ប្រវត្តិសាស្ត្រនៃព្រះគម្ពីរបានបង្ហាញយើងថា សាសន៍អ៊ីស្រាអែលបានងាកចេញពីព្រះម្តងហើយ ម្តងទៀតដូចដែលយើងបានឃើញកាលពីម្សិលមិញ។ ម្ល៉ោះហើយ ព្រះបានដាក់ទោសពួកគេ។ បន្ទាប់មក ពួកគេបានវិលត្រឡប់មកឯព្រះវិញ។ រឿងដដែលនេះតែងតែកើតឡើងម្តងហើយម្តងទៀត។ ទន្ទឹមនឹងនេះ តើមានសេចក្តីសង្ឃឹមអ្វីសម្រាប់រាស្ត្ររបស់ព្រះដែលយើងបានឃើញនៅក្នុងខខាងក្រោមទាំងនេះ៖
ព្រះមានផែនការសម្រាប់សាសន៍អ៊ីស្រាអែល។ ប៉ុន្តែ ព្រះពុំបានប្រទានពរយ៉ាងពេលលេញដល់រាស្ត្ររបស់ទ្រង់ឡើយ ដោយសារតែពួកគេមិនស្តាប់បង្គាប់ព្រះ។ ទន្ទឹមនឹងនេះ ផែនការរបស់ព្រះបានកើតឡើងយ៉ាងពេញលេញនៅក្នុងជីវិតរបស់មនុស្សមួយចំនួនតូចដែលស្មោះត្រង់ចំពោះទ្រង់។ ក្រុម តូចមួយនេះត្រូវបានហៅថា ជារាស្ត្រសំណល់។ រាស្ត្រសំណល់គឺជាផ្នែកមួយនៃក្រណាត់ដែលនៅសេស សល់ពីដុំក្រណាត់។ រាស្ត្រសំណល់ក៏ជារូបស័ព្ទមួយបង្ហាញយើងអំពីមនុស្សមួយក្រុមតូចនៅក្នុងព្រះគម្ពីរ ដែលស្មោះត្រង់ចំពោះព្រះ។ ក្រុមតូចនេះគឺជាសំណល់ដែលចេញពីក្រុមធំមក។
ព្រះតែងតែមានរាស្ត្រសំណល់ដែលទ្រង់បានត្រាស់ហៅចេញពីក្រុមធំអោយធ្វើជារាស្ត្ររបស់ ទ្រង់។ ក្រុមធំបាននិយាយថា ពួកគេស្រឡាញ់ព្រះ និងស្មោះត្រង់ចំពោះទ្រង់។ ប៉ុន្តែ ចិត្តរបស់ពួកគេមិន ស្មោះត្រង់ឡើយ។ ជីវិតរបស់ពួកគេបានបង្ហាញយ៉ាងដូច្នេះ។ រាស្ត្រសំណល់ដែលព្រះបានជ្រើសតាំង មានសេចក្តីស្មោះត្រង់ចំពោះទ្រង់។ ព្រះមានផែនការដូចគ្នាសម្រាប់ក្រុមតូចមួយនេះដូចជាទ្រង់មានសម្រាប់សាសន៍អ៊ីស្រាអែលទាំងអស់ផងដែរ។ ទ្រង់ចង់អោយពួកគេប្រកាសដល់អ្នកដទៃអំពីសេចក្តីពិត នៃព្រះគម្ពីរ។ ទ្រង់ចង់អោយពួកគេ «តាំងទីសំគាល់១នៅកណ្តាលពួកគេ» (អេសាយ ៦៦៖១៩)។ បន្ទាប់ មក អ្នកដទៃនឹងចុះចូលជាមួយសាសន៍អ៊ីស្រាអែល នៅពេលដែលពួកគេ «ថ្វាយបង្គំដល់ស្តេច» (សាការី ១៤៖១៦)។ នៅក្នុងសម័យព្រះគម្ពីរ ព្រះមានមនុស្សដែលប្រឹងប្រែងធ្វើកិច្ចការយ៉ាងល្អបំផុត ដើម្បីរក្សា សេចក្តីសញ្ញាជាមួយនឹងព្រះ (សូមអាន ពង្សាវតាក្សត្រទី១ ១៩៖១៤-៨)។ ជាការពិតណាស់ មនុស្សដ៏ស្មោះត្រង់មួយក្រុមតូចនេះបានរងការឈឺចាប់ជាមួយនឹងក្រុមធំ នៅពេលដែលពួកគេទាំងអស់បានធ្វើជាទាសករដល់សាសន៍ដទៃ។ ប៉ុន្តែ ព្រះនឹងរក្សាសេចក្តីសន្យារបស់ទ្រង់ចំពោះអ្នកស្មោះត្រង់របស់ ទ្រង់។ ទ្រង់នឹងប្រទានអំណោយនៃជីវិតអស់កល្បដល់ពួកគេ។ សូមអានខគម្ពីរយ៉ូហាន ១០៖២៧, ២៨។ តើព្រះយេស៊ូវកំពុងតែមានបន្ទូលអំពីអ្វីនៅត្រង់នេះ? តើសេចក្តីសន្យាទាំងនេះជួយយើងអោយយល់អំពីគោលគំនិតនៃរាស្ត្រសំណល់បានយ៉ាងដូចម្តេច? តើហេតុអ្វីបានជាព្រះតែងតែមានរាស្ត្រសំណល់ដែលនៅតែស្មោះត្រង់ចំពោះទ្រង់?
ថ្ងៃព្រហស្បតិ៍ ទី០៦ ខែឧសភា ឆ្នាំ២០២១
អ៊ីស្រាអែលខាងឯវិញ្ញាណ
សាសន៍អ៊ីស្រាអែលបានប្រព្រឹត្តខុសយ៉ាងច្រើន ហើយទទួលបរាជ័យជាច្រើនដងនៅក្នុងព្រះគម្ពីរ ផងដែរ។ ប៉ុន្តែ ព្រះជាម្ចាស់ពុំទាន់អស់ព្រះទ័យជាមួយនឹងសាសន៍អ៊ីស្រាអែលនៅឡើយទេ។ ទ្រង់ពុំទាន់ លះបង់ផែនការនៃការចង់បានមនុស្សស្មោះត្រង់មួយក្រុមដែលបម្រើអោយទ្រង់នោះឡើយ។ គម្ពីរសញ្ញា ចាស់បានចែងអំពីសម័យអនាគត នៅពេលដែលព្រះមានក្រុមដ៏ស្មោះត្រង់មួយនេះ។ ក្រុមនេះត្រូវបាន ហៅថា ជាអ៊ីស្រាអែលខាងឯវិញ្ញាណ។ អ៊ីស្រាអែលខាងឯវិញ្ញាណត្រូវបានបង្កើតឡើងដោយសាសន៍យូដា និងសាសន៍ដទៃ។ សាសន៍ដ៏ស្មោះត្រង់រួមគ្នាទាំងនេះនឹងចែកចាយដំណឹងល្អអំពីព្រះយេស៊ូវគ្រប់ ទីកន្លែងនៅលើផែនដី។ ក្រុមនេះត្រូវបានគេហៅថាជាពួកជំនុំដំបូងនៅក្នុងសម័យគម្ពីរសញ្ញាថ្មី។
សូមអានខគម្ពីរកាឡាទី ៣៖២៦-២៩។ រួចឆ្លើយនឹងសំណួរ៖
១. តើលោកប៉ុលបានមានប្រសាសន៍អំពីសេចក្តីសន្យាអ្វីខ្លះនៅក្នុងខ២៩?
