អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ ចោទិយកថា ១៖២៩-៣១; ហូសេ ១១៖១; វិវរណៈ ៥៖៩; ចោទិយកថា ២៩៖១០-១៣; និក្ខមនំ ១៩៖៥, ៦។
ក្មេងប្រុសតូចម្នាក់បានរងរបួស។ គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ គាត់គឺជាក្មេង ម្នាក់នៅក្នុងចំណោមក្មេងប្រុសទាំង៧នាក់។ គ្រួសាររបស់គាត់ក្រីក្រជាទីបំផុត។ ពួកគេតែងតែខ្វះមុខ ខ្វះក្រោយ។ គាត់មិនដែលធ្លាប់ឮអ្វីក្រៅពីរបបនៃទឹកដោះគោមួយកែវនោះទេ។ ប្រសិនបើកែវពេញ ដោយទឹកដោះគោ គាត់នឹងចែករំលែកវាជាមួយនឹងបងប្អូនប្រុសស្រីរបស់គាត់។ អ្នកណាដែលបាន ញុាំត្រូវតែប្រុងប្រយ័ត្នកុំអោយញុាំច្រើនពេក។ បន្ទាប់ពីគាត់ត្រូវបានដាក់អោយគេងស្រួលបួលនៅក្នុង មន្ទីរពេទ្យហើយ នោះគិលានុបដ្ឋាយិកាបានយកទឹកដោះគោមួយកែវធំមកអោយគាត់។ ក្មេងប្រុសតូចម្នាក់នេះចង់ញុាំទឹកដោះគោទាំងអស់ខ្លាំងណាស់។ ប៉ុន្តែ គាត់បាននឹកឃើញអំពីជីវិតដ៏ក្រីក្ររបស់ គាត់នៅឯផ្ទះ។ ដូច្នេះ គាត់បានសួរគិលានុបដ្ឋាយិកាថា «តើខ្ញុំអាចញុាំវាច្រើនប៉ុនណាដែរ?» គិលានុបដ្ឋាយិកាបានស្រក់ទឹកភ្នែក រួចតបថា «កូនអាចញុាំវាទាំងអស់បាន» ដកស្រង់ពី។ H. M. S. Richards, “Free Grace,” Voice of Prophechy News, June 1950, page 4, adapted។
ជនជាតិអ៊ីស្រាអែលនៅសម័យព្រះគម្ពីរក៏មានលក្ខណៈស្រដៀងគ្នាជាច្រើនដូចជាក្មេងប្រុស តូចម្នាក់នេះផងដែរ។ ព្រះបានផ្តល់ឱកាសជាច្រើនដល់អ៊ីស្រាអែលអោយបរិភោគទឹកចេញពីអណ្តូងនៃ សេចក្តីមេត្តាករុណារបស់ទ្រង់ទាំងអម្បាលម៉ាន។ ព្រះក៏បានរំដោះសាសន៍អ៊ីស្រាអែលចេញពីទាសភាព នៅក្នុងស្រុកអេស៊ីព្ទផងដែរ។ ព្រះបានបង្ហាញសាសន៍អ៊ីស្រាអែលអំពីព្រះគុណ និងអំណាចរបស់ទ្រង់លើសាសន៍អេស៊ីព្ទ។ ទន្ទឹមនឹងនេះ ព្រះក៏បានបង្ហាញយើងអំពីសេចក្តីមេត្តាករុណា នៅពេលដែលទ្រង់ លើកលែងទោសដល់យើង និងរំដោះយើងចេញពីអំពើបាបផងដែរ។
ថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២១
ខ្ញុំបានត្រកងអ្នកដូចជាឥន្ទ្រី
អ៊ីស្រាអែលបានរៀនអំពីព្រះ និងសាសនានៃសាសន៍អេស៊ីព្ទកាលដែលពួកគេនៅជាទាសករ នៅក្នុងស្រុកអេស៊ីព្ទនៅឡើយ។ ដោយគ្មានមន្ទិលសង្ស័យ បទពិសោធន៍នេះបានធ្វើអោយសាសន៍ អ៊ីស្រាអែលភ្លេចព្រះ ផែនការរបស់ទ្រង់ និងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះពួកគេ។
តើព្រះជាម្ចាស់អាចនាំរាស្ត្ររបស់ទ្រង់ត្រឡប់មកឯទ្រង់វិញដោយរបៀបណា?
ដំបូងឡើយ ព្រះជាម្ចាស់បានបង្ហាញដល់រាស្ត្ររបស់ទ្រង់អំពីទំហំនៃសេចក្តីស្រឡាញ់របស់ ទ្រង់ចំពោះពួកគេ។ ទ្រង់បានរំដោះពួកគេចេញពីភាពជាទាសករ។ ព្រះជាម្ចាស់ក៏បានផ្តល់សេចក្តីសន្យាដ៏អស្ចារ្យនៅឯភ្នំស៊ីណាយផងដែរ។
តើមានរូបស័ព្ទពីរយ៉ាងអ្វីខ្លះ ដែលបង្ហាញយើងអំពីរបៀបដែលព្រះបាននាំរាស្ត្ររបស់ទ្រង់ ចេញពីស្រុកអេស៊ីព្ទទៅឯភ្នំស៊ីណាយ?
