ខចងចាំ៖ «ព្រមទាំងសំដែង ឲ្យយើងរាល់គ្នាស្គាល់សេចក្តីអាថ៌កំបាំងនៃព្រះហឫទ័យទ្រង់ តាមគំនិត ដែលទ្រង់បានគិតសំរេច ក្នុងព្រះអង្គទ្រង់ សំរាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់ បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដី ផង» (អេភេសូរ ១:៩, ១០)។
អំណានព្រះគម្ពីរសម្រាប់មេរៀនប្រចាំសប្ដាហ៍នេះ៖ កិច្ចការ ១៨:១៨-២១: កិច្ចការ ១៩:១៣-២០; កិច្ចការ ១៩:២១-២០:១; អេភេសូរ ១:១, ២; អេភេសូរ ១:៩, ១០។
នៅពេលដែលយើងសរសេរអ្វីមួយ យើងតែងតែមានហេតុផលដ៏សំខាន់មួយ។ នៅក្នុងឆ្នាំ ១៨៦៣ ប្រធានាធិបតេយ្យអ័ប្រាហាំលីនខុន (Abraham Lincoln) មានហេតុផលដ៏សំខាន់មួយ នៅ ក្នុងការសរសេរសុន្ទរកថាមួយស្តីអំពីសង្កាត់ហ្គេតធីសប៊ឺត (Gettysburg)។ លោកអ័ប្រាហាំបានសរសេរ សុន្ទរកថាដ៏ល្បីល្បាញនេះឡើង បន្ទាប់ពីការប្រយុទ្ធដ៏គួរឱ្យភ័យខ្លាចនៅក្នុងសង្កាត់ហ្គេតធីសបឺត នៅ ក្នុងអំឡុងសង្គ្រាមស៊ីវិលរបស់ប្រទេសអាមេរិក។ ទាហាន៧០០០នាក់បានស្លាប់នៅក្នុងសង្កាត់ ហ្គេត-ធីសប៊ឺត។ នៅក្នុងសុន្ទរកថាស្តីអំពីសង្កាត់ហ្គេតធីសប៊ឺតនេះ លោកអ័ប្រាហាំលីនខុនបាននិយាយថាសង្គ្រាមស៊ីវិលគឺជាការសាកល្បងមួយ សម្រាប់ប្រទេសអាមេរិក។ ការសាកល្បងនេះនឹងបង្ហាញថា អាមេរិកនឹងអាចនៅជាប្រទេសតទៅទៀត ឬក៏ត្រូវបំផ្លាញចោល។
លោកប៉ុលក៏បានមានមូលហេតុមួយ នៅក្នុងការសរសេរសំបុត្រទៅកាន់ពួកជំនុំអេភេសូរផង ដែរ។ លោកប៉ុលចង់លើកទឹកចិត្តដល់ពួកជំនុំអេភេសូរ។ ពួកគេបានអស់សង្ឃឹម ដោយសារតែលោកប៉ុល ជាប់នៅក្នុងទីឃុំឃាំង។ ពួកជំនុំអេភេសូរក៏បានរងទុក្ខ ដោយសារតែសេចក្តីជំនឿរបស់ពួកគេផងដែរ។ ម្ល៉ោះហើយ ពួកគេបានត្រៀមខ្លួនជាស្រេច ដើម្បីនឹងបោះបង់សេចក្តីជំនឿរបស់ពួកគេ។ លោកប៉ុលបាន ប្រាប់ពួកជំនុំអេភេសូរឱ្យនឹកចាំអំពីពេលវេលាដែលពួកគេបានទទួលយកព្រះយេស៊ូវទុកជាព្រះអង្គសង្គ្រោះរបស់ពួកគេ គឺថា ពួកគេបានក្លាយមកជាផ្នែកមួយនៃពួកជំនុំរបស់ព្រះ (អេភេសូរ១:១៩-២៣; អេភេសូរ ៤:១-៦)។ ឥឡូវនេះ ពួកគេគឺជាព្រះវិហារ (អេភេសូរ ២:១៩-២២) ដែលជាកូនក្រមុំរបស់ ព្រះយេស៊ូវ (អេភេសូរ ៥:២១-៣៣) ហើយក៏ជាកងទ័ពម្នាក់ដ៏ខ្លាំងពូកែផងដែរ (អេភេសូរ ៦:១០-២០)។ ព្រះមានផែនការមួយសម្រាប់ពួកជំនុំអេភេសូរ គឺថា ព្រះ «បានគិតសំរេច ក្នុងព្រះអង្គ ទ្រង់ សំរាប់ការកាន់កាប់ត្រួតត្រា ក្នុងកាលដែលពេលពេញកំណត់បានមកដល់ ដើម្បីនឹងបំព្រួមគ្រប់ ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង» (អេភេសូរ ១:៩, ១០)។
