ថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ។ រ៉ូម ៣:២៦
អំណានប្រចាំថ្ងៃ៖ ព្រះយេស៊ូវ គឺជាស្ពានចម្លងយើងទៅកាន់ព្រះជាម្ចាស់
រាស្ត្ររបស់ព្រះជាម្ចាស់មិនអាចការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហាររបស់សាតាំងបានឡើយ។ នៅពេលដែលពួកគេមើលទៅជីវិតពួកគេកាលពីពេលមុនពួកគេត្រៀមខ្លួននឹងបោះបង់ចោលនូវសេចក្តីសង្ឃឹមជាស្រេចហើយ។ ប៉ុន្តែពួកគេអំពាវនាវរកព្រះយេស៊ូវដែលទ្រង់ជាអ្នកគង់ឈរនៅចំពោះមុខចៅក្រមសូមអង្វរចំពោះរឿងក្តីរបស់ពួកគេ។ ពួកគេសូមឲ្យព្រះលោហិតរបស់ព្រះយេស៊ូវដែលជាអ្នកប្រោសលោះរបស់ពួកគេ ឲ្យទ្រង់គ្របបាំងនូវអំពើបាបរបស់ពួកគេ។ ព្រះជាម្ចាស់ អាច «សុចរិតព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវថាជាសុចរិតដែរ»។រ៉ូម ៣ៈ២៦។ កូនចៅរបស់ព្រះជាម្ចាស់ស្រែករកទ្រង់ដោយមានទំនុកចិត្តថា សូមលោកកាត់ទោសដល់ខ្មាំងសត្រូវឲ្យខ្ញុំផង ពួកគេអធិស្ឋាន ហើយជាមួយនិងការជជែកយ៉ាងមានឫទ្ធិនៅឯកន្លែងឈើឆ្កាងព្រះយេស៊ូវបានបញ្ឈប់សាតាំងដែលជាមេចោទប្រកាន់ឥតកោតញញើត។
ព្រះយេស៊ូវបានមានបន្ទូលថា «នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងសាតាំងថាម្នាលសាតាំងព្រះយេហូវ៉ាទ្រង់បន្ទោសឯងអើព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិមទ្រង់ស្តីបន្ទោសដល់ឯងនេះតើមិនមែនជាកន្ទុយអុសដែលបានកញ្ឆក់ចេញពីភ្លើងទេឬ?» សាការី៣ៈ៣ នៅពេលដែលសាតាំងរករឿងបន្ទោសដល់រាស្ត្ររបស់ព្រះជាម្ចាស់ ហើយបំផ្លាញពួកគេចោល ព្រះយេស៊ូវបានយកអង្គទ្រង់មកដាក់ជួសយើងវិញ។ ថ្វីបើរាស្ត្ររបស់ព្រះជាម្ចាស់បានប្រព្រឹត្តិអំពើបាបក៏ពិតមែនតែព្រះយេស៊ូវបានយកទោសនៃអំពើបាបរបស់ពួកគេមកដាក់លើអង្គទ្រង់។ ទ្រង់បានសង្គ្រោះរាស្ត្ររបស់ទ្រង់ដូចជាឈើដែលគេបានដកយកចេញពីភ្លើងដែរ។ ដោយសារព្រះយេស៊ូវបានក្លាយមកជាមនុស្សទ្រង់មានទំនាក់ទំនងទៅនឹងមនុស្សនៅក្នុងគ្រាដដែលនោះព្រះយេស៊ូវគឺជាព្រះ ដូច្នេះហើយទ្រង់គឺតែ១ជាមួយនិងព្រះវរបិតា។ ព្រះយេស៊ូវគឺជាស្ពាននៅចន្លោះព្រះជាម្ចាស់និងមនុស្សទ្រង់ផ្តល់ជំនួយដល់អស់អ្នកដែលអាចនឹងជួបសេចក្តីស្លាប់អស់កល្ប។ សាតាំងគឺជាអ្នកចោទប្រកាន់កូនចៅរបស់ព្រះជាម្ចាស់ គឺត្រូវបានស្តីបន្ទោស។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៤៖៣៥-៤១
ខចងចាំ៖ «ដើម្បីនឹងសំដែងឲ្យឃើញសេចក្តីសុចរិតរបស់ព្រះ នៅជាន់ឥឡូវនេះ ប្រយោជន៍ឲ្យទ្រង់បានសុចរិត ព្រមទាំងរាប់ពួកអ្នកដែលមានសេចក្តីជំនឿ ជឿដល់ព្រះយេស៊ូវ ថាជាសុចរិតដែរ»។ រ៉ូម ៣:២៦