និក្ខមនំ ១៩៖៤; ចោទិយកថា ៣២៖១០-១២
--------------------------------------------------------
ចោទិយកថា ១៖២៩-៣១
--------------------------------------------------------
រូបស័ព្ទទាំងពីរនេះបានបង្ហាញយើងអំពីទេវតា និងឪពុកដែលត្រកងកូនរបស់គាត់។ រួមគ្នា មក រូបស័ព្ទទាំងពីរនេះបានបង្ហាញថា ព្រះទ្រង់ជ្រាបដឹងថាយើងកំពុងតែអស់សង្ឃឹម។ សូមអានខគម្ពីរ ទំនុកដំកើង ១០៣៖១៣, ១៤។ រូបស័ព្ទទាំងនេះក៏បានបង្ហាញយើងថា ព្រះយកព្រះទ័យទុកដាក់ចំពោះតម្រូវការ និងសុភមង្គលរបស់យើងផងដែរ។ ទ្រង់គាំទ្រ និងការងារយើង។ ទ្រង់ចូលចិត្តលើកទឹកចិត្ត យើង។ លើសពីនេះទៅទៀត ទ្រង់ចង់អោយយើងក្លាយទៅគ្រប់យ៉ាងដែលត្រូវមាននៅក្នុងទ្រង់។
«ឥន្ទ្រីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកូនៗរបស់វា។ ឥន្ទ្រីក៏រស់នៅយ៉ាងខ្ពស់នៅលើកំពូល ភ្នំផងដែរ។ ឥន្ទ្រីដែលជាឪពុកនឹងបង្រៀនកូនៗរបស់វាអោយចេះហើរដោយដាក់កូនតូចនៅពីខ្នងរបស់វាទៅកាន់កំពូលភ្នំផុតពីទីទំនាបនៅស៊ីណាយ។ បន្ទាប់មក ឥន្ទ្រីទម្លាក់កូនរបស់វាចុះក្រោម។ ប្រសិនបើកូននោះនៅតូចពេកក្នុងការហើរ នោះឥន្ទ្រីដែលជាឪពុកនឹងហើរពីខាងក្រោមកូនរបស់វា។ ឪពុកនឹង ត្រងកូននៅលើខ្នងរបស់វា។ បន្ទាប់មក វានឹងហើរទៅវិញម្តងទៀតជាមួយនឹងកូនឥន្ទ្រីគឺទៅកាន់សំបុក នៅលើថ្មខាងលើ។ ដូចគ្នាផងដែរ ព្រះបានមានបន្ទូលថា «ខ្ញុំបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ ដើម្បីអោយធ្វើជារាស្ត្ររបស់ខ្ញុំ»។ ដកស្រង់ពី George A. F. Knight, Theology of Narration (Grand Rapids, MI: William B. erdmans Publishing Company, 1976), page 128, adapted។
សូមប្រៀបធៀបសេចក្តីស្រឡាញ់ដែលព្រះមានចំពោះយើងជាមួយនឹងសេចក្តីស្រឡាញ់របស់យើងចំពោះគ្នាទៅវិញទៅមក។ តើសេចក្តីស្រឡាញ់ដែលព្រះមានចំពោះយើងអាចជួយអោយយើង ស្រឡាញ់អ្នកដទៃខ្លាំងជាងមុនដោយរបៀបណា?
--------------------------------------------------------
ថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១
ផែនការរបស់ព្រះដើម្បីសង្គ្រោះមនុស្សលោក
សូមអានខគម្ពីរនិក្ខមនំ ៦៖៦, ៧។ តើលោកអ្នកឃើញក្បួនច្បាប់អ្វីនៅក្នុងខទាំងនេះ? តើលោក អ្នកឃើញពាក្យថា «អញ» ត្រូវបាននៅក្នុងខទាំងនេះជាច្រើនដងដែរឬទេ? តើរឿងនេះបង្ហាញយើងអ្វីខ្លះ អំពីទំហំដែលព្រះបានធ្វើសម្រាប់យើងនៅក្នុងសេចក្តីសញ្ញា?
--------------------------------------------------------
លោកម៉ូសេបានកត់ត្រាអំពីរឿងពីរដែលបង្ហាញអំពីរបៀបដែលព្រះបានសង្គ្រោះរាស្ត្ររបស់ទ្រង់ គឺ៖ (១)លោកម៉ូសេបានសរសេរអំពីរបៀបដែលព្រះបានសង្គ្រោះលោកណូអេ និងគ្រួសាររបស់គាត់អោយ រួចផុតពីទឹកជំនន់។ (២)លោកម៉ូសេក៏បានសរសេរអំពីរបៀបដែលព្រះរំដោះសាសន៍អ៊ីស្រាអែលចេញពីទាសភាពនៅក្នុងស្រុកអេស៊ីព្ទផងដែរ។ រឿងទាំងពីរនេះបានបង្ហាញយើងកាន់តែច្បាស់អំពីផែនការរបស់ ព្រះក្នុងការសង្គ្រោះមនុស្សលោកចេញពីអំពីបាប។ ប៉ុន្តែ រឿងទី២អាចជួយយើងអោយយល់កាន់តែប្រសើរ ទាក់ទងនឹងផែនការនៃសេចក្តីសង្គ្រោះនេះ។ សូមយើងក្រឡេកមើលរឿងទី២នេះយ៉ាងយកចិត្តទុកដាក់។
ព្រះបានមានបន្ទូលមកកាន់សាសន៍អ៊ីស្រាអែលុថា «អញនឹងនាំឯងរាល់គ្នាចេញឲ្យរួច» និក្ខមនំ ៦៖៦។ តើព្រះពិតបានមានបន្ទូលថា «អញនឹងយកឯងរាល់គ្នាទុកជារាស្ត្ររបស់អញ»។ ពាក្យ «រាស្ត្ររបស់ អញ» នេះនៅក្នុងភាសាហេព្រើរគឺ «ហ្គោអែល (go’el)»។
«ពាក្យនេះត្រូវបានសរសេរថា ‘សង្គ្រោះ’ នៅក្នុងខគម្ពីរនិក្ខមនំ ៦៖៦ បង្ហាញយើងអំពីគោលគំនិតនៃគ្រួសារដែលលោះយកសមាជិកនៃគ្រួសារម្នាក់ទៀតចេញពីភាពជាទាសករ។ បុគ្គលម្នាក់នោះនៅ ក្នុងភាពជាទាសករដោយសារតែគាត់ជំពាក់បំណុល ហើយមិនអាចសងរួច។ ឬបុគ្គលម្នាក់នោះហៀបនឹង ក្លាយជាទាសករដោយតែគាត់ជំពាក់បំណុល។ ជនជាតិអ៊ីស្រាអែលពុំមានគ្រួសារដែលអាចលោះពួកគេចេញពីទាសភាព និងបំណុលដែលពួកគេជំពាក់បានឡើយ។ ប៉ុន្តែ ព្រះនឹងធ្វើជាសមាជិកគ្រួសាររបស់ពួកគេ។ ទ្រង់នឹងលោះរាស្ត្ររបស់ទ្រង់ចេញពីទាសភាពមកវិញ»។ ដកស្រង់ពី Bernard L. Raam, His Way Out (Glendale, CA: Regal Books Division, G/L Publications, 1974), page 50, adapted។
