សូមអានខគម្ពីរដានីយ៉ែល ៦:៦-៩ ស្តីអំពីច្បាប់របស់ស្តេចដារីយុស។ តើអ្វីដែលបានធ្វើអោយ ស្តេចភ័យខ្លាច? តើមេដឹកនាំដែលច្រណែនទាំងនេះបានប្រើការភ័យខ្លាចរបស់ស្តេចដើម្បឺបញ្ចុះបញ្ចូលទ្រង់អោយអនុម័តិច្បាប់ដោយរបៀបណា?
ស្តេចដារីយុសចង់ផ្លាស់ប្តូរច្បាប់ភ្លាមៗបន្ទាប់ពីទ្រង់បានអនុម័តិច្បាប់នោះ។ គួរអោយអស់ សំណើចណាស់មែនទេ? ប៉ុន្តែ ស្តេចបានដឹងថាទ្រង់បានធ្លាក់ចូលក្នុងអន្ទាក់ហើយ។ មេដឺកនាំទាំងនេះ ពោរពេញទៅដោយល្បិចកល។ ពួកគេដឹងថាស្តេចមានព្រះទ័យព្រួយបារម្ភពីអាណាចក្ររបស់ទ្រង់។ ស្តេចបានដាក់អភិបាល ១២០នាក់អោយមើលការគ្រប់គ្រងលើរដ្ឋាភិបាលថ្មីរបស់ទ្រង់។ គំរោងនេះនឹងជួយអោយរដ្ឋាភិបាលដំណើរការបានល្អប្រសើរ។ ប៉ុន្តែ គំរោងនេះក៏ជាគ្រោះថ្នាក់មួយផងដែរ។ ចុះប្រសិនបើ អភិបាលម្នាក់ក្នុងចំណោមអភិបាលទាំងនោះបានជ្រើសរើសបែរមកប្រឆាំងទាស់នឹងទ្រង់? នោះនឹងធ្វើ អោយអាណាចក្ររបស់ស្តេចត្រូវបំបែក។ ស្តេចដារីយុសភ័យខ្លាចនឹងបញ្ហានេះដែលនឹងអាចកើតឡើង។ ដូច្នេះហើយ មេដឹកនាំដែលច្រណែនទាំងនេះបានស្នើសុំការអនុម័តិពីស្តេចដើម្បី «ជួយ» អោយអាណាចក្រ របស់ស្តេចនៅបន្តរឹងមាំ។ ច្បាប់បានចែងថា ក្នុងរយៈពេល៣០ថ្ងៃ មិនត្រូវអោយអ្នកណាម្នាក់អធិស្ឋានទៅព្រះណាឡើយក្រៅពីស្តេច។ ប៉ុន្តែ ច្បាប់នេះតាមពិតគ្រាន់តែជាល្បិចកម្ចាត់លោកដានីយ៉ែលតែ ប៉ុណ្ណោះ។ មេដឹកនាំទាំងនេះបានជម្រាបប្រាប់ស្តេចថាមេដឹកនាំទាំងអស់បានគាំទ្រច្បាប់នេះដែរ។ វាគ្រាន់តែជាការកុហក។ លោកដានីយ៉ែលពុំបានដឹងអំពីច្បាប់នេះឡើយ។
ច្បាប់នេះបានលើកដំកើងស្តេចអោយដូចជាព្រះ។ ក្នុងរយៈពេល៣០ថ្ងៃមនុស្សទាំងអស់ត្រូវតែអធិស្ឋានទៅកាន់ស្តេច។ បន្ទាប់មក ស្តេចនឹងយកសំណូមពរអធិស្ឋានរបស់បណ្តាជនទៅកាន់ព្រះរបស់ពួកគេ។ ស្តេចពុំបានទតមើលឃើញអ្វីដែលសំខាន់នៅត្រង់នេះឡើយ។ ទ្រង់បានបង្កើតច្បាប់ ដើម្បីការពារអាណាចក្ររបស់ទ្រង់ពីអំពើអាក្រក់។ ផ្ទុយទៅវិញច្បាប់របស់ទ្រង់គឺជាគំរោងការដ៏អាក្រក់ដើម្បីធ្វើបាបលោកដានីយ៉ែលតែប៉ុណ្ណោះ។
