មេរៀនទី១១៖ ៧-១៣ មីនា ២០២០

ពីសង្គ្រាមទៅជ័យជំនះ

Jeans
ថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ដានីយ៉ែល ១០:១-២១, អែសរ៉ា ៤:១-៥, យ៉ូស្វេ ៥:១៣-១៥, វិវរណៈ ១:១២-១៨, កូឡូស ២:១៥។

ខចងចាំ៖ «រួច​ប្រាប់​ខ្ញុំ​ថា ឱ​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​ សុខ​ចុះ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង អើ ចូរ​មាន​កំឡាំង​ឡើង» (ដានីយ៉ែល ១០:១៩)។

បទគម្ពីរដានីយ៉ែល ១០ បង្ហាញយើងអំពីក្តីសុបិនចុងក្រោយរបស់លោកដានីយ៉ែល។ សុបិននេះចាប់ផ្តើមឡើងនៅក្នុងជំពូក ១០ ហើយបន្តនៅក្នុងបទគម្ពីរដានីយ៉ែល ១១ និងបទគម្ពីរដានីយ៉ែល ១២។ តាំងពីដំបូង យើងត្រូវបានប្រាប់ថាសុបិននេះគឺ «ជា​ការ​សង្គ្រាម​យ៉ាង​ធំ» (ដានីយ៉ែល ១០:១)។ បទគម្ពីរដានីយ៉ែល ១១ បង្ហាញយើងពីទីសំគាល់បន្ថែមអំពីសង្គ្រាមនេះ។ បទគម្ពីរដានីយ៉ែល ១០ បង្ហាញ យើងថាសង្គ្រាមនេះជាអ្វី។ វាជាសង្គ្រាមរវាងអំពើល្អ និងអំពើអាក្រក់។ មែនហើយ សង្គ្រាមនៅក្នុងបទគម្ពីរដានីយ៉ែល ១១ គឺជាការតយុទ្ធនៅលើផែនដី។ ប៉ុន្តែ វាជាសង្គ្រាមខាងព្រលឹងវិញ្ញាណផងដែរ។ ក្នុងពេលដែលយើងសិក្សាបទគម្ពីរដានីយ៉ែល ១០ យើងនឹងឃើញថាការអធិស្ឋានរបស់ពួកយើង សំខាន់ ណាស់នៅក្នុងសង្គ្រាមនេះ។ នៅពេលដែលយើងអធិស្ឋាន ការអធិស្ឋានរបស់យើងអាចផ្លាស់ប្តូរអ្វើដែល បានកើតឡើង។ យើងមិននៅតែម្នាក់ឯង ក្នុងការតយុទ្ធជាមួយអំពើអាក្រក់នោះេទ។ ព្រះយេស៊ូវបានចូល រួមច្បាំងជាមួយយើង។ ព្រះអង្គប្រយុទ្ធប្រឆាំងជាមួយសាតាំងសម្រាប់យើង។ ក្នុងសង្គ្រាមនេះ យើងពុំមែន ជាអ្នកដែលគ្រាន់តែច្បាំងជាមួយអំណាចនៃមនុស្សនោះទេ។ យើងច្បាំងជាមួយអំណាចនៃសេចក្តីងងឹត។

លោកប៉ុលបានបកស្រាយពីសេចក្តីពិតដ៏សំខាន់នៃព្រះគម្ពីរនេះថា៖ «យើង​រាល់​គ្នា​មិន​មែន​ត យុទ្ធ​នឹង​សាច់​ឈាម​ទេ គឺនឹង​ពួក​គ្រប់​គ្រង ពួក​មាន​អំណាច និង​ពួក​ម្ចាស់​នៃ​សេចក្តី​ងងឹត​នៅ​លោកីយ៍​នេះ​វិញ ហើយ​ទាស់​នឹង​អំណាច​អាក្រក់​ខាង​វិញ្ញាណ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ» (អេភេសូរ ៦:១២)។ នៅចុងបញ្ចប់ ភាពជោគជ័យរបស់យើងនៅក្នុងសង្គ្រាមនេះពឹងផ្នែកទៅលើព្រះយេស៊ូវ។ មានតែព្រះអង្គតែមួយគត់ដែលបានឈ្នះសាតាំងនៅលើឈើឆ្កាង។

ថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២០

ការអធិស្ឋាន និងការតមអត់ក្នុងរយៈពេលខ្លី

សូមអានខគម្ពីរដានីយ៉ែល ១០:១-៣។ តើលោកដានីយ៉ែលបានធ្វើអ្វីខ្លះនៅក្នុងខទាំងនេះ?

លោកដានីយ៉ែលពុំបាននិយាយថាលោកសោកសៅនោះទេ។ ប៉ុន្តែជាការជាក់ស្តែង លោកដានីយ៉ែលបានតូចចិត្តអំពីសាសន៍យូដា។ សាសន៍យូដាទើបតែបានចាកចេញពីស្រុកបាប៊ីឡូន ហើយបានត្រឡប់ទៅឯស្រុកប៉ាឡេស្ទីនវិញ។

សូមអានខគម្ពីរអែសរ៉ា ៤:១-៥។ តើសាសន៍យូដាមានបញ្ហាអ្វីខ្លះ នៅពេលដែលពួកគេបាន ទៅដល់ស្រុកកំណើតខ្លួនវិញ?