ទីក្រុងអេភេសូរគឺជាទីក្រុងធំមួយនៅក្នុងចំណោមទីក្រុងទាំង៤នៅក្នុងនគររ៉ូម។ នៅក្នុងអំឡុង នៃសម័យរ៉ូម ទីក្រុងអេភេសូរគឺជារាជធានីនៃស្រុកអាស៊ី។ នៅក្នុងសម័យលោកប៉ុល ស្រុកអាស៊ីគឺជាស្រុក មួយដ៏ស្តុកស្តម។ (សព្វថ្ងៃនេះ តំបន់នេះគឺជាប្រទេសទួរគី)។ នៅក្នុងសម័យលោកប៉ុល ប្រជាជនប្រហែល ជា២៥០០០០នាក់បានរស់នៅក្នុងទីក្រុងអេភេសូរ។ ទីក្រុងអេភេសូរត្រូវបានសាងសង់នៅក្បែរទឹក។ ទីក្រុងនេះក៏សំខាន់ណាស់ដែរ ដោយសារតែទីក្រុងនេះគឺជាផ្លូវពាណិជ្ជកម្ម។ មនុស្សនៅក្នុងទីក្រុងអេភូសរ បានថ្វាយបង្គំព្រះជាច្រើន។ អាធេមីស (Artemis) គឺជាឈ្មោះនៃព្រះមួយអង្គនៅក្នុងចំណោមព្រះរបស់ ពួកគេ។ ទេពធីតាអាធេមីសគឺជាទេពធីតានៃព្រះចន្ទរបស់ពួកសាសន៍ក្រេក។ (ពួករ៉ូមបានហៅទេពធីតាអាធេមីសថាជាទេពធីតាឌីអានផងដែរ; សូមអានខគម្ពីរកិច្ចការ ១៩:២៤, ៣៥)។ មនុស្សនៅក្នុងទីក្រុងអេភេសូរបានជឿថាទេពធីតាអាធេមីសបានការពារទីក្រុងរបស់ពួកគេ។ ដូច្នេះហើយ បានជាពួកគេ បានរាប់បញ្ជូលនូវការថ្វាយបង្គំទេពធីតាអាធេមីសនៅក្នុងផ្នែកទាំងអស់របស់ពួកគេ គឺចាប់ពីការប្រកួតកីឡា រហូតដល់ការប្រារព្ធពិធីបុណ្យ។
លោកប៉ុលបានចុះទៅកាន់ទីក្រុងអេភេសូរជាលើកទី១ (កិច្ចការ ១៩:១-១២) ដោយបានស្នាក់ នៅក្នុងទីក្រុងនោះអស់រយៈពេល៣ឆ្នាំ (កិច្ចការ ២០:៣១)។ លោកប៉ុលបានស្នាក់នៅក្នុងទីក្រុងនោះយ៉ាង យូរ ដោយសារតែគាត់ចង់ជួយអោយគ្រីស្ទសាសនាបានរឹងមាំឡើងនៅទីនោះ។
តើមានរឿងចម្លែកអ្វី បានកើតឡើង នៅពេលដែលលោកប៉ុលបានទៅដល់នោះ? តើរឿងនេះ បានធ្វើឱ្យមនុស្សនៅក្នុងទីក្រុង គោរព និងលើកតម្កើងព្រះដោយរបៀបណា? សូមអានខគម្ពីរកិច្ចការ ១៩:១៣-២០ សម្រាប់ចម្លើយ។
នៅក្នុងបទគម្ពីរកិច្ចការ ជំពូក១៩ លោកលូកាបានប្រាប់យើងពីរឿងមួយស្តីអំពីបុរសសាសន៍ យូដាទាំង៧នាក់។ បុរសទាំងនេះបានធ្វើដំណើរពីទីក្រុងមួយទៅទីក្រុង ដើម្បីបណ្តេញអារក្សចេញពី មនុស្ស។ បុរសទាំង៧នាក់បានសម្រេចឱ្យបន្ថែមឈ្មោះរបស់ព្រះយេស៊ូវ និងលោកប៉ុលទៅក្នុងពាក្យនៃមន្តអាគម ដែលពួកគេបានប្រើ ដើម្បីបណ្តេញអារក្សទាំងនោះ។ ការសម្រេចនេះគឺជាកំហុសដ៏ធំមួយ។ នៅពេលដែលបុរសទាំង៧នាក់បានប្រើឈ្មោះរបស់ព្រះយេស៊ូវ និងលោកប៉ុលទៅបណ្តេញអារក្សចេញ ពីមនុស្សនោះ រឿងដ៏គួរឱ្យភ័យខ្លាចមួយបានកើតឡើង។ បុរសម្នាក់ដែលមានអារក្សចូល បានលោត ទៅលើសាសន៍យូដាទាំង៧នាក់នោះ វាយដំពួកគេ និងហែកសំលៀកបំពាក់របស់ពួកគេ។ នៅពេលដែល មនុស្សនៅក្នុងទីក្រុងបានឮហេតុការណ៍ដែលបានកើតឡើងដល់បុរសទាំង៧នាក់នោះ ពួកគេបានគោរព ព្រះនាមរបស់ព្រះយេស៊ូវ (កិច្ចការ ១៩:១៧)។ បន្ទាប់មក អ្នកគ្រីស្ទានថ្មីៗមួយចំនួននៅក្នុងទីក្រុងអេភេសូរ បានដុតគម្ពីរអាគមរបស់ពួកគេចោលជាសារធាណៈ។ គម្ពីរទាំងនេះមានតម្លៃ «៥ម៉ឺនរៀល» (កិច្ចការ ១៩:១៩)។ អ្នកគ្រីស្ទាននៅក្នុងទីក្រុងបានដឹងថាពួកគេមិនត្រូវលាយការថ្វាយបង្គំព្រះយេស៊ូវជាមួយនឹង មន្តអាគម ឬរបស់អ្វីផ្សេងទៀតនោះឡើយ។
អ្នកគ្រីស្ទានថ្មីៗបានដុតគម្ពីរអាគមរបស់ពួកគេ។ តើសកម្មភាពនេះបានបង្ហាញយើងនូវអ្វីដែល មាននៅក្នុងចិត្តរបស់ពួកគេនោះដោយរបៀបណា? តើរឿងនេះបានបង្រៀនយើងអំពីទំហំដែលយើងត្រូវថ្វាយដល់ព្រះអម្ចាស់នោះយ៉ាងដូចម្តេចដែរ?
សង្គ្រាមនៅក្នុងរោងជំនុំ
សូមអានខគម្ពីរកិច្ចការ ១៩:២១-២០:១។ តើយើងបានរៀនមេរៀនអ្វីខ្លះ ចេញពីរឿងនេះ?
