«ឯពួកជំនុំកូនចៅអ៊ីស្រាអែលទាំងអស់ក៏ចេញពីទីរហោស្ថានស៊ីន ធ្វើដំណើរទៅតាមបង្គាប់ព្រះយេហូវ៉ា ក៏ដំឡើងត្រសាលនៅត្រង់រេផិឌីម នៅទីនោះគ្មានទឹកឲ្យគេផឹកសោះ» (និក្ខមនំ ១៧៖១)។
យើងមិនអាចទទួលបានរបស់គ្រប់យ៉ាងពីព្រះតាមដែលយើងប្រាថ្នានោះឡើយ។ ប៉ុន្តែ យើង អាចរំពឹងបានថា ព្រះនឹងប្រទានរបស់គ្រប់យ៉ាងដែលត្រូវការ មែនទេ? មិនមែនរបស់គ្រប់យ៉ាងដែលយើង «គិត» ថា យើងត្រូវការនោះឡើយ តែជារបស់ដែលយើងពិតជាត្រូវការមែន។
ចំណុចមួយដែលពួកសាសន៍អ៊ីស្រាអែលត្រូវការបំផុតនោះ គឺជាទឹក។ ព្រះទើបតែបាននាំពួក សាសន៍អ៊ីស្រាអែលឆ្លងកាត់សមុទ្រក្រហមរួច។ បន្ទាប់មក ពួកគេបានដើរតាមដុំពពកនៃព្រះឆ្លងកាត់ទីរហោស្ថានដ៏ក្តៅអស់រយៈពេល៣ថ្ងៃ ដោយមិនឃើញមានទឹកនៅត្រង់ណាទាល់តែសោះ។ ពួកសាសន៍ អ៊ីស្រាអែបានចាប់ផ្តើមស្លន់ស្លោឡើង។ យើងអាចយល់អំពីការភ័យខ្លាចរបស់ពួកគេនេះបាន។ តើដែល ពួកគេអាចទទួលបានទឹកដែលពួកគេត្រូវការនៅពេលណាទៅ?
ដូច្នេះ តើព្រះបាននាំពួកគេទៅកន្លែងណា? ដុំពពកដ៏ខ្ពស់បាននាំពួកគេទៅកាន់ម៉ារ៉ាដែលជា កន្លែងមានទឹក។ ពួកសាសន៍អ៊ីស្រាអែលគួរតែមានអារម្មណ៍ត្រេកអរ។ ប៉ុន្តែ នៅពេលដែលពួកគេភ្លក់ ទឹកនោះ ពួកគេបានខ្ជាក់វាចេញ ដោយនិយាយថា ទឹកនោះមិនឆ្ងាញ់ទាល់តែសោះ។ «បណ្តាជនក៏ត្អូញត្អែរ ដាក់ម៉ូសេថា តើយើងមានអ្វីផឹក» (និក្ខមនំ ១៥៖២៤)។
បន្ទាប់មក ៥ថ្ងៃក្រោយមកទៀត ព្រះបានប្រទានការសាកល្បងខាងឯទឹកម្តងទៀត។ ម្តងនេះ ដុំពពកបានឈប់ នៅកន្លែងដែលគ្មានទឹកទាល់តែសោះ (និក្ខមនំ ១៧៖១)។
តើព្រះបានបង្ហាញសាសន៍អ៊ីស្រាអែលអំពីព្រះអង្គទ្រង់នៅត្រង់ម៉ារ៉ា និងរេផិឌីមយ៉ាងដូចម្តេច ដែរ? តើពួកសាសន៍អ៊ីស្រាអែលគួរតែបានរៀនមេរៀនអ្វីដែរ នៅត្រង់នោះ? សម្រាប់ចម្លើយ សូមអាន ខគម្ពីរនិក្ខមនំ ១៥៖២២-២៧ និងខគម្ពីរនិក្ខមនំ ១៧៖១-៧។
តើពួកកូនចៅអ៊ីស្រាអែលបានសួរសំណួរយ៉ាងដូចម្តេច នៅត្រង់រេផិឌីម? សូមអានខគម្ពីរ ១៧៖៧ សម្រាប់ចម្លើយ។ តើលោកអ្នកធ្លាប់មានចម្ងល់ដូចជាពួកគេដែរឬទេ? ប្រសិនបើមាន តើហេតុអ្វី? តើលោកអ្នកបានរៀនមេរៀនអ្វីខ្លះ បន្ទាប់ពីព្រះបានឆ្លើយតបទៅនឹងសំណួររបស់លោកអ្នកនោះ? តើលោកអ្នកត្រូវការសួរសំណួរនេះប៉ុន្មានដងទៀតបានលោកអ្នកឈប់?
ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២
សង្គ្រាមរវាងសេចក្តីល្អ និងសេចក្តីអាក្រក់នៅក្នុងទីរហោស្ថាន
«រីឯព្រះយេស៊ូវទ្រង់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏វិលពីទន្លេយ័រដាន់មកវិញ នោះព្រះ វិញ្ញាណនាំទៅនៅទីរហោស្ថាន ទ្រង់ត្រូវអារក្សល្បួងក្នុងរវាង៤០ថ្ងៃ មិនបានសោយអ្វីសោះនៅវេលានោះ លុះផុតថ្ងៃទាំងនោះមក ទ្រង់ក៏ឃ្លាន» (លូកា ៤៖១, ២)។
សូមអានរឿងនៅក្នុងខគម្ពីរលូកា ៤៖១-១៣។ តើលោកអ្នកបានរៀនមេរៀនអ្វីខ្លះ ចេញពីរឿងអំពីរបៀបយកឈ្នះសង្គ្រាមទាស់នឹងអំពើបាបនេះ?
