ព្រះយេស៊ូវបង្រៀនថាព្រះគម្ពីរគឺជាបន្ទូលនៃព្រះ។ ព្រះគម្ពីរបង្ហាញយើងពីអ្វីដែលព្រះមានបន្ទូល។ ព្រះគម្ពីរមានប្រភពចេញមកពីព្រះ។ ដូច្នេះ ព្រះគម្ពីរបង្ហាញយើងពីផែនការរបស់ព្រះសម្រាប់គ្រប់ផ្នែកនៃជីវិតរបស់យើង។ ព្រះបំពេញកិច្ចការនៅក្នុងប្រវត្តិសាស្ត្រ ដើម្បីបង្ហាញយើងពីផែនការរបស់ទ្រង់ទៅកាន់មនុស្សលោក។ យើងអាចមើលឃើញពីផែនការនៅក្នុងព្រះគម្ពីរ។
ចូរយើងក្រឡេកមើលទៅឯឧទាហរណ៍ពីព្រះយេស៊ូវដែលបង្ហាញពីផែនការរបស់ព្រះសម្រាប់ផ្នែកគ្រប់យ៉ាងនៃជីវិតរបស់យើង។ ក្នុងខគម្ពីរម៉ាថាយ ១៩៖៤, ៥ ព្រះយេស៊ូវមានបន្ទូលអំពីខមួយដែលលោក ម៉ូសេបានសរសេរនៅក្នុងខគម្ពីរលោកុប្បត្តិ ១៖២៧។ ព្រះយេស៊ូវមានបន្ទូលថា «ទ្រង់មានព្រះបន្ទូលតបថា តើអ្នករាល់គ្នាមិនបានមើលរឿងពីព្រះដែលទ្រង់បង្កើតមនុស្សកាលពីដើម ថាទ្រង់បានធ្វើឲ្យមានទាំងប្រុសទាំងស្រីទេឬអី រួចក៏មានព្រះបន្ទូលថា ដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់នឹងប្រពន្ធ»។ តើលោកអ្នកឃើញថាព្រះយេស៊ូមិនបានមានបន្ទូលថា «ព្រះគម្ពីរចែងថា» ដែរ ឬទេ? ទេ ព្រះយេស៊ូវមានបន្ទូលដោយសាមញ្ញថា «ទ្រង់បង្កើតមនុស្សកាលពីដើម»។ តើហេតុអ្វីបានជា ព្រះយេស៊ូវមានបន្ទូលយ៉ាងដូច្នេះ? ពីព្រោះព្រះអង្គចង់បង្ហាញថា ព្រះគឺជាអ្នកនិពន្ធដ៏ពិតប្រាកដនៃខដែល លោកម៉ូសេបានសរសេរ។ មែនហើយ លោកម៉ូសេបានកត់ត្រាវាចុះ។ ប៉ុន្តែ សេចក្តីពិតគឺមានប្រភពមកពីព្រះ។
សូមអានខគម្ពីរខាងក្រោម។ តើព្រះយេស៊ូវគិតអំពីមនុស្សដែលរស់នៅក្នុងសម័យនៃគម្ពីរសញ្ញាចាស់យ៉ាងដូចម្តេច? តើព្រះយេស៊ូវគិតថា ពួកគេជាមនុស្សក្នុងន័យពិតប្រាកដឬ?