តើលោកអ្នកយល់អំពីគោលគំនិតរបស់ព្រះដែលថា «លោះ» រាស្ត្ររបស់ទ្រង់ចេញពីទាសភាព យ៉ាងដូចម្តេចដែរ? តើព្រះត្រូវយកអ្វីមកលោះ? តើការចេញថ្លៃលោះបង្ហាញប្រាប់យើងថា យើងមានតម្លៃ ប៉ុនណានៅចំពោះព្រះនេត្ររបស់ព្រះ? សម្រាប់ចម្លើយ សូមអានខគម្ពីរម៉ាកុស ១០៖៤៥; ធីម៉ូថេទី១ ២៖៦; វិវរណៈ ៥៖៩)។
--------------------------------------------------------
ក្នុងខគម្ពីរនិក្ខមនំ ៣៖៨ ព្រះមានបន្ទូលថា ទ្រង់បាន «យាងចុះមក» ដើម្បីសង្គ្រោះសាសន៍ អ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ។ កិរិយាស័ព្ទ «យាងចុះមក» បានបង្ហាញយើងអំពីអ្វីដែលព្រះបានធ្វើ សម្រាប់មនុស្សលោក។ ព្រះគង់នៅឯស្ថានសួគ៌ រីឯយើងរស់នៅលើផែនដី។ ម្ល៉ោះហើយ ទ្រង់ត្រូវ «យាង ចុះមក» មកកាន់ផែនដី ដើម្បីអោយទ្រង់អាចសង្គ្រោះយើងបាន។ ទន្ទឹមនឹងនេះ ព្រះយេស៊ូវបានយាងចុះ មក ស្នាក់នៅ រងការឈឺចាប់ សុគតនៅលើឈើឆ្កាង និងមានព្រះជន្មរស់ពីសុគតឡើងវិញ។ ទ្រង់បានធ្វើទាំងអស់នេះសម្រាប់យើង។ «ព្រះបន្ទូល (ព្រះយេស៊ូវ) ក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅ ជាមួយនឹងយើងរាល់គ្នា (យ៉ូហាន ១៖១៤)។ ខនេះគឺជារបៀបមួយផ្សេងទៀតថា ព្រះ «យាងចុះមក» ដើម្បី សង្គ្រោះយើង។
ថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១
សេចក្តីសញ្ញានៅឯស៊ីណាយ
កណ្ឌគម្ពីរនិក្ខមនំបានបង្ហាញប្រាប់យើងអំពីរឿង៣យ៉ាង៖ (១)សេរីភាពរបស់សាសន៍អ៊ីស្រាអែល ចេញពីទាសភាពនៅក្នុងស្រុកអេស៊ីព្ទ (២)សេចក្តីសញ្ញារបស់ព្រះ និង (៣)រោងឧបោសថដែលព្រះអាច គង់នៅក្នុងចំណោមរាស្ត្ររបស់ទ្រង់។ ក្នុងខគម្ពីរនិក្ខមនំ ១៩-២៤ លោកម៉ូសេបានកត់ត្រាអំពីសេចក្តីសញ្ញាដែលព្រះបានសន្យាជាមួយនឹងរាស្ត្ររបស់ទ្រង់។ សូមយើងក្រឡេកមើលគម្រោងខ្លីនៃជំពូក១៩-២៤។ គម្រោងនេះនឹងបង្ហាញយើងអំពីផ្នែកផ្សេងៗគ្នានៃសេចក្តីសញ្ញា។ យើងក៏អាចនឹងឃើញអំពីរបៀប ដែលផ្នែកផ្សេងៗនៃសេចក្តីសញ្ញាមានទំនាក់ទំនងជាមួយនឹងគ្នា។
លោកអ្នកប្រហែលជាពុំមានពេលមើលគ្រប់ទាំងខដែលបានរៀបរាប់ខាងក្រោមនោះទេ។ ដូច្នេះ លោកអ្នកត្រូវតែរៀបរាប់ខាងក្រោម ដើម្បីអោយឃើញអំពីរបៀបដែលផ្នែកផ្សេងៗនៃសេចក្តីសញ្ញាមាន ទំនាក់ទំនងជាមួយនឹងគ្នា៖
១. សាសន៍អ៊ីស្រាអែលបានទៅដល់ស៊ីណាយ ហើយបានបោះជំរំនៅទីនោះ បន្ទាប់ពីព្រះបាន រំដោះពួកគេចេញពីទាសភាពនៅក្នុងស្រុកអេស៊ីព្ទរួចមក (និក្ខមនំ ១៩៖១, ២)។
២. ព្រះបានបង្កើតសេចក្តីសញ្ញាជាមួយនឹងសាសន៍អ៊ីស្រាអែល (និក្ខមនំ ១៩៖១, ២)។
៣. សាសន៍អ៊ីស្រាអែលចុះសេចក្តីសញ្ញាជាមួយនឹងព្រះ (និក្ខមនំ ១៩៖៧, ៨)។
៤. សាសន៍អ៊ីស្រាអែលបានធ្វើកិច្ចការពិសេស ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការទទួលយកសេចក្តីសញ្ញា (និក្ខមនំ ១៩៖៩-២៥)។
៥. ព្រះបានប្រទានក្រឹត្យវិន័យ១០ប្រការដល់លោកម៉ូសេ (និក្ខមនំ ២០៖១-១៧)។
៦. លោកម៉ូសេឈរកណ្តាលរវាងព្រះ នឹងសាសន៍អ៊ីស្រាអែល។ លោកម៉ូសេបានប្រគល់ សេចក្តីសញ្ញារបស់ព្រះដល់ពួកបណ្តាជន (និក្ខមនំ ២០៖១៨-២១)។
៧. ព្រះបានពន្យល់ក្បួនច្បាប់សំខាន់ៗនៃសេចក្តីសញ្ញា (និក្ខមនំ ២០៖២២-២៣៖២២)។
៨. សេចក្តីសញ្ញាត្រូវបានទទួលយក និងបានធ្វើអោយស្របច្បាប់ (និក្ខមនំ ២៤៖១-១៨)។
សេចក្តីសញ្ញានៅឯស៊ីណាយគឺជាផ្នែកដ៏សំខាន់មួយនៃផែនការរបស់ព្រះក្នុងការសង្គ្រោះមនុស្ស លោកចេញពីអំពើបាប។ សេចក្តីសញ្ញានេះគឺជាសេចក្តីសញ្ញាទី៤ដែលព្រះបានធ្វើឡើងជាមួយនឹងមនុស្ស លោក។ (មុនសេចក្តីសញ្ញានេះ ព្រះបង្កើតសេចក្តីសញ្ញាជាមួយនឹងលោកអ័ដាម លោកណូអេ និងលោក អ័ប្រាហាំ)។ ក្នុងសេចក្តីសញ្ញានៅឯស៊ីណាយ ព្រះបានបង្ហាញរូបអង្គទ្រង់កាន់តែច្បាស់ដល់មនុស្សលោក ជាងកាលពីគ្រាមុនៗទៅទៀត។ តើព្រះអាចធ្វើដូច្នេះបានដោយរបៀបណា? ព្រះបានប្រើរោងឧបោសថ។ រោងឧបោសថគឺជាកន្លែងថ្វាយបង្គំដែលព្រះបានសូមអោយលោកម៉ូសេសាងសង់វាឡើង។ រោងឧបោសថ បង្ហាញសាសន៍អ៊ីស្រាអែលអំពីរបៀបដែលព្រះនឹងសង្គ្រោះបាបជន។ ផ្នែកផ្សេងៗគ្នានៃរោងឧបោសថបង្ហាញអំពីព័ន្ធកិច្ចដែលព្រះអង្គសង្គ្រោះត្រូវធ្វើ។ ព្រះចង់អោយរាស្ត្ររបស់ទ្រង់ចែកចាយផែនការសង្គ្រោះ នេះជាមួយនឹងមនុស្សគ្រប់គ្នានៅលើផែនដី។ នោះគឺអត្ថន័យទាំងស្រុងនៃសេចក្តីសញ្ញាជាមួយនឹងព្រះគឺ៖ ជាការចែកចាយដល់អ្នកដទៃអំពីផែនការរបស់ព្រះក្នុងការសង្គ្រោះមនុស្សចេញពីអំពើបាប។ ព្រះក៏ បានបង្ហាញលោកអ័ដាម និងនាងអេវ៉ាអំពីផែនការដូចគ្នានេះនៅក្នុងសួនអេដែនផងដែរ។
ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១
ព្រះ និងសាសន៍អ៊ីស្រាអែល
«ដូច្នេះបើឯងរាល់គ្នានឹងស្តាប់តាមអញឥឡូវ ហើយកាន់តាមសេចក្តីសញ្ញារបស់អញ នោះឯងរាល់គ្នានឹងបានដាច់ជារបស់ផងអញលើសជាងអស់ទាំងសាសន៍ ដ្បិតផែនដីទាំងមូលជារបស់ផងអញ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ គឺពាក្យទាំងនេះហើយ ដែលឯងត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល» (និក្ខមនំ ១៩៖៥, ៦។
ក្នុងខទាំងនេះ ព្រះជាម្ចាស់បកស្រាយអំពីសេចក្តីសញ្ញារបស់ទ្រង់ជាមួយនឹងកូនចៅអ៊ីស្រាអែល។ ជាការពិតណាស់ ព្រះបានជ្រើសរើសសាសន៍អ៊ីស្រាអែលអោយធ្វើជារាស្ត្ររបស់ទ្រង់។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែលត្រូវតែទទួលជម្រើសនោះផងដែរ។ ពួកគេត្រូវតែធ្វើកិច្ចការរួមគ្នាជាមួយនឹងព្រះ។ ព្រះពុំអាច រំដោះពួកគេចេញពីទាសភាពនៅស្រុកអេស៊ីព្ទដោយគ្មានជំនួយពីពួកគេបានឡើយ។ ដូច្នេះ ជនជាតិ អ៊ីស្រាអែលត្រូវធ្វើតាមសំណូមពរគ្រប់យ៉ាងរបស់ព្រះ។ ពួកគេត្រូវតែលាបឈាមនៅសងខាងទ្វារផ្ទះរបស់ ពួកគេ។ ប្រសិនបើជនជាតិអ៊ីស្រាអែលមិនដូច្នោះទេ ព្រះពុំអាចសង្គ្រោះពួកគេបានឡើយ។ នេះគឺជា រឿងដ៏ងាយស្រួល។
តើលោកអ្នកឃើញដែរទេថា ព្រះជាម្ចាស់ពុំបានមានបន្ទូលទៅកាន់សាសន៍អ៊ីស្រាអែលថា «ឯងរាល់គ្នាគ្មានជម្រើសឡើយ ប្រសិនបើឯងរាល់គ្នាមិនចង់ធ្វើជាមេដឹកនាំសាសនានៃនគររបស់អញ»។ ឯងត្រូវតែធ្វើតាមអ្វីដែលអញចង់អោយឯងធ្វើ»។ នោះពុំមែនជាអ្វីដែលព្រះគម្ពីរបានចែងនោះទេ។ ព្រះ ពុំបានធ្វើបែបនោះឡើយ។
សូមអានខគម្ពីរនិក្ខមនំ ១៩៖៥, ៦ ម្តងទៀត។ ព្រះជាម្ចាស់បានបង្គាប់អោយរាស្ត្ររបស់ទ្រង់ ធ្វើតាមទ្រង់។ តើការបង្គាប់អោយធ្វើតាមព្រះជាម្ចាស់បង្ហាញថា យើងត្រូវបានសង្គ្រោះដោយកិរិយាល្អរបស់យើង តែមិនមែនដោយព្រះគុណរបស់ព្រះឬយ៉ាងណា? តើទាំងខគម្ពីររ៉ូម ៣៖១៩-២៤; រ៉ូម ៦៖១, ២; រ៉ូម ៧៖៧ និងវិវរណៈ ១៤៖១២ ជួយយើងអោយយល់អំពីចម្លើយទៅនឹងរឿងនេះយ៉ាងដូចម្តេច?
--------------------------------------------------------
«យើងពុំអាចទិញជីវិតអស់កល្បដោយការប្រព្រឹត្តរបស់យើងនោះទេ។ ព្រះបានសង្គ្រោះយើង។ សេចក្តីសង្គ្រោះរបស់ទ្រង់ចំពោះយើងគឺជាអំណោយដោយឥតគិតថ្លៃដែលទ្រង់ប្រទានអោយយើង។ យើង អាចទទួលបានអំណោយនេះដោយសេចក្តីជំនឿ។ សេចក្តីជំនឿរបស់យើងជំរុញអោយយើងធ្វើតាមទ្រង់»។ ដកស្រង់ពី Ellen G. White, Steps to Christ, page 61, adapted។
សូមគិតអំពីអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ចង់ធ្វើសម្រាប់សាសន៍អ៊ីស្រាអែល បន្ទាប់ពីទ្រង់រំដោះ ពួកគេចេញពីទាសភាពនៅស្រុកអេស៊ីព្ទ។ ព្រះជាម្ចាស់ចង់អោយសាសន៍អ៊ីស្រាអែលក្លាយទៅជាកំណប់ ដ៏ពិសេសរបស់ទ្រង់។ ទ្រង់ក៏ចង់អោយពួកគេក្លាយទៅជាមេដឹកនាំសាសនានៃនគរមួយផងដែរ។ ព្រះជាម្ចាស់ចង់លើកតម្កើងពួកគេអោយខ្ពស់លើគ្រប់ទាំងសាសន៍នៅលើផែនដីផងដែរ។ ដោយមានតែ ល័ក្ខខ័ណ្ឌតែមួយគត់ដែលអ៊ីស្រាអែលត្រូវធ្វើ ដើម្បីអោយរឿងនោះអាចកើតឡើងបាន នោះគឺជាការធ្វើ តាមព្រះ។
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១
សេចក្តីសន្យា
ជាដំបូង គ្រប់យ៉ាងមើលទៅដូចជាល្អ។ ព្រះជាម្ចាស់បានរំដោះរាស្ត្ររបស់ទ្រង់ចេញពីទាសភាព នៅស្រុកអេស៊ីព្ទ។ បន្ទាប់មក ព្រះជាម្ចាស់បានសន្យាប្រទាននូវសេចក្តីសញ្ញា។ ជនជាតិអ៊ីស្រាអែលបាន ទទួលយកការប្រទានអោយនោះ។ សាសន៍អ៊ីស្រាអែលនឹងធ្វើគ្រប់យ៉ាងតាមដែលព្រះសូមអោយពួកគេ ធ្វើ។ នោះគឺជាសេចក្តីសញ្ញាដែលធ្វើឡើងនៅឯស្ថានសួគ៌ ដូចជាអ្វីដែលយើងនិយាយមែនទេ?
