«ទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិត ដោយយល់ដល់ព្រះនាមទ្រង់» (ទំនុកដំកើង ២៣៖៣)។
បទគម្ពីរទំនុកដំកើង ២៣ បានបង្ហាញយើងថា ដំណើរជីវិតរបស់យើងគឺប្រៀបដូចជាផ្លូវមួយអ៊ីចឹង។ ជាការពិតណាស់ ព្រះបាននាំដើរនៅលើផ្លូវដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន។ ប៉ុន្តែ តើការនេះមានន័យដំណើររបស់យើងនឹងងាយស្រួលជានិច្ចឬ? សូមលោកអ្នកស្រមៃមើលអំពី «ផ្លូវសុចរិត» (ទំនុកដំកើង ២៣៖៣) ដែលព្រះបានជ្រើសរើសសម្រាប់យើង។ ផ្លូវទាំងនេះបានលាតសន្ធឹងនៅមុខលោក អ្នកតាមដែលភ្នែករបស់លោកអ្នកអាចមើលឃើញបានរហូតដល់ដាច់កន្ទុយភ្នែក។ ប៉ុន្តែ លោកអ្នកបាន ដឹងថា នៅចុងបញ្ចប់នៃផ្លូវនេះគឺជាដំណាក់របស់ព្រះ។ សូមសម្លឹងមើលផ្លូវនេះយ៉ាងយកចិត្តទុកដាក់។ តើលោកអ្នកបានឃើញអ្វីផ្សេងទៀតដែរឬទេ? តើលោកអ្នកបានឃើញថា ផ្លូវនេះនឹងនាំទៅណាដែរឬ ទេ? ទេ។ យើងអាចមើលឃើញត្រឹមតែកន្លែងខ្លះនៅតាមដងផ្លូវប៉ុណ្ណោះ។ ផ្នែកផ្សេងៗទៀតនៃផ្លូវនេះត្រូវបានបិទបាំងទៅដោយរនាំងនៃបញ្ហា។ ពេលខ្លះ ផ្លូវនេះបានបាត់ទៅនៅលើកំពូលភ្នំដ៏ខ្ពស់មួយ។ ផ្នែកខ្លះទៀតនៃផ្លូវនេះពិតជាងាយស្រួលសម្រាប់អោយលោកអ្នកដើរមែនទែន។ រីឯផ្នែកខ្លះទៀតក៏ពិបាក ខ្លាំងនៅក្នុងការធ្វើដំណើរផងដែរ។ សាសន៍អ៊ីស្រាអែលក៏មានបទពិសោធន៍ដូចគ្នានេះ នៅពេលដែលពួកគេធ្វើដំណើរចេញពីស្រុកអេស៊ីព្ទទៅឯទឹកដីសន្យាផងដែរ។
សូមអានបទគម្ពីរទំនុកដំកើង ២៣។ ក្នុងបទគម្ពីរទំនុកដំកើង ២៣ ស្តេចដាវីឌបានមានបន្ទូល អំពីកន្លែងពិបាកៗមួយចំនួនទៀត ដែលចៀមត្រូវតែដើរឆ្លងផ្លូវទាំងនោះឆ្ពោះទៅឯដំណាក់នៃព្រះអម្ចាស់។ តើកន្លែងពិបាកៗទាំងនេះគឺជាកន្លែងអ្វីខ្លះ?
ដើម្បីជួយអោយយើងឆ្លើយទៅនឹងសំណួរនេះបាន ចូរយើងចាប់ផ្តើមដោយការសួរសំណួរ មួយទៀតយ៉ាងដូច្នេះថា៖ តើហេតុអ្វីបានជាស្តេចដាវីឌដាក់ឈ្មោះផ្លូវនេះថាជា «ផ្លូវសុចរិត» (ទំនុកដំកើង ២៣៖៣) យ៉ាងដូច្នេះ? ត្រង់នេះមានហេតុផល៤យ៉ាង។ ហេតុផលទី១ គឺថា ផ្លូវទាំងនេះសុចរិត ដោយសារ តែពួកវានាំទៅរកគោលដៅដ៏ត្រឹមត្រូវមួយ។ ផ្លូវទាំងនេះបាននាំចៀមទៅឯក្រោលនៃអ្នកគង្វាល។ ហេតុ ផលទី២ គឺថា ផ្លូវទាំងនេះសុចរិត ដោយសារតែពួកវាបានរក្សាយើងនៅក្នុងសេចក្តីសញ្ញាជាមួយនឹងអ្នក គង្វាល។ ហេតុផលទី៣ គឺថា ផ្លូវទាំងនេះសុចរិត ដោយសារតែពួកវាបានបង្ហាត់បង្រៀនយើងអោយមាន ឥរិយាបថដូចជាអ្នកគង្វាលយ៉ាងដូច្នោះដែរ។ រីឯហេតុផលទី៤នោះ គឺថា ផ្លូវទាំងនេះសុចរិត ដោយសារ តែពួកវាបានជួយអោយសរសើរតម្កើងព្រះអម្ចាស់ ព្រមទាំងគោរពកោតខ្លាចដល់ទ្រង់ផងដែរ។ ដូច្នេះ ការធ្វើដំណើរនៅក្នុងផ្លូវស្រួល និងផ្លូវពិបាកនៅក្នុងផ្លូវទាំងនេះសុទ្ធតែជាផ្លូវសុចរិតទាំងអស់។
នៅពេលដែលព្រះនាំយើងនោះ ទ្រង់បានធ្វើលើសពីការនាំយើងត្រឡប់ទៅផ្ទះវិញទៅទៀត។ ទ្រង់ក៏បានធ្វើលើសពីការការពារយើងផងដែរ។ មែនហើយ ព្រះបានធ្វើរឿងទាំងអស់នេះ នៅពេលដែល ទ្រង់នាំយើង។ ប៉ុន្តែ នៅពេលដែលព្រះនាំផ្លូវយើងនោះ ទ្រង់ក៏បានបង្ហាត់បង្រៀនយើងអោយបានជា បរិសុទ្ធផងដែរ។
តើបទពិសោធន៍នៃការឈឺចាប់របស់លោកអ្នកអាចជួយអោយលោកអ្នកបង្ហាញសេចក្តីស្រឡាញ់ របស់ព្រះទៅកាន់អ្នកដទៃដោយរបៀបណា?
ថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២
នៅពេលដែលព្រះបាននាំយើងទៅតាមផ្លូវដែលយើងមិនបានរំពឹងទុក
«អើ ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ» (ទំនុកដំកើង ២៣៖៤)។
--------------------------------------------------------
តើយ៉ាងទៅវិញ ប្រសិនបើយើងបានធ្វើដំណើរតែនៅលើផ្លូវដែលមានទឹកហូរគ្រឿងៗ និងមានតែ ស្មៅខៀវខ្ចីប៉ុណ្ណោះនោះ? យើងទាំងអស់គ្នាចង់អោយដំណើររបស់យើងងាយស្រួល មែនទេ? ប៉ុន្តែ ស្តេច ដាវីឌបានមានបន្ទូលថា ជីវិតមិនមែនងាយស្រួលរហូតនោះឡើយ។ ផ្លូវនៃជីវិតគឺស្ថិតនៅក្បែរ «ច្រកភ្នំ» នៃម្លប់សេចក្តីស្លាប់។ ច្រកភ្នំនេះគឺជារូបស័ព្ទមួយតំណាងអោយការឈឺចាប់។ គ្មានអ្នកណាម្នាក់ចង់ទៅ លេងនៅទីនោះឡើយ។ ទាំងសម័យព្រះគម្ពីរ និងសម័យឥឡូវនេះ ច្រកភ្នំនៅក្នុងសាសន៍អ៊ីស្រាអែលតែងតែជន់លិចជានិច្ច។ ច្រកភ្នំទាំងនេះតូចចង្អៀតដោយមានភ្នំខ្ពស់ៗបាំងពន្លឺថ្ងៃទាំងសងខាង។ នេះគឺជាមូលហេតុដែលស្តេចដាវីឌបានដាក់ឈ្មោះកន្លែងនេះនៅក្នុងកំណាព្យរបស់ទ្រង់ថាជា «ច្រកភ្នំនៃម្លប់ សេចក្តីស្លាប់» (ទំនុកដំកើង ២៣៖៤)។
សូមគិតអំពីគ្រាមួយនៅពេលដែលលោកអ្នកស្ថិតនៅក្នុង «ច្រកភ្នំនៃម្លប់សេចក្តីស្លាប់» (ទំនុក-ដំកើង ២៣៖៤)។ សូមចែករំលែកបទពិសោធន៍របស់លោកអ្នកនៅក្នុងថ្នាក់។ តើលោកអ្នកខ្លាចដែរឬ ទេ? តើលោកអ្នកនឹកចាំថា ព្រះយេស៊ូវដ៏ជាអ្នកគង្វាល ទ្រង់គង់នៅជាមួយនឹងលោកអ្នកដែរឬទេ? តើខគម្ពីរណាខ្លះដែលសំខាន់ចំពោះលោកអ្នកនៅពេលនោះ? តើហេតុអ្វីបានជាលោកអ្នកគិតថា ខទាំង នោះសំខាន់សម្រាប់លោកអ្នក?
--------------------------------------------------------
តើលោកអ្នកគិតថា ហ្វូងចៀមនឹងត្រូវជាប់នៅក្នុងច្រកភ្នំនេះដែរឬទេ? តើលោកអ្នកគិតថា ចៀម អាចចេញពីទីនោះបានដោយខ្លួនឯងដែរឬទេ? តើអ្នកគង្វាលបាននាំហ្វូងចៀមទៅតាមផ្លូវនេះដោយអង្គ ទ្រង់ផ្ទាល់ដែរឬទេ? សូមពន្យល់។
--------------------------------------------------------
«កូនចៀមនៅក្នុងច្រកភ្នំនៃម្លប់សេចក្តីស្លាប់ប្រហែលជាគិតថា អ្នកគង្វាលបាននាំគាត់ខុសផ្លូវ ហើយមើលទៅ។ ប៉ុន្តែ គោលគំនិតបែបនេះមិនត្រឹមត្រូវនោះឡើយ។ កូនចៀមត្រូវតែឆ្លងកាត់ច្រកភ្នំដ៏ ខ្មៅងងឹតនេះ។ តើហេតុអ្វីទៅ? នោះគឺដើម្បីអោយគាត់បានបង្វឹកខ្លួនគាត់កុំអោយភ័យខ្លាច។ អ្នកគង្វាល តែងតែនៅជាមួយនឹងកូនចៀមរបស់ទ្រង់ជានិច្ច»។ ដកស្រង់ពី Elisabeth Elliot, Quest for Love (Grand Rapinds, MI: Revell Books, 1996), page 218, adapted។
តើលោកអ្នកធ្លាប់មានអារម្មណ៍ថា ព្រះអម្ចាស់បាននាំលោកអ្នកខុសផ្លូវដែរឬទេ? នៅពេលដែលព្រះដ៏ជាអ្នកគង្វាលរបស់យើងបាននាំយើងទៅតាមផ្លូវមួយដែលយើងមិនបានរំពឹងទុកនោះ យើងអាចនឹងមានការយល់ច្រឡំចំពោះទ្រង់បាន។ តើលោកអ្នកគិតថា ហេតុអ្វីបានជាព្រះសព្វព្រះហឫទ័យក្នុងការទទួលយកហានិភ័យនេះយ៉ាងដូច្នេះ?
ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២
នៅពេលដែលព្រះនាំយើងទៅតាមផ្លូវដែលយើងមិនបានរំពឹងទុក
«ទ្រង់រៀបតុនៅមុខទូលបង្គំ ចំពោះពួកខ្មាំងសត្រូវផង ទ្រង់ចាក់ប្រេងលាបលើក្បាលទូលបង្គំ ពែងនៃទូលបង្គំក៏ពេញហៀរ» (ទំនុកដំកើង ២៣៖៥)។
គួរអោយសោកស្តាយណាស់ ដែលយើងមានពួកខ្មាំងសត្រូវនៅក្នុងជីវិតនេះ។ តើលោកអ្នកមានអារម្មណ៍ចំពោះខ្មាំងសត្រូវរបស់យើងយ៉ាងដូចម្តេចដែរ? តើលោកអ្នកធ្លាប់បានដេកគិតនៅពេលយប់ អំពីរបៀបដែលលោកអ្នកអាចសងសឹកនឹងអ្នកដែលធ្វើបាបលោកអ្នកដែរឬទេ? ពួកគ្រីស្ទានតែងតែមាន ការលំបាកក្នុងការដឹងអំពីអ្វីដែលពួកគេគួរធ្វើចំពោះសត្រូវរបស់ពួកគេ។
តើសត្រូវរបស់លោកអ្នកគឺជាអ្នកណាខ្លះ? តើលោកអ្នកបាននិយាយទៅកាន់អ្នកដែលបានព្យាយាមធ្វើបាបលោកអ្នកយ៉ាងដូចម្តេចដែរ? តើលោកអ្នកបានធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូវមកកាន់នៅក្នុងខគម្ពីរម៉ាថាយ ៥៖៤៤ ឬប្រសាសន៍របស់លោកប៉ុលនៅក្នុងខគម្ពីររ៉ូម ១២៖១៨-២១ បានល្អ ប៉ុនណាដែរ?
--------------------------------------------------------
ក្នុងខគម្ពីរទំនុកដំកើង ២៣៖៥ ស្តេចដាវីឌបានបង្ហាញយើងអំពីកិច្ចការដែលយើងត្រូវធ្វើ នៅ ពេលដែលមានសត្រូវ។ ស្តេចដាវីឌមិនបានគិតអំពីរឿងអាក្រក់ៗដែលពួកសត្រូវរបស់ទ្រង់បានធ្វើមកលើទ្រង់ កាលពីមុននោះឡើយ។ ស្តេចដាវីឌមិនបានធ្វើដូច្នោះឡើយ ផ្ទុយទៅវិញ ទ្រង់បានគិតអំពីរឿងល្អៗដែល ព្រះកំពុងតែធ្វើសម្រាប់ទ្រង់នៅពេលឥឡូវនេះវិញ។
នៅក្នុងសម័យស្តេចដាវីឌ ម្ចាស់ផ្ទះបានធ្វើកិច្ចការដ៏ពិសេសមួយសម្រាប់ភ្ញៀវដែលគាត់គោរព អោយតម្លៃ។ នៅពេលដែលភ្ញៀវមកដល់ ម្ចាស់ផ្ទះបានចាក់ប្រេងពីលើភ្ញៀវ មុនពេលដែលពួកគាត់ចូល ទៅឯកន្លែងជប់លៀង។ ប្រេងនោះគឺជាប្រេងអូលីវល្បាយជាមួយនឹងទឹកអប់។ បន្ទាប់មក ម្ចាស់ផ្ទះបាន នាំភ្ញៀវទៅកាន់តុអង្គុយរបស់ពួកគេ។ នៅមុខភ្ញៀវមានចំណីអាហារជាច្រើនលើសពីពួកគេអាចទទួលបរិភោគទៅទៀត។
ក្នុងខគម្ពីរទំនុកដំកើង ២៣៖៥ ស្តេចដាវីឌបានមានបន្ទូលអំពីតុ ប្រេង និងពែង។ តើរបស់ទាំង នេះបានជួយអោយយើងនឹកចាំថា ព្រះតែងតែយកព្រះទ័យទុកដាក់ចំពោះតម្រូវការរបស់យើងដោយរបៀបណា?
--------------------------------------------------------
ព្រះបានមានបន្ទូលតាមរយៈលោកប៉ុលដល់យើងថា «ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ» (អេភេសូរ ៦៖១២)។ ដូច្នេះ យើងមាន ទាំងសត្រូវដែលយើងមើលឃើញ ហើយនិងសត្រូវដែលយើងមើលមិនឃើញ។ សត្រូវទាំងអស់នេះនៅ គ្រប់កន្លែងជុំវិញយើង។ ប៉ុន្តែ នៅពេលដែលយើងនៅជាមួយនឹងព្រះយេស៊ូវដ៏ជាអ្នកគង្វាលរបស់យើងនោះ គ្មានសត្រូវណាអាចលួចព្រះពរដែលទ្រង់បានប្រទានដល់យើងបាននោះឡើយ។
តើអ្នកគង្វាលបានធ្វើអ្វីខ្លះសម្រាប់លោកអ្នក នៅពេលដែលសត្រូវរបស់លោកអ្នកនៅជុំវិញលោកអ្នកនោះ? តើចម្លើយរបស់លោកអ្នកអាចជួយអោយលោកអ្នកនឹកចាំអំពីការអរព្រះគុណនៅក្នុងគ្រា លំបាកៗខាងមុខទៀតដោយរបៀបណា?
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២
សេចក្តីសន្យាសម្រាប់ការធ្វើដំណើរ
«ប្រាកដជាសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណានឹងជាប់តាមខ្ញុំ រាល់តែថ្ងៃ ដរាបដល់អស់ ១ជីវិតខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់នៃព្រះយេហូវ៉ាជារៀងដរាបទៅ»។ (ទំនុកតំកើង ២៣៖៦)។
នៅពេលដែលរឿងអាក្រក់ៗបានកើតឡើងចំពោះយើងនោះ យើងប្រហែលជាគិតថា ព្រះបាន ទុកអោយយើងនៅតែម្នាក់ឯងហើយមើលទៅ។ យើងក៏ប្រហែលជាជឿថា ព្រះមិនបានធ្វើអ្វីច្រើនសម្រាប់ យើងនោះដែរ។ ដោយសារតែយើងជួបនឹងបញ្ហា យើងបានគិតថា ព្រះមិនបានយកព្រះទ័យទុកដាក់ចំពោះ យើងនោះឡើយ។ ប៉ុន្តែ ស្តេចដាវីឌមិនបានគិតយ៉ាងដូច្នេះឡើយ។
ស្តេចដាវីឌក៏បានជួបគ្រាលំបាកៗមួយចំនួននៅក្នុងជីវិតរបស់ទ្រង់ផងដែរ។ ប៉ុន្តែ តើស្តេចដាវីឌ បានមានបន្ទូលចំណុច២យ៉ាងអ្វីខ្លះ នៅក្នុងខគម្ពីរទំនុកដំកើង ២៣៖៦ នេះ? (សូមអានខគម្ពីរអេភេសូរ ១៖៤; ពេត្រុសទី២ ១៖១០ និងហេព្រើរ ១១៖១៣-១៥ ផងដែរ)។
--------------------------------------------------------
ក្នុងខគម្ពីរទំនុកដំកើង ២៣៖៦ កិរិយាស័ព្ទសរសេរ «នៅ» មានអត្ថន័យយ៉ាងជ្រាលជ្រៅនៅក្នុង ភាសាហេព្រើរ។ កិរិយាស័ព្ទនេះមានន័យថា «ដេញតាម» អ្នកណាម្នាក់។ តើពាក្យនេះបានបង្ហាញយើង យ៉ាងដូចម្តេច អំពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តារបស់ព្រះ? ព្រះបានស្រឡាញ់យ៉ាងខ្លាំង ដែលនាំ អោយសេចក្តីស្រឡាញ់ និងសេចក្តីមេត្តារបស់ទ្រង់នេះប្រៀបដូចជាមនុស្សដែលកំពុងតែរត់ប្រដេញគ្នានៅក្នុងការរត់ប្រណាំងមួយយ៉ាងដូច្នេះដែរ។ សេចក្តីស្រឡាញ់ និងសេចក្តីមេត្តារបស់ព្រះបាន «ដេញតាម» យើងដូចជាអ្នករត់ប្រណាំងអ៊ីចឹង។ យើងមិនអាចរត់គេចពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តារបស់ព្រះ បានឡើយ។ សេចក្តីទាំង២យ៉ាងនេះនឹង «រត់តាម» យើង។ នៅពេលដែលសេចក្តីទាំងនេះ «ចាប់បាន» យើងហើយ សេចក្តីទាំងនេះនឹងនៅជាមួយនឹងយើងជារៀងរហូត។ (សូមក្រឡេកមើលខគម្ពីរលោកុប្បត្តិ ១៤៖១៤; យ៉ូស្វេ ១០៖១៩ និងសាំយូអែលទី១ ២៥៖២៩។ តើលោកអ្នកបានឃើញរបៀបដែលខទាំង នេះបានបង្ហាញយើងអំពីគោលគំនិតនៃ «ការដេញតាម» អ្វីមួយដែរឬទេ?)។
សេចក្តីស្រឡាញ់ និងសេចក្តីមេត្តារបស់ព្រះប្រៀបដូចជាអ្នករត់ប្រណាំងរត់លឿនយ៉ាងដូច្នេះ ដែរ។ សូមលោកអ្នកស្រមៃមើលអំពីការដែល «អ្នករត់ប្រណាំង» ទាំងនេះកំពុងតែរត់ដេញតាមលោក អ្នក។ តើហេតុអ្វីបានស្តេចដាវីឌចង់អោយយើងយល់អំពីព្រះ និងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង យ៉ាងដូចម្តេច?
