​​ ថ្ងៃចន្ទ ទី២៤​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៥-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ទូលបង្គំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោកីយ៍ ដូច​ជា​ទ្រង់​ចាត់​ទូលបង្គំ ឲ្យ​មក​ក្នុង​លោកីយ៍​ដែរ ឯ​ទូលបង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយសារ​សេចក្តី​ពិត​ដែរ។ យ៉ូហាន ១៧:១៨-១៩

អំណានប្រចាំថ្ងៃ៖ ​យើងត្រូវការព្រះវិញ្ញាណរបស់ព្រះយេស៊ូវ

បើសិនជាកូនចៅរបស់ព្រះជាម្ចាស់មានក្តីអាណិតអាសូរចំពោះអស់អ្នកដែលត្រូវល្បួងនិងអស់អ្នកដែលកំពុងតែរស់នៅក្នុងជីវិតនៃអំពើបាបនោះយើងត្រូវការមានចិត្តរបស់ព្រះយេស៊ូវ ហើយកុំឲ្យមានចិត្តអាត្មានិយមរបស់យើងឲ្យសោះ។

ពួកផារីសុីយល់ពីរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូវថា ដូចជាការស្តីបន្ទោសដល់ពួកគេដូច្នោះ។ ព្រះយេស៊ូវមិនបានទទួលយកការរិះគន់របស់ពួកគេអំពីការងាររបស់ទ្រង់ឡើយ ប៉ុន្តែទ្រង់បែរជាស្តីបន្ទោសដល់ពួកគេជាថ្មីចំពោះការមិនអើពើនឹងពួកអ្នកយកពន្ធនិងអ្នកមានបាបទៅវិញ។ ទ្រង់មិនបានធ្វើការស្តីបន្ទោសនេះដោយបើកចំហនោះទេ ពីព្រោះទ្រង់មិនចង់ឲ្យពួកគេបង្ខំចិត្តប្រឆាំងនឹងទ្រង់ ប៉ុន្តែ ការពន្យល់បង្ហាញរបស់ទ្រង់បានបញ្ជាក់យ៉ាងច្បាស់ដល់ពួកគេនូវការងារដែលព្រះជាម្ចាស់តម្រូវឲ្យពួកគេធ្វើគឺជាការងារដែលពួកគេមិនព្រមធ្វើ។ តើពួកគេបានធ្វើជាអ្នកគង្វាលចៀមពិតប្រាកដឬមេដឹកនាំនៅក្នុងប្រទេសអុីស្រាអែលទាំងនេះត្រូវធ្វើការងារជាអ្នកគង្វាល។ ពួកគេអាចបង្ហាញសេចក្តីមេត្តាករុណានិងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវហើយបានរួបរួមជាមួយទ្រង់នៅក្នុងបេសកកម្មរបស់ទ្រង់បាន។ការបដិសេធមិនព្រមធ្វើការងារនេះបានបញ្ជាក់ថាការអះអាងរបស់ពួកគេថាជាមនុស្សសុចរិតនោះគឺមិនត្រឹមត្រូវទេ។ មានមនុស្សជាច្រើនមិន​ព្រមទទួលយកការស្តីបន្ទោសរបស់ព្រះយេស៊ូវឡើយ ប៉ុន្តែមានអ្នកខ្លះបានយល់ហើយទទួលយកព្រះបន្ទូលរបស់ទ្រង់។ បន្ទាប់ពីព្រះយេស៊ូវបានយាងត្រឡប់ទៅនគរឋានសួគ៌វិញព្រះវិញ្ញាណបរិសុទ្ធបានយាងមកឯអស់អ្នកដែលទទួលយកសាររបស់ទ្រង់ហើយពួកគេក៏បានរួបរួមជាមួយពួកសាវ័កធ្វើការងារដែលមាននៅក្នុងរឿងប្រៀបប្រដូចអំពីចៀមដែលវង្វេងនោះបានពិពណ៌នា។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៩៖១៤-២៩

ខចងចាំ៖​​ «មើល សេចក្តី​ស្រឡាញ់​យ៉ាង​ណា​ហ្ន៍ ដែល​ព្រះវរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ៍​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ»។ យ៉ូហានទី១ ៣:១

Powered by CAM