សូមអានខគម្ពីរខាងក្រោម។ តើខទាំងនេះបង្ហាញយើងអំពីចម្លើយរបស់សាសន៍អ៊ីស្រាអែលចំពោះសេចក្តីសញ្ញាយ៉ាងដូចម្តេច?
រ៉ូម ៩៖៣១, ៣២
--------------------------------------------------------
រ៉ូម ១០៖៣
--------------------------------------------------------
ហេព្រើរ ៤៖១, ២
--------------------------------------------------------
មិនថាព្រះសូមអោយយើងធ្វើអ្វីក៏ដោយ ទំនាក់ទំនងរបស់យើងជាមួយនឹងទ្រង់ត្រូវតែផ្តើមឡើងដោយសេចក្តីជំនឿ។ ពេលនោះ កិរិយាល្អរបស់យើងនឹងមកតាមក្រោយ។ កិរិយាល្អពុំអាចធ្វើអោយ យើងបរិសុទ្ធនៅក្នុងព្រះនេត្ររបស់ព្រះបានឡើយ។ នេះគឺជាសេចក្តីពិតនៅក្នុងសម័យនៃសាសន៍អ៊ីស្រា-អែល ហើយក៏ជាសេចក្តីពិតនៅក្នុងសម័យរបស់យើងផងដែរ។
ព្រះគម្ពីរបានបង្ហាញប្រាប់យើងម្តងហើយម្តងទៀតថា កិរិយាល្អរបស់យើងសំខាន់ជាទីបំផុត។ ដូច្នេះ តើហេតុអ្វីបានជាកិច្ចការល្អរបស់យើងពុំអាចធ្វើអោយបានជាបរិសុទ្ធនៅក្នុងព្រះនេត្ររបស់ព្រះ? សម្រាប់ចម្លើយ សូមអានខគម្ពីរអេសាយ ៥៣៖៦; អេសាយ៦៤៖៦; រ៉ូម ៣៖២៣។
--------------------------------------------------------
គួរអោយសោកស្តាយ ជនជាតិហេព្រើរនៅសម័យព្រះគម្ពីរបានជឿថា ការប្រព្រឹត្តរបស់ពួកគេ អាចជួយអោយពួកគេបានសង្គ្រោះ។ ពួកគេពុំបានយល់ថា ការដែលបានសង្គ្រោះជំរុញអោយពួកគេ ប្រព្រឹត្តតាមនោះទេ។ ដោយហេតុនេះ ពួកអ៊ីស្រាអែលបានព្យាយាមធ្វើអោយខ្លួនគេបានជាបរិសុទ្ធដោយ ការប្រព្រឹត្តតាមក្រឹត្យវិន័យ។ ពួកគេពុំបានដឹងថា មានសេចក្តីជំនឿតែនៅក្នុងជីវិតដ៏បរិសុទ្ធរបស់ព្រះតែ មួយគត់ដែលអាចសង្គ្រោះពួកគេបាន។ ការដែលបានសង្គ្រោះដោយសេចក្តីជំនឿរបស់យើងគឺជាអត្ថន័យ ទាំងមូលនៃសេចក្តីសញ្ញានៅឯស៊ីណាយ។ សេចក្តីសញ្ញានៅឯស៊ីណាយបានបង្ហាញអំពីសេចក្តីមេត្តា និង ព្រះគុណរបស់ព្រះ។ ព្រះគុណគឺជាអំណោយ។ ព្រះប្រទានអំណោយនេះដោយឥតគិតថ្លៃដល់មនុស្សគ្រប់គ្នាដែលជឿទ្រង់។ អំណោយនៃសេចក្តីមេត្តានេះនឹងកែប្រែចិត្ត។ ការកែប្រែចិត្តនេះជំរុញអោយបាបជន ក្លាយទៅជាអ្នកប្រព្រឹត្តតាម។ ជនជាតិអ៊ីស្រាអែលពុំមានបញ្ហាអ្វីក្នុងការប្រព្រឹត្តតាមនោះទេ។ ប៉ុន្តែ បញ្ហា របស់ពួកគេនោះគឺជាការយល់ឃើញវិញថា ការប្រព្រឹត្តតាម និងកិរិយាល្អរបស់ពួកគេពុំអាចសង្គ្រោះពួកគេបានឡើយ។ សូមអានខគម្ពីររ៉ូម ១០៖៣។ តើលោកប៉ុលបានមានប្រសាសន៍យ៉ាងដូចម្តេចនៅក្នុងខនេះ? តើនឹងមានអ្វីកើតឡើងចំពោះមនុស្សដែលព្យាយាមអោយបានល្អជាមួយនឹងព្រះតាមរយៈវិធីផ្ទាល់ខ្លួន របស់ពួកគេនោះ? តើហេតុអ្វីបានជាឥរិយាបថបែបនេះអាចនាំពួកគេអោយប្រព្រឹត្តអំពើបាបទៅវិញ?
ថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Exodus,” pages 281-290; “From the Red Sea to Sinai,” pages 291-302; “The Law Given to Israel,”pages 303-334; in Patriarchs and Prophets។
«យើងនឹងក្លាយទៅជាទាសករ នៅពេលដែលយើងព្យាយាមសង្គ្រោះខ្លួនឯងដោយកិរិយាល្អ និងការប្រព្រឹត្តរបស់យើង។ នេះគឺជាសាសនាស្របច្បាប់។ យើងពុំអាចធ្វើតាមក្រឹត្យវិន័យដោយកម្លាំងផ្ទាល់របស់យើងបានឡើយ។ ម្ល៉ោះហើយ យើងត្រូវតែទទួលសេចក្តីសន្យាដែលព្រះបានសន្យាជាមួយនឹងលោកអ័ប្រាហាំ។ នោះគឺជាសេចក្តីសង្ឃឹមរបស់យើងតែមួយគត់។ សេចក្តីសញ្ញាជាមួយនឹងលោក អ័ប្រាហាំបានបង្ហាញថា យើងត្រូវបានសង្គ្រោះដោយសារសេចក្តីជំនឿរបស់យើងទៅនឹងព្រះគុណរបស់ព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ ព្រះបានចែកចាយដំណឹងល្អនេះដល់លោកអ័ប្រាហាំ។ ដំណឹងល្អនេះបានផ្តល់ សេចក្តីសង្ឃឹមដល់លោកអ័ប្រាហាំ។ នេះគឺជាដំណឹងល្អតែមួយដែលព្រះគម្ពីរបានបរិយាយមកកាន់យើង នៅសព្វថ្ងៃនេះ។ ដំណឹងល្អនេះក៏បានផ្តល់សេចក្តីសង្ឃឹមដល់យើងផងដែរ។ លោកអ័ប្រាហាំបានស្វែង រកព្រះយេស៊ូវ ដើម្បីអោយគាត់បានសង្គ្រោះ។ សេចក្តីជំនឿរបស់យើងមានប្រភពមកពីព្រះយេស៊ូវ។ មាន តែទ្រង់មួយគត់ដែលធ្វើអោយសេចក្តីជំនឿរបស់យើងបានគ្រប់លក្ខណ៍»។ ដកស្រង់ពី Ellen G. White Comments, The SDA Bible Commentary, volume 6, page 1077, adapted។
«នៅពេលដែលជនជាតិអ៊ីស្រាអែលជាទាសករនៅក្នុងស្រុកអេស៊ីព្ទនៅឡើយ ពួកគេជាច្រើននាក់បានបាត់បង់ចំណេះដឹងរបស់ពួកគេអំពីច្បាប់របស់ព្រះ។ ពួកគេបានបញ្ចូលក្បួនច្បាប់សំខាន់ៗនៃ ក្រឹត្យវិន័យរបស់ព្រះជាមួយនឹងផ្លូវជីវិតនៅជំុវិញពួកគេ។ ព្រះបានដឹកនាំជនជាតិអ៊ីស្រាអែលទៅឯស៊ីណាយ។ ព្រះបានប្រកាសអំពីក្រឹត្យវិន័យរបស់ទ្រង់ដោយសំឡេងទ្រង់ផ្ទាល់នៅទីនោះ»។ ដកស្រង់ពី Ellen G. White, Partriarchs and Prophets, page 314, adapted។
សំនួរពិភាក្សា៖
- តើសេចក្តីសញ្ញានៅឯស៊ីណាយជួយរក្សាសាសន៍អ៊ីស្រាអែលអោយមានសេរីភាពដោយរបៀបណា? តើសេចក្តីសញ្ញានេះជួយរក្សារូបកាយ និងវិញ្ញាណរបស់ពួកគេអោយមានសេរីភាពយ៉ាងដូចម្តេច? (សម្រាប់ ចម្លើយ សូមអានខគម្ពីរលេវីវិន័យ ២៦៖៣-១៣ ហើយប្រៀបធៀបជាមួយនឹងខគម្ពីរចោទិយកថា ២៨៖១-១៥)។
- សូមអានខគម្ពីរនិក្ខមនំ ១៩៖៥, ៦ ម្តងទៀត។ ព្រះជាម្ចាស់បានប្រកាសថា៖ «ផែនដីទាំងមូលជារបស់ អញ»។ តើហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលយ៉ាងដូច្នេះទៅកាន់ជនជាតិអ៊ីស្រាអែល? តើក្រឹត្យវិន័យនៃថ្ងៃសប្បាតហ៍ជួយយើងអោយយល់អំពីសេចក្តីពិតនៃព្រះគម្ពីរកាន់តែប្រសើរឡើងដោយរបៀបណា?
- យើងបានដឹងថា ព្រះនឹងលើកលែងទោសអំពើបាបរបស់យើងតាមរយៈសេចក្តីជំនឿនៅក្នុងព្រះគុណ របស់ទ្រង់តែប៉ុណ្ណោះ។ តើព្រះគុណរបស់ព្រះអាចជួយយើងអោយរស់នៅក្នុងជីវិតនៃសេចក្តីជំនឿ និងការ ប្រព្រឹត្តតាមដោយរបៀបណា?
