ខចងចាំ៖ «ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តី នោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន ដ្បិតយើងរាល់គ្នាជាស្នាដៃ ដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសំរាប់ការល្អ ដែលព្រះបានរៀបចំជាមុន ឲ្យយើងរាល់គ្នាប្រព្រឹត្តតាម» (អេភេសូរ ២:៨-១០)។
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ អេភេសូរ ១-៦។
នៅក្នុងប្រទេសអង់គ្លេស ភ្ញៀវទេសចរណ៍អាចជិះកង់វិលដ៏ពិសេសមួយ ដែលមានឈ្នះថា ឡុនដុនអាយ (London Eye)។ កង់វិលឡុនដុនអាយមានលក្ខណៈដូចគ្នាទៅនឹងកង់វិលដែលលោក អ្នកបានឃើញនៅក្នុងសួនកម្សាន្តភាគច្រើន។ កង់វិលឡុនដុនអាយអាចលើកលោកអ្នកផុតពីទន្លេថាមស៍ (Thames) កំពស់១៤ម៉ែត្រ។ លោកអ្នកនឹងរីករាយជាមួយនឹងទិដ្ឋភាពនៅទីនោះជាមិនខាន ដោយសារ តែលោកអ្នកអាចមើលឃើញកន្លែងសំខាន់ៗនៅក្នុងទីក្រុងឡុង ដែលមានដូចជាអគារនាឡិកាប៉ោល បីជបេន (Big Ben) អគាររដ្ឋាភិបាល រាជវាំង និងព្រះវិហារល្បីៗជាច្រើនទៀត។ លោកថូម៉ាស វ្រៃយ៍ (Thomas Wright) ដែលជាអ្នកប្រាជ្ញខាងឯព្រះគម្ពីរ បាននិយាយថា «សំបុត្រដែលលោកប៉ុលបានសរសេរផ្ញើទៅកាន់ពួកជំនុំនោះ ក៏ស្រដៀងគ្នាទៅនឹងកង់វិលឡុនដុនអាយយ៉ាងដូច្នោះដែរ។ នោះគឺដោយសារតែកណ្ឌគម្ពីរអេភេសូរមានអត្ថន័យលើសពីសំបុត្រផ្សេងៗទៀតរបស់គាត់ «បានបង្ហាញយើង នូវទិដ្ឋភាពនៃគោលគំនិតទាំងអស់ ដែលលោកប៉ុលបានសរសេរនៅក្នុងកណ្ឌគម្ពីរសញ្ញាថ្មីដទៃទៀត របស់គាត់» ដកស្រង់ពី Paul for Everyone: The Prison Letters (London: S.P.C.K. [Society for Promoting Christian Knowledge Publishing], 2004), page 3, adapted។
នៅក្នុងកណ្ឌគម្ពីរអេភេសូរ ព្រះបានបណ្តាលឱ្យលោកប៉ុលសរសេរ ទុកដូចជាគាត់កំពុងតែ និយាយទៅកាន់អ្នកគ្រីស្ទាននៅគ្រប់ទីកន្លែងអ៊ីចឹង។ នៅពេលដែលយើងអានជំពូកនីមួយៗ សូមឱ្យយើងនឹកចាំសំណួរនេះដែលសួរបានថា៖ «តើសព្វថ្ងៃនេះ មានសេចក្តីពិតសំខាន់ៗអ្វីខ្លះ ដែលបានបង្កប់នៅក្នុងកណ្ឌគម្ពីរអេភេសូរដែលគួរតែបន្តផ្លាស់ប្តូរជីវិតរបស់យើងនោះ?
យើងរាល់គ្នាបានទទួលព្រះពរតាមរយៈព្រះយេស៊ូវ
សូមអានបទគម្ពីរអេភេសូរ ជំពូក៦ រួចពិចារណាអំពីអត្ថន័យរបស់វាឱ្យបានស៊ីជម្រៅ។ តើនៅ ក្នុងជំពូកនេះ មានសេចក្តីពិតនៃព្រះគម្ពីរអ្វីខ្លះ ដែលបានប៉ះពាល់ជីវិតរបស់លោកអ្នកជាងគេបំផុតនោះ? តើនៅក្នុងជំពូកនេះ លោកអ្នកចូលចិត្តប្រធានបទអ្វីខ្លះ?
បទគម្ពីរអេភេសូរ ជំពូក១ បានប្រាប់យើងអំពីផែនការសង្គ្រោះរបស់ព្រះ គឺចាប់ពីពេលដែលទ្រង់បានបង្កើតផែនដីនេះរហូតទៅដល់អនាគត។ នៅក្នុងជំពូកនេះ យើងបានអានអំពីព្រះគុណរបស់ព្រះ ព្រមទាំងបានអានអំពីកិច្ចការដែលទ្រង់បានធ្វើសម្រាប់យើង តាមរយៈព្រះយេស៊ូវផងដែរ។ ផែនការសង្គ្រោះ របស់ព្រះនេះ បានបង្ហាញយើងថាទ្រង់បានយកមកអនុវត្ត ដើម្បីសង្គ្រោះយើង មុនពេលដែលទ្រង់បាន បង្កើតផ្ទៃមេឃ និងផែនដីនេះ (អេភេសូរ ១:៤)។ ផែនការដែលព្រះបានរៀបចំ ដើម្បីសង្គ្រោះយើងនោះ ឥឡូវនេះ កំពុងតែកើតឡើងនៅក្នុងជីវិតរបស់យើងហើយ (សូមអានខគម្ពីរអេភេសូរ ១:៧, ៨, ១៣, ១៤)។ ផែនការសង្គ្រោះរបស់ព្រះនេះ នឹងបានបញ្ចប់ទាំងស្រុង នៅពេលដែលព្រះយេស៊ូវយាងត្រឡប់មកវិញ (អេភេសូរ ១:៩, ១០)។ បន្ទាប់មក ព្រះនឹងសង្រួបសង្រួមរបស់ទាំងអស់ ដែលមាននៅស្ថានសួគ៌ និង នៅលើផែនដីនេះ។ ដ្បិតព្រះនឹងតាំងព្រះយេស៊ូវឱ្យធ្វើជាម្ចាស់នៃអ្វីៗគ្រប់យ៉ាង (អេភេសូរ ១:១០)។ ឥឡូវ នេះ យើងអាចប្រាកដបានថា ផែនការដែលព្រះបានរៀបចំ ដើម្បីសង្គ្រោះយើងតាមរយៈព្រះយេស៊ូវនេះ ក៏ជាផ្នែកមួយនៃផែនការធំរបស់ទ្រង់ នៅក្នុងការស្អាងរបស់គ្រប់យ៉ាងឱ្យកាន់តែថ្មី និងប្រសើរឡើងនៅ ពេលអនាគត។