--------------------------------------------------------
២. តើអ្វីដែលសំខាន់បំផុតដែលធ្វើអោយមនុស្សស័ក្តិសមនឹងទទួលបានសេចក្តីសន្យាទាំងនេះ? (សូមអានខគម្ពីរកាឡាទី ៣៖២៦)។
--------------------------------------------------------
៣. «ជញ្ជាំង» ខ័ណ្ឌចែកមនុស្សលោកនៅលើផែនដីនេះ។ ជញ្ជាំងនេះគឺជារូបស័ព្ទតំណាងអោយរបស់ គ្រប់យ៉ាងដែលខ័ណ្ឌចែកយើងរវាងបុរស ឬស្ត្រី សាសន៍យូដា ឬសាសន៍ដទៃ អ្នកក្រ ឬអ្នកមាន។ តើហេតុអ្វី បានជាលោកប៉ុល «បំបែក» ជញ្ជាំងនេះ?
--------------------------------------------------------
៤. តើការដែលយើង «រាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ» មានន័យយ៉ាងដូចម្តេច? (កាឡាទី ៣៖២៨)។
--------------------------------------------------------
៥. សូមអានខគម្ពីររ៉ូម ៤៖១៦, ១៧។ តើខទាំងនេះជួយយើងអោយយល់អំពីប្រសាសន៍របស់លោកប៉ុល នៅក្នុងខគម្ពីរកាឡាទី ៣៖២៦-២៩បានយ៉ាងដូចម្តេច?
--------------------------------------------------------
«ព្រះបានសន្យាថា នឹងប្រគល់ទឹកដីដល់លោកអ័ប្រាហាំ និងពូជពង្សរបស់លោក។ អំណោយ នេះពុំមែនគ្រាន់តែសំដៅទៅលើទឹកដីកាណានប៉ុណ្ណោះទេ តែសំដៅទៅលើផែនដីទាំងមូល។ នោះគឺជា មូលហេតុដែលលោកប៉ុលមានប្រសាសន៍ថា «ដ្បិតសេចក្តីសន្យា ដល់លោកអ័ប្រាហាំ និងពូជលោកឲ្យ បានលោកីយ៍ជាមរដក នោះមិនមែនដោយសារក្រឹត្យវិន័យទេ គឺដោយសារសេចក្តីសុចរិតដែលមកដោយ សេចក្តីជំនឿវិញ» (រ៉ូម ៤៖១៣)។ ព្រះគម្ពីរបានបង្រៀនថា ព្រះនឹងរក្សាសេចក្តីសន្យារបស់ទ្រង់ចំពោះលោកអ័ប្រាហាំ។ យើងនឹងទទួលបានអំណោយនៃជីវិតអស់កល្បតាម (ពេត្រុសទី១ ១៖៤) និងផែនដី ដែលគ្មានអំពើបាបតាមរយៈព្រះយេស៊ូវ»។ ដកស្រង់ពី Ellen G. White, Patriarchs and Prophets, page 170, adapted។ សេចក្តីសន្យានេះនឹងកើតមានយ៉ាងពេញលេញ នៅពេលដែលរាស្ត្រសំណល់ រស់នៅលើផែនដីជារៀងរហូតជាមួយនឹងព្រះយេស៊ូវ (ដានីយ៉ែល ៧៖២៧)។
ថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Vineyard of the Lord,” page 15-22; “Hope for the Heathen,” pages 367-378; and “The House of Israel,” pages 703-721, in Prophets and Kings។
