អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ដានីយ៉ែល ១២, រ៉ូម ៨:៣៤, ហេព្រើរ ៧:២៥, រ៉ូម ៨:១៨, ហេព្រើរ ២:១៤, ១៥, យ៉ូហាន ១៤:២៩។
កណ្ឌគម្ពីរដានីយ៉ែល ចាប់ផ្តើមឡើងនៅពេលដែលស្តេចនេប៊ូក្នេសាបានលុកលុយស្រុកយូដា។ ស្តេចបានចាប់សាសន៍យូដាធ្វើជាឈ្លើយ ទៅកាន់ស្រុកបាប៊ីឡូន។ ហើយកណ្ឌគម្ពីរដានីយ៉ែលបានបញ្ចប់ជា មួយមីកែល។ ទ្រង់បានក្រោកឈរឡើង ដើម្បីដោះលែងរាស្ត្ររបស់ព្រះចេញពីបាប៊ីឡូននាគ្រាចុងក្រោយ។ កណ្ឌគម្ពីរដានីយ៉ែលទាំងមូល បង្ហាញយើងថាព្រះជាម្ចាស់ធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរាស្ត្ររបស់ព្រះអង្គនៅចុង បញ្ចប់។
ដូចដែលយើងបានឃើញរួចមកហើយថា លោកដានីយ៉ែល និងមិត្តភក្តិរបស់គាត់បានរក្សាភាព ស្មោះត្រង់ចំពោះព្រះ។ ពួកគេបានបង្ហាញប្រាជ្ញា និងសេចក្តីជំនឿលើព្រះ នៅគ្រាដែលលំបាក។ ទន្ទឹមនឹងនេះ រាស្ត្ររបស់ព្រះក៏នឹងបង្ហាញជំនឿរបស់ពួកគេនៅគ្រាចុងក្រោយផងដែរ។ ពួកគេនឹងរក្សាភាពស្មោះត្រង់ទៅលើ ព្រះនៅក្នុងអំឡុងពេលដែល «មានគ្រាវេទនាជាខ្លាំង ដល់ម៉្លេះបានជាចាប់តាំងពីមាននគរដរាបដល់វេលានោះឯង» (ដានីយ៉ែល ១២:១)។ ក្នុងអំឡុងពេលនេះ រាស្ត្ររបស់ព្រះនឹងបង្ហាញនូវប្រាជ្ញា និងការយល់ដឹង ដូចជាលោកដានីយ៉ែល និងមិត្តភក្តិរបស់គាត់បានបង្ហាញនៅឯនគរបាប៊ីឡូនដែរ។ បន្ទាប់មក រាស្ត្ររបស់ព្រះ នឹងដឹកនាំមនុស្សដទៃទៀតអោយត្រឡប់ទៅឯព្រះវិញ។ ពួកគេនឹងបង្ហាញដល់មនុស្ស ពីរបៀបរស់នៅដ៏ បរិសុទ្ធ។ រាស្ត្ររបស់ព្រះនាពេលចុងក្រោយខ្លះនឹងត្រូវស្លាប់ ឬក៏ត្រូវបានសម្លាប់។ រូបកាយដែលបានស្លាប់ របស់ពួកគេនឹងត្រូវបញ្ចុះទៅក្នុងដី។ ហើយពួកគេនឹងត្រឡប់ទៅជាធូលីដី។ ប៉ុន្តែ ព្រះយេស៊ូវនឹងដាស់ពួកគេពីស្លាប់ឡើងវិញ ហើយផ្តល់ជីវិតដ៏នៅអស់កល្បជានិច្ចដល់ពួកគេ។ «ហើយពួកអ្នកដែលដេកលក់នៅក្នុងធូលីដី និងភ្ញាក់ឡើងវិញជាច្រើន គឺខ្លះឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច» (ដានីយ៉ែល ១២:២)។
ថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០
មីកែលដែលជាព្រះអម្ចាស់
សូមអានអំពីគ្រាចុងក្រោយនៅក្នុងខគម្ពីរដានីយ៉ែល ១២:១។ តើនរណាជាអ្នកផ្លាស់ប្តូរប្រវត្តិ សាស្ត្រនាគ្រាចុងក្រោយ? តើខគម្ពីររ៉ូម ៨:៣៤ និងហេព្រើរ ៧:២៥ ជួយយើងអោយយល់ពីខគម្ពីរ ដានីយ៉ែល ១២:១ យ៉ាងដូចម្តេច?
