងរាល់គ្នាប្រព្រឹត្តិមិនល្អផង ដូច្នេះឯងរាល់គ្នានឹងមើលខ្លួនដោយខ្ពើមឆ្អើមដោយព្រោះអំពើទុច្ចរិតនិងអំពើគួរស្អប់ខ្ពើមរបស់ឯង។ អេសេគាល ៣៦ៈ៣១ ទ្រង់​មាន​បន្ទូលទៀតថា «អញនឹងតាំងសេចក្តីសញ្ញារបស់អញដល់ឯង នោះឯង​នឹង​ដឹងថា​ អញនេះជាព្រះយេហូវ៉ាពិតដើម្បីឲ្យឯងនឹកចាំហើយត្រូវជ្រប់មុខឥតដែលហើបមាត់ឯងឡើងទៀតឡើយដោយឯងមានសេចក្តីអៀនខ្មាសក្នុងកាលដែលអញបានអត់ទោសដល់ឯងចំពោះគ្រប់ទាំងអំពើដែលឯងបានប្រព្រឹត្តិនោះនេះជាព្រះបន្ទូលនៃព្រះជាម្ចាស់យេហូវ៉ា»។ អេសេគាល​១៦ៈ៦២,៦៣ យើងនឹងលែងបើកមាត់របស់យើងដើម្បីសរសើរខ្លួនឯងទៀតហើយ។

យើងនឹងដឹងថាអ្វីដែលល្អនៅក្នុងខ្លួនយើងគឺជាអំណោយមកពីព្រះយេស៊ូវ។ យើងនឹងសារភាពដូចពួកសាវ័កដោយនិយាយថា «ដ្បិតខ្ញុំ​ដឹងថានៅក្នុងខ្លួនខ្ញុំគឺក្នុងសាច់ឈាមខ្ញុំគ្មានអ្វីល្អទេ​ព្រោះខ្ញុំមានចិត្តចង់ធ្វើល្អជានិច្ច ប៉ុន្តែ រកធ្វើមិនកើតសោះ«។ រ៉ូម ៧ៈ១៨ ឯខ្ញុំកុំបីឲ្យខ្ញុំអួតខ្លួនឡើយអួតបានតែពីឈើឆ្កាងនៃព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាប៉ុណ្ណោះដែលដោយសារទ្រង់នោះលោកិយបានត្រូវជាប់ឆ្កាងខាងឯខ្ញុំហើយខ្ញុំខាងឯលោកិយដែរ»។ កាឡាទី៦ៈ១៤​ សូមឲ្យព្រះជាម្ចាស់អនុញ្ញាតឲ្យខ្ញុំថ្វាយសិរីល្អទៅតែព្រះយេស៊ូវម្នាក់គត់ដែលទ្រង់បានសុគតនៅលើឈើឆ្កាងហើយរស់ឡើងវិញទ្រង់បានធ្វើឲ្យខ្ញុំអាចបោះបង់ចោលនូវអ្វីៗដែលមិនល្អ។

រួមជាមួយនិងបទពិសោធនេះគឺជាសេចក្តីបង្គាប់ «បានជាឱពួកស្ងួនភ្ងាអើយចូរបង្ហើយសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នាដោយកោតខ្លាចហើយញាប់ញ័រចុះដូចជាបានស្តាប់បង្គាប់ខ្ញុំជាដរាបរៀងមកដែរដ្បិតគឺជាព្រះហើយដែលបណ្តាលចិត្តអ្នករាល់គ្នាឲ្យមានទាំងចំណង់ចង់ធ្វើហើយឲ្យបានប្រព្រឹត្តិតាមបំណងព្រះហឫទ័យទ្រង់ដែរ»។ ភីលីព ២ៈ១២,១៣ព្រះជាម្ចាស់មិនបានចង់ឲ្យអ្នកខ្លាចបរាជ័យក្នុងការរក្សាសេចក្តីសន្យារបស់ទ្រង់ឬក៏ខ្លាចទ្រង់អស់សេចក្តីអត់ធ្មត់ចំពោះអ្នកឬក៏ខ្លាចថាសេចក្តីមេត្តាករុណាចំពោះអ្នកមិនគ្រប់គ្រាន់នោះឡើយ។ ចូរគោរពកោតខ្លាចថាអ្នកនឹងមិនរឹងទទឹងចំពោះបំណងព្រះហឫទ័យរបស់ព្រះសម្រាប់ជីវិតអ្នក ឬថាលក្ខណៈតពូជនិងលក្ខណៈវប្បធម៌នៃអត្តចរិតនឹងគ្រប់គ្រងជីវិតរបស់អ្នក។

«គឺជាព្រះអម្ចាស់ទេដែលធ្វើការនៅក្នុងអ្នកដើម្បីធ្វើតាមព្រះហឫទ័យ​ទ្រង់ហើយនិងអ្វីៗដែលល្អដែលនឹងនាំឲ្យទ្រង់សព្វព្រះទ័យ»។ អ្វីដែលអ្នកត្រូវខ្លាចនោះគឺចិត្តដែលមានអំពើបាបរបស់អ្នកនឹងមិនឲ្យព្រះកែប្រែអ្នក។ចូរកោតខ្លាចថា ខ្លួនអ្នកនឹងធ្វើឲ្យផែនការដ៏ធំដែលព្រះអម្ចាស់ចង់ធ្វើឲ្យ​បានសម្រេចតាមរយៈអ្នក។ ចូរភ័យខ្លាចក្នុងការជឿទុកចិត្តលើកម្លាំងខ្លួនឯង។ ចូរភ័យខ្លាចក្រែងលោអ្នកដកដៃចេញពីព្រះហស្តរបស់ព្រះយេស៊ូវ​ហើយព្យាយាមរស់នៅតាមជីវិតដោយគ្មានរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៣៖១៣-១៩

ខចងចាំ៖​​ «ដ្បិតអស់​អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ តែ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង​វិញ»។ លូកា ១៤:១១

Powered by CAM