ខចងចាំ៖ «ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ ព្រះចេស្តាទ្រង់ ចូរពាក់គ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំង អម្បាលម៉ានរបស់អារក្ស» (អេភេសូរ ៦:១០, ១១)។
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេភេសូរ ៦:១០-២០; រ៉ូម ១៣:១១-១៤; ថែស្សា-ឡូនីចទី១ ៥:៦-៨ និងកូរិនថូសទី២ ១០:៣-៦; ហេព្រើរ ១២:៤; អេភេសូរ ១:២១; អេភេសូរ ៣:១០។
«បាវមប្រើរបស់លោកអេលីសេបានក្រោកពីព្រលឹម។ នៅពេលដែលគាត់ដើរចេញទៅក្រៅ គាត់បានឃើញកងទ័ពជិះរទេះសេះជុំវិញទីក្រុង។ បាវបម្រើនោះបាននិយាយទៅកាន់លោកអេលីសេថា «ឯអ្នកបម្រើនៃអ្នកសំណប់របស់ព្រះ កាលបានក្រោកពីព្រលឹមចេញទៅក្រៅ នោះឃើញមានពលទ័ព ដែលមានទាំងសេះ និងរទេះចំបាំង នៅព័ទ្ធជុំវិញទីក្រុង រួចអ្នកបម្រើជម្រាបលោកថា ‘វរហើយ ចៅហ្វាយ ខ្ញុំអើយ តើយើងនឹងធ្វើដូចម្តេច’ លោកឆ្លើយតបថា ‘កុំខ្លាចអ្វីឡើយ ដ្បិតពួកដែលនៅខាងយើង មាន គ្នាច្រើនជាងពួកដែលនៅខាងគេទៅទៀត’ នោះអេលីសេក៏អធិស្ឋានថា `ឱព្រះយេហូវ៉ាអើយ សូមទ្រង់ ប្រោសឲ្យភ្នែកវាបានមើលឃើញ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសភ្នែកអ្នកបម្រើនោះ ហើយវាក៏មើលទៅឃើញ ភ្នំនោះ មានពេញដោយពលសេះ និងរទេះចំបាំង ដែលសុទ្ធតែជាភ្លើង នៅព័ទ្ធជុំវិញអេលីសេ’» (ពង្សាវ-តារក្សត្រទី២ ៦:១៥-១៧)។
នៅពេលដែលលោកប៉ុលសរសេរខគម្ពីរអេភេសូរ ៦:១០-២០ នេះ គាត់បានអធិស្ឋានសូម ឱ្យព្រះបើកភ្នែកអ្នកអានរបស់គាត់ ដូចជាលោកអេលីសេបានទូលសូមដល់ព្រះឱ្យបើកភ្នែកបាវបម្រើ របស់គាត់យ៉ាងដូច្នោះដែរ។ គឺថា លោកប៉ុលបានទូលសូមដល់ព្រះជួយឱ្យអ្នកគ្រីស្ទានបានយល់អំពីសង្គ្រាមរវាងសេចក្តីល្អ និងសេចក្តីអាក្រក់។ នៅពេលដែលអ្នកអានរបស់លោកប៉ុលបានយល់អំពីសេចក្តី ពិតនេះ ពួកគេនឹង «មើលឃើញ» កិច្ចការដែលព្រះបានធ្វើនៅក្នុងការសង្គ្រោះពួកគេ។ នៅពេលនោះ អ្នកអានរបស់លោកប៉ុលនឹងមានក្តីសង្ឃឹមឡើង។
សូមអាននូវអ្វីដែលព្រះបានមានបន្ទូលតាមរយៈលោកប៉ុលនៅក្នុងខគម្ពីរអេភេសូរ ៦:១០- ២០។ តើលោកប៉ុលបានសូមឱ្យអ្នកគ្រីស្ទានធ្វើអ្វីខ្លះ? សព្វថ្ងៃនេះ ព្រះបានសូមឱ្យយើងរួបរួមជាមួយនឹង ទ្រង់នៅក្នុងសង្គ្រាមទាស់នឹងសាតាំង។ សង្គ្រាមនេះគឺជាសង្គ្រាមពិភពលោក (មហាវិវាទ) រវាងសេចក្តីល្អ និងសេចក្តីអាក្រក់។ តើពាក្យពេចន៍ដែលព្រះបានមានបន្ទូលតាមរយៈលោកប៉ុលនេះ មានន័យយ៉ាងណា សម្រាប់យើង ដែលជាទាហានរបស់ព្រះនៅពេលបច្ចុប្បន្ននេះនោះ?
