មេរៀនទី១៣​៖ ១៧-២៣ កញ្ញា ២០២២

ការរងទុក្ខរបស់ព្រះយេស៊ូវ

Jeans
ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្តាហ៍នេះ៖ លូកា ២៖៧; ២២-២៤; លេវីវិន័យ ១២៖៦-៨; ម៉ាថាយ ២៖១-១៨; ម៉ាថាយ ១២៖២២-២៤; លូកា​៤៖២១-៣០; យ៉ូហាន ៨៖៥៨, ៥៩; ម៉ាកុស ១៤៖៣៤; ម៉ាថាយ ២៦៖៣៩; ម៉ាកុស ១៤៖៣៣-៣៦; លូកា ២២៖៤១-៤៤; ម៉ាកុស ១៥៖៣៨; ម៉ាថាយ ២៧៖៤៥; ម៉ាថាយ ២៧៖៥១​, ៥២; កិច្ចការ ១៤៖២២; ភីលីព ១៖២៩; ធីម៉ូថេទី២ ៣៖១២; យ៉ូហាន ១០៖២៨; រ៉ូម ៦៖២៣; ទីតុស ១៖២ និង យ៉ូហានទី១ ២៖២៥។

ខចងចាំ៖ «ប្រហែល​ជា​ម៉ោង​៣ នោះ​ព្រះយេស៊ូវ​ទ្រង់​បន្លឺ​ឡើង​ជា​សំឡេង​ខ្លាំង​ថា អេលីៗ​ល៉ាម៉ាសា-បាច់ថានី គឺ​ស្រាយ​ថា ឱ​ព្រះអង្គៗ​នៃ​ទូលបង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ចោល​ទូលបង្គំ» (ម៉ាថាយ ២៧៖៤៦)។

នៅពេលណាដែលយើងសិក្សាអំពីប្រធានបទនៃការរងទុក្ខនោះ យើងត្រូវតែសួរសំណួរថា៖ តើអំពើបាប និងការរងទុក្ខបានចាប់ផ្តើមឡើងដោយរបៀបណា? ព្រះគម្ពីរបានផ្តល់ចម្លើយល្អៗជាច្រើន ដល់យើង។ អំពើបាប និងសេចក្តីវេទនាបានកើតឡើង ដោយសារតែពួកទេវតាមិនបានគោរពអំណោយ ទាននៃសេរីភាព ដែលព្រះបានប្រទានដល់ពួកគេ។ ចម្លើយនេះអាចជម្រុញអោយយើងសួរសំណួរមួយ ទៀតថា៖ តើព្រះបានជ្រាបជាមុនថា ពួកទេវតានឹងប្រព្រឹត្តអំពើបាបនេះដែរឬទេ?​ មែនហើយ ព្រះទ្រង់ បានជ្រាបជាមុនពិត ប៉ុន្តែ លោកស៊ីអេសឡេវីស (C. S. Lewis) បានសរសេរថា ព្រះបានយល់ឃើញ ថា ការប្រទានសេរីភាពក្នុងការជ្រើសរើសដល់ពួកទេវតានោះ គឺជា «ការប្រថុយមួយ»។

ជាការប្រថុយ? តើដើម្បីអ្នកណាទៅ? តើអាចដើម្បីយើងដែរឬទេ ខណៈដែលទ្រង់គង់នៅ លើបល្ល័ង្ករបស់ទ្រង់នៅឯស្ថានសួគ៌យ៉ាងដូច្នេះនោះ? មិនមែនដូច្នេះឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះ សេរីភាពគឺជារបស់ដ៏មានតម្លៃជាទីបំផុត។ ដូច្នេះហើយ បានជាទ្រង់បង្កើតយើងអោយមានសេរីភាព។ ព្រះក៏បានជ្រើសរើសទទួលយល់ទណ្ឌកម្ម និងការរងទុក្ខជំនួសយើងផងដែរ ប្រសិនបើយើងបានជ្រើស រើសប្រព្រឹត្តអំពើបាបនោះ។ យើងអាចមើលឃើញការរងទុក្ខនេះ តាមរយៈព្រះជន្ម និងការសុគតរបស់ ព្រះយេស៊ូវបាន។ ព្រះយេស៊ូវបានរងទុក្ខក្នុងសភាពជាមនុស្សលោកម្នាក់។ ការរងទុក្ខរបស់ទ្រង់បាន ផ្សាភ្ជាប់មនុស្សលោកនៅលើផែនដីនេះជាមួយនឹងព្រះនៅឯស្ថានសួគ៌ជារឿងរហូត។

ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២

ព្រះយេស៊ូវកាលពីកុមារភាព

ព្រះគម្ពីរបានបង្ហាញព័ត៌មានតិចតួចបំផុតអំពីព្រះយេស៊ូវកាលពីកុមារភាព។ ប៉ុន្តែ ប៉ុន្មានខនោះ បានបង្ហាញប្រាប់យើងនូវចំណុចមួយទាក់ទងទៅនឹងរបៀបរបប នៅពេលដែលទ្រង់បានយាងមកកាន់ផែនដីនេះក្នុងសភាពជាមនុស្សលោកម្នាក់នៅក្នុងចំណោមយើងរាល់គ្នា។

សូមអានខគម្ពីរលូកា ២៖៧, ២២-២៤ (សូមអានខគម្ពីរលេវីវិន័យ ១២៖៦-៨ ផងដែរ) និង ម៉ាថាយ ២៖១-១៨។ តើយើងបានឃើញអ្វីខ្លះ នៅក្នុងខទាំងនេះ ដែលបានបង្ហាញយើងអំពីបញ្ហាដែល ព្រះយេស៊ូវបានជួបប្រទះនៅជីវិតកាលពីកុមារភាពនោះ?

--------------------------------------------------------

ជាការពិតណាស់ ព្រះយេស៊ូវមិនមែនជាមនុស្សដំបូងគេ ដែលបានប្រសូតមកនៅក្នុងសភាព ជាអ្នកក្រីក្រ ឬជាមនុស្សដំបូងគេ ដែលបានជួបនឹងមនុស្ស ដែលចង់ធ្វើគុតទ្រង់នោះឡើយ។ មនុស្សបាន មានបំណងចង់សម្លាប់ព្រះយេស៊ូវតាំងតែពីទ្រង់នៅជាទារកមកម្ល៉េះ។ ប៉ុន្តែ ព្រះគម្ពីរបានប​ង្ហាញយើងនូវ ចំណុចមួយ ដែលអាចជួយអោយយើងយល់អំពីបញ្ហាទាំងឡាយ ដែលព្រះយេស៊ូវបានជួបកាលពីកុមារ ភាព។

សូមអានខគម្ពីរយ៉ូហាន ១៖៤៦។ តើខនេះបានជួយអោយយើងយល់បន្ថែមទៀត អំពីបញ្ហាដែលកុមារព្រះយេស៊ូវបានរងទុក្ខនោះ ដោយរបៀបណា?

