​​ ថ្ងៃចន្ទ ទី១​​ ខែឧសភា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៦-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ គេ​អួត​ខ្លួន​ថា មាន​ប្រាជ្ញា បាន​ជា​គេ​ត្រឡប់​ទៅ​ជា​ល្ងង់ល្ងើ​វិញ។ រ៉ូម ១:២២

អំណានប្រចាំថ្ងៃ៖ ​ការបំភ្លេចព្រះជាម្ចាស់ មិននាំឆ្ពោះទៅរកសុភមង្គលឡើយ

ព្រះគម្ពីរប្រាប់អំពីពួកមនុស្សដែលនិយាយថាខ្លួនគេជា «អួតខ្លួនថា​មានប្រាជ្ញា ប៉ុន្តែ បានត្រឡប់ទៅជាល្ងង់ល្ងើវិញ»។ (រ៉ូម១ៈ២២) នេះគឺជារឿងអំពីបុរសវ័យក្មេងម្នាក់នៅក្នុងរឿងប្រៀបប្រដូច។ លុយកាក់ដែលគេមានដែលបានទាមទារពីឪពុករបស់គេទាំងកម្រោលនោះគេបានចំណាយឥតប្រយោជន៍ទៅលើស្រីពេស្យាអស់។ គេបានធ្វើឲ្យភាពជាយុវវ័យរបស់គេទៅជាឥតប្រយោជន៍។ ឆ្នាំទាំងឡាយដែលល្អៗនៃជីវិត​ កម្លាំង ប្រាជ្ញាសេចក្តីសង្ឃឹមដ៏ភ្លឺថ្លានៃយុវភាពសេចក្តីប្រាថ្នាខាងព្រលឹងវិញ្ញាណទាំងអស់គឺយកមកប្រើប្រាស់តាមទំនើងចិត្តដើម្បីរស់នៅតាមបែបលោកិយ។ គ្រោះ​ទុរភិក្សបានមកដល់ស្រុកដែលគេកំពុងតែរស់នៅ លុយកាក់របស់គេក៏អស់ ហើយគេដើររកការងារធ្វើរកបានតែការងារឲ្យចំណីជ្រូក។ សម្រាប់សាសន៍យូដានេះគឺជាការងារដែលអន់និងថោកទាបបំផុត។ បុរសវ័យក្មេងម្នាក់នេះដែលបានអួតអំពីសេរីភាពរបស់ខ្លួន ឥឡូវធ្លាក់ខ្លួនទៅជាខ្ញុំកញ្ជះគេ។ គេបានក្លាយទៅជាខ្ញុំកញ្ជះគេគឺជាមនុស្សដែលក្លាយជាខ្ញុំកញ្ជះដោយសារតែអំពើបាប។(សុភាសិត៥ៈ២២) ពន្លឺនិងសេចក្តីរីករាយខាងលោកិយដែលហៅគេឲ្យមកបានបាត់ទៅហើយ ហើយឥឡូវនេះគេមានអារម្មណ៍ថា ដូចជាខ្ញុំកញ្ជះឬជាទាសករដែលជាប់ច្រវាក់។ អង្គុយនៅលើដីក្នុងទឹកដីដែលរាតត្បាតដោយគ្រោះទុរភិក្ស គ្មានមិត្តភក្តិ គេគ្មានជម្រើសទេ មានតែញាំុអាហររបស់សត្វជ្រូក​ប៉ុណ្ណោះ។ មិត្តភក្តិជាច្រើនដែលគេធ្លាប់មានកាលពីគេនៅមានលុយកាក់នោះបានចាកចេញពីគេដោយសារតែគេលែងមានលុយកាក់ទៀត។ តើសេចក្តីអំណរខាងលោកិយរបស់គេទៅណាហើយ? ដោយការមិនអើពើចំពោះមនសិការរបស់ខ្លួននិងការប្រើប្រាស់ស្រានិងថ្នាំញៀនគេបានគិតថាគឺសប្បាយ ប៉ុន្តែឥឡូវនេះគ្មានលុយកាក់ទៀតទេ មានអារម្មណ៍ថា ស្រេកឃ្លានសេចក្តីអំនួតរបស់គេបានបាត់អស់មានអារម្មណ៍ថា ផ្នែកខាងសីលធម៌ចុះខ្សោយដោយគ្មានអំណាចទប់ទល់នឹងអំពើបាបគេមានអារម្មណ៍កាន់តែសោកសៅជាងមនុស្សដទៃទៀត។

នេះគឺជាការពិពណ៌នាអំពីស្ថានភាពនៃអ្នកមានអំពើបាបយ៉ាងល្អ។ ថ្វីបើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានឡោមព័ទ្ធអ្នកមានបាបក៏ដោយក៏អ្នកនោះចង់រស់នៅដើម្បីការសប្បាយខាងអំពើបាបធ្វើឲ្យគេចង់ឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់តែម្តង។ គឺដូចជាកូនប្រុសដែលរមិលគុណនៅក្នុងរឿងប្រៀបប្រដូចនេះឯង អ្នកមានបាបអះអាងថាអ្វីៗដែលល្អដែលព្រះជាម្ចាស់ផ្តល់ឲ្យគឺជារបស់គេ យោងទៅតាមសិទ្ធិដែលគេមាន។ គេយកអ្វីៗដែលល្អធ្វើដូចជាគេសក្តិសមនឹងរបស់អស់ទាំងនោះដោយគ្មានអរគុណឬក៏ធ្វើការបម្រើដោយក្តីស្រឡាញ់តបស្នងវិញឡើយ។ ដូចលោកកាអុីនដែរ កាលដែលលោកចេញពីព្រះវត្តមានរបស់ព្រះជាម្ចាស់ទៅរកផ្ទះរបស់គាត់ នៅពេលដែលកូនប្រុសវង្វេងរបស់គាត់បានទៅនៅ «ស្រុកឆ្ងាយ» ឯអ្នកមានបាប​ក៏ដូច្នោះដែរ គេស្វែងរកសុភមង្គលដោយព្យាយាមបំភ្លេចព្រះជាម្ចាស់។ (រ៉ូម១ៈ២៨)

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១០៖៣២-៣៤

ខចងចាំ៖​​ «ព្រះយេហូវ៉ា​ទ្រង់​បាន​លេច​មក​ឲ្យ​ខ្ញុំ​ឃើញ​កាល​ពី​ដើម ដោយ​ព្រះបន្ទូល​ថា អើ អញ​បាន​ស្រឡាញ់​ឯង ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប ហេតុ​នេះ​បាន​ជា​អញ​ទាញ​នាំ​ឯង​មកដោយ​សេចក្តី​សប្បុរស»។ យេរេមា ៣១:៣

Powered by CAM