លោកប៉ុលចង់ឱ្យពួកជំនុំយល់ឃើញថាកិច្ចការដែលពួកគេបានធ្វើសម្រាប់ព្រះនោះ ក៏ដូចជា សង្គ្រាមប្រដាប់ អាវុធ យ៉ាងដូច្នោះដែរ។ ដូច្នេះ លោកប៉ុលបានផ្តល់នូវ «អនុសាសន៍ខាងឯផ្នែកសង្គ្រាម» ដល់ពួកគេ ដើម្បីឱ្យពួកគេបានត្រៀមខ្លួនជាស្រេចនៅក្នុងការធ្វើសង្គ្រាមទាស់នឹងសេចក្តីអាក្រក់។ លោក ប៉ុលបានចាប់ផ្តើម អនុសាសន៍របស់គាត់ខាងឯសង្គ្រាមនេះ ដោយមានប្រសាសន៍ថា «ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យ មានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់» (អេភេសូរ ៦:១០)។ បន្ទាប់មក លោកប៉ុលបានបង្គាប់ឱ្យពួកជំនុំពាក់គ្រឿងសឹករបស់ព្រះ (អេភេសូរ ៦:១១)។ នៅពេលដែលពួកគេបាន ពាក់គ្រឿងសឹករួចរាល់ហើយនោះ ពួកគេនឹងអាចត្រៀមខ្លួនជាស្រេច ដើម្បី ប្រឆាំងទាស់នឹងឧបាយកលដ៏ឆ្លាតវៃរបស់អារក្ស (អេភេសូរ ៦:១២)។ សាតាំងគឺជាមេនៃកងទ័ពដ៏អាក្រក់ នេះ។ ជាថ្មីម្តងទៀត លោកប៉ុលបានប្រាប់ឱ្យអ្នកអានរបស់គាត់ពាក់គ្រឿងសឹកទាំងអស់របស់ព្រះ។ នៅ ពេលនោះ ពួកគេនឹងឈរយ៉ាងមាំមួននៅក្នុងសង្គ្រាម (អេភេសូរ ៦:១៣)។ គ្រឿងសឹករបស់ព្រះនេះបានរួមបញ្ចូលនូវផ្នែកជាច្រើន ដែលមាន៖ ខ្សែក្រវាត់១ ប្រដាប់បាំងដើមទ្រូង១ ស្បែកជើង១គូ ខែល១ មួកសឹក១ និងដាវ១ (អេភេសូរ ៦:១៤-១៧)។ ដោយមានឈុតនៃគ្រឿងសឹកនេះ អ្នកគ្រីស្ទាននឹងអាច ត្រៀមខ្លួនជាស្រេចនៅក្នុងការច្បាំង។ លោកប៉ុលក៏បានអញ្ជើញឱ្យអ្នកអានរបស់គាត់រៀបចំខ្លួន ដូចជា ទាហានមានប្រាជ្ញាបានធ្វើមុនពេលដែលពួកគេចូលទៅច្បាំង ដោយពួកគេបានអធិស្ឋាន (អេភេសូរ ៦:១៨-២០)។
នៅក្នុងសម័យព្រះគម្ពីរ ពួកហោរាដែលជាអ្នកនាំសារដ៏ពិសេសរបស់ព្រះ បានផ្តល់អនុសាសន៍ ខាងឯផ្នែកសង្គ្រាមដល់កងទ័ពអ៊ីស្រាអែល មុនពេលដែលពួកគេចូលទៅច្បាំងជាមួយនឹងខ្មាំងសត្រូវ (សូមអានខគម្ពីរចោទិយកថា ២០:២-៤; ពួកចៅហ្វាយ ៧:១៥-១៨; របាក្សត្រទី២ ៣២:៦-៨; នេហេមា ៤:១៤, ១៩, ២០)។ នៅក្នុងអនុសាសន៍ទាំងនេះ ពួកហោរាបានមានប្រសាសន៍ថាភាពជោគជ័យ ពួកហោរាបានមានប្រសាសន៍ថាសាសន៍អ៊ីស្រាអែលបានទទួលជោគជ័យនៅក្នុងសង្គ្រាម មិនមែនពឹងផ្អែកទៅ លើអាវុធ ឬមាឌនៃកងទ័ពរបស់ពួកគេនោះឡើយ។ ផ្ទុយទៅវិញ សាសន៍អ៊ីស្រាអែលបានទទួលជោគជ័យ នៅក្នុងសង្គ្រាម ដោយសារតែពួកគេបានពឹងផ្អែកទៅលើព្រះ និងព្រះចេស្តារបស់ទ្រង់។ ពួកសាសន៍ អ៊ីស្រាអែលបានទទួលជោគជ័យ នៅពេលដែលសាសន៍អ៊ីស្រាអែលបានជឿទុកចិត្តទៅលើព្រះ ដោយមិនពឹងផ្អែកទៅលើកម្លាំងផ្ទាល់ខ្លួនរបស់ពួកគេនោះឡើយ។ លោកប៉ុលបានស្រង់គោលគំនិតទាំងនេះពីគម្ពីរសញ្ញាចាស់ ដើម្បីជួយឱ្យសមាជិកពួកជំនុំបានយល់អំពីគោលគំនិតសំខាន់ៗទាំង៤យ៉ាង៖ (១) ព្រះបានប្រទានកិច្ចការឱ្យពួកជំនុំបានធ្វើ។ ពួកជំនុំត្រូវតែធ្វើកិច្ចការនោះ។ (២) សាតាំងដែលជាខ្មាំងសត្រូវ របស់ពួកគេ បានខិតខំព្យាយាមបំផ្លាញកិច្ចការរបស់ពួកគេ និងបំផ្លាញជីវិតរបស់ពួកគេ។ (៣) ព្រះបាន ប្រទានអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការ ដើម្បីឱ្យយើងបានឈ្នះសង្គ្រាមទាស់នឹងសាតាំង។ (៤) ពួកជំនុំ ត្រូវតែរួបរួមគ្នាធ្វើការ។
លោកប៉ុលបានដាស់តឿនយើងថាយើងកំពុងតែច្បាំងទាស់នឹងពួកទេវតាអាក្រក់។ តើអ្វីទៅជាសេចក្តីសង្ឃឹមតែមួយគត់របស់យើង ដើម្បីឱ្យបានឈ្នះសង្គ្រាមនេះ?
ការរកឃើញអំណាចនៅក្នុងព្រះយេស៊ូវ
សូមអាន «អនុសាសន៍ខាងឯសង្គ្រាម» របស់លោកប៉ុលនៅក្នុងខគម្ពីរអេភេសូរ ៦:១០-២០ ម្តងទៀត។ តើសង្គ្រាមរវាងសេចក្តីល្អ និងសេចក្តីអាក្រក់មានចំណែកអ្វីនៅក្នុងសាររបស់លោកប៉ុលនោះ? តើហេតុអ្វីបានជាការយល់សេចក្តីពិតនៅក្នុងព្រះគម្ពីរសំខាន់ម្ល៉េះ ចំពោះជំនឿប្រចាំថ្ងៃរបស់យើងនោះ?
លោកប៉ុលបានប្រាប់យើងថាយើងបានទទួលកម្លាំងរបស់យើងមកពីប្រភពណា ដោយគាត់ បានមានប្រសាសន៍ថា៖ «ឯសេចក្តីឯទៀត បងប្អូនអើយ ចូរឲ្យមានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់» (អេភេសូរ ៦:១០)។ កម្លាំងរបស់យើងមានប្រភពមកពីព្រះអម្ចាស់។ ហើយព្រះអង្គនោះគឺជាព្រះយេស៊ូវគ្រីស្ទនោះឯង (សូមអានខគម្ពីរអេភេសូរ ២:២១; អេភេសូរ ៤:១, ១៧; អេភេសូរ ៦:១, ២១)។ «ពួកជំនុំបានទទួលកម្លាំងរបស់ពួកគេមកពីព្រះអម្ចាស់យេស៊ូវ ដែលទ្រង់បានរស់ពី ស្លាប់ឡើងវិញ។ ឥឡូវនេះ ទ្រង់គឺជាមេទ័ពដឹកនាំពួកជំនុំរបស់ទ្រង់ចូលទៅច្បាំងទាស់នឹងសេចក្តីអាក្រក់»។ ដកស្រង់ពី G. G. Findlay, The Epistle to the Ephesians (New York: Ray Long and Richard R. Smith, 1931), page 398, adapted។
នៅក្នុងខគម្ពីរអេភេសូរ ៦:១០ លោកប៉ុលចង់ឱ្យយើងយល់សេចក្តីពិតដ៏សំខាន់មួយនៅក្នុងព្រះគម្ពីរ។ កម្លាំងរបស់ពួកជំនុំមិនមែនមានប្រភពមកពីសមាជិកនៅក្នុងពួកជំនុំនោះឡើយ។ ផ្ទុយទៅវិញ កម្លាំងរបស់ពួកជំនុំមានប្រភពមកពីព្រះអម្ចាស់យេស៊ូវគ្រីស្ទវិញ។ សេចក្តីពិតនៃព្រះគម្ពីរនេះបានបង្ហាញ យើងអំពីគោលគំនិតសំខាន់មួយទៀតនៅក្នុងសំបុត្ររបស់លោកប៉ុល គឺថា៖ ព្រះបានចែករំលែកព្រះចេស្តា របស់ទ្រង់ជាមួយនឹងពួកសិស្សរបស់ទ្រង់ (អេភេសូរ ១:១៩-២២; អេភេសូរ ២:៤-៦; អេភេសូរ ៣:១៦, ១៧)។ កម្លាំងសម្រាប់ការប្រយុទ្ធនៅពេលឥឡូវនេះ និងនៅពេលអនាគតនោះ សុទ្ធតែមានប្រភពមកពី ទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយេស៊ូវ។
ព្រះយេស៊ូវមិនមែនអ្នកប្រទានកម្លាំងឱ្យយើងតែព្រះអង្គទ្រង់នោះឡើយ។ សមាជិកនៃព្រះ៣ អង្គរួមមកតែ១ បានរួបរួមគ្នាធ្វើការ ដើម្បីឱ្យយើងបានរឹងមាំឡើង។ គឺថា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធបានធ្វើឱ្យយើងត្រៀមខ្លួនជាស្រេច ដើម្បីប្រឆាំងទាស់នឹងអំពើបាប។ ព្រះដែលជាព្រះវរបិតាបានប្រទានគ្រឿងសឹករបស់ទ្រង់ផ្ទាល់មកឱ្យយើង។ កាលពីម្សិលមិញ យើងបានរៀនអំពីគ្រឿង សឹកទាំងនេះ។ ព្រះបានប្រទានគ្រឿងសឹងរបស់ទ្រង់ដល់យើង (អេភេសូរ ៦:១១, ១៣; សូមប្រៀបធៀប ខគម្ពីរអេសាយ ៥៩:១៧)។ នៅក្នុងមេរៀននៃសប្តាហ៍មុន យើងបានដឹងថាព្រះវិញ្ញាណបរិសុទ្ធបានធ្វើឱ្យអ្នកគ្រីស្ទានរឹងមាំ។ ហើយក៏ដឹងថាលោកប៉ុលបានទូលសូមឱ្យព្រះប្រទានព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ដល់អ្នកគ្រីស្ទាន ដើម្បីឱ្យចិត្ត និងគំនិតរបស់ពួកគេបានរឹងមាំឡើង (អេភេសូរ ៣:១៦)។ ព្រះវិញ្ញាណបាន ប្រទាន «ដាវ» ឱ្យអ្នកគ្រីស្ទាន ដែលដាវនោះគឺជាព្រះគម្ពីរនោះឯង (អេភេសូរ ៦:១៧)។ អ្នកគ្រីស្ទានក៏ ត្រូវតែរក្សាការចាំយាមដោយ «អធិស្ឋានគ្រប់ពេលវេលា» (អេភេសូរ ៦:៨)។ លោកប៉ុលចង់ឱ្យអ្នកអាន របស់គាត់យល់ថាព្រះ៣អង្គរួមមកតែ១នោះ នឹងធ្វើឱ្យពួកគេត្រៀមខ្លួនជាស្រេច នៅក្នុងការច្បាំងទាស់ នឹងសាតាំង ព្រមទាំងពួកទេវតាអាក្រក់របស់វាផងដែរ។
សំបុត្ររបស់លោកប៉ុលស្តីអំពីសង្គ្រាមរវាងព្រះ និងសាតាំង
សូមអានខគម្ពីររ៉ូម ១៣:១១-១៤; ថែស្សាឡូនីចទី១ ៥:៦-៨ និងកូរិនថូសទី២ ១០:៣-៦។ តើខទាំងនេះបានប្រៀបធៀបជាមួយនឹងខគម្ពីរអេភេសូរ ៦:១០-២០ យ៉ាងដូចម្តេចដែរ? តើលោកប៉ុល បានប្រើរូបស័ព្ទអ្វីខ្លះ នៅក្នុងសំណុំនៃខនីមួយៗនៅក្នុងបទគម្ពីរអេភេសូរ ជំពូក៦នេះ? តើហេតុអ្វីបានជាលោកប៉ុលប្រើរូបស័ព្ទទាំងនេះយ៉ាងដូច្នេះ?
