«ពីព្រោះសេចក្តីក្រោធរបស់ព្រះ បានសំដែងមកពីស្ថានសួគ៌ ទាស់នឹងគ្រប់ទាំងសេចក្តីទមិល ល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលគេបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិត» (រ៉ូម ១៖១៨)។
ទង្វើរបស់យើងបានបណ្តាលអោយសេចក្តីល្អ ឬសេចក្តីអាក្រក់កើតមានឡើង។ ការ៉េមកីនឹង ត្រូវរលាយទៅ ប្រសិនបើលោកអ្នកកាន់វានៅក្រោមថ្ងៃ។ អំពើបាបក៏ដូចគ្នាយ៉ាងដូច្នោះដែរ។ អំពើបាបតែងតែបណ្តាលអោយរឿងអាក្រក់កើតឡើងជានិច្ច។ ព្រះមិនបានគង់នៅស្ថានសួគ៌បង្កើតវិធីថ្មី ដើមី្បដាក់ ទោសពួកបាបជននោះឡើយ។ ដូច្នេះ យើងក៏មិនត្រូវស្តីបណ្ទោសដល់ទ្រង់ដែរ។ ទ្រង់មិនបានបណ្តាល អោយរឿងអាក្រក់ៗកើតឡើង នៅពេលដែលយើងធ្វើបាបនោះឡើយ។ យើងទេតើ ដែលបានធ្វើអោយ រឿងអាក្រក់ទាំងនោះកើតមានឡើង។
យើងនឹងធ្វើអោយបញ្ហាកាន់ធ្ងន់ឡើងៗ ដោយសារតែយើងគិតថា យើងបានល្បងលព្រះ នៅ ពេលដែលយើងបានធ្វើបាប។ តើដោយរបៀបណា? គឺដោយយើងបានគិតថា យើងអាចធ្វើបាបបានហើយគ្មានការអាក្រក់ណាកើតចេញពីបទពិសោធន៍នោះឡើយ។ ប៉ុន្តែ រឿងនេះមិនអាចទៅរួចឡើយ។ លោកប៉ុលបានបង្ហាញយើងថា អំពើបាបនឹងផ្លាស់ប្តូរជីវិតរបស់យើងនៅលើផែនដីនេះ។
ក្នុងខគម្ពីររ៉ូម ១៖២១-៣២ ព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍អំពីរបៀបដែល មនុស្សធ្លាក់ចុះទៅក្នុងអំពើបាប និងអំពីអ្វីដែលត្រូវកើតឡើង នៅពេលដែលពួកគេបានធ្វើបាប។ សូមអានខទាំងនេះយ៉ាងយកចិត្តទុកដាក់។ បន្ទាប់មក សូមបកស្រាយអំពីប្រសាសន៍របស់លោកប៉ុលទៅតាម ពាក្យរបស់លោកអ្នក។
ក្នុងខគម្ពីររ៉ូម ១៖១៨ ព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍អំពីរឿងអាក្រក់ទាំង អម្បាលម៉ាន ដែលបានកើតឡើង ដោយសារតែអំពើបាប។ ព្រះបានបណ្តាលអោយលោកប៉ុលមាន ប្រសាសន៍ថា ព្រះបានបង្ហាញសេចក្តីក្រោធរបស់ទ្រង់។ រូបស័ព្ទនេះបានបង្ហាញយើងថា ព្រះបានបណ្តោយ អោយមនុស្សរងទុក្ខវេទនា ដោយសារតែជម្រើសអាក្រក់ដែលពួកគេបានធ្វើ។ ព្រះនឹងមិនដកការឈឺចាប់ ចេញពីជីវិតរបស់យើង ដែលអំពើបាប និងអាកប្បកិរិយារបស់យើងបានបង្កឡើងរាល់ពេលនោះឡើយ។ ព្រះបានបណ្តោយអោយយើងរងទុក្ខ ដើមី្បអោយយើងយល់ថា អំពើបាបអាក្រក់ និងខុសឆ្គងជាទីបំផុត។
យើងបានពិភាក្សាគ្នាអំពីអំពើបាបដែលចេញមកពីការបំពានក្រឹត្យវិន័យទាំង១០ប្រការ។ ប៉ុន្តែ តើមានអ្វីកើតឡើង នៅពេលដែលយើងបំពានក្រឹត្យវិន័យខាងឯផ្នែកសុខភាពរបស់ព្រះនោះ? ប្រសិនបើ យើងធ្វើបាបខ្លួន ដោយមិនធ្វើលំហាត់ប្រាណ មិនទទួលទានអាហារល្អ ឬធ្វើការងារហួសកម្រិតនោះ មានន័យថា យើងក៏បានធ្វើបាបទាស់នឹងទ្រង់ដែរ។ ជម្រើសអាក្រក់ៗទាំងនេះក៏បានបណ្តាលអោយរឿង អាក្រក់ៗកើតមានឡើង ដែលវាអាចឈានទៅដល់ការសាកល្បងនៃសេចក្តីវេទនា។
ក្នុងជីវិតរបស់លោកអ្នក តើលោកអ្នកធ្លាប់ឈឺចាប់ភ្លាមៗ ដោយសារតែជម្រើសមិនត្រឹមត្រូវ របស់លោកអ្នកដែរឬទេ? តើបទពិសោធន៍ទាំងនេះបានបង្រៀនមេរៀនអ្វីខ្លះដល់យើង? តើលោកអ្នកត្រូវ ផ្លាស់ប្តូរអ្វីខ្លះ ដើម្បកុំអោយលោកអ្នកមានបទពិសោធន៍នេះម្តងទៀត?
ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២
ការសាកល្បងដែលធ្វើអោយចិត្តរបស់យើងបានស្អាត
«ហេតុនោះ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងរំលាយ ហើយសាកលគេ ដ្បិតតើនឹងឲ្យអញធ្វើយ៉ាងណាទៀត ដល់កូនស្រីរបស់រាស្ត្រអញនេះ» (យេរេមា ៩៖៧)។
«តើព្រះវិញ្ញាណរបស់ព្រះបានធ្វើអោយលោកអ្នកឈឺចាប់ តាមរយៈខគម្ពីរណាមួយដែលចង្អុល បង្ហាញអំពីអំពើបាបនៅក្នុងចិត្តរបស់លោកអ្នកដែរឬទេ? ពេលនោះ លោកអ្នកអាចដឹងបានថា ព្រះចង់ធ្វើ ទុក្ខដល់ផ្នែកណាមួយដែលនៅក្នុងចិត្តរបស់លោកអ្នកហើយ។ ជាការពិតណាស់ ព្រះចង់អោយផ្នែកនោះ រលាយចេញពីលោកអ្នកទៅ»។ ដកស្រង់ពី Oswald Chambers, My Utmost for His Highest (Uhrichsville, OH: Barbour & Company, Inc., 1963), page 271, adapted។
តើលោកអ្នកបានយល់អំពីខគម្ពីរ និងសម្រង់មតិខាងលើយ៉ាងដូចម្តេចដែរ? តើលោកអ្នកមាន បទពិសោធន៍យ៉ាងណា នៅពេលដែលព្រះបានរំដោះលោកអ្នកចេញពីអំពើបាបនោះ?
--------------------------------------------------------
សូមអានខគម្ពីរយេរេមា ៩៖៧-១៦។ ក្នុងខទាំងនេះ ព្រះបានមានបន្ទូលថា ទ្រង់នឹង «សាកល គេ» (យេរេមា ៩៖៧)។ តើមូលហេតុ២យ៉ាងដែលព្រះបានបង្ហាញនៅក្នុងខគម្ពីរយេរេមា ៩៖១៣, ១៤ សម្រាប់ «ការសាកល្បង» នោះគឺជាអ្វី? តើព្រះនឹងធ្វើកិច្ចការនេះនៅក្នុងជីវិតនៃរាស្ត្ររបស់ទ្រង់ដោយ របៀបណា? (សម្រាប់ចម្លើយ សូមអានខគម្ពីរយេរេមា ៩៖១៥, ១៦)។
--------------------------------------------------------
នៅពេលដែលព្រះដកហូតអំពើបាបចេញពីជីវិតរបស់យើងនោះ ទ្រង់តែងធ្វើរឿងដែលយើង ប្រហែលជានឹងមិនចូលចិត្តនោះឡើយ។ រឿងទាំងនេះអាចធ្វើអោយយើងរងទុក្ខ និងឈឺចាប់បាន។ ហេតុ ដូច្នេះហើយ បានជាយើងមានអារម្មណ៍ថា បទពិសោធន៍ដូចគ្នាទៅនឹងការសាកល្បងមួយដែរ។ យ៉ាង ហោចណាស់ មានហេតុផល៣យ៉ាងដែលធ្វើអោយការសាកល្បងនេះអាចជាបទពិសោធន៍ដ៏ឈឺចាប់ មួយ។ ហេតុផលទី១ យើងមានអារម្មណ៍ឈឺចាប់ នៅពេលដែលព្រះបណ្តោយអោយបញ្ហាកើតឡើងនៅក្នុងជីវិតរបស់យើង បង្ហាញយើងអំពីអំពើបាបរបស់យើង។ ព្រះបានបណ្តាលអោយលោកយេរេមាសរសេរថា «ឯស្នប់ក៏សប់យ៉ាងខ្លាំង សំណបានសូន្យបាត់ទៅ ការដែលគេនៅតែសំរងទៀត នោះជាឥត អំពើសោះ ដ្បិតពួកអាក្រក់មិនទាន់បានដកចេញនៅឡើយ» (យេរេមា ៦៖២៩)។ ខនេះបានបង្ហាញយើង ថា ពេលខ្លះ ព្រះត្រូវការធ្វើកិច្ចការធំមួយ ដើមី្បទាក់ទាញចំណាប់អារម្មណ៍របស់យើង។ កិច្ចការដ៏ធំនេះ តែងតែអាចធ្វើអោយយើងមានអារម្មណ៍ឈឺចាប់នៅពេលនោះ។ ហេតុផលទី២ យើងអាចមានអារម្មណ៍ ឈឺចាប់ នៅពេលដែលយើងមានអារម្មណ៍សោកស្តាយចំពោះអំពើបាបរបស់យើង។ ហេតុផលទី៣ ការ ឈឺចាប់ត្រូវតែមាន ដើមី្បអោយមានការផ្លាស់ប្តូរ។ ព្រះប្រហែលជាសូមអោយយើងលះបង់ចោលរបស់ ដែលជាផ្នែកដ៏ធំមួយនៃជីវិតរបស់យើងជាយូរមកហើយ។ ការផ្លាស់ប្តូរក៏អាចធ្វើអោយយើងរងទុក្ខផង ដែរ។
តើព្រះបានដកហូតអំពើបាបចេញពីជីវិតរបស់លោកអ្នកនៅសព្វថ្ងៃនេះដោយរបៀបណា?
ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០២២
ការសាកល្បងដែលជួយអោយយើងរីកចម្រើន
«ហើយក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ បានជាមានបន្លា ១ចាក់មកក្នុងសាច់ឈាមខ្ញុំ គឺជាទេវតារបស់អារក្សសាតាំង ដែលមកធ្វើទុក្ខខ្ញុំ ដើមី្បកុំឲ្យខ្ញុំមានចិត្តធំឡើយ» (កូរិនថូសទី២ ១២៖៧)។
បើយើងសួរអ្នកថែសួន គាត់នឹងឆ្លើយប្រាប់យើងថា ការដែលយើងកាត់ដើមផ្កាចោលខុសគ្នាពីការដែលយើងកាត់មែកងាប់ៗចេញ។ យើងកាត់ដើមផ្កាចោល នៅពេលដែលយើងលែងត្រូវការពួកវា តទៅទៀត។ ហើយយើងតម្រឹមដើមផ្តា នៅពេលដែលយើងចង់អោយពួកវាលូតលាស់។ កិច្ចការទាំង២ យ៉ាងនេះសុទ្ធតែប្រើកាំបិតមុត។ នៅពេលដែលយើងតម្រឹម យើងកាត់ផ្នែកខ្លះនៃដើមផ្កាដែលមើលទៅមិនសំខាន់។ អ្នកណាដែលមិនបានដឹងអំពីការថែសួននោះ អាចនឹងគិតថា យើងកំពុងតែកំទិចដើមផ្កា ហើយ។ ការតម្រឹមដើមផ្កាគឺជារូបស័ព្ទតំណាងអោយកិច្ចការដែលព្រះបានធ្វើ ដើមី្បជួយអោយយើងរីក ចម្រើនឡើង។ លោកប្រូស វីលឃីនសុន (Bruce Wilkinson) បានសរសេរថា «តើលោកអ្នកកំពុងតែអធិស្ឋានអោយព្រះប្រទានពរដល់លោកអ្នកដែរឬទេ? តើលោកអ្នកកំពុងតែទូលសូមអោយទ្រង់ធ្វើអោយ លោកអ្នកដូចជាព្រះយេស៊ូវដែរឬទេ? ប្រសិនបើលោកអ្នកឆ្លើយថាបាននោះ លោកអ្នកកំពុងតែទូលសូម អោយព្រះ «តម្រឹម» ផ្នែកអាក្រក់ៗចេញពីជីវិតខាងឯវិញ្ញាណរបស់លោកអ្នកហើយ។ បន្ទាប់មក យើង នឹងបានលូតលាស់ ហើយរឹងមាំឡើងនៅក្នុងនាមជាគ្រីស្ទាន ដូចជាដើមផ្កា នៅពេលដែលយើងកាត់ស្លឹក និងមែកងាប់ៗរបស់វាយ៉ាងដូច្នោះដែរ»។ ដកស្រង់ពី Bruce Wilkinson, Secrets of the Vine (Sisters, OR: Multinomah Publishers, Inc., 2001), page 60, adapted។