--------------------------------------------------------

ព្រះយេស៊ូវគឺជាមនុស្សតែម្នាក់គត់នៅលើផែនដីនេះ ដែលមិនបានប្រព្រឹត្តអំពើបាប។ ប៉ុន្តែ ទ្រង់ បានរស់នៅលើផែននេះដែលពេញទៅដោយអំពើបាប។ ព្រះយេស៊ូវប្រាកដជាបានរងទុក្ខយ៉ាងខ្លាំង កាល ពីទ្រង់នៅជាកុមារនៅឡើយ។ ទ្រង់គឺជាមនុស្សល្អឥតខ្ចោះម្នាក់។ ម្ល៉ោះហើយ អំពើបាបទាំងអស់នៅជុំវិញ ទ្រង់ច្បាស់ជាយាយីទ្រង់ជាខ្លាំង។ រី​ឯយើងវិញ យើងនៅឆ្ងាយពីភាពល្អឥតខ្ចោះនេះណាស់ ដោយសារ តែយើងជាមនុស្សមានបាប។ ប៉ុន្តែ ទន្ទឹមគ្នានេះ យើងក៏មិនបានធ្វើអំពើបាបមួយចំនួនផងដែរ។ យើងក៏មិនចង់ឮអំពីអ្នកណាម្នាក់ដែលបានធ្វើអំពើបាបទាំងនោះផងដែរ។ នៅពេលដែលយើងឮ យើងអាច នឹងមានអារម្មណ៍សោកសៅ និងមិនសប្បាយចិត្ត។ តើលោកអ្នកគិតថា ព្រះយេស៊ូវមានអារម្មណ៍យ៉ាង ណាដែរ ខណៈដែលអំពើបាបនៅជុំវិញទ្រង់យ៉ាងដូច្នេះនោះ? ជាការពិតណាស់ ទ្រង់ប្រាកដជាមាន អារម្មណ៍ ឈឺចាប់ជាខ្លាំងហើយ។

សូមសួរសំណួរខ្លួនឯងថា៖ តើខ្ញុំត្រូវបានយាយីដោយអំពើបាបទាំងអស់នៅជុំវិញខ្ញុំដែរឬទេ?​ ឬថា ហេតុអ្វីបានជាខ្ញុំត្រូវខ្វល់ខ្វាយនឹងអំពើបាបទាំងនោះ? បើសិនជាលោកអ្នកមិនខ្វល់ខ្វាយអំពីអំពើបាបទាំងនោះទេ តើវាអាចដោយសារតែអ្វីដែលលោកអ្នកបានអាន មើល និងអនុវត្តដែរឬទេ?

ថ្ងៃច័ន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២

ទ្រង់ត្រូវបានគេស្អប់ និងបដិសេធ

សូមអានខទាំងនេះ៖ ម៉ាថាយ ១២៖២២-២៤; លូកា ៤៖២១-៣០ និងយ៉ូហាន ៨៖៥៨, ៥៩។លោកអ្នកបានអានរួចមកហើយថា ព្រះយេស៊ូវគឺជាព្រះ។ សូមចងចាំថា ទ្រង់ក៏បានបង្កើតផ្ទៃមេឃ និង ផែនដីផងដែរ។ ព្រមទាំងចងចាំថា ព្រះយេស៊ូវក៏បានយាងមក ដើម្បីលះបង់ព្រះអង្គទ្រង់ជំនួសអំពើបាប នៃមនុស្សគ្រប់គ្នាផងដែរ។ តើខទាំងនេះបានជួយអោយយើងយល់អំពីការឈឺចាប់ ដែលព្រះយេសូវបាន រងនៅលើផែនដីនេះដោយរបៀបណា?

--------------------------------------------------------

មនុស្សនៅគ្រប់ទីកន្លែងតែងយល់ច្រឡំអំពីព្រះយេស៊ូវ។ ពួកគេមិនបានយល់អំពីជីវិត ទង្វើ និងការបង្រៀនរបស់ទ្រង់នោះទេ។ ពួកមេដឹកនាំ និងពួកបណ្តាជនក៏មិនបានយល់អំពីព្រះយេស៊ូវនោះ ដែរ។ ក្រោយមក ការយល់ច្រឡំរបស់ពួកគេបានធ្វើអោយពួកគេស្អប់ព្រះយេស៊ូវ និងបដិសេធទ្រង់។ សូមគិតអំពីចំណុចនេះ ដែលថា៖ ព្រះយេស៊ូវត្រូវបានមនុស្សដែលទ្រង់យាងមកសង្គ្រោះនោះ ស្អប់ខ្ពើម និងបដិសេធ។ ឪពុកម្តាយដែលមានកូនៗមិនចេះស្តាប់បង្គាប់ អាចនឹងយល់បន្តិចបន្តួច អំពីអារម្មណ៍របស់ ព្រះយេស៊ូវ។ ឪពុកម្តាយបានយល់ឃើញថា កូនៗរបស់ពួកគេត្រូវការជំនួយ។ ពួកគេសុខចិត្តលះបង់អ្វីៗ គ្រប់យ៉ាង ដើម្បីជួយដល់កូនៗរបស់ពួកគេ។ ប៉ុន្តែ កូនៗបានបដិសេធពួកគេទៅវិញ។ រឿងដ៏គួរអោយ សោកស្តាយនោះគឺថា មានតែឪពុកម្តាយប៉ុណ្ណោះ ដែលអាចជួយជីវិតកូនៗរបស់ពួកគេចេញពីសេចក្តី វិនាសបាន។ ឧទាហរណ៍នេះបានជួយអោយយើងយល់អំពីបទពិសោធន៍របស់ព្រះយេស៊ូវផ្ទាល់នៅលើ ផែនដីនេះ។ បទពិសោធន៍នោះប្រាកដជាឈឺចាប់ណាស់ សម្រាប់ទ្រង់។

សូមអានខគម្ពីរម៉ាថាយ ២៣៖៣៧។ តើខនេះបានបង្ហាញប្រាប់យើងយ៉ាងដូចម្តេច អំពីអារម្មណ៍ របស់ព្រះយេស៊ូវចំពោះការបដិសេធនេះ? ខណៈពេលដែលលោកអ្នកកំពុងតែអាន សូមសួរសំណួរខ្លួន ឯងថា «តើព្រះយេស៊ូវមានអារម្មណ៍មិនល្អចំពោះព្រះអង្គទ្រង់ (ដូចដែលយើងតែងតែមាន នៅពេលដែល គេបដិសេធយើង) ដែរឬទេ? ឬមួយក៏ ព្រះយេស៊ូវមានអារម្មណ៍មិនល្អ ដោយសារតែហេតុផលផ្សេងទៀត? ប្រសិនបើមាន តើហេតុផលនោះគឺជាអ្វី?