រហូតមកដល់ពេលនេះ គ្រប់ជំពូកនៅក្នុងកណ្ឌគម្ពីរដានីយ៉ែលបានចាប់ផ្តើមឡើងជាមួយមេដឹក នាំដែលថ្វាយបង្គំព្រះក្លែងក្លាយ។ បទគម្ពីរដានីយ៉ែល ១២ ក៏បានចាប់ផ្តើមឡើងជាមួយមេដឹកនាំម្នាក់ផង ដែរ។ ប៉ុន្តែ មេដឹកនាំនេះ មានលក្ខណៈខុសប្លែកពីមេដឹកនាំនានា ដែលយើងបានឃើញនៅក្នុងជំពូកផ្សេងៗ ទៀត។ មេដឹកនាំនេះ គឺជាព្រះអម្ចាស់ពីស្ថានសួគ៌។ ព្រះអង្គក្រោកឡើង ដើម្បីសង្គ្រោះរាស្ត្ររបស់ព្រះចេញ ពីសត្រូវរបស់ពួកគេ។
ដូចដែលយើងបានឃើញនៅក្នុងការសិក្សារបស់យើងពីបទគម្ពីរដានីយ៉ែល ១០ មីកែលគឺជាព្រះ អង្គដែលមានអំណាចពីស្ថានសួគ៌ គឺជាបុគ្គលម្នាក់ដែលបានបង្ហាញរូបអង្គទ្រង់ អោយលោកដានីយ៉ែលបាន ឃើញនៅឯទន្លេហ៊ីដេកែល។ នៅទីនោះ យើងឃើញថាមីកែលគឺជាបុគ្គលម្នាក់ដែលបានជួយដល់រាស្ត្រ របស់ព្រះ។ មីកែលក៏ត្រូវបានបង្ហាញថា ជាកូនមនុស្ស (បទគម្ពីរដានីយ៉ែល ៧) និងជាអ្នកកំពូលបណ្តាច់ ឬជាព្រះអម្ចាស់ (បទគម្ពីរដានីយ៉ែល ៩) ផងដែរ។ ឈ្មោះរបស់មីកែលមានន័យថា «តើនរណាបានដូច ជាព្រះ?» ដូច្នេះ យើងអាចមើលឃើញបានថា មីកែលគឺជាអង្គព្រះយេស៊ូវផ្ទាល់។
វាមានសារៈសំខាន់ណាស់ ដើម្បីអោយដឹងថា នៅពេលណាដែលមីកែលនឹងមកជួយដល់រាស្ត្រ របស់ព្រះ។ ខគម្ពីរដានីយ៉ែល ១២:១ បង្ហាញយើងថា វានឹងកើតមានឡើង «នៅគ្រានោះ» (ដានីយ៉ែល ១២:១)។ តើជាពេលវេលាណា នៅគ្រានោះ? វាគឺជាពេលវេលាដែលយើងបានអាននៅក្នុងខគម្ពីរដានីយ៉ែល ១១:៤០-៤៥។ ពេលនេះ ចាប់ផ្តើមឡើង នៅពេលដែលអំណាចនៃព្រះវិហាររ៉ូមុាំងកាតូលិកបានបញ្ចប់ ក្នុង ឆ្នាំ ១៧៩៨។ បន្ទាប់មក ពេលវេលាបន្លាយរហូតដល់គ្រាចុងបញ្ចប់នៃពេលវេលា (ដានីយ៉ែល ១២:២)។
ខគម្ពីរដានីយ៉ែល ១២:១ បង្ហាញយើងពីផ្នែកដ៏សំខាន់ ២យ៉ាងនៃអំណាចរបស់មីកែល។ កិរិយា ស័ព្ទដែលបានសរសេរថា «ឈរ» បង្ហាញយើងពីអ្វីដែលមីកែលបានធ្វើ។ ទី១ «ឈរ» បង្ហាញយើងពីស្តេច ដែលនឹងក្រោកឡើង ដើម្បីទទួលជ័យជំនះ និងដើម្បីគ្រប់គ្រង។ កិរិយាស័ព្ទនេះ ក៏បានបង្ហាញយើង ពី បុគ្គលម្នាក់ដែលបានធ្វើសកម្មភាពដូចជាមេទ័ពនៃពួកពលបរិវារផងដែរ។ មេទ័ពនេះ ការពាររាស្ត្ររបស់ ព្រះអង្គ។ ទ្រង់ដឹកនាំពួកគេតាមបែបដ៏ពិសេស នៅក្នុងអំឡុងពេលនៃផ្នែកចុងក្រោយនៃសង្គ្រាមរវាងអំពើ ល្អ និងអំពើអាក្រក់។
ទី២ កិរិយាស័ព្ទ «ឈរ» ក៏បង្ហាញយើងអំពីកិច្ចការនៃមេធាវីនៅក្នុងទីលានវិនិច្ឆ័យផងដែរ។ មីកែល «ឈរ» ដើម្បីធ្វើសកម្មភាពក្នុងនាមជាមេធាវីនៅក្នុងទីលានវិនិច្ឆ័យ នៅឯស្ថានសួគ៌។ ព្រះអង្គ គឺជាកូន មនុស្ស។ ដូច្នេះ ទ្រង់បានមកនៅចំពោះព្រះភក្ត្រនៃព្រះវរបិតា។ មីកែលបានជួយរាស្ត្ររបស់ព្រះ នៅក្នុងអំឡុង ពេលដែលព្រះបំពេញកិច្ចការជាចៅក្រម (ដានីយ៉ែល ៧:៩-១៤)។ ដូច្នេះ នៅពេលដែលមីកែលបានឈរ ឡើង យើងឃើញថាព្រះអង្គគឺជាមេទ័ព ហើយនិងជាមេធាវីផងដែរ។ ទ្រង់មានអំណាច ដើម្បីយកឈ្នះខ្មាំង សត្រូវរបស់ព្រះ។ មីកែលមានអំណាច ដើម្បីការពាររាស្ត្ររបស់ព្រះនៅក្នុងទីលានវិនិច្ឆ័យនៃស្ថានសួគ៌ផង ដែរ។
ថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០
កត់ត្រាទុកក្នុងបញ្ជី
ខគម្ពីរដានីយ៉ែល ១២:១ បានចែងថា៖ «សាសន៍អ្នកនឹងបានប្រោសឲ្យរួច គឺអស់អ្នកណាដែល មានកត់ទុកក្នុងបញ្ជី»។ (យោងតាមគម្ពីរជាភាសាអង់គ្លេស (ERV) បានហៅបញ្ជីនេះថា ជាបញ្ជីជីវិត)។ តើទេវតាបាននិយាយអំពីអ្វីខ្លះនៅក្នុងខនេះ?