ចូរក្រឡេកមើលចំណុច ២ យ៉ាងនៃច្បាប់របស់ស្តេច។ ចំណុចទី១ គឺជាការដាក់ទណ្ឌកម្ម។ បើ នរណាធ្វើខុសនឹងច្បាប់របស់ស្តេច នោះនឹងត្រូវបោះទៅក្នុងរូងសិង្ហ។ យោងតាមបទគម្ពីរ ស្តេចបានដាក់សត្វសិង្ហនៅក្នុងទ្រុង។ ក្រោយមក ស្តេចបានដោះលែងសិង្ហទាំងនោះចេញ នៅពេលដែលពួកគេចង់ អោយពួកវាធ្វើបាបអ្នកទោស។ ដូច្នេះហើយបានជាមានសិង្ហជាច្រើនដែលអត់អាហារនៅក្នុងនគរពើស៊ី។ ចំណុចទី២ នៃច្បាប់ គឺជាអំណាចរបស់វា។ នៅក្នុងខគម្ពីរអេសធើរ ១:១៩ និងអេសធើរ ៨:៨ យើងអាចដឹង អំពី «ច្បាប់នៃសាសន៍ពើស៊ី និងសាសន៍មេឌី»។ ច្បាប់នេះពុំអាចកែប្រែបានឡើយបន្ទាប់ពីបានអនុម័តិ រួចហើយ។ សូម្បីតែស្តេចផ្ទាល់ក៏គ្មានសិទ្ធិកែប្រែបានឡើយ។ អ្នកសរសេរប្រវត្តិសាស្រ្តពីសាសន៍ក្រេកបាន បកស្រាយប្រាប់យើងអំពីស្តេចដារីយុសទី ៣។ (ស្តេចដារីយុសទី ៣នេះមិនដូចជាស្តេចដារីយុសនៅក្នុងរឿងលោកដានីយ៉ែលឡើយ)។ ស្តេចដារីយុសទី ៣ដាក់ទណ្ឌកម្មលើអ្នកទោសដោយការប្រហារជីវិត។ ក្រោយមក ស្តេចដារីយុសនេះបានផ្លាស់ប្តូរគំនិតវិញនៅពេលដែលទ្រង់ទតឃើញមនុស្សដែលគ្មានកំហុស។ ប៉ុន្តែស្តេចមិនអាចបពា្ឈប់ និងកែប្រែច្បាប់បានឡើយ។
ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០
សេចក្តីអធិស្ឋានរបស់លោកដានីយ៉ែល
«តែឯអ្នក កាលណាអធិស្ឋាន នោះត្រូវឲ្យចូលទៅក្នុងបន្ទប់ ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅទីលាក់កំបាំងចុះ នោះព្រះវរបិតានៃអ្នក ដែលទតឃើញក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកនៅទីប្រចក្សច្បាស់» (ម៉ាថាយ ៦:៦)។
សូមអានខគម្ពីរដានីយ៉ែល ៦:១០ ស្តីអំពីទំលាប់នៃការអធិស្ឋានរបស់លោកដានីយ៉ែល។ តើលោកដានីយ៉ែលបានអធិស្ឋានជាញឹកញាប់ប៉ុន្មានដង? ហេតុអ្វីបានជាលោកដានីយ៉ែលជ្រើសរើស អធិស្ឋាននៅកន្លែងដែលមនុស្សគ្រប់គ្នាអាចមើលឃើញ?
