«ដ្បិតអញនេះ គឺយេហូវ៉ាជាព្រះនៃឯង អញនឹងកាន់ដៃស្តាំឯង ដោយពោលនឹងឯងថា កុំឲ្យភ័យខ្លាចឡើយ អញនឹងជួយឯង» (អេសាយ ៤១៖៣១)។
បុគ្គលម្នាក់បាននិយាយថា «លោកអ្នកអាចនឹងគិតថា ព្រះនៅឆ្ងាយ។ បើអ៊ីចឹងមែន សូមខ្លួន ឯងថា តើអ្នកណាគឺជាអ្នកនៅឆ្ងាយពិតប្រាកដនោះ? ព្រះ ឬក៏ខ្ញុំ?»។ នៅពេលដែលបញ្ហាមកដល់យើង តែងតែគិតថា ព្រះបានទុកអោយយើងនៅតែម្នាក់ឯង។ ការពិតនោះ ព្រះមិនបានទៅណាឡើយ។
ពួកយូដាដែលត្រូវបានចាប់ជាឈ្លើយពីស្រុកកំណើតរបស់ពួកគេនោះ បានគិតថា ព្រះនៅឆ្ងាយ ពីពួកគេមែនទែន។ ប៉ុន្តែ ព្រះបានសន្យានឹងលោកអេសាយថា ទ្រង់នឹងរំដោះរាស្ត្ររបស់ទ្រង់នៅពេលអនាគត។ នៅពេលនោះ ពួកគេនឹងត្រឡប់មកឯក្រុងយេរូសាឡិមវិញ។ មែនហើយ លោកអេសាយ បានប្រាប់ពួកបណ្តាជនថា សេចក្តីសន្យានេះនឹងកើតឡើងជាច្រើនឆ្នាំខាងមុខទៀត។ ប៉ុន្តែ ព្រះចង់អោយ រាស្ត្ររបស់ទ្រង់ដឹងថា ទ្រង់មិនបានយាងចេញពីពួកគេនោះទេ។ ពួកគេមានហេតុផលដែលត្រូវសង្ឃឹម។
តើរាស្ត្ររបស់ព្រះមានហេតុផលអ្វីខ្លះ សម្រាប់សេចក្តីសង្ឃឹមដែលថា ទ្រង់នឹងរំដោះពួកគេនៅពេលអនាគតនោះ? សូមអានខគម្ពីរអេសាយ ៤១៖៨-១៤ សម្រាប់ចម្លើយ។ តើសេចក្តីសន្យានៅក្នុងខទាំងនេះបានជួយដល់យើងយ៉ាងដូចម្តេច ខណៈពេលដែលយើងកំពុងរង់ចាំព្រះយេស៊ូវយាងត្រឡប់ មកវិញ ដើម្បីយកយើងទៅឯស្ថានសួគ៌នោះ?
រូបស័ព្ទដ៏មានអំណាចមួយនៅក្នុងខគម្ពីរអេសាយ ៤១៖៨-១៤នោះ ត្រូវបានរកឃើញនៅក្នុង ខ១៣។ ព្រះគឺជាអ្នកគ្រប់គ្រងនៃរបស់គ្រប់យ៉ាង។ ដូច្នេះ ទ្រង់បានមានបន្ទូលប្រាប់រាស្ត្ររបស់ទ្រង់កុំអោយភ័យខ្លាចឡើយ។ ទ្រង់ «នឹងកាន់ដៃស្តាំឯង» (អេសាយ ៤១៖១៣)។ ជាការពិតណាស់ យើងអាច ស្រមៃឃើញរូបភាពនៃការដែលព្រះកំពុងតែគង់នៅលើបល្ល័ង្ករបស់ទ្រង់ ខណៈពេលដែលទ្រង់គ្រប់គ្រង លើប្រវត្តិសាស្ត្ររបស់យើងឆ្លាយពីផែនដីរបស់យើងជាច្រើនឆ្នាំពន្លឺ (Light-Year)។ ប៉ុន្តែ តើលោកអ្នក បានដឹងដែរឬទេថា ព្រះទ្រង់គង់នៅកៀកនឹងលោកអ្នកគ្រប់គ្រាន់ល្មមអោយទ្រង់អាចកាន់ដៃលោកអ្នក បាននោះ?