ខគម្ពីរអែសរ៉ា៤:១-៥ បង្ហាញយើងថាសាសន៍យូដាបានចាប់ផ្តើមសាងសង់រោងឧបោសថឡើងវិញនៅពេលដែលពួកគេបានទៅដល់ស្រុកកំណើតខ្លួនវិញ។ ប៉ុន្តែ សត្រូវរបស់ពួកគេបានព្យាយាម បពា្ឈប់ពួកគេ។ សាសន៍សាម៉ារីបាននាំរបាយការណ៍មិនពិតមកទូលដល់ស្តេចសាសន៍ពើស៊ី។ ពួកគេបាន កុហកពីសាសន៍យូដា។ ហើយស្តេចបានជឿលើការកុហកនោះ។ ទ្រង់បានបពា្ឈប់ការសាងសង់រោង ឧបោសថរបស់សាសន៍យូដា។ នោះគឺជាមូលហេតុដែលលោកដានីយ៉ែលអធិស្ឋានទៅព្រះ។ លោកបានទទួលទានអាហារតែបន្តិចបន្តួចប៉ុណ្ណោះ សម្រាប់ ៣សប្តាហ៍។ លោកបានទូលសូមដល់ព្រះអោយបន្ទន់ចិត្តនៃស្តេចស៊ីរូស។ ស្តេចស៊ីរូសអាចអនុញ្ញាតអោយសាសន៍យូដាចាប់ផ្តើមការសាងសង់ជាថ្មីឡើង វិញ។

ក្នុងពេលនេះ លោកដានីយ៉ែលមានអាយុ ៩០ឆ្នាំហើយ។ ទោះបីជាយ៉ាងនោះក្តីលោកដានីយ៉ែល ពុំបានគិតគូរអំពីតម្រូវការរបស់ខ្លួននោះទេ។ លោកគិតតែអំពីសាសន៍របស់លោក និងតម្រូវការរបស់ពួក គេប៉ុណ្ណោះ។ លោកបានអធិស្ឋានអស់រយៈពេល ៣សប្តាហ៍ពេញ។ លោកមិនបានបោះបង់ចោលគំនិត នេះទេ។ នៅក្នុងអំឡុងពេលនេះ លោកបានទទួលទានអាហារសាមញ្ញបំផុត។ ក្រោយមក ព្រះបានឆ្លើយ តបនឹងសេចក្តីអធិស្ឋានរបស់លោកដានីយ៉ែល។

នៅពេលយើងក្រឡេកមើលមកជីវិតអធិស្ឋានរបស់លោកដានីយ៉ែល យើងអាចសិក្សាពី មេរៀនសំខាន់ៗមួយចំនួន។ ទី១ យើងមិនគួរឈប់អធិស្ឋានឡើយ។​ ព្រះទ្រង់ប្រហែលជាមិនឆ្លើយតប យើងភ្លាមៗនោះទេ។ ប៉ុន្តែ យើងមិនគួរបោះបង់ចោលទេ។ ទី២ យើងគួរតែអធិស្ឋានសម្រាប់មនុស្សដទៃទៀត។ ចូរចងចាំថា «កាល​យ៉ូប​បាន​អធិស្ឋាន​ឲ្យ​ពួក​មិត្រ​សំឡាញ់​ខ្លួន​ហើយ នោះ​ព្រះយេហូវ៉ា​ទ្រង់ប្រោស ​ឲ្យ​លោក​រួច​ពី​ចំណង​ទៅ ហើយ​ទ្រង់​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​១​ជា​២​ផង» (យ៉ូប ៤២:១០)។ ទី៣ ការអធិស្ឋានបណ្តាលអោយព្រះធ្វើអ្វីមួយពិតប្រាកដ និងជាអ្វីដែលយើងអាចមើលឃើញបាន។ ដូច្នេះ ចូរយើងអធិស្ឋានជានិច្ច។ ចូរយើងទូលរឿងគ្រប់យ៉ាងទៅកាន់ព្រះដោយការអធិស្ឋាន។ ព្រម​ទាំង​ប្រើ​សេចក្តី​អធិស្ឋាន និង​សេចក្តី​ទូល​អង្វរ​គ្រប់​យ៉ាង ដើម្បី​អធិស្ឋាន​ដោយ​ព្រះវិញ្ញាណ​រាល់​ពេល​រាល់​វេលា ហើយ​ចាំ​យាម​ក្នុង​សេចក្តី​នោះ​ឯង ដោយ​នូវ​គ្រប់​ទាំង​សេចក្តី​ខ្ជាប់​ខ្ជួន និង​សេចក្តី​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ​ ទាំង​អស់» (អេភេសូរ ៦:១៨)។

ថ្ងៃច័ន្ទ ទី៩ ខែមីនា ឆ្នាំ២០២០

សុបិនអំពីព្រះអម្ចាស់

សូមអានខគម្ពីរដានីយ៉ែល ១០:៤-៩។ តើមានរឿងអ្វីកើតឡើងដល់លោកដានីយ៉ែលនៅក្នុងខទាំងនេះ?