ការថ្លែងអំណរគុណក៏ជាប្រធានបទសំខាន់នៅក្នុងបទគម្ពីរអេភេសូរផងដែរ។ នៅក្នុងខគម្ពីរ អេភេសូរ ១:១៥-១៩ លោកប៉ុលបានអរព្រះគុណដល់ព្រះ។ លោកប៉ុលបានអធិស្ឋានសូមឱ្យអ្នកគ្រីស្ទាន ទទួលបានបទពិសោធន៍នៃក្តីអំណរដែលចេញពីការដែលបានសង្គ្រោះនោះ។ លោកប៉ុលបានជួយឱ្យយើង ផ្តោតចំណាប់អារម្មណ៍របស់យើងទៅលើព្រះយេស៊ូវ ដែលបានរស់ពីស្លាប់ឡើងវិញ។ ដ្បិតព្រះយេស៊ូវ ដដែលនេះបានយាងទៅស្ថានសួគ៌ ដែលជាកន្លែងដែលព្រះបានតាំងទ្រង់ឱ្យគ្រប់គ្រងពីលើរបស់មានអំណាច មេដឹកនាំ និងរដ្ឋាភិបាលនៅគ្រប់សម័យកាលទាំងអស់ (អេភេសូរ ១:២០-២៣)។
ព្រះបានបង្ហាញយើងអំពីព្រះគុណរបស់ទ្រង់តាមរយៈព្រះរាជបុត្រាយេស៊ូវរបស់ទ្រង់ ដែលបាន សុគតជំនួសអំពើបាបរបស់យើង។ តាមរយៈសេចក្តីជំនឿរបស់យើងនៅក្នុងព្រះគុណរបស់ព្រះនេះហើយ ទើបឥឡូវនេះ យើងអាចនឹងរស់នៅស្ថានសួគ៌ជាមួយនឹងព្រះយេស៊ូវបាន។
ព្រះបានមានបន្ទូលតាមរយៈលោកប៉ុលថា «ទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍មកប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះ ទ្រង់ ដោយសេចក្តីស្រឡាញ់» (អេភេសូរ ១:៤)។ សូមគិតអំពីអត្ថន័យនៃខនេះ។ ព្រះបានរើសយើងរាល់ គ្នាក្នុងព្រះគ្រីស្ទ មុនពេលដែលទ្រង់បានបង្កើតលោកីយ៍។ គួរឱ្យអស្ចារ្យណាស់ តើសេចក្តីពិតនៅត្រង់នេះបានផ្តល់ក្តីសង្ឃឹមអ្វីដល់លោកអ្នក? តើសេចក្តីពិតនៃព្រះគម្ពីរនៅត្រង់នេះបានប្រាប់លោកអ្នកអំពីទំហំនៃបំណងដែលព្រះចង់ឱ្យលោកអ្នកបានសង្គ្រោះនោះយ៉ាងដូចម្តេចដែរ?
ការប្រកបគ្នានៅក្នុងអ្នកគ្រីស្ទាន
សូមអានបទគម្ពីរអេភេសូរ ជំពូក២។ នៅពេលដែលលោកអ្នកអានបទគម្ពីរនេះ សូមលោកអ្នក ព្យាយាមឆ្លើយនូវសំណួរនេះ ដែលថា៖ តើព្រះ និងព្រះរាជបុត្រាបានធ្វើអ្វីខ្លះសម្រាប់យើងនោះ?
នៅក្នុងខគម្ពីរអេភេសូរ ២:១-១០ លោកប៉ុលបានប្រាប់អំពីជីវិតអាក្រក់ ដែលអ្នកអានរបស់គាត់ បានរស់នៅកាលពីមុន មុនពេលដែលពួកគេបានជួបនឹងព្រះយេស៊ូវ។ ក្នុងសភាពជាបាបជន ពួកគេកំពុង តែប្រឆាំងទាស់នឹងព្រះ ហើយនិងបញ្ញត្តិរបស់ទ្រង់។ សាតាំង និងអំពើបាបបានគ្រប់គ្រងជីវិតរបស់ពួកគេ (អេភេសូរ ២:១-៣)។ ១. ព្រះបានធ្វើឱ្យយើងរស់នៅជាមួយនឹងព្រះយេស៊ូវ។ ដ្បិតការសុគតរបស់ព្រះយេស៊ូវ គឺជា សេចក្តីសន្យារបស់ព្រះ ដែលថាទ្រង់នឹងប្រទានជីវតថ្មីមួយឱ្យយើងនៅពេលឥឡូវនេះ ហើយទ្រង់ក៏នឹងប្រទានជីវិតអស់កល្បដល់យើងនៅឯស្ថានសួគ៌ផងដែរ។ ២. ព្រះបានយកយើងទៅស្ថានសួគ៌ជាមួយនឹងព្រះយេស៊ូវ។ ដូច្នេះហើយ ការលើកតម្កើងដែល ព្រះយេស៊ូវបានទទួល នៅពេលដែលទ្រង់បានយាងទៅស្ថានសួគ៌នោះ ក៏ជាកម្មសិទ្ធរបស់យើងផងដែរ។ ៣. នៅស្ថានសួគ៌ ព្រះនឹងឱ្យយើងអង្គុយជាមួយនឹងព្រះយេស៊ូវ។ ព្រះយេស៊ូវត្រូវបានតាំងឡើង ជាស្តេចលើអស់ទាំងស្តេច។ មកុដរបស់ទ្រង់ក៏ជាមកុដរបស់យើងផងដែរ (អេភេសូរ ២:៤-៧)។ យើងមិនមែនត្រឹមតែជាអ្នកទស្សនារឿងល្អដែលបានកើតឡើងដល់ព្រះយេស៊ូវនោះឡើយ។ ព្រះក៏ចង់ឱ្យយើងរស់នៅ ដោយទទួលបានបទពិសោធន៍ដ៏អស្ចារ្យទាំងនេះ សម្រាប់ខ្លួនយើងផ្ទាល់ផង ដែរ។ តើហេតុអ្វីបានជាព្រះធ្វើការទាំងនោះសម្រាប់យើងយ៉ាងដូច្នេះ? ពីព្រោះព្រះមិនបានរាប់យើងបញ្ចូល នៅក្នុងបទពិសោធន៍ដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ដោយសារតែទង្វើល្អរបស់យើងនោះឡើយ។ ផ្ទុយទៅវិញ ព្រះបានរាប់បញ្ចូលយើងនៅក្នុងបទពិសោធន៍ដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ដោយសារតែព្រះគុណរបស់ទ្រង់ នោះឯង (អេភេសូរ ២:៨)។
ខគម្ពីរអេភេសូរ ២:១១-២២ បានបង្រៀនយើងថាយើងបានរស់នៅក្នុងការប្រកបគ្នាជាមួយអ្នកគ្រីស្ទានដទៃទៀតនៅក្នុងពួកជំនុំរបស់ព្រះ។ ការប្រកបគ្នានេះគឺជាផែនការរបស់ព្រះ។ ការសុគតរបស់ ព្រះយេស៊ូវបានធ្វើឱ្យព្រះអាចបង្ហាញព្រះគុណរបស់ទ្រង់ដល់យើង ហើយទ្រង់ក៏អាចយកយើងទៅធ្វើជា កូនចិញ្ចឹមរបស់ទ្រង់ផងដែរ (អេភេសូរ ២:១-១០)។ ការសុគតរបស់ព្រះយេស៊ូវក៏បានធ្វើឱ្យយើងអាច ប្រកបគ្នាជាមួយនឹងអ្នកគ្រីស្ទានដទៃផងដែរ (អេភេសូរ ២:១១-២២)។ ដោយសារតែឈើឆ្កាងនោះហើយ បានជាព្រះយេស៊ូវអាចបំផ្លាញបានអស់ទាំងរនាំង ដែលបានបំបែកពួកជំនុំនៃសាសន៍ដទៃចេញពីពួកជំនុំ នៃសាសន៍យូដានោះ។ ព្រះយេស៊ូវទ្រង់មានអំណាចខ្លាំងពូកែ រហូតដល់ទ្រង់អាចផ្លាស់ប្តូរការយល់របស់ យើង ទៅលើបញ្ញត្តិរបស់ទ្រង់នោះផង (អេភេសូរ ២:១១-១៨)។ ព្រះយេស៊ូវក៏បានសង់ព្រះវិហារថ្មីមួយ ដែលបង្កើតឡើងដោយពួកជំនុំគ្រីស្ទានផងដែរ។ ពួកសាសន៍ដទៃដែលគេមិនអនុញ្ញាតឱ្យចូលថ្វាយបង្គំ នៅក្នុងវិហារកាលពីមុននោះ ឥឡូវនេះ ពួកគេអាចចូលរួមជាមួយនឹងពួកជំនុំយូដា ដោយមានចិត្ត និង គំនិតតែមួយវិញ។ យើងក៏បានក្លាយមកជាផ្នែកមួយនៃពួកជំនុំរបស់ទ្រង់ ដែលដូចជាព្រះវិហារបរិសុទ្ធសម្រាប់ព្រះយ៉ាងដូច្នោះដែរ (អេភេសូរ ២:១៩-២២)។
ដោយសារតែរបស់ព្រះនោះហើយ បានជាថ្ងៃនេះ យើងមានសេចក្តីអំណរ និងមានព្រះពរពីការចូលរួមប្រកបគ្នាជាមួយនឹងព្រះយេស៊ូវ និងពីការចូលរួមប្រកបគ្នាជាមួយនឹងអ្នកគ្រីស្ទានដទៃទៀតនោះ។
យើងគឺជាពួកជំនុំរបស់ព្រះដ៏មានព្រះជន្មរស់
តើហេតុអ្វីបានជាការក្លាយមកជាផ្នែកមួយនៃពួកជំនុំរបស់ព្រះនេះ សំខាន់ និងរំភើបចិត្តយ៉ាង ដូច្នេះ? សូមអានបទគម្ពីរអេភេសូរ ជំពូក៣ សម្រាប់ចម្លើយ។
នៅក្នុងបទគម្ពីរអេភេសូរ ជំពូក៣ លោកប៉ុលបានផ្តល់របាយការណ៍មួយ អំពីពួកជំនុំ។ លោក ប៉ុលបានចាប់ផ្តើមរបាយការណ៍របស់គាត់ជាមួយនឹងការអធិស្ឋានរបស់គាត់សម្រាប់ពួកជំនុំអេភេសូរ (អេភេសូរ ៣:១; សូមប្រៀបធៀបខគម្ពីរអេភេសូរ ១:១៥-២៣)។ ប៉ុន្តែ ក្រោយមក លោកប៉ុលបានបញ្ចប់ របាយការណ៍នៃការអធិស្ឋានរបស់គាត់ ដោយមានប្រសាសន៍អំពីរបៀបដែលព្រះបានគ្រោង និងបាន បង្កើតពួកជំនុំ (អេភេសូរ ៣:២-១៣)។ លោកប៉ុលបានបញ្ចប់របាយការណ៍នៃការអធិស្ឋានរបស់គាត់នៅ ក្នុងខគម្ពីរអេភេសូរ ៣:១៤-២១។ យើងក៏បានរៀនចំណុចសំខាន់ៗជាច្រើនពីលោកប៉ុលអំពី «ផែនការ» ឬ «អាថ៌កំបាំង» របស់ព្រះ ពីមេរៀនមួយទៅមេរៀនមួយផងដែរ។ ព្រះបានរៀបចំផែនការរបស់ទ្រង់សម្រាប់ពួកជំនុំ មុនពេលដែលពេលវេលាបានចាប់ផ្តើមមានឡើង ទៅទៀត (អេភេសូរ ៣:៣-៥, ៩, ១១)។ ផែនការនេះគឺជាអាថ៌កំបាំងមួយ។ ព្រះជន្ម និងការសុគតរបស់ព្រះយេស៊ូវ បានបង្ហាញយើងអំពីផែនការរបស់ព្រះ (អេភេសូរ ៣:១១; សូមប្រៀបធៀបខគម្ពីរអេភេសូរ ២:១១-២២)។ ព្រះបានបើកសំដែងឱ្យលោកប៉ុលយល់ពីផែនការដែលព្រះមានសម្រាប់ពួកជំនុំ។ ព្រះក៏បានមាន បន្ទូលប្រាប់លោកប៉ុល អំពីដំណឹងអស្ចារ្យមួយចំនួនផងដែរ ដូចជា៖ សាសន៍ដទៃក៏ជាផ្នែកមួយនៃ ផែនការរបស់ព្រះផងដែរ។ ព្រះបានទទួលយកពួកជំនុំនៃសាសន៍ដទៃឱ្យធ្វើជាសមាជិកពេញសិទ្ធ នៅក្នុងពួកជំនុំរបស់ទ្រង់ ដូចជាពួកជំនុំនៃសាសន៍យូដាយ៉ាងដូច្នោះដែរ (អេភេសូរ ៣:៣-៦)។ ព្រះបានជ្រើសរើសលោកប៉ុលឱ្យធ្វើជាអ្នកអធិប្បាយដល់ពួកសាសន៍ដទៃ។ លោកប៉ុលបានចែកចាយ ដំណឹងនេះ នៅក្នុងសេចក្តីអធិប្បាយរបស់គាត់ ទៅកាន់ពួកសាសន៍ដទៃ។ លោកប៉ុលបានប្រាប់ពួក សាសន៍ដទៃអំពី «សម្បត្តិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបាន» (អេភេសូរ ៣:៨; សូមអានខ៩ផងដែរ)។ ពួកជំនុំត្រូវបង្កើតឡើង ដោយពួកសាសន៍យូដា និងពួកសាសន៍ដទៃ។ ភាពខុសគ្នានៃក្រុមមនុស្ស នៅក្នុងពួកជំនុំនេះ បានបង្ហាញព្រះប្រាជ្ញាញ្ញាណរបស់ព្រះដល់សាតាំង និងពួកទេវតាអាក្រក់របស់ វា (អេភេសូរ ៣:១០)។ ការព្រមព្រៀងនៅក្នុងពួកជំនុំក៏ដូចជាសេចក្តីប្រកាសមួយ ដល់សាតាំង និង ពួកទេវតារបស់វាផងដែរ។ សេចក្តីប្រកាសនេះបានព្រមានពួកវាថាពួកវានឹងត្រូវវិនាសនៅពេលខាង មុខឆាប់ៗនេះ (សូមប្រៀបធៀបខគម្ពីរអេភេសូរ ៦:១០-២០)។ អាថ៌កំបាំងរបស់ព្រះក៏បានរាប់ បញ្ចូលនូវផែនការនៃការបង្រួបបង្រួមរបស់ទាំងអស់នៅក្នុងព្រះយេស៊ូវ (អេភេសូរ ១:១០)។ ឥឡូវ នេះ ផែនការនេះកំពុងតែកើតឡើងហើយ។ ដូច្នេះ សាតាំង និងពួកទេវតាអារក្រក់របស់វាមិនមាន ពេលច្រើនទៀតឡើយ។
ផែនការដែលព្រះមានសម្រាប់ពួកជំនុំនេះ បានកម្សាន្តចិត្តលោកប៉ុល ឱ្យអធិស្ឋានជូនសមាជិក នៃពួកជំនុំ។ តើលោកអ្នកមិនស្រមៃឃើញលោកប៉ុលអធិស្ឋានជូនលោកអ្នកទេឬអី? សូមស្រមៃថាគាត់ កំពុងតែអធិស្ឋានសូមឱ្យលោកអ្នក «បានពេញ ដល់គ្រប់ទាំងសេចក្តីពោរពេញរបស់ផងព្រះ»។ សូមឱ្យ លោកអ្នកសន្យាថាលោកអ្នកនឹងអនុវត្តនូវផ្នែករបស់លោកអ្នក ដើម្បីនាំសេចក្តីសុខសាន្ត និងសេចក្តីសញ្ញា មកក្នុងពួកជំនុំ។
សេចក្តីជំនឿដែលធ្វើឱ្យយើងមានចិត្ត និងគំនិតតែមួយ
នៅក្នុងបទគម្ពីរអេភេសូរ ជំពូក៤ លោកប៉ុលបានសូមឱ្យអ្នកគ្រីស្ទានឈប់ធ្វើរឿងមួយចំនួន ដោយប្រាកដថាពួកគេនឹងធ្វើរឿងផ្សេងជំនួសវិញ។ តើលោកប៉ុលបានប្រាប់អ្នកគ្រីស្ទានអំពីរឿងដែល ត្រូវធ្វើ និងរឿងដែលមិនត្រូវធ្វើនោះដោយដូចម្តេចដែរ?
លោកប៉ុលបានចាប់ផ្តើម និងបានបញ្ចប់កណ្ឌគម្ពីរអេភេសូរ ជំពូក៤ ជាមួយនឹងការបង្គាប់ឱ្យ សមាជិកពួកជំនុំស្រឡាញ់ និងអត់ឱនទោសឱ្យគ្នាទៅវិញទៅមក (អេភេសូរ ៤:១-៣, ៣២)។ លោកប៉ុល ក៏ចង់ឱ្យយើងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើទៅបាន ដើម្បីឱ្យមានសេចក្តីសុខសាន្ត និងសេចក្តី សញ្ញានៅក្នុងពួកជំនុំ។ លោកប៉ុលបានចាប់ផ្តើមជាមួយនឹងបញ្ជីនៃសេចក្តីពិតទាំង៧យ៉ាងនៅក្នុងព្រះគម្ពីរ ដែលនឹងធ្វើឱ្យយើងមានសេចក្តីសុខសាន្តជាមួយនឹងគ្នា ដោយយើងត្រូវមាន (១) រូបកាយតែ១ (រូបកាយ នោះគឺជាពួកជំនុំ) (២) វិញ្ញាណតែ១ (៣) សេចក្តីសង្ឃឹមតែ១ (៤) ព្រះតែ១ (ព្រះយេស៊ូវគ្រីស្ទ) (៥) សេចក្តី ជំនឿតែ១ (៦) បុណ្យជ្រមុជទឹកតែ១ ហើយនិង (៧) ព្រះវរបិតាតែ១ (អេភេសូរ ៤:៤-៦)។ សេចក្តីពិតខាងឯវិញ្ញាណទាំងនេះបានភ្ជាប់យើងជាមួយគ្នា។ សេចក្តីពិតទាំងនេះបង្រួបបង្រួមយើងជាមួយនឹងព្រះ។