ព្រះយេស៊ូវបង្ហាញយើងថា ព្រះអង្គជឿថាមនុស្ស ទីកន្លែង និងព្រឹត្តិការណ៍ដែលកើតមកនៃគម្ពីរសញ្ញាចាស់គឺជាការពិត។ ព្រះយេស៊ូវមានបន្ទូលអំពីអ្វីដែលបានកើតឡើងនៅក្នុងបទគម្ពីរលោកុប្បត្តិ ១, ២ គឺជាការពិត។ ព្រះយេស៊ូវមានបន្ទូលអំពីអេបិល (លោកុប្បត្តិ ៤) ជាមនុស្សពិតប្រាកដផងដែរ។ ព្រះយេស៊ូវក៏មានបន្ទូលអំពីដាវីឌបរិភោគនំប័ុងតាំងទុកជាអ្វីដែលបានកើតឡើងយ៉ាងពិតប្រាកដផងដែរ។ នំប័ុងតាំងទុកគឺជានំប័ុងពិសេសនៅក្នុងរោងឧបោសថរបស់ព្រះ។ មានតែពួកសង្ឃប៉ុណ្ណោះដែលត្រូវបាន អនុញ្ញាតអោយបរិភោគវា។ ព្រះយេស៊ូវមានបន្ទូលអំពីអេលីសេជាមនុស្សពិតប្រាកដផងដែរ។ ព្រះយេស៊ូវក៏មានបន្ទូលអំពី ពួកហោរារបស់ព្រះបានរងទុក្ខប៉ុនណានៅក្នុងអំឡុងនៃគម្ពីរសញ្ញាចាស់ (ម៉ាថាយ ៥៖ ១២; ម៉ាថាយ ១៣៖៥៧; ម៉ាថាយ ២៣៖៣៤-៣៦; ម៉ាកុស ៦៖៤)។ ព្រះយេស៊ូវមានបន្ទូលអំពីលោក ណូអេ។ ព្រះយេស៊ូវប្រើប្រាស់រឿងរបស់លោកណូអេ ដើម្បីប្រាប់យើងអំពីការដ៏អាក្រក់ៗដែលនឹងត្រូវ កើតឡើងនៅក្នុងសម័យចុងក្រោយ (ម៉ាថាយ ២៤៖៣៨, ៣៩)។ ព្រះគម្ពីរបង្ហាញយើងថាព្រះយេស៊ូវបានជឿថា រឿងរបស់លោកណូអេពិតជាកើតយ៉ាងពិតប្រាកដនៅក្នុងប្រវត្តិសាស្ត្រ។
ថ្ងៃព្រហស្បតិ៍ ទី១៦ មេសា ឆ្នាំ២០២០
អ្នកដឹកនាំពួកជំនុំគម្ពីរសញ្ញាថ្មី និងព្រះគម្ពីរ
អ្នកសរសេរនៃព្រះគម្ពីរសញ្ញាថ្មីមានជំនឿលើព្រះយេស៊ូវដែរ។ អ្នកសរសេរគម្ពីរសញ្ញាថ្មីជឿ ថាគម្ពីរសញ្ញាចាស់គឺជាព្រះបន្ទូលរបស់ព្រះ និងសម្រាប់បង្ហាញមនុស្សពីរបៀដែលត្រូវរស់នៅ។ យើងមិនបានឃើញអ្វីនៅក្នុងព្រះគម្ពីរសញ្ញាថ្មីដែលបង្ហាញថា ពួកគេទាំងនោះបានសង្ស័យលើផ្នែកណាមួយនៃព្រះបន្ទូលរបស់ព្រះនោះទេ។
តើខគម្ពីរខាងក្រោមបង្រៀនយើងអ្វីខ្លះ អំពីជំនឿរបស់ពួកអ្នកដឹកនាំនៃគម្ពីរសញ្ញាថ្មីចំពោះព្រះគម្ពីរដែលជាព្រះបន្ទូលរបស់ព្រះ?
