​​ ថ្ងៃចន្ទ ទី៣​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៤-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​កេរអាករ​របស់​ព្រះយេហូវ៉ា នោះ​គឺ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​យ៉ាកុប​ជា​ចំណែក​មរដក​ទ្រង់។ ចោទិយកថា ៣២:៩

អំណានប្រចាំថ្ងៃ៖ព្រះជាម្ចាស់ស្រឡាញ់អស់អ្នកដែលងាក់រកទ្រង់ឲ្យជួយ

ប្តីរបស់ស្ត្រីមេម៉ាយនេះបានស្លាប់ចោលគាត់ទុកឲ្យគាត់នៅកំសត់ហើយគ្មានមិត្តភក្តិ។ គាត់គ្មានផ្លូវយកទ្រព្យសម្បត្តិ​និងលុយកាក់ដែលជារបស់គាត់មកវិញបានឡើយ។ ស្រដៀងគ្នានេះដែរអំពើបាបធ្វើឲ្យមនុស្សបាត់បង់ទំនាក់ទំនងជាមួយព្រះជាម្ចាស់។ អំពើបាបបានឆក់យកឱកាសនៃការមានជីវិតអស់កល្បពីមនុស្ស។ មនុស្សគ្មានផ្លូវអាចសង្គ្រោះខ្លួនឯងបានទេ។ ប៉ុន្តែ ព្រះជាម្ចាស់នាំយើងទៅក្បែរព្រះវរបិតា។ ព្រះជាម្ចាស់ស្រឡាញ់អស់អ្នកទាំងឡាយណាដែលបានសម្រេចចិត្តងាកទៅរកទ្រង់ឲ្យជួយ។ អ្នកទាំងនោះគឺជាមនុស្សដែលទ្រង់បានហៅចេញពីព្រលឹងវិញ្ញាណនៅទីងងឹតឲ្យចេញមករកពន្លឺដ៏អស្ចារ្យរបស់ទ្រង់ដើម្បីឲ្យពួកគេអាចសរសើរតម្កើងទ្រង់ហើយធ្វើជាស្មរបន្ទាល់នៃសេចក្តីស្រឡាញ់របស់ទ្រង់ដល់អស់អ្នកដែលមិនស្គាល់ទ្រង់។ ចៅក្រមមិនយុត្តិធម៌គ្មានចំណាប់អារម្មណ៍ពិសេសទៅលើស្ត្រីមេម៉ាយដែលចេះតែមករកគាត់ឲ្យជួយនោះទេ ប៉ុន្តែដើម្បីកុំឲ្យគាត់ឮការអង្វរសុំឲ្យជួយឥតឈប់ឈរពីស្ត្រីមេម៉ាយ នោះគាត់បានបង្ខំឲ្យអ្នកដែលធ្វើខុសចំពោះស្ត្រីនោះសងវិញនូវអ្វីដែលគេបានធ្វើខុសចំពោះស្ត្រីមេម៉ាយនេះ។ តែព្រះជាម្ចាស់ស្រឡាញ់កូនចៅរបស់ទ្រង់ដោយក្តីស្រឡាញ់គ្មានទីបញ្ចប់។ រាស្ត្ររបស់ព្រះជាម្ចាស់គឺជារបស់​ពិសេសបំផុតដែលទ្រង់មាននៅផែនដីនេះ។

«ដ្បិតកេរអាកររបស់ព្រះយេហូវ៉ានោះគឺជារាស្ត្ររបស់ទ្រង់ហើយយ៉ាកុបជាចំណែកមរតកទ្រង់។ ទ្រង់ឃើញលោកនៅតំបន់ស្ងាត់ហើយនៅទីរហោស្ថានជាទីមានសុទ្ធតែសូរស័ព្ទគឹកកងនោះទ្រង់បានព័ទ្ធលោកជុំវិញហើយបានថែទាំព្រមទាំងរក្សាលោកទុកជាប្រស្រីព្រះនេត្ររបស់ទ្រង់។ ចោទិយកថា ៣២ៈ៩,១០ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះថាក្រោយសិរីល្អនោះទ្រង់បានចាត់អញទៅឯសាសន៍ដទៃដែលប្លន់ឯងរាល់គ្នា ពីព្រោះអ្នកណាដែលពាល់ឯងរាល់គ្នានោះគឺពាល់ដល់ប្រស្រីព្រះនេត្រនៃទ្រង់ហើយ។ សាការី ២ៈ៨។

សេចក្តីអធិស្ឋានរបស់ស្ត្រីមេម៉ាយគឺ «សូមយកសេចក្តីយុត្តិធម៌មកឲ្យទូលបង្គំយកពីពួកអ្នកដែលបានធ្វើខុសចំពោះទូលបង្គំ»។ គឺជាសេចក្តីអធិស្ឋានតំណាងឲ្យសេចក្តីអធិស្ឋានរបស់កូនចៅរបស់ផងទ្រង់។ សាតាំងគឺ ជាសត្រូវដ៏ធំរបស់ពួកគេ។ វាគឺជា «អ្នកដែលចេះតែចោទពីគេនៅចំពោះព្រះទាំងយប់ទាំងថ្ងៃ។ (វិវរណៈ ១២ៈ១០) សាតាំងនៅតែបន្តធ្វើការ​សម្តែងខុសពីការពិតហើយចោទប្រកាន់ដើម្បីបោកប្រាស់និងបំផ្លិចបំផ្លាញរាស្ត្ររបស់​ព្រះជាម្ចាស់។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៤៖២១-២៥

ខចងចាំ៖​​ «ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវ ថា​ជា​សុចរិត​ដែរ»។ រ៉ូម ៣:២៦

Powered by CAM