ក្នុងខគម្ពីរដានីយ៉ែល ១០:៥, ៦ លោកដានីយ៉ែលបានឃើញបុរសម្នាក់ដែលមើលទៅដូចជា កូនមនុស្ស។ «ខ្ញុំ​ក៏​ឃើញ ក្នុង​ការ​ជាក់​ស្តែង​ពេល​យប់​នោះ មាន​១​អង្គ​ដូច​ជា​មនុស្ស​ជាតិ ទ្រង់​យាង​មក​ក្នុង​ពពក​ឰដ៏​អាកាស​ទ្រង់​យាង​មក​ឯ​ព្រះ​ដ៏​មាន​ព្រះជន្ម​ពី​បុរាណ​នោះ ហើយ​មាន​គេ​នាំ​ចូល​ទៅ​ចំពោះ​ព្រះអង្គ» (ដានីយ៉ែល ៧:១៣)។​ បុគ្គលម្នាក់នេះ ពាក់​អាវ​ខ្លូតទេស​បរិសុទ្ធ។ លោកស្លៀកពាក់ដូចជា សម្តេចសង្ឃ ។ «ត្រូវ​ឲ្យ​ពាក់​អាវ​ខ្លូតទេស​បរិសុទ្ធ និង​ស្លៀក​ខោ​ស្នាប់​ភ្លៅ​ខ្លូតទេស ព្រម​ទាំង​ក្រវាត់ ​ខ្សែ​ក្រវាត់​ខ្លូតទេស ហើយ​ ពាក់មួក​ខ្លូតទេស​នៅ​ក្បាល នោះ​ជា​សំលៀកបំពាក់​បរិសុទ្ធ» (លេវីវិន័យ ១៦:៤)។ ទ្រង់ក៏ជា «ព្រះអម្ចាស់លើ អស់ទាំងព្រះអម្ចាស់» (ដានីយ៉ែល ៨:២៥) ផងដែរ។ ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ធ្វើកិច្ចការដើម្បីសង្គ្រោះរាស្ត្ររបស់ព្រះនៅក្នុងរោងឧបោសថនៃស្ថានសួគ៌។ បុគ្គលម្នាក់ នេះ ដែលលោកដានីយ៉ែលបានឃើញ ក្នុងខគម្ពីរដានីយ៉ែល ១០:៥, ៦ ក៏បានបំពាក់មាសសុទ្ធដូចជាស្តេច ផងដែរ។ ទ្រង់ភ្លឺដូចជាផ្លេកបន្ទរ ដូចជាភ្លើង និងដូចជាលង្ហិន។ ទ្រង់មានសំឡេងខ្លាំង។ ទ្រង់គឺជាសម្តេច សង្ឃជាស្តេច និងជាមេទ័ព។ ព្រះអម្ចាស់នេះជួយយើងអោយនឹកចាំដល់បុគ្គលម្នាក់ដែលបានលេចមក អោយលោកយ៉ូស្វេឃើញ មុនសង្គ្រាមប្រឆាំងនឹងទីក្រុងយេរីខូរ (យ៉ូស្វេ ៥:១៣, ១៤)។ នៅក្នុងសុបិន លោកយ៉ូស្វបានឃើញ​ «មនុស្ស​ម្នាក់​កំពុង​តែ​ឈរ​នៅ​មុខ​លោកមាន​ទាំង​កាន់​ដាវ​ហូត​ជា​ស្រេច» (យ៉ូស្វេ ៥:១៤)។ ពាក្យនៃភាសាហេព្រើរសម្រាប់ «មេទ័ព (Commander)» ឬ នាយទាហាន មានន័យដូចគ្នាជា មួយពាក្យ ដែលសរសេរថា «ព្រះអម្ចាស់ (Prince)» ក្នុងខគម្ពីរដានីយ៉ែល ១០:២១។

សូមអានខគម្ពីរដានីយ៉ែល ៥:១៣-១៥ និង វិវរណៈ ១:១២-១៨។ តើរូបភាពនៃព្រះរាជបុត្រា នៃព្រះនៅក្នុងកណ្ឌគម្ពីរយ៉ូស្វ និងកណ្ឌគម្ពីរវិវរណៈ បើកបង្ហាញដូចគ្នានឹងរូបភាពរបស់ព្រះនៅក្នុងខគម្ពីរ ដានីយ៉ែល ១០ យ៉ាងដូចម្តេច?