កិច្ចការ ៤៖២៤-២៦ _________
កិច្ចការ ១៣៖៣២-៣៦ ______
រ៉ូម ៩៖១៧ ________________
កាឡាទី ៣៖៨______________
តើលោកអ្នកឃើញនៅក្នុងខគម្ពីរទាំងនេះ បង្ហាញថាព្រះគម្ពីរដូចគ្នានឹងព្រះបន្ទូលផ្ទាល់របស់ព្រះដែរឬទេ? ក្នុងបទគម្ពីរកិច្ចការជំពូក៤ ពួកសិស្សរបស់ព្រះយេស៊ូវបានសរសើរដល់ព្រះសម្រាប់ការដោះលែងលោកពេត្រុស និងលោកយ៉ូហានអោយមានសេរីភាព។ ពួកសិស្សរបស់ព្រះយេស៊ូវក៏សរសើរសម្រាប់បទទំនាយអំពីព្រះយេស៊ូវដែលព្រះបានប្រទានអោយដាវីឌជាយូរមកហើយផងដែរ។ ពួកសិស្ស របស់ព្រះយេស៊ូវបង្ហាញថា ពាក្យពេចន៍របស់ដាវីឌគឺជាបន្ទូលរបស់ព្រះយ៉ាងពិតប្រាកដ។ ក្នុងខគម្ពីរកិច្ចការ ១៣៖៣២-៣៦ លោកបុ៉លក៏មានប្រសាសន៍អំពីពាក្យពេចន៍ដែលដាវីឌបានសរសេរផងដែរ។ តើលោកអ្នកឃើញនៅក្នុងខ៣២ ដែលលោកប៉ុលមានប្រសាសន៍ថាពាក្យពេចន៍របស់ដាវីឌចេញមកពីព្រះដែរឬទេ? លោកប៉ុលមានប្រសាសន៍ថា «យើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះដល់អ្នករាល់គ្នា គឺជាសេចក្តីសន្យាដែលបានតាំងនឹងពួកអយ្យកោយើង»។
ក្នុងខគម្ពីររ៉ូម ៩៖១៧ លោកប៉ុលមានប្រសាសន៍អំពីព្រះម្តងទៀត។ ប៉ុន្តែ លោកប៉ុលពុំបានមានប្រសាសន៍ពាក្យថា «ព្រះ»នោះទេ។ ទេ លោកប៉ុលបានប្រើពាក្យថា «បទគម្ពីរ»។ លោកប៉ុលមានប្រសាសន៍ថា «បទគម្ពីរសំដែងដល់ផារ៉ោន»។ ក្នុងខគម្ពីរកាឡាទី ៣៖៨ លោកប៉ុលក៏សរសេរថា «បទគម្ពីរ» ជំនួសអោយ «ព្រះ»ផងដែរ។ លោកប៉ុលចង់អោយយើងបានឃើញថាព្រះគម្ពីរត្រូវបានចងភ្ជាប់យ៉ាងជិតស្និទ្ធនឹងព្រះអង្គទ្រង់ផ្ទាល់។
អ្នកសរសេរគម្ពីរសញ្ញាថ្មីបានជឿថា គម្ពីរសញ្ញាចាស់គឺជាព្រះបន្ទូលនៃព្រះ។ មានខគម្ពីររាប់រយខពីគម្ពីរសញ្ញាចាស់ត្រូវបានដកស្រង់យកមកប្រើនៅក្នុងគម្ពីរសញ្ញាថ្មី៖ ៤០០ខចេញពីកណ្ឌគម្ពីរអេសាយ។ ៣៧០ខចេញពីកណ្ឌគម្ពីរទំនុកដំកើង។ ២២០ខចេញពីកណ្ឌគម្ពីរនិក្ខមនំ និងមានខគម្ពីរជាច្រើនទៀត។ គម្ពីរសញ្ញាថ្មីត្រូវបានបំពេញដោយបទទំនាយពីគម្ពីរសញ្ញាចាស់ផងដែរ។ ឧទាហរណ៍ មួយចំនួនគឺនៅក្នុងខគម្ពីរម៉ាថាយ ២៖៥; ម៉ាកុស ១៖២; ម៉ាកុស ៧៖៦ និងលូកា ៣៖៤។ ទាំងអស់នេះបង្ហាញថា គម្ពីរសញ្ញាចាស់គឺជាគ្រឹះសម្រាប់គ្រប់យ៉ាងដែលព្រះយេស៊ូវ និងសិស្សរបស់ទ្រង់បានបង្រៀន។