មនុស្សតែងតែឆ្ងល់ថា «បន្លា» (កូរិនថូសទី២ ១២៖៧) ដែលលោកបានឈឺចាប់នោះគឺជាអ្វី? អ្នកខ្លះបានគិតថា បន្លានេះគឺជាពួកសត្រូវ។ អ្នកខ្លះទៀតបានគិតថា លោកប៉ុលមានការលំបាកក្នុងការនិយាយ។ ប៉ុន្តែ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានប្រាប់យើងថា លោកប៉ុលមានបញ្ហាទាក់ទងនឹងភ្នែករបស់គាត់ (សូមអាន Ellen G. White Comments, The SDA Bible Commentary, volume 6, page 1107, adapted)។
តើលោកអ្នកគិតថា លោកប៉ុលមានន័យយ៉ាងណា នៅពេលដែលព្រះបណ្តាលអោយគាត់មាន ប្រសាសន៍ថា៖ «មានបន្លា១ចាក់មកក្នុងសាច់ឈាមខ្ញុំ» នោះ (កូរិនថូសទី២ ១២៖៧)? តើអ្នកណាជាអ្នកដោតបន្លានេះដល់លោកប៉ុល? តើព្រះបានប្រើបន្លានេះ ដើមី្បប្រទានពរដល់លោកប៉ុលដោយរបៀប ណា?
--------------------------------------------------------
ព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍ថា គាត់ត្រូវបានព្រះបានប្រទានបន្លានេះ ដើមី្ប «ក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ» (កូរិនថូសទី២ ១២៖៧)។ ព្រះមិនបានបញ្ជូនបន្លានេះទៅឯលោកប៉ុល ដើមី្បដាក់ទោសគាត់ចំពោះអំពើបាបកាលពីមុននោះឡើយ។ មិនមែនដូច្នោះឡើយ ផ្ទុយទៅវិញ ព្រះបានប្រទានបន្លានេះដល់លោកប៉ុល ដើមី្បការពារគាត់ចេញពីការ ធ្វើបាបនាពេលអនាគតវិញ។ លោកប៉ុលបានយល់ឃើញថា គាត់ជាមនុស្សកំសោយ។ ចិត្តរបស់គាត់ងាយនឹងមានអំនួតជាទីបំផុត។ ម្ល៉ោះហើយ ព្រះបានប្រទាន «បន្លា» នេះដល់លោកប៉ុល ដើមី្បការពារគាត់ទាស់នឹងការដែលមានចិត្តធំ។
ថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២
សិក្សាបន្ថែម
ដកស្រង់ពី Ellen G. White, “Effectual Prayer,” in Signs of the Times, November 18, 1903; Ellen G. White Comments, page 1182, in The Bible Commentary, volume 4; “God Permits Trial and Affliction to Purify Me,” page 92, in My Life Today។
