ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ហើយអំពីព្រះយេស៊ូវគ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ ជាអធិបតីលើអស់ទាំងស្តេចនៅផែនដី រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប។ វិវរណៈ ១:៥
អំណានប្រចាំថ្ងៃ៖ រតគេចពីអ្វីដែលនឹងបណ្តោយឲ្យមានសេចក្តីអំនួត
យើងត្រូវតែរត់ចេញឲ្យឆ្ងាយពីអ្វីដែលនឹងធ្វើឲ្យយើងមានអំនួតនិងភាពដែលអាចមើលថែខ្លួនឯងបាន។ យើងត្រូវតែប្រុងប្រយ័ត្នក្នុងការឲ្យឬទទួលពាក្យបញ្ជោរឬក៏សរសេីរ។ វាគឺជាការងាររបស់សាតាំងទេដែលបញ្ជោរនោះ។ វាដោះស្រាយដោយពាក្យបញ្ជោរផងនិងចោទប្រកាន់ហើយនិងផ្តន្ទាទោសផង។ វាព្យាយាមបំផ្លាញជីវិតខាងព្រលឹងវិញ្ញាណរបស់មនុស្សតាមរយៈការងារបែបនេះ។ អស់អ្នកទាំងឡាយណាដែលសរសើរដល់មនុស្សគឺត្រូវបានប្រើដោយសាតាំងឲ្យធ្វើជាភ្នាក់ងាររបស់វា។សូមឲ្យអ្នកដែលធ្វើការបម្រើព្រះយេស៊ូវបញ្ចៀសរាល់ពាក្យសរសើរចេញឲ្យឆ្ងាយពីខ្លួន។សូមកុំមើលទៅលើខ្លួន។ ត្រូវសរសើរតម្កើងព្រះយេស៊ូវតែ១អង្គគត់។ ហើយអំពីព្រះយេសូ៊គ្រីស្ទជាស្មរបន្ទាល់ស្មោះត្រង់ដែលកើតពីពួកស្លាប់មកមុនគេបង្អស់ជាអធិបតីលើអស់ទាំងស្តេចនៅផែនដីរីឯព្រះអង្គដែលស្រឡាញ់យើងរាល់គ្នាហើយបានលាងយើងដោយព្រះលោហិតទ្រង់ឲ្យបានរួចពីបាប។ (វិវរណៈ១ៈ៥)
អស់អ្នកដែលស្រឡាញ់និងគោរពកោតខ្លាចដល់ព្រះជាម្ចាស់នឹងមិនរស់នៅក្នុងជីវិតនៃភាពសោកសៅនិងទុក្ខគ្រាំគ្រានៅក្នុងចិត្តទេ។ គឺដោយសារអ្នកទាំងនោះមិនមានព្រះវត្តមានរបស់ព្រះយេស៊ូវនៅក្នុងជីវិតទើបធ្វើឲ្យពួកគេទទួលរងនូវការសោកសៅនិងការលំបាកនោះ។ មនុស្សដែលអួតអាងដែលស្រឡាញ់ខ្លួនឯងជាងអ្នកដទៃគឺមិនមានអារម្មណ៍ថាត្រូវការមានទំនាក់ទំនងជាមួយព្រះយេស៊ូវទេ។ អស់អ្នកទាំងឡាយណាដែលមិនចុះចូលជាមួយព្រះយេស៊ូវគឺមានមោទនភាពចំពោះភាពឯករាជ្យរបស់ពួកគេ។ មនុស្សចង់បានសាសនាដែលធ្វើឲ្យពួកគេតោងជាប់ទៅនឹងសេចក្តីអំនួតឬមោទនភាពរបស់ពួកគេ។ ពួកគេចង់ដើរតាមផ្លូវដែលធំទូលំទូលាយគ្រប់គ្រាន់នឹងឲ្យគេធ្វើអ្វីបានតាមចិត្តចង់។ ការស្រឡាញ់ខ្លួនរបស់ពួកគេការស្រឡាញ់ប្រជាប្រិយភាពឬភាពល្បីល្បាញនិងការចូលចិត្តឲ្យគេសរសើរកំចាត់ព្រះអង្គសង្គ្រោះចេញពីក្នុងចិត្តរបស់ពួកគេហើយដោយគ្មានទ្រង់នោះនឹងមានទុក្ខគ្រាំគ្រានៅក្នុងចិត្តនិងភាពសោកសៅ។ ប៉ុន្តែ ព្រះវត្តមានរបស់ព្រះយេស៊ូវនៅក្នុងចិត្តនាំឲ្យមានសេចក្តីអំណរឥតឈប់នោះឡើយ។ ចំពោះអ្នកទាំងឡាយណាដែលទទួលយកព្រះយេស៊ូវគោលគំនិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាអ្នកដែលនាំឲ្យមានសេចក្តីរីករាយ។
«ដ្បិតព្រះដ៏ជាធំហើយខ្ពស់បំផុតជាព្រះដ៏គង់នៅអស់កល្បជានិច្ចដែលព្រះនាមទ្រង់ជានាមបរិសុទ្ធ ទ្រង់មានព្រះបន្ទូលដូច្នេះថា អញនៅឯស្ថានដ៏ខ្ពស់ហើយបរិសុទ្ធក៏នៅជាមួយនឹងអ្នកណាដែលមានចិត្តសង្រេងហើយទន់ទាប ដើម្បីនឹងធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើងហើយចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ»។ អេសាយ៥៧ៈ១៥។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៣៖២០-៣០
ខចងចាំ៖ «ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ»។ លូកា ១៤:១១