ថ្ងៃសុក្រ ទី១៧ មេសា ឆ្នាំ២០២០
សិក្សាបន្ថែម
សូមអាន Ellen G. White, “As a Child,”pages 68-74, and “The Temptation” pages 114-123, in The Desire of Ages។
«មនុស្សគិតថា ពួកគេជាអ្នកមានប្រាជ្ញាជាងព្រះគម្ពីរ។ ពួកគេគិតថា ពួកគេមានប្រាជ្ញាជាងព្រះ។ ពួកគេមិនបានវិនិច្ឆ័យគ្រប់យ៉ាងដោយព្រះបន្ទូលនៃព្រះដែលជាព្រះគម្ពីរនោះទេ។ ព្រះគម្ពីរ គឺជាគ្រឹះសម្រាប់សេចក្តីពិត។ ប៉ុន្តែ មនុស្សជាច្រើនវិនិច្ឆ័យព្រះគម្ពីរដោយគំនិតផ្ទាល់របស់ពួកគេអំពីវិទ្យាសាស្ត្រ និងធម្មជាតិ។ ចុះយ៉ាងណាទៅវិញ ប្រសិនបើព្រះគម្ពីរមិនគាំទ្រគំនិតរបស់ពួកគេអំពីវិទ្យាសាស្ដ្រ? មនុស្សទាំងនេះនឹងបោះបង់ចោលព្រះបន្ទូលនៃព្រះ»។ ដកស្រង់ពីសៀវភៅរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ Signs of the Times, March 27, 1884, page 1, adapted។
«ព្រះគម្ពីរបង្រៀនយើងអំពីប្រាជ្ញារបស់ព្រះ និងផែនការសម្រាប់ជីវិតរបស់យើង។ នៅពេលរៀនពីសេចក្តីពិតនៃព្រះគម្ពីរទាំងនេះ យើងនឹងក្លាយជាអ្នកដែលធ្វើកិច្ចការល្អ។ ចិត្តគំនិតរបស់យើងនឹងបានរឹងមាំឡើង។ ព្រះយេស៊ូវគឺជាគ្រូដ៏អស្ចារ្យ. . . . . ព្រះអង្គបានប្រទានសេចក្តីពិតទៅកាន់រាស្ត្ររបស់ ទ្រង់។ ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវ យើងត្រូវតែធ្វើអោយសេចក្តីពិតរបស់ព្រះបានយល់ដល់មនុស្សគ្រប់គ្នានៅលើផែនដី។ ពុំមានការញែកចេញជាបរិសុទ្ធបានទេបើគ្មានព្រះគម្ពីរនោះ។ ព្រះគម្ពីរគឺជាសេចក្តីពិតរបស់ព្រះ។ ដូច្នេះ វាសំខាន់ណាស់ដែលគ្រប់គ្នាយល់ពីអ្វីដែលព្រះគម្ពីរចែងមក»។ ដកស្រង់ពីសៀវភៅរបស់អ្នកស្រី អែល្លិន ជីវ៉ៃត៍ Fundamentals of Christain Education, page 432, adapted។
សំនួរពិភាក្សា៖
- ទស្សនវិទូសម័យថ្មីជាច្រើនពុំបានជឿថា ព្រះគម្ពីរគឺជាព្រះបន្ទូលនៃព្រះនោះទេ។ ប៉ុន្តែ ព្រះយេស៊ូវ និង អ្នកសរសេរគម្ពីរសញ្ញាថ្មី ព្រមទាំងលោកប៉ុលផងបានបង្រៀនថា គម្ពីរសញ្ញាចាស់គឺជាព្រះបន្ទូលរបស់ព្រះ។ តើទស្សនៈរបស់ពួកគេប្រាប់យើងអ្វីខ្លះ អំពីមូលហេតុដែលគំនិតសម័យថ្មីជាច្រើនអំពីព្រះគម្ពីរជាគំនិតខុសឆ្គង?