កិច្ចការរបស់លោកប៉ុលសម្រាប់ព្រះនៅក្នុងទីក្រុងអេភេសូរ គឺជាជោគជ័យដ៏ធំមួយ។ ប៉ុន្តែ ការ អធិប្បាយរបស់គាត់បានធ្វើឱ្យមនុស្សមួយចំនួននៅក្នុងទីក្រុងមិនសប្បាយចិត្ត។ លោកប៉ុលបានអធិប្បាយ ទាស់នឹងការថ្វាយបង្គំរូបសំណាក។ ដូច្នេះហើយ មានមនុស្សជាច្រើនបានឈប់ទិញរូបសំណាក់ទេពធិតា អាធេមីសតទៅទៀត។ អ្នកជំនួញនៅក្នុងទីក្រុងដែលបានលក់រូបសំណាកទាំងនោះ បានបាត់បង់ប្រាក់ជា ច្រើន។ នៅពេលនោះ ពួកគេបានខឹងនឹងលោកប៉ុលយ៉ាងខ្លាំង។ ពួកគេមានមោទនភាពចំពោះវិហាររបស់ ពួកគេណាស់។ វិហាររបស់ពួកគេបានរចនាទៅដោយរូបផុស១២៧ផ្ទាំងនៅជុំវិញវា។ រូបផុសនីមួយៗ មានកំពស់១៨.២៩ម៉ែត្រ ហើយធ្វើឡើងពីថ្មម៉ាត។ នៅក្នុងសម័យព្រះគម្ពីរ ថ្មម៉ាតគឺជាថ្មីដ៏ល្អបំផុត។ ថ្មម៉ាតមានពណ៌សដូចជាព្រិល។ ថ្មម៉ាតទាំង៣៦ផ្ទាំងត្រូវបានស្រោបដោយមាស។ វិហាររបស់ពួកគេ មានកេរ្តិ៍ឈ្មោះ ដោយសារតែសម្រស់របស់វា។ ដូច្នេះហើយ បានជានៅក្នុងសម័យព្រះគម្ពីរនោះ វិហារនេះគឺជាវិហារអច្ឆរិយៈមួយនៅក្នុងចំណោមប្រាសាទអច្ឆរិយៈទាំង៧នៅលើលោក។
អ្នកជំនួញក៏បានព្រួយបារម្ភខ្លាចពួកបណ្តាជនឈប់ថ្វាយតង្វាយដល់វិហារ បន្ទាប់ពីពួកគេបាន ឮលោកប៉ុលអធិប្បាយនោះ (កិច្ចការ ១៩:២៧)។ មានជាងប្រាក់ម្នាក់ឈ្មោះថាលោកដេមេទ្រាស។ ជាង ប្រាក់គឺជាអ្នកធ្វើរបស់របរពីប្រាក់។ លោកដេមេទ្រាសបានធ្វើឱ្យអ្នកជំនួញដទៃនៅក្នុងទីក្រុងខឹងនឹងលោក ប៉ុល។ មិនយូរប៉ុន្មាន មនុស្សមួយហ្វូងធំបានដើរចេញពីផ្សារឆ្ពោះទៅកាន់រោងជំនុំនៅក្នុងទីក្រុងវិញ។ រោងជំនុនេះអានផ្ទុកមនុស្សបាន២៥០០០នាក់។ មនុស្សនៅក្នុងរោងជំនុំបានបន្តស្រែកថា «ព្រះ ឌីអាននៃពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស» (កិច្ចការ ១៩:៣៤) អស់រយៈពេលប្រហែលជា២ម៉ោង។ បន្ទាប់ មក ចៅហ្វាយក្រុងបានចូលមកក្នុងរោងជំនុំនោះ។ គាត់បានប្រាប់ឱ្យហ្វូងមនុស្សឈប់ស្រែក ហើយចេញ ពីនោះទៅ។ បន្ទាប់មក លោកប៉ុលបានជួបជាមួយនឹងអ្នកគ្រីស្ទាន រួចចេញពីទីក្រុងនោះទៅ។
លោកប៉ុលបានជួបជាមួយនឹងមេដឹកនាំនៃពួកជំនុំអេភេសូរនៅចុងបញ្ចប់នៃការធ្វើដំណើរជាលើកទី៣របស់គាត់ ដើម្បីនឹងចែកចាយដំណឹងល្អអំពីព្រះយេស៊ូវ។ តើលោកប៉ុលបាននិយាយអ្វីខ្លះ នៅ ក្នុងការប្រជំុនោះ? សូមអានខគម្ពីរកិច្ចការ ២០:១៧-៣៨ សម្រាប់ចម្លើយ។
នេះគឺជាអ្វីដែលលោកប៉ុលបានធ្វើនៅក្នុងទីក្រុងអេភេសូរ៖ ឆ្នាំ៥២ក្រោយគ្រិស្តសករាជ៖ លោកប៉ុលបានចុះទៅមើលទីក្រុងអេភេសូរជាលើកដំបូង (កិច្ចការ ១៨:១៨-២១)។
ឆ្នាំ៥៣-៥៦ក្រោយគ្រិស្តសករាជ៖ លោកប៉ុលបានត្រឡប់មកកាន់ទីក្រុងអេភេសូរវិញ ថែមទាំង បានធ្វើការអស់រយៈពេល៣ឆ្នាំទៀតផង (កិច្ចការ ១៩:១-២០:១)។ គាត់បានសរសេរកណ្ឌគម្ពីរកូរិនថូស ទី១នៅជិតចុងឆ្នាំនៃការស្នាក់នៅរបស់គាត់ (កូរិនថូសទី១ ១៦:៥-៩)។
ឆ្នាំ៥៧ក្រោយគ្រិស្តសករាជ៖ នៅពេលដែលលោកប៉ុលស្នាក់នៅក្នុងទីក្រុងមីលេតនៅឡើយ នោះ គាត់បានជួបជាមួយនឹងពួកមេដឹកនាំព្រះវិហារពីទីក្រុងអេភេសូរ (កិច្ចការ ១០:១៧-១៨)។
ឆ្នាំ៦២ក្រោយគ្រិស្តសករាជ៖ លោកប៉ុលបានសរសេរសំបុត្ររបស់គាត់ទៅកាន់ពួកជំនុំអេភេសូរ។
ការអានកណ្ឌគម្ពីរអេភេសូរនៅក្នុងព្រះវិហារនៅតាមផ្ទះ
លោកប៉ុលចង់អោយសំបុត្ររបស់គាត់ទៅដល់ពួកជំនុំអេភេសូរ ដើម្បីអោយពួកគេបានអាននៅតាមផ្ទះរបស់ពួកគេនៅក្នុងទីក្រុងអេភេសូរ។ បន្ទាប់ពីលោកប៉ុលបានចាកចេញពីទីក្រុងអេភេសូរទៅ នោះ សាសនាគ្រីស្ទបានកើនឡើង។ មិនយូរប៉ុន្មាន មានព្រះវិហារនៅតាមផ្ទះថ្មីៗជាច្រើន។ លោកប៉ុល បានចាត់លោកទីឃីកុសអោយទៅសួរសុខទុក្ខពួកជំនុំទាំងនេះ។ លោកទីឃីកុសគឺជាជំនួយការរបស់លោកប៉ុល។ លោកទីឃីកុសបានចុះទៅសួរសុខទុក្ខព្រះវិហារនៅតាមផ្ទះ ព្រមទាំងអានសំបុត្រដែលលោក ប៉ុលបានផ្ញើដល់សមាជិកពួកជំនុំផងដែរ។ ជាការពិតណាស់ ការសួរសុខទុក្ខរបស់លោកទីឃីកុស និងការអានសំបុត្ររបស់លោកប៉ុលនេះសំខាន់ណាស់ដល់ពួកសមាជិកនៅក្នុងព្រះវិហារនៅតាមផ្ទះ។ ព្រះវិហារ នៅតាមផ្ទះរួមមានឪពុក ម្តាយ កូនៗ និងបាវបម្រើ (អេភេសូរ ៥:២១-៦:៩) ដែលបានរស់នៅក្នុងផ្ទះនោះ ជាដើម។ ព្រះវិហារនៅតាមផ្ទះក៏បានរាប់បញ្ជូលទាំងអ្នកដទៃ ដែលម្ចាស់ផ្ទះបានគាំទ្រ ហើយខ្លះក៏ជា អតិធិជនរបស់គេផងដែរ។ មនុស្សទាំងនេះជាច្រើននាក់ប្រហែលជាធ្លាប់ទៅនោះ នៅពេលដែលលោក ទីឃីកុសបានអានសំបុត្ររបស់លោកប៉ុលនោះ។ ពួកសមាជិកពីព្រះវិហារនៅក្នុងផ្ទះដទៃទៀត ក៏ប្រហែល ជាធ្លាប់ទៅទីនោះផងដែរ។
សូមអានសំបុត្ររបស់លោកប៉ុលទៅកាន់ពួកជំនុំអេភេសូរ។ (សំបុត្រនេះគួរតែចំណាយពេល ប្រហែលជាកន្លះម៉ោងនៅក្នុងការអាន)។ តើលោកអ្នកបានឃើញប្រធានបទអ្វីខ្លះ នៅក្នុងសំបុត្រនេះ?