--------------------------------------------------------
ការនិយាយថា ទេ ទៅកាន់អំពើបាបនោះគឺជារឿងដ៏ពិបាកបំផុត ពីព្រោះចិត្តអាក្រក់របស់យើងរីករាយនឹងការធ្វើអំពើទុច្ចរិត។ ដូច្នេះ ចំណុចងាយនឹងធ្វើអោយយើងធ្លាក់ចូលទៅក្នុងអំពើបាបជាទីបំផុត។ សេចក្តីប្រាថ្នាក្នុងការធ្វើបាបក៏តែងតែបំពេញចិត្តរបស់យើងម្តងហើយម្តងទៀត នៅពេល ដែលយើងមិនចង់និយាយថា ទេ ផងដែរ។
បទគម្ពីរលូកា ៤ បានពិពណ៌នាអំពីរបៀបដែលសាតាំងបានព្យាយាមល្បួងព្រះយេស៊ូវនៅក្នុងទីរហោស្ថាន។ ជាដំបូង យើងប្រហែលជាគិតថា ព្រះវិញ្ញាណបរិសុទ្ធបាននាំព្រះយេស៊ូវទៅរកអំពើ បាបហើយ មើលទៅ។ ប៉ុន្តែ ព្រះគម្ពីរបានបង្ហាញថា ព្រះមិនដែលព្យាយាមនាំយើងទៅរកអំពើបាបនោះ ឡើយ (យ៉ាកុប ១៖១៣)។ យើងបានឃើញរួចមកហើយថា ព្រះបានប្រទានការសាកល្បងលំបាកៗដល់យើង។ បទគម្ពីរលូកា ៤ បានបង្ហាញយើងថា ព្រះវិញ្ញាណបរិសុទ្ធអាចនាំយើងទៅរកគ្រានៃការសាកល្បង។ ក្នុងអំឡុងនៃគ្រាទាំងនេះ សាតាំងអាចវាយប្រហារយើង និងព្យាយាមនាំយើងអោយធ្វើ បាប។ យើងប្រហែលជាមិនអាចយល់អំពីអ្វីដែលកំពុងតែកើតឡើងចំពោះយើងបានឡើយ។ ម្ល៉ោះហើយ យើងអាចគិតថា យើងមិនបានធ្វើតាមព្រះនៅក្នុងផ្លូវដ៏ត្រឹមត្រូវនោះឡើយ។ ប៉ុន្តែ គោលគំនិតនេះមិន មែនត្រូវរហូតឡើយ។
«ពេលខ្លះ ព្រះបាននាំយើងទៅជួបនឹងបញ្ហា និងគ្រាលំបាកៗ។ នៅពេលនោះ យើងតែងឆ្ងល់ ថា ព្រះវិញ្ញាណរបស់ព្រះបានដឹកនាំយើងដែរឬទេ។ ប៉ុន្តែ យើងត្រូវតែនឹកចាំថា ព្រះវិញ្ញាណបាននាំព្រះយេស៊ូវទៅឯទីរហោស្ថាន។ នៅទីនោះ សាតាំងបានព្យាយាមល្បួងព្រះយេស៊ូវអោយធ្វើបាប។ នៅ ពេលដែលព្រះនាំយើងទៅជួបនឹងគ្រាលំបាកៗនោះ ទ្រង់មានផែនការមួយសម្រាប់យើង។ ការសាកល្បងនេះគឺជាប្រយោជន៍ដល់យើងទេ។ ព្រះយេស៊ូវមិនបានទៅឯទីរហោស្ថានដោយអង្គឯងនោះឡើយ។ ទ្រង់បានអនុញ្ញាតអោយព្រះដឹកនាំទ្រង់ . . . . ព្រះយេស៊ូវក៏មិនបានបាត់បង់សេចក្តីសង្ឃឹម នៅពេលដែលសាតាំងព្យាយាមល្បួងទ្រង់នោះដែរ។ ដូច្នេះ យើងគួរតែធ្វើតាមតម្រាប់របស់ព្រះយេស៊ូវ។ ដកស្រង់ ពី Ellen G. White, The Desire of Ages, pages 126, 129, adapted។
ពេលខ្លះ នៅពេលដែលព្រះប្រទានការសាកល្បងមួយដល់យើងនោះ យើងមានអារម្មណ៍ «ក្តៅក្រហាល» ជាខ្លាំង។ យើងមិនមានអារម្មណ៍ថា ការសាកល្បងធ្វើអោយយើងបានបរិសុទ្ធនោះ ឡើយ។ ដូច្នេះ ចំណុចនេះគឺជាការកំសាន្តចិត្តមួយ នៅពេលដែលយើងធ្លាក់ទៅក្នុងអំពើបាបនោះ យើង អាចមានសេចក្តីសង្ឃឹមម្តងទៀត។ តើហេតុអ្វី? នោះគឺដោយសារតែព្រះយេស៊ូវបានរក្សាភាពស្មោះត្រង់ ចំពោះព្រះ។ ព្រះយេស៊ូវបានរងអំពើបាបរបស់យើងជំនួសយើងនៅលើឈើឆ្កាង។ នេះគឺជាដំណឹងល្អ មួយ។ ទ្រង់បានចេញថ្លៃលោះអំពើបាបរបស់យើង ដោយសារតែយើងបានអាក់ខានក្នុងការនិយាយថា ទេ ទៅកាន់អំពើបាប។ ព្រះយេស៊ូវបានរងទុក្ខធ្ងន់ជាងការរងទុក្ខដែលយើងធ្លាប់មានទៅទៀត។ ព្រះ បានទទួលយកយើង ដោយសារតែព្រះយេស៊ូវនេះឯង។ សូម្បីតែបាបជនដ៏អាក្រក់បំផុតនៅលើផែនដី នេះ ក៏អាចទទួលបានសេចក្តីសង្ឃឹមនេះផងដែរ (ធីម៉ូថេទី១ ១៖១៥)។
ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២
សេចក្តីសង្ឃឹមនៃផ្ទៃមេឃ និងផែនដីថ្មី
សូមអានខគម្ពីរពេត្រុសទី១ ១៖៦, ៧។ តើព្រះបានបណ្តាលអោយលោកពេត្រុសមានប្រសាសន៍ យ៉ាងដូចម្តេចនៅក្នុងខទាំងនេះ?