នៅពេលដែលយើងជាប់រវល់នោះ យើងប្រហែលជាពិបាកក្នុងការនឹកចាំថា ព្រះទ្រង់គង់នៅ កៀកនឹងយើង។ ដូច្នេះ យើងត្រូវតែនឹកចាំថា ព្រះគឺជាអេម៉ាញូអែល ដែលមានន័យថា «ព្រះដែលគង់នៅ ជាមួយយើង»។ នៅពេលដែលព្រះគង់ជាមួយយើង ផែនការ សេចក្តីសន្យា និងអំណាចនៃការផ្លាស់ប្តូររបស់ទ្រង់ក៏នៅជាមួយយើងផងដែរ។
សូមសាកល្បងបទពិសោធន៍នេះនៅក្នុងរយៈពេល៣ថ្ងៃខាងមុខនេះ។ ឱកាសទាំងអស់ដែល លោកអ្នកបានទទួលនោះ បង្ហាញលោកអ្នកថា ព្រះអាទិករទ្រង់គង់នៅកៀកនឹងលោកអ្នកគ្រប់គ្រាន់ល្មម អោយទ្រង់អាចកាន់ដៃលោកអ្នកបាន។ ទ្រង់បានសន្យាថា នឹងជួយដល់លោកអ្នក។ សូមលោករក្សា កំណត់ត្រាអំពីបទពិសោធន៍នេះដែលបានផ្លាស់ប្តូររបៀបនៃការរស់នៅរបស់លោកអ្នក។ សូមលោកអ្នក ត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធន៍របស់លោកអ្នកនៅក្នុងថ្នាក់នៅថ្ងៃសប្បាតហ៍។
ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២
ផែនការរបស់ព្រះវរបិតាសម្រាប់យើង
មនុស្សគ្រប់គ្នាបានស្វែងរកសេចក្តីសង្ឃឹម។ តើយើងអាចរកឃើញសេចក្តីសង្ឃឹមនៅឯណា? អ្នកខ្លះបានស្វែងរកសេចក្តីសង្ឃឹមតាមរយៈស្នាមញញឹមនៃមិត្តភក្តិម្នាក់។ សម្រាប់អ្នកខ្លះទៀត សេចក្តីសង្ឃឹមបានមកពីការមានទ្រព្យសម្បត្តិច្រើន ឬមានអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលមួយ។ តើលោកអ្នក ស្វែងរកសេចក្តីសង្ឃឹម និងការកំសាន្តចិត្តនៅឯណា?
--------------------------------------------------------
លោកយេរេមាបានសរសេរទៅកាន់មនុស្សបាត់បង់សេចក្តីសង្ឃឹម នៅពេលដែលពួកគេត្រូវបាននារទេសចេញពីទឹកដីរបស់ពួកគេទៅឯស្រុកបាប៊ីឡូន។ អ្នកសរសេរកណ្ឌគម្ពីរទំនុកដំកើងបានសរសេរ អំពីអារម្មណ៍នៃពួកបណ្តាជន នៅក្នុងគ្រានៃសេចក្តីវេទនានេះយ៉ាងដូច្នេះថា៖ «យើងបានអង្គុយចុះ នៅ មាត់ទន្លេស្រុកបាប៊ីឡូន អើ យើងបានយំ ដោយនឹករឭកដល់ក្រុងស៊ីយ៉ូន» ទំនុកដំកើង ១៣៧៖១)។ ជា ការពិតណាស់ ពួកបណ្តាជនមិនសប្បាយចិត្តនោះឡើយ។ ប៉ុន្តែ លោកយេរេមាបានផ្តល់ហេតុផលដល់ ពួកគេ អំពីមូលហេតុដែលពួកគេមិនគួរបោះបង់ចោលសេចក្តីសង្ឃឹមរបស់ពួកគេ។
តើមានហេតុផលនៃសេចក្តីសង្ឃឹមអ្វីខ្លះ ដែលយើងបានអាននៅក្នុងខគម្ពីរយេរេមា ២៩៖១-១០នោះ?
--------------------------------------------------------
ខទាំងនេះបានផ្តល់ហេតុផលនៃសេចក្តីសង្ឃឹម៣យ៉ាងដល់យើង៖ (១) ព្រះបានប្រាប់រាស្ត្រ របស់ទ្រង់កុំអោយបោះបង់ចោលសេចក្តីសង្ឃឹម ដោយសារតែបញ្ហារបស់ពួកគេមិនមែនបណ្តាលមកពីសំណាងមិនល្អនោះឡើយ។ ព្រះបានប្រកាសអំពីអ្វីដែលទ្រង់នឹងធ្វើដល់ «អស់អ្នកដែលព្រះអង្គឲ្យគេកៀរពីក្រុងយេរូសាឡិម យកមកជាឈ្លើយនៅស្រុកបាប៊ីឡូន» (យេរេមា ២៩៖៤, គខប)។ សេចក្តីអាក្រក់ ស្ថិតនៅជុំវិញរាស្ត្ររបស់ព្រះ។ ប៉ុន្តែ ព្រះមិនដែលបោះបង់ពួកគេចោលឡើយ។