ប្រធានបទនៅក្នុងកណ្ឌគម្ពីរអេភេសូរ៖ ១. ការបើកនូវការស្វាគមន៍ (អេភេសូរ ១:១, ២)។ ២. ព្រះពរ (អេភេសូរ ១:៣-១៤)។ ៣. ការអធិស្ឋានទូលសូមប្រាជ្ញា (អេភេសូរ ១:១៥-២៣)។ ៤. ការស្លាប់នៅក្នុងអតីតកាល ឥឡូវនេះ បានរស់ឡើងវិញជាមួយនឹងព្រះយេស៊ូវ (អេភេសូរ ២:១-០)។៥. ព្រះយេស៊ូវបានបង្កើតពួកជំនុំរបស់ទ្រង់ពីសាសន៍យូដា និងសាសន៍ដទៃ (អេភេសូរ ២:១១-២២)។ ៦. លោកប៉ុលដែលជាអ្នកអធិប្បាយដល់ពួកសាសន៍ដទៃ (អេភេសូរ ៣:១-១៣)។ ៧. ការអធិស្ឋានទូលសូមអោយពួកជំនុំបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ (អេភេសូរ ៣:១៧- ៣២)។ ៨. សេចក្តីសុខសាន្ត និងភាពចុះសម្រុងគ្នានៅក្នុងពួកជំនុំ (អេភេសូរ៤:១៧-៣២)។ ៩. ការប្រើជីវិតថ្មីនៅក្នុងព្រះយេស៊ូវ (អេភេសូរ ៤:១៧-៣២)។ ១០. ការស្រឡាញ់អ្នកដទៃ។ ការគោរពតាមសេចក្តីពិត។ និងការប្រកបដោយប្រាជ្ញា (អេភេសូរ ៥:១- ២០)។ ១១. ចូរអោយព្រះយេស៊ូវផ្លាស់ប្តូរជីវិតរបស់លោកអ្នក និងដឹកនាំលោកអ្នក (អេភេសូរ ៥:២១-៦:៩)។១២. ពួកជំនុំគឺជា «កងទ័ព» របស់ព្រះ (អេភេសូរ ៦:១០-២០)។ ១៣. ការបិទនូវការស្វាគមន៍ (៦:២១-២៤)។
តើលោកអ្នកបានឃើញគោលគំនិតអ្វីខ្លះ នៅក្នុងសំបុត្ររបស់លោកប៉ុលទៅកាន់ពួកជំនុំអេភេសូរ? តើចម្លើយរបស់លោកអ្នកបានប្រាប់លោកអ្នកយ៉ាងដូចម្តេចដែរ? តើផ្នែកណាខ្លះនៅក្នុងសំបុត្ររបស់លោកប៉ុល ដែលសំខាន់បំផុតសម្រាប់លោកអ្នកនោះ?
ការមើលសំបុត្ររបស់លោកប៉ុលឱ្យបានច្បាស់លាស់
តើលោកប៉ុលបានចាប់ផ្តើម និងបញ្ចប់សំបុត្ររបស់គាត់ដល់អ្នកគ្រីស្ទាននៅក្នុងទីក្រុងអេភេសូរ? តើលោកប៉ុលចង់បានអ្វីជាងគេបំផុតពីពួកជំនុំអេភេសូរនោះ? សូមអានខគម្ពីរអេភេសូរ ១:១, ២ និងអេភេសូរ ៦:២១-២៤ សម្រាប់ចម្លើយ។
នៅក្នុងខគម្ពីរអេភេសូរ ១:១ យើងបានដឹងថាលោកប៉ុលបានសរសេរសំបុត្រទៅកាន់ពួកជំនុំ អេភេសូរ។ ជាថ្មីម្តងទៀត លោកប៉ុលបានសរសេរឈ្មោះគាត់នៅត្រង់កណ្តាលសំបុត្រ។ គាត់បានមាន ប្រសាសន៍ថា «ហេតុនោះបានជាប៉ុលខ្ញុំ ជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលខ្ញុំជាប់គុកនេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា ជាពួកសាសន៍ដទៃ» (អេភេសូរ ៣:១)។ បន្ទាប់មក លោកប៉ុលបានពិពណ៌នា អំពីកិច្ចការរបស់គាត់នៅក្នុងនាមជាគ្រូបង្រៀន និងនៅក្នុងនាមជាអ្នកដឹកនាំព្រះវិហារ (អេភេសូរ ៣:១- ១៣)។ នៅជិតសេចក្តីបញ្ចប់នៃសំបុត្រនេះ លោកប៉ុលបានបញ្ចប់សំបុត្ររបស់គាត់ជាមួយនឹងពាក្យផ្តែផ្តាំ មួយចំនួន (អេភេសូរ ៦:២១, ២២)។ អ្នកប្រាជ្ញខាងឯព្រះគម្ពីរមួយចំនួន មិនជឿថាលោកប៉ុលបានសរសេរ សំបុត្រទៅកាន់ពួកជំនុំអេភេសូរនោះឡើយ។ ប៉ុន្តែ សំបុត្រនេះបានបង្ហាញថាលោកប៉ុលគឺជាអ្នកសរសេរ។ ក៏មានអ្នកគ្រីស្ទានភាគច្រើនបានជឿថាលោកប៉ុលបានសរសេរកណ្ឌគម្ពីរអេភេសូរនេះផងដែរ។
លោកប៉ុលបានព្រួយបារម្ភអំពីពួកជំនុំអេភេសូរ ខណៈពេលដែលគាត់ជាប់នៅក្នុងទីឃុំឃាំង នៅឡើយ។ តើហេតុអ្វីបានជាលោកប៉ុលព្រួយបារម្ភអំពីពួកគេយ៉ាងដូច្នេះ? សូមអានខគម្ពីរអេភេសូរ ៣: ១៣ សម្រាប់ចម្លើយ។
