​​ ថ្ងៃសុក្រ ទី៧​​ ខែមេសា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៤-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវ ថា​ជា​សុចរិត​ដែរ។ រ៉ូម ៣:២៦

អំណានប្រចាំថ្ងៃ៖ ​ព្រះយេស៊ូវ មិនបែរចេញពីរាស្រ្តរបស់ទ្រង់ឡើយ

រីឯយេសួរលោកកំពុងឈរនៅចំពោះទេវតាទាំងស្លៀកពាក់កខ្វក់។ ទ្រង់ក៏បង្គាប់ដល់ពួកដែលឈរនៅចំពោះទ្រង់ថា ចូរដោះសម្លៀកបំពាក់កខ្វក់ពីលោកចេញ រួចទ្រង់មានព្រះបន្ទូលដល់លោកថា មើលអញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយអញនឹងប្រដាប់ខ្លួនឯងដោយសម្លៀកបំពាក់ដ៏រុងរឿងវិញ។ នោះខ្ញុំក៏ទូលថាសូមឲ្យគេបំពាក់ក្បាំងស្អាតនៅលើក្បាលលោកផង ដូច្នេះគេក៏បំពាក់ក្បាំងស្អាតនៅលើក្បាលលោកផង ព្រមទាំងប្រដាប់កាយឲ្យផងមានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។ សាការី ៣ៈ៣-៥

ឯទេវតានៃព្រះយេហូវ៉ាក៏ធ្វើបន្ទាល់យ៉ាងមុតមាំនឹងយេសួរថា «ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះ បើឯងនឹងដើរតាមផ្លូវរបស់អញហើយរក្សាបញ្ញើរបស់អញ នោះឯងនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់អញព្រមទាំងរក្សាទីលានរបស់អញផង ហើយអញនឹងឲ្យឯងបានចូលក្នុងពួកដែលនៅទីនេះដែរ» សាការី ៣ៈ៦,៧ សូម្បីតែនៅក្នុងចំណោមពួកទេវតាដែលនៅជុំវិញបល្ល័ង្ករបស់ព្រះជាម្ចាស់ក៏ដូច្នោះដែរ។ ទោះបីជារាស្ត្ររបស់ព្រះជាម្ចាស់មានកំហុសក៏ដោយក៏ព្រះយេស៊ូវមិនបានបែរចេញពីពួកគេដែរពីព្រោះទ្រង់គិតដល់ពួកគេខ្លាំងណាស់។ សម្រាប់អស់អ្នកដែលសារភាពកំហុសនិងជឿដល់ទ្រង់ទ្រង់នឹងដកយកសម្លៀកបំពាក់កខ្វក់របស់ពួកគេចេញ ហើយបំពាក់រ៉ូបនៃសេចក្តីសុចរិតរបស់ទ្រង់ឲ្យពួកគេវិញ។ បន្ទាប់មកទ្រង់ចារការអភ័យទោសដល់ឈ្មោះរបស់ពួកគេនៅក្នុងសៀវភៅបញ្ជីកំណត់ត្រានៅនគរឋានសួគ៌។ ទ្រង់ប្រាប់ដល់អស់អ្នកដែលមានចំណែកនៅក្នុងនគរឋានសួគ៌ថា រាស្ត្រទាំងអស់នេះគឺជារបស់ផងទ្រង់។ សាតាំងដែល​ជាសត្រូវរបស់ទ្រង់គឺត្រូវបានបង្ហាញថា ជាអ្នកចោទប្រកាន់និងជាមេបោកប្រាស់។ ព្រះជាម្ចាស់នឹងរកយុត្តិធម៌មកឲ្យរាស្ត្រដែលទ្រង់ជ្រើសតាំង។

សេចក្តីអធិស្ឋានថា «សូមលោកកាត់ទោសដល់ខ្មាំងសត្រូវឲ្យខ្ញុំផង» មិនមានប្រសិទ្ធិភាពតែចំពោះសាតាំងនោះទេតែចំពោះអស់អ្នកដែលសាតាំងប្រើប្រាស់ឲ្យប្រព្រឹត្តិខុសពីការពិតឲ្យល្បួងនិងបំផ្លាញកូនចៅរបស់ព្រះជាម្ចាស់។ អស់អ្នកដែលបានសម្រេចចិត្តធ្វើតាមបញ្ញត្តិរបស់ព្រះជាម្ចាស់នឹងយល់ដោយមានបទពិសោធដែលពួកគេមានសត្រូវដែលត្រូវបានគ្រប់គ្រងដោយអំណាចរបស់សាតាំង។ សត្រូវប្រភេទនោះបានវាយប្រហារព្រះយេស៊ូវជាបន្តបន្ទាប់ដោយតាំងចិត្តបំផ្លាញនោះគឺហួសពីការយល់។ សាវ័ក​របស់ព្រះយេស៊ូវត្រូវបានល្បួងដូចជាទ្រង់ដែរ។

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ៥៖១-២០

ខចងចាំ៖​​ «ដើម្បី​នឹង​សំដែង​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ជាន់​ឥឡូវ​នេះ ប្រយោជន៍​ឲ្យ​ទ្រង់​បាន​សុចរិត ព្រម​ទាំង​រាប់​ពួក​អ្នក​ដែល​មាន​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះយេស៊ូវ ថា​ជា​សុចរិត​ដែរ»។ រ៉ូម ៣:២៦

Powered by CAM