លោកដានីយ៉ែលមានបទពិសោធន៍ជាច្រើនក្នុងនាមជាមេដឹកនាំរដ្ឋាភិបាល។ លោកមានចិត្ត ស្មោះត្រង់ចំពោះស្តេច។ ប៉ុន្តែ សេចក្តីស្មោះត្រង់របស់លោកចំពោះព្រះមកមុនគេបង្អស់។ លោក ដានីយ៉ែលជាមនុស្សតែម្នាក់នៅក្នុងអាណាចក្រដែលដឹងយ៉ាងច្បាស់ពីបុព្វហេតុនៅពីក្រោយច្បាប់ របស់ស្តេច ក្នុងនាមជាអ្នកបំរើនៃព្រះ។ ដំបូងឡើយ ស្តេចពុំបានមើលឃើញចំណុចនេះឡើយ។ ដ្បិត ចំពោះស្តេច ច្បាប់នេះគឺជាឱកាសមួយដើម្បីធ្វើអោយអាណាចក្រទ្រង់បានរឹងមាំ។ ប៉ុន្តែ ចំពោះមេ ដឹកនាំដែលច្រណែនវិញ ច្បាប់នេះគឺជាឱកាសក្នុងការកម្ចាត់លោកដានីយ៉ែលចេញ។
ពិតប្រាកដណាស់ មានមូលហេតុធំជាងនេះយោងទៅតាមព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងរឿងរបស់លោកដានីយ៉ែល។ បុព្វហេតុដ៏ពិតប្រាកដនៃច្បាប់របស់ស្តេចគឺជាសង្គ្រាមដែលមានទូទាំងពិភពលោករវាងព្រះនិងសាតាំង។ រឿងនោះកើតឡើងនៅក្នុងឆ្នាំ ៥៣៩ មុនគ្រិស្តសករាជ។ ព្រះ បានផ្តល់សុបិននិមិត្តរួចហើយ ដល់លោកដានីយ៉ែលដែលមានចែងក្នុងបទគម្ពីរដានីយ៉ែល ៧ (នៅក្នុង ឆ្នាំ ៥៥៣ មុនគ្រិស្តសករាជ) និង ដានីយ៉ែល ៨ (នៅក្នុងឆ្នាំ ៥៥១ មុនគ្រិស្តសករាជ)។ ដូច្នេះហើយ បានជាលោកអាចមើលឃើញថា ច្បាប់របស់ស្តេចគឺជាផ្នែកមួយនៃសង្គ្រាមរវាងព្រះនិងសាតាំង។ បទ គម្ពីរដានីយ៉ែល ៧ បានចែងថា ទេវតាមួយអង្គបានលេចមកអោយលោកដានីយ៉ែលបានឃើញ។ ទេវតា នោះបានបង្ហាញប្រាប់លោកដានីយ៉ែលអំពីព្រះយេស៊ូវដែលទ្រង់នឹងសង្គ្រោះរាស្ត្ររបស់ទ្រង់នៅពេល ចុងក្រោយ។ ជាការពិតណាស់ សុបិននិមិត្តនេះបានផ្តល់នូវសេចក្តីសង្ឃឹម និង កា្លហានក្នុងការអធិស្ឋាន។
ដូចនេះ លោកដានីយ៉ែលពុំបានកែប្រែទំលាប់នៃការអធិស្ឋានរបស់លោកឡើយ។ លោកនៅ តែបន្តអធិស្ឋាន៣ដងក្នុង១ថ្ងៃដដែល។ លោកតែងតែសម្លឹងមើលទៅឯទីក្រុងយេរូសាឡឹមនៅពេលដែលលោកអធិស្ឋាន។ ច្បាប់នៃនគរពើស៊ីបានចែងថា កុំអោយនរណាអធិស្ឋានដល់មនុស្ស ឬព្រះឯណា ក្រៅពីស្តេចក្នុងរវាង ៣០ថ្ងៃអោយសោះ។ ប៉ុន្តែ លោកដានីយ៉ែលពុំបានលាក់ជីវិតនៃការអធិស្ឋាន របស់លោកនោះទេ។ លោកដានីយ៉ែលបានឈរដោយឯកឯង។ លោកជាបុគ្គលតែម្នាក់គត់ដែលហ៊ាន ក្រោកឈរប្រឆាំងនឹងច្បាប់របស់ស្តេច។ ជីវិតនៃការអធិស្ឋានរបស់លោកដានីយ៉ែលបានបង្ហាញប្រាប់ យើងថា លោកបានដឹងអំពីសេចក្តីពិតដ៏សំខាន់មួយនៅក្នុងគម្ពីរ។
