មេរៀនទី៩៖ ២២-២៨ កុម្ភៈ ២០២០

មិនស្អាតទៅជាស្អាត

Jeans
ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ដានីយែ៉ល​ ៨, ហេព្រើរ ៩:២៣-២៨។ (សូមអានបទ គម្ពីរដានីយ៉ែល ២ និង ដានីយ៉ែល ៧​ ផងដែរ)។

ខចងចាំ៖ «អ្នក​នោះ​ក៏​ប្រាប់​មក​ខ្ញុំ​ថា គឺ​ដរាប​ដល់​បាន​កន្លង​២៣០០​ព្រឹក​និង​ល្ងាច​ទៅ នោះ​ទើប​ទី​បរិសុទ្ធ ​នឹង​បាន​ស្អាត​ឡើង​វិញ» (ដានីយ៉ែល ៨:១៤)។

នៅក្នុងឆ្នាំ ៥៤៨/៥៤៧ មុនគ្រិស្តសករាជ ព្រះបានប្រទានសុបិនមួយទៀតដល់លោកដានីយ៉ែល។ យើងអាចអានបានអំពីសុបិននោះនៅក្នុងបទគម្ពីរដានីយ៉ែល ៨។ សុបិននេះជាទីសំគាល់បន្ថែមអំពីកិច្ចការ របស់ព្រះជាចៅក្រមនៅក្នុងបទគម្ពីរដានីយ៉ែល ៧។ យើងនឹងចងចាំថា សុបិននៅក្នុងបទគម្ពីរដានីយ៉ែល ២ និងដានីយ៉ែល ៧​ បានចាប់ផ្តើមដោយបាប៊ីឡូន។ ប៉ុន្តែ សុបិននៅក្នុងបទគម្ពីរដានីយ៉ែល ៨ បានដក បាប៊ីឡូនចេញ ហើយចាប់ផ្តើមជាមួយនឹងមេឌី-ពើស៊ីវិញ។ នៅក្នុងឆ្នាំនេះ (៥៤៨/៥៤៧ មុនគ្រិស្តសករាជ) បាប៊ីឡូនបានបាត់បង់អំណាចរួចទៅហើយ។ សាសន៍ពើស៊ីរៀបនឹងជំនួសបាប៊ីឡូនដោយសាសន៍នេះបាន ក្លាយជាអាណាចក្រដ៏មានអំណាចបំផុតនៅលើផែនដី។ យើងនឹងបានឃើញសុបិននៅក្នុងបទគម្ពីរដានីយ៉ែល ៨ បង្ហាញនូវទីសំគាល់ដូចជាបានចែងនៅក្នុងបទគម្ពីរដានីយ៉ែល ៧ ផងដែរ។ ប្រាកដណាស់ រូបស័ព្ទទាំង ឡាយបានប្រែប្រួលនៅក្នុងបទគម្ពីរដានីយ៉ែល ៨។ នោះគឺដោយសារតែបទគម្ពីរដានីយ៉ែល ៨ បានបង្ហាញ ប្រាប់យើងថា ព្រះទ្រង់នឹងសំអាតរោងឧបោសថនៅស្ថានសួគ៌ចេញពីអំពើបាប។ ដូចនេះ បទគម្ពីរដានីយ៉ែល ៨ បានពិពណ៌នាអំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងរោងឧបោសថនៃព្រះនៅឯស្ថានសួគ៌នាគ្រា ចុងក្រោយ។ ប៉ុន្តែ បទគម្ពីរដានីយ៉ែល ៧ បានបង្ហាញប្រាប់យើងអំពីទីវិនិច្ឆ័យនៃស្ថានសួគ៌។ បទគម្ពីរនោះ ក៏បានបង្ហាញប្រាប់យើងអំពីការទទួលរាជ្យនៃកូនមនុស្សផងដែរ។ បទគម្ពីរដានីយ៉ែល ៨ បានបង្ហាញប្រាប់ ថា ព្រះទ្រង់នឹងធ្វើអោយរោងឧបោសថនៅស្ថានសួគ៌បានស្អាត។ ដូច្នេះ យើងឃើញថាកិច្ចការរបស់ព្រះក្នុងការសំអាតរោងឧបោសថនៃស្ថានសួគ៌នៅក្នុងបទគម្ពីរដានីយ៉ែល ៨ មានទំនាក់ទំនងទៅនឹងកិច្ចការ របស់ព្រះជាចៅក្រម នៅក្នុងបទគម្ពីរដានីយ៉ែល ៧។

ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០

ចៀមឈ្មោល និងពពែ

សូមអានអំពីសុបិននិមិត្តនៅក្នុងបទគម្ពីរដានីយ៉ែល ៨។ តើសុបិននិមិត្តនេះជាអ្វី? តើវាបាន បង្ហាញប្រាប់យើងអំពីអ្វីដែលដូចគ្នាជាច្រើនដែលយើងបានមើលនៅក្នុងបទគម្ពីរដានីយ៉ែល ២ និងបទ គម្ពីរដានីយ៉ែល ៧ យ៉ាងដូចម្តេចខ្លះ?