«ព្រះបានជ្រាបរឿងគ្រប់យ៉ាងនៅក្នុងចិត្ត និងគំនិតរបស់យើង។ ព្រះក៏បានជ្រាបផងដែរថា យើង ជាអ្នកណាលើសជាងយើងដឹងអំពីខ្លួនយើងទៅទៀត។ ព្រះក៏បានទតឃើញពួកយើងខ្លះមានអំណោយ ទានវិសេសៗផងដែរ។ កាលណាយើងប្រើអំណោយទានទាំងនេះនៅក្នុងផ្លូវសុចរិតនោះ យើងនឹងអាច ធ្វើជាពរដល់ព្រះនៅក្នុងកិច្ចការរបស់ទ្រង់នៅលើផែនដីនេះ។ ព្រះបានអនុញ្ញាតអោយយើងមានបទ ពិសោធន៍លំបាកៗ ដើមី្បបង្ហាញយើងអំពីចំណុចខ្សោយ និងអំពើបាប ដោយយោងទៅតាមព្រះប្រាជ្ញាញាណរបស់ទ្រង់។ យើងប្រហែលជាលាក់អំពើបាបនេះចេញពីខ្លួនយើងបានហើយ មើលទៅ។ ប៉ុន្តែ ព្រះបានប្រទានឱកាសមួយ ដើមី្បកែប្រែបញ្ហាទាំងនេះ និងធ្វើអោយយើងត្រៀមខ្លួន ជាស្រេច ដើមី្បអោយ ទ្រង់ប្រើ។ ព្រះតែងតែបណ្តោយអោយយើងមានពិសោធន៍អាក្រក់ ៗ និងមានពេលវេលានៃការរងទុក្ខជា និច្ច។ ពេលវេលាលំបាកៗទាំងនេះបានជួយអោយយើងរំលាយអំពើបាបចេញពីចិត្តរបស់យើង»។ ដក ស្រង់ពី Ellen G. White, The Ministry of Healing, page 471, adapted។
សំនួរពិភាក្សា៖
- នៅពេលដែលយើងធ្វើបាប យើងបានរងនូវមន្ទិលសង្ស័យ និងការភ័យព្រួយជាច្រើន។ យើងតែងតែ សួរខ្លួនឯងថា៖ «តើខ្ញុំអាចនៅជាប់នឹងព្រះម្តងទៀតបានដែរឬទេ? តើទ្រង់នឹងទទួលយកខ្ញុំដែរឬទេ?» តើសេចក្តីសន្យានៃព្រះគម្ពីរអ្វីខ្លះ ដែលបានលើកទឹកចិត្តយើងកុំអោយលះបង់សេចក្តីជំនឿ និងសេចក្តី សង្ឃឹមនៅក្នុងគ្រាលំបាកៗទាំងនេះ? (ដើមី្បឆ្លើយតបទៅនឹងសំណួរនេះ សូមអានអំពីអ្វីដែលព្រះបានបណ្តាលអោយលោកប៉ុលសរសេរនៅក្នុងខគម្ពីររ៉ូម ៥៖១-១១)។ តើខទាំងនេះអាចជួយអោយលោកអ្នក ផ្តល់សេចក្តីសង្ឃឹមទៅកាន់អ្នកណាម្នាក់ដែលកំពុងតែរងទុក្ខ ដោយសារតែអំពើបាបកាលពីមុនរបស់គាត់ នោះដោយរបៀបណា?
- ឥឡូវនេះ លោកអ្នកប្រហែលជាស្គាល់អ្នកណាម្នាក់ដែលកំពុងស្ថិតនៅក្នុងគ្រាលំបាកហើយ មើល ទៅ។ តើលោកអ្នកត្រូវការដឹងអំពីមូលហេតុដែលបណ្តាលអោយបុគ្គលម្នាក់នេះរងទុក្ខ មុនពេលដែល យើងជួយដល់គាត់ដែរឬទេ? សូមពន្យល់ចម្លើយរបស់លោកអ្នក។
- បុរសវ័យក្មេងគ្រីស្ទានម្នាក់បានរស់នៅក្នុងទ្វីបអាមេរិកខាងត្បូង។ គាត់បានឈឺចាប់ជាមួយនឹងបទ ពិសោធន៍មួយយ៉ាងខ្លាំង។ បន្ទាប់ពីបទពិសោធន៍បានកន្លងផុតទៅ បុរសវ័យក្មេងម្នាក់នេះបានផ្លាស់ទៅ អឺរ៉ុបវិញ។ ក្រោយមក គាត់បានប្រាប់មនុស្សម្នាក់ទៀតថា «ខ្ញុំបានទុករូបកាយស្លាប់របស់ខ្ញុំនៅឯទ្វីបអាមេរិកខាងត្បូងហើយ»។ តើរូបស័ព្ទនេះមានន័យយ៉ាងដូចម្តេច? តើហេតុអ្វីបានជាយើងទាំងអស់គ្នាត្រូវទុក «រូបកាយស្លាប់» របស់យើងពីក្រោយ នៅពេលដែលយើងដើរតាមព្រះយេស៊ូវនោះ? តើគ្រាលំបាកអាចជួយអោយយើងធ្វើដូច្នេះបានដោយរបៀបណា?