ព្រះបានសន្យាថាទ្រង់នឹងប្រទានសេចក្តីសុខសាន្ត និងសេចក្តីសញ្ញាដល់យើង។ ទន្ទឹមគ្នានេះ យើងក៏ត្រូវតែខិតខំប្រឹងធ្វើការ ឱ្យដូចជាយើងប៉ុនប៉ងចង់បានសេចក្តីពិតទាំងនេះអ៊ីចឹង។ ដូច្នេះ យើងត្រូវតែ «ខំប្រឹងរក្សាសេចក្តីរួបរួមគ្នារបស់ព្រះវិញ្ញាណ ដោយសេចក្តីមេត្រី ទុកជាចំណងផង» (អេភេសូរ ៤:៣)។ វិធីមួយដើម្បីយើងអាចធ្វើដូច្នេះបាននោះ គឺតាមរយៈការធ្វើជាផ្នែកមួយនៃពួកជំនុំរបស់ព្រះ។ ព្រះវិញ្ញាណ បរិសុទ្ធបានប្រទានអំណោយទានដល់សមាជិកម្នាក់ៗនៅក្នុងពួកជំនុំ។ ពួកជំនុំក៏គួរតែទទួលបានព្រះពរ តាមរយៈកិច្ចការរបស់មេដឹកនាំនៅតាមព្រះវិហារ ពួកហោរា អ្នកដើរអធិប្បាយ ប៉ាស្ទ័រ ហើយនិងគ្រូបង្រៀន ផងដែរ (អេភេសូរ ៤:១១, ១២)។ ហើយក្រុមផ្សេងៗគ្នាក៏ដូចជាផ្នែកផ្សេងៗគ្នានៃរូបកាយផងដែរ។ ផ្នែក ផ្សេងៗគ្នាទាំងនេះបានជួយឱ្យពួកជំនុំរឹងមាំឡើងនៅក្នុងព្រះយេស៊ូវ។ រីឯព្រះយេស៊ូវវិញ ទ្រង់ក៏ប្រៀបដូចជាសិរសានៃពួកជំនុំដែលជារូបកាយរបស់ទ្រង់នោះដែរ (អេភេសូរ ៤:១៣, ១៥)។
ព្រះបានមានបន្ទូលមកកាន់សមាជិកពួកជំនុំ តាមរយៈលោកប៉ុលថា «យើងមិនមែនជាកូនក្មេង ដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានាផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់ កលល្បិចមនុស្សដែលពូកែនាំឲ្យវង្វេងនោះទៀតដែរ» (អេភេសូរ ៤:១៤, គខប)។ ខនេះបានផ្តល់តម្រុយ មួយដល់យើង ដោយថាពួកគេកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ដែលបណ្តាលមកពីការបង្រៀនខុសឆ្គងទាំងអម្បាលម៉ាន។
លោកប៉ុលបានសូមឱ្យពួកជំនុំជៀសវាងពីការដែលមានចិត្តរឹងរូស ដូចដែលពួកគេបានធ្វើកាល ពីមុននោះឡើយ (អេភេសូរ ៤:១៧-២៤)។ លោកប៉ុលក៏បានប្រាប់ពួកគេជៀសវាងពីកំហឹង និងពាក្យ សម្តីគ្រោតគ្រាតផងដែរ។ ពួកគេគួរតែនិយាយពាក្យសម្តីដែលប្រកបដោយក្តីស្រឡាញ់ (អេភេសូរ ៤:២៥-៣១) និងការអត់ឱនទោសឱ្យគ្នាទៅវិញទៅមកវិញ (អេភេសូរ ៤:៣២)។
ការទទួលព្រះគុណ និងការឱ្យព្រះគុណ
សូមអានខគម្ពីរអេភេសូរ ជំពូក៥ បន្ទាប់មក សូមគិតអំពីរបៀបដែលលោកប៉ុលបានសូមឱ្យយើងបង្ហាញដំណឹងល្អដល់មិត្តភក្តិ ដល់អ្នករួមការងារ និងដល់សមាជិកគ្រួសាររបស់យើង។ តើលោកប៉ុលបានមានប្រសាសន៍នូវពាក្យពេចន៍អ្វីខ្លះ ដែលមានន័យបំផុតសម្រាប់លោកអ្នកនោះ?
បើសិនជាលោកអ្នកចង់យល់បទគម្ពីរអេភេសូរ ជំពូក៥ ឱ្យបានក្បោះក្បាយនោះ លោកអ្នកត្រូវតែចាប់ផ្តើមជាមួយនឹងខគម្ពីរអេភេសូរ ៤:៣២។ នៅក្នុងខគម្ពីរអេភេសូរ ៤:៣២ លោកប៉ុលបានប្រាប់ អ្នកអានរបស់គាត់ថា «ចូរមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមក ព្រមទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នា ដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នា ដោយព្រះគ្រីស្ទដែរ» (អេភេសូរ ៤:៣២)។ ខនេះ បានជួយឱ្យយើងយល់ប្រធានបទសំខាន់មួយនៅក្នុងជំពូក៥ គឺថា៖ យើងត្រូវតែបង្ហាញសេចក្តីស្រឡាញ់ ព្រះគុណ ហើយនិងការលើកលែងទោសដែលព្រះបានបង្ហាញដល់យើង។ នេះគឺជារបៀបដែលយើងចម្លងឥរិយាបថរបស់ព្រះ (សូមប្រៀបធៀបខគម្ពីរម៉ាថាយ ៥:៤៣-៤៨)។
