មេរៀនទី៣​៖ ១០-១៦ មេសា ២០២១

អស់ទាំងមនុស្សជំនាន់ក្រោយ

Jeans
ថ្ងៃសៅរ៍ ទី១០ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ លោកុប្បត្ដិ ៣៖៦; លោកុប្បត្ដិ ៦៖៥, ១១, ១៨; លោកុប្បត្ដិ ៩៖១២-១៧; អេសាយ ៤៖៣; វិវរណៈ ១២៖១៧។

ខចងចាំ៖ «ប៉ុន្តែ ណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ាវិញ» (លោកុប្បត្ដិ ៦៖៨)។

លោកអ័ដាម និងនាងអេវ៉ាបានបរិភោគផ្លែឈើដែលព្រះបានហាមឃាត់។ អំពើបាបរបស់ពួកគេបានផ្លាស់ប្តូរអ្វីៗទាំងអស់។ ឥឡូវនេះអំពើបាប និងសេចក្ដីស្លាប់បានក្លាយជាផ្នែកមួយនៃប្រវត្ដិសាស្ដ្រ របស់មនុស្សជាតិ។ មនុស្សទាំងឡាយដែលកើតមកលើផែនដីនេះនឹងលែងមានភាពគ្រប់លក្ខណ៍ទៀតហើយ។ ចិត្តដែលបានបង្កើតមកអោយមានសេចក្តីមេត្រីនឹងព្រះបានពោរពេញទៅដោយសេចក្តីអាក្រក់ គ្រប់បែបយ៉ាង។ មិនយូរប៉ុន្មានសេចក្តីអាក្រក់ និងអំពើបាបក៏បានរីករាលដាលពាសពេញផែនដីទាំងមូល។

តើយើងបានដឹងអ្វីខ្លះអំពីប្រជាជនដែលរស់នៅមុនជំនាន់ទឹកជំនន់? ពួកគេខ្លាំងពូកែជាងមនុស្ស យើងនាពេលសព្វថ្ងៃនេះ។ ពួកគេមានពោរពេញទៅដោយថាមពល និងជីវិត ព្រមទាំងមានភាពឆ្លាតវៃបំផុត ផងដែរ។ ពួកគេកំរនឹងមានជំងឺដំកាត់ ហើយក៏ប្រកបទៅដោយអំណោយទាននៃសុខភាព ថាមពលនៃគំនិត និងមានអាយុវែងផងដែរ។ ព្រះជាម្ចាស់បានប្រទានអំណោយទានដ៏មានតម្លៃជាច្រើនដល់ពួកគេ។ ប៉ុន្តែ មនុស្សស្ទើរតែទាំងអស់បានប្រើប្រាស់នូវអំណោយទានទាំងនោះតាមបែបអាត្មានិយម។ ប្រជាជនទាំងឡាយ ក៏លែងថ្វាយបង្គំព្រះជាម្ចាស់ជាព្រះដែលបានបង្កើតខ្លួនទៀតហើយ។ ពួកគេបែរជានាំគ្នាទៅថ្វាយបង្គំព្រះដែលបានបង្កើតឡើងពីស្នាដៃរបស់ខ្លួនទៅវិញ។ ពួកគេក៏លែងនឹកចាំពីព្រះជាម្ចាស់ដែរ។ ព្រះបានប្រទាន នូវអំណាចដ៏អស្ចារ្យដល់ពួកគេ តែគេបែរជាយកអំណាចនោះទៅប្រើប្រាស់ក្នុងផ្លូវអាក្រក់ទៅវិញ។ ពួកគេ បានជាប់ចិត្តនឹងអំពើបាប ហើយក៏បានប្រព្រឹត្តនូវអំពើអាក្រក់តាមតែទំនើងចិត្ត។ ពួកគេចូលចិត្តចំណាយ ពេលរបស់ខ្លួនគិតរកវិធីថ្មីៗដើម្បីប្រព្រឹត្តនូវអំពើបាបកាន់តែច្រើនឡើង។ ពួកគេមិនព្រមលះបង់ចោលនូវ អំពើបាបរបស់ខ្លួនឡើយ ហើយក៏តាំងចិត្តរឹងរូសមិនព្រមវិលត្រឡប់មករកព្រះជាម្ចាស់វិញដែរ។ មនុស្សស្ទើរតែទាំងអស់ដែលរស់នៅលើផែនដីក្នុងជំនាន់នោះបានប្រយុទ្ធប្រឆាំងនឹងព្រះនៅក្នុងចិត្តរបស់ខ្លួនជានិច្ច។ ព្រះជាម្ចាស់ក៏បានជ្រើសរើសបពា្ឈប់សង្គ្រាម ដែលប្រឆាំងនឹងរដ្ឋបាលនិងក្រឹត្យវិន័យនៃសេចក្តីស្រឡាញ់ របស់ទ្រង់ទៅ។ ទ្រង់បានបញ្ជូនទឹកជំនន់ដែលនឹងបំផ្លាញផែនដីទាំងមូល។

ថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១

គ្រោះមហន្តរាយពីភាគខាងជើង

ព្រះជាម្ចាស់ ទ្រង់បានសម្រេចនូវការបង្កើតផ្ទៃមេឃ នឹងផែនដី ហើយទ្រង់បានទតនូវរបស់ទាំង ឡាយដែលទ្រង់បានបង្កើតបានធ្វើ ដោយឃើញថា «ល្អប្រសើរហើយ” (លោកុប្បត្ដិ ១៖៣១)។ ក្រោយមក អំពើបាបក៏បាននាំអោយមានការផ្លាស់ប្តូរអ្វីៗទាំងអស់។ គ្រប់យ៉ាងប្រែក្លាយទៅជាលែង «ល្អប្រសើរ» ទៀត ហើយ។ អំពើបាបបានស៊ីបង្ខួចអ្វីៗគ្រប់យ៉ាង។ មានរឿងដ៏គួរឱ្យខ្លាចជាច្រើបានកើតឡើង ហើយមនុស្សជាតិក៏ប្រែទៅជាប្រឆាំងនឹងព្រះ ព្រមទាំងបានធ្វើបាបកាន់តែច្រើនឡើងៗ។ នៅជំនាន់របស់លោកណូអេ អំពើអាក្រក់បានកើតឡើងពាសពេញលើផែនដី។ ព្រះគម្ពីរមិនបានប្រាប់យើងច្រើនទេអំពីកាលបរិច្ឆេទនោះ។ ប៉ុន្តែ យើងអាចឃើញថាព្រះជាម្ចាស់នឹងមិនអនុញ្ញាតឱ្យអំពើអាក្រក់ចេះតែបន្តកើតឡើងឡើយ។

តើការអាក្រក់បានកើនឡើងយ៉ាងឆាប់រហ័សយ៉ាងដូចម្តេច?