--------------------------------------------------------
ជីវិតនឹងជួបនៅគ្រាលំបាកនៅពេលណាមួយជាមិនខាន។ មនុស្សអាចធ្វើបាបយើងគ្រប់ពេល វេលា។ ហើយយើងក៏អាចសង្ស័យចំពោះសេចក្តីស្រឡាញ់របស់ព្រះសម្រាប់យើងនៅគ្រាលំបាកៗបែប នេះបានដែរ។ យើងប្រហែលជាឆ្ងល់ថា តើព្រះកំពុងតែដឹកនាំយើងដែរឬទេ។ នៅក្នុងគ្រាលំបាកៗទាំង នេះ យើងត្រូវនឹកចាំអំពីព្រះយេស៊ូវ។ នៅពេលដែលទ្រង់ព្យួរនៅលើឈើឆ្កាង ព្រះយេស៊ូវមានសេចក្តីជំនឿយ៉ាងមាំមួនចំពោះសេចក្តីស្រឡាញ់របស់ព្រះ។ ការជឿទុកចិត្តនេះបានជួយអោយព្រះយេស៊ូវរឹង មាំឡើង ខណៈពេលដែលទ្រង់ត្រូវព្យួរនៅលើឈើឆ្កាង។ ប្រសិនបើគោលគំនិតទាំងនេះបានជួយដល់ព្រះយេស៊ូវមែននោះ គោលគំនិតទាំងនេះក៏អាចជួយដល់យើងរាល់គ្នាបានដែរ។
នៅពេលខ្លះ មនុស្សដែលយើងយកចិត្តទុកដាក់នោះមានសំណួរចោទសួរជាច្រើន។ ក្នុងខគម្ពីរ ទំនុកដំកើង ២៣៖៦ ស្តេចដាវីឌបានបង្ហាញយើងអំពីវិធីដ៏ល្អបំផុតក្នុងការឆ្លើយសំណួរទាំងនោះ។ សូម កុំអោយព្យាយាមជជែកវែកញែកនោះឡើយ។ ប៉ុន្តែ លោកអ្នកគ្រាន់តែចែកចាយគោលជំនឿរបស់លោក អ្នកទៅលើសេចក្តីពិតនៃព្រះគម្ពីរអំពីព្រះទៅកាន់ពួកគាត់ប៉ុណ្ណោះជាការស្រេច។
ថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “Missionaries in the Home,” page 143, in Testimonies for the Church, volume 4; “The Divine Shepherd,” pages 476-484, in The Desire of Ages។
«តើយើងអាចឈ្នះសង្គ្រាមទាស់នឹងអំពើបាបនេះទីបញ្ចប់ដោយរបៀបណា? យើងនឹងជួបការ សាកល្បង ហើយនិងបទពិសោធន៍លំបាកៗជាច្រើននៅក្នុងជីវិតខាងឯសាសនារបស់យើង។ ប៉ុន្តែ យើង មិនត្រូវបញ្ឈប់ការជឿទុកចិត្តទៅលើព្រះនោះឡើយ។ ការសាកល្បង និងបទពិសោធន៍លំបាកៗរបស់យើងគឺជាផ្នែកមួយនៃការអប់រំរបស់យើងនៅក្នុង «សាលារៀននៃព្រះយេស៊ូវគ្រីស្ទ»។ ព្រះយេស៊ូវបាន ប្រើការសាកល្បង និងបទពិសោធន៍ទាំងនេះ ដើម្បីសំអាតចិត្តរបស់យើងចេញពីអំពើបាប។ ដូច្នេះ យើង ត្រូវតែរឹងមាំឡើង នៅពេលដែលសាតាំងវាយប្រហារយើង។ សាតាំងនឹងនិយាយពីរឿងអាក្រក់ៗជាច្រើន មកកាន់យើង ដើម្បីបំបាក់ទឹកចិត្តរបស់យើង។ ប៉ុន្តែ យើងមិនត្រូវចុះចាញ់ឡើយ។ យើងមិនត្រូវធ្លាក់ទៅ ក្នុងអន្ទាក់ដែលសាតាំងបានរៀបចំសម្រាប់យើងនៅតាមផ្លូវនោះឡើយ . . . .»។
«សូមកុំអោយក្រឡេកមើលទៅឯបញ្ហារបស់លោកអ្នកនោះឡើយ។ តែសូមបន្តសម្លឹងមើល ទៅឯព្រះវិញ។ ពេលនោះ នៅពេលដែលបញ្ហាមកដល់ យើងនឹងមិនដួលរលំឡើយ។ សូមលើកដៃរបស់ លោកអ្នកទៅឯទ្រង់ដោយសេចក្តីជំនឿ។ សូមអោយព្រះយេស៊ូវដឹកនាំយើង ដើម្បីអោយការជឿទុកចិត្ត របស់យើងបានលូតលាស់ឡើង។ មិនយូរប៉ុន្មាន ចិត្តរបស់យើងនឹងពេញទៅដោយសេចក្តីសង្ឃឹម»។
«លោកអ្នកនឹងរកឃើញជំនួយដែលលោកអ្នកត្រូវការនៅក្នុងព្រះយេស៊ូវ។ ទ្រង់នឹងជួយអោយ លោកអ្នកក្លាយមកដូចជាទ្រង់ដែរ។ ទ្រង់នឹងប្រទានដល់លោកអ្នកនូវចិត្តដ៏ល្អឥតខ្ចោះ និងគ្រប់លក្ខណ៍ ដែលពេញទៅដោយសេចក្តីស្រឡាញ់របស់ទ្រង់។ សាតាំងមិនអាចពន្លត់ពន្លឺដែលចែងចាំងចេញពីចិត្ត របស់បុគ្គលបែបនេះបានឡើយ . . . . ព្រះបានប្រទានអំណោយទានដ៏ល្អបំផុតដល់យើង។ ព្រះបាន ប្រទានព្រះយេស៊ូវដែលជាព្រះរាជបុត្រាតែមួយគត់របស់ទ្រង់។ ព្រះយេស៊ូវបាននាំយើងត្រឡប់ទៅឯព្រះវិញ។ ព្រះយេស៊ូវបានប្រទានជីវិតដ៏ល្អឥតខ្ចោះរបស់ទ្រង់ដល់យើង ដើម្បីអោយយើងអាចរស់នៅឯ ស្ថានសួគ៌ជាមួយនឹងព្រះបាន»។ ដកស្រង់ពី Ellen G. White, Messages to Young People, pages 63, 64, adapted។
សំនួរពិភាក្សា៖
- ការសាកល្បង និងបទពិសោធន៍លំបាកៗរបស់យើងគឺជាផ្នែកមួយនៃការអប់រំនៅក្នុង «សាលារៀន នៃព្រះយេស៊ូវគ្រីស្ទ»។ តើលោកអ្នកបានស្គាល់បទពិសោធន៍នេះនៅក្នុងជីវិតរបស់លោកអ្នកដោយរបៀបណា?