លោកប៉ុលបានប្រៀបធៀបការបង្ហាញសេចក្តីស្រឡាញ់របស់ព្រះជាមួយនឹងឥរិយាបថរបស់មនុស្ស ដែលមិនបានស្គាល់ព្រះទាល់តែសោះ។ បើគ្មានព្រះយេស៊ូវនោះទេ មនុស្សលោកមិនអាចស្រឡាញ់ អ្នកដទៃឱ្យដូចជាបងប្អូននៅក្នុងក្រុមគ្រួសាររបស់ព្រះនោះទេ។ ជាញឹងញាប់ មនុស្សបានប្រើគ្នាទៅវិញ ទៅមក សម្រាប់ការរួមភេទសឹងតែគ្រប់ពេលវេលាទៅហើយ។ អាក្រក់ជាងនេះទៅទៀតនោះ ពួកគេក៏បានអួតពីអំពើបាបរបស់ពួកគេផងដែរ (អេភេសូរ ៥:៣, ៤)។ លោកប៉ុលបានព្រមានថាទង្វើបែបនេះមិន មែនជាផ្នែកនៃនគរ ដែលព្រះបានគ្រោងទុកសម្រាប់រាស្ត្ររបស់ទ្រង់នោះទេ (អេភេសូរ ៥:៥-៧)។
អ្នកគ្រីស្ទានត្រូវតែឈប់ធ្វើរឿងអាក្រក់ដែលពួកគេបានធ្វើកាលពីមុន។ ពួកគេត្រូវតែរស់នៅក្នុងជីវិតដ៏បរិសុទ្ធ ព្រមទាំងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះផងដែរ (អេភេសូរ ៥:៨-១០)។ លោកប៉ុល បានដាស់តឿនយើងឱ្យបែរចេញពីទង្វើអាក្រក់ និងចេញពីការធ្វើអំពើបាបកំបាំងមុខ (អេភេសូរ ៥:១១, ១២)។ យើងត្រូវតែរស់នៅឱ្យដូចជាព្រះយេស៊ូវបានរស់នៅយ៉ាងដូច្នេះដែរ (អេភេសូរ ៥:១៣, ១៤)។ យើងមិនត្រូវផឹកគ្រឿងស្រវឹងនោះទេ។ យើងត្រូវតែរស់នៅក្នុងជីវិតមួយដ៏បរិសុទ្ធ។ ក្នុងនាមជាគ្រីស្ទាន យើងត្រូវតែប្រើប្រាស់ពេលវេលាដែលព្រះបានផ្តល់ឱ្យយើងនោះ ឱ្យបានល្អបំផុត។ យើងត្រូវតែថ្វាយនូវការអរព្រះគុណដល់ព្រះ សម្រាប់សេចក្តីស្រឡាញ់របស់ទ្រង់ (សូមអានខគម្ពីរអេភេសូរ ៥:១៥-២១)។
ព្រះក៏បានបណ្តាលឱ្យលោកប៉ុលមានប្រសាសន៍ថាស្វាមី និងភរិយាគ្រីស្ទានគួរតែបង្ហាញសេចក្តី ស្រឡាញ់របស់ព្រះនៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ។ សេចក្តីស្រឡាញ់ដែលព្រះយេស៊ូវ មានចំពោះយើងនៅលើឈើឆ្កាងនោះ គឺជាគំរូបង្ហាញថាស្វាមីគ្រីស្ទានចាំបាច់ត្រូវតែធ្វើតាមទ្រង់ (អេភេសូរ ៥:២៥-៣៣)។ ពួកជំនុំស្មោះត្រង់ចំពោះព្រះយេស៊ូវប៉ុនណា ភរិយាក៏ត្រូវតែគោរព និងស្មោះត្រង់ចំពោះ ស្វាមីរបស់នាងយ៉ាងនោះដែរ (អេភេសូរ ៥:២២-២៤)។ ស្វាមី និងភរិយាមិនត្រូវប្រើអំណោយទានខាងឯ ការរួមភេទតាមរយៈវិធីអាត្មានិយម ឬវិធីអាក្រក់នោះឡើយ។ ផ្ទុយទៅវិញ ស្វាមី និងភរិយាគួរតែស្រឡាញ់ គ្នាទៅវិញទៅមក ឱ្យដូចជាសម្បត្តិដ៏មានតម្លៃមួយយ៉ាងដូច្នោះដែរ។ ដោយមានជំនួយមកពីព្រះនោះ ពួកគេ នឹងបានក្លាយមកជារូបកាយតែ១ ចិត្តតែ១ គំនិតតែ១ និងវិញ្ញាណតែ១ (អេភេសូរ ៥:២៨-៣៣)។
ខគម្ពីរអេភេសូរ ៥:២ បានបង្គាប់ឱ្យយើង «ដើរក្នុងសេចក្តីស្រឡាញ់»។ តើខ២បានជួយឱ្យយើង យល់នូវអ្វីដែលលោកប៉ុលបានមានប្រសាសន៍នៅក្នុងខ១នោះយ៉ាងដូចម្តេចដែរ នៅពេលដែលគាត់បាន
ការសិក្សាបន្ថែម៖ យើងបានបញ្ចប់ការសិក្សារបស់យើង ជាមួយនឹងបទគម្ពីរអេភេសូរ ជំពូក៦។ នៅក្នុង ជំពូកនេះ យើងបានដឹងថាយើងដែលជាពួកជំនុំនេះ គឺជាកងទ័ពរបស់ព្រះ។ នៅក្នុងនាមជាកងទ័ពរបស់ ព្រះ យើងបាន «ច្បាំង» ទាស់នឹងអំពើបាប ហើយក៏ច្បាំងទាស់នឹងអំណាចនៃសេចក្តីអាក្រក់របស់សាតាំង ផងដែរ។ ហើយយើងក៏បានជួយដល់ព្រះ ដោយនាំយកសេចក្តីសុខសាន្តដល់ជីវិតនៃមនុស្សលោកទាំង អស់នៅលើផែនដីនេះ។