សូមអានខគម្ពីរទាំងឡាយខាងក្រោម។ តើលោកអ្នកបានសិក្សាអ្វីខ្លះចេញពីខគម្ពីរនីមួយៗនេះ? ចូរសរសេរចម្លើយរបស់លោកអ្នកនៅលើបន្ទាត់ខាងក្រោម។ តើលោកអ្នកបានមើលឃើញពីរបៀបដែលបាបកាន់តែអាក្រក់ទៅៗ ជាមួយនឹងខគម្ពីរនីមួយៗនេះដែរឬទេ?

១. លោកុប្បតិ្ដ ៣៖៦ ------------------------------------

២. លោកុប្បត្តិ ៣៖ ១១-១៣-១៩ ---------------------

៣. លោកុប្បត្តិ ៤៖៥ ------------------------------------

៤. លោកុប្បត្តិ ៤៖៨ -------------------------------------

៥. លោកុប្បត្តិ ៤៖១៩ -----------------------------------

៦. លោកុប្បត្តិ ៤៖២៣-----------------------------------

៧. លោកុប្បត្តិ ៦៖២ ------------------------------------

៨. លោកុប្បត្ដិ ៦៖៥, ១១-------------------------------

ខគម្ពីរលោកុប្បត្តិ ៦៖៥ និងខ ១១ កើតឡើងដោយសារហេតុផលមួយ។ ការកើតឡើងដ៏អាក្រក់ នេះមានមូលហេតុរបស់វា។ ប្រវត្តិនៃអំពើបាបបានកើតឡើងរហូតមកដល់បច្ចុប្បន្ននេះ ហើយក៏កាន់តែអាក្រក់ ទៅៗដែរ ។ នោះជារបៀបដែលបាបបានបង្កឡើង។ អំពើបាបមិនដូចជាមុខរបួសនោះទេ ព្រោះថានៅពេល ដែលយើងមានមុខរបួស នោះកោសិកាស្បែករបស់យើងចាប់ផ្តើមព្យាបាលមុខរបួសនោះភ្លាម។ យ៉ាងណា មិញ អំពើបាបមិនប្រព្រឹត្តទៅតាមរបៀបនោះទេ។ ប្រសិនបើយើងម្នាក់ៗមិនអើពើនឹងអំពើបាបនោះទេ វានឹងបន្តរីករាលដាលរហូតដល់នាំអោយមានការវិនាសអន្តរាយទៅបាន។ បច្ចុប្បន្ននេះអំពើបាបក៏មានការប្រព្រឹត្តទៅតាមរបៀបដូចគ្នានេះដែរ។លោកអ្នកពុំចាំបាច់ឆ្ងល់នោះទេ ព្រះជាម្ចាស់ទ្រង់ស្អប់អំពើបាបជាទីបំផុត ហើយមិនយូរមិនឆាប់ ទេទ្រង់នឹងបញ្ចប់វាហើយ។ តើព្រះជាម្ចាស់ដែលប្រកបដោយសេចក្តីស្រឡាញ់ និងភាពយុត្តិធម៌ អាចនឹងធ្វើអ្វីខ្លះទៀតជាមួយនឹងអំពើបាប? គឺគ្មានអ្វីទៀតទេ។ នោះហើយជាមូលហេតុដែលបាបត្រូវតែ «វិនាស» ពីព្រោះទ្រង់ជាព្រះ ហើយជាសេចក្តីស្រឡាញ់។ ព្រះសព្វព្រះទ័យនឹងបំផ្លាញអំពើបាបអោយវិនាសបង់ ហើយក្នុងពេលជាមួយគ្នានេះ ទ្រង់ក៏ចង់ជួយសង្គ្រោះមនុស្សមានបាបដែរ៖ នោះហើយជាលក្ខណៈនៃសេចក្តីសញ្ញារបស់ទ្រង់។

ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១

លោកណូអេ

មុនពេលទឹកជំនន់ ផែនដីពោរពេញទៅដោយមនុស្សមានបាប និងមនុស្សអាក្រក់នៅគ្រប់ទីកន្លែង។ ប៉ុន្តែមានបុគ្គលម្នាក់ដែលមានលក្ខណៈខុសពីមនុស្សទាំងអស់ក្នុងជំនាន់នោះ។ បុរសនោះ ឈ្មោះថាណូអេ។ សូមអានខព្រះគម្ពីរលោកុប្បត្ដិ ៦៖៩ ។ តើខគម្ពីរនេះលើកឡើងយ៉ាងដូចម្តេចអំពីលោកណូអេ? ចូរសរសេរចម្លើយរបស់អ្នកនៅលើបន្ទាត់ខាងក្រោមអំពីអ្វីដែលអ្នកគិតថាផ្នែកនីមួយៗ នៃខគម្ពីរមានន័យយ៉ាងបែបណានោះ៖

១. ណូអេ «ជាមនុស្សសុចរិតពេញមួយជីវិតរបស់លោក»៖

--------------------------------------------------------

២. ណូអេ «មានភាពគ្រប់លក្ខណ៍ក្នុងចំណោមមនុស្សនៅសម័យគាត់»​

--------------------------------------------------------

៣. ណូអេ «តែងតែដើរតាមព្រះ»

--------------------------------------------------------
ណូអេបានចាត់ទុកព្រះអម្ចាស់ថាជាព្រះអង្គសង្រ្គោះផ្ទាល់របស់លោក។ លោកគឺជាមនុស្សតែ មួយអង្គគត់ដែលព្រះជាម្ចាស់អាចទុកចិត្តបាន។ លោកណូអេនឹងស្តាប់បង្គាប់ទ្រង់ ប្រតិបត្តិតាមទ្រង់ និង ទុកចិត្តលើទ្រង់។ នោះហើយជាមូលហេតុដែលព្រះជាម្ចាស់អាចប្រើប្រាស់ណូអេដើម្បីសាងសង់ទូក។ នៅក្នុងគម្ពីរសញ្ញាថ្មីពេត្រុសដាក់ឈ្មោះណូអេថាជា«អ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត » (ពេត្រុសទី ២ ២៖៥) ។

សូមអានខគម្ពីរលោកុប្បត្ដិ ៦៖៨ ។ តើខគម្ពីរនេះជួយយើងអោយយល់ពីទំនាក់ទំនងពិសេស រវាងលោកណូអេ និងព្រះជាម្ចាស់យ៉ាងដូចម្តេច?