--------------------------------------------------------

យើងទាំងអស់គ្នាសុទ្ធតែមានអារម្មណ៍បដិសេធ។ ប្រហែលជាយើងបានមានអារម្មណ៍ឈឺចាប់ សម្រាប់ហេតុផលដូចជាព្រះយេស៊ូវផង ក៏ថាបាន។ យើងបានឈឺចាប់ ដោយសារតែយើងបានដឹងថា អ្នក ដទៃនឹងបាត់បង់អ្វីមួយ នៅពេលដែលពួកគេបដិសេធយើង។ ឥឡូវនេះ សូមព្យាយាមស្រមៃមើលអំពី អារម្មណ៍របស់ព្រះ នៅពេលដែលទ្រង់ត្រូវមនុស្សជាច្រើន ដែលទ្រង់បានយាងមកសង្គ្រោះនោះ​ បាន បដិសេធទ្រង់។ «ព្រះយេស៊ូវបានជ្រាបអំពីអ្វីដែលនឹងត្រូវកើតឡើងដល់មនុស្សលោក ដែលបានបដិសេធ ទ្រង់»។ ដកស្រង់ ពី Ellen G. White, Selected Messages, book 3, page 129, adapted។

តើលោកអ្នករៀនមេរៀនអ្វីខ្លះ មកពីព្រះយេស៊ូវ ដែលអាចជួយអោយលោកអ្នករស់នៅជាមួយ នឹងការឈឺចាប់ នៅពេលលោកអ្នកត្រូវបានអ្នកណាម្នាក់បដិសេធនោះ?

ថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២

ព្រះយេស៊ូវនៅក្នុងសួនច្បារគែតសេម៉ានី

ទ្រង់ «ក៏​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចិត្ត​ខ្ញុំ​ព្រួយ​ជា​ខ្លាំង​សឹង​តែ​នឹង​ស្លាប់ ចូរ​នៅ​ទី​នេះ​ចាំ​យាម​ចុះ» (ម៉ាកុស ១៤៖៣៤)។

អស់ទាំងការឈឺចាប់ដែលព្រះយេស៊ូវបានរងអស់រយៈពេល៣៣ព្រះវស្សានៅលើផែនដីនេះ គ្មានការឈឺចាប់ណា ដែលអាចផ្ទឹមទៅនឹងការឈឺចាប់ ដែលទ្រង់បានរងនៅប៉ុន្មានម៉ោងចុងក្រោយ មុន ពេលទ្រង់បានសុគតនៅលើឈើឆ្កាងនោះឡើយ។ ព្រះបានរៀបចំផែនការសម្រាប់ព្រះយេស៊ូវ ដើម្បីអោយទ្រង់ក្លាយទៅជាយញ្ញបូជាសម្រាប់អំពើបាបរបស់យើង មុនអ្នកណាម្នាក់ធ្វើបាប (អេភេសូរ ១៖១-៤; ធីម៉ូថេទី២ ១៖៨, ៩; ទីតុស ១៖១, ២)។

សូមអានខគម្ពីរម៉ាថាយ ២៦៖៣៩; ម៉ាកុស ១៤៖៣៣-៣៦ និងលូកា ២២៖៤១-៤៤។ តើខ ទាំងនេះបានបង្ហាញប្រាប់យើងយ៉ាងដូចម្តេច អំពីការរងទុក្ខរបស់ព្រះយេស៊ូវនៅក្នុងសួនច្បារគែតសេម៉ានី នោះ?

--------------------------------------------------------

«ព្រះយេស៊ូវបានយាងចេញពីពួកសិស្សរបស់ទ្រង់។ ប៉ុន្តែ ទ្រង់មិនបានយាងចេញទៅឆ្ងាយ រហូតដល់ពួកគេមិនអាចឃើញ ឬឮនោះឡើយ។ បន្ទាប់មក ព្រះយេស៊ូវបានលុតជង្គង់ចុះ។ ទ្រង់បាន មានអារម្មណ៍ថា អំពើបាបបានបំបែកទ្រង់ចេញពីព្រះវរបិតារបស់ទ្រង់។ ការបំបែកនេះធ្ងន់ធ្ងរជាខ្លាំង រហូត ដល់ព្រះយេស៊ូវស្លុតទាំងឈឺចាប់។ ប៉ុន្តែ ទ្រង់មិនបានប្រើអំណាចជាព្រះរបស់ទ្រង់ ដើម្បីរំដោះព្រះអង្គទ្រង់ចេញពីការឈឺចាប់នេះទេ។ ក្នុងសភាពជាមនុស្សលោក ព្រះយេស៊ូវត្រូវតែឈឺចាប់ជំនួសអំពើបាប របស់មនុស្សលោក។

«ឥឡូវនេះ ព្រះយេស៊ូវបានទទួលបទពិសោធន៍មួយ ដែលទ្រង់មិនដែលធ្លាប់ជួបពីមុនមក។ លោកសាការីបានបកស្រាយអំពីអ្វីដែលព្រះយេស៊ូវបានរងទុក្ខនៅពេលនោះយ៉ាងដូច្នេះថា៖ «ព្រះយេហូវ៉ា នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ថា ‘ម្នាល​ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ទាស់​ឡើង​ទាស់​នឹង​អ្នក​គង្វាល​របស់ អញ ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូកន​អញ​ចុះ ចូរ​វាយ​អ្នក​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ រួច​អញ​នឹង​ប្រែ​ដៃ​ទៅ​លើ​កូន​តូចៗ​វិញ’ (សាការី ១៣៖៧)។ ព្រះយេស៊ូវគឺជាអ្នកជំនួសសម្រាប់មនុស្ស លោក។ ក្នុងសភាពជាអ្នកជំនួស ព្រះយេស៊ូវបានទ្រាំទ្រនូវការដាក់ទោសរបស់ព្រះទាស់នឹងអំពើបាប។ ព្រះយេស៊ូវបានជ្រាបអំពីអត្ថន័យនៃការដាក់ទោសនេះ។ មុនការដាក់ទោសមកដល់ ព្រះយេស៊ូវបាន ជួយមនុស្សលោក ដោយចូរទៅឯព្រះជំនួសពួកគេ។ ឥឡូវនេះ ព្រះយេស៊ូវពិតជាចង់អោយអ្នកណាម្នាក់ចូលទៅឯព្រះជំនួសទ្រង់ជាខ្លាំង»។ ដកស្រង់ពី Ellen G. White, The Desire of Anges, page 686, adapted។