លោកដានីយ៉ែលបង្ហាញប្រាប់យើងពីអ្វីដែលនឹងកើតទៅលើសាសន៍ដែលនៅជាមួយនឹងលោក។​ ពួក គេពុំបានឃើញនូវអ្វីដែលលោកដានីយ៉ែលបានឃើញនៅក្នុងសុបិនរបស់លោកនោះទេ។ ប៉ុន្តែ ពួកគេនៅ តែមានការភ័យខ្លាច។ សូម្បីតែលោកដានីយ៉ែលផ្ទាល់ ក៏ខ្សោះល្វើយណាស់ដែរ។ បន្ទាប់មក លោកបាន ដួលចុះទៅនឹងដី។ សុបិនរបស់លោកដានីយ៉ែលបានបង្ហាញថា ព្រះគ្រប់គ្រងលើប្រវត្តិសាស្ត្រ។ ដូចដែល យើងនឹងបានឃើញដែរថា ព្រះមានបន្ទូលប្រាប់លោកដានីយ៉ែលអំពីរឿងទាំងឡាយដែលនឹងត្រូវកើតឡើងនៅ ក្នុងប្រវត្តិសាស្ត្រនៃមនុស្ស រាប់ចាប់ពីសម័យរបស់លោកដានីយ៉ែលរហូតដល់នគររបស់ព្រះ បានចុះមកដល់ (បទគម្ពីរដានីយ៉ែល ១១ និង​ ១២)។ ​

ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០

ទេវតាពាល់លោកដានីយ៉ែល

សូមអានអំពីលោកដានីយ៉ែល និង​ទេវតា ក្នុងខគម្ពីរដានីយ៉ែល ១០:១០-១៩។ តើមានរឿង អ្វីកើតឡើងគ្រប់ពេលដែលទេវតាបានពាល់ដល់លោក?

ពន្លឺបានលេចមកពីព្រះ បណ្តាលអោយលោកដានីយ៉ែលដួលចុះទៅលើដី។ បន្ទាប់មក ទេវតា បានពាល់លោកដានីយ៉ែល និងកំសាន្តចិត្ដលោកឡើងវិញ។ ដូចដែលយើងបានអានរឿងរួចមកហើយដែរ ថា ទេវតាបានពាល់លោកដានីយ៉ែលចំនួន ៣​ដង។

ការពាល់លើកទី១ ជួយលោកដានីយ៉ែលអោយអាចក្រោកឈរឡើង។ បន្ទាប់មក លោកអាចឮសំឡេងនៃសារចេញពីស្ថានសួគ៌មក៖ «រួច​លោក​ប្រាប់​ខ្ញុំ​ថា ដានីយ៉ែល​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង ដែល​អ្នក​បាន​តាំង​ចិត្ត​រក​យល់ ហើយ​បន្ទាប​ខ្លួន​ចុះ នៅ​ចំពោះ​ព្រះ​នៃ​អ្នក នោះ​ពាក្យ​របស់​អ្នក​ក៏​បាន​ឮ​ហើយ រួច​យើង​ក៏​បាន​មក ដោយ​ព្រោះ​ពាក្យ​នោះ» (ដានីយ៉ែល ១០:១២)។ សេចក្តីអធិស្ឋានរបស់ លោកដានីយ៉ែលបានធ្វើអោយរំជួលព្រះទ័យរបស់ព្រះនៅស្ថានសួគ៌។ ម្ល៉ោះហើយ យើងអាចមើលឃើញ បានថា ព្រះទ្រង់ផ្ទៀងព្រះកាណ៌ស្តាប់រាល់ការអធិស្ឋានរបស់យើង។ យើងអាចជឿទុកចិត្តទៅលើព្រះ ដើម្បី អោយទ្រង់ជួយយើងនៅគ្រប់ពេលដែលយើងមានបញ្ហាផងដែរ។

ការពាល់លើកទី២ ជួយលោកដានីយ៉ែលអោយអាចនិយាយបាន។ លោកបានប្រាប់ទៅព្រះអំពី អ្វីដែលនៅក្នុងចិត្តរបស់លោក៖ «ឱ​លោក​ម្ចាស់​អើយ សេចក្តី​បារម្ភ​ព្រួយ​បាន​ចាប់​ខ្ញុំ ដោយ​ព្រោះ​ឃើញ​ការ​ជាក់​ស្តែង​នេះ ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​ទៀត​សោះ ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ ជា​បាវ​បំរើ​របស់​លោក​ម្ចាស់ ហ៊ាន​និយាយ​នឹង​លោក​បាន ពី​ព្រោះ​ចំណែក​ខ្ញុំ ស្រាប់​តែគ្មាន​កំឡាំង​នៅ​ក្នុង​ខ្លួន​ទៀត​សោះ ក៏​គ្មាន​ដង្ហើម​សល់​នៅ​ដែរ» (ដានីយ៉ែល ១០:១៦, ១៧)។ តើផ្នែកនៃរឿងរបស់លោកដានីយ៉ែលនេះបង្ហាញយើងអំពីអ្វី? មែនហើយ ព្រះចង់សន្ទនាជាមួយយើង។ ប៉ុន្តែ ព្រះក៏ចង់អោយយើងទូលប្រាប់អំពីអារម្មណ៍ តម្រូវការ និងក្តីសង្ឃឹមរបស់ យើងទៅកាន់ទ្រង់ផងដែរ។