--------------------------------------------------------

វាជាលើកដំបូងហើយដែលយើងឃើញពាក្យថា «គាប់ព្រះហឫទ័យ» នៅក្នុងព្រះគម្ពីរគឺនៅ ក្នុងខគម្ពីរលោកុប្បត្ដិ ៦៖៨ ។ ពាក្យថា «គាប់ព្រះហឫទ័យ» នៅគម្ពីរសញ្ញាចាស់មានអត្ថន័យដូចគ្នាទៅនឹងគម្ពីរសញ្ញាថ្មីដែរ។

ពាក្យមួយទៀតសម្រាប់ប្រើជំនួសអោយពាក្យថា «គាប់ព្រះហឫទ័យ» គឺ «ព្រះគុណ» ។ ព្រះគុណ ឬការពេញចិត្តគឺជាអំណោយនៃសេចក្ដីមេត្តាករុណាពីព្រះជាម្ចាស់ដល់មនុស្ស មានបាប។ ព្រះជាម្ចាស់បានប្រទានអំណោយទាននៃសេចក្តីមេត្តាករុណារបស់ទ្រង់ ដើម្បីអត់ទោសចំពោះអំពើបាបរបស់យើងរាល់គ្នា។ យើងមិនអាចធ្វើអ្វីដើម្បីទទួលបាននូវការអត់ទោសពីទ្រង់នោះឡើយ។ យើងត្រូវតែទទួលយកវាដោយសេចក្តីជំនឿ និងឥតគិតថ្លៃឡើយ។ លោកអ្នកចាំទេ ណូអេ គាត់ជាមនុស្សសុចរិត។ ប៉ុន្តែគាត់ក៏ជាមនុស្សមានបាបដែលត្រូវការព្រះគុណផងដែរ។ ដូច្នេះ ណូអេ មិនខុសអ្វីពីយើងរាល់គ្នា ដែលព្យាយាមដើរតាមព្រះជាម្ចាស់យ៉ាងអស់ពីចិត្តនោះទេ។ លោកណូអេក៏ត្រូវការព្រះគុណដូចជាយើងរាល់គ្នាដែរ។ ចូរសួរខ្លួនឯងម្នាក់ៗ៖ តើខ្ញុំដូចគ្នា នឹងណូអេយ៉ាងដូចម្តេច? តើមនុស្សនិយាយថាខ្ញុំសុចរិតហើយដើរតាមព្រះជាម្ចាស់ដែរឬទេ? ចូរសរសេរ នូវមូលហេតុសម្រាប់ការពារចម្លើយរបស់លោកអ្នកផង។

ថ្ងៃអង្គារ ទី១៣ ខែមេសា ឆ្នាំ២០២១

សេចក្តីសញ្ញាជាមួយលោកណូអេ

«តែអញនឹងតាំងសេចក្តីសញ្ញាអញចំពោះឯង ហើយឯងនឹងចូលទៅក្នុងទូកធំនោះ ព្រមទាំង ប្រពន្ធកូន និងកូនប្រសាឯងជាមួយនឹងឯងដែរ» (លោកុប្បត្ដិ ៦៖១៨) ។

ខគម្ពីរលោកុប្បត្តិ ៦៖១៨ បង្ហាញយើងពីផ្នែកសំខាន់ៗនៃសេចក្តីសញ្ញាដែលព្រះបានតាំង ឡើងជាមួយមនុស្ស៖ ព្រះជាម្ចាស់និងមនុស្សបានតាំងសេចក្តីសញ្ញានេះជាមួយគ្នា។ សាមញ្ញណាស់មែន ទេ?

មែនហើយ ប៉ុន្តែនៅមានរឿងលើសជាងនោះទៅទៀតចំពោះសេចក្តីសញ្ញានេះ ដែលយើងនឹង ពិនិត្យមើលដូចតទៅនេះ៖ (១) ខគម្ពីរលោកុប្បត្តិ ៦៖១៨ បង្ហាញយើងថាសេចក្តីសញ្ញានេះត្រូវ រួមបញ្ចូល ទាំងការគោរពប្រតិបត្តិរបស់មនុស្សផងដែរ។ ព្រះជាម្ចាស់បានមានបន្ទូលទៅកាន់លោកណូអេថា លោក និងក្រុមគ្រួសាររបស់លោកត្រូវតែចូលទៅក្នុងទូកនោះ។ ដូច្នេះ ពួកគេម្នាក់ៗមានចំណែកដែលត្រូវធ្វើ។ ប្រសិនបើពួកគេមិនបំពេញតាមផ្នែករបស់ខ្លួនទេនោះ ពួកគេនឹងរំលោភនូវសេចក្តីសញ្ញានោះហើយ។ ចុះតើនឹងមានអ្វីកើតឡើងប្រសិនបើលោកណូអេបានបដិសេធចំពោះព្រះវិញនោះ? ហើយចុះវានឹងទៅជាយ៉ាងណាប្រសិនបើណូអេយល់ព្រមនឹងព្រះ ប៉ុន្តែក្រោយមកបែរជាផ្លាស់ប្តូរគំនិតរបស់គាត់ពេលក្រោយ វិញនោះ? តើលោកអ្នកគិតថានឹងមានអ្វីកើតឡើងចំពោះណូអេនិងគ្រួសាររបស់គាត់?

ព្រះមានបន្ទូលថាសេចក្តីសញ្ញានេះគឺជា «សេចក្តីសញ្ញារបស់អញ» (លោកុប្បត្ដិ ៦៖១៨)។ តើពាក្យថា «អញ» បង្ហាញអ្វីខ្លះអំពីសេចក្តីសញ្ញាជាមួយព្រះ? ចុះយ៉ាងណាដែរប្រសិនបើព្រះដាក់ឈ្មោះ សេចក្តីសញ្ញានេះថា «សេចក្តីសញ្ញារបស់យើង» វិញនោះ? តើវានឹងធ្វើឱ្យរឿងនេះខុសគ្នាយ៉ាងដូចម្តេច? ហេតុអ្វីបានជាការដែលព្រះមានបន្ទូលថាសេចក្តីសញ្ញានេះគឺជារបស់ទ្រង់ជាការសំខាន់ម្លេ៉ះ?

