​​ ថ្ងៃសៅរ៍ ទី១៥​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៤-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ មាន​ពពក និង​សេចក្តី​ងងឹត​បាំង​ជុំវិញ​ទ្រង់ សេចក្តី​សុចរិត និង​សេចក្តី​យុត្តិធម៌ ជា​ជើង​ថ្កល់​បល្ល័ង្ក​ទ្រង់។ ទំនុកតម្កើង ៩៧:២

អំណានប្រចាំថ្ងៃ៖ ​ចូរផ្តោតចិត្តរបស់អ្នកទៅលើព្រះយេស៊ូវ

យើងត្រូវយល់ឲ្យបានច្បាស់អំពីបេសកកម្មរបស់ពពួកទេវតាដែលមកធ្វើទស្សនកិច្ចពីនគរឋានសួគ៌។ វានឹងល្អសម្រាប់ឲ្យយើងចងចាំថា​គ្រប់កិច្ចការទាំងអស់របស់យើងយើងមានការសហប្រតិបត្តិការនិងយកចិត្តទុកដាក់ចំពោះអ្នកដែលនៅនគរឋានសួគ៌(ទេវតា)។ កម្លាំងអាថ៌កំបាំងនៃពួកទេវតា​បរិសុទ្ធដ៏មានឫទ្ធិ ហែហមអស់អ្នកដែលសុភាពរាបសាហើយចេះបន្ទាប​ខ្លួនអ្នកដែលជឿនិងអ្នកដែលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកធ្វើជាទីអាង។ ឆឺរ៉ូបីមនិងសេរ៉ាភីមនិងពួកទេវតាដែលមានកំបាំងប្រសើរឡើង១០ពាន់​ដង១០ពាន់និងទាំងពាន់ៗឈរនៅខាងព្រះហស្តស្តាំរបស់ព្រះយេស៊ូវ «តើពួកទេវតាទាំងនោះមិនមែនជាវិញ្ញាណបម្រើដែលទ្រង់ចាត់មកសម្រាប់ការងារជួយដល់ពួកដែលត្រូវទទួលសេចក្តីសង្គ្រោះជាមរតកទេឬអី»។ ហេព្រើរ ១ៈ១៤។

តាមរយៈពួកទេវតានាំសារទាំងនេះគេបានរក្សាទុកនូវកំណត់ត្រានៃពាក្យសម្តីនិងទង្វើដ៏ស្មោះត្រង់របស់មនុស្សម្នាក់ៗដែលរស់នៅលើផែនដីនេះ។ រាល់ទង្វើនៃភាពកាចសាហាវឬក៏អយុត្តិធម៌ចំពោះរាស្ត្រ​របស់ព្រះជាម្ចាស់ត្រូវបានកត់ទុកនៅឯនគរឋានសួគ៌ហើយ»។ ចំណែកព្រះវិញដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ដល់ពួករើសតាំងរបស់ទ្រង់ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃនោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី?លូកា ១៨ៈ៧។

«ដូច្នេះកុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នាដែលមានរង្វាន់ជាធំនោះឡើយ។ ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តី​អត់ធ្មត់ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យាដោយធ្វើតាមព្រះហឫទ័យព្រះ។ ពីព្រោះនៅតែបន្តិចទៀតនោះព្រះអង្គដែលត្រូវមកទ្រង់នឹងយាងមកមែនឥតបង្អង់ឡើយ»។ ហេព្រើរ ១០ៈ៣៥-៣៧។ មើលអ្នកធ្វើស្រែគេរង់ចាំផលវិសេសដែលកើតពីដីមកដោយសេចក្តីអត់ធ្មត់ទាក់តែបានភ្លៀងធ្លាក់មកខាងដើមរដូវនិងចុងរដូវផង។ ចូរឲ្យអ្នករាល់គ្នាអត់ធ្មត់ដូច្នោះដែរទាំងតាំងចិត្តឲ្យខ្ជាប់ខ្ជួនឡើងដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។​ យ៉ាកុប ៥ៈ៧,៨។សេចក្តីអំណត់របស់ព្រះជាម្ចាស់ជាមួយនិងមនុស្សគឺ អស្ចារ្យណាស់។ ពីព្រោះព្រះជាម្ចាស់មានព្រះទ័យមេត្តាករុណាទ្រង់អង្វរដល់មនុស្សមានបាបពន្យារពេលនៃសេចក្តីយុត្តិធម៌ដោយសង្ឃឹមថា អ្នកមាន​បាបនិងសារភាព​ឬលន់តួទោស។​ ប៉ុន្តែ «សេចក្តីសុចរិតនិងសេចក្តីយុត្តិធម៌ជាជើងថ្កល់បល្ល័ង្កទ្រង់»។ ទំនុកតម្កើង ៩៧ៈ២។ «ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់នោះនៅក្នុងខ្យល់កួចហើយក្នុងព្យុះសង្ឃរាពពកទាំងឡាយជាធូលីហុយពីព្រះបាទទ្រង់។ ណាហ៊ុម ១ៈ៣។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៧៖១-២៣

ខចងចាំ៖​​ «ដល់​បន្តិច​ទៀត មនុស្ស​អាក្រក់​នឹង​មិន​មាន​ទៀត​ទេអើ អ្នក​នឹង​ខំ​មើល​កន្លែង​គេ តែ​គេ​មិន​នៅ​ទេ ឯ​មនុស្ស​រាបសា គេ​នឹង​បាន​ផែនដី​ជា​មរដក ហើយ​នឹង​បាន​ចិត្ត​រីករាយដោយ​សេចក្តី​ក្សេមក្សាន្ត​ដ៏​បរិបូរ»។ ទំនុកតម្កើង ៣៧:១០-១១

Powered by CAM