សូមគិតអំពីអ្វីដែលបានកើតឡើងដល់ព្រះយេស៊ូវនៅក្នុងសួនច្បារគែតសេម៉ានី។ ព្រះបានចាប់ ផ្តើមផ្ទេរអំពើបាបនៃមនុស្សគ្រប់គ្នាទៅលើព្រះយេស៊ូវនៅពេលនោះ។ សូមស្រមៃមើលអំពីបទពិសោធន៍ នេះ។ ព្រះមិនដែលធ្លាប់សូមអោយមនុស្សលោកណាម្នាក់ធ្វើនូវអ្វីដែលព្រះយេស៊ូវបានធ្វើនោះឡើយ។ តើសេចក្តីពិតនេះបានបង្ហាញប្រាប់យើងយ៉ាងដូចម្តេច អំពីសេចក្តីស្រឡាញ់របស់ព្រះចំពោះយើង? តើសេចក្តីស្រឡាញ់របស់ព្រះបានផ្តល់សេចក្តីសង្ឃឹមអ្វីដល់លោកអ្នក?

ថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២

ព្រះយេស៊ូវនៅលើឈើឆ្កាង

ការស្លាប់នៅលើឈើឆ្កាងគឺជាការដាក់ទោសដ៏អាក្រក់បំផុតមួយ ដែលពួកសាសន៍រ៉ូមបានដាក់ អោយអ្នកណាម្នាក់។ ឈើឆ្កាងគឺជាវិធីស្លាប់ដ៏អាក្រក់បំផុត។ ដូច្នេះ យើងអាចមានអារម្មណ៍សោកស្តាយ ចំពោះ អ្នកណាដែលបានស្លាប់នៅលើឈើឆ្កាង។ លើសពីនេះទៅទៀតនោះ យើងក៏មានអារម្មណ៍ សោកស្តាយ ចំពោះព្រះយេស៊ូវផងដែរ។ ដ្បិតទ្រង់មិនបានធ្វើអ្វីខុសទាល់តែសោះ។

យើងត្រូវតែចងចាំជានិច្ចថា ព្រះយេស៊ូវបានយាងមកនៅក្នុងរូបកាយជាម​នុស្សលោក ដូចជាយើង រាល់គ្នាដែរ។ ទ្រង់ត្រូវគេវាយដំ។ ទ្រង់ត្រូវគេវាយនឹងខ្សែតី។ ដែកគោលត្រូវបានដំចូលទៅក្នុងព្រះហស្ត និងព្រះបាទរបស់ទ្រង់។ ខណៈដែលព្រះយេស៊ូវត្រូវបានព្យួរនៅលើឈើឆ្កាង ទម្ងន់នៃរូបកាយរបស់ទ្រង់ បានទាញទ្រង់ចុះបញ្ច្រាស់ដែកគោល ធ្វើអោយព្រះហស្តរបស់ទ្រង់ដាច់រហែកយ៉ាងដំណំ។ ការឈឺចាប់ ពិតជាអាក្រក់មែនទែន។ នេះគឺជាការសុគតដ៏វេទនាមួយ ស្មើនឹងអំពើឧក្រិដ្ឋកម្មដ៏អាក្រក់បំផុតមួយ។ ប៉ុន្តែ ព្រះយេស៊ូវមិនបានធ្វើអំពើឧក្រិដ្ឋកម្មណាមួយឡើយ។ ដូច្នេះ វាមិនយុត្តិធម៌ទាល់តែសោះ ដែលទ្រង់ គួរតែសុគតនៅលើឈើឆ្កាងនោះ។

តើមានអ្វីកើតឡើង នៅក្នុងអំឡុងពេលដែលព្រះយេស៊ូវបានសុគតនោះ? តើហេតុការណ៍ទាំង នេះបានបង្ហាញយើងថា មានរឿងច្រើនជាងនេះកំពុងតែកើតឡើង លើសជាងមនុស្សភាគច្រើនបានយល់ នៅពេលនោះទៅទៀត ដោយរបៀបណា?

ម៉ាថាយ ២៧៖៤៥-------------------------------------

ម៉ាថាយ ២៧៖៥១, ៥២-------------------------------

ម៉ាកុស ១៥៖៣៨ -------------------------------------

ជាការពិតណាស់ មានរឿងជាច្រើនទៀតកំពុងតែកើតនៅក្នុងរឿងនេះលើសពីការសុគតនៃមនុស្សលោកដែលគ្មានកំហុសម្នាក់នេះទៅទៀត។ ព្រះគម្ពីរបានបង្ហាញប្រាប់យើងថា សេចក្តីក្រោធរបស់ព្រះទាស់នឹងអំពើបាបរបស់យើង ត្រូវបានដាក់ទម្លាក់ទៅលើព្រះយេស៊ូវ។ ព្រះយេស៊ូវនៅលើឈើ ឆ្កាង។ ព្រះយេស៊ូវនៅលើឈើឆ្កាងបានទ្រាំទ្រសេចក្តីក្រោធដ៏បរិសុទ្ធរបស់ព្រះទាស់នឹងអំពើបាបនៃមនុស្សលោកទាំងអស់។ ដូច្នេះ យើងអាចប្រាកដបានថា ព្រះយេស៊ូវបានទ្រាំទ្រសេចក្តីឈឺចាប់លើស ជាងអ្នកណាទាំងអស់។​

ព្រះយេស៊ូវបានទ្រាំទ្រជំនួសយើងនៅលើឈើឆ្កាង ដោយព្រះអង្គទ្រង់ផ្ទាល់។ តើការរងទុក្ខ របស់ទ្រង់បានផ្តល់សេចក្តីសង្ឃឹម និងការកំសាន្តចិត្តដល់លោកអ្នកយ៉ាងដូចម្តេច?

ថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២

ព្រះដែលបានរងទុក្ខ

យើងអាចនឹងសុាំជាមួយនឹងការឈឺចាប់ផង ក៏ថាបាន ដោយយល់ឃើញយ៉ាងដូច្នេះថា៖​ ដរាប ណាយើងនៅលើផែនដីនេះ យើងនៅតែរងទុក្ខជានិច្ច។ ដោយសារតែយើងបានជ្រើសរើសធ្វើជាបាបជន យើងមិនអាចគេចពីការរងទុក្ខនៅក្នុងជីវិតនេះបានទេ។ ព្រះគម្ពីរក៏មិនបានសំដែងសេចក្តីសន្យាអ្វីផ្សេង ពីនេះដែរ។

សូមអានខគម្ពីរកិច្ចការ ១៤៖២២; ភីលីព ១៖២៩ និងធីម៉ូថេទី២ ៣៖១២។ តើខទាំងនេះបាន បង្ហាញប្រាប់យើងយ៉ាងដូចម្តេច អំពីការរងទុក្ខ?

--------------------------------------------------------

ជាការពិតណាស់ យើងនឹងរងទុក្ខជានិច្ចនៅក្នុងជីវិតនេះ។​ ប៉ុន្តែ ទន្ទឹមគ្នានេះ យើងក៏ត្រូវតែចងចាំនូវចំណុច២យ៉ាងផងដែរ។

ចំណុចទី១ ព្រះយេស៊ូវដែលជាព្រះអម្ចាស់របស់យើងបានរងទុក្ខលើសជាងអ្នកណាទៀតទាំង អស់។ នៅលើឈើឆ្កាង ព្រះយេស៊ូវ «​[បាន] រង​ទុក្ខអស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង​ពិត» (អេសាយ ៥៣៖៤)។ នៅពេលដែលយើងរងនូវការដាក់ ទោស យើងមិនមែនរងជំនួសអ្នកណាម្នាក់នោះឡើយ។ ប៉ុន្តែ ព្រះយេស៊ូវបានរងជំនួសមនុស្សគ្រប់គ្នាវិញ។ ទ្រង់ដែលមិនបានធ្វើបាបសោះ បានត្រឡប់ «ជាតួបាបជំនួសយើងរាល់គ្នាវិញ» (កូរិនថូសទី២ ៥៖២១)។ ព្រះយេស៊ូវបានរងទុក្ខនៅក្នុងរបៀបមួយដែលយើងជាបាបជនមិនអាចនឹងយល់បាន។

ចំណុចទី២ ខណៈដែលយើងកំពុងតែរងទុក្ខនោះ យើងគួរតែចងចាំអំពីអ្វីដែលបានកើតឡើង ដោយសារតែព្រះយេស៊ូវបានរងទុក្ខជំនួសយើង។ មានន័យថា យើងត្រូវតែចងចាំអំពីអ្វីដែលព្រះបានសន្យានឹងយើង ដោយសារតែអ្វីដែលទ្រង់បានសន្យាសម្រាប់យើង។

សូមអានខគម្ពីរយ៉ូហាន ១០៖២៨; រ៉ូម ៦៖២៣; ទីតុស ១៖២ និងយ៉ូហានទី១ ២៖២៥។ តើខ ទាំងនេះបានសន្យាអ្វីខ្លះ ដល់យើង?

--------------------------------------------------------

មិនថា យើងបានរងទុក្ខនៅក្នុងជីវិតនេះបែបណានោះទេ ឥឡូវនេះ យើងនៅតែល្អឥតខ្ចោះនៅ ក្នុងព្រះយេស៊ូវបាន។ តើល្អឥតខ្ចោះយ៉ាងដូចម្តេចទៅបាន? នោះគឺដោយសារតែព្រះយេស៊ូវបានទទួល យកទោសរបស់យើងនៅលើឈើឆ្កាង។ ដូច្នេះ តាមរយៈសេចក្តីជំនឿ យើងមានសេចក្តីសន្យានៃជីវិតអស់កល្ប។ សូមអរព្រះគុណដល់ព្រះយេស៊ូវ ព្រះជន្ម និងតង្វាយដ៏ល្អឥតខ្ចោះរបស់ទ្រង់ ដែលយើងនឹង មានអនាគតដ៏ល្អប្រសើរមួយកំពុងតែរង់ចាំយើង។ សូមអរព្រះគុណដល់ព្រះយេស៊ូវ ដែលយើងនឹងរស់ នៅលើផែនដីថ្មីមួយជារៀងរហូត។ អំពើបាបនឹងមិនមានទៀតឡើយ។ ការរងទុក្ខ និងសេចក្តីស្លាប់នឹងត្រូវបំផ្លាញចោលជារៀងរហូត។ ព្រះបានសន្យាថា នឹងប្រទានរបស់ទាំងនេះដល់យើង ដោយសារតែ ព្រះយេស៊ូវ និងអ្វីៗគ្រប់យ៉ាងដែលទ្រង់រងជំនួសយើង។ យើងមានរឿងជាច្រើនដែលត្រូវថ្លែងអំណរគុណ ដោយសារតែព្រះអង្គសង្គ្រោះរបស់យើង។

ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២

សិក្សាបន្ថែម

សូមអាន Ellen G. White, “Gethsemane,” pages 685-697, and “Calvary,” pages 741-757, in The Desire of Ages។