--------------------------------------------------------

សេចក្តីសញ្ញាជាមួយព្រះគឺតែងតែធ្វើឡើងរវាងព្រះនិងមនុស្ស។ ពាក្យថា «របស់អញ» ជួយ យើងអោយឃើញថាព្រះកំពុងតែបង្ហាញណូអេនូវការពេញព្រះទ័យ ឬប្រកបដោយព្រះគុណរបស់ទ្រង់។ ដូចដែលយើងបានឃើញកាលពីម្សិលមិញ ព្រះគុណគឺជាអំណោយនៃសេចក្តីមេត្តាករុណា ដែលព្រះបាន ប្រទានដល់មនុស្សមានបាប។ ព្រះជាម្ចាស់បានប្រទាននូវអំណោយទាននៃសេចក្តីមេត្តាករុណារបស់ ទ្រង់ ដើម្បីអត់ទោសចំពោះអំពើបាបនៃយើងរាល់គ្នា។ ដូច្នេះ ហើយពាក្យថា «អញ» ជួយអោយយើងយល់បានថាសេចក្តីសញ្ញានេះមិនមែនធ្វើឡើងរវាងបុគ្គលពីរនាក់ដែលមានភាពស្មើគ្នានោះទេ។ មនុស្ស មិនអាចស្មើនឹងព្រះបានទេ។ ព្រះមិនចាំបាច់ពឹងផ្អែកលើយើងក្នុងការសម្រេចផែនការទាំងអស់នោះទេ។ នោះហើយជាមូលហេតុដែលសេចក្តីសញ្ញាគឺជារបស់ផងទ្រង់ ហើយមិនមែនជារបស់យើងនោះទេ។ លោកអ្នកអាចចោទសួរថា៖ «ប៉ុន្តែ ព្រះទទួលបានអ្វីមួយពីសេចក្តីសញ្ញានេះមែនទេ?» មិនមែនតាមរបៀប ដែលយើងសម្រេចការនោះទេ។ ព្រះជាម្ចាស់អាចប្រទាននូវអំណោយទានជាជីវិតដ៏អស់កល្បជានិច្ចដល់យើងរាល់គ្នា កាលណាយើងព្រមទទួលយកនូវសេចក្តីសញ្ញារបស់ទ្រង់។ សេចក្តីសង្រ្គោះរបស់យើងរាល់គ្នាធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យណាស់ (អេសាយ ៥៣៖១១)។ ប៉ុន្តែ សេចក្តីអំណរដែលព្រះទទួលបានពីការសង្រ្គោះរបស់យើងរាល់គ្នា មិនដូចគ្នានឹងអ្វីដែលព្រះបានទទួលពីសេចក្តីសញ្ញានោះទេ។

នេះជារឿងប្រៀបប្រដូចមួយ ដើម្បីជួយពន្យល់នូវសេចក្តីសញ្ញានេះ។ មានបុរសម្នាក់ធ្លាក់ពីលើ ទូកនៅពេលមានខ្យល់ព្យុះកើតឡើង។ មានអ្នកខ្លះនៅលើទូកនិយាយថាគេនឹងបោះខ្សែពួរទៅអោយបុរស ដែលនៅក្នុងទឹកនោះ។ ប៉ុន្តែ បុរសដែលនៅក្នុងទឹកត្រូវតែយល់ព្រមតោងខ្សែពួរនោះដែរ។ នោះហើយ ជារបៀបដែលសេចក្តីសញ្ញារវាងព្រះនិងមនុស្សមានបាបដំណើការ។ យើងរាល់គ្នា ត្រូវតែទទួលយកនូវអ្វីដែលព្រះជាម្ចាស់ប្រទានមកយើងដើម្បីសង្គ្រោះយើងដែរ។

ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១

សេចក្តីណែនាំនៃការតស៊ូ

ហើយព្រះមានបន្ទូលថា៖ «នេះជាទីសំគាល់នៃសេចក្តីសញ្ញា ដែលអញតាំងនឹងឯងរាល់គ្នា ហើយនិងគ្រប់ជីវិតទាំងឡាយដែលនៅជាមួយនឹងឯង នៅអស់ទាំងដំណអស់កល្បជានិច្ច គឺអញដាក់ ធ្នូរបស់អញនៅនាពពក នោះហើយជាទីសំគាល់នៃសេចក្តីសញ្ញា ដែលអញតាំងនឹងផែនដី» (លោកុប្បត្ដិ ៩៖១២, ១៣)។

មានរបស់តិចតួចណាស់នៅក្នុងធម្មជាតិមានសម្រស់ស្រស់ស្អាតជាងឥន្ទធនូនោះ។ តើលោក អ្នកនៅចាំឥន្ទធនូដំបូងដែលលោកអ្នកបានឃើញកាលពីនៅក្មេងទេ? សូម្បីតែធំពេញវ័យហើយក៏ដោយ ក៏ចិត្តរបស់យើងមានពោរពេញទៅដោយភាពស្ងប់ស្ងែងនៅពេលដែលយើងក្រឡេកមើលទៅពណ៌ដ៏ស្រស់ ស្អាតទាំងអស់របស់ឥន្ទធនូនៅក្នុងពពកនោះ។ មិនចាំបាច់ឆ្ងល់នោះទេ សព្វថ្ងៃនេះ មានមនុស្សជាច្រើន បានប្រើប្រាស់ឥន្ទធនូជាសញ្ញានិមិត្តរូបសម្រាប់របស់ជាច្រើន។ (គ្រាន់តែជាការសាកល្បងលេង សូមលោក អ្នករកមើលពាក្យថា «ឥន្ទធនូ» នៅលើគេហទំព័រផ្សេងៗ នោះលោកអ្នកនឹងឃើញថា មានក្រុមមនុស្ស ផ្សេងៗជាច្រើនបានប្រើប្រាស់ ឥន្ទធនូ សម្រាប់សំដៅទៅលើអត្ថន័យរបស់ផ្សេងៗជាច្រើន)។ ពណ៌ដ៏ ស្រស់ស្អាតរបស់ឥន្ទធនូបន្តប៉ះពាល់ដួងចិត្តនិងគំនិតរបស់យើងជានិច្ច។

សូមអានខគម្ពីរលោកុប្បត្ដិ ៩៖១២-១៧។ ដូចដែលខទាំងនេះបង្ហាញដល់យើងស្រាប់តើព្រះ ជាម្ចាស់មានព្រះបន្ទូលថា ឥន្ទធនូនឹងជាភស្តុតាងសំដៅទៅលើអ្វីខ្លះ?

