ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ឯអ្នកគង្វាល គេតែងមើលហ្វូងចៀមខ្លួន នៅថ្ងៃដែលគេនៅជាមួយនឹងហ្វូងចៀមដែលខ្ចាត់ខ្ចាយជាយ៉ាងណា នោះអញនឹងថែមើលហ្វូងចៀមរបស់អញ ហើយជួយឲ្យវារួចចេញពីគ្រប់កន្លែងដែលវាត្រូវកំចាត់កំចាយនោះ នៅថ្ងៃដែលមេឃមីរស្រទំហើយងងឹតយ៉ាងនោះដែរ ។ អេសេគាល ៣៤:១២
អំណានប្រចាំថ្ងៃ៖ អស់អ្នកទាំងឡាយណាដែលយល់ព្រមត្រូវបានសង្គ្រោះ
អ្នកឃ្វាលចៀមណាដែលរកឃើញថា ចៀមណាមួយរបស់គេបានបាត់បង់ឬវង្វេងគឺមិននិយាយដោយមិនចេះគិតនោះឡើយថា «ខ្ញុំមានចៀម៩៩ដែលមានសុវត្ថិភាពហើយ ហើយវានាំឲ្យខ្ញុំមានបញ្ហាច្រើនណាស់ដែលទៅរកចៀម១ ដែលវង្វេងបាត់នោះ។ ឲ្យវាមកខ្លួនឯងចុះហើយខ្ញុំនឹងបើកទ្វារទ្រុងហើយឲ្យវាចូល។ «មិនមែនដូច្នោះទេ ឲ្យតែបានដឹងថា ចៀមនោះបាត់ឬវង្វេងភ្លាមចិត្តអ្នកឃ្វាលចៀមពោរពេញទៅដោយភាពសោកសៅនិងព្រួយបារម្ភ។គាត់រាប់ហើយរាប់ចៀមទៀត។នៅពេលដែលគាត់ដឹងច្បាស់ថាចៀម១បាត់បង់គាត់នឹងមិនគេងរហូតទាល់តែរកវាឃើញ។ គាត់ទុកចៀម៩៩ទៀតនៅក្នុងទ្រុងហើយទៅរកចៀមដែលបាត់បង់ឬវង្វេង។ ពេលយប់កាន់តែងងឹតហើយមានព្យុះហើយផ្លូវដែលកាន់តែមានគ្រោះថ្នាក់អ្នកគង្វាលចៀមកាន់តែបារម្ភហើយគាត់កាន់តែខំស្វែងរកវាទៀត។ គាត់ខិតខំព្យាយាមធ្វើយ៉ាងណាស្វែងរកចៀមតែ១នោះឲ្យឃើញ។
នៅពេលដែលអ្នកគង្វាលឮសំឡេងចៀមស្រែកខ្សាវៗពីចម្ងាយគាត់មានអារម្មណ៍ធូរស្រាល។ គាត់ដើរយ៉ាងប្រុងប្រយ័ត្នតាមសំឡេងថែមទាំងឡើងទៅលើថ្មដែលខ្ពស់បំផុត ចុះទៅជាយច្រាំងថ្មដែលចោតប្រថុយជីវិតរបស់ខ្លួន។ នេះគឺជារបៀបដែលគាត់ស្វែងរកខណៈពេលដែលសំឡេងកាន់តែខ្សោយទៅៗបញ្ជាក់ប្រាប់គាត់ឲ្យដឹងថាចៀមរបស់គាត់ជិតស្លាប់ហើយ។នៅទីបំផុតការខំប្រឹងប្រែងរបស់គាត់ត្រូវបានទទួលផលល្អ គាត់រកឃើញចៀមដែលបាត់បង់នោះ។ គាត់មិនបានស្តីបន្ទោសវាដោយសារតែវាបានធ្វើឲ្យគាត់មានបញ្ហាច្រើននោះទេ។ គាត់មិនបានប្រើខ្សែតីដើម្បីធ្វើឲ្យវាចូលទៅទ្រុងវិញទេ។ គាត់ថែមទាំងមិនព្យាយាមនាំវាមកផ្ទះទៀតផង។ គាត់នាំយកចៀមដែលរញីរញ័រដាក់លីលើស្មាដោយក្តីអំណរបើសិនជាវាមានស្នាមជាំហើយរបួសគាត់លើកត្រកងបីវា ឱបក្រសោបវាដើម្បីឲ្យវាកក់ក្តៅអាចឲ្យវាមានជីវិត។ គាត់អរគុណដែលការរករបស់គាត់មិនបរាជ័យហើយគាត់ក៏លីវាមកឯទ្រុងវិញ។
អរព្រះគុណព្រះជាម្ចាស់ទ្រង់មិនបានបង្ហាញរូបភាពនៃការស្រមើស្រមៃអំពីអ្នកគង្វាលចៀមវិលត្រឡប់មកវិញទាំងសោកសៅនោះដោយមិនបានចៀមត្រឡប់មកវិញនោះទេ។ រឿងប្រៀបប្រដូចមិននិយាយអំពីការបរាជ័យនៃភាពជោគជ័យនិងក្តីអំណរក្នុងការស្វែងរកចៀម១ដែលបាត់បង់ឬវង្វេងនោះទេ។ នេះគឺជាការធានារបស់ព្រះជាម្ចាស់ថា សូម្បីតែចៀមរបស់ព្រះជាម្ចាស់ក្នុងហ្វូងតែ១វង្វេងបាត់នោះមិនត្រូវបានបំភ្លេចចោលឡើយគឺមិនមានទុកឲ្យចៀមណាមួយរកផ្លូវទៅផ្ទះដោយខ្លួនឯងឡើយ។ អ្នករាល់គ្នាណាដែលនឹងអនុញ្ញាតឲ្យព្រះយេស៊ូវសង្គ្រោះ ពួកគេនឹងត្រូវបានសង្គ្រោះចេញពីអំពើបាបហើយនិងការបំផ្លិចបំផ្លាញ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៨៖១៤-២១
ខចងចាំ៖ «ដ្បិតអ្នកណាដែលប្រព្រឹត្តដោយឥតមេត្តា នោះនឹងត្រូវទោសឥតមេត្តាដែរ រីឯសេចក្តីមេត្តា នោះរមែងឈ្នះសេចក្តីជំនុំជម្រះវិញ»។ យ៉ាកុប ២:១៣