ដូចដែលយើងបានឃើញ បទគម្ពីរដានីយ៉ែល ២ និងបទគម្ពីរដានីយ៉ែល ៧ បានបង្ហាញប្រាប់ យើងអំពីអាណាចក្រទាំងឡាយដែលនឹងគ្រប់គ្រងផែនដី។ បទគម្ពីរដានីយ៉ែល ៨ បានបង្ហាញប្រាប់យើង អំពី រឿងដែលដូចគ្នាផងដែរ។ ប៉ុន្តែ បទគម្ពីរដានីយ៉ែល ៨ បានប្រើរូបស័ព្ទថ្មីៗដែលបង្ហាញប្រាប់យើង អំពីសត្វមួយចំនួនដែល

បានប្រើនៅក្នុងរោងឧបោសថរបស់ព្រះនៅលើផែនដី។ ដូច្នេះហើយ យើងឃើញ មានចៀមឈ្មោល ១​ ក្បាល និង ពពែ ១ ក្បាល។​ សត្វទាំង ២ មានទំនាក់ទំនងជាមួយកិច្ចការនាគ្រា ចុងក្រោយរបស់ព្រះក្នុងការសំអាតរោងឧបោសថរបស់ទ្រង់នៅស្ថានសួគ៌។ នៅក្នុងគម្ពីរសញ្ញាចាស់ មេដឹកនាំដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែលបានប្រើចៀមឈ្មោល និងពពែនៅក្នុងការថ្វាយបង្គំព្រះរបស់ពួកគេ។ មេដឹកនាំដ៏បិរសុទ្ធបានថ្វាយចៀមឈ្មោល និងពពែទៅកាន់ព្រះទុកជាដង្វាយ។ តើនៅពេលណាមួយដែលយើងបានអានអំពីចៀមឈ្មោល និងពពែនៅក្នុងគំរោងនៃការថ្វាយបង្គំសំរាប់រោងឧបោសថ របស់ព្រះ? ក្នុងអំឡុងពេលដែលព្រះសំអាតរោងឧបោសថរបស់ទ្រង់​ចេញពីអំពើបាប។ ម្ល៉ោះហើយ បានជាសត្វទាំង ២ បានជួយយើងអោយគិតអំពីការសុគតរបស់ព្រះក្នុងការដកអំពើបាបចេញពីរោង ឧបោសថនៅស្ថានសួគ៌នាគ្រាចុងក្រោយ។

នៅក្នុងសុបិន លោកដានីយ៉ែលបានឃើញចៀមឈ្មោល ១ ក្បាលដែលមានស្នែង ២។ «ខ្ញុំ​ក៏​ឃើញ​ចៀម​ឈ្មោល​នោះ​កំពុង​តែ​ទន្ទ្រាន​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង» (ដានីយ៉ែល ៨:៤)។ ទិសទាំង ៣ បង្ហាញថាចៀមឈ្មោលបានរីកចំរើនខ្លាំងពូកែ៖ «តែ​គ្មាន​សត្វ​ណា​មួយ​អាច​តទល់ ​នឹង​វា​បាន​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំដោះ​អ្នក​រង​គ្រោះ​ឲ្យ​រួច​ពី​អំណាច​របស់​វា​បាន​ដែរ។ វា​ធ្វើ​អ្វីៗ​បាន ​ស្រេច​តែ​នឹង​ចិត្ត ហើយ​អំណាច​របស់​វា​កាន់​តែ​ចម្រើន​ធំ​ឡើង​ជានិច្ច» (ដានីយ៉ែល ៨:៤, គខប)។ ទេវតានៅក្នុងសុបិនរបស់លោកដានីយ៉ែលបានពន្យល់ ប្រាប់ចៀមឈ្មោលគឺជារូបស័ព្ទតំណាងអោយនគរ មេឌី-ពើស៊ី។ ទិសទាំង ៣ បង្ហាញប្រាប់យើងអំពីនគរទាំង ៣ ដែលមេឌី-ពើស៊ីបានច្បាំងឈ្នះនៅក្នុងសង្គ្រាម។