យើងបានឃើញរួចមកហើយ ថាលោកប៉ុលបានប្រៀបធៀបពួកជំនុំទៅនឹងរបស់៣រូបស័ព្ទ៣ យ៉ាង៖ (១) រូបកាយរបស់ព្រះយេស៊ូវ (អេភេសូរ ១:២២, ២៣; អេភេសូរ ៤:១១-១៦) (២) ព្រះវិហារ របស់ព្រះ (អេភេសូរ ២:១៩-២២) និង (៣) កូនក្រមុំរបស់ព្រះយេស៊ូវ។ នៅក្នុងខគម្ពីរអេភេសូរ ៦:១០- ២០ ព្រះបានមានបន្ទូលតាមរយៈលោកប៉ុលថាពួកជំនុំក៏ប្រៀបដូចជាកងទ័ពម្នាក់របស់ទ្រង់យ៉ាងដូច្នោះ ដែរ។ លោកប៉ុលបានប្រាប់ឱ្យពួកជំនុំត្រៀមច្បាំងជាស្រេច។ ប៉ុន្តែ មានមនុស្សជាច្រើនបានយល់ច្រឡំ ទៅលើខទាំងនេះ។
អ្នកខ្លះបានគិតថាលោកប៉ុលកំពុងតែមានប្រសាសន៍ថាអ្នកគ្រីស្ទានគួរតែច្បាំងសង្គ្រាមពិត ដោយប្រើគ្រឿងសឹកពិតទាស់នឹងខ្មាំងសត្រូវរបស់ព្រះ។ អ្នកខ្លះទៀតបានគិតថាលោកប៉ុលចង់មានន័យថា យើងគួរតែត្រៀមខ្លួនជាស្រេច ដើម្បីច្បាំង និងតតាំងជាមួយនឹងអ្នកដទៃ។ ប៉ុន្តែ លោកប៉ុលមិនមានន័យ ថាយើងគួរតែច្បាំង ដោយប្រើវិធីទាំងនេះនោះទេ។ សូមចងចាំថា លោកប៉ុលបាននិយាយថានៅក្នុងនាម ជាគ្រីស្ទាន យើងត្រូវតែមានសេចក្តីសុខសាន្ត និងសេចក្តីសញ្ញា។ យើងត្រូវតែចេះលើកទឹកចិត្តគ្នា និង ចេះស្រឡាញ់គ្នាទៅវិញទៅមក (សូមអានខគម្ពីរអេភេសូរ ៤:២៥-៥:២)។ លោកប៉ុលបានបកស្រាយថាដំណឹងល្អរបស់ព្រះគឺជាសារដែលស្តីអំពីសេចក្តីសុខសាន្ត (អេភេសូរ ៦:១៥)។ ដូច្នេះ លោកប៉ុលបាន ប្រើរូបស័ព្ទនៃកងទ័ព ដើម្បីបង្រៀនយើងអំពីរបៀបដែលយើងត្រូវតែច្បាំងដើម្បីព្រះ។ ចម្បាំងរបស់យើង ទាស់នឹងសេចក្តីអាក្រក់នោះគឺរឿងខាងឯវិញ្ញាណវិញ។ លោកប៉ុលបានសូមឱ្យយើងចូលរួមជាមួយនឹង កងទ័ពរបស់ព្រះ ដោយជួយនាំសេចក្តីសុខសាន្តដល់ជីវិតនៃមនុស្សលោកទាំងអស់។ ពួកគេនឹងទទួល បានសេចក្តីសុខសាន្ត នៅពេលដែលពួកគេទទួលយកព្រះយេស៊ូវឱ្យចូលទៅក្នុងចិត្តរបស់ពួកគេ។
សូមកុំឱ្យប្រព្រឹត្តកំហុស ដោយការអាក់ខានមិនបានយល់នូវគ្រោះថ្នាក់ពិតប្រាកដ ដែលយើង កំពុងតែជួបនោះឡើយ។ ដ្បិតខ្មាំងសត្រូវរបស់យើងមិនមែនគ្រាន់តែជាមនុស្សលោកនោះទេ។ ខ្មាំងសត្រូវរបស់យើងក៏ត្រូវបានរាប់បញ្ចូលទាំងពួកទេវតាអាក្រក់ រួមទាំងសាតាំងដែលជាមេខ្លោងរបស់ពួកវាផង ដែរ (អេភេសូរ ៦:១២)។ ទន្ទឹមគ្នានេះ យើងក៏មិនត្រូវព្រួយបារម្ភអ្វីដែរ។ ពីព្រោះព្រះទ្រង់នឹងគង់នៅជាមួយ យើងនៅក្នុងសង្គ្រាមនោះ (អេភេសូរ ៦:១០) ដោយទ្រង់បានប្រទានអាវុធពិសេសៗ រួមទាំងគ្រឿងសឹក របស់ទ្រង់ផងដែរ (អេភេសូរ ៦:១០)។ មានន័យថា ព្រះបានប្រទានសេចក្តីពិត ជីវិតដ៏បរិសុទ្ធ សេចក្តី សុខសាន្ត សេចក្តីជំនឿ ព្រះគុណ និងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់មកឱ្យយើង (អេភេសូរ ៦:១៣-១៧)។ ដោយមានជំនួយមកពីព្រះនោះ យើងមិនអាចបរាជ័យបានឡើយ។ ដ្បិតព្រះទ្រង់យាងចូលទៅក្នុងសមរភូមិ មុនយើង។ ហើយទ្រង់ក៏បានសន្យាថាយើងនឹងឈ្នះសង្គ្រាមនោះផងដែ
សំណួរពិភាក្សា១. តើមានន័យដូចម្តេច នៅពេលដែលទ្រង់បានមានបន្ទូលថា យើងត្រូវបានបង្កើតនៅក្នុងព្រះគ្រីស្ទ ដើម្បីឱ្យយើងបានធ្វើការល្អនោះ? យើងមិនបានសង្គ្រោះ ដោយសារទង្វើល្អរបស់យើងនោះឡើយ។ បើដូច្នេះមែន តើផែនការរបស់ព្រះ ដើម្បីឱ្យយើងបានធ្វើការល្អនោះ គឺដើម្បីអ្វីទៅ? ២. សូមអានខគម្ពីរអេភេសូរ ៣:២០។ តើ «ព្រះចេស្តា» ដែលបានធ្វើនៅក្នុងយើងរាល់គ្នានោះគឺជាអ្វីទៅ? តើព្រះចេស្តានេះត្រូវបានបង្ហាញនៅក្នុងជីវិតរបស់យើងដោយរបៀបណាដែរ?