«នៅក្នុងព្រះនេត្ររបស់ព្រះ យើងទាំងអស់គ្នាគឺដូចគ្នា។ ទ្រង់ពុំបានអោយតម្លៃមនុស្សមួយចំនួនប្រសើរជាងអ្នកដទៃដោយសារតែពួកគេមានប្រាក់ច្រើន ឬកើតនៅក្នុងកន្លែងដ៏ពិសេស ឬគ្រួសារ មានមុខមាត់នោះទេ។ ព្រះបានបង្កើតមនុស្សគ្រប់គ្នា។ ម្ល៉ោះហើយ យើងទាំងអស់គ្នាគឺជាគ្រួសារតែមួយ។ ព្រះយេស៊ូវបានយាងមកបំផ្លាញគ្រប់ទាំងកំផែងនៃការខ័ណ្ឌចែក។ ព្រះយេស៊ូវបានយាងទៅបើករោងឱបោសថនៅឯស្ថានសួគ៌។ ទ្រង់ចង់អោយមនុស្សគ្រប់គ្នាចូលមកឯព្រះដោយស្ម័គ្រចិត្ត។ សេចក្តីស្រឡាញ់ របស់ទ្រង់ធំធេង ជ្រាលជ្រៅ និងគ្រប់លក្ខណ៍។ សេចក្តីស្រឡាញ់របស់ទ្រង់អាចជ្រាបចូលដល់មនុស្ស គ្រប់គ្នាមិនថាគេជាអ្នកណានោះទេ។ សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវអាចរំដោះមនុស្សលោកអោយរួចផុតពីសាតាំងដែលពួកគេត្រូវបានបោកបញ្ឆោតដោយការកុហករបស់វា។ ព្រះយេស៊ូវអាចជួយពួកគេ អោយពួកគេអោយចូលមកជិតបល័្លង្ករបស់ព្រះ។ បល័្លង្កនេះហ៊ុំព័ទ្ធទៅដោយឥន្ធធនូនៅជំុំវិញ។ ឥន្ទធនូនេះ បង្ហាញយើងថា ព្រះនឹងរក្សាសេចក្តីសន្យារបស់ទ្រង់។ នៅក្នុងព្រះយេស៊ូវ យើងទាំងអស់គ្នាគឺស្មើគ្នា៖ សាសន៍យូដាមិនខុសគ្នាពីសាសន៍ដទៃនោះឡើយ។ ទាសករក៏មិនខុសគ្នាពីអ្នកដែលមានសេរីភាពនោះ ដែរ»។ ដកស្រង់ពី Ellen G. White, Prophets and Kings, pages 369, 370, adapted។
សូមអានខគម្ពីរពេត្រុសទី១ ២៖៩ ដើម្បីអោយបានដឹងអំពីឈ្មោះទាំងបួននៃពួកជំនុំដែលលោក ពេត្រុសបានដាក់ឈ្មោះអោយ។ ឈ្មោះទាំងអស់នេះភាគច្រើនត្រូវបានបង្ហាញនៅក្នុងខគម្ពីរសញ្ញាចាស់ ទាំងនេះស្តីអំពីសាសន៍អ៊ីស្រាអែលគឺខគម្ពីរនិក្ខមនំ ១៩៖៦ និងអេសាយ ៤៣៖២០។ តើឈ្មោះនីមួយៗ បានបង្ហាញយើងអ្វីខ្លះ អំពីទំនាក់ទំនងពិសេសរវាងពួកជំនុំ និងព្រះ? (ឧទាហរណ៍៖ ឈ្មោះថា «រាស្ត្រ ដែលបានជ្រើសតាំង» (ពេត្រុសទី១ ២៖៩) បង្ហាញយើងថា ព្រះបានជ្រើសរើសពួកជំនុំ និងមានកិច្ចការ ពិសេសសម្រាប់អោយពួកគេធ្វើ)។
សំនួរពិភាក្សា៖
- ក្នុងព្រះគម្ពីរ មេដឹកនាំសាសនាបានសម្លាប់សត្វថ្វាយដល់ព្រះទុកជាយញ្ញបូជា។ សត្វទាំងនេះបានបង្ហាញអំពីការសុគតរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងនាពេលអនាគត។ ក្នុងនាមជាមេដឹកនាំសាសនា សម្រាប់ព្រះយេស៊ូវ តើយើងគួរតែនាំយញ្ញបូជាអ្វីខ្លះ មកថ្វាយដល់ព្រះសម្រាប់អ្វីដែលទ្រង់បានធ្វើចំពោះ យើង? (សូមអានខគម្ពីរពេត្រុសទី១ ២៖៥ ដើម្បីជួយអោយលោកអ្នកអាចឆ្លើយចំឡើយនេះបាន)។
- តើយើងអាចញែកខ្លួនយើងចេញពីមនុស្សនៅលើផែនដី និងចែកចាយដំណឹងល្អដល់ពួកគេក្នុងពេល តែមួយដោយរបៀបណា? តើបទពិសោធន៍របស់សាសន៍អ៊ីស្រាអែល និងគំរូរបស់ព្រះយេស៊ូវជួយអោយ យើងឆ្លើយសំណួរនេះបានដោយរបៀបណា?