សូមអានខគម្ពីរ កិច្ចការ ៥:២៧-៣២ ស្តីអំពីច្បាប់ដ៏សំខាន់មួយនៅក្នុងគម្ពីរ។ ជាការពិត ណាស់ យើងត្រូវតែស្តាប់បង្គាប់ព្រះ ជាជាងស្តាប់បង្គាប់មនុស្ស។ តើហេតុអ្វីបានជាយើងត្រូវតែមានការប្រុងប្រយ័ត្ន នៅពេលយើងក្រោកឈរប្រឆាំងនឹងច្បាប់របស់មនុស្ស ក្នុងពេលដំណាលគ្នានេះ?
ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០
នៅក្នុងរូងសិង្ហ (ដានីយ៉ែល ៦:១១-២៣)
សូមអានខគម្ពីរដានីយ៉ែល ៦:១១-២៣ អំពីពាក្យពេចន៍ដែលស្តេចបានមានបន្ទូលទៅកាន់លោក ដានីយ៉ែល។ តើពាក្យពេចន៍របស់ស្តេចបានបង្ហាញប្រាប់យើងថា ទ្រង់គិតយ៉ាងដូចម្តេចចំពោះជំនឿរបស់ លោកដានីយ៉ែលទៅលើព្រះ?
មេដឹកនាំដែលច្រណែនបានឃ្លាំមើលលោកដានីយ៉ែលកំពុងអធិស្ឋាន។ ពួកគេក៏បានយក ទៅទូលស្តេច។ មើល! ពួកគេជាមនុស្សដែលមានល្បិចកល និងអាក្រក់៖ «នោះគេក៏ទូលដល់ស្តេចថា ឈ្មោះដានីយ៉ែលនោះ ដែលជាពួកឈ្លើយសាសន៍យូដា» (ដានីយ៉ែល ៦:១៣)។ ពិតឬ? ដានីយ៉ែលជាមេដឹកនាំថ្នាក់ខ្ពស់ម្នាក់ក្នុងចំណោមមេដឹកនាំដទៃទៀតនៅក្នុងនគរ លោកក៏ជាអ្នកជំនិតស្តេចទៀត ផង។ ប៉ុន្តែ ក្នុងក្រសែភ្នែកនៃពួកមេដឹកនាំដែលច្រណែន លោកដានីយ៉ែលគ្រាន់តែជាអ្នកទោសតែប៉ុណ្ណោះ សំរាប់ពួកគេ។ លោកអ្នកក៏បានឃើញហើយថាមនុស្សទាំងនេះព្យាយាម បញ្ចុះបញ្ចូលស្តេចអោយ ទាស់នឹង លោកដានីយ៉ែលដោយរបៀបណាដែរ មែនទេ? «លោកមិនអើពើចំពោះទ្រង់ទេ ឱព្រះករុណា អើយ ក៏មិនយកចិត្តទុកដាក់នឹងច្បាប់បំរាម ដែលទ្រង់បានចុះហត្ថលេខាហើយនោះដែរ» (ដានីយ៉ែល ៦:១៣)។ មេដឹកនាំដែលច្រណែនទាំងនេោះបានបង្កបញ្ហាអោយវែងឆ្ងាយហើយ។ ឥឡូវនេះ ស្តេចបាន ទតឃើញនូវអន្ទាក់ដ៏អាក្រក់ដែលពួកមេដឹកនាំទាំងនោះបានធ្វើចំពោះទ្រង់ដោយប្រើច្បាប់ដែលទ្រង់បានអនុម័តិ។ បទគម្ពីរបានចែងប្រាប់យើងថាស្តេចដារីយុស «តាំងព្រះទ័យនឹងរកដោះដានីយ៉ែលឲ្យរួច