​​ ថ្ងៃសុក្រ ទី២១​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៥-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ត្រឡប់​ជា​ឥត​ប្រយោជន៍​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សប្បុរស​សោះ តែ​ម្នាក់​ក៏​គ្មាន​ផង។ រ៉ូម ៣:១១-១២

អំណានប្រចាំថ្ងៃ៖ ​ព្រះជាម្ចាស់តាមសង្រ្គោះ អស់អ្នកដែលបាត់បង់​ឬវង្វេង

អស់អ្នកដែលបានប្រព្រឹត្តិអំពើបាបច្រើនចូរក្លាហានឡើង ព្រោះថា អ្នកមានសង្ឃឹមនឹងទទួលបានការអភ័យទោស។ ចូរកុំគិតថាប្រហែលជាព្រះជាម្ចាស់នឹងអភ័យទោសឲ្យអ្នកឡើយ។ ព្រះជាម្ចាស់គឺជាអ្នកមករកអ្នកមុន។ ខណៈពេលដែលអ្នកកំពុងតែបះបោរប្រឆាំងនឹងទ្រង់ ទ្រង់ចេញទៅ​រកអ្នក។ ដោយមានចិត្តស្រឡាញ់ពីអ្នកគង្វាលចៀមទ្រង់បានយាងចេញពីចៀម៩៩ក្បាលហើយបានយាងទៅឯទីរហោឋានទៅរកចៀម១ដែលវង្វេងបាត់ដោយសារការមិនស្តាប់បង្គាប់។ មនុស្សដែលឈឺចាប់បណ្តាលមកពីអំពើបាប ហើយជិតស្លាប់ព្រះជាម្ចាស់បីគេនៅក្នុងព្រះហស្តនៃសេចក្តីស្រឡាញ់ហើយនិងដោយសេចក្តីអំណរត្រឡប់ទៅផ្ទះដែលជាកន្លែងដែលមានសុវត្ថិភាពវិញ។

ពួកសាសន៍យូដាបានបង្រៀនថា មនុស្សត្រូវតែលន់តួចំពោះព្រះជាម្ចាស់ដែលស្រឡាញ់ពួកគេ។ ពួកគេជឿថា ការលន់តួទោសគឺជាអ្វីដែលពួកគេ​ត្រូវ​តែធ្វើមុននឹងពួកគេអាចទទួលព្រះពរមកពីនគរឋានសួគ៌បាន។ គឺដោយសារតែជំនឿបែបនេះហើយដែលពួកផារីសុីខឹង ហើយភ្ញាក់ផ្អើលដែលព្រះយេស៊ូវបានសេពគប់ជាមួយមនុស្សដែលមានបាបនោះ។ ពួកគេជឿជាក់ថាព្រះយេស៊ូវត្រូវឲ្យមនុស្សមកឯទ្រង់ បើសិនជាពួកគេបានលន់តួទោសរួចហើយតែប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងរឿងប្រៀបប្រដូចនៃកូនចៀមដែលបាត់បង់ឬវង្វេងព្រះយេស៊ូវបង្រៀនថាសេចក្តីសង្គ្រោះមិនមែនបានមកតាមរយៈការស្វែងរកព្រះជាម្ចាស់នោះទេ តែតាមរយៈព្រះជាម្ចាស់ស្វែងរកយើងវិញ។ គ្មានអ្នកណាដែលយល់គ្មានអ្នកណាដែលស្វែងរកព្រះ។​ គ្រប់គ្នាបានបែរចេញហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា។ រ៉ូម ៣ៈ១១,១២។យើងមិនលន់តួទោសដើម្បីឲ្យព្រះជាម្ចាស់ស្រឡាញ់យើង ប៉ុន្តែទ្រង់បង្ហាញសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើងដើម្បីឲ្យយើងលន់តួទោស។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៨៖២២-២៦

ខចងចាំ៖​​ «ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​មេត្តា​ដែរ រីឯ​សេចក្តី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្តី​ជំនុំ​ជម្រះ​វិញ»។ យ៉ាកុប ២:១៣

Powered by CAM