--------------------------------------------------------
ព្រះបានបណ្តាលអោយលោកពេត្រុសសរសេរទៅកាន់អ្នកដែលកំពុងតែរងទុក្ខ។ ជាទូទៅ មនុស្សទាំងនេះមានអារម្មណ៍ឯកោជាទីបំផុត។ អ្នករងទុក្ខទាំងនេះបាន «បែកខ្ញែកគ្នាទៅរស់ជាអាណិក ជន នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា» (ពេត្រុសទី១ ១៖១, គខប)។ សព្វថ្ងៃនេះ យើងបានដឹងថា តំបន់ទាំងនេះគឺជាប្រទេសទួរគីខាងលិច។ ព្រះបានបណ្តាលអោយ លោកពេត្រុសមានប្រសាសន៍ថា គាត់បានដឹងថា អ្នកអានរបស់គាត់កំពុងតែមានអារម្មណ៍សោកស្តាយ នៅក្នុងខក្រោយៗមកទៀត។ ពួកគេបានជួបនឹងការសាកល្បងខាងឯសេចក្តីជំនឿជាច្រើន។ ពួកគេបាន «រងទុក្ខព្រួយជាយូរបន្តិច» (ពេត្រុសទី១ ១៖៦)។
ព្រះបានបណ្តាលអោយលោកពេត្រុសមានប្រសាសន៍ថា រាស្ត្ររបស់ព្រះបាន «បែកខ្ញែកគ្នាទៅរស់ជាអាណិកជនស្រុក» ដទៃទៀត (ពេត្រុសទី១ ១៖១, គខប)។ តើការរស់នៅជាអាណិកជនរបស់ ពួកគេនេះបានធ្វើអោយជីវិតរបស់ពួកគេកាន់តែលំបាក់ៗទៅដោយរបៀបណា?
--------------------------------------------------------
ក្នុងសម័យព្រះគម្ពីរ ការក្លាយមកជាគ្រីស្ទានគឺជាបទពិសោធន៍ដ៏ថ្មីមួយ។ នៅសម័យនោះ ពួក គ្រីស្ទានមានគ្នាតិចតួចណាស់។ រឿងដែលល្អបំផុតនោះ គឺថា មនុស្សមិនដឹងថា ពួកគ្រីស្ទានគឺជាអ្នកណា នោះឡើយ។ រីឯរឿងដែលអាក្រក់បំផុតនោះ គឺថា មនុស្សបានវាយប្រហារពួកគ្រីស្ទាន និងធ្វើបាបពួក គេ។ ព្រះបានបណ្តាលអោយលោកពេត្រុសប្រាប់ពួកគ្រីស្ទានថា បទពិសោធន៍របស់ពួកគេគ្មានអ្វីចំឡែក នោះឡើយ។ មែនហើយ ពួកគេអាចសោកសៅបន្តិច ដោយសារតែសេចក្តីវេទនា និងការសាកល្បងទាំង អម្បាលម៉ានរបស់ពួកគេ។ ប៉ុន្តែ ការសាកល្បងទាំងនេះសម្រាប់តែហេតុផលមួយប៉ុណ្ណោះ (ពេត្រុសទី១ ១៖៦, ៧)។ ព្រះបានផ្តល់ការសាកល្បងដល់ពួកគេ ដើម្បីអោយសេចក្តីជំនឿរបស់ពួកគេបានលូតលាស់ ឡើង។
តើលោកពេត្រុសចង់អោយពួកគ្រីស្ទានមានសេចក្តីសង្ឃឹមយ៉ាងដូចម្តេច ខណៈដែលពួកគេ កំពុងតែជួបនឹងបញ្ហា និងការសាកល្បងខាងឯសេចក្តីជំនឿនេះ? សូមអានខគម្ពីរពេត្រុសទី១ ១៖៦-៩ សម្រាប់ចម្លើយ។ តើសេចក្តីសង្ឃឹមនេះមានន័យដូចម្តេចដែរសម្រាប់យើង?