ការពាល់លើកទី៣ ធ្វើអោយលោកដានីយ៉ែលមានកម្លាំងឡើង។ ដោយសារតែលោកដានីយ៉ែល អស់កម្លាំង ដូចនេះ​ ទេវតាបានមកពាល់លោក។ ទេវតាបានផ្តល់នូវការកំសាន្តចិត្ត និងសន្តិភាពដល់លោក ដានីយ៉ែល៖ «ឱ​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង អើ ចូរ​មាន​កំឡាំង​ឡើង» (ដានីយ៉ែល ១០:១៩)។ ចូរចងចាំថា ព្រះបានបញ្ជូនទេវតាអោយមកឯលោកដានីយ៉ែល ដើម្បីឆ្លើយតបនឹងសេចក្តីអធិស្ឋានរបស់លោក។ ដូច្នេះ សុបិននៅក្នុងបទគម្ពីរ ដានីយ៉ែល ១១ ជាផ្នែកនៃចម្លើយរបស់ព្រះទៅកាន់សេចក្តីអធិស្ឋានរបស់លោកដានីយ៉ែលផងដែរ។ ព្រះបាន ប្រទានសុបិននិមិត្តដល់លោកដានីយ៉ែល ជាការលើកទឹកចិត្តដល់លោក។ លោកដានីយ៉ែលមានការអាក់អន់ ចិត្តចំពោះសាសន៍របស់លោក។ ឥឡូវនេះ ព្រះបានប្រទាននូវក្តីសុខសាន្តដល់លោក។ យើងក៏អាចទទួលបាននូវក្តីសុខសាន្តនេះក្នុងគ្រាលំបាកផងដែរ។ សេចក្តីស្រឡាញ់នៃព្រះជួយយើងអោយសម្លឹងមើលទៅ អនាគតដោយក្តីសង្ឃឹម។

«នៅក្នុងជីវិតប្រចាំថ្ងៃ នគរស្ថានសួគ៌ប្រហែលជាកាន់តែខិតជិតមកដល់ហើយ។» ដកស្រង់ពី Ellen G. White, The Desire of Ages, pages 48, adapted។ តើលោកអ្នកនឹងរស់នៅដោយរបៀប ណា ប្រសិនបើលោកអ្នករក្សាសេចក្តីពិតនេះអោយនៅក្នុងចិត្តនិងគំនិតរបស់លោកអ្នក?

ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០

សង្គ្រាមដ៏ធំ

តើអ្វីដែលបានបង្ហាញដល់លោកដានីយ៉ែលនៅក្នុងខគម្ពីរដានីយ៉ែល ១០:២០, ២១?

ទេវតាបានបង្ហាញអោយលោកដានីយ៉ែលឃើញអំពីសង្គ្រាមរវាងអំពើល្អ និងអំពើអាក្រក់ដែល បានកើតឡើងទាំងអស់នៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សជាតិ។ នៅពេលដែលលោកដានីយ៉ែលចាប់ ផ្តើមអធិស្ឋានភ្លាម សង្គ្រាមខាងឯព្រលឹងវិញ្ញាណក៏ចាប់ផ្តើមមានឡើងរវាងស្ថានសួគ៌ និងផែនដី។ ពួក ទេវតាពីស្ថានសួគ៌បានធ្វើការនៅក្នុងចិត្តរបស់ស្ដេចពើស៊ី។ ទេវតានៃស្ថានសួគ៌បានព្យាយាមបញ្ចុះបញ្ចូល ស្តេចអោយអនុញ្ញាតអោយសាសន៍យូដាបន្តសាងសង់ទីក្រុងយេរូសាឡិមឡើងវិញ។ បទគម្ពីរដានីយ៉ែល ១០​ បង្ហាញយើងថា ស្តេចស៊ីរូសគឺជាស្តេចនៃសាសន៍ពើស៊ី។ ស្តេចបានច្បាំងប្រឆាំងនឹងទេវតានៃស្ថានសួគ៌។ ស្តេចរបស់មនុស្សជាតិពុំមានកម្លាំងគ្រប់គ្រាន់ ដើម្បីឈរដោយខ្លួនឯង​ប្រឆាំងនឹងទេវតាពីស្ថានសួគ៌ នោះទេ។ ដូច្នេះ យើងដឹងថា ទេវតាអាក្រក់បានធ្វើអោយចិត្តរបស់ស្តេចរឹងចចេស។ នោះជាមូលហេតុដែលធ្វើអោយស្តេចស៊ីរូសបពា្ឈប់សាសន៍យូដាពីការសាងសង់រោងឧបោសថ។

យើងបានឃើញហេតុការណ៏ដូចគ្នានេះ កើតឡើងដល់ស្តេចនៃទីក្រុងទីរ៉ុស ក្នុងបទគម្ពីរ អេសេគាល ២៨ ផងដែរ។ ស្តេចនៃទីក្រុងទីរ៉ុសគឺជារូបស័ព្ទមួយតំណាងអោយសាតាំង។ សាតាំងគឺជា ប្រភពអំណាចពីក្រោយស្តេចរបស់មនុស្សជាតិនៅក្នុងទីក្រុងទីរ៉ុស។ ដូច្នេះ យើងពុំគួរភ្ញាក់ផ្អើលឡើយ ដែលថា ស្តេចនៃសាសន៍ពើស៊ីបានចូលរួមជាមួយសាតាំង និងទេវតារបស់វា។ មីកែល ឬព្រះយេស៊ូវ បានយាងមក ដើម្បីប្រឆាំងទាស់នឹងអំណាចដ៏អាក្រក់ទាំងនេះ។

សូមអានអំពីការប្រយុទ្ធ ក្នុងខគម្ពីរដានីយ៉ែល ១០:១៣។​ តើមានអ្វីកើតឡើងនៅក្នុងការប្រយុទ្ធនេះ?