- តើព្រះយេស៊ូវបានប្រើយើងអោយទៅកំសាន្ត និងលើកទឹកចិត្តដល់អ្នកដទៃដោយរបៀបណា? តើកិច្ចការនៃផែនការរបស់ព្រះនេះបានជួយដល់អ្នកដទៃនៅក្នុងគ្រានៃការឈឺចាប់ និងខ្វះខាតដោយរបៀប ណា? តើលោកអ្នកអាចធ្វើកិច្ចការអ្វីខ្លះ ក្នុងនាមជាពួកជំនុំ ដើម្បីជួយដល់មនុស្សដែលត្រូវការជំនួយទាំងនោះ?
- ចូរសូមអោយសមាជិតនៅក្នុងថ្នាក់និយាយអំពីរបៀបដែលសេចក្តីស្រឡាញ់ និងសេចក្តីមេត្តារបស់ ព្រះ «បានដេញតាម» ពួកគេ។ តើលោកអ្នកអាចរៀនអ្វីខ្លះ ចេញពីបទពិសោធន៍នីមួយៗរបស់ពួកគេនេះ?
រឿងខ្លី
សណ្ឋិតនៅម៉ោង១១ថ្ងៃត្រង់ ភាគ១
មុខរបស់អេថ្វាដូ (Eduardo) អាយុ១១ឆ្នាំមានពេញទៅដោយញើស ខណៈពេលដែលគាត់ជិះ ក្តារស្គីរបស់គាត់ទៅមកនៅលើផ្លូវខាងក្រៅផ្ទះរបស់គាត់នៅពេលព្រឺកនៃរដូវក្តៅមួយ។ ម្តាយរបស់គាត់ ស្រែកឡើងថា «អេថ្វាដូ ហ្វឺរេរ៉ា ដុស សាន់តូស (Eduardo Ferreira dos Santos) ឆាប់ចូលមកងូត ទឹកមកកូន នឹងអាលមុនបាយថ្ងៃត្រង់»។ អេថ្វាដូបានដើរសំដៅទៅឯផ្ទះបាយទាំងហត់ និងបែកញើស ជោគ ដោយគិតតែអំពីបាយថ្ងៃត្រង់របស់គាត់នោះ គាត់បានភ្លេចងូតទឹកអោយឈឹង។ អេថ្វាដូក៏មិនបាន អើពើនឹងមនុស្សប្លែកមុខម្នាក់ដែលកំពុងតែអង្គុយរង់ចាំលាបថ្នាំក្រចកនៅក្នុងបន្ទប់ទទួលភ្ញៀវនោះដែរ។ ម្តាយរបស់គាត់បានបើកអាជីវកម្មផ្ទាល់ខ្លួនមួយ គឺហាងកែសម្ផស្សមួយដែលមានដុះខាត់ក្រចក និងកក់ សក់។
អេថ្វាដូត្រូវបានបងស្រីអាយុ១២ឆ្នាំរបស់គាត់ឃាត់ មុនពេលដែលគាត់ទៅដល់ផ្ទះបាយ។ នាងបាននិយាយថា «អង្គុយចុះ អោយបាត់ហត់មើល»។ អេថ្វាដូបានស្តាប់តាម រួចទម្លាក់ខ្លួនចុះនៅលើកៅអី មួយ។ រំពេចនោះ សម្រែកបានធ្លោយពីបបូរមាត់របស់គាត់។ រីឯរាងកាយរបស់គាត់ក៏ចាប់ផ្តើមប្រកាច់ឡើយដែរ។ ម្តាយរបស់គាត់បានរត់មករកគាត់ភ្លាម។ សំឡេងខ្សាវៗបាននិយាយចេញពីមាត់អេថ្វាដូ ប្រាប់អោយម្តាយរបស់គាត់ប្រគល់អេថ្វាដូដល់វា បើអ៊ីចឹងទេ កូនគាត់ច្បាស់ជាស្លាប់ជាមិនខាន។ ម្តាយ របស់អេថ្វាដូបានចាប់ផ្តើមទ្រហោយំឡើង។ អ្នកប្លែកមុខនៅក្នុងហេតុការណ៍នេះបាននិយាយទៅកាន់ ម្តាយរបស់អេថ្វាដូថា «កុំអោយខ្លាចឡើយ កូនប្រុសរបស់អ្នកត្រូវបានជ្រើសតាំងអោយក្លាយមកជាក្រុម តែមួយនឹងយើងហើយ។ ខ្ញុំគឺជាអ្នកដឹកនាំសាសនាខាន់ដុមបល (ខាន់ដុមបល) ម្នាក់។ ម្តាយរបស់អេថ្វាដូ បានឮថា សាសនាខាន់ដុមបលគឺជាសាសនាមួយដែលបានចូលមកក្នុងប្រទេសប្រេស៊ីលតាមរយៈនាវា ដឹកអ្នកទាសករពីទ្វីបអាហ្រ្វិកតាំងតែពីដើមសតវត្សទី១៩មកម្ល៉េះ។ មេដឹកនាំនៃសាសនាបានបង្រៀនថា មនុស្សត្រូវបានសណ្ឋិតដោយវិញ្ញាណនៃព្រះ។ ទោះជាយ៉ាងនេះក្តី វិញ្ញាណទាំងនោះមិនមែនជាព្រះនោះ ឡើយ តែជាពួកទេវតាដែលបានធ្លាក់ចុះពីស្ថានសួគ៌មកប៉ុណ្ណោះ។ អេថ្វាដូត្រូវកងពលនៃវិញ្ញាណអាក្រក់ មួយនៅជុំវិញមនុស្សប្លែកមុខម្នាក់មកសណ្ឋិតលើរូបគាត់ហើយ។ មួយស្របក់ក្រោយមក វិញ្ញាណអាក្រក់ បានថយចេញពីគាត់ទៅ រួចអេថ្វាដូបានត្រឡប់ទៅជាធម្មតាវិញ។ គាត់មិនបានចងចាំអំពីហេតុការណ៍ នោះឡើយ ប៉ុន្តែ ម្តាយរបស់គាត់ចាំទាំងអស់ ដូច្នេះ គាត់ក៏បាននាំអេថ្វាដូទៅឯព្រះវិហារខាន់ដុមបល។បុរសម្នាក់នៅទីនោះបាននិយាយថា «ពិតជាកិត្តិយសណាស់ ដែលអ្នកត្រូវព្រះជ្រើសតាំង»។ អេថ្វាដូដែលមានអាយុត្រឹមតែ១១ឆ្នាំប៉ុណ្ណោះ ត្រូវបានគេណែនាំអោយស្គាល់ពួកវិញ្ញាណអាក្រក់ និងការគោរព ថ្វាយបង្គំដល់វិញ្ញាណទាំងនោះ។ គាត់បានចំណាយពេលអស់រយៈពេល៧ឆ្នាំក្នុងការរៀនធ្វើជាសង្ឃនៅក្នុង ព្រះវិហារនោះ។ ពួកវិញ្ញាណអាក្រក់បាននិយាយមកកាន់គាត់ និងតាមរយៈគាត់ទៅកាន់អ្នកដទៃ។ ពួកវា បាននិយាយថា មេរៀនដ៏សំខាន់បំផុតនោះ គឺថា មិនត្រូវទុកភារកិច្ចចោលនោះឡើយ។ ប្រសិនបើគាត់ ចាប់ផ្តើមភារកិច្ចណាមួយនោះ គាត់ត្រូវតែបញ្ចប់ភារកិច្ចមួយនោះជាដាច់ខាត។ លោកអេថ្វាដូបានក្លាយ ទៅជាសង្គ្រាជនៃព្រះវិហារមួយ នៅពេលដែលគាត់ធំពេញវ័យ។ គាត់បានទទួលប្រាក់ពីអ្នកដែលចង់អោយ គាត់ដាក់បណ្តាសាដល់សត្រូវរបស់ពួកគេ។ ប៉ុន្តែ ពួកវិញ្ញាណអាក្រក់បានហាមគាត់មិនអោយដាក់បណ្តាសា ដល់ពួកសេវេនដេយអាត់វេនទីស្ទ និងពួកគ្រីស្ទានប្រូតេស្តង់ដទៃ ទៀតនោះឡើយ។ ពួកវាប្រាប់លោកអេថ្វាដូកុំអោយព្យាយាមដាក់បណ្តាសាដល់មនុស្សទាំងនេះឡើយ ព្រោះវាអាចបណ្តាលអោយគាត់បាត់បង់អំណាចរបស់គាត់បាន ដោយពួកវានិយាយថា «មនុស្សទាំងនេះ មានគេការពារហើយ»។ ពួកវិញ្ញាណ អាក្រក់ក៏បានហាមឃាត់មិនអោយលោកអេថ្វាដូមានទំនាក់ទំនងជាមួយនឹងពួកសេវេនដេយអាត់វេនទីស្ទ និងពួកប្រូតេស្តង់ដទៃទៀតផងដែរ។ លោកអេថ្វាដូបានរៀបការជាមួយនឹងនាងស៊ីដេឡេន ស៊ីលវ៉ា ដេ អូលីវេរ៉ា (Sidilene Silva de Oliveira) តាមច្បាប់ទម្លាប់ បន្ទាប់មក ពួកគេមានកូនប្រុសម្នាក់ឈ្មោះថា អេថ្វាដូ ជូនា។ ជីវិតរបស់ពួក គេមានសេចក្តីសុខសាន្តវិញ រហូតដល់លោកជូនានិយាយ គាត់ចង់ចូលរួមជាមួយនឹង ពួកជំនុំសេវេនដេយ អាត់វេនទីស្ទ។
អំណានដង្វាយប្រចាំសប្តាហ៍
ចូរពន្លឿនការយាងមករបស់ទ្រង់
យើងថ្វាយបង្គំព្រះជាមួយតង្វាយសទ្ធា និងតង្វាយ១០ហូត១របស់យើង ដោយសារតែយើងអន្ទះសាចង់ឃើញព្រះរបស់យើងមុខទល់មុខ។ ព្រះគម្ពីរក៏បានពន្លឿនការយាង មកជាលើកទី២នេះ ជាមួយនឹងការប្រកាសនៃដំណឹងល្អទៅកាន់ពិភពលោកទាំងមូលផងដែរ (ម៉ាថាយ ២៤៖១៤)។ ទ្រង់ប្រាថ្នាចង់អោយមនុស្សគ្រប់គ្នាចូលទៅឯទ្រង់ ដោយការលន់តួ (ពេត្រុសទី២ ៣៖៩)។ ការចូលរួមរបស់យើងនៅក្នុងការអនុវត្ត