​​ ថ្ងៃចន្ទ ទី១០​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៤-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតទ្រង់​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួចក្នុង​កាល​ដែល​ថ្លែង​ទុក្ខ ព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង។ ទំនុកតម្កើង ៧២:១២

អំណានប្រចាំថ្ងៃ៖ មិនត្រូវទុកកូនចៅរបស់ព្រះជាម្ចាស់ចោលដោយគ្មានជំនួយនោះឡើយ

ជារឿយៗអស់អ្នកដែលរងទុក្ខដោយការរិះគន់ឬក៏ដោយការបៀតបៀនដោយសារតែសេចក្តីជំនឿរបស់ពួកគេច្រើនតែត្រូវល្បួងឲ្យគិតថាព្រះជាម្ចាស់មិនគិតគូរដល់ពួកគេ។ មនុស្សចាត់ទុកអ្នកដើរតាមព្រះជាម្ចាស់ថាជាជនភាគតិច។ មើលទៅហាក់ដូចជាសត្រូវរបស់ពួកគេមានប្រៀបលើពួកគេ។ ប៉ុន្តែ ពួកគេត្រូវតែរក្សាភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់។ ព្រះយេស៊ូវដែលជាអ្នកដែលរងទុក្ខដើម្បីពួកគេ ហើយបានជួបសេចក្តីសោកសៅដូចដែលពួកគេកំពុងតែជួបនេះទ្រង់មិនបានទុកពួកគេឲ្យនៅតែឯកឯងទេ។

កូនចៅរបស់ព្រះជាម្ចាស់មិនត្រូវបានទុកឲ្យនៅតែឯកឯងដោយគ្មានជំនួយនោះទេ។ នៅពេលដែលពួកគេអធិស្ឋានព្រះហស្តដ៏រឹងមាំរបស់ព្រះជាម្ចាស់នៅជួយគាំទ្រពួកគេ។ ការអធិស្ឋានបាន «ឈ្នះនគរដទៃបានសម្រេច​ការសុចរិត​បាន​ទទួល​សេចក្តីសន្យាបាន​បិទ​មាត់​សិង្ហ​បានពន្លត់អំណាចភ្លើងបានរួចពីមុខដាវបានមានកម្លាំងក្នុងកាលដែលកំពុងតែខ្សោយក៏ត្រឡប់ជាពូកែក្នុងចម្បាំងទាំងកំចាត់ពលទ័ពសាសន៍ដទៃផង។ ហេព្រើរ ១១ៈ៣៣,៣៤។

បើសិនជាយើងថ្វាយជីវិតយើងនៅក្នុងការងារបម្រើទ្រង់យើងនឹងមិនដែលជួបស្ថានភាពណាដែលថាព្រះជាម្ចាស់មិនផ្តល់អ្វីដែលយើងត្រូវការនោះឡើយ។ ទោះជាយើងស្ថិតនៅក្នុងស្ថានភាពណាក៏ដោយយើងមានអ្នកនាំផ្លូវឲ្យយើង ទោះជាយើងមានបញ្ហាអ្វីក៏ដោយ ក៏យើងមានអ្នកផ្តល់ប្រឹក្សាឬដំបូន្មានដែលយើងអាចពឹងពាក់បាន ទោះជាយើងមានសេចក្តីសោកសៅមានការបាត់បង់ឬក៏មានភាពឯកាព្រះយេស៊ូវគឺជាមិត្តដែលមានចិត្តសណ្តោសអាណិតដល់យើង។ បើសិនជាយើងធ្វើអ្វីខុសឬក៏សម្រេចចិត្តខុសព្រះយេស៊ូវមិនទុកយើងចោលទេ។ យើងនឹងបានឮព្រះសូរសៀងរបស់ទ្រង់មានព្រះបន្ទូលយ៉ាងច្បាស់ថា «ខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិត»។យ៉ូហាន ១៤ៈ៦។ «ដ្បិតទ្រង់នឹងជួយពួកក្រីក្រឲ្យរួចក្នុងកាលដែលថ្លែងទុក្ខព្រមទាំងពួកកំសត់ដែលឥតមានអ្នកណាជួយនោះផង»។ ទំនុកតម្កើង ៧២ៈ១២។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៦៖៧-១៣

ខចងចាំ៖​​ «ដល់​បន្តិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេអើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយដោយ​សេចក្តី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។ ទំនុកតម្កើង ៣៧:១០-១១

Powered by CAM