«សាតាំងបានព្យាយាមយ៉ាងខ្លាំង។ វាបានបណ្តាលមិនអោយមេដឹកនាំទាំងឡាយនៅក្នុង អាណាចក្រមេឌី-ពើស៊ីជួយដល់រាស្ត្ររបស់ព្រះ។ ស្របពេលដំណាលគ្នានេះ ទេវតាពីស្ថានសួគ៌បាន ព្យាយាមយ៉ាងខ្លាំង ដើម្បីជួយដល់រាស្ត្ររបស់ព្រះ។ ពួកទេវតាមានចំណាប់អារម្មណ៍នឹងការប្រយុទ្ធរវាង អំពើល្អ និងអំពើអាក្រក់នេះខ្លាំងណាស់។ អស់រយៈពេល ៣ឆ្នាំដែលទេវតាកាព្រីយែ៉លបានប្រយុទ្ធជា មួយអំណាចដ៏ខ្មៅងងឹតនេះ។ ទេវតាកាព្រីយែ៉លបានព្យាយាមបពា្ឈប់អំណាចដ៏អាក្រក់ទាំងនេះ ដែលធ្វើ ការក្នុងចិត្តរបស់ស្តេចស៊ីរូស។ មុនពេលដែលការប្រយុទ្ធត្រូវបានបញ្ចប់ ព្រះយេស៊ូវផ្ទាល់បានយាងមក ជួយទេវតាកាព្រីយ៉ែល។ ‘ប៉ុន្តែ​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើស៊ី បាន​ឃាត់​យើង​អស់​២១​ថ្ងៃ តែ​មើល មីកែល ជា​ពួក​មហា​ទេវតា​១​បាន​មក​ជួយ​យើង​យ៉ាង​នោះ យើង​បាន​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​ស្តេច​ពើស៊ី​ទៅ’ (ដានីយ៉ែល ១០:១៣)។ ទេវតាបានធ្វើកិច្ចការគ្រប់យ៉ាងដែលអាចទៅរួច ដើម្បីជួយដល់រាស្ត្ររបស់ ព្រះ។ ហើយស្ថានសួគ៌ក៏បានឈ្នះលើសង្គ្រាមនេះ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, pages 571, 572, adapted។

ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០

ព្រះអម្ចាស់បានឈ្នះ

បុគ្គលដែលសំខាន់ជាងគេបំផុត ក្នុងកណ្ឌគម្ពីរដានីយ៉ែលគឺជា «កូនមនុស្ស» (ដានីយ៉ែល ៧:១៣, គខប)។ លោកក៏មានឈ្មោះហៅថា «អ្នក​ជា​កំពូល​បណ្តាច់​នៃ​ពួក​ពល​បរិវារ»​ (ដានីយ៉ែល ៨:១១)។ ក្រោយមក យើងបានសិក្សាហើយឃើញថាទ្រង់គឺជា មីកែល (ដានីយ៉ែល ១០:១៣)។ មីកែលមានន័យថា «តើនរណាដូចជាព្រះ?» មីកែលបានយាងមក ដើម្បីជួយដល់ទេវតាកាព្រីយ៉ែលដែលនៅក្នុងសង្គ្រាមជាមួយស្តេចនៃសាសន៍ពើស៊ី (ដានីយ៉ែល ១០:១៣)។ កាព្រីយ៉ែលបានប្រាប់ លោកដានីយ៉ែលថា បុគ្គលម្នាក់នេះយាងមកពីស្ថានសួគ៌ហើយមាននាមថា «មីកែល ជា​ទេវតា​របស់​អ្នក» (ដានីយ៉ែល ១០:២១)។ ដូច្នេះ មីកែលគឺជាព្រះអម្ចាស់នៃរាស្ត្ររបស់ព្រះ។ ក្រោយមក នៅក្នុងកណ្ឌ គម្ពីរដានីយ៉ែល មីកែលគឺជា​មហា​ទេវតា ១ ​ដែល​ដំណាង​អោយពួក​កូន​ចៅ​នៃរាស្ត្ររបស់ព្រះ (ដានីយ៉ែល ១២:១)។ ខគម្ពីរយូដាស ១:៩ បង្ហាញយើងថា មីកែលជាមហាទេវតានៅស្ថានសួគ៌។​ ទ្រង់បាន ប្រឆាំង ទាស់នឹងសាតាំង ហើយបានប្រោសអោយម៉ូសេបានរស់ពីស្លាប់ឡើងវិញ។ ខគម្ពីរវិវរណៈ ១២: ៧ បង្ហាញ យើងថា មីកែលគឺជាមេនៃពួកទេវតា។ មីកែល និងពួកទេវតាទាំងនេះបានច្បាំងឈ្នះសាតាំង ហើយនិង ពួកទេវតារបស់វា។ ដូច្នេះ មីកែលគឺជាព្រះយេស៊ូវ។ អាណាចក្រនៃសាសន៍ពើស៊ីមានមេដឹកនាំដ៏កំពូល ម្នាក់ដែលឈរនៅពីក្រោយស្តេច។ មេដឹកនាំកំពូលនេះគឺជាអំណាចខាងឯព្រលឹងវិញ្ញាណ។ វាគឺជា សាតាំងនេះឯង។ តែរាស្ត្ររបស់ព្រះក៏មានមេដឹកនាំដ៏កំពូលម្នាក់ផងដែរ។ ទ្រង់គឺជាមីកែល ជាម្ចាស់របស់ ពួកគេ។ ទ្រង់បានច្បាំងដើម្បីពួកគេ។ ទ្រង់បានឈ្នះសង្គ្រាមប្រឆាំងនឹងអំពើអាក្រក់ ក៏ដើម្បីពួកគេ ផងដែរ។