អ្នកប្រាជ្ញខាងឯព្រះគម្ពីរបានជឿថាលោកប៉ុលបានសរសេរកណ្ឌគម្ពីរអេភេសូរ នៅពេលដែល គាត់សរសេរសំបុត្ររបស់គាត់ដទៃទៀតពីក្នុងទីឃុំឃាំងនោះ។ សំបុត្រទាំងនេះរាប់បញ្ជូលទាំងកណ្ឌគម្ពីរ កូឡូស (សូមអានខគម្ពីរកូឡូស ៤:៧, ៨) និងកណ្ឌគម្ពីរភីលីម៉ូនផងដែរ។ លោកប៉ុលអាចនឹងសរសេរសំបុត្រមួយទៅកាន់ពួកជំនុំអេភេសូរ ខណៈពេលដែលគាត់ជាប់នៅក្នុងទីឃុំឃាំងរបស់នគររ៉ូមនៅឡើយ ប្រហែលជា៦២ឆ្នាំក្រោយគ្រិស្តសករាជ។
លោកប៉ុលមិនបានប្រាប់យើងពិស្តារ អំពីប្រជាជនអេភេសូរនោះទេ។ នេះគឺដោយសារតែលោក ប៉ុលបានចំណាយពេលវេលារបស់គាត់ បកស្រាយសាររបស់គាត់នោះឯង។ ប្រធានបទនៅក្នុងសាររបស់ លោកប៉ុលគឺជាប្រធានបទធំៗ និងសំខាន់ៗជាទីបំផុត។ ចំណុចទី១ លោកប៉ុលបានពិពណ៌អំពីការសម្រេច របស់ព្រះ មុនពេលដែលទ្រង់បានបង្កើតផែនដីនេះ (អេភេសូរ ១:៤)។ បន្ទាប់មក លោកប៉ុលបានពិពណ៌នា អំពីអំណោយទាននៃសេចក្តីមេត្តាដែលព្រះបានផ្តល់ឱ្យយើង។ លោកប៉ុលបានប្រើប្រយោគវែងៗ ហើយ និងរូបស័ព្ទជាច្រើននៅក្នុងសំណេររបស់គាត់។ លោកប៉ុលក៏បានប្រើពាក្យពិសេសម្តងហើយម្តងទៀត ផងដែរ។ លោកប៉ុលក៏បានប្រើវិធីសរសេរដដែលនេះនៅក្នុងខដទៃទៀតនៅក្នុងព្រះគម្ពីរផងដែរ។ ខគម្ពីរ រ៉ូម ៨:៣១-៣៩ គឺជាឧទាហរណ៍មួយ។ ប៉ុន្តែ យើងបានឃើញគំរូដ៏ល្អបំផុតពីការសរសេរបែបនេះនៅក្នុង កណ្គគម្ពីរអេភេសូរ។ កណ្ឌគម្ពីរអេភេសូរក៏មានការសរសើរតម្កើង ការអធិស្ឋាន និងការថ្វាយបង្គំជាច្រើន ផងដែរ (អេភេសូរ ១:៣-១៤; អេភេសូរ ១:១៥-២៣; អេភេសូរ ៣:១៤-២១)។ កណ្ឌគម្ពីរអេភេសូរក៏មាន សេចក្តីអធិប្បាយរបស់លោកប៉ុល ស្តីអំពីសារៈសំខាន់នៃសេចក្តីពិតផងដែរ (អេភេសូរ ៤:១-១៦; អេភេសូរ
សេចក្តីសន្យាសម្រាប់ការធ្វើដំណើរ
តើលោកប៉ុលបានប្រកាសប្រធានបទនៃសំបុត្ររបស់គាត់នោះដោយរបៀបណា? សូមអាន ខគម្ពីរអេភេសូរ ១:៩-១០ សម្រាប់ចម្លើយ។
តើសារដ៏ធំនៅក្នុងកណ្ឌគម្ពីរអេភេសូរនោះ គឺជាអ្វី? លោកប៉ុលបានសរសេរអំពីផែនការរបស់ ព្រះសម្រាប់ពិភពមួយនេះ ហើយនិងតួនាទីរបស់ពួកជំនុំនៅក្នុងផែនការនេះផងដែរ។ ព្រះបានធ្វើការជា មួយនឹងព្រះយេស៊ូវ ដើម្បីឱ្យផែនការនេះបានកើតឡើង។ ព្រះ «នឹងបំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ ទាំងរបស់នៅស្ថានសួគ៌ និងរបស់នៅផែនដីផង» (អេភេសូរ ១:១០)។ តើព្រះបានគ្រោងបំព្រួមរបស់ទាំង អស់ដោយរបៀបណា? គឺតាមរយៈពួកជំនុំរបស់ទ្រង់នោះឯង។ ពួកជំនុំនឹងក្លាយទៅជាកន្លែងមួយ ដែល ពួកសាសន៍យូដា និងពួកសាសន៍ដទៃអាចចូលរួមជាក្រុមមួយបាន (អេភេសូរ ២:១៤)។ ព្រះបានបង្គាប់ ឱ្យរាស្ត្ររបស់ទ្រង់ធ្វើការរួមគ្នាជាមួយនឹងទ្រង់។ ពួកខ្មាំងសត្រូវរបស់ព្រះនឹងបានឃើញ ថាពួកជំនុំរបស់ ព្រះកំពុងតែធ្វើការជាមួយនឹងទ្រង់ ដើម្បីឱ្យផែនការរបស់ទ្រង់បានកើតឡើង (អេភេសូរ ៣:១០)។ តាម វិធីនេះ ពួកខ្មាំងសត្រូវរបស់ព្រះក៏នឹងបានឃើញព្រះប្រាជ្ញាញ្ញាណរបស់ទ្រង់ផងដែរ។