យើងបានឃើញរួចមកហើយ ថាលោកប៉ុលបានប្រើរូបស័ព្ទនៃសង្គ្រាម និងចម្បាំង ដើម្បីបក ស្រាយអំពីសេចក្តីពិតនៃព្រះគម្ពីរ។ លោកប៉ុលបានកោះហៅអ្នកគ្រីស្ទានឱ្យច្បាំងទាស់នឹងសេចក្តីអាក្រក់ ដូចជាពលទ័ពនៅក្នុងសង្គ្រាមយ៉ាងដូច្នោះដែរ។ លោកប៉ុលបានប្រើរូបស័ព្ទអំពីសង្គ្រាម និងចម្បាំងនេះ ដើម្បីជួយឱ្យអ្នកអានរបស់គាត់ បានយល់ដំណឹងល្អអំពីព្រះយេស៊ូវ។ នៅលើឈើឆ្កាង ព្រះយេស៊ូវបាន យកឈ្នះសង្គ្រាមទាស់នឹងសាតាំង ហើយនិងពួកទេវតាអាក្រក់របស់វា (កូឡូស ២:១៥)។ ឥឡូវនេះ ព្រះយេស៊ូវបានច្បាំងជំនួសយើងនៅស្ថានសួគ៌វិញ (ភីលីព ២:៩-១១)។ ព្រះយេស៊ូវបានចុះឈ្នោះចូលរួម ជាមួយនឹងកងទ័ពរបស់ទ្រង់។ ព្រះយេស៊ូវបានដឹកនាំកងទ័ពរបស់ទ្រង់ចូលទៅច្បាំង ដើម្បីយកឈ្នះសង្គ្រាម ទាស់នឹងសាតាំង (កូរិនថូសទី១ ១៥:៥៤-៥៨; ថែស្សាឡូនីចទី២ ២:៨; រ៉ូម ១៦:២០)។ នៅពេលដែល យើងអានសំបុត្ររបស់លោកប៉ុលនោះ យើងបានដឹងថាលោកប៉ុលបានយល់ថាសង្គ្រាមពិភពលោករវាង សេចក្តីល្អ និងសេចក្តីអាក្រក់នេះ «បានចាប់ផ្តើមយូរមកហើយ។ សង្គ្រាមនេះត្រូវបានច្បាំងនៅកន្លែងផ្សេងៗគ្នា និងពេលខុសៗគ្នា នៅក្នុងប្រវត្តិសាស្ត្រនៃមនុស្សលោក។ កងទ័ពរបស់ព្រះបានច្បាំងទាស់នឹងកងទ័ពរបស់សាតាំង ហើយផែនដីនេះគឺជាសមរភូមិនៃសង្គ្រាមនេះ។ ព្រះ និងសាតាំងនឹងត្រូវបន្តច្បាំង សង្គ្រាមនេះ រហូតដល់កងទ័ពម្ខាងទៀតបានឈ្នះចម្បាំងចុងក្រោយបង្អស់»។ ដកស្រង់ពី Peter W. Macky, Saint Paul’s Cosmic War Myth: A military Version of the Gospel (New York: Peter Lang Publishing, Incorporated, 1998), page 1, adapted។
នៅក្នុង «អនុសាសន៍ខាងឯសង្គ្រាម» របស់លោកប៉ុលនេះ លោកប៉ុលក៏បានពិពណ៌នាអំពីគោលគំនិតជាច្រើន ដែលគាត់បានចែករំលែកជាមួយនឹងយើងហើយនោះដែរ គោលគំនិតទាំងនោះគឺ៖ (១) ព្រះបានធ្វើឱ្យអ្នកគ្រីស្ទានរឹងមាំឡើង ដោយព្រះចេស្តារបស់ទ្រង់ (អេភេសូរ ១:១៨-២០; អេភេសូរ ៣:១៦, ២០)។ (២) ព្រះយេស៊ូវបានយកឈ្នះសង្គ្រាមទាស់នឹងសាតាំង ហើយនិងពួកទេវតាអាក្រក់របស់ វា (អេភេសូរ ១:២០-២៣)។ (៣) កាលពីមុន យើងគឺជាមនុស្សដែលត្រូវស្លាប់។ ប៉ុន្តែ ឥឡូវនេះ ព្រះយេស៊ូវ បានប្រទានជីវិតថ្មីមួយដល់យើង ហើយទ្រង់ក៏បានត្រាស់ហៅឱ្យយើងចូលរួមជាមួយនឹងកងទ័ពរបស់ទ្រង់ ផងដែរ។ ព្រះយេស៊ូវបានប្រទានកម្លាំងដល់យើង ដើម្បីឱ្យយើងបានច្បាំងទាស់នឹងសាតាំង ដែលជា ចៅហ្វាយចាស់របស់យើងនោះ (អេភេសូរ ២:១-១០)។ (៤) ព្រះបានប្រទានឱ្យយើងនូវកិច្ចការនៃការបង្ហាញសាតាំង និងពួកទេវតារបស់វា ថាព្រះទ្រង់ប្រកបដោយប្រាជ្ញាញ្ញាណ (អេភេសូរ ៣:១០)។ (៥) លោកប៉ុលបានប្រើខគម្ពីរទំនុកដំកើង ៦៨:១៨ ដើម្បីបង្ហាញថាព្រះយេស៊ូវគឺជាអ្នកចម្បាំងដ៏មានអំណាច ម្នាក់មកពីស្ថានសួគ៌ (អេភេសូរ ៤:២០-២៤)។ ដំណឹងល្អនេះក៏ប្រៀបដូចជាគ្រឿងសឹកយ៉ាងដូច្នោះដែរ។ នៅពេលដែលយើងបានពាក់គ្រឿងសឹករបស់ព្រះនោះ មានន័យថាយើងបានត្រៀមលក្ខណៈជាស្រេចនៅក្នុងការយល់អំពីសង្គ្រាមរវាងព្រះ និងសាតាំងនេះហើយ។ បន្ទាប់មក យើងនឹងទទួលបានសេចក្តីសង្ឃឹម ដែលព្រះយេស៊ូវនឹងចែករំលែកជាមួយនឹងយើងនូវជ័យជម្នះរបស់ទ្រង់ទាស់នឹងសាតាំង។
ឈរយ៉ាងមាំមួននៅក្នុងសមរភូមិ
សូមអានខគម្ពីរអេភេសូរ ៦:១០-២០។ តើលោកប៉ុលបានប្រើពាក្យ «ឈរ» ឬ «ឈរមាំមួន» នេះប៉ុន្មានដងនៅក្នុងខទាំងនេះ? តើហេតុអ្វីបានជាគោលគំនិតនេះសំខាន់ចំពោះលោកប៉ុលខ្លាំងម្ល៉េះ?
