ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ យើងរាល់គ្នាដឹងថា យើងស្គាល់ទ្រង់ ដោយសារសេចក្តីនេះ គឺដោយយើងកាន់តាមបញ្ញត្តិរបស់ទ្រង់ អ្នកណាដែលថា បានស្គាល់ទ្រង់ តែមិនកាន់តាមបញ្ញត្តិទ្រង់ទេ អ្នកនោះឈ្មោះថាជាអ្នកកុហក ហើយសេចក្តីពិតមិននៅក្នុងអ្នកនោះឡើយ តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះប្រាកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាត នៅក្នុងអ្នកនោះហើយ គឺដោយសេចក្តីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់។ យ៉ូហានទី១ ២:៣-៥
អំណានប្រចាំថ្ងៃ៖ ការទូលសូមព្រះជាម្ចាស់នូវអ្វីមួយដោយគ្មានការស្តាប់បង្គាប់ គឺជារឿងអាម៉ាស់
គឺមានល័ក្ខខ័ណ្ឌថាបើសិនជាសេចក្តីសន្យារបស់ព្រះជាម្ចាស់ត្រូវបានបំពេញ ហើយការអធិស្ឋានមិនអាចជំនួស ទង្វើនិងភាពទទួលខុសត្រូវបានទេ។ ព្រះយេស៊ូវបានមានបន្ទូលថា «បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ» ហើយ អ្នកណាដែលមានបញ្ញត្តិរបស់ខ្ញុំ ហើយកាន់តាមគឺអ្នកនោះហើយដែលស្រឡាញ់ខ្ញុំ ឯអ្នកណាដែលស្រឡាញ់ខ្ញុំ នោះជាទីស្រឡាញ់នៃព្រះវរបិតាខ្ញុំ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ក៏នឹងសម្តែងខ្លួនឲ្យអ្នកនោះស្គាល់ផង។ ព្រះជាម្ចាស់ត្រូវបានគេប្រមាថមាក់ងាយនៅពេលដែលមនុស្សនាំយកសំណើរបស់ពួកគេមកឯទ្រង់ យកសេចក្តីសន្យារបស់ទ្រង់មកជាទីអាង ប៉ុន្តែ មិនព្រមធ្វើនូវអ្វីដែលទ្រង់បានឲ្យធ្វើនោះឡើយ។ពួកគេប្រើព្រះនាមរបស់ព្រះយេស៊ូវធ្វើជាខ្នងបង្អែក ដើម្បីសូមឲ្យព្រះជាម្ចាស់បំពេញតាមសេចក្តីសន្យា ប៉ុន្តែ ពួកគេមិនធ្វើនូវអ្វីដែលបង្ហាញឲ្យឃើញថាពួកគេមានសេចក្តីជំនឿលើព្រះយេស៊ូវ ហើយមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅដល់ទ្រង់នោះទេ។
មានមនុស្សជាច្រើនមិនព្រមបំពេញតាមល័ក្ខខ័ណ្ឌដើម្បីឲ្យព្រះវរបិតាទទួលយកនោះទេ។ យើងត្រូវតែពិនិត្យមើលសេចក្តីព្រមព្រៀងនៃការជឿទុកចិត្តដែលផ្តល់នូវសិទ្ធិអំណាចដើម្បីខិតចូលទៅជិតព្រះជាម្ចាស់បាន។ បើសិនជាយើងមិនស្តាប់បង្គាប់នោះយើងមកឯព្រះជាម្ចាស់ដោយរំពឹងឲ្យទ្រង់ឆ្លើយតបនឹងយើង នៅពេលដែលយើងមិនបានបំពេញនូវតម្រូវការ ដើម្បីទទួលការឆ្លើយតបហើយ។ យើងបង្ហាញដល់ព្រះជាម្ចាស់នូវសេចក្តីសន្យារបស់ទ្រង់ ហើយសូមឲ្យទ្រង់បំពេញវា ការធ្វើបែបនេះ ធ្វើឲ្យទ្រង់ខូចព្រះកិត្តិនាមរបស់ទ្រង់ហើយ។
សេចក្តីសន្យា គឺ«បើអ្នករាល់គ្នានៅជាប់នឹងខ្ញុំ ហើយពាក្យខ្ញុំនៅជាប់ក្នុងអ្នករាល់គ្នានោះ ចូរសូមអ្វីតាមតែប្រាថ្នាចុះ សេចក្តីនោះនឹងបានសម្រេចដល់អ្នករាល់គ្នាជាមិនខាន»។ យ៉ូហាន ១៥ៈ៧។
«យើងរាល់គ្នាដឹងថា យើងស្គាល់ទ្រង់ ដោយសារសេចក្តីនេះ គឺដោយយើងកាន់តាមបញ្ញត្តិរបស់ទ្រង់ អ្នកណាដែលបានស្គាល់ទ្រង់។ តែមិនកាន់តាមបញ្ញត្តិទ្រង់ទេ អ្នកនោះឈ្មោះថាជាអ្នកកុហក ហើយសេចក្តីពិតមិននៅក្នុងអ្នកនោះឡើយ។ តែអ្នកណាដែលកាន់តាមព្រះបន្ទូលទ្រង់វិញ នោះប្រាកដជាសេចក្តីស្រឡាញ់នៃព្រះបានពេញខ្នាតនៅក្នុងអ្នកនោះហើយ គឺដោយសេចក្តីនោះឯង ដែលយើងដឹងថា យើងនៅក្នុងទ្រង់»។ យ៉ូហានទី១ ២ៈ ៣-៥។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៦៖៥៧-៦៨
ខចងចាំ៖ «សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្តីអាក្រក់វិញ»។ លូកា ១១:៤