កណ្ឌគម្ពីរអេភេសូរទាំងមូល គឺស្តីអំពីព្រះយេស៊ូវ។ លោកប៉ុលបានសរសើរនូវកិច្ចការដែលព្រះបានធ្វើសម្រាប់យើង ដោយសារតែព្រះយេស៊ូវនេះឯង។ លោកប៉ុលបានអបអរសាទរចំពោះអំណោយ ទានទាំងអស់ដែលព្រះបានប្រទានដល់យើង ដោយសារតែព្រះយេស៊ូវនេះផងដែរ។ លោកប៉ុលបានប្រើ ពាក្យ «នៅក្នុងព្រះគ្រីស្ទ» លើសពី៣០ដង ហើយពាក្យដទៃៗទៀតនោះ ក៏មានអត្ថន័យស្រដៀងគ្នានឹង នេះផងដែរ។ លោកប៉ុលបានសរសើរតម្កើងព្រះយេស៊ូវនៅគ្រប់ទីកន្លែងនៅក្នុងសំបុត្ររបស់គាត់នេះ។ ខណៈពេលដែលលោកអ្នកអានសំបុត្រនេះ សូមឱ្យលោកអ្នកបានប្រុងប្រយ័ត្នចំពោះពាក្យពេចន៍ដែល លោកប៉ុលបានប្រើ ដើម្បីពិពណ៌នាអំពីព្រះយេស៊ូវនេះ។
លោកប៉ុលចង់ឱ្យពួកជំនុំគ្រីស្ទាននៅក្នុងទីក្រុងអេភេសូរ បានថ្វាយជីវិតទាំងស្រុងរបស់ពួកគេ ដល់ព្រះ។ ម្ល៉ោះហើយ លោកប៉ុលបានប្រាប់ឱ្យពួកគេនឹកចាំ ថាពួកគេគឺជាផ្នែកមួយនៃពួកជំនុំរបស់ព្រះ។ នៅពេលដែលលោកប៉ុលប្រើពាក្យថា «ពួកជំនុំ» នៅក្នុងសំបុត្ររបស់គាត់នោះ តើគាត់ចង់ មានន័យ យ៉ាងដូចម្តេចដែរ? តើពាក្យនេះសំដៅទៅលើសមាជិកនៃពួកជំនុំនៅក្នុង «តំបន់» ឬមួយក៏សំដៅទៅលើ ពួកជំនុំទូទាំងពិភពលោក? ពាក្យថា ពួកជំនុំ ប្រែមកពីពាក្យថា «អេខឃ្លេសៀ (ekklesia)»។ លោក ប៉ុលបានប្រើពាក្យនេះ ដើម្បីសំដៅទៅលើពួកជំនុំទាំងអស់ មិនមែនត្រឹមតែពួកជំនុំនៅក្នុងតំបន់នោះឡើយ។
លោកប៉ុលបានប្រើរូបស័ព្ទជាច្រើន ដើម្បីពិពណ៌នាអំពីពួកជំនុំនេះ។ ខាងក្រោមនេះគឺជាបញ្ជី នៃរូបស័ព្ទទាំង៤យ៉ាង៖ ១. ពួកជំនុំគឺប្រៀបដូចជារូបកាយនៃមនុស្សម្នាក់ (អេភេសូរ ១:២២, ២៣; អេភេសូរ ២:១៦; អេភេសូរ ៣:៦; អេភេសូរ ៤:១-១៦, ២៥; អេភេសូរ ៥:២៣, ២៩, ៣០)។ ២. ពួកជំនុំគឺប្រៀបដូចជាព្រះវិហារមួយ (អេភេសូរ ២:១៩-២២)។ ៣. ពួកជំនុំគឺប្រៀបដូចជាកូនក្រមុំម្នាក់ (អេភេសូរ ៥:២២-២៧)។ ៤. ពួកជំនុំគឺប្រៀបដូចជាកងទ័ពម្នាក់ (អេភេសូរ ៦:១០-២០)។ រូបស័ព្ទនីមួយៗបានបង្ហាញយើងអំពីផែនការរបស់ព្រះសម្រាប់ពួកជំនុំរបស់ទ្រង់។
តើយើងអាចធ្វើការរួមគ្នាជាមួយនឹងផែនការរបស់ព្រះសម្រាប់ពួកជំនុំរបស់ទ្រង់នោះដោយរបៀបណាទៅ (អេភេសូរ ១:៩, ១០)?
ការសិក្សាបន្ថែម៖
សូមពិនិត្យមើលការសិក្សានៅថ្ងៃអាទិត្យ អំពីរឿងនៅក្នុងខគម្ពីរកិច្ចការ ១៩:១៣-២០ ឡើងវិញឮម្តងទៀត។ រឿងនេះគឺស្តីអំពីបុរស៧នាក់ ដែលបានយកឈ្មោះរបស់ព្រះយេស៊ូវ និងលោកប៉ុលទៅបណ្តេញអារក្សចេញពីមនុស្ស។ នៅពេលដែលពួកបណ្តាជននៅក្នុងទីក្រុងអេភេសូរបានអំពីហេតុការណ៍ដែលបានកើតឡើងនោះ ពួកគេបានជឿថាព្រះនាមរបស់ព្រះយេស៊ូវគឺមានអំណាចជាទីបំផុត។ បន្ទាប់មក អ្នកគ្រីស្ទានថ្មីៗមួយចំនួនបានបោះគម្ពីរវេទមន្តដ៏មានតម្លៃរបស់ពួកគេចូលទៅក្នុង ភ្លើង។ សូមអរគុណដល់ការរកឃើញថ្មីមួយ ដោយឥឡូវនេះ យើងបានមានគោលគំនិតល្អមួយ អំពីអ្វី ដែលមាននៅក្នុងសៀវភៅទាំងនោះ។ អ្នកវិទ្យាសាស្ត្របានរកឃើញបំណែកក្រដាសចំនួន២៥០សន្លឹក ដែលបានមកពីសម័យគម្ពីរសញ្ញាថ្មីមក។ បំបែកនៃក្រដាសទាំងនេះមានប្រភពចេញមកពីគម្ពីរវេទមន្ត និងបណ្តាសា។ យើងបានជឿថាព័ត៌មាននេះគឺស្រដៀងគ្នាទៅនឹងព័ត៌មាននៅក្នុងគម្ពីរវេទមន្តរបស់ទីក្រុង អេភេសូរ ដែលអ្នកគ្រីស្ទានបានបោះទៅក្នុងភ្លើងនោះដែរ។ គម្ពីរវេទមន្តទាំងនេះបានប្រាប់មនុស្សអំពីរបៀបបញ្ចុះបញ្ចូលព្រះ ទេពធីតា ហើយនិងអំណាចនៃវិញ្ញាណឱ្យធ្វើនូវអ្វីដែលពួកគេបានទូលសូមនោះ។