និងការគាំទ្របេសកកម្មរបស់ ព្រះនឹងធ្វើអោយអ្នកដទៃអាចឮ និងទទួលយកដំណឹងល្អ។ លោកពេត្រុសបានពិពណ៌នាអំពី បទពិសោធន៍នៃការរង់ចាំនេះថា ជាការសកម្មមួយ គឺថា៖ «ខណៈពេលដែលលោកអ្នកកំពុង ទន្ទឹងរង់ចាំពេលវេលានៃការយាងមករបស់ព្រះនោះ លោកអ្នកក៏ត្រូវតែពន្លឿនអោយថ្ងៃនោះ ឆាប់មកដល់ផងដែរ»។ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានបញ្ជាក់ពាក្យពេចន៍របស់លោកពេត្រុសយ៉ាងដូច្នេះថា៖ «ការផ្សាយដំណឹងល្អទៅកាន់ពិភពលោក គឺជាអំណាចរបស់យើង ដើម្បីពន្លឿននូវការយាងត្រឡប់មកវិញនៃព្រះអម្ចាស់របស់យើង។ យើងមិនត្រឹមតែទន្ទឹងរង់ចាំ នោះទេ ប៉ុន្តែ យើងក៏ត្រូវតែពន្លឿនអោយការយាងមករបស់ព្រះឆាប់មកដល់ផងដែរ» (The Desire of Ages, 633, 634)។ ចំណុចនេះមើលទៅ ហាក់ដូចជាព្រះបានប្រទានអំណាច អោយយើងអាចពន្លឿននូវការយាងមករបស់ទ្រង់អ៊ីចឹង។
គាវទឹកកកគឺជាឧទាហរណ៍មួយដែលអាចជួយអោយយើងយល់អំពីអត្ថន័យនៃការ ពន្លឿននូវការយាងមករបស់ទ្រង់បាន។ ប្រសិនបើលោកអ្នកដាក់គាវអោយរអិលចុះពីទីខ្ពស់ នោះ វានឹងចុះទៅដល់ក្រោម បន្ទាប់ពីមួយស្របក់ក្រោយមក។ នេះគឺជាដំណើរធម្មជាតិមួយ ដោយសារតែទំនាញ និងកម្លាំងនៃការធ្លាក់។ ទោះជាយ៉ាងនេះក្តី ក្មេងៗដែលចូលចិត្តលេង ព្រិលបានដឹងថា លោកអ្នកអាចពន្លឿនគាវរបស់លោកអ្នកបានដែរ ខណៈពេលដែលវាកំពុង តែរអិលចុះទៅក្រោមនោះ។ ក៏មានវិធីជាច្រើនទៀតផងដែរ គឺថា លោកអ្នកអាចលាបប្រេង ពីក្រោមគាវនោះ ជាប់ពង្រាបព្រិល រក្សាលំនឹង ឬទម្ងន់របស់លោកអ្នកនៅលើវាបាន។ ជា លទ្ធផល លោកអ្នកនឹងរអិលចុះទៅយ៉ាងលឿន ហើយក៏សប្បាយជាងមុនផងដែរ។ ទន្ទឹម គ្នានេះ ភាពជាក់ស្តែងនៃការយាងមកជាលើកទី២របស់ទ្រង់មិនអាចលើកចេញបានឡើយ។ ការយាងមកនេះនឹងកើតឡើងនៅពេលណាមួយ ប៉ុន្តែ ប្រសិនបើយើងជួយពន្លឿនសហការណ៍ ជាមួយនឹងព្រះ ដើម្បីជួយដល់អ្នកដទៃនោះ ការយាងមកនេះនឹងអាចកើតឡើងមុនពេល កំណត់។
តើយើងសុខចិត្តបោះបង់ចោលឱកាសក្នុងការពន្លឿននូវការយាងមករបស់ទ្រង់ដែរឬទេ? សប្តាហ៍នេះ ខណៈដែលយើងកំពុងតែថ្វាយបង្គំព្រះជាមួយនឹងតង្វាយទៀតទាត់ និងតង្វាយ១០ហូត១របស់យើងទៅតាមសេចក្តីសន្យានោះ យើងអាចបង្ហាញបាន នូវទំហំនៃសេចក្តីប្រាថ្នារបស់យើងចំពោះការយាងមកជាលើកទី២។
សេចក្តីអំពាវនាវ៖«ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤៖១៤)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់ ដែលជាព្រះដ៏រួសរាយអើយ ទ្រង់មិនចង់ឃ្លាតចេញពីកូនៗ របស់ទ្រង់តទៅទៀតឡើយ។ ដូច្នេះ សូមទ្រង់ជួយអោយទូលបង្គំបានបង្ហាញពីបំណងប្រាថ្នា ដូចគ្នានេះ តាមរយៈទង្វើ និងការបរិច្ចាករបស់ទូលបង្គំផងចុះ។