មីកែលបានក្រោកឈរឡើង ដើម្បីជួយរាស្ត្ររបស់ព្រះអង្គ។ នៅគ្រានោះ គឺជាពេលវេលាដ៏អាក្រក់មួយនៃទុក្ខវេទនា។ វាគឺជាពេលវេលាដ៏អាក្រក់បំផុតនៃបញ្ហា ដែលមនុស្សគ្រប់រូបនឹងបានឃើញ នៅលើផែនដី។ តើហេតុអ្វីបានវាជាពេលវេលាដ៏អាក្រក់បំផុត? ពីព្រោះ នៅគ្រានោះ ព្រះវិញ្ញាណរបស់ ព្រះ បានចេញពីមនុស្សដែលងាកចេញពីព្រះ។ បន្ទាប់មក ព្រះបានទម្លាក់ទុក្ខវេទនា ៧យ៉ាង ទៅលើ បាប៊ីឡូននាគ្រាចុងក្រោយ (វិវរណៈ ១៦, វិវរណៈ ១៨:២០-២៤)។ បន្ទាប់មក អំណាចនៃសេចក្តីងងឹត នឹងគ្រប់គ្រងទាំងស្រុង ទៅលើមនុស្សអាក្រក់ទាំងឡាយនៅលើផែនដីនេះ។ «រួចសាតាំងនឹងបណ្តាលអោយមនុស្សនៅលើផែនដី ចូលរួមនៅក្នុងពេលវេលាចុងក្រោយនៃទុក្ខវេទនាដ៏ធំមួយ។ ពួកទេវតារបស់ ព្រះនឹងឈប់ខ្វល់ខ្វាយពីអារម្មណ៍ទាំងឡាយរបស់មនុស្ស»។ អារម្មណ៍ទាំងនេះ ប្រៀបដូចជាខ្យល់ដែល បក់ខ្លាំង ហើយអាក្រក់បំផុត។ បន្ទាប់មក អ្វីៗគ្រប់យ៉ាងដែលបណ្តាលអោយមានបញ្ហា នឹងត្រូវបានធូរ ស្បើយ។ ផែនដីទាំងមូលនឹងធ្លាក់ទៅក្នុងការបំផ្លិចបំផ្លាញដ៏អាក្រក់។ វាប្រហែលជាអាក្រក់ជាងអ្វីដែល បានកើតឡើងទៅលើទីក្រុងយេរូសាឡិមនៅក្នុងសម័យព្រះគម្ពីរទៅទៀត»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 614, adapted។
រាស្ត្ររបស់ព្រះនឹងត្រូវបានសង្គ្រោះនៅក្នុងអំឡុងពេលនេះ។ ក្នុងទីលានវិនិច្ឆ័យនៃស្ថានសួគ៌ ព្រះយេស៊ូវបានធ្វើសកម្មភាពជាមេធាវីរបស់ពួកគេ។ ទ្រង់បានការពារពួកគេប្រឆាំងទាស់នឹងការចោទ ប្រកាន់របស់សាតាំង។ ព្រះអង្គបានសង្គ្រោះមនុស្សគ្រប់គ្នាដែលមានឈ្មោះកត់ត្រាក្នុងបញ្ជីជីវិត។
តើបញ្ជីនេះ គឺជាអ្វីទៅអោយពិតប្រាកដ? មានបញ្ជី ២ក្បាលនៅលើស្ថានសួគ៌។ បញ្ជីមួយ បង្ហាញពីឈ្មោះនៃមនុស្សទាំងឡាយណាដែលជារបស់ព្រះ។ បញ្ជីនេះ ត្រូវបានហៅថា បញ្ជីនៃជីវិត (និក្ខមនំ ៣២:៣២, លូកា ១០:២០, ទំនុកដំកើង ៦៩:២៨, ភីលីព ៤:៣, វិវរណៈ ១៧:៨)។
ព្រះគម្ពីរក៏បានចែងអំពីបញ្ជីកំណត់ត្រាផងដែរ។ បញ្ជីនេះ បង្ហាញពីកិច្ចការទាំងឡាយរបស់មនុស្ស ឬការប្រព្រឹត្តរបស់ពួកគេ (ទំនុកដំកើង ៥៦:៨, ម៉ាឡាគី ៣:១៦, អេសាយ ៦៥:៦)។ ព្រះបាន ប្រើបញ្ជីទាំង ២នេះ នៅក្នុងកិច្ចការរបស់ទ្រង់ជាចៅក្រម។ បញ្ជីទាំងនេះ បង្ហាញពីកិច្ចការរបស់មនុស្ស គ្រប់ៗគ្នាសម្រាប់ព្រះ។ ដូច្នេះ បញ្ជីលើស្ថានសួគ៌ បង្ហាញពីឈ្មោះ និងកិច្ចការទាំងឡាយនៃមនុស្សជាតិ គ្រប់ៗគ្នា។ មនុស្សមួយចំនួន ពុំចូលចិត្តគំនិតនៃឈ្មោះ ហើយនិងកិច្ចការរបស់ពួកគេដែលនឹងត្រូវ កត់ត្រានៅលើស្ថានសួគ៌នោះទេ។ ប៉ុន្តែ នៅពេលដែលយើងថ្វាយជីវិតរបស់យើងទៅកាន់ព្រះយេស៊ូវ នោះទ្រង់នឹងកត់ត្រាឈ្មោះរបស់យើងនៅក្នុងបញ្ជីនៃជីវិត។ ព្រះបានលុបការអាក្រក់ទាំងឡាយរបស់យើងចេញ នៅក្នុងកិច្ចការរបស់ទ្រង់ជាចៅក្រម។ កំណត់ត្រានេះ គឺជាភស្ដុតាងបញ្ជាក់អោយមនុស្ស គ្រប់គ្នានៅលើស្ថានសួគ៌បានដឹងថា យើងជាកម្មសិទ្ធិរបស់ព្រះយេស៊ូវ។ វាបង្ហាញថា យើងមានលក្ខណៈ គ្រប់គ្រាន់ ដើម្បីចូលទៅក្នុងនគរស្ថានសួគ៌។ នោះគឺជាមូលហេតុ ដែលព្រះយេស៊ូវអាចការពារយើង ក្នុង អំឡុងពេលនៃទុក្ខវេទនា។
ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០
រស់ពីស្លាប់ឡើងវិញ
សូមអានខគម្ពីរដានីយ៉ែល ១២:២, ៣។ តើមានអ្វីកើតឡើង នៅក្នុងខទាំងនេះ? តើហេតុអ្វីបានជាវាសំខាន់សម្រាប់យើង?
ប្រយោគមួយក្នុងចំណោមប្រយោគទាំងឡាយនៅក្នុងគម្ពីរសញ្ញាចាស់ ស្តីអំពីការរស់ពីស្លាប់ ឡើងវិញ មានចែងក្នុងកណ្ឌគម្ពីរដានីយ៉ែល។ យើងបានអានអំពីវានៅក្នុងខគម្ពីរដានីយ៉ែល ១២:២, ៣។ ខទាំងនេះ អាចបង្រៀនយើងពីសេចក្តីពិតមួយចំនួនដ៏សំខាន់។ ទី១ ខទាំងឡាយដែលចែងអំពី «ពួកអ្នកដែលដេកលក់នៅក្នុងធូលីដី» (ដានីយ៉ែល ១២:, ៣)។ «ដេកលក់» គឺជារូបស័ព្ទតំណាងអោយ សេចក្តីស្លាប់។ វាបង្ហាញយើងថា រូបកាយរបស់យើងពុំមានវិញ្ញាណដែលរស់មិនចេះស្លាប់នោះទេ។ នៅ ពេលដែលមនុស្សស្លាប់ វិញ្ញាណរបស់គាត់មិននៅរស់ទៀតទេ។ បុគ្គលនោះ មិនមានជីវិតទៀតឡើយ។ គាត់នឹងដេកលក់រហូតដល់ការរស់ឡើងវិញ នៅពេលដែលព្រះយេស៊ូវដាស់រាស្ត្ររបស់ទ្រង់ពីសេចក្តីស្លាប់ឡើងវិញ។ ទី២ ខគម្ពីរដានីយ៉ែល ១២:២, ៣ បានបង្ហាញថាការរស់ឡើងវិញ បានផ្លាស់ប្តូរអ្វី ដែលកើតឡើងទៅលើរូបកាយដោយសារអំពើបាប។ ខគម្ពីរដានីយ៉ែល ១២:២ បានចែងថា៖ «ពួកអ្នក ដែលដេកលក់នៅក្នុងធូលីដី និងភ្ញាក់ឡើងវិញជាច្រើន»។ តើលោកអ្នកបានឃើញពាក្យដែលសរសេរ ថា «ធូលីដី» ដែរ ឬទេ? ក្នុងភាសាហេព្រើរ ពាក្យទាំងនេះបានសរសេរថាជា «ដីនៃធូលី»។ ពាក្យចម្លែក នេះ ជួយយើងអោយនឹកចាំពីខគម្ពីរលោកុប្បត្តិ ៣:១៩។ នោះគឺជាកន្លែងផ្សេងតែមួយប៉ុណ្ណោះ នៅក្នុង ព្រះគម្ពីរដែលមានពាក្យថា «ដី» ចេញមកពីពាក្យថា «ធូលី»។ នោះបង្ហាញយើងពីអ្វីមួយដែលសំខាន់។ យើងដឹងថាអំពើបាបរបស់លោកអ័ដាម បាននាំយកសេចក្តីស្លាប់មកអោយពួកយើងទាំងអស់គ្នា។ ប៉ុន្តែ នៅក្នុងការយាងមកជាលើកទី ២ សេចក្តីស្លាប់នឹងមិនអាចធ្វើអោយយើងមានការឈឺចាប់ទៀតទេ។ ដូច ដែលលោកប៉ុលបានមានប្រសាសន៍ថា៖ «សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ» (កូរិនថូសទី១ ១៥:៥៤)។
សូមអានខគម្ពីររ៉ូម ៨:១៨ និងហេព្រើរ ២:១៤, ១៥។ តើខទាំងនេះផ្តល់អោយយើងនូវហេតុផលអ្វីខ្លះ ដែលប្រាប់យើងថាយើងមិនចាំបាច់ខ្លាចសេចក្តីស្លាប់ឡើយ?
