​​ ថ្ងៃអង្គារ ទី៧​​ ខែមីនា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១២-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ខ្ញុំ​ឲ្យ​សេចក្តី​បញ្ញត្ត​១​ថ្មី​ដល់​អ្នក​រាល់​គ្នា គឺ​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​ឲ្យ​ស្រឡាញ់​គ្នា ដូច​ជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។ យ៉ូហាន ១៣:៣៤

អំណានប្រចាំថ្ងៃ៖ ​ចូរស្រឡាញ់មនុស្ស​ដទៃទៀត ឲ្យដូចជាព្រះយេស៊ូវបាន ស្រឡាញ់អ្នក

សេចក្តីបង្គាប់មួយចុងក្រោយក្នុងចំណោមសេចក្តីបង្គាប់ទាំងអស់ដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់សាវ័ករបស់ទ្រង់គឺ «ឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក ត្រូវឲ្យស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ»។ យ៉ូហាន ១៣ៈ៣៤។ តើយើងស្តាប់តាមសេចក្តីបង្គាប់នេះឬក៏យើងបណ្តោយឲ្យចរិតលក្ខណៈដែលមិនមានលក្ខណៈដូចព្រះយេស៊ូវមកគ្រប់គ្រងជីវិតយើង? បើសិនជាយើងបានធ្វើឲ្យអ្នកណាម្នាក់ឈឺចាប់តាមវិធីណាមួយនោះគឺយើងមានតួនាទីទៅជួបអ្នកនោះ ហើយសូមឲ្យគេលើកលែងទោសឲ្យយើងហើយយើងត្រូវធ្វើអ្វីៗដែលយើងអាចដើម្បីសងនូវអ្វីដែលគេបានបាត់បង់ដោយសារតែយើងបានប្រព្រឹត្តិទៅលើគេទាំងកាយវិការនិង​ពាក្យសំដី។ យើងត្រូវតែធ្វើការងារនេះ មុននឹងយើងមកគាល់ព្រះជាម្ចាស់សូមឲ្យទ្រង់ប្រទានពរដល់យើង។ គឺមានបញ្ហាមួយទៀតដែល​ជាញឹកញាប់​យើងឧស្សាហ៍ភ្លេចធ្វើមុននឹងយើងមកគាល់ព្រះនៅក្នុងការអធិស្ឋាន។ តើអ្នក​ស្មោះត្រង់ជាមួយព្រះជាម្ចាស់ដែរឬទេ? តាមរយៈលោកហោរាម៉ាឡា​គី​ព្រះ​ជាម្ចាស់​បានមានបន្ទូលថា​ «ចាប់តាំងពីគ្រាពួកអយ្យកោរៀងមកឥតកាន់​តាមឡើយព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បង្គាប់ថា «ចូរវិលមកឯអញវិញចុះ​នោះអញនឹងត្រឡប់មកឯឯងដែរ» តែឯងរាល់គ្នាថា «តើនឹងវិលទៅ​យ៉ាង​ដូចម្តេច?» ព្រះជាម្ចាស់មានបន្ទូលថា «ចុះតើមនុស្សនឹង​កោង​យករបស់​ព្រះ​ឬ? ប៉ុន្តែ ឯងរាល់គ្នាបានកោងយករបស់អញហើយ រួចបែរជាសួរថា តើយើង​បានកោង​យក​របស់​ទ្រង់ឯណា? ព្រះជាម្ចាស់មានបន្ទូលថា គឺតង្វាយ​១ភាគក្នុង១០ ហើយក្នុងតង្វាយលើកចុះឡើងនោះឯង»។ ម៉ាឡាគី ៣ៈ៧,៨

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៦៖៦៩-៧៥

ខចងចាំ៖​​ «សូម​អត់​ទោស​បាប​យើង​ខ្ញុំ ដ្បិត​យើង​ខ្ញុំ​ក៏​អត់​ទោស ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ ហើយ​សូម​កុំ​នាំ​យើង​ខ្ញុំ​ទៅ​ក្នុង​សេចក្តី​ល្បួង​ឡើយ តែ​សូម​ប្រោស​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ពី​សេចក្តី​អាក្រក់​វិញ»។ លូកា ១១:៤

Powered by CAM