បន្ទាប់មក លោកដានីយ៉ែលបានឃើញពពែ ១​ ក្បាលដែលមានស្នែង ១ ធំ។ ពពែនេះតំណាង អោយនគរក្រេក។ ស្នែងធំបង្ហាញប្រាប់យើងអំពីស្តេចអាឡិចសាន់ដឺរ។ «ហើយ​ពពែ​ឈ្មោល​រោម​ស្រមូវ​ នោះ គឺ​ជា​ស្តេច​សាសន៍​ក្រេក​វិញ ចំណែក​ស្នែង​១​ធំ​ដែល​នៅ​កណ្តាល​ភ្នែក​ទាំង​២​នោះ គឺ​ជា​ស្តេច​ដើម​ដំបូង» (ដានីយ៉ែល ៨:២១)។ តើលោកអ្នកបានឃើញថាពពែបានរត់យ៉ាងរហ័ស «ហោះ​ចេញ​លើ​ផែនដី​ ទាំង​ដុំ​មូល ឥត​ពាល់​ប៉ះ​នឹង​ដី​ឡើយ» (ដានីយ៉ែល ៨:៥) ដែរ ឬទេ? នោះបង្ហាញថានគរនៃស្តេច អាឡិចសាន់ដឺរបានលូតលាស់យ៉ាងឆាប់រហ័ស។ នោះគឺជាមូលហេតុ ដែលបទគម្ពីរដានីយ៉ែល ៧ បាន បង្ហាញប្រាប់យើងថាពលទ័ពរបស់ស្តេចអាឡិចសាន់ដឺរ ប្រៀបដូចជាខ្លារខិនដែលមានស្លាប។ បទគម្ពីរ ដានីយ៉ែល ៨ បានបង្ហាញប្រាប់យើងអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងបន្ទាប់ពីពពែ (នគរក្រេក)៖ «ពពែ​ឈ្មោល​នោះ​ក៏​ដំកើង​ខ្លួន​យ៉ាង​ក្រៃលែង កាល​បាន​មាន​កំឡាំង​ហើយ នោះ​ស្នែង​ធំ​ត្រូវ​បាក់​ទៅ» (ដានីយ៉ែល ៨:៨)។ បន្ទាប់មក ស្នែងទាំង ៤ បានដុះចេញពីក្បាលនៃពពែនោះ។ តើនោះបង្ហាញអំពី អ្វី? វាបង្ហាញប្រាប់យើង ថាស្តេចអាឡិចសាន់ដឺរ (ស្នែងធំ) បានសុគតទៅហើយ។ ទ្រង់បានសុគតនៅ ក្នុងបាប៊ីឡូន នៅខែមិថុនា ឆ្នាំ ៣២៣ មុនគ្រិស្តសករាជ។ នៅពេលដែលទ្រង់មានព្រះជន្មត្រឹមតែ ៣៣ ឆ្នាំប៉ុណ្ណោះ។ បន្ទាប់មក នគររបស់ទ្រង់ត្រូវបានបែងចែកជា ៤។ មេទ័ពទាំង ៤ របស់ស្តេច (ស្នែងទាំង ៤) បានគ្រងរាជ្យ។

ថ្ងៃច័ន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០

ការកើនឡើងដល់អំណាចនៃស្នែងតូច

សូមអានខគម្ពីរដានីយ៉ែល ៨:៨-១២ អោយបានម៉ត់ចត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ តើស្នែងតូចបានធ្វើចលនាយ៉ាងដូច ម្តេច? ហេតុអ្វីបានជាទីសំគាល់នេះមានសារៈសំខាន់ម្លេ៉ះ?

កាលពីម្សិលមិញ យើងបានឃើញស្នែង ៤ ដែលធ្វើចលនាពីទិសទាំង ៤។ គម្ពីរបានចែងថា ស្នែងតូចបានដុះចេញពីស្នែង ១​ នៃស្នែងទាំងនោះ។ តើមួយណា? តើមួយនៅក្នុងចំណោមទិសទាំង ៤ ឬ? ឬមួយ ចេញពីស្នែងទាំង​ ៤? (យើងបានឃើញថា ស្នែងទាំង ៤ តំណាងអោយ មេទ័ព ទាំង ៤ នៃស្តេចអាឡិចសាន់ដឺរ។ ភាសាហេព្រើរបានបង្ហាញប្រាប់យើងថា ស្នែងតូចកើតចេញពីទិសមួយនៃ ទិសទាំង ៤។ ទិសទាំង ៤ នេះ មានឈ្មោះថាខ្យល់ទាំង ៤ នៅលើអាកាស។ ស្នែងតូចបានលូតលាស់ ឡើង បន្ទាប់ពីនគរក្រេក។ ដូច្នេះ យើងអាចដឹងបានយ៉ាងងាយស្រួលថា ស្នែងតូចគឺជារ៉ូម។ ទី១ ស្នែងតូច បង្ហាញប្រាប់យើងអំពីនគររ៉ូម។ បន្ទាប់មក ស្នែងតូចបានបង្ហាញប្រាប់យើងអំពីព្រះវិហាររ៉ូមុាំងកាតូលិក។ «ដូច្នេះ ស្នែងតូចបង្ហាញប្រាប់យើងអំពីរ៉ូម។ ដំបូងឡើយ លោកដានីយ៉ែលមើលឃើញស្នែងនោះថាជានគររ៉ូម។ វាបានប្រឆាំងជាមួយសាសន៍យូដា និងគ្រីស្ទបរិស័ទទាំងឡាយនៅក្នុងសម័យគម្ពីរសញ្ញាថ្មី។ ក្រោយមក លោកដានីយ៉ែលបានមើលឃើញថាស្នែងតូចនោះគឺជាព្រះវិហាររ៉ូមុាំងកាតូលិក។ លោក ដានីយ៉ែលបានឃើញថាអំណាចនៃស្នែងនោះបន្តធ្វើចលនារហូតដល់អនាគតកាល គឺដល់សម័យរបស់ យើង។» (ដកស្រង់ពីសៀវភៅរបស់អ្នកស្រីអែល្លិនជីវ៉ៃត៍ The Seventh-day Adventist Bible Commentary, Volume 4, page 841, adapted។

ព្រះគម្ពីរបង្ហាញប្រាប់យើងថាស្នែងតូចបានធ្វើចលនាជាលើកទី ១ ឆ្លងកាត់ផែនដី។ វា «ក៏​ធំ​ឡើង​យ៉ាង​ក្រៃលែង មាន​អំណាច​ទៅ​ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ខាង​ស្រុក​ដ៏​ឧត្តម​ដែរ» (ដានីយ៉ែល ៨:៩)។ ទិសទាំង ៣ នេះបង្ហាញប្រាប់អំពីតំបន់ទាំង ៣ នៅលើផែនដីដែលរ៉ូមបានត្រួតត្រា។