- អ្នកប្រាជ្ញខាងព្រះគម្ពីរសម័យថ្មីបានបដិសេធសេចក្តីបង្រៀនសំខាន់ៗរបស់ព្រះគម្ពីរ។ ពួកគេបដិសេធសេចក្តីបង្រៀនដែលថា ព្រះបានបង្កើតផែនដីនៅក្នុងរយៈពេល៦ថ្ងៃ។ ពួកគេពុំបានជឿថា លោកអ័ដាម ជាមនុស្សពិតនោះទេ។ ពួកគេពុំបានជឿទៅលើទឹកជំនន់ពាសពេញពិភពលោកនោះទេ។ អ្នកខ្លះគិតថា លោកអ័ប្រាហាំពុំមានជីវិតរស់នៅទាល់តែសោះ។ ពួកគេគិតថារឿងនៅក្នុងគម្ពីរនិក្ខមនំពុំបានកើតឡើងនោះទេ។ អ្នកទាំងនេះពុំបានជឿថា បាដិហារ្យរបស់ព្រះយេស៊ូវមានមែននោះទេ។ ពួកគេពមិនជឿថា ព្រះអង្គបានមានព្រះជន្មរស់ឡើងវិញពីសុគតនៅក្នុងរាងកាយពិតប្រាកដមួយនោះទេ។ អ្នកខ្លះពុំបានជឿថា បទទំនាយស្តីអំពីអ្វីដែលនឹងត្រូវកើតមាននាពេលអនាគតនោះទេ។ គំនិតទាំងនេះបានកើតឡើងនៅពេលដែលមនុស្សចាប់ផ្តើមសង្ស័យលើព្រះបន្ទូលនៃព្រះ។ តើយើងអាចជួយអ្នកដែលមានមន្ទិលសង្ស័យអោយយល់ពីសេចក្តីពិតដ៏ជាក់លាក់បានដោយរបៀបណា?
រឿងខ្លី
ការប្រកបអាហារយកបានចិត្ត
ជារៀងរាល់ថ្ងៃបរិសុទ្ធក្រុមអ្នកដែលឈប់សម្រាកបានមកជួបជុំគ្នានៅឯព្រះវិហារសេវេនដេយអាត់វេនទីស្ទនៅក្នុងរមណីយដ្ឋានសមុទ្រខ្មៅ (Black Sea) ដ៏ពេញនិយមនៃទីក្រុង ហ្គីលីនហ្សេក (Gelend- zheck) ប្រទេសរុស្ស៊ី។
ភ្ញៀវកិត្តិយសមកពីស៊ីបេរីតំបន់ភ្នំអ៊ូរ៉ាល់ និងពីតំបន់ឆ្ងាយៗផ្សេងទៀតនៃប្រទេសរុស្ស៊ីបាន រំលឹកលោកគ្រូគង្វាលអាន់ដ្រេ ប្រូកូប៉េវ (Andrey Prokopev) ពីចំណុចពិសេសមួយចំនួនដែលគាត់បានរៀនកាលដែលកំពុងសិក្សានៅវិទ្យាស្ថានអន្តរជាតិអាត់វេនទីស្ទនៃការសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសហ្វីលីពីននៅឡើយ។ នៅពេលដែលភ្ញៀវបានមកដល់បរិវេណព្រះវិហារលោកគ្រូ ប្រូកូប៉េវ ព្រមទាំងសិស្សានុសិស្សទាំងឡាយបានដាក់វេនគ្នាទទួលអាហារពួកគេតាមរយៈប្រកបអាហារនៅថ្ងៃបរិសុទ្ធបន្ទាប់ពីថ្វាយបង្គំរួច។
លោកគ្រូ ប្រូកូប៉េវបានរៀបចំការប្រកបអាហារនាថ្ងៃបរិសុទ្ធតាមបែបស្រដៀងគ្នាសម្រាប់ភ្ញៀវទាំងឡាយនៅឯព្រះវិហាររុស្ស៊ីផងដែរ។ គាត់បានណែនាំថា ក្រុមនៃថ្នាក់សប្បាតហ៍ស្គូលទាំង៦នៃព្រះវិហារដែលមានសមាជិក៦ទៅ៧នាក់នៅក្នុងក្រុមអាចដាក់វេនគ្នាម្តងមួយក្រុមដើម្បីទទួលអាហារដល់ភ្ញៀវ។