- ព្រះតែងតែមានអ្នកដើរតាមដ៏ស្មោះត្រង់មួយក្រុមតូចនៅក្នុងសម័យគម្ពីរសញ្ញាចាស់។ សូមគិតអំពី លោកអេលីយ៉ា និងរាស្ត្រសំណល់ដែលបានរស់នៅក្នុងសម័យរបស់លោក (ពង្សាវតាក្សត្រទី១ ១៩)។ តើហេតុអ្វីបានការដែលយើងនៅជំុវិញមនុស្សដែលមិនទាន់ស្គាល់ព្រះមានភាពងាយស្រួលក្នុងការរក្សាភាពស្មោះត្រង់ចំពោះព្រះជាងការដែលយើងនៅជុំវិញពួកជំនុំុំដែលឈប់ដើរតាមព្រះ?
រឿងខ្លី
គ្រប់ជំហាននៅតាមផ្លូវ
វេជ្ជបណ្ឌិតហឺរណាន់ដូ ដាយអាស (Hernando Diaz) បានអស់សង្ឃឹមជាខ្លាំង។ គាត់មិនបានធ្វើការជាគ្រូពេទ្យអស់រយៈពេលពីរឆ្នាំដោយសារតែជំងឺកូនប្រុសអាយុ២ឆ្នាំរបស់គាត់។ គាត់ត្រូវការ ផ្ទះមួយ និងការងារ។ លោកហឺរណាន់ដូបានផ្លាស់គ្រួសាររបស់គាត់ពីស្រុកកំណើតនៅភាគខាងជើង ប្រទេសកូឡុំប៊ីទៅទីក្រុងមេដេលលីន (Medellin) ដែលជាទីក្រុងធំទី២នៅក្នុងប្រទេសក្នុងក្តីសង្ឃឹមថា នឹងរកបានមន្ទីរពេទ្យ ដើម្បីព្យាបាលបញ្ហាតំរងនោមរបស់សាំយូអែល។ ប៉ុន្តែ បន្ទាប់ពីស្នាក់នៅក្នុងមន្ទីរ-ពេទ្យអស់មួយឆ្នាំមក គាត់ត្រូវការផ្ទះមួយសម្រាប់សាំយូអែល អេរិកាដែលជាភរិយារបស់គាត់ និងកូន ប្រុសអេមមឺរអាយុ១១ឆ្នាំរបស់ពួកគេ។ គ្មានផ្ទះណាមួយដែលមើលទៅមានតម្លៃសមរម្យនៅជិតមន្ទីរពេទ្យ នោះទេ។ គាត់បានអធិស្ឋានហើយរកឃើញផ្ទះមួយដែលម្ចាស់ផ្ទះជួលបន្ទប់អោយសិស្សៗ។ គាត់បាន សុំជួលបន្ទប់មួយ។ ម្ចាស់ផ្ទះបាននិយាយថា «ខ្ញុំមានសល់តែបន្ទប់ទំនេរតែមួយទៀតប៉ុណ្ណោះ ហើយ សិស្សបានបងថ្លៃជួលរួចទៅហើយ»។ លោកហឺរណាន់ដូបាននិយាយថា «ព្រះបាននាំខ្ញុំមកទីនេះដោយ សារតែខ្ញុំត្រូវការបន្ទប់មួយ»។ ម្ចាស់ផ្ទះបានផ្តលបន្ទប់ជួលដោយឥតគិតថ្លៃដល់គាត់សម្រាប់រយៈពេល៦ខែ។ តាមរយៈកាយវិការដ៏សប្បុរសនេះ ហឺរណាន់ដូបានដឹងច្បាស់ថា ព្រះកំពុងតែដឹកនាំគាត់។ អេមមឺរបាន ស្នាក់នៅជាមួយនឹងសាច់ញាតិនៅឯទីក្រុងមួយផ្សេងទៀតអស់រយៈពេលមួយឆ្នាំ មុនពេលលោកហឺរ-ណាន់ដូចង់ដាក់ពាក្យបង្រៀននៅក្នុងសាលាគ្រីស្ទានក្បែរមន្ទីរពេទ្យនោះ។ អ្នកទទួលភ្ញៀវនៅក្នុងមន្ទីរ ពេទ្យម្នាក់បានឮអំពីដំណើរស្វែងរកការងាររបស់គាត់។ នាងបាននិយាយថា «ខ្ញុំស្គាល់សាលាគ្រីស្ទសាសនាល្អមួយនៅក្បែរនេះ។ ក្មួយស្រីរបស់ខ្ញុំបានសិក្សានៅទីនោះ»។ លោកហឺរណាន់ដូពុំដែលធ្លាប់ ស្គាល់ព្រះវិហារអាត់វេនទីស្ទពីមុនមកនោះទេ។ ប៉ុន្តែ ដំណើរទស្សនកិច្ចនៅក្នុងសាលារៀននោះបានធ្វើឱ្យគាត់ចាប់អារម្មណ៍ ហើយអេមមឺរបានចាប់ផ្តើមរៀននៅទីនោះ។ មិនយូរប៉ុន្មាននៅក្នុងឆ្នាំសិក្សា នាងបានប្រាប់គ្រូនាងថា ឪពុករបស់នាងគឺជាគ្រូពេទ្យ។ គ្រូបាននិយាយថា «សូមប្រាប់គាត់អោយយក ប្រវត្តិរូបសង្ខេបរបស់គាត់មកអោយខ្ញុំ ដើម្បីអោយខ្ញុំអាចយកវាទៅដាក់នៅក្នុងគ្លីនិកអាត់វេនទីស្ទ»។ នាងដឹងថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រអាត់វេនទីស្ទនៅក្នុងបរិវេណនៃសាកលវិទ្យាល័យអាត់វេនទីស្ទកូឡុំប៊ី កំពុងតែត្រូវការគ្រូពេទ្យម្នាក់។ អេមមឺរបានប្រាប់ឪពុករបស់គាត់ ហើយគាត់ប្រគល់ប្រវត្តិរូបសង្ខេបរបស់ គាត់ទៅកាន់គ្រូម្នាក់នោះ។ គាត់បាននិយាយថា «ខ្ញុំចង់ធ្វើការណាស់ ប៉ុន្តែ ខ្ញុំមិនអាចដោយសារតែខ្ញុំត្រូវ នៅជាមួយនឹងកូនតូចរបស់ខ្ញុំ»។ គ្រូបាននិយាយថា «សូមកុំបារម្ភ លោកគ្រាន់តែបង្ហាញខ្លួននៅពេលសម្ភាសទៅបានហើយ»។ នៅពេលដែលគ្លីនិកហៅគាត់សម្ភាស លោកហឺរណាន់ដូបានពន្យល់អំពីតម្រូវ ការរបស់គាត់សម្រាប់កាលវិភាគដែលអាចបត់បែនបាន។ គាត់ត្រូវបានទទួលយកពេលនោះភ្លាម។ អ្នក ចាត់ចែងបាននិយាយថា «យើងនឹងរៀបចំកាលវិភាគរបស់អ្នក» ហើយបន្ថែមទៀតថា គាត់អាចជួយធ្វើ ក្រដាសស្នាមអោយបាន។ លោកហឺរណាន់ដូបានចូលធ្វើជាមួយនឹងក្រុមគ្លីនិកដោយអំណរ។ គាត់បាន ដឹងពីសេចក្តីជំនឿរបស់អាត់វេនទីស្ទ ហើយបានទទួលយកការអញ្ជើញអោយចូលរួមថ្វាយបង្គំនៅក្នុងព្រះវិហារ។