(២) ព្រះបានមានបន្ទូលប្រាប់រាស្ត្ររបស់ទ្រង់ថា ពួកគេមិនគួរបោះបង់ចោលសេចក្តីសង្ឃឹម ដោយសារតែហេតុផលទី២។ ទ្រង់អាចធ្វើការនៅក្នុងជីវិតរបស់ពួកគេបាន ទោះបីជានៅពេលដែលអ្វីៗ គ្រប់យ៉ាងពិបាកក៏ដោយ។ «ចូរខំប្រឹងធ្វើឲ្យទីក្រុង ដែលអញបានឲ្យគេដឹកនាំឯងទៅនៅជាឈ្លើយនោះ បានសេចក្តីសុខ ហើយត្រូវអធិស្ឋានដល់ព្រះយេហូវ៉ាឲ្យទីនោះផង ដ្បិតក្នុងសេចក្តីសុខរបស់ក្រុងនោះ ឯងរាល់គ្នានឹងបានសេចក្តីសុខដែរ» (យេរេមា ២៩៖៧)។
(៣) ព្រះបានមានបន្ទូលប្រាប់រាស្ត្ររបស់ទ្រង់ថា ពួកគេមិនគួរបោះបង់ចោលសេចក្តីសង្ឃឹម ដោយសារតែហេតុផលទី៣។ ព្រះនឹងនាំពួកគេត្រឡប់ទៅឯស្រុកកំណើររបស់ពួកគេវិញ។ «ដ្បិតព្រះ-យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ លុះកាលបានសំរេចគ្រប់៧០ឆ្នាំនៅស្រុកបាប៊ីឡូនហើយ នោះអញនឹងប្រោសឯងរាល់គ្នា ហើយនឹងធ្វើសំរេចដល់ឯងរាល់គ្នា តាមពាក្យល្អរបស់អញ ដោយធ្វើឲ្យឯងរាល់គ្នាវិលមកឯទីនេះវិញ» (យេរេមា ២៩៖១០)។
ព្រះបានបកស្រាយទៅកាន់រាស្ត្ររបស់ទ្រង់ថា ទ្រង់បានគ្រប់គ្រងអតីតកាលរបស់ពួកគេ។ទ្រង់ក៏បានមានបន្ទូលប្រាប់ពួកគេថា ទ្រង់បានគ្រប់គ្រងជីវិតរបស់ពួកគេនៅក្នុងឥឡូវនេះផងដែរ។ ហើយ ទ្រង់ក៏បានគ្រប់គ្រងអនាគតរបស់ពួកគេផងដែរ។ បន្ទាប់មក ព្រះបានមានបន្ទូលប្រាប់រាស្ត្ររបស់ទ្រង់អំពីទំហំនៃការយកព្រះទ័យទុកដាក់ចំពោះពួកគេផងដែរ (សូមអានខគម្ពីរយេរេមា ២៩៖១១-១៤)។
សូមអានខគម្ពីរយេរេមា ២៩៖១១-១៤។ សូមនិយាយឈ្មោះរបស់លោកអ្នកជំនួសអោយពាក្យ «ឯងរាល់គ្នា» នៅក្នុងខនីមួយៗ ទុកដូចជាព្រះកំពុងតែតាំងសេចក្តីសន្យាទាំងនេះមកកាន់លោកអ្នកដូច្នោះ ដែរ។ តើសេចក្តីសន្យាទាំងនេះបានផ្តល់សេចក្តីសង្ឃឹមដល់លោកអ្នកដោយរបៀបណា?
ថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២
សេចក្តីប្រៀនប្រដៅរបស់ព្រះវរបិតា
សូមអានខគម្ពីរហេព្រើរ ១២៖៥-១៣។ តើខទាំងនេះបានបង្ហាញសារអ្វីដល់យើង? តើសារទាំងនេះស្របជាមួយនឹងអ្វីដែលសិក្សានៅក្នុងត្រីមាសនេះដែរឬទេ?