រឿងខ្លី
ការធ្វើបាបនៅឯសាលារៀន ភាគ២
ម្តាយបានព្រួយបារម្ភអំពីជូនាជាខ្លាំង។ កូនប្រុសអាយុ១៥ឆ្នាំរបស់គាត់ដែលតែងតែរីករាយនោះ បានក្លាយមកជាសោះកក្រោះ និងកាចសាហាវនៅឯផ្ទះរបស់ពួកគេក្នុងទីក្រុងម៉ាណូសនៃប្រទេសប្រេស៊ីល វិញ។ គាត់បានចុះឈ្មោះរៀនខាផភីអេរ៉ា (Capoeira) ដែលជាសិល្បៈក្បាច់គុននៃជនជាតិអាហ្វ្រិកប្រេស៊ីស ទាស់នឹងបំណងម្តាយរបស់គាត់។ ម្តាយរបស់គាត់បានប្រាប់ប្តីរបស់គាត់ថា «អេថ្វាដូអើយ អូនដូចជាមិនចង់ អោយជូនារៀនក្បាច់គុនទាល់តែសោះនៀក»។ ប្តីបានតបទៅគាត់វិញថា «សម្រាប់បង គ្មានបញ្ហាអ្វីឡើយ ពីព្រោះថ្នាក់ក្បាច់គុននោះនៅតាមផ្លូវទៅវត្តខាន់ដូបល កន្លែងធ្វើការបងស្រាប់»។ ម្តាយបាននិយាយថា «រឿងនេះក៏គួរអោយខ្វល់ផងដែរ អូនមិនដឹងថា ខាផភីអេរ៉ា និងខាន់ដូបលមានទំនាក់ទំនងអ្វីនឹងគ្នានោះទេ ប៉ុន្តែ អូនដូចជាមិនចង់អោយកូនប្រុសរបស់អូនធ្វើការងារទាំង២យ៉ាងនេះទាល់តែសោះ»។ ឪពុកបានសើច ឡើង រួចនិយាយថា «ជូនាបានប្រាប់បងថា មានក្មេងប្រុសៗខ្លះកំពុងតែធ្វើបាបកូននៅឯសាលារៀនអ៊ីចឹង ហើយ បានជាកូនសម្រេចចិត្តរៀនក្បាច់គុននោះ»។
នៅថ្ងៃបន្ទាប់ ខណៈពេលដែលម្តាយរង់ចាំយកជូនាពីឯសាលារៀនត្រឡប់ទៅឯសាលារៀនវិញ នោះ នាងបាននិយាយរឿងនៅក្នុងចិត្តរបស់នាងទៅកាន់នាងឌីលម៉ា អារ៉ាហូស ដូ សាន់តូស (Dilma Araujos dos Santos) ដែលជាម្តាយរបស់ឃ្លីហ្វឺសិន (Clifferson) មិត្តភក្តិម្នាក់របស់ជូនានោះឯង។ នាង បាននិយាយថា «កូនប្រុសរបស់ខ្ញុំមិនមានពួកម៉ាកល្អទាល់តែសោះ»។ ប៉ុន្មានថ្ងៃក្រោយមក ឃ្លីហ្វឺសិនបាន អញ្ជើញជូនាទៅឯក្លឹបវីដេអូហ្គេមនៅឯផ្ទះរបស់គាត់។ ម្តាយបានអនុញ្ញាតអោយជូនាទៅ ដោយយល់ឃើញ ថា ជូនាបានរាប់អានមិត្តភក្តិម្នាក់ហើយ។ នៅឯផ្ទះរបស់ឃ្លីហ្វឺសិន ជូនាបានឃើញក្មេងប្រុសមួយចំនួនកំពុង តែលេងវីដេអូហ្គេមកីឡាមួយ។ ប៉ុន្មាននាទីក្រោយមក ឃ្លីហ្វឺសិនបានបិទវីដេអូហ្គេម រួចហៅពួកក្មេងប្រុសទាំង នោះច្រៀងចម្រៀងអំពីព្រះយេស៊ូវ។ នៅពេលនោះ ពួកគេបានបើកព្រះគម្ពីរ រួចពិភាក្សាគ្នាថា ព្រះយេស៊ូវ មានន័យយ៉ាងណាចំពោះពួកគេ។ ជូនាបានសួរថា «តើពួកឯងជាគ្រីស្ទានមែនទេ?»