--------------------------------------------------------

ព្រះជាម្ចាស់មានបន្ទូលថាឥន្ទធនូនឹងបានជាភស្ដុតាងនៃ «សេចក្តីសញ្ញារបស់អញ» (លោកុប្បត្តិ ៩៖១៥ )។ អត្ថន័យនៃពាក្យថា «សេចក្តីសញ្ញា» នៅក្នុងខនេះមានលក្ខណៈខុសគ្នានឹងកន្លែងផ្សេងទៀត នៅក្នុងព្រះគម្ពីរ។ សេចក្តីសញ្ញាដែលព្រះជាម្ចាស់បានធ្វើជាមួយនឹងលោកអ័ប្រាហាំ ឬជាមួយនឹងលោក ម៉ូសេនៅលើភ្នំស៊ីណាយ នោះមានរួមបញ្ចូលនូវអ្វីដែលអ័ប្រាហាំនិងអ៊ីស្រាអែលត្រូវធ្វើ។ ប៉ុន្តែនៅក្នុងកិច្ច ព្រមព្រៀងជាមួយនឹងលោកណូអេវិញ ព្រះជាម្ចាស់មិនតម្រូវឱ្យមនុស្សធ្វើអ្វីទេ សូម្បីតែណូអេក៏ដោយ។ ព្រះប្រកាសនូវកិច្ចសន្យារបស់ទ្រង់ដល់មនុស្សទាំងអស់នៅលើផែនដី។ ព្រះជាម្ចាស់ក៏បានសន្យាផងដែរ ចំពោះ៖ «អស់ទាំងសត្វគ្រប់ពូជនៅលើផែនដីដែរ» (លោកុប្បត្តិ ៩៖១៥)។ កិច្ចសន្យានេះនឹង «អស់ទាំង ដំណអស់កល្បជានិច្ច» (លោកុប្បត្ដិ ៩៖១២)។ កិច្ចសន្យារបស់ព្រះគឺមានលក្ខណៈជាសកល រួមមាន ចំពោះមនុស្សគ្រប់គ្នា។ តើនឹងមានអ្វីកើតឡើងចំពោះមនុស្សដែលជ្រើសរើសមិនស្តាប់តាមព្រះវិញនោះ? កិច្ចសន្យារបស់ព្រះគឺមានរួមបញ្ចូលទាំងពួកគេផងដែរ។ នោះហើយជាមូលហេតុដែលគំនិតនៃពាក្យថា «សេចក្តីសញ្ញា» នៅក្នុងលោកុប្បត្តិ ៩ មានលក្ខណៈខុសគ្នាពីកន្លែងផ្សេងទៀតនៅក្នុងព្រះគម្ពីរ។

តើសេចក្តីសញ្ញាជាមួយលោកណូអេបង្ហាញនូវព្រះគុណនៃសេចក្តីមេត្រីរបស់ព្រះចំពោះមនុស្ស មានបាបយ៉ាងដូចម្ដេច? នរណាជាអ្នកចាប់ផ្តើមសេចក្តីសញ្ញានេះ? តើអ្នកណាទទួលបាននូវរបស់ល្អ ដែលបានសន្យា?

--------------------------------------------------------

ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១

មានតែណូអេ និងក្រុមគ្រួសាររបស់គាត់ប៉ុណ្ណោះដែលបាននៅរស់

«គ្រប់ទាំងជីវិតទាំងឡាយនៅលើផែនដីក៏ត្រូវបំផ្លាញទាំងអស់ទៅ តាំងពីមនុស្សរហូតដល់សត្វ ជើង៤ សត្វលូនវារ នឹងសត្វហើរលើអាកាស នោះត្រូវវិនាសចេញពីផែនដីទាំងអស់ នៅសល់តែណូអេ និងពួកអ្នកដែលនៅក្នុងទូកជាមួយនឹងគាត់ប៉ុណ្ណោះ» (លោកុប្បត្ដិ ៧៖២៣) ។

នៅក្នុងខនេះយើងឃើញនូវទស្សនៈនៃ «រាស្ត្រសំណល់» ជាលើកដំបូងនៅក្នុងព្រះគម្ពីរ។ រាស្ត្រ សំណល់គឺជាក្រុមតូចមួយដែលសល់នៅ ឬបានសង្គ្រោះចេញពីក្រុមធំ។ ពាក្យនៅក្នុងខគម្ពីរលោកុប្បត្តិ ៧៖ ២៣ ដែលត្រូវបានសរសេរថា «បានសល់នៅ» មកពីពាក្យមួយទៀតជាភាសាហេព្រើរដែលត្រូវបានគេប្រើ ច្រើនដងនៅក្នុងគម្ពីរសញ្ញាចាស់ដើម្បីបង្ហាញពីគំនិតនៃរាស្ត្រសំណល់។ ចូរយើងពិចារណាមើលឧទាហរណ៍ ខ្លះ។ ពាក្យនៅក្នុងខដែលបង្ហាញពីគំនិតនៃ «រាស្ត្រសំណល់» ត្រូវបានសរសេរនៅខាងក្រោមជាអក្សរដិត៖

យ៉ូសែបបាននិយាយទៅកាន់បងប្អូនរបស់គាត់ថា៖ «ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុនអ្នករាល់គ្នា ដើម្បីនឹងរក្សាអ្នករាល់គ្នាឲ្យមានសំណល់សល់នៅផែនដី» (លោកុប្បត្ដិ ៤៥៖៧)។

«អ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះនឹង បានហៅជាអ្នកបរិសុទ្ធ គឺគ្រប់ទាំងមនុស្សក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកក្នុងពួកមនុស្សរស់» (អេសាយ ៤៖៣)។

«នៅគ្រានោះព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅម្តងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ» (អេសាយ ១១៖១១)។

សូមក្រឡេកមើលខគម្ពីរលោកុប្បត្តិ ៧៖២៣ និងឧទាហរណ៍ផ្សេងទៀតដែលយើងទើបតែបាន សិក្សា។ តើខទាំងនេះបង្ហាញអ្វីខ្លះដល់យើងអំពីអត្ថន័យនៃពាក្យ «អ្នកដែលនៅសល់» ឬ «រាស្ត្រសំណល់»? តើអ្វីទៅដែលបណ្តាលឱ្យព្រះបង្កើតរាស្ត្រសំណល់? តើសេចក្តីសញ្ញា និងរាស្ត្រសំណល់មានទំនាក់ទំនង គ្នាយ៉ាងដូចម្តេចដែរ?

--------------------------------------------------------

នៅគ្រាទឹកជំនន់ ព្រះដែលបានបង្កើតលោកីយ៍នេះបានក្លាយជាចៅក្រមរបស់ផែនដីនេះ។ ទឹក ជំនន់នឹងកើតឡើងជាសកល។ តើអ្នកណានឹងមានជីវិតរស់នៅបានទេ? តើអ្នកណានឹងត្រូវបំផ្លាញ? តើអ្នក ណានឹងក្លាយជាសមាជិកនៃក្រុមតូច ឬរាស្រ្តសំណល់ ដែលនឹងបន្តរស់នៅ? ចម្លើយនោះគឺ៖ ណូអេ និង គ្រួសាររបស់គាត់។ ជីវិតរបស់ណូអេជាប់ទាក់ទងនឹងសេចក្តីសញ្ញាដែលលោកមានជាមួយនឹងព្រះ​ (លោកុ- ប្បត្ដិ ៦៖១៨) ។ សេចក្តីសញ្ញានេះបានចាប់ផ្តើមជាមួយនឹងព្រះជាម្ចាស់ ដែលបានប្រទាននូវសេចក្តីមេត្តា ករុណានិងការអត់ទោស។ ណូអេនិងគ្រួសាររបស់លោក បានរួចជីវិតដោយសារតែសេចក្តីប្រោសលោះរបស់ ព្រះជាម្ចាស់។ មែនហើយ ណូអេត្រូវតែធ្វើការរួមគ្នាជាមួយនឹងព្រះ។ ប៉ុន្ដែណូអេមិនអាចធ្វើអ្វីបានដើម្បីជួយ សង្គ្រោះខ្លួនគាត់និងក្រុមគ្រួសាររបស់គាត់បានឡើយ។ ក្តីសង្ឃឹមតែមួយគត់របស់ពួកគេគឺការជឿទុកចិត្តលើព្រះជាម្ចាស់ក្នុងការបង្ហាញសេចក្តីមេត្តាករុណាដល់ពួកគេ។

ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១

សិក្សាបន្ថែម

សូមអាន Ellen G. White, “The Flood,” pages 90-104, and “After the Flood,” pages 105-110, in Patriarchs and Prophets។

«ព្រះជាម្ចាស់បានសន្យាថា ទ្រង់នឹងមិនបំផ្លាញផែនដីម្តងទៀតដោយទឹកជំនន់ឡើយ។ ឥន្ទធនូគឺជាសញ្ញាដែលបានតាំងឡើងចំពោះកិច្ចសន្យានេះ។ ទឹកជំនន់នឹងធ្វើអោយមានការផ្លាស់ប្តូរដ៏គួរអោយខ្លាចចំពោះផែនដីទាំងមូល។ ទឹកភ្លៀងនឹងជំនួសទឹកសន្សើម ដើម្បីជួយស្រោចស្រពផែនដី។ ដូច្នេះព្រះត្រូវ ការអ្វីមួយដើម្បីជួយមនុស្សបន្ទាប់ពីទឹកជំនន់ ដើម្បីកុំអោយពួកគេមានការភ័យខ្លាចរាល់ពេលដែលមានភ្លៀង ធ្លាក់មកម្តងៗ។ មានតែគំនិតខាងវិញ្ញាណទេដែលអាចមើលឃើញនូវភាពស្រស់ស្អាតនៃវត្ថុទាំងឡាយក្នុង ធម្មជាតិដែលបង្ហាញយើងអំពីព្រះជាម្ចាស់ (សូមអានរ៉ូម ១៖២០) ។ នោះហើយជាមូលហេតុដែលព្រះបាន ជ្រើសរើសយកឥន្ទធនូជាភស្តុតាងនៃកិច្ចសន្យារបស់ទ្រង់។ ឥន្ទធនូបង្ហាញដល់អស់អ្នកដែលជឿលើព្រះថាទឹកភ្លៀងនឹងនាំមកនៅពរមិនមែនជាការបំផ្លាញជាសកលនោះទេ»។ ដកស្រង់ពី The SDA Bible Com-mentary, volume 1, page 265, adapted។

សំនួរពិភាក្សា៖
  1. «នៅគ្រានោះផែនដីបានពេញទៅដោយមនុស្សជាច្រើន។ មនុស្សលោកកាន់តែច្រើនបន្តកើតមកពាស ពេញ ផែនដី។ ពួកគេអាកប្បកិរិយាមិនសមរម្យ និងបង្កជាសំឡេងរំខានយ៉ាងខ្លាំង។ ពួកគេធ្វើឫកពាដូច ជាគោព្រៃដែលមានសំឡេងរំខានខ្លាំង។ សំឡេងរំខានទាំងនោះធ្វើអោយមានការភ្ញាក់ផ្អើលដល់ព្រះ អែនលីល (Enlil) ។ ព្រះអែនលីល (Enlil) និយាយទៅកាន់ព្រះដទៃទៀតថា៖ មនុស្សនៅលើផែនដីកំពុង តែស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង។ យើងមិនអាចផ្ទំលក់បានទេ។ ដូច្នេះពួកអាទិទេពក៏បានព្រមព្រៀងគ្នាដើម្បី នឹងបំផ្លាញមនុស្សជាតិដោយសារទឹកជំនន់»។ ដកស្រង់ពី “The Story of the Flood” in The Epic of Gilgamesh, written in English by N. K. Sanders (London: The Penguin Group, 1972), page 108, adapted។ ចូរប្រៀបធៀបនូវហេតុផលទឹកជំនន់នេះទៅនឹងហេតុផលដែលព្រះគម្ពីរបានសម្តែងប្រាប់ យើង។ តើរឿងទាំងពីរនេះមានលក្ខណៈដូចគ្នា និងខុសគ្នាយ៉ាងដូចម្តេច?

  2. ណូអេមិនត្រឹមតែបានព្រមានប្រជាជននៅសម័យរបស់គាត់អំពីទឹកជំនន់ដែលនឹងមកដល់ទេនោះ គាត់ ក៏បានជួយពួកគេឲ្យបានយល់ពីតម្រូវការនៃការអត់ទោសចំពោះអំពើបាបរបស់ពួកគេដែរ។ ហេតុអ្វីបានជាសេចក្ដីពិតពីព្រះគម្ពីរស្តីអំពីសេចក្តីសង្រ្គោះ និងអំពើបាបមិនពេញនិយមសម្រាប់មនុស្សភាគច្រើននាពេលបច្ចុប្បន្ននេះទៅវិញ? ចូររៀបរាប់នូវអ្វីដែលរារាំងមនុស្សមិនឱ្យទទួលយកផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះសម្រាប់ជីវិតរបស់ពួកគេ។ ចូររៀបរាប់អំពីគំនិតរបស់លោកអ្នកនៅក្នុងថ្នាក់រៀន។