ការយល់ដឹងរបស់គាត់អំពីសេចក្ដីស្រឡាញ់របស់ព្រះកាន់តែរីកចម្រើនឡើង។ គាត់បាន និយាយថា «ពួកជំនុំអាត់វេនទីស្ទមានភាពរាក់ទាក់ បន្ទាបខ្លួន និងពិតជាទឹកចិត្តចង់ជួយដល់ការជួយខ្ញុំមែន។ ខ្ញុំបាននាំក្រុមគ្រួសាររបស់ខ្ញុំទៅព្រះវិហារ»។ លោកហឺរណាន់ដូ និងក្រុមគ្រួសារបានធ្វើពិធីបុណ្យជ្រមុជទឹកចូលជាសមាជិកអាត់វេនទីស្ទ។ សព្វថ្ងៃនេះ សាំយូអែលជាក្មេងប្រុសអាយុ៨ឆ្នាំមានសុភាពយ៉ាងល្អ ហើយលោកហឺរណាន់ដូកំពុងតែធ្វើកិច្ចការពេញម៉ោងនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រអាត់វេនទីស្ទ គឺជាកន្លែងដែលគាត់បាននាំអ្នកជំងឺ១០០នាក់ និងអ្នកដទៃទៀតទៅឯព្រះគ្រីស្ទតាមរយៈទីបន្ទាល់ផ្ទាល់របស់គាត់។ លោកហឺរណាន់ដូជឿថា ព្រះបានដឹកនាំគាត់គ្រប់ជំហាននៃជីវិត។ គាត់បាននិយាយថា «មន្ទីរពេទ្យដទៃទៀតមិនយល់ព្រមនឹងសំណើរបស់ខ្ញុំនោះទេ តែគួរអោយអស្ចារ្យណាស់ដែលគ្លីនិកអាត់វេនទីស្ទបានយល់ព្រមទទួលយកគាត់»។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលសូលបដិសេធមិនយកព្រះទុកជាទីមួយ
ការយកព្រះទុកជាទីមួយមិនមែនជារឿងងាយស្រួលឡើយ។ តើយើងរាល់គ្នាអាចរៀនអ្វីខ្លះពីសូលដែលបានបដិសេធមិនយកព្រះទុកជាទីមួយ?
សូលរាងខ្ពស់ហើយសង្ហា។ គាត់រាងខ្ពស់ស្រឡះ មនុស្សដទៃទៀតមានកំពស់ត្រឹមស្មារបស់គាត់ប៉ុណ្ណោះ។ គាត់គឺជាបេក្ខជនដ៏ល្អឥតខ្ចោះសម្រាប់ក្លាយខ្លួនទៅជាស្តេចទីមួយរបស់អ៊ីស្រាអែល។ សូលមានអាយុ៣០ឆ្នាំនៅពេលដែលគាត់ក្លាយជាស្តេច ហើយសោយរាជ្យបាន៤២ឆ្នាំ។
ក្នុងអំឡុងពេលនេះ សូលបានប្រព្រឹត្តរឿងជាច្រើនបានយ៉ាងត្រឹមត្រូវ។ ទោះជាយ៉ាងណា គាត់មិនបានធ្វើតាមការបង្ហាត់បង្រៀនរបស់ព្រះឲ្យបានខ្ជាប់ខ្ជួនឡើយ។ សូលហាក់ដូចជាមានវិធីផ្សេងដែលគាត់គិតថាល្អជាងអ្វីដែលព្រះទ្រង់បានមានបន្ទូល។
ពួកយើងខ្លះក៏កំពុងជួបការល្បួងឲ្យគិតថាបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់យើងល្អជាងព្រះទ័យព្រះដែរ។ អ្នកខ្លះទៀតព្យាយាមបញ្ចេញហេតុផលផ្ទាល់ខ្លួនដើម្បីរួចផុតពីការថ្វាយដង្វាយ១០ហូត១ និងសទ្ធា។ ការយកព្រះទុកជាទីមួយមិនមែនជារឿងងាយស្រួលឡើយសម្រាប់សូល ហើយវាក៏មិនងាយស្រួលសម្រាប់យើងរាល់គ្នាផងដែរ។