ក្នុងខគម្ពីរហេព្រើរ ១២៖៥-១៣ លោកប៉ុលបានបកស្រាយអំពីមូលហេតុដែលនាំអោយយើង ទទួលបានការសាកល្បង និងបទពិសោធន៍លំបាកៗ។ គាត់បានមានប្រសាសន៍ថា ព្រះបានប្រើបទ ពិសោធន៍ទាំងនេះ ដើម្បីប្រៀនប្រដៅយើង។ ពាក្យ «សេចក្តីប្រៀនប្រដៅ» ជាភាសាក្រេកនៅក្នុងសម័យ របស់លោកប៉ុលនោះ ក៏អាចនិយាយបានថាជា «ការអប់រំ» ផងដែរ។ ដូច្នេះ ប្រសិនបើយើងចង់អោយ យល់អំពី «សេចក្តីប្រៀនប្រដៅ» នេះ យើងត្រូវតែគិតថា ព្រះកំពុងតែអប់រំយើងនៅក្នុងសាលារៀននៃសេចក្តីជំនឿ។ ព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍អំពីគោលគំនិតនេះនៅក្នុងបទគម្ពីរហេព្រើរ ១១។
ព្រះបានបណ្តាលអោយលោកប៉ុលសរសេរអំពីពួកបុរស និងស្ត្រីដែលមានជំនឿរឹងមាំនៅក្នុង បទគម្ពីរហេព្រើរទាំងមូល។ សេចក្តីជំនឿរបស់ពួកគេបានរក្សាអោយនៅរឹងមាំ នៅពេលដែលពួកគេជួប នឹងបញ្ហា និងការសាកល្បងលំបាកៗនៅក្នុងជីវិតរបស់ពួកគេ។ ក្នុងជំពូក១២ ព្រះបានបណ្តាលអោយលោកប៉ុលមានប្រសាសន៍ថា យើងក៏អាចរត់ និងបញ្ចប់ការ «រត់ប្រណាំង» ខាងឯសេចក្តីជំនឿជាមួយ អំណាចដូចគ្នាទៅនឹងពួកបុរស និងស្ត្រីនៅក្នុងបទគម្ពីរហេព្រើរ ១១ នេះផងដែរ។ តើយើងអាចធ្វើកិច្ចការ នេះបានដោយរបៀបណា? យើងត្រូវតម្រឹមភ្នែករបស់យើងទៅឯព្រះយេស៊ូវ (ហេព្រើរ ១២៖២)។ ទ្រង់ បានបង្ហាញយើងអំពីរបៀបរៀបចំឥរិយាបថ នៅគ្រាលំបាក (ហេព្រើរ ១២៖៣)។ នៅពេលដែលយើង អានបទគម្ពីរហេព្រើរ ១២ នេះ យើងហាក់ដូចជាបានពាក់វ៉ែនតាម្ញូបមួយផងដែរ។ បើគ្មានវ៉ែនតាទាំងនេះ ទេ ការយល់ដឹងរបស់យើងអំពីសេចក្តីវេទនានឹងព្រិលជាមិនខាន។ ប៉ុន្តែ នៅពេលដែលយើងមើលតាម វ៉ែនតាទាំងនេះ ភ្នែករបស់យើងនឹងឃើញច្បាស់។ «វ៉ែនតា» ទាំងនេះនឹងជួយបញ្ជាក់ដល់ការបកស្រាយ ត្រង់កន្លែងព្រិល និងកន្លែងស្រពេចស្រពិល អំពីសេចក្តីវេទនាដែលអ្នកដទៃបានព្យាយាមធ្វើមកលើយើង។ ប៉ុន្តែ នៅពេលដែលយើងអានបទគម្ពីរហេព្រើរ ១២ យើងនឹងបានយល់អំពីមូលហេតុដែលនាំអោយយើង រងទុក្ខ។ បន្ទាប់មក យើងនឹងធ្វើដូចដែលព្រះយេស៊ូវចង់អោយយើងធ្វើ នៅក្នុងគ្រានៃការសាកល្បង និង បទពិសោធន៍លំបាកៗយ៉ាងដូច្នោះដែរ។
សូមអានខគម្ពីរហេព្រើរ ១២៖១-១៣។ ឥឡូវនេះ សូមក្រឡេកមកមើលខ៥-១៣ រួចឆ្លើយ សំណួរខាងក្រោមទាំងនេះ៖
តើអ្នកណាជាអ្នកប្រៀនប្រដៅយើង ----------------------------
តើហេតុអ្វីបានជាយើងត្រូវទ្រង់ប្រៀនប្រដៅយ៉ាងដូច្នេះ? ----------
តើយើងបានរៀបចំឥរិយាបថយ៉ាងដូចម្តេច នៅពេលដែលយើងបានទទួលសេចក្តីប្រៀនប្រដៅហើយ?
--------------------------------------------------------
សូមអានខគម្ពីរហេព្រើរ ១២៖១-១៣ ម្តងទៀត។ សូមធ្វើបញ្ជីនៃហេតុផលទាំងអស់ដែលផ្តល់ សេចក្តីសង្ឃឹមដល់លោកអ្នក។ តើសេចក្តីសង្ឃឹមនេះបានជួយលោកអ្នកយ៉ាងដូចម្តេច នៅក្នុងពេលនៃ «ការអប់រំ» ខាងឯវិញ្ញាណ ដែលព្រះបានប្រៀនប្រដៅលោកអ្នកនោះ?
ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២
សិក្សាបន្ថែម
សូមអាន Ellen G. White, “The School of the Hereafter,” pages 301-309, in Education; and “Help in Daily Living,” page 470, 471, in The Ministry of Healing។
«យើងរាល់គ្នានឹងមានអារម្មណ៍អស់សង្ឃឹម និងបាក់ទឹកចិត្តនៅគ្រាមួយនៅក្នុងជីវិតរបស់យើង ជាមិនខាន។ យើងនឹងជួបថ្ងៃមួយ ដែលយើងមានអារម្មណ៍សោកសៅ។ នៅពេលនោះ យើងនឹងមាន បញ្ហាក្នុងការជឿថា ព្រះបានស្រឡាញ់ និងយកព្រះទ័យទុកដាក់ចំពោះយើងជាមិនខាន។ យើងនឹងជួប ថ្ងៃមួយ ដែលពោរពេញទៅដោយបញ្ហា។ នៅគ្រាលំបាកទាំងនេះ យើងអាចនឹងចង់ស្លាប់ផង ក៏ថាបាន។ មនុស្សជាច្រើនបានបោះបង់សេចក្តីជំនឿទៅលើព្រះ នៅពេលដែលបញ្ហាបានចាប់ផ្តើមឡើង។ ពួកគេ បានចាប់ផ្តើមសង្ស័យ រហូតដល់ពួកគេក្លាយទៅជាទាសករនៃការសង្ស័យ។ នៅគ្រាលំបាកទាំងនេះ យើង ត្រូវការចក្ខុវិស័យខាងឯវិញ្ញាណ ដើម្បីអោយបានយល់អំពីរបៀបដែលព្រះបានដឹកនាំយើង។ បន្ទាប់មក យើងនឹងអាចមើលឃើញពួកទេវតាកំពុងតែសង្គ្រោះយើងចេញពីខ្លួនយើងផ្ទាល់ជាមិនខាន។ ពួកទេវតា នឹងអោយយើងមានសេចក្តីជំនឿដែលរឹងមាំជាងភ្នំទៅទៀត។ ប្រសិនបើព្រះបើកភ្នែករបស់យើងមើលឃើញពួកទេវតាទាំងនេះមែននោះ សេចក្តីជំនឿថ្មីមួយនឹងលូតលាស់ឡើងនៅក្នុងចិត្តរបស់យើង»។ ដក ស្រង់ពី Ellen G. White, Prophets and Kings, page 162, adapted។
សំនួរពិភាក្សា៖
- អ្នកស្រីអែល្លីន ជីវ៉ៃត៍បានមានប្រសាសន៍ថា មនុស្សគ្រប់គ្នានឹងត្រូវជួបបទពិសោធន៍ ដែលធ្វើពួកគេ មានអារម្មណ៍អស់សង្ឃឹមជាខ្លាំង។ តើលោកអ្នកបានស្គាល់អ្នកណាម្នាក់ដែលកំពុងតែមានអារម្មណ៍អស់ សង្ឃឹមដែរឬទេ? តើយើងអាចជួយដល់មនុស្សដែលកំពុងរងទុក្ខអោយមានសេចក្តីសង្ឃឹមបន្ថែមទៀតដោយរបៀបណា?
- នៅក្នុងថ្នាក់ សូមពិភាក្សាអំពីចម្លើយរបស់លោកអ្នកចំពោះសំណួរចុងក្រោយនៃមេរៀនថ្ងៃអង្គារ៍។ តើជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរកាន់តែប្រសើរឡើងដោយរបៀបណា? នៅពេលដែលលោកអ្នកគិត ថា ព្រះបានគង់នៅជិតនឹងលោកអ្នកនោះ?
- នៅក្នុងថ្នាក់ សូមអានផ្នែកនៃខគម្ពីរយ៉ូប ៣៨-៤១។ តើខទាំងនេះបានបង្ហាញយើងយ៉ាងដូចម្តេច អំពី «រូបភាព» របស់ព្រះ? តើលោកអ្នកបានរៀនអ្វីខ្លះពីខទាំងនេះ ដែលផ្តល់សេចក្តីសង្ឃឹម និងការលើក ទឹកចិត្តដល់លោកអ្នកនោះ?
- សេចក្តីសង្ឃឹមដែលបានផ្លាស់ប្តូរជីវិតមានប្រភពចេញមកពីព្រះ។ ដូច្នេះ យើងអាចអធិស្ឋានទូលសូម អោយសេចក្តីសង្ឃឹមជូនគ្នាទៅវិញទៅមកបាន។ សូមចំណាយពេលអធិស្ឋានជូនអ្នកដែលបានបាត់បង់ សេចក្តីសង្ឃឹម។ សូមអធិស្ឋានអោយពួកគេមានសេចក្តីសង្ឃឹមឡើងវិញ។ តើលោកអ្នកអាចធ្វើអ្វីបានខ្លះ ចំពោះអ្នកដែលបានបរាជ័យនៅក្នុងការស្វែងរកសេចក្តីសង្ឃឹមនេះ?