«ព្រះយេស៊ូវបានអធិស្ឋាន៣ដង។ ភាពជាមនុស្សលោករបស់ទ្រង់ក៏បានទប់មិនអោយទ្រង់លះបង់អង្គទ្រង់ទុកជាតង្វាយសម្រាប់អំពើបាបរបស់យើងផងដែរ។ ប៉ុន្តែ ឥឡូវនេះ ព្រះអម្ចាស់របស់យើង បានទតឃើញការសំដែងមួយនៃប្រវត្តិសាស្ត្រទាំងមូលរបស់មនុស្សលោក។ ទ្រង់បានទតឃើញថា ពួក បាបជននឹងវិនាស ប្រសិនបើគ្មានអ្នកណាម្នាក់ជួយដល់ពួកគេ។ ព្រះយេស៊ូវបានទតឃើញថា មនុស្ស លោកគ្មានទីពំនាក់នោះឡើយ ដ្បិតអំពើបាបមានអំណាចជាខ្លាំង។ ព្រះយេស៊ូវក៏បានទតឃើញនូវការឈឺចាប់ និងការរងទុក្ខរបស់មនុស្សលោកផងដែរ។ ដូច្នេះ ទ្រង់បានធ្វើការសម្រេចចិត្តថា ទ្រង់នឹងសង្គ្រោះ មនុស្សលោកជាដាច់ខាត មិនថា ទ្រង់ត្រូវរងទោសយ៉ាងណានោះឡើយ។ ព្រះយេស៊ូវបានទទួលស្គាល់ ថា ទ្រង់បង្ហូរព្រះលោហិតរបស់ទ្រង់ ដើម្បីសង្គ្រោះយើង។ ដោយសារតែអង្គព្រះយេស៊ូវនេះហើយ មនុស្ស រាប់លាននាក់នឹងបានទទួលជីវិតដ៏នៅអស់កល្ប។ ព្រះយេស៊ូវបានចាកចេញពីទីជំនុំជម្រះនៅស្ថានសួគ៌។ អ្វីៗគ្រប់យ៉ាងនៅទីនោះគឺបរិសុទ្ធ រីករាយ និងពោរពេញទៅដោយសិរីល្អ។ ព្រះយេស៊ូវបានចាកចេញពី សិរីល្អទាំងអស់ ដើម្បីសង្គ្រោះចៀមដែលបាត់បង់។ មានន័យថា ព្រះយេសូ៊វបានយាងមកសង្គ្រោះពិភព លោកមួយដែលបានធ្លាក់ទៅក្នុងអំពើបាប ដោយសារតែការរំលងបញ្ញត្តរបស់ព្រះ។ ព្រះយេស៊ូវនឹងមិន បដិសេធភារកិច្ចសង្គ្រោះនេះទេ។ ទ្រង់នឹងធ្វើជាតង្វាយលោះបាបសម្រាប់មនុស្សលោកនៅលើផែនដីនេះ។ ទ្រង់នឹងថ្វាយព្រះអង្គទ្រង់ជំនួសមនុស្សលោក ដែលបានជ្រើសរើសធ្វើបាប។ ឥឡូវនេះ ព្រះយេស៊ូវ បានផ្លាស់ប្តូរសេចក្តីអធិស្ឋានរបស់ទ្រង់។ ទ្រង់បានអធិស្ឋានថា នឹងធ្វើនូវអ្វីដែលព្រះបានចាត់អោយទ្រង់ ធ្វើ ដោយមានបន្ទូលយ៉ាងដូច្នេះថា៖ «ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​ កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ»។ ដកស្រង់ពី Ellen G. White, The Desire of Ages, pages 690, 693។

សំនួរពិភាក្សា៖
  1. តើការដែលដឹងថា អង្គព្រះយេស៊ូវបានរងទុក្ខលើសយើងទាំងអស់គ្នានេះ អាចជួយសម្រាលដល់ការ រងទុក្ខរបស់យើងបានដោយរបៀបណា? តើការរងទុក្ខរបស់ព្រះយេស៊ូវជំនួសយើងមានន័យយ៉ាងដូចម្តេច ចំពោះយើង? តើយើងអាចរកឃើញសេចក្តីកំសាន្តចិត្តអ្វី ចេញពីសេចក្តីពិតដ៏គួរអោយភ្ញាក់ផ្អើលនេះ?

  2. សូមពិនិត្យមើលការរងទុក្ខរបស់ព្រះយេស៊ូវ។ តើព្រះយេស៊ូវបានឆ្លងកាត់ការសាកល្បងអ្វីខ្លះ ជំនួស យើង? តើការសាកល្បងទាំងនេះដូចគ្នា និងខុសគ្នាពីការសាកល្បងរបស់យើងដោយរបៀបណា? តើយើង អាចរៀនមេរៀនអ្វីខ្លះ ចេញពីឥរិយាបថ និងទង្វើរបស់ព្រះយេស៊ូវ នៅក្នុងអំឡុងពេលនៃការរងទុក្ខនេះ?

  3. តើលោកអ្នកចូលចិត្តសេចក្តីសន្យានៃព្រះគម្ពីរណាខ្លះ? តើសេចក្តីសន្យាទាំងនោះបានជួយដល់លោក អ្នកយ៉ាងដូចម្តេច នៅពេលដែលលោកអ្នកកំពុងតែរងទុក្ខ? សូមចែករំលែកខទាំងនោះនៅក្នុងថ្នាក់។

  4. តើលោកអ្នកបានរៀនសេចក្តីពិតនៃព្រះគម្ពីរសំខាន់ៗអ្វីខ្លះ នៅក្នុងត្រីមាសនេះ? តើមេរៀននេះបាន ឆ្លើយទៅនឹងសំណួរអ្វីខ្លះ របស់លោកអ្នក? តើលោកអ្នកនៅមានសំណួរអ្វីទៀត? តើយើងអាចជួយគ្នា ទៅវិញទៅមក ទៅលើបញ្ហានៃសំណួរចោទទាំងនោះបានដោយរបៀបណា?