រឿងខ្លី
តោះយើងទៅព្រះវិហារ
មានរឿងដ៏គួរអោយចាប់អារម្មណ៍មួយ នៅពេលដែលលោកគ្រូពេទ្យហឺរណាន់ដូ ដាយអាស (Hernando Diaz) បានចាប់ផ្តើមធ្វើការនៅឯគ្លីនិកសេវេនដេយអាត់វេនទីស្ទ នៅក្នុងបរិវេណនៃសាកល វិទ្យាល័យអាត់វេនទីស្ទកូឡុំប៊ីក្នុងទីក្រុងមេដេលលីន (Medellin) ប្រទេសកូឡុំប៊ី។ គាត់មិនអាចឈប់ សរសើរតម្កើងព្រះជាម្ចាស់បានទេ។
លោកហឺរណាន់ដូធ្លាប់ជាគ្រីស្ទានកាលពីមុនយូរមកហើយ ប៉ុន្តែ គាត់មិនដែលយកព្រះជា ទីមួយនោះទេ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រអាត់វេនទីស្ទបានរៀបចំកាលវិភាគដែលអាចបង់បែនបាន ដើម្បី អោយគាត់មានពេលគ្រប់គ្រាន់ជាមួយនឹងសាំយូអែលដែលជាកូនប្រុសមានជំងឺដ៏ពិបាកព្យាបាលអាយុ ២ឆ្នាំ ខណៈពេលដែលគ្មានមន្ទីរពេទ្យណាទទួលយកគាត់អោយធ្វើការ។ សេចក្តីស្រឡាញ់របស់គាត់ចំពោះព្រះមានពេញនៅក្នុងចិត្តរបស់គាត់។
គាត់បានអធិស្ឋានជាមួយអ្នកជំងឺគ្រប់គ្នាដែលយល់ព្រម អោយគាត់អធិស្ឋានជូន។ គាត់បានប្រាប់មនុស្សគ្រប់គ្នាដែលចង់ស្តាប់អំពីការដែលព្រះធ្វើបាដិហារ្យ ដ៏អស្ចារ្យក្នុងការសង្គ្រោះជីវិតកូនប្រុសរបស់គាត់ និងប្រទានការងារនៅឯគ្លីនិកមួយនេះដល់គាត់។ គាត់ បានអញ្ជើញពួកគេអោយមកឯព្រះវិហារក្នុងសាកលវិទ្យាល័យ គឺជាទីកន្លែងដែលគាត់ និងក្រុមគ្រួសារ របស់គាត់តែងតែថ្វាយបង្គំជាប្រចាំនៅថ្ងៃសប្បាតហ៍ ទោះបីជាអ្នកទាំងនោះពុំមែនជាអាត់វេនទីស្ទក្តី។ នៅថ្ងៃសប្បាតហ៍មួយបន្ទាប់ពិធីបុណ្យជ្រមុជទឹករបស់គាត់ លោកហឺរណាន់ដូបានឈប់នៅត្រង់ស្តុបភ្លើងក្រហម ខណៈពេលដែលគាត់កំពុង់តែបើកឡាននាំគ្រួសាររបស់គាត់ទៅកាន់ព្រះវិហារ។ អ្នកលក់តាមដងផ្លូវម្នាក់បានដើរទៅជិតឡានកាន់ស្ករកៅស៊ូជាកញ្ចប់សម្រាប់លក់។ ទិដ្ឋភាពបែបនេះគឺជារឿងធម្មតានៅក្នុងទីក្រុងមេដេលលីន ប៉ុន្តែ ហឺរណាន់ដូមានអារម្មណ៍ខុសពីសព្វដង។ នៅពេលគាត់ទម្លាក់ បង្អួចឡានចុះ អ្នកលក់តាមចិញ្ចើមថ្នល់នោះបានបោះជំហានយ៉ាងលឿនទៅរកគាត់ដោយក្តីសង្ឃឹមថា នឹងលក់បាន។ លោកហឺរណាន់ដូមិនបាននិយាយពីស្ករកៅស៊ូទាល់តែសោះ។ គាត់បាននិយាយថា «តោះ ឡើងមក ទៅព្រះវិហារ»។ អ្នកលក់តាមដងផ្លូវម្នាក់នោះមិនបានស្ទាក់ស្ទើរអ្វីឡើយ ហើយនិយាយថា «តោះ ទៅ»។ លោកហឺរណាន់ដូអានដឹងពីសំនៀងនៃអ្នកលក់តាមដងផ្លូវនោះថា គាត់មកពីវេណេហ្ស៊ុយអេឡា (Venezuela)។ មនុស្សរាប់ពាន់អ្នកពីវេណេហ្ស៊ុយអេឡាបានឆ្លងព្រំដែនចូលមកក្នុងប្រទេសកូឡុំប៊ី ដើម្បី ស្វែងរកការងារជួយដល់អ្នកផ្ទះដែលកំពុងតែជួបវិបត្តិសេដ្ឋកិច្ច។ លោកហឺរណាន់ដូបានចែករំលែកទីបន្ទាល់របស់គាត់ជាមួយនឹងអ្នកលក់តាមដងផ្លូវម្នាក់នោះ ខណៈពេលដែលដែលពួកគេកំពុងតែធ្វើដំណើរ ទៅឯព្រះវិហារនៅឯសាកលវិទ្យាល័យ។
នៅថ្ងៃសប្បាតហ៍បន្ទាប់ ជនជាតិវេណេហ្ស៊ុយអេឡាម្នាក់នោះ បានទៅឯព្រះវិហារម្តងទៀតជាមួយនឹងក្រុមគ្រួសាររបស់គាត់។ គាត់ និងគ្រួសាររបស់គាត់ពុំដែលអាក់ ខានមកព្រះវិហារនោះទេ។ ឥឡូវនេះ គាត់ធ្វើអាហារលក់នៅលើដងផ្លូវខាងមុខមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អាត់វេនទីស្ទដោយប្រើរទេះរុញដែលពួកជំនុំបានបរិច្ចាគអោយ។ គាត់ និងគ្រួសាររបស់គាត់កំពុងតែរៀន ថ្នាក់ជ្រមុជទឹក។ លោកហឺរណាន់ដូបានអធិស្ឋានសូមអោយគ្រួសារមួយនេះថ្វាយចិត្តរបស់ពួកគេទៅឯព្រះយេស៊ូវរួមជាមួយមនុស្ស៦នាក់ទៀតដែលបានជ្រមុចទឹកហើយតាមរយៈការខិតខំប្រឹងប្រែងរបស់ គាត់។ លោកហឺរណាន់ដូបាននិយាយថា ការនាំមនុស្សមកឯព្រះយេស៊ូវគឺជារឿងដ៏ពិបាក។ គាត់ធ្វើតាមការណែនាំដែលព្រះយេស៊ូវបានមានបន្ទូលប្រាប់បុរសដែលពីមុនមានអារក្សចូលថា «ចូរអ្នកត្រឡប់ទៅផ្ទះ ទៅនៅជាមួយក្រុមគ្រួសារវិញចុះហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះអម្ចាស់បានប្រោសដល់អ្នកដោយព្រះហឫទ័យអាណិតអាសូរ»។ លោកហឺរណាន់ដូបាននិយាយថា «ខ្ញុំមិនអាចឈប់សរសើរតម្កើងព្រះជាមួយនឹងទីបន្ទាល់របស់ខ្ញុំបានឡើយ ដ្បិតទីបន្ទាល់នេះពាល់ចិត្តរបស់ខ្ញុំជាខ្លាំង»។
អំណានដង្វាយប្រចាំសប្តាហ៍
នៅពេលដែលសាឡូម៉ូនបដិសេធមិនយកព្រះទុកជាទីមួយ
ការយកព្រះទុកជាទីមួយមិនមែនជារឿងងាយស្រួលឡើយ។ តើយើងអាចរៀនអ្វីបានខ្លះពីសាឡូម៉ូន ដែលមិនយកព្រះទុកជាទីមួយ?