លោកលូកាបានប្រាប់យើងថាអ្នកនៅក្នុងទីក្រុងអេភេសូរបានដុតគម្ពីរតម្លៃ៥០០០០នៃកាក់ប្រាក់។ ចំនួននៃប្រាក់នេះគឺស្មើទៅនឹងការជួលកម្មករម្នាក់ឱ្យធ្វើការ៥០០០០ថ្ងៃ ឬ១៣៦ឆ្នាំយ៉ាង ដូច្នេះ ដែរ។ តើប្រាក់នេះស្មើនឹងប៉ុន្មានដុល្លារដែរ នៅសព្វថ្ងៃនេះ? យើងអាចនិយាយបានថា អ្នកឯកទេស ម្នាក់នៅក្នុងសម័យរបស់យើងនេះ អាចនឹករកបាន៨០ដុល្លារនៅក្នុងមួយថ្ងៃ។ ដូច្នេះ ប្រាក់ទាំង៥០០០០ កាក់ពីសម័យព្រះគម្ពីរនោះ នៅសព្វថ្ងៃនេះ មានតម្លៃស្មើនឹង៤លានដុល្លារ។ តម្លៃដ៏ថ្លៃនៃគម្ពីរវេទមន្តទាំង នេះបានបង្ហាញយើងថាគម្ពីរទាំងនេះមានសារៈសំខាន់ខ្លាំង ចំពោះមនុស្សនៅក្នុងសម័យរបស់លោកប៉ុល។
រឿងនេះបានជួយឱ្យយើងមើលឃើញនូវហេតុផលមួយ ដែលនាំឱ្យលោកប៉ុលសរសេរកណ្ឌគម្ពីរអេភេសូរនេះឡើង។ ពួកគេត្រូវតែដឹងថា «ពួកគេត្រូវធ្វើអ្វីខ្លះ អំពីការវាយប្រហារពីអារក្សទាស់នឹង ពួកគេនោះ»។ ដកស្រង់ពី Clinton E. Arnold, Power and Magic: The Concept of Power in Ephesians (Grand Rapid, MI: Baker Books, 1992), page 165, adapted។ លោកប៉ុលបានផ្តល់ ចម្លើយរបស់គាត់ដល់អ្នកគ្រីស្ទានថ្មីៗនៅក្នុងទីក្រុងអេភេសូរ។ ចម្លើយរបស់គាត់នោះ គឺជាសំបុត្រទៅកាន់ពួកជំនុំអេភេសូរនេះឯង។ សំបុត្រនេះបានបង្ហាញយើងអំពីព្រះយេស៊ូវ។ ព្រះយេស៊ូវមានអំណាច លើសជាងអ្វីៗទាំងអស់ (អេភេសូរ ១:២០-២៣)។ ព្រះយេស៊ូវបានប្រទានអំណាចដល់អស់អ្នកណា ដែល បានជឿដល់ទ្រង់ (អេភេសូរ ២:១៥-១៩; អេភេសូរ ៣:១៤-២១; អេភេសូរ ៦:១០-២០)។
សំណួរពិភាក្សា១. តើនៅសព្វថ្ងៃនេះ មានអំណាច ឬមេដឹកនាំណាខ្លះ ដែលបានគ្រប់គ្រងជីវិតរបស់យើងនោះ? តើអំណាច ទាំងនេះមានឥទ្ធិពលយ៉ាងដូចម្តេចដែរ? តើអំណាច ឬមេដឹកនាំទាំងនេះ បានព្យាយាមនាំមនុស្សឱ្យលើក តម្កើង និងគោរពពួកគេលើសជាងព្រះយេស៊ូវនោះដោយរបៀបណាដែរ? ២. សូមពិនិត្យមើលពាក្យ «សេចក្តីសង្ឃឹម» ដែលលោកប៉ុលបានប្រើនៅក្នុងខគម្ពីរអេភេសូរ ១:១៨; អេភេសូរ ២:១២ និងអេភេសូរ ៤:៤។ តើហេតុអ្វីបានជាលោកប៉ុលជឿថាសេចក្តីសង្ឃឹមសម្រាប់ពេលអនាគតមានពិតយ៉ាងដូច្នេះ? ៣. សូមអានខគម្ពីរអេភេសូរ ៣:១៣, ១៤; អេភេសូរ ១:២១; អេភេសូរ ២:៧; អេភេសូរ ៤:៣០; អេភេសូរ ៥:៥។ តើនៅក្នុងខទាំងនេះ លោកប៉ុលបានមានប្រសាសន៍ អំពីក្តីសង្ឃឹមនៃការយាងត្រឡប់មកវិញនៅ ពេលអនាគតនោះយ៉ាងដូចម្តេចដែរ? តើក្តីសង្ឃឹមនេះមានអត្ថន័យយ៉ាងណា សម្រាប់យើងនៅពេល
ព្រះគម្ពីរបានគេចផុតពីគំនរភ្លើង
នាងវ៉ាលេនធីណា មេលេនជីវ៉ា (Valentina Melentjeva) បានសម្លឹងមើលទាំងអស់សង្ឃឹម ខណៈពេលដែលផ្ទះរបស់នាងត្រូវបានឆេះអស់នៅក្នុងទីក្រុងកុងស្បឺចនៃប្រទេសន័រវេស។ នៅពេលដែលនាងកំពុងតែសោកស្តាយទ្រព្យសម្បត្តិនៅក្នុងជីវិតរបស់នាងនោះ គំនិតនៃការបាត់បង់ព្រះគម្ពីរ របស់នាង បានធ្វើឱ្យនាងសោកស្តាយជាងអ្វីៗទាំងអស់។ នាងវ៉ាលេនធីណាបានធំធាត់នៅទីក្រុងគ្លៃផេដា (Klaipeda) ដែលជាទីក្រុងធំជាងគេលំដាប់ ទី៣នៅក្នុងសាធារណរដ្ឋលីទុយអានីនៃសហភាពសូវៀត (Lithuania) នៅពេលនោះ ទោះជាម្ដាយរបស់ នាងជាគ្រីស្ទានក៏ដោយ គ្រួសាររបស់នាងមិនដែលធ្លាប់មានគម្ពីរ មិនដែលនិយាយអំពីព្រះយេស៊ូវ ហើយ ក៏មិនដែលអធិស្ឋានដែរ។