បន្ទាប់មក​ ស្នែងតូចបានធ្វើចលនាទៅកាន់ស្ថានសួគ៌។ បែបនេះ ស្នែងតូចមានឥរិយាបថដូច ជាស្នែងតូចនៅក្នុងបទគម្ពីរដានីយ៉ែល ៧។ ស្នែងទាំង ២ (១) បានដុះចេញតូចនៅពេលចាប់ផ្តើម (ដានីយ៉ែល ៧:៨, ដានីយ៉ែល ៨:៩)។ (២) ស្នែងទាំង ២ បានរីកធំឡើងយ៉ាងក្រៃលែងនៅចំណេរក្រោយ មក (ដានីយ៉ែល ៧:២០, ដានីយ៉ែល ៨:៩)។ (៣) ស្នែងទាំង ២ បានធ្វើទុក្ខដល់មនុស្ស (ដានីយ៉ែល ៧:២១, ២៥, ដានីយ៉ែល ៨:១០, ២៤)។ (៤) ស្នែងទាំង ២ អួតអាង ព្រមទាំងពុំស្តាប់បង្គាប់ព្រះ (ដានីយ៉ែល ៧:៨, ២០, ២៥, ដានីយ៉ែល ៨:១០, ១១, ២៥)។ (៥) ស្នែងទាំង ២ បានធ្វើទុក្ខដល់ រាស្ត្រដ៏ពិសេសនៃព្រះ (ដានីយ៉ែល ៧:២៥, ដានីយ៉ែល ៨:១៣, ២៤)។ (៦) ស្នែងទាំង ២ បានធ្វើ កិច្ចការអស់មួយ រយៈពេល (ដានីយ៉ែល ៧:២៥, ដានីយ៉ែល ៨:១៣, ១៤)។ (៧) ស្នែងទាំង ២ បានបន្ត រហូតដល់គ្រាចុងក្រោយ (ដានីយ៉ែល ៧:២៥, ២៦, ដានីយ៉ែល ៨:១៧,១៩)។ (៨) ស្នែងទាំង ២ នឹង ត្រូវបំផ្លាញ ដោយសារព្រះ (ដានីយ៉ែល ៧:១១, ២៦, ដានីយ៉ែល ៨:២៥)។ ដូចដែលយើងបានមើល ឃើញហើយថា ស្នែងតូចនៅក្នុងបទគម្ពីរដានីយ៉ែល ៧ បង្ហាញប្រាប់យើងអំពីព្រះវិហាររ៉ូមុាំងកាតូលិក។ ស្នែងតូចនៅក្នុងបទគម្ពីរដានីយ៉ែល ៨ ក៏បានបង្ហាញភាពដូចគ្នានេះដល់យើងផងដែរ។ ដូចនេះ នៅក្នុង បទគម្ពីរដានីយ៉ែល ២, ដានីយ៉ែល ៧ និង​ ដានីយ៉ែល ៨ អំណាចចុងក្រោយ នៅលើផែនដីគឺជារ៉ូមដែល ដើមឡើយគឺជាអាណាចក្ររ៉ូម។ ក្រោយមក គឺជាព្រះវិហាររ៉ូមុាំងកាតូលិក។ ​

ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០

ការវាយប្រហារទៅលើរោងឧបោសថនៃព្រះនៅស្ថានសួគ៌

សូមអានព្រះគម្ពីរដានីយ៉ែល ៨:១០-១២ ស្តីអំពីសកម្មភាពនៃស្នែងតូច។ តើស្នែងតូចបានធ្វើអ្វីខ្លះនៅក្នុងខទាំងនេះ?

ពាក្យថា «ពួកបរិវារនៃស្ថានសួគ៌» (ដានីយ៉ែល ៨:១០) និង​ពាក្យថា «ផ្កាយនៅលើមេឃ» (ដានីយ៉ែល ៨:១០) ជារូបស័ព្ទនៃគម្ពីរសញ្ញាចាស់។ ពាក្យទាំងនេះ តំណាងអោយរាស្ត្ររបស់ព្រះ។សាសន៍អ៊ីស្រាអែលត្រូវបានហៅថាជា «ពួកកកកុញ​របស់​ព្រះយេហូវ៉ា» (និក្ខមនំ ១២:៤១)។ លោក ដានីយ៉ែលក៏បានថ្លែងដែរថា រាស្ត្រដ៏ស្មោះត្រង់របស់ព្រះប្រៀបបានដូចជាផ្កាយរះ (ដានីយ៉ែល ១២:៣)។ ម្ល៉ោះហើយ យើងអាចមើលឃើញថាខគម្ពីរដានីយ៉ែល ៨:១០ ពុំបានចែងអំពីចម្បាំងនៃស្នែងតូចប្រឆាំង នឹងទេវតានៅលើស្ថានសួគ៌នោះទេ។ ចម្បាំងនៃស្នែងតូចគឺប្រឆាំងនឹងរាស្ត្រនៃព្រះ។ «យើង​ជាសាសន៍​នៃស្ថានសួគ៌» (៣:២០)។ ជាក់ស្តែង​ ស្តេចរ៉ូមមួយចំនួនបានសម្លាប់គ្រីស្ទបរិស័ទ រាប់រយនាក់។ ប៉ុន្តែ នោះពុំមែនជាអ្វីដែលខគម្ពីរដានីយ៉ែល ៨:១០ បានពិពណ៌នានោះទេ។ ខគម្ពីរដានីយ៉ែល ៨:១០ បង្ហាញ ប្រាប់យើងអំពីចម្បាំងនៃព្រះវិហាររ៉ូមុាំងកាតូលិកប្រឆាំងនឹងរាស្ត្រនៃព្រះទាំងអស់ក្នុងប្រវត្តិសាស្ត្រ។