សេចក្តីស្លាប់បំផ្លាញ ហើយបញ្ចប់អ្វីៗគ្រប់យ៉ាង។ ប៉ុន្តែ ព្រះបានប្រទានដល់យើងនូវសេចក្តី សន្យាថា សេចក្តីស្លាប់នឹងមិនឮពាក្យសម្តីចុងក្រោយ នៅក្នុងជីវិតរបស់អ្នកជឿនោះទេ។ ព្រះយេស៊ូវបានផ្តាច់ចំណងនៃសេចក្តីស្លាប់ចេញ។ ទ្រង់បានយាងចេញពីផ្នូរទាំងមានព្រះជន្មរស់។ ទន្ទឹមនឹងនេះ ព្រះយេស៊ូវបានយកឈ្នះលើសេចក្តីស្លាប់។ ឥឡូវនេះ យើងអាចមើលរំលងសេចក្តីស្លាប់ ទៅកាន់សេចក្តី សន្យានៃជីវិតអស់កល្បដែលយើងទទួលបានពីព្រះ។ ទ្រង់បានប្រទានរង្វាន់ដល់យើង ដោយសារអ្វីៗ គ្រប់យ៉ាងដែលព្រះយេស៊ូវបានធ្វើសម្រាប់យើង។ មីកែលបាន «ឈរឡើង» (សូមអានខគម្ពីរដានីយ៉ែល ១២:១)។ ដូច្នេះ យើងដែលជាកម្មសិទ្ធិរបស់ទ្រង់ នឹងបានឈរឡើងដែរ។ មនុស្សស្លាប់នឹងក្រោកចេញ ពី «ដីនៃធូលី»។ ពួកគេនឹងបានភ្លឺដូចផ្កាយជារៀងរហូត។
ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០
សៀវភៅដែលបិទត្រាទុក
សូមអានគម្ពីរដានីយ៉ែល ១២:៤ និងយ៉ូហាន ១៤:២៩។ តើហេតុអ្វីបានជាកណ្ឌគម្ពីរ ដានីយ៉ែលត្រូវបានបិទត្រាទុករហូតដល់គ្រាចុងក្រោយបង្អស់ ដូចដែលខទាំងនេះបានបង្ហាញដល់យើង?
នៅចុងបញ្ចប់នៃខគម្ពីរដានីយ៉ែល ១០:១-១២:៤ ទេវតាបានប្រាប់អោយលោកដានីយ៉ែល បិទត្រា ឬចាក់សោកណ្ឌគម្ពីរដានីយ៉ែលទុក។ វាជាសារដ៏វិសេសដែលត្រូវតែលាក់បាំង រហូតដល់ គ្រាចុងក្រោយ។ នៅពេលនោះ ទេវតាបាននិយាយថា «មនុស្សជាច្រើននឹងខំរកយល់ ហើយចំណេះ នឹងបានចំរើនឡើង» (ដានីយ៉ែល ១២:៤)។ អ្នកសិក្សាព្រះគម្ពីរមួយចំនួនជឿថា «ចំណេះដ៏ពិត» បង្ហាញ យើងពីអនាគតកាល នៅពេលដែលមនុស្សនឹងស្រាវជ្រាវរុករកឃើញអ្វីថ្មីៗ នៅក្នុងវិទ្យាសាស្ត្រ។ វាគឺជាសេចក្តីពិតដែលថាខគម្ពីរដានីយ៉ែល ១២:៤ ប្រហែលជារួមបញ្ចូលនូវការរកឃើញទាំងអស់នេះ។ ប៉ុន្តែ នោះពុំមែនជាអ្វីទាំងអស់ដែលខនេះបានបង្ហាញយើងនោះទេ។ ពាក្យថា «ខំរកយល់» បង្ហាញយើងថាមនុស្សគ្រប់ទីកន្លែងនៅក្នុងគ្រាចុងក្រោយនឹងសិក្សាកណ្ឌគម្ពីរដានីយ៉ែលដោយខ្លួនឯង។ នៅ ពេលដែលយើងក្រឡេកមើលទៅឯប្រវត្តិសាស្ត្រ យើងឃើញថាមនុស្សជាច្រើនមិនបានយល់ពីកណ្ឌ គម្ពីរដានីយ៉ែលអស់រយៈពេលរាប់រយឆ្នាំ។ សារដែលសំខាន់ៗជាច្រើនរបស់វា គឺជាអាថ៌កំបាំងដល់ មនុស្សជាច្រើន។ មានតែមនុស្សតិចតួចប៉ុណ្ណោះដែលបានដឹងពីសារ ស្តីអំពីការសំអាតរោងឧបោសថ នៅលើស្ថានសួគ៌។ ពួកគេពុំបានយល់ពីកិច្ចការរបស់ព្រះជាចៅក្រមនោះទេ។ ពួកគេពុំបានយល់ពីទីសំគាល់ដ៏ពិសេសៗ អំពីពេលវេលានៅក្នុងបទគម្ពីរដានីយ៉ែល ៨ នោះទេ។
ក្នុងសម័យរបស់លោកម៉ាទីនលូធើរ (Martin Luther) មានមនុស្សកាន់តែច្រើនឡើងដែល បានចាប់ផ្តើមសិក្សានូវកណ្ឌគម្ពីរដានីយ៉ែល។ ប៉ុន្ត វាគ្រាន់តែជាគ្រាចុងក្រោយប៉ុណ្ណោះ ដែលមនុស្ស បានយល់ពីកណ្ឌគម្ពីរនេះកាន់តែពេញលេញ។
ដូចដែរអ្នកស្រី អែល្លីន ជី វ៉ៃត៍បានសរសេរថា «ចាប់តាំងពីឆ្នាំ ១៧៩៨មក កណ្ឌគម្ពីរដានីយ៉ែល មិនបានបិទត្រាទុកទៀតទេ។ ចាប់តាំងពីពេលនោះមក ចំណេះដឹងរបស់យើងអំពីទីសំគាល់ដ៏ពិសេសៗ នៅក្នុងកណ្ឌគម្ពីរដានីយ៉ែលបានចម្រើនឡើង។ នោះគឺជាមូលហេតុដែលមនុស្សជាច្រើនបានប្រកាស ពីពេលវេលាសម្រាប់កិច្ចការរបស់ព្រះជាចៅក្រមនោះជិតមកដល់ហើយ»។ ដកស្រង់ពី The Great Controversy, page 356, adapted។ «មនុស្សបានចាប់ផ្តើមមានចំណាប់អារម្មណ៍សាជាថ្មីទៅលើ កណ្ឌគម្ពីរដានីយ៉ែល។ ការនោះបានកើតឡើងនៅចុងសតវត្សរ៍ទី១៨ និងចាប់ផ្តើមនៅសតវត្សរ៍ទី១៩ ........... ការសិក្សារបស់ពួកគេបាននាំទៅរកជំនឿទូទាំងពិភពលោកពីការយាងមកជាលើកទី២ ជិត មកដល់ហើយ។ មនុស្សមួយចំនួនដែលបានប្រកាសពីសារនេះ គឺជាអ្នកសិក្សាព្រះគម្ពីរជាច្រើនរូបនៅ ក្នុងប្រទេសអង់គ្លេស លោកយ៉ូសែប វ៉ូលហ្វ៍ (Joseph Wolff) នៅក្នុងមជ្ឈិមបូព៌ា លោកម៉ាណូអែល ឡាឃុនស្សា (Manuel Lacunza) នៅក្នុងប្រទេសអាមេរិកខាងត្បូង ហើយនិងលោក វីលៀមមិលើ្លរ (William Miller) នៅក្នុងសហរដ្ឋអាមេរិក។ មនុស្សទាំងអស់នេះ និងអ្នកសិក្សាឯទៀតនៃសារព្រះគម្ពីរចុងក្រោយ បានសិក្សាកណ្ឌគម្ពីរដានីយ៉ែល។ ពួកគេបាននិយាយថាការយាងមករបស់ព្រះយេស៊ូវ ជិតមកដល់ហើយ។ បច្ចុប្បន្ននេះ ជំនឿនេះគឺជាមូលហេតុសម្រាប់កិច្ចការដែលព្រះវិហារសេវេនដេយ អាត់វេនទីស្ទកំពុងប្រកាស» The Seventh-day Adventist Bible Commentary, Volume 4, page 879, adapted។
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០
ពេលវេលានៃការរង់ចាំ
តើមានអ្វីកើតឡើងនៅក្នុងខគម្ពីរដានីយ៉ែល ១១:៤០-៤៥? សូមអាននៅចុងបញ្ចប់នៃកណ្ឌ គម្ពីរ នៅក្នុងខគម្ពីរដានីយ៉ែល ១២:៥-១៣។ តើកណ្ឌគម្ពីរនេះ បញ្ចប់ដោយរបៀបណា?
