ថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ បាវនោះជំរាបថា ប្អូនលោកត្រឡប់មកវិញ ហើយលោកឪពុកបានសម្លាប់កូនគោដែលបំប៉ន ដោយព្រោះបានកូនមកវិញដោយសុខសាន្ត ដូច្នេះ គាត់ក៏ខឹង មិនព្រមចូលទៅសោះ បានជាឪពុកចេញមកអង្វរដល់គាត់។ លូកា ១៥:២៧-២៨
អំណានប្រចាំថ្ងៃ៖ ការចង់បានទ្រព្យសម្បត្តិ ធ្វើឲ្យចិត្តរឹង
ចំពោះចំណុចនេះចាប់តាំងពីកូនប្រុសនោះត្រឡប់មកវិញនៅក្នុងរឿងប្រៀបប្រដូចគឺគ្មានអ្វីដែលនាំឲ្យមានភាពសោកសៅឡើយ ប៉ុន្តែឥឡូវព្រះយេស៊ូវណែនាំប្រាប់ផ្នែកថ្មីនៃផ្ទៃរឿងឲ្យដឹង។ នៅពេលដែលកូនវង្វេងនោះបានត្រឡប់មកផ្ទះវិញនោះ «កូនច្បងនៅឯចំការការត្រឡប់មកជិតដល់ផ្ទះនោះក៏ឮសូរភ្លេងនិងរបាំ។ គាត់ហៅពួកបាវម្នាក់មកសួរថា គេធ្វើអ្វីហ្នឹង។បាវនោះជម្រាបថាប្អូនលោកត្រឡប់មកវិញហើយលោកឪពុកបានសម្លាប់កូនគោដែលបំប៉នដោយព្រោះបានកូនមកវិញ ដោយសុខសាន្ត។ ដូច្នេះគាត់ក៏ខឹងមិនព្រមចូលទៅសោះ»។ លូកា១៥ៈ២៥-២៨ កូនប្រុសច្បងម្នាក់នេះមិនខ្វល់ពីប្អូនប្រុសរបស់ខ្លួនដូចជាឪពុកឡើយ ហើយគាត់ក៏មិនចាំមើលផ្លូវប្អូនត្រឡប់មកវិញដែរ។ ដោយហេតុផលនេះ គាត់មិនបានសេចក្តីអំណរ ដែលឪពុករបស់គាត់មាននោះឡើយ។ សំឡេងរីករាយមិនបានធ្វើឲ្យកូនច្បងសប្បាយចិត្តនោះទេ តែបែរជាធ្វើឲ្យគាត់ច្រណែនទៅវិញ។ គាត់នឹងមិនចូលទៅទទួលស្វាគមន៍ប្អូនប្រុសរបស់គាត់ដែលវង្វេងនោះឡើយ។ ការបង្ហាញសេចក្តីស្រឡាញ់ចំពោះ «កូនដែលវង្វេង» គាត់ចាត់ទុកថាជារឿងអាម៉ាស់ដល់ខ្លួនឯងទៅវិញ។
នៅពេលដែលឪពុកចេញមកសូមឲ្យគាត់ដូរចិត្តហើយចូលរួមជាមួយពួកគេភាពក្រអឺតក្រទមនិងភាពអាក្រក់នៅក្នុងចិត្តរបស់គាត់ក៏បានបង្ហាញចេញមក។ គាត់និយាយពីជីវិតរបស់គាត់នៅក្នុងផ្ទះ ឪពុកគាត់ថាជាអ្នកដែលបម្រើការដោយមិនបានទទួលផលនិងគុណអ្វីឡើយ រួចហើយនិយាយប្រៀបធៀបដោយកំហឹងពីរបៀបដែលឪពុកបានទទួលស្វាគមន៍ប្អូនប្រុសដែលអាត្មានិយម មិនចេះដឹងគុណ។ គាត់បានបញ្ជាក់យ៉ាងច្បាស់ថា ការបម្រើការងាររបស់គាត់គឺដូចជាការងារអ្នកបម្រើជាជាងការងារក្នុងនាមជាកូនប្រុស។ គាត់គួរតែរីករាយដោយអំណរចំពោះឪពុក តែគាត់បែរជាផ្តោតអារម្មណ៍ទៅលើផលចំណេញដែលត្រូវទទួលបានដោយសារការរស់នៅខំធ្វើការងារដោយស្មោះត្រង់ទៅវិញ។ ពាក្យសម្តីរបស់គាត់បង្ហាញឲ្យឃើញថាហេតុផលតែ១ដែលគាត់មិនចូលចិត្តប្អូនប្រុសរបស់គាត់ចេញទៅខាងក្រៅ ហើយសប្បាយនឹងអំពើបាប ដើម្បីឲ្យខ្លួនក្លាយទៅជាអ្នកមាន។ ឥឡូវបើសិនជាបងប្រុសម្នាក់នេះត្រូវចែកចាយអំណោយរបស់ឪពុកកូនប្រុសច្បងមានអារម្មណ៍ថាខ្លួនឯងបានធ្វើខុស។ គាត់មិនសប្បាយចិត្តជាមួយប្អូនប្រុសពីព្រោះគាត់ឃើញឪពុកយកចិត្តទុកដាក់លើប្អូនគាត់។ គាត់បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា បើសិនជាគាត់ជាឪពុករបស់គាត់វិញគាត់នឹងមិនទទួលប្អូនប្រុសដែលវង្វេង នោះត្រឡប់មកវិញឡើយ។ គាត់ថែមទាំងមិនទទួលស្គាល់ថាអ្នកនោះជាប្អូនប្រុសគាត់ទៀតផង តែបែរជានិយាយទាំងកំហឹងថា «កូនប្រុសលោកឪពុក»ទៅវិញ។ តែឪពុកនៅតែដោះស្រាយជាមួយគាត់ដោយស្រួល។ ឪពុកនិយាយថា «កូនអើយឯងបាននៅជាមួយនឹងអញជាដរាប ឯរបស់អញទាំងប៉ុន្មានក៏ជារបស់ឯងដែរ»។ លូកា១៥ៈ៣១ក្នុងពេលប៉ុន្មានឆ្នាំមកនេះពេលដែលប្អូនប្រុសរបស់ឯងរស់នៅក្នុងអំពើបាបឯងបានរស់នៅជាមួយឪពុកហើយតើ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១៣
ខចងចាំ៖ «គួរឲ្យយើងស៊ីលៀង ដោយអរសប្បាយទៅ ពីព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់បង់ តែបានឃើញមកវិញហើយ»។ លូកា ១៥:៣២