--------------------------------------------------------
ជាការពិតណាស់ យើងប្រហែលជាអាចរងទុក្ខមែន។ យើងប្រហែលជាអាចជួបនឹងគ្រាលំបាកៗ នៅក្នុងជីវិតរបស់យើងមែន។ ប៉ុន្តែ ជីវិតដ៏នៅអស់កល្បកំពុងតែរង់ចាំយើង។ ព្រះយេស៊ូវនឹងប្រទានអំណោយទាននេះដល់យើង នៅពេលដែលទ្រង់យាងត្រឡប់មកវិញ។ ពាក្យពេចន៍របស់លោកប៉ុលទៅ កាន់ពួកគ្រីស្ទាននៅក្នុងសម័យរបស់គាត់នោះ ក៏ជាព្រះបន្ទូលរបស់ព្រះសម្រាប់យើងសព្វថ្ងៃនេះដែរ។ មែនហើយ យើងប្រហែលជាអាចរងទុក្ខនូវរឿងដ៏ឈឺចាប់ជាច្រើននៅក្នុងជីវិតមែន។ ប៉ុន្តែ យើងត្រូវតែនឹកចាំអំពីអំណោយទាននៃជីវិតអស់កល្ប ដែលកំពុងតែរង់ចាំយើងនៅលើផែនដីថ្មី។ នៅពេលនោះ យើង នឹងមានជីវិតមួយដែលមានសេរីភាពពីការឈឺចាប់ សេចក្តីវេទនា ហើយនិងសេចក្តីស្លាប់។ សេចក្តីសន្យា នេះអស្ចារ្យជាទីបំផុត។ ការសុគតរបស់ព្រះយេស៊ូវបានធ្វើអោយសេចក្តីសន្យាសម្រេចបាន។ ដូច្នេះ យើង មិនត្រូវបោះបង់ចោលសេចក្តីជំនឿ នៅពេលដែលយើងរងគ្រាលំបាកៗនោះឡើយ។ យើងត្រូវតែទូលសូមអោយព្រះអម្ចាស់ដកហូតនូវអ្វីដែលរារាំងសេចក្តីជំនឿរបស់យើងចេញពីចិត្តរបស់យើង។
ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២
ការសាកល្បងខាងឯសេចក្តីជំនឿ
លោកអាឡេកបានជួបនឹងបញ្ហា កាលពីគាត់នៅជាក្មេង។ គាត់បានប្រើគ្រឿងញៀន។ គាត់បានចូលរួមជាមួយនឹងក្រុមកាប់ចាក់។ ពេលខ្លះ គាត់ក៏ត្រូវជាប់ឃុំឃាំងផងដែរ។ ប៉ុន្តែ លោកអាឡេកបានស្គាល់ព្រះតាមរយៈសមាជិកព្រះវិហារតំបន់ម្នាក់។ (សមាជិកព្រះវិហារបានតាមទាន់លោកអាឡេក កំពុងលួចអ៊ីវ៉ាន់របស់គាត់)។ សមាជិកនោះមានចិត្តសប្បុរស ហើយគាត់បានអភ័យទោសអោយលោក អាឡេក។ ក្រោយមក លោកអាឡេកបានថ្វាយចិត្តរបស់គាត់ដល់ព្រះយេស៊ូវ។ ជាការពិតណាស់ លោក អាឡេកបានបន្តជួបទាំងបញ្ហាថ្មីៗ និងបញ្ហាកាលពីមុន។ ប៉ុន្តែ ឥឡូវនេះ លោកអាឡេកគឺជាមនុស្សថ្មីម្នាក់នៅក្នុងព្រះយេស៊ូវគ្រីស្ទ។ លោកអាឡេកបានស្រឡាញ់ព្រះ ហើយចង់បង្ហាញព្រះអំពីទំហំនៃសេចក្តី ស្រឡាញ់របស់គាត់ដល់ទ្រង់។ ដូច្នេះ លោកអាឡេកបានគោរពតាមក្រឹត្យវិន័យរបស់ព្រះ (យ៉ូហាន ៥៖១, ២)។ លោកអាឡេកមានអារម្មណ៍ថា ព្រះចង់អោយគាត់បម្រើទ្រង់ទាំងស្រុង ហើយនិងចេះអធិប្បាយ។ ដូច្នេះ លោកអាឡេកបានសម្រេចចិត្តទៅរៀនធ្វើជាគ្រូគង្វាល។
នៅឯមហាវិទ្យាល័យ ដំបូងឡើយ អ្វីៗគ្រប់យ៉ាងដំណើរការយ៉ាងរលូនសម្រាប់លោកអាឡេក។ បន្ទាប់មក អ្វីៗគ្រប់យ៉ាងចាប់ផ្តើមខុសប្រក្រតី។ ជីវិតរបស់លោកអាឡេកបានចាប់ផ្តើមច្របូកច្របល់។ ជាដំបូង អាឡេកបានអស់លុយ។ បន្ទាប់មក មិត្តភក្តិជិតស្និទ្ធរបស់គាត់បានបែរមកទាស់នឹងគាត់។ មិត្ត ម្នាក់នោះបានចាប់និយាយអាក្រក់អំពីលោកអាឡេកទៅកាន់អ្នកដទៃ។ រឿងអាក្រក់ៗទាំងនេះមិនមែនជា រឿងពិតនោះឡើយ ប៉ុន្តែ មនុស្សជាច្រើនបានជឿរឿងប្រឌិតទាំងនោះ។ បន្ទាប់មកទៀត លោកអាឡេក បានធ្លាក់ខ្លួនឈឺ។ គ្មានគ្រូពេទ្យណាបានដឹងថា លោកអាឡេកកើតរោគអ្វីនោះឡើយ។ ប៉ុន្តែ មិនយូរ ប៉ុន្មាន លោកអាឡេកមិនអាចទៅរៀនបានឡើយ ដោយសារតែឈឺខ្លាំងពេក។ គាត់មានអារម្មណ៍ថា គាត់ត្រូវតែឈប់រៀន។ លើសពីនេះទៅទៀតនោះ លោកអាឡេកបានចាប់ផ្តើមប្រើគ្រឿងញៀនម្តងទៀត។ លោកអាឡេកមិនបានយល់អំពីមូលហេតុដែលធ្វើអោយរឿងអាក្រក់ៗទាំងនេះកើតឡើងនោះឡើយ។ គាត់គ្រាន់តែដឹងច្បាស់ថា ព្រះបាននាំគាត់មកកាន់សាលារៀននេះ។ តើលោកអាឡេកមានកំហុសដែរឬទេ នៅក្នុងរឿងនេះ? ប្រសិនបើគាត់មាន តើបទពិសោធន៍ទាំងមូលរបស់គាត់ជាមួយនឹងព្រះនេះគឺជាកំហុស ដ៏ធំមួយដែរឬទេ? បន្ទាប់មក លោកអាឡេកបានចាប់ផ្តើមសង្ស័យទៅលើមូលដ្ឋានគ្រឹះនៃសេចក្តីពិតខាង ឯព្រះគម្ពីរ។
ប្រសិនបើលោកអាឡេកចូលមករកអ្នក នៅក្នុងអំឡុងពេលនេះ ដើម្បីសូមយោបល់ពីលោក អ្នក។ តើលោកអ្នកនឹងនិយាយទៅកាន់យ៉ាងដូចម្តេច? តើបទពិសោធន៍ផ្ទាល់របស់លោកអ្នកនៅក្នុងជីវិត អាចជួយដល់បញ្ហារបស់លោកអាឡេកបានដោយរបៀបណា? តើលោកអ្នកត្រូវចែករំលែកខគម្ពីរណាខ្លះដល់គាត់? សូមអានបទគម្ពីរសុភាសិត ៣; យេរេមា ៨៖២៨; កូរិនថូសទី២ ១២៖៩; ហេព្រើរ ១៣៖៥។ តើខទាំងនេះអាចជួយមនុស្សដែលកំពុងតែរងទុក្ខបានដោយរបៀបណា?
