​​ ថ្ងៃចន្ទ ទី១៧​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៤-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ នោះ​ផ្ទៃ​មេឃ​នឹង​សំដែង​ពី​សេចក្តី​សុចរិត​របស់​ទ្រង់ ដ្បិត​គឺ​ព្រះ​ហើយ ដែល​ជា​ចៅក្រម។ ទំនុកតម្កើង ៥០:៦

អំណានប្រចាំថ្ងៃ៖ ​ព្រះជាម្ចាស់ស្តាប់ឮសម្រែករបស់មនុស្សដែលរងទុក្ខវេទនា

មកពីប្រទេសឥណ្ឌា ប្រទេសអាហ្វ្រិក ប្រទេសចិនមកពីកោះសមុទ្រនានាមកពីមនុស្សទាំងឡាយដែលរស់នៅក្នុងប្រទេសដែលកាន់គ្រីស្ទសាសនាដែលត្រូវគេគៀបសង្កត់សម្រែកអំពាវនាវនៃការឈឺចាប់របស់មនុស្សបានឮទៅដល់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងឆ្លើយតបនូវសម្រែកអំពាវនាវនោះឆាប់ៗ។ ព្រះជាម្ចាស់នឹងសំអាតផែនដីចេញពីអំពើពុករលួយរបស់វាមិនមែនដោយទឹកជំនន់ដូចកាលជំនាន់លោកណូអេនោះទៀតទេតែដោយភ្លើងឆេះសន្ធោសន្ធៅដែលមនុស្សមិនអាចពន្លត់បានដោយប្រើវិធីសាស្ត្រណាមួយបានឡើយ។ ក៏នឹងមានគ្រាវេទនាជាខ្លាំងដល់ម៉្លេះបានជាចាប់តាំងពីមាននគរដរាបដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះឡើយហើយនៅគ្រានោះសាសន៍អ្នកនឹងបានប្រោសឲ្យរួចគឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី។ ដានីយ៉ែល ១២ៈ១។

ពីធ្នើ ពីកូនខ្ទម ពីគុកងងឹត ពីការរៀបចំគម្រោង ទៅការសម្លាប់មនុស្សដោយបើកចំហពីភ្នំនិងទីរហោឋានពីរូងភ្នំនៃផែនដីនិងនិងរូងធំៗនៅបាតសមុទ្រព្រះយេស៊ូវនឹងកូនចៅរបស់ទ្រង់មកឯទ្រង់។ នៅលើផែនដីពួកគេមានភាពក្រីក្រតូចចិត្តនិងត្រូវគេធ្វើទុក្ខបុកម្នេញ។ មនុស្សរាប់លាននាក់ត្រូវបានស្លាប់ដោយសារការចោទប្រកាន់ទាំងគ្មានកំហុសដោយសារតែពួកគេមិនព្រមបន្ទន់ទៅតាមការអះអាងបោកបញ្ឆោតរបស់សាតាំង។ តាមរយៈការ កាត់ក្តីនៃច្បាប់របស់មនុស្ស កូនចៅរបស់ព្រះជាម្ចាស់ត្រូវបានគេកាត់ក្តីថាជាមនុស្សដែលអាក្រក់ធ្ងន់ធ្ងរជាងជនឧក្រិដ្ឋទាំងអស់ ប៉ុន្តែ ពេលវេលា គឺខិតជិតមកដល់នៅពេលដែល «ដ្បិតគឺព្រះហើយដែលជាចៅក្រម»។(ទំនុកតម្កើង៥០ៈ៦) នោះការសម្រេចសេចក្តីនៃផែនដីត្រូវត្រឡប់ទៅជាផ្ទុយវិញ។ «ទ្រង់នឹងដកសេចក្តីត្មះតិះដៀលចំពោះរាស្រ្តទ្រង់»។ អេសាយ ២៥ៈ៨។ «នោះមានគេឲ្យអាវសវែងដល់អ្នកទាំងនោះ»។ (វិវរណៈ ៦ៈ១១)។ ហើយ «គេនឹងហៅពួកនោះថាជាជនជាតិបរិសុទ្ធគឺជាពួកដែលព្រះយេហូវ៉ាទ្រង់ប្រោសលោះ»។ អេសាយ ៦២ៈ១២។

ឈើឆ្កាងអ្វីដែលគេហៅឲ្យលី ពួកគេបាត់បង់អ្វីដែលពួកគេបានទទួលការបៀតបៀននានាដែលពួកគេបានទទួលរងសូម្បីតែការបាត់បង់ជីវិតរបស់ពួកគេក៏ដោយព្រះជាម្ចាស់បានសងឲ្យយ៉ាងសន្ធឹកសន្ធាប់ «គេនឹងឃើញព្រះភ័ក្ត្រទ្រង់ហើយព្រះនាមទ្រង់នឹងនៅលើថ្ងាសគេ»។ វិវរណៈ ២២ៈ៤។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៧៖៣១-៣៧

ខចងចាំ៖​​ «ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​មេត្តា​ដែរ រីឯ​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្តី​ជំនុំ​ជម្រះ​វិញ»។ យ៉ាកុប ២:១៣

Powered by CAM