ដូចគ្នាផងដែរ ខគម្ពីរដានីយ៉ែល ៨:១១ បានចែងអំពី «ព្រះអម្ចាស់»។ លោកដានីយ៉ែលក៏ បានប្រាប់យើងផងដែរ អំពីឈ្មោះនៃព្រះអម្ចាស់នេះ «អ្នក​ដែល​ជា​កំពូល​បណ្តាច់» (ដានីយ៉ែល ៩:២៥), «មីកែល ជា​មហាទេវតា​» (ដានីយ៉ែល ១០:២១, សូមអានដានីយ៉ែល ១២:១ ផងដែរ)។ តើមីកែលនេះ គឹជានរណា? មានតែព្រះយេស៊ូវប៉ុណ្ណោះដែលស័ក្តិសមនឹងងារនេះ។ ទ្រង់គឺជាព្រះអម្ចាស់នៃ «ផ្កាយនៅ លើមេឃ» (ដានីយ៉ែល ៨:១០)។ ដូចដែលយើងបានឃើញរួចមកហើយថា ផ្កាយទាំងនេះគឺជារូបស័ព្ទ តំណាងអោយរាស្ត្រនៃព្រះ។ មីកែលក៏ជាមេដឹកនាំដ៏បរិសុទ្ធនៅស្ថានសួគ៌ផងដែរ។ បទគម្ពីរដានីយ៉ែល ៨ បង្ហាញប្រាប់យើងថាស្នែងតូច ឬព្រះវិហាររ៉ូមុាំងកាតូលិកបានព្យាយាមជំនួសកិច្ចការរបស់ព្រះយេស៊ូវនៅលើស្ថានសួគ៌។

នៅក្នុងខគម្ពីរដានីយ៉ែល ៨:១១ ចែងថាស្នែងតូចបានបពា្ឈប់ការបូជាជាប្រចាំ ឬដង្វាយដុត ដែលត្រូវថ្វាយដល់ព្រះ។ នៅក្នុងគម្ពីរសញ្ញាចាស់ ដង្វាយទាំងនេះជារូបស័ព្ទ។ ដង្វាយទាំងនេះបានបង្ហាញ អំពីព្រះយេស៊ូវ ដែលបានសង្គ្រោះមនុស្សមានបាប។ ទ្រង់បានអត់ឱនទោសបាប។ ទ្រង់នឹងសំអាតបាប ចេញពីដំណាក់ទ្រង់ផងដែរ។ ដូច្នេះ លោកដានីយ៉ែលបានបង្ហាញប្រាប់ថាព្រះវិហាររ៉ូមុាំងកាតូលិកបាន ព្យាយាមជំនួសកិច្ចការរបស់ព្រះយេស៊ូវនៅលើស្ថានសួគ៌ ដោយកិច្ចការនោះត្រូវបានបំពេញដោយមេដឹកនាំបរិសុទ្ធនៅលើផែនដីវិញ។ តាមវិធីនេះ ស្នែងតូចបានដកកិច្ចការរបស់ព្រះយេស៊ូវនៅស្ថានសួគ៌ ហើយបោះកិច្ចការរបស់ទ្រង់សំរាប់យើងនៅឯរោងឧបាសថនៅស្ថានសួគ៌ចោលចេញ។ សេចក្តីពិត​បានបោះ ចោលទៅលើដី។ ស្នែងតូចបានធ្វើកិច្ចការទាំងអស់នេះ ហើយវាបានទទួលជោគជ័យ។ «ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថាទ្រង់ គឺជាសេចក្តីពិត» (យ៉ូហាន ១៤:៦)។ «ឯ​សេចក្តី​ពិត គឺ​ជា​ព្រះបន្ទូល​របស់​ទ្រង់» (យ៉ូហាន ១៧:១៧)។ ព្រះវិហាររ៉ូមុាំងកាតូលិកពុំបានអនុញ្ញាតអោយសរសេរព្រះគម្ពីរជាភាសានៃមនុស្ស នាសម័យយុគកណ្តាល (៤៧៦-១៤៩២ នៃគ្រិស្តសករាជ)នោះទេ។ មានតែព្រះវិហារទេដែលអនុញ្ញាត អោយនិយាយអ្វីៗដែលព្រះគម្ពីរចង់បង្រៀន។ ព្រះវិហារក៏បានបង្កើតការបង្រៀនទាំងឡាយរបស់ពួកគេសំខាន់ជាងព្រះគម្ពីរផងដែរ។

ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០

ព្រះបានសំអាតរោងឧបោសថនៃស្ថានសួគ៌

សូមអានខគម្ពីរដានីយ៉ែល ៨:១៤។ តើមានរឿងអ្វីកើតឡើងនៅក្នុងខនេះ?