អ្វីៗគ្រប់យ៉ាងបានចាប់ផ្តើមយ៉ាងល្អសម្រាប់សាឡូម៉ូន។ ដោយសារតែការទទួលខុសត្រូវសម្រាប់ព្រះរាជកិច្ចរបស់ស្តេចមានទំហំធំធេង សាឡូម៉ូនក៏បានទូលសូមគតិបណ្ឌិតពីព្រះ-ជាម្ចាស់ នោះគឺជារឿងដែលសំខាន់បំផុតសម្រាប់គាត់។ ព្រះទ្រង់ក៏បានឆ្លើយតបដល់គាត់។ ហើយទ្រង់ក៏បានប្រទានពរដល់រាជ្យសាឡូម៉ូនជាទ្រព្យសម្បត្តិ សុខភាព និងភាពរុងរឿង។
ទោះជាយ៉ាងណា ក្រោយមកទៀតគតិបណ្ឌិតរបស់សាឡូម៉ូនក៏បែរទៅតាមហេតុផលរបស់មនុស្សលោកវិញ។ គាត់បានប្រើភាពឆ្លាតវៃ និងប្រាជ្ញារបស់គាត់ដើម្បីដោះសាអំពីមូលហេតុដែលគាត់បានបំពានក្រឹត្យវិន័យដែលព្រះបានតាំងឡើងយ៉ាងច្រើន។
សាឡូម៉ូនបានបង្ខំមនុស្សឲ្យធ្វើការសាងសង់ដំណាក់របស់ព្រះអម្ចាស់។ សាឡូម៉ូនបានរៀបការជាមួយព្រះនាងមកពីជាតិសាសន៍ជាច្រើន មូលហេតុគឺដើម្បីឲ្យទ្រង់អាចបង្កើតកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងសត្រូវរបស់ទ្រង់បាន។ សាឡូម៉ូនបានសង់អាសនាថ្វាយព្រះរបស់មហេសីរបស់គាត់ដែលជារបៀបស្វាគមន៍ពួកគេចូលក្នុងនគររបស់គាត់។ សាឡូម៉ូនបានសង់រាជវាំងរបស់គាត់មានទំហំ៣ដងធំជាងព្រះវិហារដើម្បីឲ្យគាត់ស្នាក់ក្នុងដំណាក់ដ៏ធំ របស់គាត់។
រាល់ការធ្វើតាមគំនិតហេតុផលរបស់មនុស្សលោកទាំងអស់នេះហាក់ដូចជាត្រឹមត្រូវ និងមានន័យណាស់ ជាពិសេសនៅគ្រាដំបូងៗបាននាំមកនូវទ្រព្យសម្បត្តិចូលក្នុងនគរយ៉ាងច្រើន។ ទោះជាយ៉ាងណាកិច្ចការទាំងនោះនាំមកនូវការប្រមូលពន្ធខ្ពស់ និងអំពើអយុត្តិធម៌កើនឡើងដែលមិនអាចទប់ទល់បានឡើយ។ ព្រះជាម្ចាស់បានប្រទានក្រឹត្យវិន័យដែលដឹកនាំទៅរកភាពរុងរឿង និងសុខសន្តិភាពយូរអង្វែង ប៉ុន្តែសាឡូម៉ូនបានប្រើប្រាជ្ញារបស់គាត់សារ៉េក្រឹត្យវិន័យទាំងនោះតាមតែអំពើចិត្ត។ សាឡូម៉ូនពុំបានយកព្រះទុកជាទីមួយទេ ហើយប្រទេសអ៊ីស្រាអែលក៏បានប្រេះបែកជាពីរក្រោយពីសាឡូម៉ូនសុគតបានប៉ុន្មានខែប៉ុណ្ណោះ។
សព្វថ្ងៃនេះក៏មានមនុស្សដែលអាចប្រើចំណេះនិងប្រាជ្ញាដ៏ខ្ពស់ខ្ពស់ខ្លួនដើម្បីបំពានក្រឹត្យវិន័យព្រះដែរ។ ការយកព្រះទុកជាទីមួយមានន័យថា ត្រូវទទួលយកព្រះបន្ទូលរបស់ព្រះអង្គ និងអនុវត្តតាមយ៉ាងពិតប្រាកដ។ ការដែលកូនក្មេងគោរពតាមឱវាទរបស់ឪពុកម្តាយជាទីស្រឡាញ់របស់គេគឺជាឧទាហរណ៍ដ៏ល្អបំផុតដែលព្រះទ្រង់ចង់ឲ្យយើងធ្វើតាមព្រះអង្គ។
យោងតាមផែនការរបស់ព្រះសម្រាប់ជីវិតយើងរាល់គ្នា ទ្រង់កំពុងត្រៀមចាំបើកទ្វារសុខភាពល្អ ទ្រព្យសម្បត្តិ និងភាពរុងរឿងដល់យើងរាល់គ្នា។ ជួនកាលព្រះជាម្ចាស់ទ្រង់បិទទ្វារដោយសារតែសេចក្តីជំនឿនិងអនាគតរបស់យើងនៅប្រឡាំប្រកូវ នៅមិនច្បាស់ថាត្រូវដើរតាមផ្លូវមួយណាឲ្យប្រាកដនៅឡើយ។ ភាពស្មោះត្រង់របស់ព្រះជំរុញឲ្យមានការឆ្លើយតបផ្ទាល់ខ្លួនរបស់យើង។ ប្រសិនបើយើងស្មោះត្រង់ជាមួយនឹងរឿងតូចតាច ព្រះទ្រង់ក៏នឹងឲ្យយើងទទួលខុសត្រូវលើរឿងកាន់តែធំឡើង។ យើងរាល់គ្នាសុទ្ធតែជាអ្នកចាត់ចែង ត្រូវបម្រើព្រះជាម្ចាស់ដោយការថែរក្សាធនធានរបស់ព្រះអង្គឲ្យបានល្អ។ សាឡូម៉ូនបានបដិសេធមិនយកព្រះទុកជាទីមួយទេ។ រីឯលទ្ធផលវិញគឺវាអាក្រក់សម្រាប់រូបគាត់ និងមនុស្សដែលនៅជុំវិញ។ ខណៈដែលគំរូអាក្រក់របស់សាឡូម៉ូនដាស់តឿនយើងរាល់គ្នានៅថ្ងៃនេះ សេចក្តីស្រឡាញ់របស់ព្រះក៏ជម្រុញយើងឲ្យយកនគររបស់ព្រះទុកជាទីមួយដែរ។ ខណៈដែលអ្នកជំនួយការកំពុងប្រមូលប្រាក់ដង្វាយ សូមយកព្រះទុកជាទីមួយចុះ។