​​ ថ្ងៃពុធ ទី១០​​ ខែឧសភា ឆ្នាំ២០២៣

មេរៀនដែលព្រះយេស៊ូវបានបង្រៀន (ជំពូកទី១៦-ត)​

អំណានព្រះគម្ពីរពេលព្រឹក៖ តើ​មិន​មែន​ឲ្យ​ឯង​បាន​ចែក​អាហារ​ដល់​អ្នក​ដែល​ឃ្លាន ហើយ​នាំ​មនុស្ស​ក្រ​ដែល​ត្រូវ​ដេញ​ពី​ផ្ទះ​គេ​មក​ឯ​ផ្ទះ​ឯង​ទេ​ឬ​អី ឬ​បើ​កាល​ណា​ឯង​ឃើញ​មនុស្ស​ឥត​មាន​សំលៀកបំពាក់ នោះ​តើ​មិន​មែន​ឲ្យ​ឯង​បិទ​បាំង​ឲ្យ​គេ ឥត​ដែល​ពួន​ខ្លួន​នឹង​សាច់ញាតិ​របស់​ឯង​ទេ​ឬ​អី យ៉ាង​នោះ ទើប​ពន្លឺ​របស់​ឯង នឹង​លេច​មក ដូច​ជា​រស្មី​អរុណ ហើយ​សេចក្តី​សុខ​ស្រួល​របស់​ឯង នឹង​លេច​ឡើង​ជា​យ៉ាង​ឆាប់ ឯ​សេចក្តី​សុចរិត​របស់​ឯង នោះ​នឹង​នាំ​មុខ​ឯង ហើយ​សិរីល្អ​នៃ​ព្រះយេហូវ៉ា​នឹង​ការពារ​ពី​ក្រោយ​ឯង។ អេសាយ ៥៨:៧-៨

អំណានប្រចាំថ្ងៃ៖ ​ រំដោះមនុស្សឲ្យមានសេរីភាព

នេះគឺជាសេវ៉ាដែលព្រះជាម្ចាស់បានជ្រើសរើស «គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ឲ្យស្រាយចំណងដែលឯងបានចងគេហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេព្រមទាំងបំបាក់គ្រប់ទាំងនឹមផង។ .....នោះតើមិនមែនឲ្យឯងបិទបាំងឲ្យគេឥតដែលពួនខ្លួននឹងសាច់ញាតិរបស់ឯងទេឬអី»។ អេសាយ៥៨ៈ៦,៧។ នៅពេលដែលអ្នកមើលឃើញខ្លួនឯងថា ជាអ្នកមានបាបត្រូវបានសង្គ្រោះ​ដោយសារតែសេចក្តីស្រឡាញ់របស់ព្រះវរបិតានៃនគរឋានសួគ៌តែប៉ុណ្ណោះ នោះអ្នកនឹងមានចិត្តសណ្តោសអាណិតដល់អ្នកដទៃដែលឈឺចាប់នៅក្នុងអំពើបាបហើយ។ អ្នកនឹងលែងជួបសេចក្តីវេទនានិងការសោកស្តាយដោយសេចក្តីច្រណែននិងការរិះគន់យ៉ាងខ្លាំងទៀតហើយ។ នៅពេលដែលភាពអាត្មានិយមចេញអស់ពីក្នុងចិត្តរបស់អ្នកទៅអ្នកនឹងស្ថិតនៅក្នុងការអាណិតអាសូរជាមួយព្រះជាម្ចាស់ ហើយនឹងចែកចាយសេចក្តីអំណររបស់ទ្រង់នៅក្នុងការសង្គ្រោះអ្នកដែលបាត់បង់ឬអ្នកដែលវង្វេង។

វាគឺជាការពិតដែលអ្នកតាំងខ្លួនជាកូនរបស់ព្រះជាម្ចាស់ ប៉ុន្តែបើសិនជាការតាំងខ្លួននោះជាការពិតនោះគឺជា «ប្អូនប្រុសរបស់អ្នក» នោះហើយដែលបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់បង់តែបានឃើញមកវិញហើយ។ អ្នកត្រូវបានរួបរួមជាសាច់ញាតិជិតដិតចំពោះព្រះជាម្ចាស់​ ទ្រង់ទទួលស្គាល់អ្នកនោះថាជាកូនប្រុសម្នាក់របស់ទ្រង់ដែរ។ ការបដិសេធចំពោះ​ប្អូន​ប្រុស​ដែលបានសារភាពទោសកំហុស ហើយអ្នកបង្ហាញឲ្យឃើញថា អ្នកគ្រាន់តែជាបាវបម្រើដែលសុីឈ្នួលនៅក្នុងផ្ទះតែប៉ុណ្ណោះ​ នោះអ្នកមិនមែនជាកូន នៅក្នុងក្រុមគ្រួសាររបស់ព្រះជាម្ចាស់ឡើយ។

ទោះបីជាអ្នកមិនសប្បាយចិត្តចំពោះអ្នកមានបាបវិលត្រឡប់ទៅរកព្រះជាម្ចាស់វិញក៏ដោយក៏នៅឯនគរឋានសួគ៌នៅតែមានសេចក្តីអំណរដែរហើយព្រះជាម្ចាស់នឹងទទួលស្វាគមន៍អ្នកដែលបានកែប្រែទាំងនេះឲ្យចូលទៅក្នុងនគរឋានសួគ៌ ហើយប្រទានការងារឲ្យគេធ្វើដែរ។ អ្នកដែលបានទទួលការអភ័យទោសចំពោះការប្រព្រឹត្តិអំពើបាបជាច្រើននឹងស្រឡាញ់ព្រះជាម្ចាស់ច្រើន។ អ្នកដែលមិនសប្បាយចិត្តអំពីការលន់តួទោសរបស់អ្នកមានបាបនឹងគ្មានកន្លែងនៅនគរឋានសួគ៌ឡើយ។ អ្នកនឹងនៅខាងក្រៅក្នុងទីងងឹតដោយសារ «តែអ្នកណាដែលគ្មានសេចក្តីស្រឡាញ់នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្តីស្រឡាញ់នេះឯង»។ យ៉ូហានទី១ ៤ៈ៨

អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១៦

ខចងចាំ៖​​ «គួរ​ឲ្យ​យើង​ស៊ី​លៀង ដោយ​អរ​សប្បាយ​ទៅ ពី​ព្រោះ​ប្អូន​ឯង​នេះ​បាន​ស្លាប់ ឥឡូវ​រស់​ឡើង​វិញ ក៏​បាត់បង់ តែ​បាន​ឃើញ​មក​វិញ​ហើយ»។ លូកា ១៥:៣២

Powered by CAM