រឿងខ្លី
ឪពុកបានចុះចាញ់ វគ្គ៧
៤ថ្ងៃក្រោយបន្ទាប់ពីពិធីបុណ្យជ្រមុជទឹករបស់ជូនារួចមក ពួកវិញ្ញាណអាក្រក់បានបង្គាប់អោយ ឪពុកសម្លាប់គ្រួសាររបស់គាត់។ ពួកវាបានប្រមានឪពុកថា បើមិនដូច្នោះទេ ជូនា និងម្តាយនឹងបំផ្លាញ គាត់ជាមិនខាន ដោយសារតែពួកគេកំពុងតែអធិស្ឋានអោយគាត់។ នេះជាលើកទីមួយហើយ ដែលឪពុក ហ៊ានសួរនាំបកទៅវិញ។ គាត់បានសួរថា «តើពួកគាត់សម្លាប់ខ្ញុំដោយរបៀបណា? តើការបន់ស្រន់របស់យើងមិនខ្លាំងជាងទេឬអី?»។ ពួកអារក្សបានភ័យខ្លាច រួចពួកប្រាប់ឪពុកអោយចាកចេញពីផ្ទះរបស់ គាត់ នៅឯទីក្រុងម៉ាណូសនៃប្រទេសប្រេស៊ីល។ ពួកវាបានប្រាប់អោយគាត់ចុះទូកទៅឯទីក្រុងមួយក្នុង ចំណោមទីក្រុងទាំង៥ ដែលមានពួកសង្គ្រាជកំពុងតែរង់ចាំគាត់។ ប៉ុន្តែ នៅពេលដែលឪពុកព្យាយាមទិញ សំបុត្រទូក ទូកទៅកាន់ទីក្រុងនោះសុទ្ធតែជាប់រវល់ទាំងអស់។ មានតែសំបុត្រទៅកាន់ទីក្រុងកូរី (Coari) ប៉ុណ្ណោះ។ ដោយនឹកចាំអំពីឪពុកមាម្នាក់នៅឯទីក្រុងកូរី ឪពុកបានសម្រេចចិត្តធ្វើដំណើរទៅទីនោះ។
លោកសេសារីយូ៉ ហ្វឺរេរ៉ា (Cesario Ferreira) ចង់ជួបឪពុកជាខ្លាំង ម្ល៉ោះហើយ គាត់បានរៀបចំការជួបជុំមួយជាលក្ខណៈគ្រួសារ។ ឪពុកមិនបានស្គាល់ញាតិសណ្តានរបស់គាត់ជិតស្និទ្ធនោះឡើយ ប៉ុន្តែ គាត់មានអារម្មណ៍ថា មានជម្លោះខាងឯវិញ្ញាណមួយបានផ្ទុះឡើងនៅក្នុងផ្ទះនោះ។ ម្តាយ មីងថេរ៉ាស្សា (Teraza) ដែលមានអាយុ៩២ឆ្នាំ បានអង្អែលស្មារបស់គាត់។ ម្តាយមីងបាននិយាយថា «ក្មួយបានបម្រីពួកវិញ្ញាណអាក្រក់ពេញមួយជីវិតរបស់ក្មួយ។ ឥឡូវនេះ ដល់ពេលដែលក្មួយត្រូវបម្រីព្រះវិញម្តង»។ឪពុកបានងាកមើលគាត់ដោយស្រឡាំងកាំង។ គាត់បាននិយាយថា «តើមីងជាគ្រីស្ទាន ប្រូតេស្តង់ឬ?» ដោយនឹកចាំថា ពួកវិញ្ញាណអាក្រក់បានប្រាប់អោយគាត់នៅអោយឆ្ងាយពីពួកគ្រីស្ទាន។ ម្តាយមីងបានញញឹម រួចណែនាំអំពីសាច់ញាតិដទៃទៀត ដែលកំពុងតែញញឹមដូចគ្នាថា «ក្មួយប្រុស ពួក យើងទាំងអស់គ្នាគឺជាគ្រីស្ទានប្រូតេស្តង់»។ នៅថ្ងៃបន្ទាប់ ឪពុកបានទូរស័ព្ទសុំយោបល់ពីសង្គ្រាជវត្តម្នាក់ ដោយ ក្តីព្រួយបារម្ភ។ ឪពុកមាបានសេសារីយ៉ូបានឮការសន្ទនានោះ ខណៈដែលគាត់កំពុងតែរៀបចំអាហារ ពេលព្រឹក។ បន្ទាប់ពីឪពុកដាក់ទូរស័ព្ទចុះ ឪពុកមាបាននិយាយថា «ក្មួយប្រុស តើក្មួយមិនដឹងថា ព្រះយេស៊ូវ អាចបណ្តេញពួកវិញ្ញាណអាក្រក់ទេឬអី?»។ ឪពុកបាននិយាយថា «តើព្រះយេស៊ូវអាចបណ្តេញពួកវិញ្ញាណ អាក្រក់បានដោយ របៀបណា?»