--------------------------------------------------------
អ្នកដែលដើរតាមព្រះអម្ចាស់សឹងតែបានជួបនឹងការឈឺចាប់សឹងតែទាំងអស់គ្នា។ ក្នុងអំឡុង នៃគ្រាលំបាកៗ យើងអាចសង្ស័យថា ព្រះកំពុងតែដឹកនាំយើងដែរឬយ៉ាងណា។ ប៉ុន្តែ យើងត្រូវចាំថា ត្រូវ តែតោងជាប់នឹងសេចក្តីសន្យារបស់ព្រះជានិច្ច។ យើងក៏ត្រូវតែចាំអំពីរបៀបដែលព្រះបានដឹកនាំយើងកាលពីមុនផងដែរ។ បន្ទាប់មក យើងក៏ត្រូវតែអធិស្ឋានសម្រាប់សេចក្តីជំនឿ និងកម្លាំងបន្តទៅទៀតផង ដែរ។ ព្រះអម្ចាស់មិនបោះបង់ចោលយើងឡើយ។ សំណួរសម្រាប់យើងនោះគឺថា៖ តើយើងត្រូវធ្វើយ៉ាង ដូចម្តេច ដើម្បីកុំអោយយើងបោះបង់ចោលទ្រង់នោះ?
ថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “The Exodus,” pages 281-290; “From the Red Sea to Sinai,” pages 291-302, in Patriarchs and Prophets, “The Temptation,” pages 114-123, in The Desire of Age។
ក្នុងសម័យព្រះគម្ពីរ ព្រះអម្ចាស់បានដឹកនាំរាស្ត្ររបស់ទ្រង់ទៅកាន់រេផីឌីម។ ទ្រង់ប្រហែលជាអាចដឹកនាំយើងទៅទីនោះផង ក៏ថាបាន។ តើហេតុអ្វីបានធ្វើយ៉ាងដូច្នេះ? នោះគឺដើម្បីសាកល្បងយើង។ ព្រះអម្ចាស់ចង់ទតឃើញយើងគោរពតាមទ្រង់ និងស្មោះត្រង់ចំពោះទ្រង់។ ព្រះមិនដឹកនាំយើងទៅឯកន្លែង ស្រណុកស្រួលនៅក្នុងជីវិតរបស់យើងជានិច្ចនោះឡើយ។ ប្រសិនបើទ្រង់ធ្វើដូច្នេះមែន យើងអាចនឹងភ្លេច ថា ទ្រង់គឺជាអង្គជំនួយរបស់យើង។ ព្រះប្រាថ្នាចង់បង្ហាញអង្គទ្រង់ដល់យើង។ ទ្រង់ចង់បង្ហាញយើងនូវរបស់ ដ៏អស្ចារ្យទាំងអស់ដែលទ្រង់បានបង្កើត ដើម្បីផ្គត់ផ្គង់តម្រូវការរបស់យើង។ ដូច្នេះ ព្រះបានអនុញ្ញាតអោយ ការសាកល្បង និងគ្រាលំបាកៗចូលមកឯយើង។ គ្រាលំបាកៗទាំងនេះបានបង្រៀនយើងថា យើងមិនអាច ធ្វើខ្លួនឯងបានឡើយ។ ក្នុងអំឡុងនៃគ្រាលំបាកៗទាំងនេះ យើងបានរៀនបែរមកសូមជំនួយពីព្រះវិញ។ ព្រះ អាចធ្វើអោយទឹកដ៏ត្រជាក់ហូរចេញពីថ្មដ៏រឹងបាន។ នៅពេលដែលយើងឃើញព្រះមុខទល់មុខនោះ យើងនឹង បានដឹងថា ព្រះបានទ្របន្ទុកធ្ងន់ៗជាច្រើនប៉ុនណាជំនួសយើង។ យើងក៏បានដឹងថា ព្រះអម្ចាស់ចង់ទ្របន្ទុក ធ្ងន់ៗ ទាំងនោះជំនួសយើងផងដែរ ប្រសិនបើយើងបានអនុញ្ញាតដល់ទ្រង់»។ ដកស្រង់ពី Ellen G. White, “Rephidim,” Advent Review and Sabbath Herald, April 7, 1903។
សំនួរពិភាក្សា៖
- យើងតែងតែពិភាក្សាគ្នាថា អំពើបាបគឺជាអ្វីមួយដែលយើងម្នាក់ៗកំពុងតែប្រយុទ្ធ។ តើមានប្រភេទ អំពើបាបដែលយើងត្រូវការប្រយុទ្ធជាលក្ខណៈគ្រួសារ ឬពួកជំនុំដែរឬទេ? ប្រសិនបើមាន តើអំពើបាបទាំង នេះគឺជាអ្វីខ្លះ?