រឿងខ្លី

ការបង្កើតបេសកកម្មនៅក្នុងប្រទេសម៉ិចស៊ិក

Jeans

គូស្តាវ៉ូ ថារ៉ាសេណា (Gustavo Taracena) មិនមែនជាគ្រូគង្វាលនោះទេ ប៉ុន្តែ គាត់មានភាពឆេះ ឆួលចំពោះការបង្កើតពួកជំនុំ។ លោកគូស្តាវ៉ូ អាយុ៥៨ឆ្នាំហើយ។ លោកដែលជាតំណាងផ្នែកសេវាកម្មអតិ-ថិជនចូលនិវត្តន៍របស់ក្រុមហ៊ុនទូរគមនាគមន៍ម៉ិកស៊ិក។ លោកបានសរសើរតម្កើងដល់ព្រះជាម្ចាស់ នៅពេល ដែលពួកជំនុំក្រុមទី២របស់គាត់ត្រូវបានបង្កើតនៅឯឡាហាសធីកា (La Huasteca) ដែលជាសហគមន៍តូចមួយនៅជាយក្រុងវីលឡាហឺរម៉ុនសា (Villahermonsa) នៃប្រទេសម៉ិកស៊ិកបានក្លាយជាព្រះវិហារពេញ សិទ្ធិក្នុងរយៈ១០ឆ្នាំ។ ប៉ុន្តែ គាត់មិនទាន់ដឹងច្បាស់ថានឹងត្រូវធ្វើអ្វីតទៀតនោះទេ។ គាត់ និងម៉ារា ហឺណាន់-ដេស (Maria Hernandez) ដែលជាភរិយារបស់គាត់បានអធិស្ឋាន។ គាត់បានអធិស្ឋានថា «តើព្រះអង្គ ចង់អោយទូលបង្គំធ្វើអ្វីបន្តទៀតនៅឆ្នាំក្រោយ?»។ បន្ទាប់ពីអធិស្ឋានអស់រយៈពេលពីរបីសប្តាហ៍រួចមក លោកគូស្តាវ៉ូបានរៀនមកពីគ្រូគង្វាលស្តីអំពីសេចក្តីសង្ឃឹមក្នុងការបង្កើតពួកជំនុំនៅក្នុងផ្លាយ៉ាស ដេល រ៉ូសារីយ៉ូ (Playas del Rosario) ដែលជាសហគមន៏តូចមួយទៀតខាងក្រៅទីក្រុង។ គាត់បានអធិស្ឋាន អស់រយៈពេលបីសប្តាហ៍ រួចក៏បានយល់ព្រមកាន់គម្រោងនោះ។ ប៉ុន្តែ ពួកគេត្រូវជួបគ្នានៅឯណា? បញ្ហានេះត្រូវបានដោះចេញ នៅពេលដែលសមាជិកព្រះវិហារបានអនុញ្ញាតអោយប្រើប្រាស់ផ្ទះរបស់គាត់សម្រាប់ការជួបជុំគ្នានៅថ្ងៃសៅរ៍។ គាត់មិនបានស្នាក់នៅទីនោះទេ ដូច្នេះ លោកគូស្តាវ៉ូអាចប្រើប្រាស់ ផ្ទះរបស់គាត់បានដោយសេរី។ នៅថ្ងៃសប្បាតហ៍ដំបូង មានម្តាយ២នាក់ និងក្មេងៗ១២នាក់បានចូលរួម ថ្វាយបង្គំជាមួយនឹងលោកគូស្តាវ៉ូ និងភរិយារបស់គាត់។ ដោយឃើញមានមនុស្សជាច្រើននៅក្នុងការជួបជំុជាលើកដំបូង គាត់មានអារម្មណ៍ថា ព្រះកំពុងតែប្រទានពរដល់គម្រោងនេះ ហើយគាត់អាចនឹងបន្តគម្រោងនេះទៅមុខបាន។

គាត់បានរៀបចំស៊េរីផ្សាយដំណឹងល្អរយៈពេលមួយសប្តាហ៍នៅក្នុងព្រះវិហារ តាមផ្ទះ ហើយចំនួនកុមារបានកើនឡើងទៅដល់២០នាក់។ ដោយមានកុមារជាច្រើនបានចូលរួម លោក គូស្តាវ៉ូបានសំរេចចិត្តបង្កើតថ្នាក់សប្បាតហ៍ស្គូលពិសេសមួយសម្រាប់កុមារនៅពេលព្រឹកថ្ងៃសប្បាតហ៍ និងកម្មវិធីថ្វាយបង្គំសម្រាប់ទាំងកុមារ និងមនុស្សរួមគ្នានៅពេលរសៀល។ បញ្ហាបានជាប់ជំពាក់ជំពិននឹងម្តាយម្នាក់ដែលបានចូលរួមជារៀងរាល់ថ្ងៃសប្បាតហ៍។ ម្ចាស់ផ្ទះដែលនាងបានជួលគម្រាមបណ្តេញ នាងនិងកូនទាំង៥នាក់ចេញ។ ម្ចាស់ផ្ទះបាននិយាយថា «ប្រសិនបើឯងនៅតែទៅការប្រជុំទាំងនោះទៀត ឯងនឹងត្រូវតែចេញពីផ្ទះនេះ»។ ម្តាយម្នាក់នេះនៅតែទៅការប្រជុំទាំងនេះ ហើយនាងក៏ត្រូវម្ចាស់ផ្ទះបណ្តេញ ចេញ។ ប៉ុន្តែ នាងមិនបានបាក់ទឹកចិត្តឡើយ។ នាងបានរកឃើញផ្ទះថ្មីមួយដើម្បីជួល ហើយបន្តការថ្វាយ បង្គំតទៅទៀត។ នៅឯកន្លែងថ្វាយបង្គំតាមផ្ទះ អ្នកថ្វាយបង្គំបានអធិស្ឋាន និងតមអត់យ៉ាងអស់ពីចិត្តចំពោះអតីតម្ចាស់ផ្ទះរបស់ម្តាយម្នាក់នេះ។ ក្នុងអំឡុងពេលបើកឡានចែកចាយសៀវភៅអក្ខរកម្ម ម្ចាស់ ផ្ទះនោះបានទទួលយកទស្សនាវដ្តីអាត់វេនទីស្ទ ព្រមទាំងសំណូមពរអធិស្ឋានអោយនាងបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកគូស្តាវ៉ូបានរៀបចំស៊េរីផ្សាយដំណឹងល្អជាលើកទី២ លើកនេះនៅឯព្រះវិហារអាត់-វេនទីស្ទដែលមានទីតាំងចំងាយមួយគីឡូនៅក្នុងសហគមន៍ជិតនោះ។ ស្ត្រីម្នាក់ និងក្មេងប្រុសម្នាក់បាន ទទួលបុណ្យជ្រមុជទឹកនៅឯការជួបប្រជុុំនោះ ហើយបានក្លាយជាផលផ្លែដំបូងនៃការដាំពួកជំនុំរបស់គាត់។ ព្រះវិហារនៅតាមផ្ទះមានសមាជិក២នាក់បន្ទាប់ពីបានបើកអស់រយៈពេល៤ខែមក។ គាត់បាននិយាយថា «ដោយសារសេចក្តីជំនឿ យើងដឹងថា ព្រះនឹងបង្កើតសមាជិកបន្ថែម ហើយក្រុមតូចៗរបស់យើងនឹងបានលូតលាស់ឡើងទៅជាព្រះវិហារពេញសិទ្ធិ»។ ​

អំណានដង្វាយប្រចាំសប្តាហ៍

នៅពេលដែលកាអ៊ីនបដិសេធមិនយកព្រះទុកជាទីមួយ

ការយកព្រះទុកជាទីមួយមិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនអ្វីខ្លះពីកាអ៊ីនដែលបានបដិសេធមិនយកព្រះទុកជាទីមួយ?