រឿងខ្លី

ការរៀបចំខ្លួន ដើម្បីជួបនឹងព្រះយេស៊ូវ វគ្គបញ្ចប់

Jeans

ពួកវិញ្ញាណអាក្រក់ស្ងប់ស្ងាត់ទៅ។ ឪពុកបានយល់ឃើញថា ព្រះគ្រីស្ទបានទទួលជ័យជម្នះលើសាតាំង តាមរយៈការជ្រមុជទឹក ហើយវាក៏ជាមូលហេតុដែលនាំអោយពួកអារក្សបានខិតខំព្យាយាមយ៉ាងខ្លាំង​ ដើម្បីរារាំងមិនអោយព្រឹត្តិការណ៍កើតឡើងបាន។ ផ្ទះរបស់លោកអេថ្វាដូមានពេញទៅដោយ សេចក្តីសុខសាន្ត។ ម្តាយគឺជាជំនួយការស្ត្រីម្នាក់នៃព្រះវិហារ ហើយនាងក៏នៅតែបន្តច្រៀងនៅក្នុងក្រុម ចម្រៀងផងដែរ។ ជូនាក៏បានបញ្ចប់វិទ្យាល័យនៅអាយុ១៧ឆ្នាំផងដែរ។ ឪពុកដែលមានអាយុ៤៣ បាន ចែករំលែករឿងដ៏អស្ចារ្យរបស់គាត់នៅតាមបណ្តាព្រះវិហារនៅជុំវិញប្រទេសប្រេស៊ីល ហើយមនុស្សជា ច្រើនដែលបានឮរឿងនោះ ក៏បានថ្វាយជីវិតរបស់ពួកគេដល់ព្រះយេស៊ូវផងដែរ។ នៅក្នុងទីក្រុងកូរី (Coari) ដែលជាទីក្រុង ដែលឪពុកបានសម្រេចចិត្តដើរតាមព្រះយេស៊ូវ មានមនុស្ស១៦នាក់បានថ្វាយជីវិតរបស់ ពួកគេដល់ព្រះគ្រីស្ទ បន្ទាប់ពីបានឮទីបន្ទាល់របស់គាត់។ ឪពុកបានលើកតម្កើងដល់ព្រះវិញ្ញាណបរិសុទ្ធថា បានកែប្រែចិត្តរបស់មនុស្សទាំងនេះ ទីបន្ទាល់របស់គាត់គ្មានអំណាចអ្វីឡើយ។ គាត់បាននិយាយថា «បទពិសោធន៍របស់ខ្ញុំគួរអោយភ្ញាក់ផ្អើលជាទីបំផុត ប៉ុន្តែ ខ្ញុំបានសង្កេតឃើញព្រះវិញ្ញាណបរិសុទ្ធធ្វើការ នៅក្នុងចិត្តរបស់ពួកគេ ខណៈពេលដែលពួកគេកំពុងតែស្តាប់»។

លើសពីការចែករំលែកពីរឿងរបស់គាត់នេះ ឪពុកក៏បានលក់ និងណែនាំព្រះគម្ពីរដល់ម្តាយ បងស្រី និងប្អូនប្រុសទាំង២នាក់របស់គាត់ផងដែរ។ គាត់បានអធិស្ឋានសម្រាប់ពួកគេ។ ម្តាយរបស់គាត់ បានឈប់ទៅថ្វាយបង្គំនៅក្នុងវត្តខាណូបល មុនពេលដែលគាត់បានទទួលជ្រមុជទឹកទៅទៀត។ នៅ ពេលដែលនាងបានដឹងថា ពួកវិញ្ញាណអាក្រក់កំពុងតែព្យាយាមសម្លាប់លោកអេថ្វាដូនោះ នាងបានសម្រេចចិត្តដកខ្លួនចេញពីពួកវិញ្ញាណអាក្រក់ទាំងនោះ។

ខណៈដែលឪពុកកំពុងតែរីករាយជាមួយនឹងជីវិតថ្មីរបស់គាត់នៅក្នុងព្រះគ្រីស្ទនោះ គាត់ក៏នៅ តែរក្សាការចាំយាម ដោយអធិស្ឋាន និងអានព្រះគម្ពីរជារៀងរាល់ថ្ងៃផងដែរ។ គាត់បានទន្ទេញខគម្ពីរ ពេត្រុសទី១ ៥៖៨ ដែលបានសំដែងថា «ចូរ​ឲ្យ​ដឹង​ខ្លួន ហើយ​ចាំ​យាម​ចុះ ព្រោះ​អារក្ស​ដែល​ជា​ខ្មាំងសត្រូវ របស់​អ្នក​រាល់​គ្នា វា​តែង​ដើរ​ក្រវែល ទាំង​គ្រហឹម​ដូច​ជា​សិង្ហ ដើម្បី​នឹង​រក​អ្នក​ណា​ដែល​វា​នឹង​ត្របាក់​លេប​ បាន»។ គាត់ក៏បានគិតអំពីការដាស់តឿននៅក្នុងខគម្ពីរម៉ាថាយ ១២៖៤៣-៤៥ ផងដែរ ដែលព្រះយេស៊ូវ បានមានបន្ទូលថា «កាល​ណា​អារក្សអសោច​បាន​ចេញ​ពី​មនុស្ស​ទៅ​ហើយ នោះ​វា​ដើរ​ចុះ​ឡើង នៅ​កន្លែង​ ហួតហែង ដើម្បី​រក​ទី​ឈប់​សំរាក តែ​រក​មិន​បាន​សោះ នោះ​វា​គិត​ថា អញ​នឹង​ត្រឡប់​ទៅ​ឯ​ផ្ទះ​អញ ដែល​ ទើប​នឹង​ចេញ​មក​នោះ រួច​កាល​វា​មក​ដល់ ឃើញ​ផ្ទះ​នៅ​ទំនេរ បោស​ស្អាត ហើយ​តុបតែង​យ៉ាង​ល្អ នោះ​ វា​ចេញ​ទៅ​នាំ​យក​អារក្ស​៧​ទៀត ដែល​កាចៗ ជាង​វា មក​ជា​មួយ​ផង ក៏​នាំ​គ្នា​ចូល​ទៅ​នៅ​ទី​នោះ ហើយ​សណ្ឋាន​ក្រោយ​របស់​មនុស្ស​នោះ បាន​អាក្រក់​ជាង​មុន​ទៅ​ទៀត ឯ​មនុស្ស​ដំណ​អាក្រក់​នេះ គេ​នឹង​បាន​ ដូច្នោះ​ដែរ»។ ប៉ុន្តែ ឪពុកមិនបានភិតភ័យអ្វីឡើយ។ គាត់បាននិយាយថា ឥឡូវនេះ អារក្សគ្មានអំណាច លើខ្ញុំទៀតឡើយ នេះគឺជាអ្វីដែលខ្ញុំបានអធិប្បាយនៅតាមព្រះវិហារ ដែលខ្ញុំបានថ្វាយបង្គំ»។

ថ្ងៃមួយ គាត់បានសុបិនឃើញថា គាត់បានជួបនឹងព្រះយេស៊ូវមុខទល់នឹងមុខ។ គាត់បាននិយាយថា «ខ្ញុំបានអធិស្ឋានសូមកុំអោយព្រះអម្ចាស់បោះបង់ខ្ញុំចោលឡើយ ខ្ញុំក៏បានអធិស្ឋានសូមអោយខ្ញុំនៅតែមានសេចក្តីជំនឿយ៉ាងមុតមាំ រហូតដល់ចុងបំផុតផងដែរ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងបានជួបព្រះយេស៊ូវនេះគឺជាសេចក្តីសង្ឃឹមរបស់ខ្ញុំ»។