- នៅក្នុងថ្នាក់ ចូរសូមអោយអ្នកស្ម័គ្រចិត្តនិយាយអំពីបទពិសោធន៍ដែលពួកគេមាននៅក្នុងជីវិតដែលពួកគេ «មិនពេញចិត្ត»។ តើយ៉ាងណាទៅវិញ ប្រសិននៅសព្វថ្ងៃនេះ សមាជិកនៅក្នុងថ្នាក់របស់លោកអ្នក កំពុងតែជួបបទពិសោធន៍ទាំងនេះនោះ?
- យើងទាំងអស់គ្នាបានដឹងអំពីមូលហេតុសម្រាប់ការសាកល្បងដែលព្រះបានប្រទានដល់យើង។ ព្រះចង់ អោយយើងបានបរិសុទ្ធ ព្រមទាំងចង់អោយចិត្តរបស់យើងបានស្អាតផងដែរ។ ព្រះចង់បញ្ជាក់ថា យើងបាន ស្មោះត្រង់ចំពោះទ្រង់។ តើយើងអាចយល់អំពីការសាកល្បងដែលមើលទៅដូចជាគ្មានតម្លៃអ្វីទាល់តែសោះ យ៉ាងដូចម្តេចទៅបាន? (ឧទាហរណ៍៖ បុគ្គលម្នាក់ត្រូវបានស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្តមួយ) សូមព្យាយាម រកចម្លើយតបទៅនឹងសំណួរដ៏ពិបាកនេះនៅក្នុងថ្នាក់។
រឿងខ្លី
ត្រូវបានឳពុកកាត់កាល់ចោល វគ្គ៣
ឪពុកមើលទៅតែងតែខឹងជានិច្ច បន្ទាប់ពីម្តាយបានប្រាប់គាត់ថា នាងកំពុងតែទៅឯព្រះវិហារ អាត់វេនទីស្ទ។ គាត់បានខឹងចំពោះរឿងតូចតាចទាំងអស់។ យប់មួយ គាត់បានផ្ទុះកំហឹងឡើង នៅពេល ដែលម្តាយបានចេញមកពីកម្មវិធីព្រះវិហារមកដល់ផ្ទះយឺត។ នៅព្រឹកថ្ងៃបន្ទាប់ ម្តាយបានដល់គ្លីនិក ពេទ្យធ្មេញ ដែលនាងជាលេខាធិការនៅក្នុងទីក្រុងម៉ាណូសនៃប្រទេសប្រេស៊ីល រួចបានដឹងថា នាងលែង បានធ្វើការទៀតហើយ ដោយសារតែគ្លីនិកនោះបានបិទបាត់ទៅហើយ។ នៅតាមផ្លូវទៅផ្ទះ នាងមិនដឹង ថា ត្រូវប្រាប់ប្តីរបស់នាងយ៉ាងដូចម្តចឡើយ។ ប៉ុន្តែ គាត់មិនបាននៅផ្ទះ ហើយគាត់ក៏មិនបានលើកទូរស័ព្ទ ផងដែរ។ នៅពេលនោះ ម្តាយបានគត់សម្គាល់ថា ខោអាវរបស់ឪពុកបានបាត់អស់ពីទូ។ ឪពុកបានចាក ចេញពីផ្ទះបាត់ទៅហើយ។
ម្តាយមិនបាននិយាយអ្វីទៅកាន់ជូនាកូនប្រុសរបស់គាត់នោះឡើយ។ ជូនាបានជាប់រវល់នៅ ឯសាលារៀន និងក្លឹបហ្គេមរបស់គាត់ ៣ថ្ងៃក្រោយមក ទើបបានដឹងថា ឪពុកបានចាកចេញពីផ្ទះហើយ នៅពេលដែលគាត់បានទទួលសារវីដេអូវត្តស្អាប់ (WhatsApp) មួយ នៅលើទូរស័ព្ទដៃរបស់គាត់។ ឪពុក បាននិយាយថា អាត់វេនទីស្ទ និងជំនឿខាន់ណូបលរបស់គាត់មិនអាចនៅក្នុងផ្ទះតែមួយបានឡើយ។ ម្តាយក៏បានទទួលសារវត្តស្អាប់មួយផងដែរ។ ឪពុកបាននិយាយថា គាត់បានផ្លាស់ទៅនៅឯវត្តខាន់ណូបល ដែលជាកន្លែងដែលគាត់បានថ្វាយបង្គំពួកវិញ្ញាណអាក្រក់ក្នុងនាមជាសង្គ្រាជ។ គាត់បាននិយាយទៀត ថា «ខ្ញុំមិនបោះបង់ចោលសាសន៍ខ្ញុំឡើយ ឯងត្រូវតែយល់»។