ការសរសើរតម្កើងព្រះសម្រាប់ជំងឺឆ្កួតជ្រូក
នាងអាណា រ៉ូសេនបឺរហ្គា (Anna Rozenberga) បានប្រឈមនឹងជំងឺឆ្កួតជ្រូក តាំងតែពីនាង នៅជាកុមារនៅក្នុងទីក្រុងរីហ្គានៃប្រទេសឡាតវី (Latvia) មកម្ល៉េះ។ ជំងឺរបស់នាងមិនត្រឹមតែប្រកាច់នោះ ទេ។ វាក៏បានធ្វើឱ្យប៉ះពាល់ដល់មុខងារនៃខួរក្បាល និងអារម្មណ៍ផងដែរ។ ម្ល៉ោះហើយ នាងពិតជាចង់ជា ណាស់។
នៅរដូវក្តៅ បន្ទាប់ពីនាងបានបញ្ចប់ការសិក្សាពីវិទ្យាល័យនោះ យុវនារីអាយុ១៩ឆ្នាំម្នាក់នេះបាន ទៅពេទ្យចិត្តសាស្ត្រ ដែលបានអះអាងថាគាត់អាចព្យាបាលនាងបាន។ នៅពេលដែលពេទ្យចិត្តសាស្ត្រ បានដឹងថាគាត់មិនអាចជួយនាងបាននោះ គាត់បានប្រាប់នាងអាណាអំពីអតិថិជនម្នាក់ ដែលបានជាសះស្បើយតាមរយៈការអធិស្ឋានរបស់ប៉ាស្ទ័រម្នាក់នោះ។ ពេទ្យចិត្តសាស្ត្របានឱ្យលេខទូរស័ព្ទប៉ាស្ទ័រម្នាក់ នោះទៅនាង។ ពេទ្យចិត្តសាស្ត្របាននិយាយថា «ប៉ាស្ទ័រនឹងប្រាប់អ្នកអំពីក្រុមជំនុំ និងព្រះរបស់គាត់ ប៉ុន្តែ មិនបាច់ស្តាប់គាត់និយាយទេ គ្រាន់តែចូលព្យាបាល ហើយចេញមកវិញមក ពីព្រោះអ្វីផ្សេងទៀតដែល គាត់នឹងនិយាយនោះគ្រាន់តែជារឿងកុហកនោះទេ»។ នាងបានទូរស័ព្ទទៅប៉ាស្ទ័រម្នាក់នោះ។ នេះជាលើក ដំបូងហើយ ដែលនាងបានឮអំពីព្រះវិហារសេវេនដេយអាត់វេនទីស្ទជាលើកដំបូងនោះ។ ពួកគេបានណាត់ ជួបគ្នា។ បន្ទាប់ពីការណាត់ជួបជាលើកទី២នោះមក ប៉ាស្ទ័របានអធិស្ឋានឱ្យនាង។ ប៉ុន្តែ ជំងឺឆ្កួតជ្រូករបស់ នាងនៅតែមានដដែល។
នាងអាណាបានចូលចិត្តប៉ាស្ទ័រម្នាក់នោះណាស់ ហើយនាងក៏បានយល់ព្រមចូលរួមសិក្សាព្រះគម្ពីរ តាមការអញ្ជើញរបស់គាត់ផងដែរ។ នៅចុងរដូវក្តៅ នាងបានចូលក្រុមតូចនៅឯព្រះវិហារ។ បន្ទាប់មក នាងបានចូលទៅក្នុងកម្មវិធីថ្វាយបង្គំនៅថ្ងៃសប្បាតហ៍។ ក្រោយមក នាងបានប្រាប់ម្តាយរបស់ នាងថា «ម៉ាក់ៗដឹងអត់? ខ្ញុំគិតថាព្រះវិហារគឺជាកន្លែងល្អតើ»។ ដូច្នេះ ម្តាយរបស់នាងអាណាបានទៅ ព្រះវិហារជាមួយនឹងនាង។ ប៉ុន្មានខែក្រោយមក នាងអាណាបានទៅព្រះវិហារជាមួយនឹងឪពុក និងម្តាយ របស់នាង។ នាងអាណា និងម្តាយរបស់នាងបានជ្រមុជទឹកនៅរដូវក្តៅបន្ទាប់ទៀត។ លុះដល់មួយឆ្នាំ ក្រោយមកទៀត ឪពុករបស់នាងក៏បានជ្រមុជទឹកផងដែរ។ បន្ទាប់មក យាយ និងប្អូនប្រុសរបស់នាងក៏ បានជ្រមុជទឹកផងដែរ។ ជាច្រើនឆ្នាំក្រោយមក មានមនុស្សជាច្រើនបានអធិស្ឋានឱ្យនាងអាណា។ គេ បានចាក់ប្រេងពីលើនាង។ ប៉ុន្តែ ជំងឺឆ្កួតជ្រូករបស់នាងនៅតែមានដដែល។ នាងអាណាបានងឿងឆ្ងល់ ថាហេតុអ្វីបានជាព្រះមិនទាន់ព្យាបាលនាងអ៊ីចឹង ប៉ុន្តែ នៅពេលនោះ ជំងឺឆ្កួតជ្រូកបានចាប់ផ្តើមធ្វើទុក្ខនាង។ ព្រះកំពុងតែមានបន្ទូលមកកាន់នាង ដូចជាសាវកប៉ុលដែលបានអធិស្ឋានសូមឱ្យគាត់បានធូរស្បើយយ៉ាង ដូច្នេះដែរ ដោយទ្រង់បានមានបន្ទូលថា «គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកម្លាំងអញបានពេញ ខ្នាតដោយសេចក្តីកំសោយ» (កូរិនថូសទី២ ១២:៩)។
ឥឡូវនេះ នាងអាណាដែលមានអាយុ៣០ឆ្នាំបានយល់ឃើញថាជំងឺឆ្កួតជ្រូករបស់នាងគឺជាព្រះពរ ទៅវិញ។ ដោយសារតែវាជាជំងឺមួយ បានជានាងត្រូវតែបន្ធូរវាជារៀងរាល់ថ្ងៃ ដោយនាងបានដឹងថានាង ត្រូវតែជឿទុកចិត្តទៅលើព្រះឱ្យបានខ្លាំងជាងមុនទៅទៀត។ មានព្រឹកថ្ងៃសប្បាតហ៍ខ្លះ នាងមានអារម្មណ៍ ចង់សម្ងុំនៅលើគ្រែតទៅទៀត ប៉ុន្តែ នាងបាននឹកចាំថានាងបានរៀបចំកាលវិភាគទៅចូលរួមថ្វាយបង្គំ នៅឯព្រះវិហារ។ ដូច្នេះ នាងបានទៅព្រះវិហារ ដោយជឿថាព្រះនឹងជួយនាង។ ជំងឺឆ្កួតជ្រូកក៏បានជួយ ធ្វើជាស្មរបន្ទាល់ឱ្យនាងផងដែរ។ បញ្ហារបស់នាងបានធ្វើឱ្យនាងចេះអាណិតអ្នកដទៃ។ នាងមិនដែលលើកជំងឺឆ្កួតជ្រូករបស់នាង នៅពេលដែលនាងជួបគេជាលើកទី ១នោះឡើយ ប៉ុន្តែ នាងបានដឹងថាភាពរឹងមាំរបស់នាងបានជួយឱ្យអ្នកដទៃបើកចិត្តស្តាប់នាង។ នាងអាណាបាននិយាយថា «ដូច្នេះ ជំងឺឆ្កួតជ្រូករបស់ទូលបង្គំបានជួយឱ្យ ទូលបង្គំផ្សាយដំណឹងល្អដល់អ្នកដទៃ ខ្ញុំពិតជាមានមោទនភាព ចំពោះបញ្ហា សុខភាពរបស់ខ្ញុំណាស់»។