សូលនៅតែបន្តទៅតាមផ្លូវរបស់គាត់រហូតទាល់តែព្រះទ្រង់មិនឲ្យគាត់ធ្វើជាស្តេចតទៅទៀត។ ព្រះជាម្ចាស់ដកយកការការពារចេញពីសូលរហូតដល់កម្រិតដែលវិញ្ញាណអាក្រក់អាចធ្វើទុក្ខដល់គាត់បាន។ ព្រះជាម្ចាស់បានប្រទានសេរីភាពដល់យើងរាល់គ្នាដើម្បីឲ្យយើងអាចបដិសេធព្រះអង្គ និងព្រះពររបស់ព្រះអង្គបាន។ សូលបានបែរទៅផ្លូវអាក្រក់ ហើយបានចំណាយថាមពលនិងធនធានរបស់គាត់យ៉ាងច្រើនដើម្បីកម្ចាត់ដាវីឌដែលជាអ្នកបម្រើដ៏ស្មោះត្រង់របស់ខ្លួន។
ដាវីឌគឺជាទាហានដ៏អស្ចារ្យ និងតន្ត្រីករម្នាក់តាំងពីពេលដែលសូលជួបគាត់ជាលើកដំបូង។ យ៉ូណាថានដែលជាកូនប្រុសរបស់សូលគឺជាមិត្តសំឡាញ់របស់ដាវីឌ។ បើទោះបីជាដាវីឌពុំបានធ្វើអ្វីប្រឆាំងនឹងសូលក្តី ក៏សូលនៅតែចង់សម្លាប់គាត់ដែរ។ ហេតុអ្វី? គឺមកពីការច្រណែននោះឯង។
ក្រោយមក សូលបានបែរទៅរកគ្រូខាបព្រលឹងដើម្បីបានស្តាប់ឮព្រះសូរសៀងរបស់ព្រះម្តងទៀត។ ប៉ុន្តែ ព្រះទ្រង់ពុំបានមានបន្ទូលតាមរយៈគ្រូខាបព្រលឹងនោះឡើយ។ បើទោះបីជាសូលព្យាយាមចង់ត្រឡប់មករកព្រះវិញក្តី ក៏ប៉ុន្តែគាត់បែរជាប្រើវិធីសាស្ត្រដែលព្រះទ្រង់បានហាមឃាត់ទៅវិញ។ កាលណាយើងបដិសេធមិនយកទ្រង់ទុកជាទីមួយក្នុងរឿងតូចតាចទៅហើយ ទម្រាំតែរឿងធំទៀតប្រាកដជាកាន់តែឆ្ងាយមិនខាន។
ប្រហែលជាលោកអ្នកមិនទាន់បានយកព្រះទុកជាទីមួយក្នុងរឿងប្រាក់ដង្វាយ១០ហូត១ និងសទ្ធា ឬផ្នែកណាផ្សេងទៀតក្នុងជីវិតរបស់លោកអ្នក។ ព្រះជាម្ចាស់ទ្រង់ពោរពេញដោយសេចក្តីមេត្តា ហើយនឹងអត់ទោសដល់លោកអ្នកជានិច្ច។ នៅថ្ងៃនេះ លោកអ្នកអាចចាប់ផ្តើមយកទ្រង់ទុកជាទីមួយក្នុងជីវិតរបស់លោកអ្នក។
សូលបានបដិសេធយកព្រះទុកជាទីមួយ។ លទ្ធផលចេញមកគឺអាក្រក់ណាស់សម្រាប់គាត់និងមនុស្សដែលនៅជុំវិញគាត់។ ខណៈដែលគំរូអាក្រក់របស់សូលដាស់តឿនយើងរាល់គ្នានៅថ្ងៃនេះ សេចក្តីស្រឡាញ់របស់ព្រះក៏ជម្រុញយើងឲ្យយកនគររបស់ព្រះទុកជាទីមួយដែរ។ ខណៈដែលអ្នកជំនួយការកំពុងប្រមូលប្រាក់ដង្វាយ សូមយកព្រះទុកជាទីមួយចុះ។