តើលោកប៉ុលចង់មានន័យយ៉ាងណា នៅពេលដែលគាត់បានមានប្រសាសន៍ថាយើងត្រូវតែ «ឈរមាំមួន» (អេភេសូរ ៦:១៤) នោះ? «ឈរ» គឺជារូបស័ព្ទមួយខាងឯផ្នែកយោធា ដែលបានបង្ហាញអំពីរបៀបច្បាំងរបស់ពលទ័ពនៅក្នុងសង្គ្រាម។ បើសិនជាយើងចង់យល់អំពីរបៀបដែលពលទ័ព «បានឈរ» និងបានច្បាំងនៅក្នុងសម័យព្រះគម្ពីរនោះ យើងត្រូវតែអានអនុសាសន៍ខាងឯផ្នែកចម្បាំងរបស់លោកហ៊ុយស៊ីឌីដ (Thucydides)។ លោកហ៊ុយស៊ីឌីដគឺជាអ្នកនិពន្ធម្នាក់ ដែលបានរស់នៅក្នុងសម័យព្រះគម្ពីរ។ លោកហ៊ុយស៊ីឌីដបានសរសេរច្រើនអំពីសង្គ្រាម។ លោកហ៊ុយស៊ីឌីដបាននិយាយថាកងទ័ពម្នាក់ត្រូវតែ ធ្វើរឿង៣យ៉ាង ដើម្បីឱ្យបានឈ្នះសង្គ្រាម៖ (១) ពលទ័ពត្រូវតែចូលទៅជួបនឹងពួកខ្មាំងសត្រូវរបស់ពួកគេ។ (២) ពលទ័ពត្រូវតែវាយប្រហារខ្មាំងសត្រូវ ហើយពួកគេក៏ត្រូវតែប្រយុទ្ធតទល់១ទល់នឹង១ផងដែរ។ ពលទ័ពមិនត្រូវរត់ចេញពីសមរភូមិឡើយ។ (៣) ពលទ័ពក៏ត្រូវតែច្រានខ្មាំងសត្រូវត្រឡប់ទៅក្រោយវិញ ផងដែរ (សូមអាន Thucydides, The Peloponnesian War [New York: E.P. Dutton, 1910], 4. 10.1-5]។
ផ្នែកសំខាន់បំផុតនៅក្នុងសមរភូមិបានកើតឡើង នៅពេលដែលពលទ័ពទាំង២កងចូលប្រយុទ្ធ គ្នា។ បន្ទាប់មក ពួកគេបាន «ស្រែកខ្លាំងៗ។ ពាសដែក និងអាវុធ ខែលឈើ និងពលទ័ពទាំងអស់បាន រត់បុកគ្នា»។ ដកស្រង់ពី Victor Davis Hanson, The Western Way of War (New York: Oxford University Press, 1989), pages 152, 1523, adapted។ ប្រសិនបើកងទ័ពចង់ឈ្នះសង្គ្រាមនោះ ពួកគេត្រូវតែឈរឱ្យបានរឹងមាំ នៅពេលប្រយុទ្ធគ្នា។ នៅពេលដែលពលទ័ពមួយទៀតបានរត់មករកពួកគេ ហើយព្យាយាមច្រានពួកគេទៅក្រោយនោះ ពួកគេមិនត្រូវរត់ចេញពីសមរភូមិនោះឡើយ។ ដូច្នេះ លោកប៉ុលបានប្រាប់ឱ្យអ្នកគ្រីស្ទាន «ឈរមាំមួន» (អេភេសូរ ៦:១៤) ដោយសារតែគាត់ ចង់ឱ្យពួកគេបានមើលឃើញរូបភាពនៃពលទ័ព «កំពុងតែប្រយុទ្ធប្រកៀកគ្នា។ ពលទ័ពកំពុងតែប្រយុទ្ធ១ទល់នឹង១ជាមួយខ្មាំងសត្រូវ។ ហើយពលទ័ពក៏កំពុងតែបាញ់ធ្នូជាច្រើនរយគ្រាប់នៅជិតនោះផងដែរ»។ ដកស្រង់ពី Victor Davis Hanson, The Western Way of War, page 152, adapted។ ហេតុដូច្នេះ ហើយ បានជាលោកប៉ុលបានមានប្រសាសន៍ថាសង្គ្រាមដែលពួកជំនុំបានច្បាំងទាស់នឹងសាតាំង ហើយ និងពលទ័ពនៃពួកទេវតាដ៏អាក្រក់របស់វានេះ ក៏ដូចគ្នាទៅនឹងការប្រយុទ្ធ១ទល់នឹង១យ៉ាងដូច្នោះដែរ (អេភេសូរ ៦:១២; សូមអានការសិក្សានៅថ្ងៃព្រហស្បត្តិ៍ សម្រាប់ព័ត៌មានបន្ថែមទៅលើប្រធានបទនេះ)។
តើរូបស័ព្ទអំពីសង្គ្រាមនេះបានបង្រៀនយើងអ្វីខ្លះ? រូបស័ព្ទនៃសង្គ្រាមនេះបានបង្រៀនយើងថា យើងមិនត្រូវព្រងើយកន្តើយនៅក្នុងសង្រ្គាមរបស់យើងទាស់នឹងសាតាំង ហើយនិងពួកទេវតាដ៏អាក្រក់ របស់វានោះឡើយ។ យើងត្រូវតែប្រើអាវុធទាំងអស់ដែលព្រះយេស៊ូវបានប្រទានឱ្យយើង ដើម្បីឱ្យយើង បានឈ្នះសង្គ្រាមនេះ (សូមអានខគម្ពីរភីលីព ១:២៧)។
សូមអានខគម្ពីរហេព្រើរ ១២:៤។ តើការសិក្សារបស់យើងនៅថ្ងៃនេះ បានជួយឱ្យយើងយល់ អត្ថន័យនៅក្នុងខគម្ពីរហេព្រើរ ១២:៤ នោះដោយរបៀបណា?