ក្រោយពីការអធិប្បាយនៃថ្ងៃបរិសុទ្ធបន្ទាប់បានចប់សព្វគ្រប់មានអ្នកដែលវ៉ាកងចំនួន២០នាក់នៅក្នុងភ្ញៀវកិត្តិយសទាំងឡាយបានទទួលយកការអញ្ជើញអោយចូលរួមប្រកបអាហារថ្ងៃត្រង់នៅក្នុងផ្ទះបាយនៃព្រះវិហារដោយរីករាយ។ បន្ទាប់ពីភ្ញៀវបានទទួលទានរួចដោយអំណរ លោកគ្រូ អាន់ទ្រេ ប្រូកូប៉េវផូវបានសូមអោយពួកគេណែនាំខ្លួនគេព្រមទាំងចែករំលែកពីរបៀបដែលពួកគេបានក្លាយមកជាសមាជិកអាត់វេនទីស្ទផងដែរ។
ទីបន្ទាល់ផ្ទាល់ខ្លួនដែលចេញមកជាលទ្ធផល គឺមានអានុភាពខ្លាំង រីឯសមាជិកក្រុមជំនុំបានស្តាប់ទីបន្ទាល់ដោយក្តីរីករាយផងដែរ។ លោកគ្រូ ប្រូកូប៉េវចង់អោយមានមនុស្សច្រើនជាងនេះស្តាប់ពីរឿងរ៉ាវទាំងនេះ ដូច្នេះ គាត់បានចាប់ផ្តើមអញ្ជើញអ្នកជិតខាងដែលពុំមែនជាសមាជិកអាត់វេនទីស្ទអោយចូលមកព្រះវិហារដើម្បីថ្វាយបង្គំ និងទទួលទានអាហារផងដែរ។
នៅថ្ងៃបរិសុទ្ធមួយ អ្នកវ៉ាកងអាត់វេនទីស្ទម្នាក់បានចែករំលែកនូវរឿងដ៏គួរអោយកត់សម្គាល់មួយអំពីលោកតារបស់នាងដែលជាអ្នកចុងភៅចំអិនអាហារសម្រាប់ទាហានដែលធ្វើដំណើរតាមរយៈរថភ្លើងទៅកាន់ វែស្ទឺន ហ្វ្រុននៅក្នុងអំឡុងនៃសង្គ្រាមលោកលើកទី២។ ចុងភៅត្រូវបានគេគោរពយ៉ាងខ្លាំងចំពោះការខិតខំធ្វើការ និងរបៀបរស់នៅដែលមិនទទួលទានសុរា ប៉ុន្តែ គាត់គឺជាអ្នកអាត់វេនទីស្ទ ម្នាក់ដែលបដិសេធមិនព្រមធ្វើការនៅថ្ងៃបរិសុទ្ធ។ មេចុងភៅពុំអាចអនុញ្ញាតអោយគាត់សម្រាកនៅថ្ងៃសៅរ៍បានទេ ប៉ុន្តែ ពួកគេក៏មិនចង់បាត់បង់គាត់ដែរ។ ទីបំផុត មេបញ្ជាការបានកោះហៅគាត់។ លោកបានមានប្រសាសន៍ថា «សមមិត្តខ្ញុំអើយ ខ្ញុំនឹងបណ្តេញអ្នកចេញនៅថ្ងៃសុក្រ ហើយខ្ញុំនឹងជួលអ្នកវិញនៅថ្ងៃអាទិត្យ»។
ការរៀបចំការងារបានដំណើរការយ៉ាងរលូន។ ពេលវេលាសេសសល់នៃសង្រ្គាម លោកតាចុងភៅត្រូវបានបណ្តេញចេញរៀងរាល់ថ្ងៃសុក្រ និងជួលមកវិញជារៀងរាល់ថ្ងៃអាទិត្យ។ នៅពេលដែលអ្នកវ៉ាកងសម្រាកបានបញ្ចប់ការរៀបរាប់ពីរឿងនៃលោកតារបស់នាង មានភ្ញៀវម្នាក់ដែលមិនមែនជាសមាជិកនៅឯតុអាហារ នាងបាននិយាយឡើងថា «ខ្ញុំចង់ក្លាយជាអាត់វេនទីស្ទ»។ដោយក្តីរីករាយលោកគ្រូ ប្រូកូប៉េវក្រោយមកបានធ្វើពិធីជ្រមុជទឹកអោយស្ត្រីម្នាក់នោះ។ សរុបមក មានមនុស្សទាំងអស់ចំនួន៤នាក់បានចូលមកឯព្រះយេស៊ូវតាមរយៈការចែកចាយពីទីបន្ទាល់ផ្ទាល់ខ្លួនបានធ្វើពិធីជ្រមុជទឹកនៅក្នុងរយៈពេល២ឆ្នាំចាប់តាំងពីការប្រកបអាហាររួមគ្នាមក។