។ ឃ្លីហ្វឺសិនបានតបទៅ វិញថា «ពួកយើងតែងតែលេងហ្គេមកីឡា និងពិភាក្សាគ្នាអំពីព្រះយេស៊ូវនៅក្នុងក្លឹបរបស់យើងនេះជានិច្ច»។ ជូនាបានពេញចិត្តនឹងមិត្តភក្តិថ្មីៗរបស់គាត់នេះណាស់ ហើយគាត់មិនដែលបាត់មុខពីការប្រជុំនោះម្តងណា ឡើយ។ ថ្ងៃមួយ ម្តាយរបស់ឃ្លីហ្វឺសិនបានហៅជូនាទៅឯព្រះវិហារជាមួយនឹងគ្រួសាររបស់គាត់។ ជូនាបាន ចំណាយពេលជាមួយនឹងឃ្លីហ្វឺសិនដោយក្តីរីករាយ ហើយគាត់ក៏លែងទៅរៀនថ្នាក់ក្បាច់គុនរបស់គាត់ទៀត ដែរ។ គាត់ក៏មិនបានប្រាប់ម្តាយថា គាត់កំពុងតែទៅលេងនៅឯព្រះវិហារសហគមន៍សេវេនដេយអាត់- វេនទីស្ទអាល់ហ្វានោះដែរ។ គាត់គ្រាន់តែប្រាប់ថា គាត់ចេញទៅក្រៅតែប៉ុណ្ណោះ។ មិនយូរប៉ុន្មាន ម្តាយបាន គត់សម្គាល់ថា ជូនាតែងតែចង់ចេញពីផ្ទះនៅថ្ងៃសៅរ៍ជានិច្ច ដូច្នេះហើយ គាត់បានសួរនាំកូនរបស់គាត់។ ជូនាបានបង្ហាញប៉ុស្តិ៍យូធ្យូបដល់គាត់ ដែលពួកជំនុំបានផ្សាយផ្ទាល់នូវកម្មវិធីថ្ងៃសប្បាតហ៍របស់ពួកគេ។ ម្តាយបានចាប់ផ្តើមមើល។ នៅថ្ងៃសប្បាតហ៍ ជូនាបានប្រាប់ម្តាយថា មានបុរសម្នាក់បានថ្វាយចិត្តរបស់គាត់ ទៅឯព្រះយេស៊ូវ ហើយបានទទួលបុណ្យជ្រមុជទឹកនៅឯព្រះវិហារ។ គាត់បាននិយាយថា «ខ្ញុំក៏ចង់ជ្រមុជ ទឹកដែរ»។
ប៉ុន្មានសប្បាតហ៍ក្រោយមក ម្តាយបានរួមដំណើរជាមួយនឹងជូនាទៅឯព្រះវិហារផងដែរ។ នាង បានស្តាប់ខណៈពេលដែលគ្រូថ្នាក់សប្បាតហ៍កំពុងតែបង្រៀនចេញពីមគ្គុទេសក៍សិក្សាព្រះគម្ពីររបស់គាត់។ មនុស្សម្នាក់បានអោយព្រះគម្ពីរមួយក្បាលដល់គាត់ ហើយនាងបានបើកមើលទៅតាមខទាំងប៉ុន្មានដែលគ្រូម្នាក់នោះបានអានចេញពីកណ្ឌគម្ពីរវិវរណៈ។ សេចក្តីតក់ស្លុតបានរត់ចុះតាមឆ្អឹងខ្នងរបស់នាង នៅពេល ដែលនាងអានថា «តែត្រង់ពួកខ្លាច ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត ពួកមន្តអាគម ពួក ថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្តីស្លាប់ទី២វិញ។ គាត់បានគិតថា នេះហើយគឺជាជោគវាសនាប្តីរបស់ខ្ញុំ គាត់នឹងត្រូវវិនាសនៅក្នុង បឹងភ្លើងជាមិនខាន។ ដូច្នេះ នាងបានចាប់ផ្តើមអធិស្ឋានទៅឯព្រះវរបិតា។
អំណានដង្វាយប្រចាំសប្តាហ៍
តង្វាយនៃបេសកម្មពិភពលោក
ព្រះវិហារសេវេនដេយអាត់វេនទីស្ទត្រូវបានស្គាល់នៅទូទាំងពិភពលោកតាមរយៈ ការផ្សព្វផ្សាយនូវបេសកកម្មរបស់ខ្លួន។ តង្វាយនៃបេសកកម្មជាប្រព័ន្ធ និងទៀងទាត់របស់ លោកអ្នក គឺជាដៃទន្លេស្រោចស្រប់ជីវិតនៅជុំវិញពិភពលោក ដោយបាននាំយកទឹកចំរោះចូលទៅឯទីវាលនៃបេសកកម្ម។ នៅពេលដែលយើងថ្វាយតង្វាយនៃបេសកកម្មរបស់យើង នោះមានន័យថា យើងកំពុងតែបន្ថែមទឹកចូលទៅក្នុងទន្លេស្រោចស្រប់ជីវិតនោះហើយ។ យើងកំពុងតែជួយអោយក្រុមជំនុំបានកើនឡើង មិនត្រឹមតែនៅក្នុងតំបន់របស់យើងប៉ុណ្ណោះ ឡើយ ប៉ុន្តែ ថែមទាំងទៅតាមតំបន់ផ្សេងៗទៀតដែលយើងមិនធ្លាប់ស្គាល់ផងដែរ។ យើង កំពុងតែជួយដល់បេសកជន ដែលយើងមិនធ្លាប់ជួប ជួយដល់ការសាងសង់សាលារៀន និង ជួយដល់គ្លីនិកដទៃទៀត ដែលយើងមិនដែលធ្លាប់បានទៅ។ យើងកំពុងតែជួយបណ្តុះព្រះវិហារដែលយើងមិនធ្លាប់បានថ្វាយបង្គំនៅទីនោះ។ ហើយយើងក៏កំពុងតែដឹកនាំមនុស្សទៅ កាន់បេសកកម្មនៃពួកជំនុំ តាមរយៈការណែនាំអំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវដល់ ចិត្ត និងគំនិតរបស់មនុស្សនៅជំុវិញពិភពលោកទាំងមូលផងដែរ។
តើលោកអ្នកបានដឹងថា ព្រះវិហារអាត់វេនទីស្ទកំពុងតែប្រឈមនឹងការធ្លាក់ចុះនៃ តង្វាយបេសកកម្មដ៏គួរអោយគត់សម្គាល់មួយ មុនជំងឺកូវីដទៅទៀតដែរឬទេ? មូលហេតុមួយ ផ្នែកនោះ គឺថា នៅពេលខ្លះ យើងចង់ថ្វាយតង្វាយរបស់យើងនៅក្នុងគម្រោងដ៏ជាក់លាក់មួយ ឬថ្វាយតង្វាយរបស់យើងចំពោះរឿងអ្វីមួយដែលប៉ះពាល់ចិត្តរបស់យើង។ នៅពេល ដែលយើងបានឃើញលទ្ធផល ទើបយើងមានអារម្មណ៍ពេញចិត្ត។ ការថ្វាយតង្វាយនៃបេសកកម្មប្រហែលជាមិនអស្ចារ្យ ដូចជាការដាក់ថ្វាយចំពោះគម្រោង ការផ្សព្វផ្សាយ ឬកម្មវិធីដ៏ ជាក់លាក់មួយនោះឡើយ។ ប៉ុន្តែ តង្វាយនៃបេសកកម្មបានជួយទ្រទ្រង់គម្រោងនៃបេសកកម្ម ទាំងអស់។
គ្រាន់តែយើងមិនបានដឹងពីទីកន្លែងដែលទឹកនៅក្នុងទន្លេនេះបានហូរទៅដល់ ប៉ុន្តែ យើងនៅតែអាចនឹកឃើញអំពីលទ្ធផល និងភាពស្រស់បំព្រងនៃទីកន្លែងទាំងនោះបាន។ ខ គម្ពីរទំនុកដំកើង ១០៤៖១០-១២ បានសំដែងថា «ទ្រង់ធ្វើឲ្យមានក្បាលទឹកផុះឡើងនៅក្នុងច្រកភ្នំ ទឹកនោះហូរនៅកណ្តាលភ្នំ ក៏ឲ្យគ្រប់ទាំងសត្វនៅវាលមានទឹកផឹក ឯលាព្រៃក៏ផឹកឆ្អែតដែរ អស់ទាំងសត្វហើរលើអាកាសធ្វើសំបុក តាមផ្លូវទឹកទាំងនោះ ហើយកញ្ជ្រៀវលេងនៅលើមែកឈើ»។
ក្នុងខគម្ពីរម៉ាថាយ ២៨៖១៩-២០ អង្គព្រះយេស៊ូវបានមានបន្ទូលថា «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយ នូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹង អ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»។ សូមអធិស្ឋានទូលសូមអោយព្រះវិញ្ញាណ បរិសុទ្ធបង្ហាញលោកអ្នក អំពីកិច្ចការដែលលោកអ្នកអាចធ្វើបន្ថែមទៀតចុះ ដើម្បីគាំទ្រ និង ទ្រទ្រង់ដល់ព័ន្ធកិច្ចនៃព្រះអម្ចាស់របស់យើង រហូតដល់ទ្រង់យាងមក។