អំណានដង្វាយប្រចាំសប្តាហ៍

ការថែទាំដោយសេចក្តីសុខសាន្ត

យើងបានថ្វាយបង្គំព្រះជាមួយនឹងធនធានរបស់យើង ដោយយល់ឃើញថា ជាមធ្យោបាយមួយនៃការថែទាំសេចក្តីសុខសាន្តរបស់ព្រះនៅក្នុងចិត្តរបស់យើង។ ព្រះយេស៊ូវជ្រាបអំពី តម្រូវការខាងឯសេចក្តីសុខសាន្តនៃពួកសាវករបស់ទ្រង់។ សេចក្តីសុខសាន្ត ដែលហៅថា ស្ហាឡូម (Shalom) ជាភាសាហេព្រើរនោះ បង្ហាញពីគោលគំនិតនៃភាពពេញបរិបូរណ៌ ពេញ លេញ និងពេញខ្នាត។ ជាទូទៅ យើងតែងតែទៅរកប្រភព២យ៉ាង ដើម្បីបំបាត់នូវការស្រេក ឃ្លានរបស់យើងខាងឯសេចក្តីសុខសាន្ត។ ប្រភពទាំង២យ៉ាងនេះគឺ ព្រះយេស៊ូវ ឬលោកីយ៍។ ប្រភពទាំង២យ៉ាងនេះមិនដូចគ្នាឡើយ។ លោកីយ៍បានជំរុញអោយយើងសម្រេចបាននូវភាព ពេញលេញ និងភាពពេញខ្នាត ដោយការដេញតាមសម្ភារៈនិយម។ លោកីយ៍បាននាំទាំងអ្នក មាន និងអ្នកក្រអោយចូលរួមក្នុងការប្រជែងដ៏ងប់ងល់នេះបន្តិចម្តងៗ។ គួរអោយសោកស្តាយ ណាស់ ការប្រជែងនេះប្រៀបដូចជាការដេញចាប់រូបបំភាន់ ឬផឹកទឹកសមុទ្រ នៅពេលដែល ស្រេកអ៊ីចឹង។ ការក្តោបក្តាប់សម្ភារៈទាំងនោះមិនមែនជាដំណោះស្រាយពិតប្រាកដចំពោះ ភាពអសន្តិសុខ អារម្មណ៍ថា ខ្លួនគ្មានឥទ្ធិពល និងអារម្មណ៍ថា ខ្លួនមិនសំខាន់នោះឡើយ។ ខណៈពេលដែលទស្សនវិទូសូក្រាតកំពុងតែដើរកាន់ទីផ្សារដ៏ធំនៅក្នុងទីក្រុងអាថែន គាត់បាន លាន់មាត់ថា៖ «តើអ្នកណាខ្លះដែលគិតថា ខ្ញុំអាចធ្វើកិច្ចការ ដោយគ្មានសម្ភារៈនោះ? តើយើង ពិតជាត្រូវការបន្ថែមទៀត មែនទេ?

ផ្ទុយពីការប្រជែង ដើម្បីអោយបានរបស់អ្វីៗកាន់តែច្រើននោះ ព្រះគម្ពីរបានដាស់ តឿនដល់អ្នកជឿអោយបានទទួលយកភាពស្កប់ស្កល់វិញ (ភីលីព ៤៖១១-១៣; ធីម៉ូថេទី១ ៦៖៦-១២; កូរិនថូសទី២ ១២៖៩-១០; រ៉ូម ៨៖២៨) ដើម្បីអោយបានលូតលាស់នៅក្នុងភាព សុខសាន្ត។ ក្នុងនាមជាគ្រីស្ទាន ភាពស្កប់ស្កល់របស់យើងមិនមែនមានន័យថា ទាល់តែអ្វីដែល ល្អ ទើបយើងស្កប់ស្កល់នោះទេ។ យើងបានស្កប់ស្គល់ចិត្ត នៅពេលដែលយើងទទួលស្គាល់ ថា ព្រះនៃសេចក្តីស្រឡាញ់ និងពេញទៅដោយអំណាច ទ្រង់កំពុងតែយកព្រះទ័យទុកដាក់ ចំពោះតម្រូវការ សម្ភារៈ និងវិញ្ញាណរបស់យើង។ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានផ្តល់អនុសាសន៍ អំពីរបៀបក្នុងការទទួលស្គាល់ព្រះថា ជាអ្នកទំនុកបម្រុងយ៉ាងដូច្នេះថា៖ «ទ្រង់បានសូមអោយ យើងទទួលស្គាល់ទ្រង់ថា ជាអ្នកប្រទាននូវអ្វីៗទាំងអស់ ដោយសារហេតុផលនេះ ទ្រង់បាន មានបន្ទូលថា ‘ក្រៅពីអំណោយទាន និងតង្វាយទៅ ខ្ញុំបានដកទុក១ភាគ១០សម្រាប់ខ្ញុំ ពី ទ្រព្យសម្បត្តិទាំងអស់របស់អ្នក ដែលត្រូវយកមកដាក់នៅក្នុងជម្រុករបស់ខ្ញុំ’» (បកប្រែថ្មី)។ ដកស្រង់ពី Counselfs on Stewardship, pp.80-81។ ការបណ្តុះនូវភាពស្កប់ស្កល់តាម រយៈការថ្វាយតង្វាយនោះ គឺជាការចំណេញដ៏ធំមួយ។ សប្តាហ៍នេះ តាមរយៈការអនុវត្តថ្វាយ តង្វាយ១០ហូត១ និងតង្វាយទៀងទាត់ តាមសេចក្តីសន្យានេះ ព្រះបានប្រទាននូវឱកាសមួយ ផ្សេងទៀត ដើម្បីថែទាំសេចក្តីសុខសាន្តរបស់យើងនៅក្នុងពិភពលោកមួយដែលពោរពេញ ទៅដោយបញ្ហា។

សេចក្តីអំពាវនាវ៖«ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់ អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ» (យ៉ូហាន ១៤៖២៧)។

សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទូលបង្គំសូមសរសើរតម្កើងទ្រង់ ដែលទ្រង់គឺជាអ្នកទំនុក បម្រុងដ៏ស្មោះត្រង់ម្នាក់។ ខណៈដែលទូលបង្គំចេះតែភ្លេច ហើយចេះតែតានតឺងនោះ សូមជួយ អោយទូលបង្គំនឹកចាំអំពីសេចក្តីល្អរបស់ទ្រង់ ដោយការថ្វាយត្រឡប់ទៅឯទ្រង់វិញផង។ ​

Powered by CAM