ម្តាយមិនដែលបានឮអំពីមហាវិវាទរវាងព្រះគ្រីស្ទ និងសាតាំងពីមុនមកឡើយ។ ប៉ុន្តែ នាង បានព្រួយបារម្ភជាខ្លាំង រួចនាងបានទៅជួបជាមួយនឹងលោករីខាដូ ខូលហូ (Richardo Coelho) ដែល ជាគ្រូគង្វាលនៃព្រះវិហារសហគមន៍សេវេនដេយអាត់វេនទីស្ទអាល់ហ្វា។ នាងបានសារភាពទាំងទឹកភ្នែក ថា ប្តីនាងធ្វើការជាសង្គ្រាជនៃសាសនាខាន់ណូបល គាត់បានបោះបង់ចោលខ្ញុំ និងកូនរបស់គាត់ហើយ។ លោករីខាដូបានលើកទឹកចិត្តម្តាយ ហើយបានបើកព្រះគម្ពីររបស់គាត់និយាយដោយស្រទន់ថា «សូមអោយខ្ញុំផ្តល់យោបល់ខ្លះដល់នាង»។ គាត់បានអានខគម្ពីរកូរិនថូសទី១ ៧៖៣ ថា «ត្រូវឲ្យប្តីប្រព្រឹត្តនឹង ប្រពន្ធដោយចិត្តសប្បុរស ហើយត្រូវឲ្យប្រពន្ធប្រព្រឹត្តនឹងប្តីក៏ដូច្នោះដែរ»។ រួចគាត់បានបើកអានខគម្ពីរ សុភាសិត ១៤៖១ ទៀតថា «គ្រប់ទាំងស្រីៗ ដែលមានប្រាជ្ញារមែងសង់ផ្ទះរបស់ខ្លួនឡើង តែស្ត្រីល្ងីល្ងើ គេរំលំផ្ទះដោយដៃខ្លួនវិញ»។ គាត់បាននិយាយទៅនាងថា «ចូរធ្វើជាម្តាយដ៏ល្អដល់លោកអេថ្វាដូ ដែល ជាប្តីរបស់នាងចុះ ហើយអធិស្ឋានជូនគាត់ផង»។ ខគម្ពីរទាំងនេះបានលើកទឹកចិត្តដល់ម្តាយ រូចនាងបានប្តេជ្ញាចិត្តអធិស្ឋានហើយអធិស្ឋានទៀត។ ជាច្រើនសប្តាហ៍បានកន្លងផុតទៅ លុយរបស់នាងបាន អស់ទៅ។ ប៉ុន្តែ នាងបានទទួលកម្លាំងតាមរយៈព្រះគម្ពីរ ព្រមទាំងបានអធិស្ឋានសូមសេចក្តីសន្យាតាម រយៈខគម្ពីរយូ៉ស្វេ ១៖៩ ដោយបានសំដែង «ចូរឲ្យមានកំឡាំង និងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង» ដែរ។
នៅពេលដែលយាយម្តាយរបស់ឪពុកបានដឹងថា គ្រួសារជិតអស់អាហារទទួលទានហើយនោះ គាត់បានទូរស័ព្ទទៅឪពុក រួចឪពុកបានចាប់ផ្តើមផ្ញើគ្រឿងទេសមកអោយគាត់។ ថ្ងៃមួយ យាយបានប្រាប់ ម្តាយថា អារក្សបានអន្ទងហៅគាត់ និងជូនាទៅវត្ត។ នៅពេលដែលពួកគេទាំង២នាក់ទៅដល់វត្ត ឪពុក ត្រូវបានវិញ្ញាណអាក្រក់សណ្ឋិត ដោយនិយាយសំលេងធំស្អកៗ។ វិញ្ញាណបាននិយាយថា ឪពុកអាច ត្រឡប់ទៅផ្ទះវិញបាន ប៉ុន្តែ វាគម្រាមថា នឹងសម្លាប់ឪពុក ប្រសិនបើម្តាយ ឬជូនាព្យាយាមប្រាប់គាត់អំពីសាសនារបស់ពួកគេ ឬអញ្ជើញគាត់ទៅឯព្រះវិហារនោះ។ ឪពុកបានត្រឡប់មកផ្ទះវិញនៅថ្ងៃនោះ។ គាត់បានចេញពីផ្ទះអស់រយៈពេល២ខែ។ ម្តាយនៅតែបន្តអធិស្ឋានជូនគាត់។
អំណានដង្វាយប្រចាំសប្តាហ៍
ឯចំណែកដែលនៅសល់ ចូលទុកចិញ្ចឹមខ្លួន និងកូនចុះ
យើងថ្វាយបង្គំព្រះ ដែលបានតាំងនូវសេចក្តីសន្យា និងផ្តល់នូវសេចក្តីណែនាំ។ ព្រះគម្ពីររបស់យើងបានពិពណ៌អំពីគំនិតផ្តួចផ្តើមរបស់ស្ត្រីមេម៉ាយម្នាក់ បន្ទាប់ពីនាងបានជួបនឹងបន្ទប់ដ៏អស្ចារ្យមួយដែលមានក្រឡពេញទៅដោយប្រេង។ នាងបានត្រឡប់ទៅឯ លោកអេលីយ៉ាវិញ ដើម្បីបង្ហាញពីការដឹងគុណ។ នៅពេលនោះ ហោរាបាននិយាយពាក្យពេចន៍ចុងក្រោយទាំងនេះទៅកាន់នាងយ៉ាងដូច្នេះថា៖ «ឯចំណែកដែលសល់នៅ នោះចូរទុកចិញ្ចឹមខ្លួន និងកូនចុះ»។ ពាក្យទាំងនេះតំណាងអោយសេចក្តីសន្យាមួយ ស្តីអំពីភាពគ្រប់ គ្រាន់នៃការផ្គត់ផ្គង់របស់ព្រះ។ នាងមិនចាំបាច់ភ័យព្រួយអំពីអនាគតរបស់នាងនោះឡើយ។ ពាក្យទាំងនេះក៏ជាការណែនាំមិនអោយរស់ជាមួយនឹងរបស់របរជំពាក់គេនោះដែរ។ កាល ពីមុន គ្រួសាររបស់នាងបានចុះកិច្ចសន្យានៃបំណុលដ៏ធំមួយ ដែលបណ្តាលអោយជួបនឹងផលវិបាកដ៏ឈឺចាប់មួយ។ ដំបូន្មានរបស់លោកអេលីយ៉ាមុនពេលដែលចេញទៅនោះ គឺអោយ នាងគ្រប់គ្រង ដោយភាពឈ្លាសវៃ។ ព្រះអម្ចាស់មិនត្រឹមតែធ្វើការអស្ចារ្យប៉ុណ្ណោះទេ ទ្រង់ក៏បានបង្រៀនយើងអំពីរបៀបប្រើប្រាស់ព្រះពររបស់យើងផងដែរ។
សេចក្តីណែនាំអំពី «ចំណែកដែលនៅសល់» ក៏ពាក់ព័ន្ធជាមួយនឹងយើងសព្វថ្ងៃនេះ ដែរ។ មនុស្ស១ភាគ៤នៅក្នុងប្រទេសជី២០ (G20) មិនយល់ស្របជាមួយនឹងសេចក្តីដែលបានថ្លែងថា «មុនពេលដែលខ្ញុំទិញរបស់អ្វីមួយ ខ្ញុំបានពិចារណាយ៉ាងល្អិតល្អន់ថា តើខ្ញុំមាន លទ្ធភាពទិញរបស់នោះដែរឬទេ» (OECD, 2017)។ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជា ចំណុចខ្វះខាតមួយសម្រាប់ជំនាន់របស់យើង ដែលនាំមកនូវផលវិបាកដ៏ឈឺចាប់។ ពួកអ្នក ជឿដែលមានចេតនាល្អបំផុតចំពោះការសហការណ៍នៅក្នុងបេសកកម្មរបស់ព្រះនោះ ជា ញឹកញាប់ មិនមែនដោយសារតែហិរញ្ញវត្ថុរបស់ពួកគេមានភាពរញ៉េរញ៉ៃនោះឡើយ។ ពាក្យ ទាំងនេះគឺជាការពិពណ៌នាទូទៅអំពីសេចក្តីពិត គឺថា៖ «មនុស្សជាច្រើនមិនបាននឹកចាំអំពីទង្វើរបស់ព្រះនោះឡើយ ពួកគេបានចំណាយប្រាក់ទៅលើការដើរកំសាន្តនៅថ្ងៃឈប់សម្រាក ការស្លៀកពាក់ និងភាពស៊ីវីល័យ ប៉ុន្តែ នៅពេលដែលមានការអំពាវនាវសម្រាប់បេសកកម្មនៅក្នុងប្រទេស និងក្រៅប្រទេសនោះ ពួកគេគ្មានអ្វីនឹងដាក់ថ្វាយឡើយ ឬសូម្បីតែគណនីរបស់ ពួកគេដែលបានដកអស់ដែរ។ ដកស្រង់ពី Ellen G. White, R. & H., Dec. 19, 1893)។
ខណៈដែលយើងទូលសូមនូវសេចក្តីសន្យារបស់ទ្រង់ជារៀងរាល់ថ្ងៃនោះ ចូរអោយ យើងខ្នះខ្នែងក្នុងការគ្រប់គ្រងធនធានរបស់យើងចុះ។ អ្នកខ្លះប្រហែលកំពុងតែប្រឈមនឹង បញ្ហានេះ មិនមែនដោយសារតែព្រះមិនបានប្រទានពរដល់ពួកគេនោះទេ តែមកពីភាពខ្វះខាតនៅក្នុងការលុតដំខ្លួនឯង និងការគ្រប់គ្រងអោយបានត្រឹមត្រូវ។ សប្តាហ៍នេះ ខណៈដែល យើងថ្វាយបង្គំព្រះជាមួយនឹងតង្វាយ១០ហូត១ តង្វាយទៀងទាត់ និងតង្វាយសទ្ធា ទៅតាម សេចក្តីសន្យានោះ ចូរអោយយើងបានជ្រើសរើសធ្វើជាអ្នកគ្រប់គ្រងនៃធនធានរបស់ព្រះអោយ បានល្អប្រសើរចុះ។
សេចក្តីអំពាវនាវ៖ «នាងក៏ទៅជំរាបដល់អ្នកសំណប់របស់ព្រះ ហើយលោកប្រាប់ថា ‘ចូរយក ប្រេងនោះទៅលក់ សងបំណុលគេទៅ ឯចំណែកដែលសល់នៅ នោះចូរទុកចិញ្ចឹមខ្លួន និង កូនចុះ’»។
សេចក្តីអធិដ្ឋាន៖
«ឱព្រះអម្ចាស់អើយ សេចក្តីសន្យារបស់ទ្រង់បានផ្តល់សេចក្តីសុខសាន្ត និងការកំសាន្តចិត្តដល់ទូលបង្គំ។ ទូលបង្គំក៏សូមអរព្រះគុណទ្រង់ផងដែរ ចំពោះសេចក្តីណែនាំ របស់ទ្រង់ ដែលបានផ្តល់នូវទិសដៅសម្រាប់ជីវិតរបស់ទូលបង្គំ។