ទ្រង់ខំរកផ្លូវជួយឲ្យលោករួច ដរាបដល់ថ្ងៃលិច» (ដានីយ៉ែល ៦:១៤)។ ប៉ុន្តែ ស្តេចពុំអាចធ្វើអ្វីមួយ ដើម្បីជួយលោកដានីយ៉ែលអោយរួចផុតពីសិង្ហបានឡើយ។ ច្បាប់នៃសាសន៍មេឌី និងសាសន៍ពើស៊ី ពុំអាចកែប្រែបានឡើយ។ ស្តេចមិនចង់បញ្ជាទាហានអោយបោះលោកដានីយ៉ែលទៅក្នុងរូងសិង្ហនោះ ទេ។ ប៉ុន្តែ ទ្រង់គ្មានជំរើសទេ។ មុនពេលដែលទ្រង់បញ្ជាអោយគេបោះលោកចុះ ស្តេចបានមានបន្ទូលពាក្យពេចន៍មួយចំនួនទៅកាន់លោកដានីយ៉ែលដើម្បីបង្ហាញនូវសេចក្តីសង្ឃឹមនៅក្នុងចិត្តរបស់ទ្រង់។ ពាក្យពេចន៍របស់ស្តេចប្រៀបដូចជាការអធិស្ឋានដែរ «ព្រះនៃអ្នកដែលអ្នកគោរពជានិច្ចទ្រង់នឹងជួយសង្គ្រោះអ្នកជាពិត!» (ដានីយ៉ែល ៦:១៦)។
បទគម្ពីរពុំបានបរិយាយប្រាប់យើងអំពីលោកដានីយ៉ែលបានធ្វើអ្វីនោះទេ នៅក្នុងរូងសិង្ហ។ ពិត ប្រាកដណាស់ គាត់បានអធិស្ឋាន។ ព្រះបានទទួលយកជំនឿរបស់លោកដានីយ៉ល។ ព្រះបានចាត់ ទេវតារបស់ទ្រង់អោយចុះមកការពារលោកដានីយ៉ែល។ គ្មានការឈឺចាប់ណាកើតមានចំពោះលោក ដានីយ៉ែលនៅពេលព្រឹកនោះទេ។ លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីត្រឡប់ទៅបំពេញកិច្ចការរបស់ លោកវិញ។ អ្នកស្រីអែល្លិន ជីវ៉ៃត៍មានប្រសាសន៍ថា «ព្រះអម្ចាស់ពុំបានបពា្ឈប់ខ្មាំងសត្រូវរបស់លោក ដានីយ៉ែលនោះទេ។ ពួកគេបានបោះលោកចុះទៅក្នុងរូងសិង្ហ។ ព្រះទ្រង់បានអនុញ្ញាតអោយទេវតាអាក្រក់ និងមនុស្សអាក្រក់ធ្វើកិច្ចការរបស់ពួកគេ។ ព្រះទ្រង់ចង់អោយគំរោងការអាក្រក់របស់ពួកគេកើតឡើង ដើម្បីអោយទ្រង់អាចជួយសង្គ្រោះលោកដានីយ៉ែលបាននៅក្នុងផ្លូវដ៏មានអំណាចមួយផ្សេងវិញ។ ហើយអោយ មនុស្សទាំងអស់បានឃើញខ្មាំងសត្រូវនៃទ្រង់បានទទួលនូវការបរាជ័យដ៏អាម៉ាស់ប្រឆាំងនឹងទ្រង់វិញ»។ ដកស្រង់ពីសៀវភៅរបស់អ្នកស្រីអែល្លិន ជីវ៉ៃត៍ Prophets and Kings, pages 543, 544, adapted។
រឿងរបស់លោកដានីយ៉ែលត្រូវបានបញ្ចប់ដោយរីករាយ។ ចុះចំណែករឿងដទៃទៀតដែល ត្រូវបានបញ្ចប់ដោយភាពសោកសៅវិញនោះ (ខគម្ពីរម៉ាកុស ៦:១៤-២៩)? តើយើងគួរយល់ពីរឿង ទាំងនេះយ៉ាងដូចម្តេច?