ចុងបញ្ចប់នៃកណ្ឌគម្ពីរដានីយ៉ែល កើតឡើងនៅឯ «ទន្លេ» (ដានីយ៉ែល ១២:៦)។ ទន្លេនោះ គឺជាទន្លេហ៊ីដេកែល។ ក្តីសុបិនចុងក្រោយរបស់លោកដានីយ៉ែលបានកើតឡើងនៅទីនោះ (ដានីយ៉ែល ១០:៤)។ ក្នុងខគម្ពីរដានីយ៉ែល ១២:៦ លោកដានីយ៉ែលពុំបានសរសេរជាភាសាហេព្រើរសម្រាប់ពាក្យថា «ទន្លេ» នោះទេ។ មិនមែនទេ លោកបានសរសេរពាក្យថា «យេអ័រ (ye’or)»។ «Ye’or» មាន ន័យថា «ទន្លេនីល»។ វាជួយយើងអោយនឹកចាំពីនិក្ខមនំ និងពីរបៀបដែលព្រះបានរំដោះសាសន៍ អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ។ ទន្ទឹមនឹងនេះ «ye’or» បង្ហាញយើងថា ព្រះនឹងសង្គ្រោះរាស្ត្រនាគ្រា ចុងក្រោយរបស់ព្រះអង្គផងដែរ។
នៅចុងបញ្ចប់នៃកណ្ឌគម្ពីរដានីយ៉ែល យើងបានអានពីទីសំគាល់ពិសេសៗទាំងឡាយ អំពី ពេលវេលា។ (១) ទី១ គឺ «១ខួប ២ខួប ហើយកន្លះខួប»។ ទីសំគាល់នេះ បានឆ្លើយតបទៅនឹងសំណួរ ថា៖ «តើកាលណាបានដល់ចុងបំផុតនៃការអស្ចារ្យទាំងនេះ?» (ដានីយ៉ែល ១២:៦)។ ពាក្យថា «ការ អស្ចារ្យ» គឺជាអ្វីៗដែលយើងបានអាននៅក្នុងបទគម្ពីរដានីយ៉ែល ៧, ៨, និង ១១។ យើងក៏បានអាន ផងដែរ អំពី «១ខួប ២ខួប ហើយកន្លះខួប» នៅក្នុងខគម្ពីរដានីយ៉ែល ៧:២៥, វិវរណៈ ១១:៣, វិវរណៈ ១២:៦, ១៤ និងវិវរណៈ ១៣:៥។ ពាក្យថា «១ខួប ២ខួប ហើយកន្លះខួប» ក៏ដូចគ្នាទៅនឹង ១២៦០ ឆ្នាំ ដែលព្រះវិហាររ៉ូមុាំងកាតូួលិកមានអំណាចបំផុតនៅលើផែនដីផងដែរ។ នោះគឺចាប់តាំងពី ៥៣៨ នៃគ្រិស្តសករាជ រហូតដល់ ១៧៩៨ នៃគ្រិស្តសករាជ។ ខគម្ពីរដានីយ៉ែល ១១:៣២-៣៥ បង្ហាញ យើងពីពេលវេលាដូចគ្នានេះ នៅក្នុងប្រវត្តិសាស្ត្រផងដែរ។ ប៉ុន្តែជំពូកនេះ ពុំបានប្រាប់យើងថាវាមាន រយៈកាលយូរប៉ុនណានោះទេ។
រីឯទីសំគាល់ ២ យ៉ាងទៀតនោះ គឺជាទីសំគាល់នៃ ១២៩០ថ្ងៃ និង ១៣៣៥ថ្ងៃ។ ទីសំគាល់ ទាំងនេះ គឺជាការឆ្លើយតបនៃទេវតាទៅកាន់សំណួររបស់លោកដានីយ៉ែលនៅក្នុងខគម្ពីរដានីយ៉ែល ១២:៨ ដែលចែងថា៖ «តើចុងបំផុតនៃការទាំងនេះនឹងបានយ៉ាងណាទៅ?» ទាំង ១២៩០ថ្ងៃ និង ១៣៣៥ថ្ងៃ បានចាប់ផ្តើមឡើងពីកិច្ចការរបស់ស្នែងតូច។ ស្នែងតូចបានដកយកកិច្ចការប្រចាំថ្ងៃ ដែល ព្រះយេស៊ូវបានធ្វើសម្រាប់មនុស្សមានបាប នៅក្នុងរោងឧបោសថនៃស្ថានសួគ៌ (សូមអានខគម្ពីរដានីយ៉ែល ៨:១៣)។ ទាំង ១២៩០ថ្ងៃ និង១៣៣៥ថ្ងៃ បានចាប់ផ្តើមនៅក្នុងឆ្នាំ ៥០៨ នៃគ្រិស្តសករាជ។ នៅ ពេលនេះ ស្តេចឃ្លូវីស (King Clovis) បានក្លាយជាសមាជិកនៃព្រះវិហារកាតូលិក។ ១២៩០ថ្ងៃ បាន បញ្ចប់ក្នុងឆ្នាំ ១៧៩៨ គឺនៅពេលដែលកងទ័ពរបស់អធិរាជណាប៉ូឡេអុងបានចាប់ខ្លួនសម្តេចប៉ាប។ ១៣៣៥ថ្ងៃ បានបញ្ចប់ក្នុងឆ្នាំ ១៨៤៣។ នៅពេលនេះ សិស្សរបស់លោកវីលៀមមិល្លើរ បានចាប់ ផ្តើមសិក្សាពីទីសំគាល់ដ៏ពិសេសទាំងនេះ ក្នុងកណ្ឌគម្ពីរដានីយ៉ែល។ ពួកគេបានរង់ចាំ ហើយសង្ឃឹម ថា ព្រះយេស៊ូវនឹងយាងត្រឡប់មកវិញ។
ថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០
សិក្សាបន្ថែម