ចម្បាំងទាស់នឹងអំពើបាប
តើលោកប៉ុលបានឱ្យឈ្មោះខុសៗគ្នាដល់អំណាចខាងឯវិញ្ញាណអាក្រក់ ដែលយើងបានប្រឆាំង ទាស់នោះយ៉ាងដូចម្តេចខ្លះ? សូមអានខគម្ពីរអេភេសូរ ១:២១; អេភេសូរ ៣:១០ និងអេភេសូរ ៦:១០-២០ សម្រាប់ចម្លើយ។
លោកប៉ុលបានមានប្រសាសន៍អំពីចម្បាំងរបស់យើងទាស់នឹងអំណាចខាងឯវិញ្ញាណអាក្រក់ (អេភេសូរ ៦:១២)។ លោកប៉ុលបានមានប្រសាសន៍ថាចម្បាំងនេះក៏ប្រៀបដូចជាកីឡាបោកចំបាប់យ៉ាង ដូច្នោះដែរ។ ការបោកចំបាប់គឺជាកីឡារវាងអ្នកបោកចំបាប់។ អ្នកបោកចំបាប់ម្ខាងត្រូវព្យាយាមឃ្លេអ្នក បោកចំបាប់ម្ខាងទៀត ដើម្បីកុំឱ្យគេរើរួច។ អ្នកដែលឈ្នះនូវការប្រកួតបោកចំបាប់នេះ គឺជាកីឡារដែល បានក្រវែង ឬផ្តួលកីឡាករម្នាក់ទៀតទៅរេញ។ នៅក្នុងសម័យលោកប៉ុល មានកងទ័ពជាច្រើននាក់ បានហ្វឹកហាត់បោកចំបាប់ ដើម្បីឱ្យពួកគេបានត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាម និងដើម្បីឱ្យពួកគេក្លាយទៅជាកងទ័ពឆ្នើមផងដែរ។ ដូច្នេះ កីឡាបោកចំបាប់នេះក៏ជារូបស័ព្ទដ៏ល្អមួយ នៅក្នុងការតំណាង ឱ្យចម្បាំង១ទល់នឹង១ ដែលនឹងត្រូវកើតឡើង នៅពេលពលទ័ពទាំង២ពលប្រយុទ្ធគ្នាទៅវិញទៅមកនោះ។ លោកប៉ុលបានយកការបោកចំបាប់នេះមកធ្វើជារូបស័ព្ទមួយ ដើម្បីជួយឱ្យយើងយល់អំពីចម្បាំងដ៏ពិតប្រាកដ ដែលបានកើតឡើងរវាងអ្នកគ្រីស្ទាន និងពួកទេវតាអាក្រក់ទាំងអស់។
នៅក្នុងខគម្ពីរអេភេសូរ ១:២១ លោកប៉ុលបានមានប្រសាសន៍ថាព្រះយេស៊ូវមានអំណាចលើ អំណាចអាក្រក់ទាំងអស់។ ហើយព្រះយេស៊ូវក៏មានអំណាចខ្លាំងពូកែជាងពួកវាផងដែរ។ តើចំណុចនេះ មានន័យថាយើងអាចធ្វើព្រងើយកន្តើយនៅក្នុងសង្គ្រាមខាងឯវិញ្ញាណទាស់នឹងសេចក្តីអាក្រក់ ឬមួយ យ៉ាងណា? លោកប៉ុលបានដាស់តឿនយើងថាយើងមិនមែនត្រឹមតែប្រយុទ្ធខ្មាំងសត្រូវដែលជាមនុស្សប៉ុណ្ណោះឡើយ។ យើងក៏បានប្រឆាំងទាស់នឹងពួកទេវតាអាក្រក់ផងដែរ (អេភេសូរ ៦:១២)។ សាតាំងគឺ ជាមេរបស់ពួកវា (អេភេសូរ ៦:១១)។ ដូច្នេះ យើងត្រូវតែត្រៀមខ្លួនប្រយុទ្ធជានិច្ច។ យើងត្រូវតែរឹងមាំនៅ ក្នុងសេចក្តីជំនឿ។ ហើយទន្ទឹមគ្នានេះ យើងក៏មិនត្រូវភ័យខ្លាចអ្វីដែរ។ ពីព្រោះព្រះទ្រង់នឹងគង់នៅជាមួយ នឹងយើងនៅក្នុងចម្បាំងនេះ (អេភេសូរ ៦:១០)។ ព្រះបានប្រទានអាវុធល្អៗដល់យើង ដើម្បីឱ្យយើងច្បាំង ដោយប្រើអាវុធទាំងអស់នោះ។ ព្រះបានប្រទានគ្រឿងសឹករបស់ទ្រង់ផ្ទាល់ដល់យើង (អេភេសូរ ៦:១១; សូមប្រៀបធៀបខគម្ពីរអេសាយ ៥៩:១៥-១៧)។ ព្រះក៏បានប្រទានឱ្យយើងនូវសេចក្តីពិតនៃព្រះគម្ពីរ ជីវិតដ៏បរិសុទ្ធរបស់ទ្រង់ សេចក្តីសុខសាន្ត សេចក្តីជំនឿ ព្រះគុណ សេចក្តីសន្យារបស់ទ្រង់ថានឹងសង្គ្រោះ យើង ហើយនិងព្រះវិញ្ញាណរបស់ទ្រង់ផងដែរ (អេភេសូរ ៦:១៣-១៧)។ ព្រះបានយាងចូលទៅក្នុងសង្គ្រាម មុនយើង។ ព្រះបានការពារយើងពីក្បាលដល់ចុងជើងជាមួយនឹងគ្រឿងសឹករបស់ទ្រង់។ ដូច្នេះហើយ យើង គ្មានផ្លូវបរាជ័យបានឡើយ (រ៉ូម ១៦:២០; កូរិនថូសទី១ ១៥:២៣, ២៤; ថែស្សាឡូនីចទី២ ២:៨)។
យើងមិនអាចច្បាំងទាស់នឹងអំណាចនៃសេចក្តីអាក្រក់នៅខ្លួនយើងផ្ទាល់បានឡើយ។ យើង ត្រូវការជំនួយ។ ជំនួយនោះគឺជាព្រះយេស៊ូវនោះឯង។ ដ្បិតទ្រង់ខ្លាំងពូកែជាងសាតាំង ហើយក៏ខ្លាំងពូកែ ជាងពួកទេវតាអាក្រក់របស់វាផងដែរ។ ហើយទ្រង់ក៏បានឈ្នះចម្បាំងទាស់នឹងពួកវានៅត្រង់ឈើឆ្កាងផង ដែរ។ បើសិនជាយើងចង់ឱ្យខ្លួនយើងឈ្នះសង្គ្រាមទាស់នឹងសេចក្តីអាក្រក់នេះនោះ តើហេតុអ្វីបានជាយើងត្រូវតែមានសង្ឃឹមទៅលើព្រះយេស៊ូវតែមួយគត់យ៉ាងដូច្នេះ?