អ័ដាម និងអេវ៉ាត្រូវបានបណ្តេញចេញពីសួនអេដែនពេលដែលកាអ៊ីនបានកើតមក។ ពួកគេឆ្លងកាត់ការលំបាកជាមួយគ្នា។ អ័ដាមបានខិតខំធ្វើការដាំដុះនៅលើផេនដី ហើយកូនៗរបស់គាត់ក៏បានជួយកំឡាំងដល់គាត់ពេលដែលពួកគេធំល្មមនឹងធ្វើការបាន។

កាអ៊ីនបានផ្តោតទៅលើមុខរបរកសិកម្ម។ អេបិលបានមើលថែហ្វូងសត្វវិញ។ អ្នកទាំងពីរបានរក្សាយ៉ាងប្រុងប្រយ័ត្នអំពីរបៀបដែលឪពុកម្តាយរបស់ពួកគេថ្វាយបង្គំព្រះ និងរឿងពីសួន​អេដែន។ ទាំងពីរនាក់ធ្លាប់បានឮអំពីរបៀបដែលព្រះទ្រង់បានថ្វាយយញ្ញបូជាដំបូងសម្រាប់​ការ​អត់ទោសដល់អំពើបាបរបស់ពួកគេ និងដើម្បីគ្របបាំងភាពអាម៉ាស់របស់ពួកគេ។ ទាំងកាអ៊ីន និងអេបិលសុទ្ធតែចង់ថ្វាយបង្គំព្រះ។ នៅពេលដែលពួកគេធំឡើង ព្រះគម្ពីរបានចែងថា ពួកគេទាំងពីរបាននាំយកដង្វាយដ៏ពិសេសបំផុតដែលពួកគេមាន។ អេបិលបានសត្វដែលធាត់ចេញពីកូនដំបូងនៃហ្វូងសត្វរបស់គាត់។ ចំណែកឯកាអ៊ីនវិញបាននាំយកផលផ្លែដំបូងដែលចេញពីដីមកដែរ។ ព្រះទ្រង់សព្វព្រះទ័យនឹងដង្វាយរបស់អេបិល ប៉ុន្តែមិនសព្វព្រះទ័យនឹងដង្វាយរបស់​​កាអ៊ីនឡើយ។ កាអ៊ីនក៏ខឹងយ៉ាងខ្លាំង។ មិនមែនខឹងនឹងព្រះ ហើយក៏មិនខឹងនឹងខ្លួនឯងដែរ ប៉ុន្តែ គាត់បែរជាខឹងនឹងអេបិល ដែលជាប្អូនប្រុសរបស់ខ្លួនទៅវិញ។

ការច្រានចោលគឺជារឿងមួយដែលមនុស្សលោកមិនសូវចេះដោះស្រាយឲ្យបានល្អ។ យើងរាល់គ្នាមិនចង់ឲ្យគេបដិសេធយើងទេ ហើយជីវិតយើងភាគច្រើនខំធ្វើអ្វីៗដែលយើងអាចដើម្បីបញ្ជៀសការច្រានចោលនេះឯង។ យើងខំចំណាយជាច្រើនឆ្នាំ ដើម្បីកុំឲ្យគេច្រានយើងចោលពេលសម្ភាសសុំធ្វើការ។ យើងលះបង់ពេលវេលា និងលុយកាក់សម្រាប់តុបតែងខ្លួន និង​ថែទាំខ្លួន ដើម្បីឲ្យគេស្រឡាញ់ និងមិនចង់ឲ្យគេបដិសេធយើង។ យើងលះបង់ទេពកោសល្យរបស់យើងដើម្បីបង្កើតធនធានថ្មីៗឡើងគឺក្នុងបំណងឲ្យគេទទួលស្គាល់គុណសម្បត្តិរបស់យើង។

ទោះជាយ៉ាងណា បើទោះបីជាយើងខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាពក្តី ការច្រានចោល​នៅតែកើតឡើង។ នៅក្នុងករណីនេះ កាអ៊ីនបានច្រានចោលគំរូរបស់ព្រះស្តីអំពីដង្វាយដែល​ទ្រង់ អាច​ទទួល​យកបានយ៉ាងច្បាស់។ កាអ៊ីនគួរតែបានរៀបចំថ្វាយដង្វាយជាសត្វសម្រាប់យញ្ញបូជា​ជាមួយនឹងប្អូនប្រុសរបស់គាត់ដោយបន្ទាបខ្លួន។ ប៉ុន្តែគាត់ពុំបានធ្វើដូច្នោះឡើយ។ ប្រហែលជា​លោកគិតថា លោកបានធ្វើអស់ពីសមត្ថភាពហើយ ហើយក៏ល្មមគ្រប់គ្រាន់ហើយដែរ។

ជួនកាលយើងសម្រេចចិត្តបង្កើតក្បួនច្បាប់ផ្ទាល់សម្រាប់ថ្វាយដង្វាយទៅវិញ។ នេះគឺ​ជាកំហុសមួយ។ ព្រះគឺជាព្រះ ហើយយើងមិនមែនជាព្រះឡើយ។ សេចក្តីបង្ហាត់បង្រៀនអំពីអ្វីដែលយើងគួរធ្វើជាមួយនឹងប្រាក់ដង្វាយ១០ហូត១ និងដង្វាយសទ្ធាគឺច្បាស់លាស់ហើយ ហើយ​យើងត្រូវតែអនុវត្តតាម។

នៅពេលដែលព្រះច្រានចោលដង្វាយរបស់គាត់ កាអ៊ីនពុំភ្ញាក់ខ្លួនពីកំហុសហើយបែរមករកព្រះ ឪពុកម្តាយ ឬប្អូនប្រុសរបស់គាត់ទេ គាត់បែរជាគិតតែពីតូចចិត្តទៅវិញ។ ព្រះទ្រង់​បាន​ព្យាយាមជួយដែរ តែគាត់បដិសេធ។ អំពើបាបបានគ្រប់គ្រងលើចិត្តរបស់គាត់ ហើយគាត់បានប្រគល់ខ្លួនក្រោមកំហឹងនិងអំពើហឹង្សាទៅវិញ ហើយក៏ក្លាយទៅជាឃាតករទី១នៅក្នុងប្រវត្តិសាស្ត្រ។ កាអ៊ីនបានបដិសេធមិនយកព្រះទុកជាទីមួយ។ លទ្ធផលគឺអាក្រក់ណាស់សម្រាប់គាត់និងមនុស្សនៅជុំវិញគាត់។ ខណៈដែលគំរូអាក្រក់របស់កាអ៊ីនដាស់តឿនយើងរាល់គ្នានៅថ្ងៃនេះ សេចក្តីស្រឡាញ់របស់ព្រះក៏ជម្រុញយើងឲ្យយកនគររបស់ព្រះទុកជាទីមួយដែរ។ ខណៈដែលអ្នកជំនួយការកំពុងប្រមូលប្រាក់ដង្វាយ សូមយកព្រះទុកជាទីមួយចុះ។ ​

Powered by CAM