ថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំទ្រង់ចុះ កុំឲ្យក្តៅចិត្ត ដោយព្រោះអ្នកដែលចំរើនក្នុងផ្លូវគេ ឬមនុស្សដែលបង្កើតការអាក្រក់សំរេចបាននោះឡើយ។ ចូរឈប់ពីសេចក្តីកំហឹង ហើយបោះបង់សេចក្តីឃោរឃៅចោលចេញ កុំឲ្យក្តៅចិត្តឡើយ ដ្បិតនោះនឹងនាំឲ្យប្រព្រឹត្តអាក្រក់វិញ ពីព្រោះពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក។ ទំនុកតម្កើង ៣៧:៧-៩
អំណានប្រចាំថ្ងៃ៖ សេចក្តីសង្ឃឹមដែលព្រះយេស៊ូវដាក់នៅក្នុងចិត្ត ទ្រង់ក៏ឲ្យរង្វាន់ដែរ
ព្រះអង្គសង្គ្រោះបង្ហាញពីក្តីអាណិតអាសូរដូចជាព្រះជាម្ចាស់ចំពោះស្ត្រីមកពីប្រទេសសេរ៉ី។ ទ្រង់មានព្រះទ័យក្តុកក្តួលនៅពេលដែលទ្រង់ឃើញស្ត្រីនោះយំ។ ទ្រង់ចង់ប្រទានឲ្យគាត់នូវការធានារ៉ាប់រងភ្លាមៗថាព្រះជាម្ចាស់បានស្តាប់ឮសេចក្តីអធិស្ឋានរបស់គាត់ហើយ ប៉ុន្តែទ្រង់ចង់បង្រៀនមេរៀនដល់សាវ័ករបស់ទ្រង់ដូច្នេះទ្រង់ហាក់ដូចជាមិនអើពើចំពោះសម្រែកសោកសៅពីចិត្តរបស់គាត់ក្នុងរយៈពេលខ្លី។ នៅពេលដែលទ្រង់ទតឃើញសេចក្តីជំនឿរបស់គាត់ច្បាស់លាស់ទ្រង់ក៏បានមានព្រះបន្ទូលលើកទឹកចិត្តហើយឲ្យគាត់ត្រឡប់ទៅវិញជាមួយនិងការឆ្លើយតបនឹងការអធិស្ឋានរបស់គាត់។ពួកសាវ័កនឹកចាំពីមេរៀននេះរហូតហើយគេបានកត់ត្រាទុកនៅក្នុងក្រាំងដើម្បីបង្ហាញពីលទ្ធផលនៃការខិតខំព្យាយាមអធិស្ឋាន។
គឺជាព្រះយេស៊ូវនេះហើយដែលទ្រង់ដាក់ការតស៊ូនៅក្នុងចិត្តម្តាយអ្នកនោះ ទ្រង់មិនព្រមបោះបង់ចោលទេ។ គឺជាព្រះយេស៊ូវនេះហើយដែលប្រទានកម្លាំងចិត្តនិងការប្តេជ្ញាចិត្តនៅចំពោះមុខចៅក្រម។ រាប់រយឆ្នាំមុនលោកយ៉ាកុបមានការប្រយុទ្ធគ្នាដោយអាថ៌កំបាំងមួយនៅមាត់ទន្លេចាបបុខហើយព្រះយេស៊ូវគឺជាអ្នកប្រទានសេចក្តីជំនឿដើម្បីតស៊ូអធិស្ឋានរហូតទាល់តែបានជ័យជំនះ។ សេចក្តីសង្ឃឹមដែលព្រះយេស៊ូវដាក់នៅក្នុងចិត្តនោះទ្រង់ក៏បានទទួលរង្វាន់ដែរ។ អស់អ្នកដែលរស់នៅក្នុងទីបរិសុទ្ធនៃនគរឋានសួគ៌វិនិច្ឆ័យយ៉ាងត្រឹមត្រូវ។ ព្រះយេស៊ូវមានអំណរក្នុងការជួយរាស្ត្ររបស់ទ្រង់ដែលកំពុងតែតយុទ្ធជាមួយនឹងសេចក្តីល្បួងនៅក្នុងពិភពនៃអំពើបាបជាជាងគង់នៅជាមួយទេវតារាប់លានដែលនៅជំុវិញបល្ល័ង្កទ្រង់ទៅទៀត។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៦៖៤៥-៥២
ខចងចាំ៖ «ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេអើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្តីក្សេមក្សាន្តដ៏បរិបូរ»។ ទំនុកតម្កើង ៣៧:១០-១១