ការសិក្សាបន្ថែម៖ «ប្រសិនបើយើងចង់ទទួលបានជោគជ័យនោះ យើងត្រូវតែរឹងមាំនៅក្នុងកិច្ចការរបស់ យើងសម្រាប់ព្រះ។ ក្នុងនាមជាកងទ័ពរបស់ព្រះយេស៊ូវ យើងត្រូវតែចែកចាយដំណឹងល្អទៅតាមកន្លែង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង។ ‘ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ និងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះវិញ ហើយទាស់នឹងអំណាច អាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ’ (អេភេសូរ ៦:១២)។ តើយ៉ាងណាទៅវិញ ប្រសិនបើយើងច្បាំង វិញនោះ? តើយ៉ាងណាទៅវិញ ប្រសិនបើយើងព្រងើយកន្តើយវិញនោះ? តើយ៉ាងណាទៅវិញ ប្រសិន បើយើងបានអនុញ្ញាតឱ្យសាតាំងយកយើងទៅធ្វើជាអ្នកទោសរបស់វានោះ? តើយើងនឹងអាចគេចផុតពី ចម្បាំង និងការរងទុក្ខទាំងដែលបានបណ្តាលមកពីចម្បាំងនេះដែរឬទេ? មែនហើយយើងនឹងគេចផុត។ ប៉ុន្តែ សេចក្តីសុខសាន្តដែលយើងនឹងទទួលបានពីការសម្រេចចិត្តបែបនេះ នឹងទទួលបាននូវលទ្ធផលដ៏អាក្រក់ មួយ។ គឺថា យើងនឹងបាត់បង់ព្រះយេស៊ូវ ហើយយើងក៏នឹងបាត់បង់នគរស្ថានសួគ៌ផងដែរ។ យើងមិនអាច ទទួលបានសេចក្តីសុខសាន្ត ដែលបានមកពីការបាត់បង់ព្រះយេស៊ូវនោះឡើយ។ ការដែលយើងច្បាំង រហូតដល់ចុងបញ្ចប់នៃប្រវត្តិសាស្ត្រផែនដីនោះ ប្រសើរជាជាងកាលដែលយើងទទួលបានសេចក្តីសុខសាន្ត ដែលបានមកពីការចាកចេញពីព្រះ និងបានមកពីការជ្រើសរើសអំពើបាបនោះទៅទៀត»។ ដកស្រង់ពី Ellen G. White, The Advent Review and Sabbath Herald, May 8, 1888, adapted។
តើលោកអ្នកបានដឹងថាខគម្ពីរអេភេសូរ ៦:១០-២០ បានបង្ហាញយើងនូវគោលគំនិតដូចគ្នាជាច្រើន ដែលយើងបានរកឃើញនៅក្នុងកណ្ឌគម្ពីរវិវរណៈដែរឬទេ? ទាំងខគម្ពីរអេភេសូរទាំងកណ្ឌគម្ពីរវិវរណៈ សុទ្ធតែបានបង្រៀនយើងនូវគោលគំនិតមូលដ្ឋានអំពីគ្រាចុងក្រោយដូចគ្នា (សូមអានខគម្ពីរវិវរណៈ ១២; វិវរណៈ១៩:១៧-២១; វិវរណៈ ២០:៧-១០)។ នៅក្នុងខគម្ពីរ អេភេសូរ ៦:១០-២០ និងនៅក្នុងកណ្ឌគម្ពីរ វិវរណៈ យើងបានដឹងថារាស្ត្ររបស់ព្រះកំពុងតែស្ថិតនៅក្រោម ការវាយប្រហារ ដោយខ្មាំងសត្រូវម្នាក់ដែល បានធ្លាក់មកពីស្ថានសួគ៌។ សាតាំងដែលជាខ្មាំងសត្រូវដ៏មាន អំណាចម្នាក់នេះ បានព្យាយាមធ្វើការជា រៀងរាល់ថ្ងៃ។ នៅក្នុងខគម្ពីរអេភេសូរ និងនៅក្នុងកណ្ឌគម្ពីរវិវរណៈ រាស្ត្ររបស់ព្រះត្រូវបានលកម្សាន្តចិត្ត ដោយសេចក្តីសន្យារបស់ព្រះ អំពីជីវិតនៅពេលអនាគតនៅឯស្ថានសួគ៌។ ខគម្ពីរអេភេសូរ ៦:១០-២០ និងកណ្ឌគម្ពីរវិវរណៈបានបង្ហាញយើងពីសង្គ្រាមចុងក្រោយ នៅពេលដែល ព្រះយេស៊ូវឈ្នះសង្គ្រាមទាស់ នឹងសាតាំង ហើយនិងពលទ័ពរបស់វានោះ។ បន្ទាប់មក នគររបស់ព្រះនឹង បន្តជារៀងរហូតតទៅ។ សាតាំង និងពលទ័ពរបស់វានឹងត្រូវវិនាស រីឯរាស្ត្ររបស់ព្រះវិញ ពួកគេនឹងរស់ នៅក្នុងសិរីល្អជាមួយនឹងទ្រង់ជារៀងរហូតតទៅ»។ ដកស្រង់ពី (Read Yordan Kalev Zhekov, Eschatology of Ephesians (Osijek, Croatia: Evangelical Theological Seminary, 2005), pages 217, 233-235, adapted។
សំណួរពិភាក្សា ១. តើលោកអ្នកបានច្បាំងទាស់នឹងពួកទេវតាអាក្រក់នៅពេលណាខ្លះ? តើអ្វីទៅដែលបានជួយដល់លោក អ្នកខ្លាំងជាងគេបំផុតនៅក្នុងពេលទាំងនោះ? ២. តើលោកអ្នកអាចជួយដល់អ្នកដែលត្រូវបានពួកទេវតាអាក្រក់ធ្វើបាបនោះដោយរបៀបណា? តើលោក អ្នកបានរកឃើញជំនួយអ្វីខ្លះ នៅក្នុងខគម្ពីរអេភេសូរ ៦:១០-២០ នេះ? ៣. តើយើង «អាចនឹងឈរមាំមួន ទាស់នឹងឧបាយកលទាំងអម្បាលម៉ានរបស់អារក្ស» នោះដោយរបៀប ណា (អេភេសូរ ៦:១១)?
