ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣
អំណានព្រះគម្ពីរពេលព្រឹក៖ ឱមនុស្សអើយ ព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្តីដែលល្អ តើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តដូចម្តេច បើមិនមែនឲ្យប្រព្រឹត្តដោយសុចរិត ឲ្យស្រឡាញ់សេចក្តីសប្បុរស ហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួន ដោយសុភាពរាបទាបប៉ុណ្ណោះ។ មីកា ៦:៨
អំណានប្រចាំថ្ងៃ៖ ព្រះជាម្ចាស់មានព្រះបន្ទូលថា «គ្រប់យ៉ាងទាំងអស់ដែលខ្ញុំមាន គឺជារបស់អ្នក»
នៅក្នុងរឿងប្រៀបប្រដូចនេះឪពុកសូមអង្វរករដល់កូនប្រុសច្បងតំណាងឲ្យការស្នើសុំអង្វរដល់ពួកផារីសុី។ «ឯរបស់អញទាំងប៉ុន្មានក៏ជារបស់ឯងដែរ»។ មិនមែនជាប្រាក់ខែទេតែជាអំណោយទៅវិញទេ។ ដូចជាកូនប្រុសដែលវង្វេងដែរអំណោយនេះដែលជាអំណោយដែលអ្នកមិនសក្តិសមនឹងទទួលអាចទទួលបានជាអំណោយនៃសេចក្តីស្រឡាញ់មកពីព្រះវរបិតាដោយឥតគិតថ្លៃតែប៉ុណ្ណោះ។
ភាពសុចរិតរបស់ខ្លួននាំឲ្យមនុស្សយល់ខុសចំពោះព្រះជាម្ចាស់និងធ្វើឲ្យពួកគេប្រព្រឹត្តិមិនសមរម្យឬមិនល្អចំពោះអ្នកដទៃ។ កូនប្រុសច្បងដោយសារតែភាពអាត្មានិយមនិងការច្រណែនរបស់ខ្លួនគេនឹងចាំតែមើលទៅប្អូនហើយចាំតែរិះគន់រាល់សកម្មភាពហើយនិងចោទប្រកាន់ប្អូននូវការអ្វីដែលប្អូននោះបានប្រព្រឹត្តិខុស។ ដោយការធ្វើបែបនេះគេនឹងព្យាយាមធ្វើឲ្យឫកពារបស់ខ្លួនមើលទៅត្រឹមត្រូវដូច្នេះហើយធ្វើឲ្យអ្នកដទៃមើលមកខ្លួនឯងថាល្អ។ សព្វថ្ងៃនេះមានមនុស្សជាច្រើនកំពុងតែធ្វើដូចគ្នា។ ខណៈពេលដែលមានអ្នកលន់តួសារភាពទោសកំហុសថ្មីកំពុងតែខំព្យាយាមយកឈ្នះលើសេចក្តីល្បួងមនុស្សទាំងនេះដែលមានលក្ខណៈដូចជាកូនច្បងកំពុងតែមើលរង់ចាំរិះគន់និងផ្តន្ទាទោស។ ពួកគេអាចតាំងខ្លួនជាកូនព្រះជាម្ចាស់ប៉ុន្តែពួកគេធ្វើឫកដូចជាកូនចៅរបស់សាតាំងទៅវិញ។ ដោយការធ្វើអកប្បកិរិយាមិនល្អចំពោះមនុស្សទាំងនេះ ពួកអ្នកចោទប្រកាន់គេបានធ្វើខ្លួនមិនឲ្យព្រះជាម្ចាស់មិនអាចប្រទានពរពួកគេបាន។
មានមនុស្សជាច្រើន ឧស្សាហ៍ឆ្ងល់ថា «តើត្រូវឲ្យខ្ញុំយកអ្វីដើម្បីចូលទៅចំពោះព្រះយេហូវ៉ា ហើយក្រាបថ្វាយបង្គំនៅមុខព្រះដ៏ខ្ពស់ តើត្រូវឲ្យខ្ញុំយកតង្វាយដុតជាកូនគោអាយុ១ខួបដើម្បីចូលទៅចំពោះទ្រង់ឬ? តើព្រះយេហូវ៉ាទ្រង់នឹងសព្វព្រះហឫទ័យដោយចៀមទាំងពាន់ឫដោយប្រេងទាំងមុឺនទន្លេឬអី? ឱមនុស្សអើយព្រះបានបង្ហាញឲ្យឯងស្គាល់សេចក្តីដែលល្អតើព្រះយេហូវ៉ាសព្វព្រះហឫទ័យឲ្យឯងប្រព្រឹត្តិដូចម្តេចបើមិនមែនឲ្យប្រព្រឹត្តិដោយសុចរិតឲ្យស្រឡាញ់សេចក្តីសប្បុរសហើយឲ្យដើរជាមួយនឹងព្រះនៃខ្លួនដោយសុភាពរាបទាបប៉ុណ្ណោះ»។ មីកា៦ៈ៦-៨
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ១៥
ខចងចាំ៖ «គួរឲ្យយើងស៊ីលៀង ដោយអរសប្បាយទៅ ពីព្រោះប្អូនឯងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់បង់ តែបានឃើញមកវិញហើយ»។ លូកា ១៥:៣២