ថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា តើខ្ញុំមិនបានប្រាប់នាងថា បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬអី។ យ៉ូហាន ១១:៤០
អំណានប្រចាំថ្ងៃ៖ អំណោយទានរបស់ព្រះជាម្ចាស់ គឺមានសម្រាប់អស់អ្នកណាដែលយល់ព្រមស្តាប់បង្គាប់
ចំពោះតម្រូវការទាំងអស់របស់ព្រះជាម្ចាស់គឺដូចគ្នា។ អំណោយទានរបស់ទ្រង់ទាំងអស់គឺសន្យានៅលើល័ក្ខខ័ណ្ឌនៃការស្តាប់បង្គាប់។ នគរឋានសួគ៌ គឺពោរពេញទៅដោយព្រះពរដែលព្រះជាម្ចាស់ចង់ចែកចាយជាមួយអស់អ្នកទាំងឡាយណាដែលចូលរួមសហការជាមួយទ្រង់។ អ្នកទាំងឡាយណាដែលស្តាប់បង្គាប់ទ្រង់អាចទាមទារការបំពេញកិច្ចសន្យារបស់ទ្រង់ដោយទុកចិត្ត។
យើងត្រូវតែជឿទុកចិត្តលើព្រះជាម្ចាស់ ដោយគ្មានការសង្ស័យឡើយ។ ជារឿយៗទ្រង់តែងតែពន្យារពេលឆ្លើយតប ការអធិស្ឋានរបស់យើងដើម្បីសាកល្បងសេចក្តីជំនឿរបស់យើងឬក៏សាកល្បងភាពបរិសុទ្ធនៃចំណង់ប្រាថ្នារបស់យើង។ កាលណាសេចក្តីស្នើសុំរបស់យើងស្របទៅតាមពាក្យបន្ទូលរបស់ទ្រង់ យើងត្រូវតែជឿសេចក្តីសន្យារបស់ទ្រង់ ហើយសូមដល់ព្រះជាម្ចាស់នូវអ្វីដែលយើងត្រូវការ ដោយការប្តេជ្ញាចិត្តថា ព្រះជាម្ចាស់នឹងមិនបដិសេធយើងឡើយ។
ព្រះជាម្ចាស់មិនបានមានបន្ទូលថា សូមម្តងអ្នកនឹងបានទទួលនោះទេ។ ទ្រង់ប្រាប់ឲ្យយើងសូម។ ចូរខំអធិស្ឋានតទៅទៀតដោយកុំចុះចាញ់។ កាលណាយើងទូលសូមដល់ព្រះជាម្ចាស់កាន់តែច្រើន យើងកាន់តែគិតអំពីទ្រង់ ហើយសេចក្តីប្រាថ្នារបស់យើងដើម្បីទទួលបានមកពីព្រះជាម្ចាស់នូវអ្វី ដែលបានសូមនោះកើនឡើង។ នៅផ្នូរលោកឡាសារព្រះយេស៊ូវបានមានបន្ទូលទៅកាន់ម៉ាថា ថា «បើសិនជានាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះ»។ យ៉ូហាន ១១ៈ៤០។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ២៧៖១១-២៦
ខចងចាំ៖ «សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្តីអាក្រក់វិញ»។ លូកា ១១:៤