ថ្ងៃសុក្រ ទី១៤ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេអើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្តីក្សេមក្សាន្តដ៏បរិបូរ។ ទំនុកតម្កើង ៣៧:១០-១១
អំណានប្រចាំថ្ងៃ៖ ព្រះយេស៊ូវបង្រួមនគរឋានសួគ៌ និងផែនដីចូលគ្នា
ពិភពលោកនេះ គឺជាចំណុចតូចមួយនៃសកលលោកដ៏ធំមួយ តែរបស់ដែលមានជីវិតទាំងអស់ដែលទ្រង់បានបង្កើតពាសពេញអាណាចក្ររបស់ទ្រង់ចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍ដែលកើតមានឡើងនៅទីនេះពីព្រោះពួកគេបានឃើញតម្លៃដែលគ្មានទីបំផុតដែលព្រះយេស៊ូវបានបង់ថ្លៃដើម្បីលោះមនុស្សមានបាបនៅនាផែនដីនេះ។ ព្រះយេស៊ូវដែលជាអ្នកប្រោសលោះលោកិយបានចងចំណងនគរឋានសួគ៌និងផែនដីនេះរួមជាមួយគ្នា ពីព្រោះអ្នកដែលទ្រង់បានប្រោសលោះនៅទីនេះ។ អ្នកនៅនគរឋានសួគ៌នៅតែមកលេងនៅផែនដីដូចនៅសម័យកាលដែលពួកគេបានដើរនិងនិយាយជាមួយលោកអ័ប្រាហាំហើយនិងជាមួយលោកម៉ូសេដែរ។ នៅក្នុងទីក្រុងដ៏មមាញឹកដែលមានហ្វូងមនុស្សដ៏ធំដើរនៅលើផ្លូវហើយទៅលេងតាមផ្សារជាកន្លែងដែលមនុស្សធ្វើហាក់ដូចជាមុខរបរជំនួញកីឡានិងការកម្សាន្តសប្បាយជារឿងដែលសំខាន់តែម៉្យាងនោះគឺមានភ្ញៀវមកពីនគរឋានសួគ៌កំពុងតែមើលនិងស្តាប់រាល់ពាក្យសម្តីនិងទង្វើរបស់មនុស្សដែរ។ នៅតាមទីកន្លែងនីមួយៗដែលមនុស្សប្រមូលផ្តុំគ្នាធ្វើជំនួញឬក៏កម្សាន្តសប្បាយនៅរាល់កម្មវិធីថ្វាយបង្គំនានាគឺមានអ្នកស្តាប់កាន់តែច្រើនជាជាងឃើញនឹងភ្នែកផ្ទាល់។ ជួនកាលទេវតាទាំងនេះឲ្យយើងឃើញពិភពលោកដែលមើលមិនឃើញនេះដើម្បីឲ្យចិត្តគំនិតរបស់យើងអាចងាកចេញពីភាពប្រញាប់ប្រញាល់នៃជីវិតដើម្បីគិតពិចារណាថាមានស្មរបន្ទាល់អាថ៌កំបាំងចំពោះគ្រប់ការដែលយើងធ្វើនិងនិយាយឡើយ។
—
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៦៖៥៣-៥៦
ខចងចាំ៖ «ដល់បន្តិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេអើ អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយដោយសេចក្តីក្សេមក្សាន្តដ៏បរិបូរ»។ ទំនុកតម្កើង ៣៧:១០-១១