ថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលជាពាក្យប្រៀបប្រដូចទៅគេ ដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ។ លូកា ១៨:១
អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់ ជាព្រះដែលអត់ធ្មត់ និងយុត្តិធម៌
ព្រះយេស៊ូវបានមានបន្ទូលអំពីរឿងរ៉ាវដែលនឹងកើតមានឡើងមុននឹងការយាងមកជាលើកទី២របស់ទ្រង់និងបញ្ហាលំបាកនានាដែលអ្នកដើរតាមឬជឿដល់ទ្រង់នឹងជួបប្រទះនៅពេលនោះ។ ជាពិសេសសំដៅទៅពេលនោះព្រះយេស៊ូវបានប្រាប់រឿងប្រៀបប្រដូចថា «ត្រូវតែអធិស្ឋានជានិច្ចឥតរសាយចិត្តឡើយ»។ លូកា ១៨ៈ១ ព្រះយេស៊ូវបានមានបន្ទូល ប្រាប់រឿង ចៅក្រម ដែលរស់នៅក្នុងទីក្រុង។ ចៅក្រមនេះមិនកោតខ្លាចដល់ព្រះជាម្ចាស់ឬមនុស្សឡើយ។ នៅក្នុងទីក្រុងដដែលនោះមានស្ត្រីមេម៉ាយម្នាក់បានមកជួបចៅក្រមនេះសូមឲ្យគាត់ជួយរកយុត្តិធម៌ប្រឆាំងនឹងអ្នកដែលបានប្រព្រឹត្តិខុសចំពោះគាត់។ ពីដំបូងចៅក្រមមិនបានជួយគាត់ទេ ប៉ុន្តែបន្តិចក្រោយមកចៅក្រមនោះបានគិតដល់ខ្លួនឯងថា ទ្រង់បានមានព្រះបន្ទូលថា «នៅក្នុងក្រុង១មានចៅក្រមម្នាក់ដែលមិនកោតខ្លាចដល់ព្រះក៏មិនព្រមញញើតចំពោះមនុស្សណាផង ហើយមានស្ត្រីមេម៉ាយម្នាក់នៅក្នុងក្រុងនោះដែរ នាងចេះតែមកនិយាយនឹងលោកនោះថា សូមលោកកាត់ទោសដល់ខ្មាំងសត្រូវឲ្យខ្ញុំផង។ តែលោកមិនទទួលព្រមជាយូរក្រែលហើយ។ លុះក្រោយមកក៏គិតក្នុងចិត្តថា ទោះបើអញមិនខ្លាចដល់ព្រះឬព្រមញញើតចំពោះមនុស្សណាក៏ដោយគង់តែអញនឹងជំនុំជម្រះឲ្យស្ត្រីមេម៉ាយនេះជាមិនខានដោយព្រោះនាងនាំឲ្យរំខានចិត្តអញខ្លាំងណាស់ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅនឹងនាំឲ្យអញពិបាកចិត្តទៅទៀត។ នោះទ្រង់មានព្រះបន្ទូលថា «ចូរពិចារណាសេចក្តីដែលចៅក្រមទុច្ចរិតនោះនិយាយចុះ! ចំណែកព្រះវិញដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ដល់ពួករើសតាំងរបស់ទ្រង់ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃនោះ តើទ្រង់មិនសងសឹកជំនួសគេដែរ ទេឬអី?» ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ទ្រង់នឹងសងសឹកជំនួសអ្នកទាំង នោះជាប្រញាប់មិនខាន ប៉ុន្តែកាលណាកូនមនុស្សនឹងមកតើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច»។ លូកា ១៨ៈ២ - ៨
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៣៖៣១-៣៥
ខចងចាំ៖ «ដ្បិតអស់អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើងវិញ»។ លូកា ១៤:១១