។ ឪពុកមាបានអានរឿងនៅក្នុងព្រះគម្ពីរអំពីរបៀបដែលព្រះយេស៊ូវបានបណ្តេញពួកវិញ្ញាណអាក្រក់អស់រយៈពេល៣ថ្ងៃ។ នៅថ្ងៃទី៤ ឪពុកមាបានប្រាប់គាត់អំពីរឿងបុរសម្នាក់ដែលមានពួកវិញ្ញាណអាក្រក់សណ្ឋិតនៅក្នុងខគម្ពីរម៉ាកុស ៥៖១-៩។ ឪពុកមានការភ្ញាក់ផ្អើលជាខ្លាំង ដែល ពួកវិញ្ញាណអាក្រក់បានប្រាប់ព្រះយេស៊ូវថា «ទូលបង្គំឈ្មោះ ‘កងទ័ព’ ពីព្រោះយើងខ្ញុំមានគ្នាច្រើន» (ខ៩)។ ឪពុកបាននិយាយថា «នេះគឺជារឿងពិត នៅពេលដែលខ្ញុំធ្វើដំណើរទៅចូលរួមពិធីបុណ្យជ្រមុជទឹករបស់ ជូនានៅឯព្រះវិហារនោះ ខ្ញុំបានធ្វើដំណើរទៅទីនោះ ដោយកងទ័ពនៃពួកវិញ្ញាណអាក្រក់»។ នៅថ្ងៃទី៥ ឪពុកមានសេសារីយ៉ូមិនបានប្រាប់រឿងនៃព្រះគម្ពីរដល់ឪពុកទៀតឡើយ។ ឪពុកក៏មិនហ៊ានសួរនាំដែរ ដូច្នេះ គាត់បានចេញទៅដើរខាងក្រៅមួយស្របក់ធំ។ នៅល្ងាចនោះ គាត់បានតូចចិត្តជាខ្លាំង នៅពេល ដែលសង្គ្រាជវត្តបានទូរស័ព្ទប្រាប់អោយគាត់ជួយរកសត្វសម្រាប់ការបន់ស្រន់។ គាត់បានបន្លឺឡើងថា «យកពួកអារក្សធ្វើជាសំណែនទៅ! ព្រោះពួកវាបានប្រាប់អោយខ្ញុំសម្លាប់កូនប្រុសរបស់ខ្ញុំ លោកដោះស្រាយ បញ្ហានេះដោយខ្លួនឯងទៅ!»។
ឪពុកបានអង្គុយរង់ចាំអាហារពេលល្ងាចទាំងអន់ចិត្ត។ ឪពុកមាសេសារីយ៉ូបាននិយាយទៅកាន់គាត់ថា «ក្មួយប្រុស តើក្មួយមិនដឹងថា អារក្សបានសម្លាប់កូនប្រុសរបស់លោកយ៉ូប និងកូនៗដទៃ ទៀតរបស់គាត់ទេឬអី?»។ ឪពុកមិនដែលធ្លាប់ឮអំពីលោកយ៉ូបពីមុនមកនោះទេ ម្ល៉ោះហើយ គាត់បាន ស្រក់ទឹកភ្នែក ខណៈពេលដែលគាត់បានឮអំពីរឿងព្រះគម្ពីរមួយនេះ។ នៅទីបំផុត ឪពុកបាននិយាយថា «ខ្ញុំ សម្រេចហើយថា ខ្ញុំនឹងចាកចេញពីវត្តខាណូបល មករៀនអំពីព្រះរបស់អាត់វេនទីស្ទវិញម្តង សូមអធិស្ឋាន អោយខ្ញុំផង ពីព្រោះពួកអារក្សនឹងតាមសម្លាប់ខ្ញុំជាមិនខាន»។ ឪពុកបានត្រឡប់ទៅផ្ទះវិញនៅថ្ងៃបន្ទាប់ គាត់បានប្រាប់ម្តាយអំពីការសម្រេចចិត្តរបស់គាត់។ គាត់បាននិយាយថា «ឯងហ៎ា ខ្ញុំសម្រេចចិត្តថា នឹង កាន់តាមព្រះរបស់ឯងដែរ»។
អំណានដង្វាយប្រចាំសប្តាហ៍
ការសង្គ្រោះតាមរយៈការសន្សំ
យើងអាចថ្វាយបង្គំព្រះ ជាមួយនឹងធនធានរបស់យើង នៅពេលដែលយើងធ្វើតាម សេចក្តីណែនាំរបស់ព្រះអំពីផ្នែកសេដ្ឋកិច្ច និងការសន្សំ។ មានឧទាហរណ៍ជាច្រើន ដែលព្រះ បានបង្រៀនអំពីរបៀបសន្សំសំចៃដល់កូនៗរបស់ទ្រង់។ ទ្រង់បានជំរុញអោយលោកយ៉ូសែប ដែលជាកូនរបស់លោកយ៉ាកុប ផ្តល់ដំបូន្មានដល់ស្តេចកុំអោយបរិភោគអ្វីៗគ្រប់យ៉ាង នៅក្នុងអំឡុងពេល៧ឆ្នាំនៃភាពសម្បូរបែប ប៉ុន្តែ ត្រូវរក្សាទុក២០% សម្រាប់ពេលក្រោយវិញ។ នៅយប់ដែលសាសន៍អ៊ីស្រាអែលប្រារព្ធពិធីបុណ្យរំលងជាលើកដំបូង មុនពេលចាកចេញពី ស្រុកអេស៊ីព្ទនោះ ព្រះបានបង្គាប់អោយពួកគេជ្រើសរើសកូនចៀមមួយ ដែលមានទំហំល្មម សម្រាប់សមាជិកនៅក្នុងគ្រួសារនីមួយៗ។ នំប័ុង និងត្រីជាច្រើនដែលនៅសេសសល់នោះ ព្រះបានមានបន្ទូលថា «កុំអោយខ្ជះខ្ជាយឡើយ»។ «មានទ្រព្យវិសេស និងប្រេង នៅក្នុងទី លំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់ទៅ» (សុភាសិត ២១៖២០)។
