ថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ខ្ញុំក៏ប្រាប់អ្នករាល់គ្នាថា ចូរប្រើទ្រព្យសម្បត្តិលោកីយ៍នេះ ឲ្យបានមិត្រសម្លាញ់ដល់ខ្លួន ដើម្បីកាលណាអ្នករាល់គ្នាខាននៅ នោះនឹងមានគេទទួលអ្នករាល់គ្នា ឲ្យនៅក្នុងទីលំនៅដ៏ស្ថិតស្ថេរអស់កល្បជានិច្ចវិញ។ លូកា ១៦:៩
អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់ស្វែងរកមនុស្សទាំងឡាយណាដែលមិនដឹងថាខ្លួនឯងបាត់បង់ ឬវង្វេង
រឿងប្រៀបប្រដូចនេះគឺដូចរឿងប្រៀបប្រដូចកាលពីមុនដែរគឺវាប្រាប់អំពីអ្វីដែលធ្លាប់បានបាត់បង់ ប៉ុន្តែដោយការរុករកដោយយកចិត្តទុកដាក់នោះនឹងអាចរកឃើញវិញហើយការរកឃើញរបស់នោះនឹងនាំឲ្យមានសេចក្តីអំណរយ៉ាងខ្លាំង។ ក៏ប៉ុន្តែវាមានភាពខុសគ្នានៅក្នុងរឿងប្រៀបប្រដូចទាំង២នេះ។ ចៀមដែលវង្វេងឬចៀមដែលបាត់បង់តំណាងឲ្យមនុស្សដែលដឹងថាខ្លួនវង្វេងឬបាត់បង់។ វាបានធ្វើឲ្យអ្នកគង្វាលនិងហ្វូងចៀមទាំងមូល ហើយនិងខ្លួនវាមិនអាចរកផ្លូវមកវិញបាន។ វាតំណាងឲ្យអស់អ្នកដែលបំបែកខ្លួនចេញពីព្រះជាម្ចាស់ហើយត្រូវបានល្បួងបានបាក់ទឹកចិត្តនិងបានព្រួយបារម្ភ។ការបាត់ប្រាក់កាក់តំណាងឲ្យមនុស្សដែលវង្វេងឬបាត់បង់នៅក្នុងជីវិតនៃអំពើបាប ប៉ុន្តែមិនដឹងថា ខ្លួនឯងវង្វេងឬបាត់បង់នោះឡើយ។ ពួកគេបានឃ្លាតចេញពីព្រះជាម្ចាស់ ហើយមិនដឹងខ្លួនថាឃ្លាតចេញនោះទេ។ ពួកគេប្រឈមនឹងគ្រោះថ្នាក់បាត់បង់ជីវិតអស់កល្បតែពួកគេមិនដឹង ហើយមិនខ្វល់ដែរ។ តាមរយៈរឿងប្រៀបប្រដូចនេះព្រះយេស៊ូវបង្រៀនថា ព្រះជាម្ចាស់ស្រឡាញ់និងអាណិតអាសូរសូម្បីតែមនុស្សមិនចាប់អារម្មណ៍ចំពោះទ្រង់ក៏ដោយ។ ពួកគេប្រហែលជារកមើល ហើយនាំពួកគេមកឯទ្រង់វិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៩៖៣៨-៤១
ខចងចាំ៖ «មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា ឲ្យយើងបានហៅថាជាកូនរបស់ព្រះដូច្នេះ គឺដោយហេតុនោះបានជាលោកីយ៍មិនស្គាល់យើងទេ ពីព្រោះមិនស្គាល់ទ្រង់ដែរ»។ យ៉ូហានទី១ ៣:១