«បទទំនាយនៃព្រះគម្ពីរ បង្ហាញពីរឿងជាច្រើនដែលនឹងត្រូវកើតឡើង។ ព្រឹត្តិការណ៍ ទាំងនេះ នាំទៅកាន់ការចាប់ផ្តើមនៃកិច្ចការរបស់ព្រះជាចៅក្រមនៅលើស្ថានសួគ៌។ យើងបានឃើញសេចក្តី ពិតនៃព្រះគម្ពីរនៅក្នុងកណ្ឌគម្ពីរដានីយ៉ែល។ ទេវតាបានប្រាប់លោកដានីយ៉ែលអោយបិទត្រាទុកនូវផ្នែក នៃទីសំគាល់របស់លោក ស្តីអំពីពេលវេលាចុងក្រោយ។ ទេវតាបានប្រាប់អោយលោកដានីយ៉ែលបិទបាំង នូវផ្នែកនេះ ទុកជាអាថ៌កំបាំង «ដរាបដល់គ្រាចុងក្រោយ» (ដានីយ៉ែល ១២:៤)។ ពុំមានអ្នកណា អាច ប្រកាសពីទីសំគាល់អំពី កិច្ចការរបស់ព្រះជាចៅក្រមបានឡើយ រហូតដល់បន្ទាប់ពីពេលនេះបានកន្លងទៅ។ នៅពេលនោះ មនុស្សលោកនឹងឃើញរឿងជាច្រើនដែលបានចែងក្នុងកណ្ឌគម្ពីរដានីយ៉ែល នឹងកើត មានឡើង ដូចដែលព្រះទ្រង់បានសន្យា។ នៅគ្រាចុងក្រោយ «មនុស្សជាច្រើននឹងខំរកយល់ ហើយចំណេះ នឹងបានចំរើនឡើង» (ដានីយ៉ែល ១២:៤)។
«លោកប៉ុលបានហាមមិនអោយក្រុមជំនុំព្យាយាមស្វែងរកពេលវេលាដែលព្រះយេស៊ូវនឹងយាង ត្រឡប់មកវិញ នៅពេលកំណត់របស់ទ្រង់ឡើយ។ ‘កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិត ថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបាន លេចមក គឺជាមនុស្សដែលត្រូវហិនវិនាស’ (ថែស្សាឡូនីចទី២ ២:៣។ ប្រសាសន៍របស់លោកប៉ុល ប្រាប់ យើងអំពីអ្វីដែលត្រូវតែកើតឡើង មុនពេលដែលព្រះយេស៊ូវអាចយាងត្រឡប់មកវិញ។ ទី១ ពាក្យថា `មនុស្ស ដែលជាតួបាប’ ត្រូវតែស្ថិតនៅក្នុងអំណាចអស់រយៈពេលយ៉ាងយូរជាមុនសិន’។ មនុស្សដែលជាតួបាប’ គឺជារូបស័ព្ទតំណាងអោយមេដឹកនាំទាំងឡាយនៃព្រះវិហាររ៉ូមុាំងកាតូលិក។ ទី២ ព្រះគម្ពីរ បង្ហាញយើងថា ព្រះវិហាររ៉ូមុាំងកាតូលិកនឹងមានអំណាចគ្រប់គ្រងលើស្តេច និងរដ្ឋាភិបាលទាំងឡាយ អស់រយៈពេល ១២៦០ ឆ្នាំ។ ប៉ុន្តែ ក្រោយមក អំណាចរបស់ព្រះវិហារនេះបានបញ្ចប់នៅក្នុងឆ្នាំ ១៧៩៨។ ព្រះយេស៊ូវពុំអាចយាង ត្រឡប់មកវិញបានឡើយ នៅមុនគ្រានោះ។ នោះគឺជាមូលហេតុដែលបទទំនាយ ស្តីអំពីការយាងមករបស់ ព្រះយេស៊ូវ ពុំអាចប្រកាសបានឡើយ រហូតដល់បន្ទាប់ពីឆ្នាំ ១៧៩៨»។ ដកស្រង់ពី Ellen G. White, The Great Controversy, page 356, adapted។
សំនួរពិភាក្សា៖
- តើយើងប្រថុយនឹងហានិភ័យអ្វីខ្លះ ដោយកំណត់កាលបរិច្ឆេទពេលវេលាចុងក្រោយនាពេលអនាគត? តើមានអ្វីកើតឡើងទៅលើជំនឿរបស់មនុស្សជាច្រើន នៅពេលដែលរឿងទាំងនេះមិនបានកើតឡើង? តើ ព្រះយេស៊ូវបានមានបន្ទូលយ៉ាងដូចម្តេចខ្លះ ក្នុងខគម្ពីរយ៉ូហាន ១៤:២៩ ដែលអាចជួយយើងអោយយល់ ពីបទទំនាយ ឬទីសំគាល់ទាំងឡាយស្តីអំពីអនាគតកាល? តើបន្ទូលរបស់ព្រះយេស៊ូវក៏អាចជួយយើង កុំអោយ ធ្លាក់ទៅក្នុងអន្ទាក់នៃការប្រឌិត និងការជឿទៅលើបទទំនាយក្លែងក្លាយ យ៉ាងដូចម្តេចដែរ?
- តើហេតុអ្វីបានជាដំណឹងល្អ អំពីព្រះយេស៊ូវជាក្តីសង្ឃឹមតែមួយគត់របស់យើង ក្នុងការមានឈ្មោះនៅក្នុង បញ្ជីជីវិតនៅលើស្ថានសួគ៌? ប្រសិនបើគ្មានសេចក្តីសន្យានេះទេ តើយើងមានសង្ឃឹមអ្វី?