នៅពេលដែលនាងវ៉ាលេនធីណាមានអាយុ៤៥ឆ្នាំនោះ នាងបានកត់សម្គាល់អ្នកជិតខាងម្នាក់ ឈ្មោះថានាងអ៊ីរ៉ា (Ira) ហើយនាងមើលទៅដូចជាសប្បាយណាស់ ទោះបីជានាងមានបន្ទុកច្រើនប៉ុនណា ក៏ដោយ។ នាងវ៉ាលេនធីណាបានសួរនាងអ៊ីរ៉ាអំពីអាថ៌កំបាំងនៅក្នុងជីវិតរបស់នាង នៅពេលនោះ នាង អ៊ីរ៉ាបានបបួលនាងវ៉ាលេនធីណាទៅលេងផ្ទះរបស់នាង។ នៅពេលដែលនាងវ៉ាលេនធីណាទៅដល់ផ្ទះ របស់នាងអ៊ីរ៉ានោះ នាងអ៊ីរ៉ាបានបើកព្រះគម្ពីរមួយក្បាលដាក់នៅលើដៃរបស់នាង។ នេះគឺជាលើកទីមួយ ហើយ នៅក្នុងជីវិតរបស់នាងវ៉ាលេនធីណា ដែលនាងបានកាត់ព្រះគម្ពីរមួយក្បាលនោះ។ ព្រះគម្ពីរនោះ បានបើកនៅត្រង់បទគម្ពីរនិក្ខមនំ ជំពូក២០។ នាងអ៊ីរ៉ាបាននិយាយថា «ឯងសាកអានលមើល»។ នាង វ៉ាលេនធីណាបានចាប់ផ្តើមអានក្រឹត្យវិន័យទាំង១០ប្រការ។ នៅពេលដែលនាងអានដល់ក្រឹត្យវិន័យទី៤ នោះ នាងបានអានទាំងភ្ញាក់ផ្អើលថា «ចូរឲ្យនឹកចាំពីថ្ងៃឈប់សំរាក ដើម្បីញែកថ្ងៃនោះចេញជាបរិសុទ្ធ ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យឯងធ្វើអស់ទាំងការរបស់ឯងចុះ តែឯថ្ងៃទី៧ នោះគឺជាថ្ងៃឈប់សំរាកថ្វាយព្រះយេហូវ៉ាជាព្រះនៃឯងវិញ នៅថ្ងៃនោះមិនត្រូវធ្វើអ្វីឲ្យសោះ ទោះខ្លួនឯងឬកូនប្រុសកូនស្រីឯងក្តី ទោះ បាវប្រុស ឬបាវស្រីឯងក្តី ទោះសត្វរបស់ឯង ឬអ្នកដទៃដែលនៅផ្ទះឯងក្តី» (និក្ខមនំ ២០:៨-១០)។ នាង បានអានក្រឹត្យវិន័យនៃថ្ងៃសប្បាតហ៍ចំនួន៤ដង។ ថ្ងៃទី៧គឺជាថ្ងៃឈប់សម្រាកពិតប្រាកដ មិនមែនថ្ងៃ អាទិត្យនោះឡើយ។ នាងបានធ្វើការនៅថ្ងៃសោរ៍សឹងតែមួយជីវិតរបស់នាងទៅហើយ។ ប៉ុន្តែ ឥឡូវនេះ នាងចង់រស់នៅតាមក្រឹត្យវិន័យទី៤វិញ។
នៅថ្ងៃសោរ៍បន្ទាប់ នាងវ៉ាលេនធីណាបានទៅថ្វាយបង្គំព្រះជាមួយនឹងនាងអ៊ីរ៉ា ហើយនិងអ្នក សេវេនដេយអាត់វេនទីស្ទដទៃទៀតនៅក្នុងទីក្រុងគ្លៃផេដា។ នាងវ៉ាលេនធីណាបានទទួលព្រះគម្ពីរថ្មីមួយ ក្បាលជាភាសារុស្ស៊ី នៅពេលដែលនាងទៅព្រះវិហារនៅថ្ងៃសប្បាតហ៍ជាលើកទី២នោះ។ ព្រះគម្ពីរនោះ បានក្លាយទៅជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់នាង មួយឆ្នាំក្រោយមកទៀត នាងបានទទួលបុណ្យ ជ្រមុជទឹក គឺក្នុងឆ្នាំ២០០៤។ ក្រោយមក នាងវ៉ាលេនធីណាបានផ្លាស់ទៅកាន់ប្រទេសន័រវេសវិញ ដើម្បី ស្វែងយល់អំពីព្រះបន្ថែមទៀតនៅក្នុងសាលាគម្ពីរអាត់វេនទីស្ទ។ នៅពេលនាងរៀនវគ្គនេះចប់ ក្របព្រះគម្ពីរ របស់នាងបានរហែកអស់។ ហើយនាងបានទិញក្របធ្វើពីស្បែកសត្វដ៏ស្រស់ស្អាតមួយមកស្រោបព្រះគម្ពីរនោះ។
បន្ទាប់ពីភ្លើងឆេះផ្ទះនៅក្នុងឆ្នាំ២០២១រួចមក ប៉ូលីស និងក្រុមពន្លត់អគ្គីភ័យបានចូលផ្ទះល្វែង របស់នាងវ៉ាលេនធីណា។ នៅពេលដែលការស៊ើបអង្កេតរបស់ពួកគេបានបញ្ចប់ទៅហើយ កូនប្រុសរបស់ វ៉ាលេនធីណាបានដើរកាត់គំនរបាក់បែកមួយ។ បន្ទាប់មក នាងវ៉ាលេនធីណាបានត្រេកអរជាខ្លាំង នៅពេលដែលកូនប្រុសរបស់នាងបានដើរត្រឡប់មកវិញជាមួយនឹងព្រះគម្ពីរនោះ។ នៅក្នុងចំណោមសៀវភៅ បញ្ឈរនៅលើធ្នើរជាមួយនឹងសៀវភៅខាងឯវិញ្ញាណ ផ្សេងៗទៀតនោះ មានតែព្រះគម្ពីរមួយគត់ដែលនៅល្អ។ ព្រះគម្ពីរនោះគ្រាន់ តែឆេះភ្លើងបន្តិចបន្តួចប៉ុណ្ណោះ។ នាងវ៉ាលេនធីណាបាននិយាយថា «សេចក្តី ស្រឡាញ់របស់ព្រះពិតជាអស្ចារ្យមែន ដែលបានការពារទ្រព្យសម្បត្តិដ៏សំខាន់ បំផុតរបស់ខ្ញុំនេះ»។