សារដាស់តឿនអំពីប្រាក់កាក់ក៏មានការពាក់ព័ន្ធសម្រាប់យើងនៅសព្វថ្ងៃនេះដែរ។ យើងបានរៀបចំ និងបរិភោគលើសពីអ្វីដែលយើងត្រូវការជាប្រចាំ យើងទិញ សំលៀកបំពាក់ លើសពីតម្រូវការ ព្រមទាំងសង់ផ្ទះធំជាងកន្លែងដែលយើងត្រូវស្នាក់នៅផងដែរ។ សង្គមដែល តម្រូវអោយមានការប្រើប្រាស់បែបនេះ បានជះឥទ្ធិពលមកលើយើង ក្នុងការប្រកាន់យក លក្ខណៈ វិនិច្ឆ័យមួយ ផ្សេងពីតម្រូវការចាំបាច់របស់យើង។ ប្រសិនបើយើងអាចមានប្រាក់ទិញរបស់ទាំងនេះ ឬទទួលបានប្រាក់កំចីនោះ ការទិញរបស់ទាំងនេះគ្មានបញ្ហាអ្វីឡើយ។ ត្រង់នេះអាចទទួលយកបាននៅក្នុងសង្គម ប៉ុន្តែ ចំណុចនេះល្អសម្រាប់ការថែរក្សាទ្រព្យសម្បត្តិ របស់ព្រះដែរឬទេ? ការសន្សំនឹងជួយដល់យើង នៅក្នុងការៀបចំសម្រាប់ភាពអាសន្ននៅក្នុង ជីវិត សម្រេចបាននូវគោលដៅនៃហិរញ្ញវត្ថុសំខាន់ៗ រៀបចំសម្រាប់ការចូលនិវត្តន៍ បន្សល់ ទុកនូវកេរ្តិ៍មរតក ព្រមទាំងអាចគេចចេញពីវង្វង់នៃភាពក្រីក្រទៀតផង។ លើសពីនេះទៅ ទៀតនោះ យើងនឹងស្ថិតនៅក្នុងចំណុចមួយដ៏ល្អ ដើម្បីសហការណ៍នៅក្នុងមិសិនរបស់ព្រះ។ ព្រះយេស៊ូវ និងក្រុមបេសកជនត្រូវបានជ្រោមជ្រែង ដោយសារក្រុមស្ត្រីមួយក្រុម ដែលបាន ប្រើមធ្យោបាយផ្ទាល់ខ្លួនរបស់ពួកគេ (លូកា ៨៖៣)។ សមាជិកនៃពួកជំនុំដំបូង ដែលមាន ទ្រព្យសម្បត្តិជាដីធ្លី និងផ្ទះ នោះពួកគេលក់របស់ទាំងនេះ ដើម្បីផ្គត់ផ្គង់ដល់ដើមកំណើតនៃ បេសកកម្មរបស់ពួកគ្រីស្ទាន (កិច្ចការ ៤៖៣៤-៣៥)។ អ្នកស្រីអែល្លីន ជីវ៉ៃត៍បានសូមអោយ យើងរៀបចំធនធានរបស់យើងអោយបានត្រឹមត្រូវ ដោយមានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងម្នាក់ៗគួរតែមានប្រអប់បេសកកម្មមួយ រួចដាក់នូវប្រាក់កាក់ទាំងឡាយណា ដែលល្បួង អោយយើងប្រើទៅតាមចិត្តចង់»។ ដកស្រង់ពី Ellen G. White, Counselfs on Stewardship, p.291។ តើវាមិនមែនជាពេលដែលត្រូវកំណត់ និងប៉ះនូវការលេចធ្លាយនៅក្នុងជីវិត ហិរញ្ញវត្ថុរបស់យើងទេឬអី? សប្តាហ៍នេះ យើងមានឱកាសមួយផ្សេងទៀត ក្នុងការប្រើប្រាស់ ប្រាក់សន្សំរបស់យើង ដើម្បីថ្វាយបង្គំព្រះ ដោយការនាំមកនូវតង្វាយ១០ហូត១ និងតង្វាយ ទៀងទាត់មកថ្វាយដល់ទ្រង់ តាមសេចក្តីសន្យា។
សេចក្តីអំពាវនាវ៖«លុះគេបានឆ្អែតគ្រប់គ្នាហើយ នោះទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរ ប្រមូលចំណិតដែលសល់នៅ ដើម្បីកុំឲ្យបាត់អ្វីឡើយ» (យ៉ូហាន ៦៖១២)។
សេចក្តីអធិដ្ឋាន៖
ឱព្រះអម្ចាស់អើយ ទ្រង់បានរចនាយើងមក ដើម្បីអោយយើងបានរីករាយជា មួយនឹងជីវិតដ៏សម្បូរបែប និងដើម្បីធ្វើជាដៃគូជាមួយនឹងទ្រង់ផងដែរ។ ដូច្នេះ សូមទ្រង់ប្រទាន ប្រាជ្ញាដល់ទូលបង្គំ នៅក្នុងការចាត់ចែងធនធានរបស់ទូលបង្គំផង។