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០
ស្តេចថ្វាយការគោរពដល់ព្រះ (ដានីយ៉ែល ៦:២៤-២៨)
ស្តេចបានសរសើរតម្កើងដល់ព្រះ នៅក្នុងខគម្ពីរដានីយ៉ែល ៦:២៤-២៨។ តើស្តេចបានមាន បន្ទូលយ៉ាងដូចម្តេច?
ស្តេចដារីយុសបានសរសើរតម្កើងដល់ព្រះ។ ការសរសើរតម្កើងរបស់ទ្រង់ជាផ្នែកដ៏សំខាន់មួយ នៅក្នុងសាច់រឿង។ ស្តេចដារីយុសបានបង្ហាញប្រាប់យើងថា ទ្រង់បានដឹងថាព្រះគឺជាអ្នកគ្រប់គ្រង។ យើង ក៏បានឃើញថា ស្តេចនេប៊ូក្នេសាក៏បានសរសើរតម្កើងព្រះផងដែរ (ខគម្ពីរដានីយ៉ែល ៣:២៨, ២៩ និង ដានីយ៉ែល ៤:១-៣, ៣៤-៣៧)។ សេ្តចដារីយុសបានសរសើរដល់ព្រះដូចជា ស្តេចនេបូ៊ក្នេសាដែរ។ ប៉ុន្តែ ស្តេចក៏បានបង្កើតច្បាប់ថ្មីផងដែរ។ ទ្រង់បានបញ្ជាអោយមនុស្សទាំងអស់ «បានញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះនៃដានីយ៉ែល» (ដានីយ៉ែល ៦:២៦)។
មែនហើយ ព្រះបានធ្វើការអស្ចារ្យដើម្បីសង្គ្រោះជីវិតដានីយ៉ែល។ ព្រះទ្រង់ក៏បានប្រគល់រង្វាន់ សំរាប់ជំនឿរបស់លោកដានីយ៉ែលផងដែរ។ មនុស្សអាក្រក់ត្រូវបានបំផ្លាញ។ មនុស្សទាំងអស់បានឃើញ ថាព្រះទ្រង់មានអំណាចខ្លាំងក្លា។ ទ្រង់គ្រប់គ្រងរបស់ទាំងអស់។ រឿងនេះបានបង្ហាញយើងនូវឧទាហរណ៍ មួយនៃព្រឹត្តិការណ៍ដែលនឹងកើតឡើងនៅលើពិភពលោកនាគ្រាចុងក្រោយ។ ព្រះទ្រង់នឹងសង្គ្រោះរាស្ត្រ របស់ទ្រង់។ ព្រះទ្រង់នឹងដាក់ទោសលើមនុស្សអាក្រក់។ អំណាច និងកិត្តិយស នៃទ្រង់នឹងត្រូវសំដែងមកកាន់មនុស្សគ្រប់គ្នានៅលើផែនដី និងនៅស្ថានសួគ៌។
សូមអានខគម្ពីរ ដានីយ៉ែល ៦:២៤។ តើបញ្ហាអ្វីដែលអ្នកបានឃើញនៅក្នុងខនេះ? ហេតុអ្វី បានវាជាបញ្ហា?
