ថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ កូនពៅនិយាយទៅឪពុកថា សូមលោកឪពុកប្រគល់ចំណែកមរដក ដែលត្រូវចែកដល់ខ្ញុំនោះមក គាត់ក៏ចែកទ្រព្យនោះដល់កូន ក្រោយបន្តិចមក កូនពៅប្រមូលទាំងអស់ ចេញទៅឯស្រុកឆ្ងាយ ហើយក៏បង្ហិនទ្រព្យទៅ ដោយល្បែងដ៏ហួសខ្នាត។ លូកា ១៥:១២-១៣
អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់មិនចាកចេញពីអ្នកដែលបាត់បង់ ឬវង្វេងក្នុងពេលដែលពួកគេមានទុក្ខសោកឡើយ
រឿងប្រៀបប្រដូចអំពីកូនចៀមដែលវង្វេងឬបាត់បង់រឿងប្រាក់កាក់ដែលបាត់និងរឿងកូនពៅវង្វេងជួយយើងឲ្យយល់ពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះអស់អ្នកដែលងាកចេញពីទ្រង់។ ទោះបីជាពួកគេបានងាកចេញពីព្រះជាម្ចាស់ក៏ដោយក៏ទ្រង់មិនបានទុកពួកគេចោលនៅក្នុងភាពសោកសៅដែរ។ ទ្រង់មានពោរពេញទៅដោយសេចក្តីសប្បុរសនិងមានសេចក្តីអាណិតមេត្តាពន់ពេកចំពោះអ្នកទាំងឡាយណាដែលត្រូវបានល្បួងដោយសាតាំង។ រឿងប្រៀបប្រដូចអំពីកូនពៅវង្វេងប្រាប់យើងអំពីរបៀបដែលព្រះជាម្ចាស់ដោះស្រាយជាមួយអស់អ្នកដែលបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះវរបិតាហើយ ប៉ុន្តែបានសម្រេចឲ្យសាតាំងគ្រប់គ្រងលើជីវិតរបស់ពួកគេ។
«មានបុរសម្នាក់មានកូនប្រុស២កូនពៅនិយាយទៅឪពុកថាសូមលោកឪពុកប្រគល់ចំណែកមរតកដែលត្រូវចែកដល់ខ្ញុំនោះមក។ គាត់ក៏ចែកទ្រព្យនោះដល់កូន។ ក្រោយបន្តិចមកកូនពៅប្រមូលទាំងអស់ចេញទៅឯស្រុកឆ្ងាយ»។ លូកា ១៥ៈ១១-១៣
កូនពៅនេះធុញនឹងរស់នៅក្រោមច្បាប់ទម្លាប់ក្រុមគ្រួសាររបស់គាត់។គេគិតថាគេមិនមានសិទ្ធិសេរីភាពគ្រប់គ្រាន់។ គាត់យល់ខុសពីសេចក្តីស្រឡាញ់និងការចិញ្ចឹមថែរក្សារបស់ឪពុកចំពោះគាត់ហើយក៏បានសម្រេចចិត្តធ្វើអ្វីតាមតែចិត្តរបស់គាត់ចង់ធ្វើ។
បុរសវ័យក្មេងម្នាក់នេះបង្ហាញឲ្យឃើញថាគាត់មិនជឿថាគេមិនចាំបាច់ធ្វើអ្វីសម្រាប់ឪពុករបស់គាត់នោះទេ។ គាត់មិនដឹងគុណចំពោះការទាំង អស់បានធ្វើដើម្បីគាត់ឡើយ តែគាត់ទាមទារកម្មសិទ្ធិក្នុងនាមជាកូនដោយសូមឪពុកចែកចាយទ្រព្យសម្បត្តិឲ្យខ្លួន។ ទ្រព្យសម្បត្តិដែលនឹងជារបស់គាត់ក្រោយពេលដែលឪពុកស្លាប់ទៅនោះគាត់ចង់បានក្នុងពេលឥឡូវនេះ។គាត់ចង់សប្បាយឥឡូវនេះ ហើយមិនខ្វល់ពីអនាគតឡើយ។
នៅពេលដែលគាត់បានទ្រព្យសម្បត្តិនោះហើយគាត់ក៏ចាកចេញទៅស្រុកឆ្ងាយទៅសប្បាយហឺុហាឆ្ងាយពីផ្ទះរបស់ឪពុកគាត់។ ជាមួយនិងប្រាក់កាសទាំងប៉ុន្មាន និងសេរីភាពដែលគាត់ត្រូវការគាត់គិតថាសុបិនរបស់គាត់កំពុងតែក្លាយជាការពិតហើយ។ គ្មានអ្នកណាគេមកថាកុំធ្វើដូច្នេះព្រោះវានាំទុក្ខដល់ខ្លួនឬក៏ធ្វើដូច្នេះព្រោះវាជារឿងត្រឹមត្រូវ។ គាត់បានជ្រើសរើសយកមិត្តភក្តិមិនល្អដែលមិត្តទាំងនោះជួយឲ្យគេចូលទៅក្នុងអំពើបាបកាន់តែជ្រៅទៅៗហើយក៏បំផ្លាញលុយកាក់ជាមួយនិងការរស់នៅប្រកបដោយអំពើបាប។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១០៖១៧-៣១
ខចងចាំ៖ «ព្រះយេហូវ៉ាទ្រង់បានលេចមកឲ្យខ្ញុំឃើញកាលពីដើម ដោយព្រះបន្ទូលថា អើ អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមកដោយសេចក្តីសប្បុរស»។ យេរេមា ៣១:៣