ការរកនឹកពាក្យដែលត្រូវនិយាយ
លោកអេឡិចសេ អារូស្សានៀន ដែលជាជនជាតិអ៊ុយក្រែងអាយុ៣៣ឆ្នាំម្នាក់ បានកត់សម្គាល់ ព្រះគម្ពីរ និងសៀវភៅខាងឯសាសនាជាច្រើនទៀត នៅក្នុងបន្ទប់នៃស្ត្រីម្នាក់ ខណៈពេលដែលគាត់កំពុង តែបិទបង្អួចនោះ។ លោកអេឡិចសេគឺជាម្នាក់នៅក្នុងសមាជិកនៃពួកជំនុំមួយក្រុម ដែលបានរួមចំណែក នៅក្នុងការចែកចាយសៀវភៅមហាវិវាទរបស់អ្នកស្រីអែល្លីន ជីវ៉ៃត៍។ ការងារនេះគឺជាការងារដ៏លំបាក មួយ ដោយមានមនុស្សតិចតួចណាស់ចង់បានសៀវភៅនោះ ដូច្នេះហើយ បានជាគាត់អធិស្ឋានទូលសូម ឱ្យគាត់មានឱកាសមួយ ដើម្បីនឹងចែកចាយសៀវភៅរបស់គាត់នៅក្នុងផ្ទះនោះ។ នៅពេលនោះ ស្ត្រីដែល មានអាយុប្រហែលជា៤០ឆ្នាំ និងបានរស់នៅម្នាក់ឯងនោះ បានយកទឹកតែមួយកែវមកជូនគាត់។ លោក អេឡិចសេបានអង្គុយចុះ ហើយផ្លុំតែនោះ ខណៈពេលដែលស្ត្រីម្នាក់នោះចេញទៅធ្វើការងាររបស់នាង។ នាងបានច្រៀងលេង នៅពេលដែលយើងធ្វើការ។ ហើយអេឡិចសេក៏បានអធិស្ឋានអំពីអ្វីដែលត្រូវនិយាយ ផងដែរ។ នៅទីបំផុត គាត់បានចាប់ផ្តើមនិយាយឡើង។ គាត់បាននិយាយថា ប្អូនបានសង្កេតឃើញថា បងស្រីចូលចិត្តអានសៀវភៅណាស់»។ នាងបានតបទៅវិញថា «ចាស មែនហើយ ប្អូនពិតជាចូលចិត្ត អានសៀវភៅណាស់ ប្អូនប្រហែលជាសង្កេតឃើញថាបងក៏មិនមានទូរទស្សន៍អ្វីដែរ ពីព្រោះជាទូទៅ បង តែងតែអានសៀវភៅជានិច្ច។ ស្ត្រីម្នាក់នោះបានធ្វើការ និងច្រៀងតទៅទៀត។ លោកអេឡិចសេបាន នឹកឃើញគំនិតមួយ។ គាត់បានសួរថា «តើបងស្រីជាគ្រីស្ទាន មែនទេ?»។ ស្ត្រីម្នាក់នោះបាននិយាយថា «ចាស មែនហើយ ប្អូនច្រៀងជាមួយនឹងក្រុមចម្រៀងនៅឯព្រះវិហារ»។ លោកអាឡិចសេហុចអាសយដ្ឋាន នៃព្រះវិហារសេវេនដេយអាត់វេនទីស្ទ ដែលមានមួយកន្លែងគត់នៅក្នុងទីក្រុងវ៉ាវសហ្វ (Warsaw) នៃ ប្រទេសបូ៉ឡូញ រួចនិយាយថា៖ «ប្អូនក៏ទៅព្រះវិហារដែរ ប៉ុន្តែ នៅម្តុំផ្លូវហ្វូកសេល ៨ (Foksal 8) ប្អូនគឺ ជាប្រូតេស្តង់ គណៈសេវេនដេយអាត់វេនទីស្ទ»។ ដោយឃើញស្ត្រីម្នាក់នោះផ្ទៀងស្តាប់យ៉ាងយកចិត្តទុក ដាក់នោះ លោកអេឡិចបានចាប់ផ្តើមមានទំនុកចិត្តឡើង។ គាត់បាននិយាយថា ប្អូនចង់ជូនសៀវភៅមួយ ក្បាលដល់បងស្រី សៀវភៅនោះស្តីអំពីប្រវត្តិសាស្ត្រគ្រីស្ទាន សៀវភៅនោះគួរឱ្យចាប់អារម្មណ៍បង»។
ស្ត្រីម្នាក់នោះបានយល់ព្រមយកសៀវភៅនោះមកមើល។ នៅពេលដែលលោកអេឡិចសេចេញ ទៅយកប្រដាប់ប្រដារបស់គាត់ទៅដាក់នៅក្នុងឡានវិញនោះ គាត់បានព្រួយបារម្ភខ្លាចនាងបិទទ្វារ នៅ ពេលដែលគាត់យកសៀវភៅនោះមកឱ្យនាង។ ប៉ុន្តែ នាងបានស្វាគមន៍គាត់ចូលទៅក្នុងផ្ទះរបស់នាងវិញ។ នាងបានស្ងើចសរសើរចំពោះសំឡេងដ៏ស្រទន់របស់គាត់ណាស់ ប៉ុន្តែ ភ្លាមនោះ នាងបានធ្វើទឹកមុខ ធម្មតាវិញ។ តាមទឹកមុខរបស់នាង លោកអាឡិចសេអាចមើលដឹងថា នាងមិនស្របជាមួយនឹងអ្វីដែល នាងបានឃើញនោះឡើយ។ គាត់បាននិយាយថា «បងគឺជាអ្នកសម្រេចថាត្រូវជឿ ឬមិនត្រូវជឿនូវអ្វីដែល មាននៅក្នុងសៀវភៅនេះ»។ ស្រ្តីម្នាក់នោះបានទទួលយកសៀវភៅនោះ ហើយនិយាយថា «អរគុណច្រើន ប្អូនប្រុស»។ ទាំង២នាក់បាននិយាយគ្នាយូរបន្តិច បន្ទាប់មក លោកអេឡិចសេបានចាកចេញទៅ ដោយ ក្តីអំណរ។ គាត់សប្បាយចិត្តជាខ្លាំង ដែលគាត់បានរកឃើញវិធីនៅក្នុងការឱ្យសៀវភៅទៅស្ត្រីម្នាក់នោះ។ លោកអេឡិចសេបាននិយាយថា «ភារកិច្ចរបស់ខ្ញុំគឺគ្រាន់តែជាអ្នកឱ្យសៀវភៅនោះទៅនាងប៉ុណ្ណោះ តែ ឯការសម្រេចចិត្តថាជឿ ឬមិនជឿនោះ គឺស្រេចនៅលើនាងវិញ»។