បញ្ហានោះគឺជាប្រពន្ធហើយនិងកូន។ តាមដែលយើងដឹងគឺថាពួកគេជាជនគ្មានកំហុស។ ប៉ុន្តែ ពួកគេក៏ត្រូវបានបោះចុះទៅក្នុងរូងសិង្ហជាមួយមេដឹកនាំដែលច្រណែនដែរ។ តើយើងពន្យល់យ៉ាងដូចម្តច នៅត្រង់នេះ? ទី១ យើងត្រូវដឹងថា ច្បាប់នៃសាសន៍ពើស៊ីចែងថាស្តេចអាចដាក់ទោសដល់អ្នកដែលធ្វើខុស បាន។ នោះរាប់បញ្ចូលទាំងគ្រួសាររបស់ពួកគេផងដែរ។ នៅក្នុងជំនាន់នៃគម្ពីរសញ្ញាចាស់ ប្រសិនបើ សមាជិកម្នាក់បានធ្វើខុស សមាជិកគ្រួសារទាំងអស់ត្រូវទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋកម្ម។ តើវាធ្វើអោយគំនិតនេះត្រឹមត្រូវដែរទេ? ទេ។ វាអាចជួយអោយយើងយល់ពីអ្វីមួយចំនួន ដែលស្ថិតនៅក្រោមច្បាប់ របស់សាសន៍ពើស៊ី។ ទី២ យើងត្រូវចងចាំថាគម្ពីរគឺស្មោះត្រង់។ គម្ពីរតែងតែប្រាប់យើងជាញឹកញាប់អំពីអ្វីដែលពុំអាចទទួលយកបាន។ គម្ពីរបានប្រាប់យើងថាវាជាការខុសឆ្គងដែលត្រូវសម្លាប់កូនដោយព្រោះ តែបាបនៃឪពុកម្តាយ (ចោទិយកថា ២៤:១៦)។
ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០
សិក្សាបន្ថែម
បទគម្ពីរហេព្រើរ ១១ ដែលបានហៅថា «សាលកិត្តិនាមនៃជំនឿ»។ ហើយសំរាប់ ហេតុផលល្អ។ បទគម្ពីរនេះបានបង្ហាញប្រាប់យើងអំពីជំនឿ និងកិច្ចការដ៏អស្ចារ្យនៃរាស្ត្ររបស់ព្រះ។ គម្ពីរហេព្រើរបានប្រាប់យើងអំពីអ្នកបំរើនៃព្រះមួយចំនួន «បានបិទមាត់សិង្ហ» (ហេព្រើរ ១១:៣៣)។ ជាការពិតណាស់ ខគម្ពីរនេះបានបង្ហាញប្រាប់យើងអំពីលោកដានីយ៉ែល។ រឿងរបស់លោកដានីយ៉ែល អស្ចារ្យណាស់។ ក្នុងពេលជាមួយគ្នា យើងក៏ត្រូវចងចាំថាមិនមែនអ្នកបំរើនៃសេចក្តីជំនឿទាំងអស់បានគេចរួចពីសេចក្តីស្លាប់ដូចជាលោកដានីយ៉ែលនោះទេ។ បទគម្ពីរហេព្រើរ ១១ ក៏បានបង្ហាញ ប្រាប់យើងផង ដែរថាមនុស្សជាច្រើនបានរងទុក្ខ និងស្លាប់ដោយព្រោះសេចក្តីជំនឿរបស់ពួកគេ។ ព្រះទ្រង់ បានសុំអោយ អ្នកបំរើនៃទ្រង់មួយចំនួនធ្វើទីបន្ទាល់សំរាប់ទ្រង់ដោយការលះបង់ជីវិតសំរាប់ជំនឿរបស់ពួកគេ។ រឿង របស់លោកដានីយ៉ែលពុំបានបង្រៀនយើងថាព្រះទ្រង់តែងតែធ្វើការអស្ចារ្យ ដើម្បីជួយគ្រប់គ្នាដែលមាន បញ្ហានោះទេ។ ដូចដែលយើងបាននិយាយហើយថាបុរសនិងស្ត្រីជាច្រើនបានស្លាប់ដោយព្រោះសេចក្តី ជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវ។ ប៉ុន្តែ រឿងរបស់លោកដានីយ៉ែលបានបង្រៀនយើងនូវច្បាប់ដ៏សំខាន់មួយ៖ ព្រះទ្រង់គ្រប់គ្រងលើរឿងទាំងអស់ដែលបានកើតឡើង។ ទ្រង់នឹងសង្គ្រោះកូនរបស់ទ្រង់ទាំងអស់គ្នាពីអំពើបាប និងពីសេចក្តីស្លាប់នៅពេលដែលទ្រង់យាងមកជាលើកទី២។ ពួកយើងនឹងរៀន បន្ថែមអំពីគំនិតនេះនៅក្នុងជំពូកបន្តបន្ទាប់នៃបទគម្ពីរដានីយ៉ែលថែមទៀត។
សំនួរពិភាក្សា៖
- លោកជៀន ប៉ុល សារធឺរជាអតីតអ្នកវិភាគបារាំងម្នាក់។ គាត់បាននិយាយថាមនុស្សបានព្យាយាម យ៉ាងខ្លាំងដើម្បីអោយបានដូចជាព្រះ។ តើគំនិតនៃលោកសារធឺរជួយអោយយើងយល់អំពីមូលហេតុ ដែលស្តេចដារីយុសបានធ្លាក់ទៅក្នុងអន្ទាក់នៃពួកមេដឹកនាំដែលច្រណែនបានរៀបចំសំរាប់ទ្រង់យ៉ាង ដូចម្តេច? ហេតុអ្វីបានជាយើងត្រូវប្រុងប្រយ័ត្នកុំអោយធ្លាក់ទៅក្នុងអន្ទាក់ដូចគ្នានេះ? ហេតុអ្វីបានវាជា គ្រោះថ្នាក់? តើមានវិធីផ្សេងទៀតទេ ដែលយើងជាមនុស្សអាចព្យាយាមអនុវត្តអោយបានដូចជាព្រះ?
- តើលោកអ្នកបានបង្ហាញអ្វីខ្លះ អំពីភាពស្មោះត្រង់របស់លោកអ្នកចំពោះព្រះ និងច្បាប់របស់ទ្រង់ទៅ កាន់មនុស្ស? ប្រហែលជាមានមនុស្សដែលស្គាល់លោកអ្នកបានសួរសំណួរនេះមកកាន់លោកអ្នកថា៖ «តើលោកអ្នកនឹងនៅតែស្មោះត្រង់ចំពោះព្រះដែរឬទេ ប្រសិនបើជំនឿរបស់លោកអ្នកបានធ្វើអោយលោក អ្នកបាត់បង់ការងារ ឬសូម្បីតែជីវិតរបស់លោកអ្នកក៏ថាបាននោះ?» តើលោកអ្នកនឹងឆ្លើយទៅកាន់សំណួរ នេះយ៉ាងដូចម្តេច?
- តើលោកអ្នកមើលឃើញអ្វីខ្លះ នៅក្នុងលោកដានីយ៉ែលដែលបានធ្វើអោយលោកក្លាយជាអ្នកបំរើដ៏ ស្មោះត្រង់នៃព្រះ? ហេតុអ្វីបានជាព្រះអាចប្រើលោកតាមរបៀបដ៏ធំដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី? ដោយមានជំនួយមកពីព្រះ តើលោកអ្នកអាចធ្វើបានដូចជាលោកដានីយ៉ែលយ៉ាងដូចម្តេច?
- ចុះប្រសិនបើលោកដានីយ៉ែលបានជ្រើសរើសកែប្រែរបៀបដែលលោកតែងតែអធិស្ឋានវិញនោះ? តើលោកអ្នកអាចគិតបានពីមូលហេតុណាមួយដែលលោកដានីយ៉ែលគួរតែធ្វើដូច្នេះដែរឬទេ? ប្រសិនបើមាន ហេតុអ្វី?