ស្នែងតូចបានបង្កសង្គ្រាមជាមួយរាស្ត្ររបស់ព្រះ។ បន្ទាប់មក ទេវតាមួយអង្គបានប្រកាសថារោងឧបោសថនឹងត្រូវបានសំអាត។ តើយើងយល់អំពីសារនេះថាយ៉ាងដូចម្តេច? ដំបូង យើងត្រូវតែចងចាំថាការសំអាតរោងឧបោសថក្នុងខគម្ពីរដានីយ៉ែល ៨:១៤ បានកើតឡើងនៅក្នុងអំឡុងពេលនៃកិច្ចការ របស់ព្រះជាចៅក្រម ក្នុងខគម្ពីរដានីយ៉ែល ៧:៩-១៤។ តើកិច្ចការរបស់ព្រះជាចៅក្រមកើតឡើងនៅទីណា? នៅលើស្ថានសួគ៌។ ដូច្នេះ រោងឧបោសថត្រូវតែនៅលើស្ថានសួគ៌ផងដែរ។ ឥឡូវនេះ យើងអាចយល់ បានកាន់តែប្រសើរឡើងនូវអ្វីដែលបទគម្ពីរដានីយ៉ែល ៧ និងបទគម្ពីរដានីយ៉ែល ៨ បានពិពណ៌នា។ បទគម្ពីរដានីយ៉ែល ៧ បានបង្ហាញអំពីកិច្ចការរបស់ព្រះក្នុងការសង្គ្រោះមនុស្ស។ បទគម្ពីរដានីយ៉ែល ៨ បាន បង្ហាញយើងអំពីរបៀបនៃការងារដដែលនេះដោយរួមបញ្ចូលទាំងរោងឧបោសថ។

រោងឧបោសថរបស់ព្រះនៅលើផែនដីជាការចម្លងដូចគ្នានៃរោងឧបោសថនៅលើស្ថានសួគ៌។ រោងឧបោសថនៅលើផែនដីបានបង្ហាញអំពីគំរោងរបស់ព្រះក្នុងការសង្គ្រោះ ហើយដោះបញ្ហានៃបាបចោល ចេញ។ ជារៀងរាល់ថ្ងៃ មនុស្សមានបាបបាននាំយកដង្វាយរបស់ពួកគេទៅកាន់រោងឧបោសថ។ ពួកគេបាននិយាយថាពួកគេសូមលន់តួអំពើបាបរបស់ពួកគេ។ ពួកគេក៏ត្រូវបានលើកលែងទោស។ បន្ទាប់មក អំពើបាបទាំង នោះត្រូវបានយកចូលទៅក្នុងរោងឧបោសថ។ នោះបានធ្វើអោយរោងឧបោសថមិនស្អាត។ ដូច្នេះ កំពូលអ្នកដឹកនាំដ៏បរិសុទ្ធ ត្រូវតែធ្វើអោយរោងឧបោសថបានស្អាតសាជាថ្មីឡើងវិញ។ លោកបានធ្វើ កិច្ចការនោះក្នុង ១ ឆ្នាំ អោយបាន ១ ថ្ងៃ។ ថ្ងៃនោះត្រូវហៅថាជាថ្ងៃបុណ្យធួននឹងបាប ឬថ្ងៃនៃការសំអាត ចេញពីអំពើបាប។ (បទគម្ពីរលេវីវិន័យ ១៦)។

តើហេតុអ្វីបានជារោងឧបោសថនៅស្ថានសួគ៌គួរតែត្រូវសំអាត? នៅពេលដែលយើងលន់តួ ទោសកំហុសរបស់យើង បាបទាំងនោះនឹងទៅរោងឧបោសថនៃស្ថានសួគ៌។ ទន្ទឹមនឹងនេះ អ្នកដឹកនាំដ៏បរិសុទ្ធបានយកអំពើបាបរបស់សាសន៍អ៊ីស្រាអែលដែលបានអត់ទោសអោយចូលក្នុងរោងឧបោសថនៅលើផែនដី។ នៅថ្ងៃ បុណ្យធួននឹងបាប ឬថ្ងៃនៃការសំអាតអំពើបាប សត្វជាច្រើនត្រូវបានសម្លាប់។ សត្វទាំងនេះបានបង្ហាញអពីការសុគតនាពេលអនាគតរបស់ព្រះយេស៊ូវ។ ការសុគតរបស់ទ្រង់បានផ្តល់ អំណាចដល់មនុស្សមាន បាបអោយឈរនៅចំពោះមុខព្រះជាម្ចាស់នៅថ្ងៃបុណ្យធួននឹងបាប។

តាមបែបដូចគ្នា មានតែលោហិតរបស់ព្រះយេស៊ូវតែមួយប៉ុណ្ណោះ ដែលការពារយើងនៅពេល ដែលព្រះទ្រង់ជំនុំជំរះយើង។ ខគម្ពីរដានីយ៉ែល ៨:១៤ បង្ហាញប្រាប់យើងថាព្រះទ្រង់នឹងសំអាតអំពីបាប ចេញពីរោងឧបោសថនៃស្ថានសួគ៌ចេញ ប្រៀបដូចជាមេដឹកនាំដ៏បរិសុទ្ធសំអាតបាបចេញពីរោងឧបោសថ នៅលើផែនដីដែរ។ សារនៃខគម្ពីរដានីយ៉ែល ៨:១៤ ច្បាស់លាស់ណាស់។ ក្នុងនាមជាមនុស្សមានបាប យើងត្រូវការលោហិតរបស់ព្រះយេស៊ូវដើម្បីអត់ទោសបាបអោយយើង ហើយជួយយើងអោយឈរនៅមុខព្រះដែលជាចៅក្រម។

សូមអានខគម្ពីរហេព្រើរ ៩:២៣-២៨។ តើខទាំងនេះបង្ហាញយើងអំពីការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាង ដើម្បីជួយសង្គ្រោះយើងពីអំពើបាបដោយរបៀបណា?

ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០

២៣០០ ថ្ងៃ

សូមអានខគម្ពីរដានីយ៉ែល ៨:១៣។ តើសំណួរអ្វីដែលទេវតាមួយក្នុងចំណោមទេវតាទាំងឡាយបានសួរ នៅក្នុងខនេះ? តើសំណួរនៃទេវតាជួយអោយយើងយល់នូវចម្លើយនៅក្នុងខ បន្ទាប់ទៀតដោយរបៀបណា?

នៅពេលណាដែល ២៣០០ព្រឹកនិងល្ងាចកើតមានឡើង? ដំបូង ចូរយើងនឹកចាំពីទីសំគាល់ អំពីសុបិនរបស់លោកដានីយ៉ែល​មុននឹងយើងឆ្លើយសំណួរ។ លោកដានីយ៉ែលបានឃើញចៀមឈ្មោល និង ពពែ។ បន្ទាប់មក លោកដានីយ៉ែលបានឃើញស្នែងតូចធ្វើចម្បាំង។ ក្រោយមក លោកដានីយ៉ែលបានឮទេវតាមួយអង្គសួរសំណួរថា៖ «តើ​ដល់​កាល​ណា​ទើប​បាន​សំរេច​ការ​ជាក់​ស្តែង?» (ដានីយ៉ែល ៨: ១៣)។ យើងមិនត្រូវកំរិតពេលវេលាសំរាប់គ្រប់យ៉ាងថាបានកើតនៅក្នុងសម័យអំណាចនៃស្នែងតូច តែមួយមុខនោះទេ។ សុបិនរបស់លោកដានីយ៉ែល រូមបញ្ចូលគ្រប់យ៉ាងពីចៀមឈ្មោលទៅកាន់សកម្មភាព នៃស្នែងតូច។ ដូច្នេះ សំរាប់អ្វីគ្រប់យ៉ាងដែលកើតឡើងនឹងមានពេលយូរក្នុងប្រវត្តិសាស្ត្រ។ ​

ឥឡូវនេះ យើងអាចយល់អំពីសំណួរនៃទេវតាបានច្បាស់ជាងមុន។ តើ​ដល់​កាល​ណា​ទើប​បាន ​សំរេច​ការ​ជាក់​ស្តែង? ឬ តើចៀមឈ្មោល (មេឌី-ពើស៊ី) ពពែ (ក្រេក) និងស្នែងតូច (អាណាចក្ររ៉ូម​ និង ព្រះវិហាររ៉ូមុាំងកាតូលិក) នឹងមានអំណាចយូរប៉ុនណា? ទេវតាមួយទៀតបានឆ្លើយថា៖«គឺ​ដរាប​ដល់​បាន​ កន្លង​២៣០០​ព្រឹក​និង​ល្ងាច​ទៅ នោះ​ទើប​ទី​បរិសុទ្ធ​នឹង​បាន​ស្អាត​ឡើង​វិញ» (ដានីយ៉ែល ៨:១៤)។សារដ៏វិសេសអំពីពេលវេលាគឺយូរណាស់ ពីព្រោះវាបានចាប់ផ្តើមនៅក្នុងអំឡុងនៃអាណាចក្រមេឌី- ពើស៊ី។ រាប់បញ្ចូលទាំងអាណាចក្រក្រេក អាណាចក្ររ៉ូម និងព្រះវិហាររ៉ូមុាំងកាតូលិកនាសម័យយុគ កណ្តាល ផងដែរ។ ដូច្នេះ ២៣០០ថ្ងៃ រាប់បញ្ចូលរាប់រយឆ្នាំ។ ក្បួនច្បាប់ ១ ថ្ងៃស្មើ ១ ឆ្នាំនៅក្នុងខគម្ពីរជនគណនា ៤:៣៤ និង អេសេគាល ៤:៥,៦ បង្ហាញយើងថា ២៣០០ព្រឹកនិងល្ងាចស្មើនឹង ២៣០០ ឆ្នាំ។ ប្រសិនបើយើងពុំបានប្រើក្បួនច្បាប់ ១ថ្ងៃស្មើ ១ ឆ្នាំ ដើម្បីយល់សារនៃពេលវេលានេះទេ តើនឹងមានអ្វីកើតឡើង? នោះ ២៣០០ថ្ងៃនឹងរាប់បន្ថែមត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ។ នោះពុំមែនជាពេលវេលាគ្រប់គ្រាន់ទេសម្រាប់រឿងទាំងអស់នេះកើតមានឡើងនៅក្នុងសុបិនរបស់ដានីយ៉ែល។