សូមអានខគម្ពីរកូឡូស ២:១៥។ តើព្រះយេស៊ូវបានយកឈ្នះលើសង្គ្រាមរវាងអំពើល្អ និង អំពើអាក្រក់ដើម្បីយើង ដោយរបៀបណា?

យើងក៏ត្រូវតែច្បាំងទាស់នឹងអំពើអាក្រក់នៅលើផែនដីនេះផងដែរ។ ក្នុងពេលដែលយើង​ ប្រឈមមុខនឹងការកៀបសង្កត់នៃអំពីអាក្រក់​នេះ យើងអាចមានសេចក្តីជំនឿទៅលើព្រះយេស៊ូវបាន។ ទ្រង់បានច្បាំងឈ្នះសាតាំងនៅក្នុងទីរហោស្ថាន។ ព្រះយេស៊ូវក៏បានច្បាំងជាមួយពពួកអារក្សផងដែរនៅពេលដែលព្រះអង្គបំពេញកិច្ចការនៅលើផែនដី។ ព្រះយេស៊ូវបានដោះលែងរាស្ត្ររបស់ទ្រង់ចេញពីអំណាចរបស់អារក្ស។ ពាក្យពេចន៍ចុងក្រោយរបស់ព្រះយេស៊ូវទៅកាន់អ្នកដែលដើរតាមទ្រង់បាន បង្ហាញថា ការសុគតរបស់ទ្រង់ក៏ជាផ្នែកមួយនៃសង្គ្រាមប្រឆាំងនឹងអារក្សផងដែរ។ ការសុគតរបស់ ព្រះយេស៊ូវ គឺជាជ័យជំនះមួយទៀត ប្រឆាំងនឹងសាតាំង។ «ចៅហ្វាយ​របស់​លោកីយ៍​នេះ ក៏​ត្រូវ​បោះ​ចោល​ចេញ ឯខ្ញុំ បើ​សិន​ជា​ខ្ញុំ​ត្រូវ​លើក​ពី​ដី​ឡើង នោះ​ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ» (យ៉ូហាន ១២:៣១, ៣២)។

ពេលខ្លះ យើងបានមើលទៅឯជីវិតដែលនៅជុំវិញយើង។ អ្វីៗគ្រប់យ៉ាង មើលទៅហាក់ដូច ជាអាក្រក់ខ្លាំងណាស់។ មែនហើយ សត្រូវបានច្បាំងជាមួយនឹងយើង។ ហើយសត្រូវនេះពុំមែនជាសត្រូវ ដែលជាសាច់ឈាមនោះទេ។ ប៉ុន្តែ ព្រះយេស៊ូវបានច្បាំងដើម្បីយើង។ ទ្រង់បានឈរតយុទ្ធ ដើម្បីយើង ក្នុងនាមជាព្រះអម្ចាស់របស់យើង និងជាសម្តេចសង្ឃនៅក្នុងរោងឧបោសថនៃស្ថានសួគ៌។

ថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០

សិក្សាបន្ថែម

«ទេវតាកាព្រីយ៉ែលបានច្បាំងជាមួយនឹងអំណាចនៃសេចក្តីងងឹតអស់រយៈពេល ៣ អាទិត្យ។ កាព្រីយ៉ែលបានព្យាយាម បពា្ឈប់អំណាចនៃអំពើអាក្រក់ដែលមាននៅក្នុងចិត្តរបស់ស្តេចស៊ីរូស ........ ពួកទេវតាបានធ្វើកិច្ចការគ្រប់យ៉ាងដែលអាចទៅរួចដើម្បីជួយដល់រាស្ត្ររបស់ព្រះ។ ហើយស្ថានសួគ៌ក៏បានឈ្នះលើសង្គ្រាមនេះ។ ព្រះយេស៊ូវ និងពួកទេវតារបស់ទ្រង់បានបពា្ឈប់សាតាំង ហើយនិង ទេវតាដ៏អាក្រក់របស់វា ដរាបណាស៊ីរូសនៅគ្រងរាជ្យជាស្តេច ហើយនិងក្នុងអំឡុងរាជ្យនៃស្តេចកាំប៊ីសេស ដែលជាបុត្ររបស់ស៊ីរូសផងដែរ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, page 572, adapted។

