​​ ថ្ងៃអង្គារ ទី៤​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៤-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ នោះ​ខ្ញុំ​ឮ​សំឡេង​១​យ៉ាង​ខ្លាំង នៅ​លើ​មេឃ​ថា ឥឡូវ​នេះ សេចក្តី​សង្គ្រោះ ព្រះចេស្តា និង​រាជ្យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​អំណាច​របស់​ព្រះគ្រីស្ទ​នៃ​ទ្រង់ បាន​មក​ដល់​ហើយ ដ្បិត​អា​នោះ​ដែល​ចោទ​ប្រកាន់​ពី​ពួក​បង​ប្អូន​យើង​រាល់​គ្នា ដែល​ចេះ​តែ​ចោទ​ពី​គេ នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ វា​ត្រូវ​បោះ​ទំលាក់​ទៅ​ហើយ។ វិវរណៈ ១២:១០

អំណានប្រចាំថ្ងៃ៖ ​រាស្រ្តរបស់ព្រះជាម្ចាស់ ស្ថិតនៅក្នុងការតាត់ក្តី

នៅក្នុងរឿងប្រៀបប្រដូចនេះព្រះយេស៊ូវបង្រៀនយើងថារាស្ត្ររបស់ព្រះជាម្ចាស់ត្រូវតែបន្តអធិស្ឋានសុំការជួយសង្គ្រោះឲ្យផុតពីសាតាំង​និង​អស់អ្នកដែលជួយសាតាំង។ បទទំនាយដែល​លោកសាការីបានសរសេរបង្រៀនយើងអំពីសាតាំងថា ជាអ្នកដែលចោទប្រកាន់មនុស្សថាធ្វើខុសហើយការងារដែលព្រះយេស៊ូវធ្វើឡើងគឺដើម្បីការពាររាស្ត្ររបស់ទ្រង់​ប្រឆាំងនឹងការចោទប្រកាន់របស់សាតាំង។ ពួកហោរាថ្លែងថា «រួចមកទេវតានោះក៏បង្ហាញឲ្យខ្ញុំឃើញយេសួរជាសម្តេចសង្ឃឈរនៅចំពោះទេវតានៃព្រះយេហូវ៉ាមានអារក្សសាតាំងឈរនៅខាងស្តាំលោកដើម្បីតវ៉ានឹងលោក។ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងសាតាំងថាម្នាលសាតាំងព្រះយេហូវ៉ាទ្រង់​បន្ទោសឯងអើព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិមទ្រង់ស្តីបន្ទោស​ដល់ឯងនេះតើមិនមែនជាកន្ទុយអុសដែលបានកញ្ឆក់ចេញពីភ្លើងទេឬ?រីឯយេសួរលោកកំពុងឈរនៅចំពោះទេវតាទាំងស្លៀកពាក់កខ្វក់។ សាការី ៣ៈ១-៣

រាស្ត្ររបស់ព្រះជាម្ចាស់នៅទីនេះតំណាងឲ្យឧក្រិដ្ឋជនដែលត្រូវកាត់ក្តី។​ យេសួរជាសម្តេចសង្ឃគឺស្វែងរកព្រះពរសម្រាប់រាស្ត្ររបស់ទ្រង់ដែលកំពុងតែរងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរ។ ខណៈពេលដែលសម្តេចសង្ឃយេសួរសូមជំនួយពីព្រះជាម្ចាស់ សាតាំងកំពុងតែឈរនៅខាងស្តាំដៃទ្រង់(យេសួរ)ដើម្បីប្រឆាំងជំទាស់នឹងទ្រង់។ វាចោទប្រកាន់កូនចៅរបស់ព្រះជាម្ចាស់​ហើយធ្វើឲ្យពួកគេមើលទៅហាក់ដូចជាគ្មានសង្ឃឹម​ ដើម្បីជួយសង្គ្រោះ​ដល់​ពួកគេ។ សាតាំងវាដាស់តឿនរំឭកដល់ព្រះជាម្ចាស់នូវអំពើអាក្រក់​ទាំងឡាយដែលពួកគេបានប្រព្រឹត្តិ​ ហើយនិងពីការដែលពួកគេកើតមកមានអំពើបាប។ សាតាំងបង្ហាញនូវកំហុសនិងភាពបរាជ័យ​របស់ពួកគេ សង្ឃឹមថារារាំងព្រះយេស៊ូវមិនឲ្យជួយដល់ពួកគេបាន។ សម្តេចសង្ឃយេសួរជាតំណាងនៃប្រជារាស្ត្ររបស់ព្រះជាម្ចាស់ទ្រង់គង់ឈរឲ្យគេផ្តន្ទាទោសទ្រង់ក្រវា៉ត់អង្គដោយសម្លៀកបំពាក់កខ្វក់ដែលជានិមិត្តសញ្ញាតំណាងឲ្យអំពើបាបនៃ​ប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ សម្តេចសង្ឃយេសួរជ្រាបដឹងអំពីអំពើបាបទាំងនេះហើយបាក់ទឹកចិត្ត។ សាតាំងធ្វើឲ្យសម្តេចសង្ឃ​យេសួរមាន​អារម្មណ៍​ថា មានទោសព្យាយាមធ្វើឲ្យទ្រង់បោះបង់ចោលក្តីសង្ឃឹម។ ប៉ុន្តែ សម្តេចសង្ឃយេសួរគង់ឈរនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ដើម្បីអង្វរសុំជំនួយរបស់ព្រះជាម្ចាស់ឲ្យរាស្ត្ររបស់ទ្រង់។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៤៖២៦-២៩

ខចងចាំ៖​​ «ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវ ថា​ជា​សុចរិត​ដែរ»។ រ៉ូម ៣:២៦

Powered by CAM