តើ ២៣០០ឆ្នាំចាប់ផ្តើមពីពេលណា? សុបិនរបស់លោកដានីយ៉ែលពុំបានផ្តល់អោយយើងនូវទីសំគាល់ដ៏សំខាន់នេះទេ។ ប៉ុន្តែ បទគម្ពីរដានីយ៉ែល ៩ បានបង្ហាញប្រាប់យើង។ យើងនឹងសិក្សាបទ គម្ពីដានីយ៉ែល ៩ នៅសប្តាហ៍ក្រោយ។​ ក្រោយពីយើងបានដឹងនៅពេលវេលាដែល ២៣០០ឆ្នាំបាន ចាប់ផ្តើម ហើយយើងនឹងអាចទាយដឹងថាពេលវេលានេះ នឹងបញ្ចប់នៅពេលណាផងដែរ។

ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២០

សិក្សាបន្ថែម

នេះគឺជាគំនូសតារាងដែលអាចជួយយើងអោយយល់អំពីអ្វីដែលយើងបានសិក្សារហូតមក ដល់ពេលនេះ ក្នុងបទគម្ពីរដានីយ៉ែល ២, ៧ និង ៨។ តើគំនូសតារាងនេះបង្ហាញយើងអំពីការសំអាតរោង ឧបោសថ នៅស្ថានសួគ៌របស់ព្រះយេស៊ូវយ៉ាងដូចម្តេចខ្លះ?

Jeans

គំនូសតារាងបង្ហាញយើងថាជំពូកទាំងនេះមានទីសំគាល់ដូចគ្នា។ យើងឃើញកិច្ចការរបស់ព្រះ ជាចៅក្រមនៅក្នុងបទគម្ពីរដានីយ៉ែល ៧។ កិច្ចការរបស់ទ្រង់ចាប់ផ្តើមបន្ទាប់ពីស្នែងតូចធ្វើកិច្ចការរបស់វាអស់ ១២៦០ឆ្នាំ (៥៣៨-១៧៩៨ នៃគ្រិស្តសករាជ)។ កិច្ចការរបស់ស្នែងតូចនៅក្នុងពេលនេះបង្ហាញយើង អំពីព្រះវិហាររ៉ូមុាំងកាតូលិកនៅសម័យយុគកណ្តាល (៤៧៦-១៤៩២ នៃគ្រិស្តសករាជ)។ កិច្ចការរបស់ ព្រះជាចៅក្រមក្នុងបទគម្ពីរ​ដានីយ៉ែល ៧ កើតឡើងនៅពេលព្រមគ្នាដែលកិច្ចការរបស់ព្រះជាចៅក្រមក្នុង បទគម្ពីរដានីយ៉ែល ៧ ចង្អុលទៅកាន់គ្រាចុងក្រោយនៃប្រវត្តិសាស្ត្រ។ កិច្ចការរបស់ព្រះជាចៅក្រមគឺមានសភាពដូចគ្នាទៅនឹងការសំអាតរោងឧបោសថក្នុងបទគម្ពីរដានីយ៉ែល ៨។ ដូច្នេះ បទគម្ពីរដានីយ៉ែល ៧ និង ៨ បង្ហាញយើងអំពីទីសំគាល់ដូចគ្នាតាមបែបផ្សេងគ្នា។ ទាំងពីរយ៉ាងនៃការសំអាតរោងឧបោសថនៃ ស្ថានសួគ៌ និង កិច្ចការរបស់ព្រះជាចៅក្រមកើតឡើងបន្ទាប់ពីស្នែងតូចបានបង្កសង្គ្រាមទាស់នឹងរាស្ត្ររបស់ ព្រះអស់រយៈពេល ១២៦០ឆ្នាំ។


សំនួរពិភាក្សា៖
  1. តើគំនូសតារាងខាងលើបង្ហាញយើងអំពីការសំអាតរោងឧបោសថនៃស្ថានសួគ៌ ដូចគ្នាជាមួយកិច្ចការ របស់ព្រះជាចៅក្រមក្នុងបទគម្ពីរដានីយ៉ែល ៧ យ៉ាងដូចម្តេច? តើហេតុអ្វីបានជាកិច្ចការទាំង ២ នេះត្រូវ តែកើត ឡើងបន្ទាប់ពី ១២៦០ ឆ្នាំ ដែលស្នែងតូចបានធ្វើកិច្ចការ ហើយមុនពេលដែលនគររបស់ព្រះចាប់ ផ្តើម?

  2. បទគម្ពីរដានីយ៉ែល ៨​ បង្ហាញយើងអំពីប្រវត្តិសាស្ត្រដែលពោរពេញទៅដោយការអាក្រក់។ អាណាចក្រ ទាំង ២ បានប្រឆាំងនឹងគ្នាដើម្បីគ្រប់គ្រងលើផែនដី (ដានីយ៉ែល ៨:៨-១២)។ បន្ទាប់មក អំណាចនៃស្នែង តូចបានធ្វើទុក្ខដល់រាស្ត្ររបស់ព្រះ (ដានីយ៉ែល ៨:២៣-២៥)។​ គម្ពីរពុំបានលាក់បាំងរឿងអាក្រក់ៗដែល នឹងកើតក្នុងប្រវត្តិសាស្ត្រនោះទេ។ ទន្ទឹមគ្នានេះដែរ តើហេតុអ្វីបានជាចំណេះដឹងនេះអាចជួយយើងអោយ ទុកចិត្តលើព្រះកាន់តែខ្លាំងឡើងៗបាន?
Powered by CAM