«​ព្រះបានបង្ហាញនូវភាពស្មោះត្រង់ជាច្រើនអនេក ទៅកាន់លោកដានីយ៉ែលដែលជាអ្នកបំរើ របស់ទ្រង់។ លោកដានីយ៉ែលមានការភិតភ័យជាខ្លាំង។ ដូច្នេះ ព្រះបានកំសាន្តចិត្តដល់លោក។ ព្រះបាន ប្រាប់លោកដានីយ៉ែលអំពីសេចក្តីអធិស្ឋានរបស់លោក ត្រូវបានឮនៅលើស្ថានសួគ៌។ ហើយព្រះក៏បានឆ្លើយតបដល់សេចក្តីអធិស្ឋានរបស់លោកដានីយ៉ែលផងដែរ។ ព្រះបានចាត់ទេវតាកាព្រីយ៉ែលអោយមក ធ្វើការនៅក្នុងចិត្តរបស់ស្តេចសាសន៍ពើស៊ី។ តែស្តេចបានបដិសេធ មិនព្រមស្តាប់ព្រះវិញ្ញាណនៃព្រះ អស់រយៈពេល ៣ អាទិត្យ។ ក្នុងអំឡុងពេលនោះ លោកដានីយ៉ែលបានអធិស្ឋាន និងមិនបរិភោគអាហារ ច្រើននោះទេ។ បន្ទាប់មក មីកែលដែលជាព្រះអម្ចាស់នៃស្ថានសួគ៌បានចូលទៅឯស្តេចស៊ីរូស។ មីកែល បានធ្វើការនៅក្នុងចិត្តដ៏រឹងរូសរបស់ស្តេច។ ដ្បិតការនេះ បានកើតឡើងដោយសារតែសេចក្តីអធិស្ឋានរបស់ លោកដានីយ៉ែល»។ ដកស្រង់ពី Ellen G. White, The Sanctified Life, page 51, adapted។

សំនួរពិភាក្សា៖
  1. ក្នុងនាមជាសេវេនដេយអាត់វេនទីស្ទ យើងជឿទៅលើសង្គ្រាមនៃពិភពលោករវាងអំពើល្អ និងអំពើ អាក្រក់។ យើងជឿថាគ្រប់ទាំងអស់នៃស្ថានសួគ៌គឺជាផ្នែកមួយនៃសង្គ្រាមដ៏ធំនេះ រវាងព្រះយេស៊ូវ និង សាតាំង។ យើងក៏ជឿថា មនុស្សគ្រប់រូបជាផ្នែកមួយនៃសង្គ្រាមនេះផងដែរ។ មនុស្សជាច្រើនដែលមិន ជឿលើសាសនា ក៏មានជំនឿដែរថា មានសង្គ្រាមកំពុងតែកើតឡើងរវាងអំពើល្អ និងអំពើអាក្រក់នៅលើ ផែនដីនេះ។ តើអ្វីទៅ ដែលជាបទពិសោធន៍ផ្ទាល់របស់លោកអ្នកនៅក្នុងសង្គ្រាមនេះ? តើវាបានផ្លាស់ប្តូរជីវិតរបស់លោកអ្នកយ៉ាងដូចម្តេច? តើលោកអ្នកបានរៀនពីអ្វីខ្លះ? តើបទពិសោធន៍របស់លោកអ្នកអាចលើកទឹកចិត្ត និងជួយមនុស្សដទៃទៀតដែលនៅក្នុងសង្គ្រាមនេះយ៉ាងដូចម្តេច?

  2. សូមអានខគម្ពីរអេភេសូរ ៦:១០-១៨។ លោកប៉ុលបានថ្លែងប្រាប់អំពីឈុតនៃគ្រឿងសឹក។ តើលោក ប៉ុលប្រាប់យើងអោយធ្វើអ្វី នៅក្នុងខទាំងនេះ ដើម្បីយកឈ្នះសង្គ្រាមប្រឆាំងនឹងអំពើអាក្រក់?

  3. ទេវតាបាននិយាយពីរដងទៅកាន់លោកដានីយ៉ែលថា «ឱ​ដានីយ៉ែល​ជា​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ» (ដានីយ៉ែល ១០:១១ និងដានីយ៉ែល ៩:២៣)។ តើពាក្យពេចន៍របស់ទេវតាប្រាប់យើងអ្វីខ្លះ អំពីភាព ជិតស្និទ្ធរវាងស្ថានសួគ៌ និងផែនដី? តើវាបង្ហាញយើងថា ព្រះស្រឡាញ់រាស្ត្ររបស់ទ្រង់ខ្លាំងណាស់ យ៉ាង ដូចម្តេច? ចូរប្រៀបធៀបទស្សនៈនៃព្រះគម្ពីរអំពីមនុស្សជាតិ ជាមួយនឹងទស្សនៈរបស់មនុស្សដែលមិន ជឿលើព្រះ។ តើទស្សនៈទាំងពីរខុសគ្នាយ៉ាងដូចម្តេច? តើទស្សនៈក្នុងគម្ពីរផ្ដល់អោយអ្នកនូវសេចក្ដីសង្ឃឹមអ្វី?
Powered by CAM